ម្ចាស់គម្រោងអលចនទ្រព្យធំៗបើកធនាគារផ្ដល់កម្ចីដោយខ្លួនឯង៖ ជាឱកាស ឬហានិភ័យ?
ប៉ុន្មានឆ្នាំចុងក្រោយនេះ ម្ចាស់គម្រោងធំៗមួយចំនួន មិនត្រឹមតែអភិវឌ្ឍអចលនទ្រព្យនោះទេ តែក៏បានចាប់ផ្ដើមបើកធនាគារផ្ទាល់ខ្លួន ឧទាហរណ៍ដូចជា ធនាគារ ជីប ម៉ុង និងធនាគារ ព្រីនស៍ ជាដើម សុទ្ធសឹងជារបស់អ្នកអភិវឌ្ឍធំៗ។ តើការបើកធនាគាររបស់អ្នកអភិវឌ្ឍន៍គម្រោងទាំងនេះ នឹងប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យដូចម្ដេចខ្លះ? អ្នកជំនាញផ្នែកអចលនទ្រព្យ និងជានាយកប្រតិបត្តិក្រុមហ៊ុន Pointer លោក ងួន ឆាយលាង បានវិភាគថា ការបើកធនគារនេះគឺមានទាំងអត្ថប្រយោជន៍ និងហានិភ័យសម្រាប់ទីផ្សារ។ អត្ថប្រយោជន៍ចម្បង គឺការជំរុញចរន្តការទិញលក់អចលទ្រព្យឱ្យកាន់តែងាយស្រួល ឆាប់រហ័ស និងជួយឱ្យប្រជាជនទិញផ្ទះបាននៅងាយជាងមុន។ នៅពេលម្ចាស់គម្រោងមានធនាគារផ្ទាល់ខ្លួនបែបនេះ ការផ្ដល់កម្ចី គឺមិនស្មុគស្មាញដូចខ្ចីពីធនាគារផ្សេងឡើយ។ លោក ឆាយលាង បានឱ្យដឹងថា៖ «បើយើងខ្ចីធនាគារវាស្មុគស្មាញ ហើយអ្នកទិញផ្ទះខ្លះ គាត់ទិញផ្ទះដែលគេកំពុងសង់ អញ្ចឹងបើទៅខ្ចីធនាគារវាយ៉ាប់តិច ធនាគារអត់ចង់ឱ្យខ្ចី។ អញ្ចឹងហើយបានអ្នកអភិវឌ្ឍន៍គាត់បើកធនាគារខ្លួនឯង គឺដើម្បីជួយសម្រួលដល់ដំណើរការហ្នឹង»។ លោកបន្តថា៖ «អញ្ចឹង ចរន្តទិញលក់ក៏ល្អជាងមុន អ្នកខ្លះខ្ចីលុយពីធនគារផ្សេងមិនបាន គឺអាចខ្ចីពីធនគាររបស់ម្ចាស់គម្រោង។ នេះគឺជាការសម្រួលបន្ទុកមួយបានយ៉ាងច្រើន»។ ដោយឡែក ការបើកធនាគារនេះក៏នាំមកនូវហានិភ័យផងដែរ ពោលលុយគឺនៅប្រមូលផ្ដុំនៅកន្លែងតែមួយ គ្មានចរន្ត ដែលអាចនឹងប៉ះពាល់ធ្ងន់ដល់អ្នកទិញ ឬទីផ្សារទាំងមូល ក្នុងករណីដែលអ្នកអភិវឌ្ឍមានបញ្ហា។ លោកឆាយលាង បានឱ្យដឹងថា៖ […]
អានបន្ថែមក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ឈានមុខនៃប្រទេសថៃ គ្រោងពង្រីកអាជីវកម្មមកកម្ពុជានៅឆ្នាំក្រោយ
ក្រុមហ៊ុនឯកទេសផលិតម៉ាស៊ីនត្រជាក់ និងថាមពលសូឡា ឈានមុខនៅប្រទេសថៃ PPJ. Engineering Co., Ltd. គ្រោងពង្រីកការវិនិយោគមកកាន់ប្រទេសកម្ពុជានៅឆ្នាំក្រោយ ដើម្បីឆ្លើយតបកំណើនតម្រូវការក្នុងស្រុក ជាពិសេសក្នុងវិស័យសំណង់។ យោងតាមព័ត៌មានពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក Somkiat Limchamrunthon នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន PPJ. Engineering Co., Ltd. បានសន្យានឹងពង្រីកប្រតិបត្តិការធុរកិច្ចរបស់ខ្លួនមកកម្ពុជានៅក្នុងឆ្នាំក្រោយ ដើម្បីជួយបង្កើតការងារជូនប្រជាជនក្នុងស្រុក ក៏ដូចជាចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ចផងដែរ។ ការប្រកាសពីគម្រោងវិនិយោគនៅកម្ពុជានេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន របស់អនុព័ន្ធពាណិជ្ជកម្ម ដឹកនាំដោយលោក ហេង សុវណ្ណារិទ្ធ ដើម្បីស្វែងយល់ពីខ្សែសង្វាក់ផលិតកម្មម៉ាស៊ីនត្រជាក់ម៉ាក Star Aire និងការបំប្លែងប្រព័ន្ធសូឡាទៅជាថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់ប្រតិបត្តិការរោងចក្រទាំងមូល ។ ក្នុងឱកាសនេះ លោក ហេង សុវណ្ណារិទ្ធ បានបានស្នើឱ្យក្រុមហ៊ុនពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន PPJ. Engineering Co., Ltd ជាផ្នែកមួយនៃ STAR Holding Group ដែលជាអ្នកឯកទេសផលិតម៉ាស៊ីនត្រជាក់ និងកម្ដៅធំជាងគេមួយនៅប្រទេសថៃ។ ក្រុមហ៊ុន PPJ. Engineering Co., […]
