ធនាគារ AIIB និងADB ផ្តល់កម្ចី ៧៥០លានដុល្លារដល់ហ្វីលីពីនដើម្បីទប់ទល់កូវីដ ១៩
ប្រទេសហ្វីលីពីនទទួលបានកម្ចីចំនួន ៧៥០ លានដុល្លារអាមេរិកពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសនេះ ក្រោយពេលដែលធ្លាក់ចុះក្នុងកំឡុងកូវីដ ១៩។ កម្ចីនេះនឹងជួយដល់ហ្វីលីពីនក្នុងការដាក់ចេញវិធានការសាកល្បងផ្សេងៗ និងជួយដល់កម្មករ ដែលរងផលប៉ះពាល់ដោយសារជំងឺនេះផងដែរ។ លោក DJ Pandian អនុប្រធាន AIIB បានឲ្យដឹងថា៖ «ការផ្ដល់កម្ចីនេះ នឹងជួយដល់រដ្ឋាភិបាលក្នុងការដោះស្រាយដល់វិស័យសុខាភិបាល និងសេដ្ឋកិច្ចភ្លាមៗ ដែលដែលកំពុងតែទទួលឥទ្ធិពលពីជំងឺនេះ។ ការគាំទ្ររបស់ AIIB នឹងរួមចំណែកដល់ទប់ទល់ជំហរ និងធានាឱ្យមានការងើបឡើងវិញនៃសេដ្ឋកិច្ចឆាប់រហ័ស។» បន្ទាប់ពីអនុវត្តវិធានការបិទទ្វារដ៏តឹងរឹងបំផុតមួយនៅក្នុងតំបន់អាស៊ានក្នុងរយៈពេលជាង ៣ ខែកន្លងមក មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានប៉ាន់ប្រមាណថារីករាលដាលនៃជំងឺនេះ នឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចលើប្រទេសប្រជុំកោះត្រឹមតែមួយភាគរយប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អ្នកពិគ្រោះយោបល់ Global Data ក៏បានព្យាករថាកំណើនក្នុងវិស័យសំណង់ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ ១,២% ខុសពីការព្យាករមុនកូវីដ១៩ ដែលធ្លាក់ចុះប្រមាណ ៨%។ កំឡុងពេលដែលគម្រោងសំណង់មួយចំនួនបានចាប់ផ្តើមដំណើរការឡើងវិញ នៅពាក់កណ្តាលខែឧសភាទីក្រុងម៉ានីល នៅតែជាទីប្រជុំនៃការរីករាលដាលជំងឺ ដែលស្មើរនឹង ៦៦% នៃអ្នកឆ្លងជំងឺសរុបទូទាំងប្រទេស និងស្មើរនឹង ៧២% នៃចំនួនអ្នកស្លាប់ទាំងអស់ទូទាំងប្រទេស។
អានបន្ថែមCDC អនុម័តឱ្យឯកជនបោះទុនជិត ៤០លានដុល្លារ សាងសង់រោងចក្រសូឡាធំមួយនៅបន្ទាយមានជ័យ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២៥ សីហានេះ បានអនុម័តឱ្យក្រុមហ៊ុន RAY POWER SUPPLY CO., LTD បោះទុនប្រមាណជិត ៤០លានដុល្លារ សាងសង់ស្ថានីយថាមពលពន្លឺសូឡាអានុភាព ៣០មេហ្គាវ៉ាត់មួយកន្លែងនៅខេត្តបន្ទាយមានជ័យ។ គម្រោងនេះមានទីតាំងស្ថិតនៅភូមិឫស្សីខាង និងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ហើយនឹងអាចបង្កើតការងារបានរាប់រយកន្លែងដល់ប្រជាជនក្នុងតំបន់។ នៅថ្ងៃជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តឱ្យក្រុមហ៊ុន K&K PIPE (CAMBODIA) CO., LTD បោះទុនប្រមាណ ៦លានដុល្លារ សាងសង់រោងចក្រផលិតទុយោទឹកថ្មីមួយ នៅខណ្ឌព្រែកព្នៅ ផងដែរ។ គម្រោងនេះនឹងជួយអាចបង្កើតការងារបានចំនួន ១៣១កន្លែង ដល់ប្រជាជនក្នុងតំបន់៕ ទាក់ទិននឹងការវិនិយោគលើថាមពលសូឡា កាលពីចុងឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជាក៏បានអនុម័តគម្រោងរោងចក្រសូឡាចំនួន ៤ កន្លែង ដែលមានសមត្ថភាពផលិតថាមពលសរុបរហូតដល់ ១៤០ មេហ្គាវ៉ាត់។ ហើយបើទោះបីជាមានការរីករាលដាលជំងឺកូវីដ ១៩ ក្ដី គម្រោងទាំង ៤ នឹងដំណើរការតាមការគ្រោងទុក។ (អានបន្ថែម)