អានបន្ថែមផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សម្រេចបាន ២៧% ហើយ គ្រោងនឹងបញ្ចប់តាមផែនការ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការសាងសង់ផ្លូវល្បឿនលឿនដំបូងគេបង្អស់នៅកម្ពុជា នឹងសម្រេចតាមផែនការបើទោះបីជាការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឲ្យដំណើរការសាងសង់ប្រឈមនឹងការរអាក់រអួលខ្លះក្តី។ ឯកឧត្តម វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២០ នេះថា ការសាងសង់ផ្លូវល្បឿនលឿន សម្រេចបានជាង ២៧% ហើយ គិតត្រឹមខែវិច្ឆិកា ហើយដំណើរការសាងសង់ទាំងមូលគឺប្រឈមនឹងការកាត់បន្ថយដំណើរការខ្លះ ក្នុងបរិបទនៃកូវីដ១៩។ ឯកឧត្តមថ្លែងថា៖ «ជាទូទៅ ដូចជាមិនមាន[ការររអាក់រអួល]ទេ តែគ្រាន់តែថាគាត់ [ក្រុមហ៊ុនសាងសង់] បន្ថយ មន្រ្តីរបស់គាត់ទៅចឹងទៅ គាត់អត់សូវត្រឡប់មកវិញ…ហើយសំភារៈសំណង់ខ្លះ អាចប៉ះពាល់តិចតួច អានឹងរឿងដឹកជញ្ជូនទេៗ»។ ឯកឧត្តមបន្តថា៖ «ក្រុមហ៊ុនម៉ៅការសាងសង់ នៅតែប្តេចជ្ញាសាងសង់ទៅតាមការផែនការ»។ គួរបញ្ជាក់ផងដែរថា ផ្លូវនេះគឺផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា និងជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមមួយដែលចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ហើយគ្រោងដំណើរការនៅត្រឹមខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ ផ្លូវល្បឿនលឿនមួយខ្សែនេះ សាងសង់ជា ៤គន្លង និងមានប្រវែងសរុប ១៩០ គីឡូម៉ែត្រឆ្លងកាត់ខេត្ត-ក្រុងចំនួន ៥។
អានបន្ថែមអត្ថបទផ្សព្វផ្សាយ៖ ពិព័រណ៍ LED Expo Thailand ឆ្នាំ២០២០ ដំណើរទៅដោយរលូនតាមប្រព័ន្ធអនឡាញ
ពិព័រណ៍ LED Expo Thailand + LIGHT ASEAN 2020 ដែលបានធ្វើឡើងកាលតាំងពីថ្ងៃទី ១៨ វិច្ឆិកាកន្លងមក បានបញ្ចប់នៅថ្ងៃនេះ ដោយកម្មវិធីបានដំណើរការទៅដោយរលូន ទោះធ្វើតាមប្រព័ន្ធអនឡាញក្ដី។ លោក Kitti Sukhumtanti អនុប្រធានអង្គភាពអគ្គិសនីនិងអេឡិចត្រូនិចនៃសហព័ន្ធឧស្សាហកម្មនៃប្រទេសថៃ បានបង្ហាញថាពិព័រណ៍ឆ្នាំនេះ បានផ្តល់ជូននូវដំណោះស្រាយសមស្របបំផុតសម្រាប់ឧស្សាហកម្មពន្លឺ LED និងឆ្លាតវៃរបស់យើង។ កម្មវិធីអនុញ្ញាតឱ្យអ្នកចូលរួមស្វែងយល់ និងរៀនសូត្រពីក្រុមហ៊ុនឈានមុខគេចំនួន ៤០ នៅទូទាំងពិភពលោករួមមាន WIP Electric, Tuya Smart, CG Lighting, Hive Korea, Unilux Korea និងក្រុមហ៊ុនជាច្រើនទៀត។ ក្រុមហ៊ុនទាំងនោះបានមកពន្យល់លើវិស័យដូចជាអំពូលឆ្លាតវៃ, អំពូលភ្លើងរោងចក្រ, ភ្លើងបំភ្លឺអគារពាណិជ្ជកម្ម, និងអំពូលភ្លើងប្រើពន្លឺព្រះអាទិត្យ។ សម្រាប់ព័ត៌មានបន្ថែមអំពីពិព័រណ៍សូមចូលមើលគេហទំព័រ www.ledexpothailand.com ។
អានបន្ថែមអគារទីស្ដីក្រសួងសាធារណការថ្មីសម្រេចបាន ៩៥% គ្រោងនឹងសម្ពោធឆាប់ៗនេះ
ការសាងសង់អគារទីស្តីការក្រសួងថ្មី ដែលមានទីតាំងឋិតនៅផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ សម្រេចបានស្ទើរទាំងស្រុងហើយ គ្រោងនឹងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងការពីថ្ងៃទី ១៩ វិច្ឆិកា ថា មកដល់ពេលនេះ ការសាងសង់សម្រេចបានស្ទើរតែទាំងស្រុង ពោលគឺ ៩៥%ហើយ នៅតែការងារសេសសល់មួយចំនួនប៉ុណ្ណោះ ដូចជា ការសម្អាតបរិវេណអគារ ការតុបតែងខាងក្នុងអគារ ការដាំស្មៅក្នុងសួន ការដាំដើមឈើ និងការក្រាលកៅស៊ូបេតុងផ្លូវចេញ-ចូលជាដើម។ អគារនេះគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ក្រោយគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គួរបញ្ជាក់ថា អគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូនថ្មីនេះ ត្រូវបានប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ឧសភា ២០១៩ គ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២០ខាងមុខនេះ។
អានបន្ថែមក្រសួង៖ រដ្ឋមិនទាន់ទទួលឯកសារផ្លូវការថាកូរ៉េសម្រេចជួយសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំទេ
ឆ្លើយតបទៅនឹងព័ត៌មានក្នុងស្រុកដែលថាប្រធានាធិបតីកូរ៉េខាងត្បូងសម្រេចជួយសង់ស្ពានជ្រោយចង្វា-ស្វាយជ្រុំ អ្នកនាំពាក្យក្រសួងសាធារណការបានបកស្រាយថា ថ្វីបើភាគីកូរ៉េបានប្រកាសថានឹងជួយសាងសង់ពិតមែន ប៉ុន្តែក្រសួងមិនទាន់បានទទួលព័ត៌មាន និងឯកសារផ្លូវការណាមួយពីខាង KOICA នៅឡើយទេ។ អ្នកនាំពាក្យ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សូរិយា បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២០ វិច្ឆិកានេះថា៖ «អាហ្នឹង[ការឯកភាពថានឹងជួយសាងសង់] គឺជាប្រសាសន៍របស់ប្រទេសកូរ៉េ ខាងខ្ញុំមិនទាន់មានព័ត៌មានផ្លូវការពីខាង KOICA (ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ) ផង»។ គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា កន្លងទៅនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសកម្ពុជា លោក Park Heung-Kyeong ធ្លាប់បញ្ជាក់ថារដ្ឋាភិបាលកូរ៉េ កំពុងត្រួតពិនិត្យ និងពិចារណាលើគម្រោងសាងសង់ស្ពាននេះ តាមការស្នើសុំរបស់របស់រដ្ឋាភិបាលកម្ពុជាកាលពីដើមឆ្នាំ ២០២០។ (អានបន្ថែម) ប៉ុន្តែមកទល់បច្ចុប្បន្នរដ្ឋមិនទាន់ទទួលបានដំណឹងថ្មីឡើយទាក់ទង់នឹងសិក្សានេះ។ ឯកឧត្តម វ៉ាស៊ីម សូរិយា បានឱ្យដឹងថា៖ «យើងគ្រាន់តែដឹងថាខាងកូរ៉េគេសិក្សា តែចប់មិនចប់ របាយការណ៍នៅណា តម្លៃប៉ុន្មានអីយើងអត់ទាន់ដឹងផង» ។
អានបន្ថែមវៀតណាមនឹងសាងសង់ព្រលានយន្តហោះធំបង្អស់ក្នុងប្រទេសតម្លៃជាង ៤ ពាន់លានដុល្លារនៅខែក្រោយ