អានបន្ថែមបទសម្ភាសន៍៖ យុទ្ធសាស្ត្រអាជីវកម្មនៅកម្ពុជារបស់ក្រុមហ៊ុនជំនាញផ្នែកដំបូល IKO
ដំបូលស្រាលហើយទន់ គឺជាបច្ចេកវិទ្យាដ៏ច្នៃប្រឌិតមួយក្នុងវិស័យសំណង់ ឬអាចចាត់ទុកថាជាផលិតផលថ្មីមួយសម្រាប់កម្ពុជា។ ដូច្នេះ ដើម្បីផ្ដល់ជាចំណេះដឹងទាក់ទងនឹងវិស័យថ្មីមួយនេះ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ បានធ្វើកិច្ចសម្ភាសន៍មួយជាមួយតំណាងក្រុមហ៊ុន IKO ដែលជាក្រុមហ៊ុនអន្តរជាតិឈានមុខគេក្នុងវិស័យដំបូលស្រាលហើយទន់។ មិនត្រឹមតែចែករំលែកចំណេះដឹងនោះទេ ក្រុមហ៊ុន IKO ឱ្យដឹងពីយុទ្ធសាស្ត្រអាជីវកម្មនៅកម្ពុជាផងដែរ ដូចខាងក្រោម៖ តើអ្នកមើលឃើញវិស័យសំណង់នៅកម្ពុជាយ៉ាងម៉េចដែរ? ខ្ញុំបានសង្កេតឃើញមានការវិវត្តន៍ជាវិជ្ជមានលើវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឱកាសអភិវឌ្ឍន៍អាជីរកម្មសម្រាប់ផលិតផលម៉ាក IKO។ មានគម្រោងសំណង់ជាច្រើនត្រូវបានសាងសង់ឡើង សម្រាប់ការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ រួមទាំងអគារពាណិជ្ជកម្ម និងអគារលំនៅដ្ឋាន។ សម្រាប់ដំបូលលំនៅដ្ឋាន មនុស្សខ្លះនឹងជ្រើសរើសដំបូលធ្វើពីដែក ព្រោះវាជាវត្ថុធាតុដើមដែលមានទម្ងន់ស្រាល។ ជម្រើសផ្សេងទៀតសម្រាប់ការប្រក់ដំបូលដែលមានទម្ងន់ស្រាល គឺដំបូលស្រាលហើយទន់ ដែលជាជម្រើសល្អដោយសារ វាមានគុណសម្បត្តិជាងដំបូលដែក ព្រោះវាអាចស្រូបយកសំលេងរំខានដែលបណ្តាលមកពីទឹកភ្លៀងបានយ៉ាងល្អ ដែលនេះគឺធ្វើឱ្យវាជាជម្រើសល្អឥតខ្ចោះសម្រាប់កាត់បន្ថយសំលេងរំខាននៅក្នុងអគារ (ជាពិសេសក្នុងរដូវភ្លៀង) នៅពេលដែលយើងប្រៀបធៀបទៅនឹងដំបូលធ្វើពីសម្ភារផ្សេងៗទៀត។ តើអ្វីទៅដែលធ្វើឱ្យក្រុមហ៊ុន IKO ចាប់អារម្មណ៍ទីផ្សារសំណង់នៅកម្ពុជា? ក្រៅពីគុណសម្បត្តិនៃដំបូលស្រាល និងភាពធន់នឹងអាកាសធាតុ (សំណើម សំលេង និងខ្យល់) សម្រាប់ទីផ្សារសំណង់នៅកម្ពុជា ក្រុមហ៊ុន IKO អាចផ្តល់បទពិសោធន៍និងជំនាញបច្ចេកទេសជាង ៥០ ឆ្នាំក្នុងការផលិតដំបូលស្រាលហើយទន់ ដែលមានន័យថា មានដំបូលស្រាលហើយទន់របស់ IKO រាប់ពាន់លានម៉ែត្រការ៉េ ក្នុងគ្រប់អាកាសធាតុ និងនៅទូទាំងពិភពលោក ដែលមានចាប់ពីសីតុណ្ហភាពត្រជាក់ខ្លាំងនៅតំបន់អាឡាស្កា រហូតដល់កំដៅត្រូពិចក្តៅនៅអាហ្វ្រិក។ […]
អានបន្ថែមក្រុមហ៊ុនវិនិយោគចិន ២ គ្រោងសង់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