ព្រលានយន្តហោះអន្តរជាតិ Long Thanh ដែលជាព្រលានយន្តហោះធំបង្អស់ក្នុងប្រទេសវៀតណាមតម្លៃជាង ៤ ពាន់លានដុល្លារ នឹងបើកការដ្ឋានសាងសង់ដំណាក់កាលដំបូងនៅខែក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ VnExpress។ មានទីតាំងនៅចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រភាគខាងកើតទីក្រុងហូជីមិញ ក្នុងខេត្តដុងណៃ អាកាសយានដ្ឋាននេះនឹងត្រូវសាងសង់លើផ្ទៃ ១៨០០ ហិកតា។ ដំណាក់កាលទី ១ រួមមានការសាងសង់ផ្លូវរត់ប្រវែង ៤ គីឡូម៉ែត្រមួយខ្សែដែលមានទទឹង ៧៥ ម៉ែត្រ និងមានចំណត ៣៧៣ ០០០ ម៉ែត្រការ៉េ ដែលរចនាឡើងដើម្បីបម្រើអ្នកដំណើរ ២៥ លាននាក់ និងផ្ទុកទំនិញ ១,២ លានតោនក្នុងមួយឆ្នាំ។ ដំណាក់កាលទី១នេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥។ ដោយឡែក ដំណាក់កាល២ ទៀត នឹងបញ្ចប់នៅមុនឆ្នាំ ២០៤០ ដែលនឹងបន្ថែមផ្លូវរត់ ៣ បន្ថែម និងចំណតអ្នកដំណើរចំនួន ៤ ទៀត និងអាចផ្ទុកអ្នកដំណើរបាន ១០០ លាននាក់ និងផ្ទុកទំនិញ ៥ លានតោនក្នុងមួយឆ្នាំ។ លោក Lai […]
អានបន្ថែមកម្ពុជាគ្រោងសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នជាច្រើនកន្លែង
រដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នជាច្រើនកន្លែងទៀត ដើម្បីឆ្លើយតបទៅនឹងផែនការ បង្កើនល្បាយការផ្គត់ផ្គង់ថាមពលនាពេលអនាគតនៅក្នុងប្រទេស។ យោងតាមផែនការថាមពលដែលទើបតែធ្វើបច្ចុប្បន្នភាពថ្មីៗនេះ កម្ពុជាគ្រោងប្រើឧស្ម័នធម្មជាតិ (Natural Gas) សម្រាប់ការផលិតថាមពលអគ្គិសនីក្នុងចំណែកមួយដ៏ធំដែលមានអានុភាពសរុបដល់ទៅ ៣៦០០ មេហ្គាវ៉ាត ត្រឹមឆ្នាំ២០៣០។ តាមរយៈផែនការថាមពលនេះ រោងចក្រថាមពលដើរដោយ ឧស្ម័នធម្មជាតិ នឹងត្រូវបានបង្កើងឡើង។ ខណៈបច្ចុប្បន្នកម្ពុជាមិនទាន់មានរោងចក្រប្រភេទនេះក្ដី មានក្រុមហ៊ុនវិនិយោគមួយចំនួន បង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគបង្កើតរោងចក្របែបនេះ។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍កាលពីថ្ងៃទី១៧ ខែវិច្ឆិកា កន្លងមកនេះថា៖ «ថ្មីៗនេះ ប្រទេសកម្ពុជា បានធ្វើបច្ចុប្បន្នភាពផែនការថាមពលរបស់ខ្លួនសម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ដែលក្នុងនោះ យើងបានគ្រោងប្រើឧស្ម័នធម្មជាតិ (Natural Gas) សម្រាប់ការផលិតថាមពលអគ្គិសនីក្នុងចំណែកមួយដ៏ធំដែលមានអនុភាពសរុប ៣ ៦០០ មេហ្គាវ៉ាត ចាប់ផ្តើមពីឆ្នាំ ២០២៧ ដល់ ២០៣០»។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា៖ «សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានរំពឹងថា នឹងងើបឡើងវិញនៅឆ្នាំ២០២១ បន្ទាប់ពីថយចុះនៃការរីករាលដាលជាសកលនៃជម្ងឺកូវីដ១៩។ ដូច្នេះ តម្រូវការថាមពលរបស់ប្រទេសកម្ពុជារំពឹងថានឹងមានសន្ទុះឡើងវិញ ក្នុងនេះឧស្ម័នធម្មជាតិ នឹងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ល្បាយប្រភពថាមពលនៅកម្ពុជា ពិសេសក្នុងវិស័យឧស្សាហកម្ម ដឹកជញ្ជូន ពាណិជ្ជកម្ម […]
អានបន្ថែមLet’s Find Out! – Strata-Title Office EP1: What is Strata-Title Office?
When it comes to investing in high-rise buildings, everyone thinks of condos, but did you know that there is another type of real estate that is more profitable to invest in than condos? What is that property?
អានបន្ថែមលោកRichard W. Davidson ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century 21 Cambodia
ស្ថាបនិកក្រុមហ៊ុន CENTURY 21 Cambodia លោកគុយ វ៉ាត កាលពីថ្មីៗនេះ បានប្រកាសតែងតាំងលោក Richard W. Davidson ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CENTURY 21 Cambodia ដើម្បីឆ្លើយតបនឹងគោលដៅ និងចក្ខុវិស័យក្នុងការក្លាយខ្លួនជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា និងនៅទូទាំងអាស៊ីអាគ្នេយ៍។ លោក Davidson ធ្លាប់បានបម្រើការងារជាប្រធាន និងជានាយកប្រតិបត្តិឱ្យក្រុមហ៊ុនអចលនទ្រព្យ Century 21 Real Estate LLC (នៃការិយាល័យកណ្តាលដ៏ធំ) ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមានមូលដ្ឋាននៅអាមេរិក។ នៅ Century 21 Cambodia លោកមានភារកិច្ចអភិវឌ្ឍន៍ និងអនុវត្តយុទ្ធសាស្ត្រនានា ដើម្បីពង្រីកទីផ្សារអចលនទ្រព្យបន្ថែម និងពង្រីកវត្តមានរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានិងទីផ្សារកំពុងរីកចម្រើនផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក Davidson ដែលនឹងចាប់ផ្តើមកាន់តួនាទីថ្មីចាប់ពីឆ្នាំ ២០២០ នេះ បានបំពេញតួនាទីក្នុងការគ្រប់គ្រងការលូតលាស់នៃយីហោ CENTURY 21® ក៏ដូចជាមានតួនាទីជាប្រធានក្រុមហ៊ុន CENTURY 21 Everest Realty Group នៅរដ្ឋ Utah សហរដ្ឋអាមេរិក។ នៅទីនោះ […]
អានបន្ថែមរដ្ឋអនុញ្ញាតឱ្យបើក សាលារៀន ស្ដាត និងកន្លែងកម្សាន្តផ្សេងៗវិញហើយ តែត្រូវប្រយ័ត្នជាងមុន
រដ្ឋាភិបាលកម្ពុជា កាលពីថ្មីនេះ បានប្រកាសអនុញ្ញាតឱ្យបើក សាលារៀន ស្ដាត សារមន្ទី រោងភាពយន្ត និងរៀបចំពិធីរៀបការវិញហើយ តែត្រូវមានវិធានការការពារប្រយ័ត្នជាងមុន។ បើយោងតាមសារសំឡេងពិសេសមួយរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលសារព័ត៌មាន Fresh News បានចេញផ្សាយពីថ្ងៃទី១៨ ខែវិច្ឆិកា ការអនុញ្ញាតិឱ្យកន្លែងដូចដែលរៀបរាប់ខាងលើបើកដំណើរការវិញគឺដើម្បីជំរុញដង្ហើមសេដ្ឋកិច្ច ក្រោយកន្លែងទាំងនេះត្រូវបានបិទក្រោយព្រឹត្តិការណ៍ «៣វិច្ឆិកា»។ (អានបន្ថែម) លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍ «៣វិច្ឆិកា» បានបិទបញ្ចប់ហើយ បន្ទាប់ពីអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលប្រមាណ ១,៤២២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៤ ហើយមិនមាននរណាកើតមានជំងឺនេះនោះឡើយ។ សម្តេចបានមានប្រសាសន៍ថា សាលារៀននឹងចាប់ផ្ដើមបើកឡើងវិញនៅថ្ងៃទី ២៣ វិច្ឆិកា ហើយក៏បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានចាប់ផ្ដើមបើកកន្លែងផ្សេងៗទៀត តាមការគួរនិងគោរពតាមការការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ។ សម្តេច បន្ថែមថា «ប្រយ័ត្ននៅតែប្រយ័ត្ន ក៏ប៉ុន្តែយើងមិនត្រូវបិទដង្ហើមសេដ្ឋកិច្ច និងចលនាសេដ្ឋកិច្ចសង្គមផ្សេងទៀតដែរទេ។ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាហ្នឹង ពិនិត្យមើលគ្រាន់តែជួយសម្រួល ដើម្បីរំលឹកឱ្យបងប្អូនជានិច្ចកាលឱ្យមានការប្រុងប្រយ័ត្ន ដូចជាការវាស់កម្តៅ ការលាងដៃ គម្លាតសុវត្ថិភាពជាដើម។ នេះជាតម្រូវការរបស់ប្រជាជនយើង ដែលត្រូវការរៀបការ»៕
អានបន្ថែមរដ្ឋបាលខេត្តកែបគ្រោងសាងសង់កំពង់ផែទេសចរនៅលើកោះទន្សាយ
រដ្ឋបាលខេត្ត បានបង្ហាញពីគម្រោងគ្រោងកសាងកំពង់ផែទេសចរណ៍កោះទន្សាយ ខណៈក្រុមហ៊ុនវិនិយោគក្នុងស្រុក បានស្នើសុំសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គម។ លោកជំទាវ អ៊ុល ភីរុណ អភិបាលរងខេត្តកែប បានឱ្យដឹងនៅថ្ងៃទី១៨នេះ ថា គម្រោងកំពង់ផែទេសចរណ៍នេះ ជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍ ADB ហើយក្រុមហ៊ុនឯកជនក្នុងស្រុកមួយ បានដេញថ្លៃគម្រោងនេះហើយ។ លោកជំទាវ បន្តថា ការសិក្សាបឋមដំណាក់កាលទីមួយ បានបញ្ចប់រួចហើយ ដោយក្រុមហ៊ុនបានបង្ហាញពីរបាយការណ៍លទ្ធផលសិក្សាទៅអាជ្ញាធរខេត្ត ហើយរបាយការណ៍នេះ ផ្តោតទៅលើទីតាំងសម្រាប់កសាង ផ្លូវថ្នល់ និងផលប៉ះពាល់ប្រជាពលរដ្ឋនៅលើកោះ។ «ដោយសារជាគម្រោងរបស់ ADB ដូច្នេះការសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គម ត្រូវតែធ្វើ…ហើយនេះជាជំហានទីមួយ ក្រុមហ៊ុនបានសិក្សាផលប៉ះពាល់ហើយ គាត់យកមកបង្ហាញខេត្ត ក៏ដូចជាមន្ទីរជំនាញក្នុងការចូលរួមយោបល់» នេះជាការបញ្ជាក់ថារបស់ លោកជំទាវ ដោយបញ្ជាក់ថា ការសិក្សាបន្ថែមនឹងត្រូវគេធ្វើបន្ថែមទៀត។ គម្រោងនេះជាផ្នែកមួយនៃគម្រោងតភ្ជាប់តាមសមុទ្រ ដឹកជញ្ជូនអ្នកទេសចរ ដោយនឹងត្រូវភ្ជាប់ទៅនឹងកំពង់ផែទេសចរណ៍ ដែលស្ថិតកំពុងសាងសង់ នៅខេត្តកំពត។ បច្ចុប្បន្ន ការធ្វើដំណើរទៅកោះទន្សាយ គឹប្រើប្រាស់កំពង់ផែឈើ ធ្វើឱ្យពិបាកនៅពេលមានភ្ញៀវទេសចរច្រើន។ ទាក់ទងនឹង ការអភិវឌ្ឍកំពង់ផែទេសចរណ៍នៅកោះទន្សាយនេះ គឺឆ្លើយតបទៅនឹងចក្ខុវិស័យអភិវឌ្ឍទេសចរណ៍ របស់ខេត្តកែប ខណៈមានគម្រោងវិនិយោគមួយចំនួន ទទួលបានភ្លើងខៀវពីរដ្ឋាភិបាលអភិវឌ្ឍន៍នៅលើកោះទន្សាយរួចមកហើយ៕
អានបន្ថែម