រូបភាពតំណាង ការវិនិយោគនៅកម្ពុជានៅតែមានដង្ហើម ទោះពីវិបត្តិកូវីដនៅមិនទាន់ស្ងប់ក្ដី ដោយមានក្រុមហ៊ុនចិនថ្មីចំនួន ២ គ្រោងសាងសង់រោងចក្របច្ចេកវិទ្យាអេឡិចត្រូនិក ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)។ សេចក្ដីប្រកាសនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (Phnom Penh SEZ) កាលពីសប្តាហ៍មុន បានឱ្យដឹងថា បញ្ហាកូវីដ ១៩ ធ្វើឲ្យប៉ះពាល់ដល់វិស័យនានា ហើយក៏ប៉ះពាល់ដល់បណ្ដាញការផ្គត់ផ្គង់ផងដែរ។ លើសពីនេះ ក្រុមហ៊ុនធំៗដែលកំពុងដំណើរការក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក៏កំពុងទទួលរងឥទ្ធិពលផងដែរ។ យ៉ាងណាមិញនៅក្នុងវិបត្តិក៏នៅមានឱកាស ដោយមានក្រុមហ៊ុនវិនិយោគចិនធំៗ ថ្មីចំនួន ២ បានសម្រេចចិត្តវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ទោះបីមានបញ្ហាកូវីដកើតឡើងក៏ដោយ។ ក្រុមហ៊ុនទាំង ២ នេះរួមមាន ក្រុមហ៊ុន SEIKAWA (Cambodia) Technology Co., Ltd ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ប្លាស្ទិកសម្រាប់ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក និងក្រុមហ៊ុន WCFO (Cambodia) Co., Ltd ជាក្រុមហ៊ុនផលិតឧបករណ៍ហ្វាយប៊ឺអុបទិក និងនាំចេញទៅប្រទេសជប៉ុន និងអាមេរិក។ ប្រភពដដែលនេះបានបន្តថា៖ «ក្រុមហ៊ុនវិនិយោគទាំង ២ នេះ សម្លឹងឃើញថាកម្ពុជាជាប្រទេសមូលដ្ឋានមួយ ដែលងាយស្រួលសម្រាប់ហ្វឹកហាត់ កម្លាំងពលកម្មវ័យក្មេង តម្លៃទាប និងភាពអនុគ្រោះ ដែលជាឱកាសល្អក្នុងការវិនិយោគ […]
អានបន្ថែមកម្ពុជា និង ជប៉ុន ពិភាក្សាគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ
ប្រទេសកម្ពុជា និងជប៉ុន កាលពីពេលថ្មីៗនេះ បានពិភាក្សាបន្ថែមអំពីគម្រោងអភិវឌ្ឍកំពង់ផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ ក្នុងគោលបំណងពង្រីកសកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ការពិភាក្សានេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន Motegi Toshimitsu នៅកម្ពុជាកាលពីថ្ងៃទី ២១ និង ២២ ខែសីហា កន្លងទៅនេះ។ គម្រោងអភិវឌ្ឍកំពង់ផែ ត្រូវបានលើកឡើងមកពិភាក្សាស្របពេលដែលប្រទេសកម្ពុជាកំពុងស្វែងរកទុនវិនិយោគសម្រាប់ការពង្រីកកំពង់ផែដំណាក់កាលទី ២ និងដំណាក់កាលទី ៣ ។ យោងតាមលោក ថៃ ឫទ្ធី អគ្គនាយករងអាជីវកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា ប្រទេសកម្ពុជា បាននិងកំពុងពង្រីកកំពង់ផែព្រះសីហនុជាបន្តបន្ទាប់ ដោយត្រូវបានអនុវត្តជាដំណាក់កាលៗ។ មកទល់ដល់បច្ចុប្បន្ន ការរចនាប្លង់ដំណាក់កាលទី ១ ត្រូវបានបញ្ចប់ ហើយការសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ ដោយរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៤។ (អានបន្ថែម) កំពង់ផែទឹកជ្រៅនេះដំណាក់កាលទី ១ នឹងមានជម្រៅទឹក ១៤,៥ម៉ែត្រ ប្រវែង៣៥០ ដែលកសាងដោយប្រើកម្ចីពីប្រទេសជប៉ុន ប្រមាណ២០៩លានដុល្លារ។ លោក ថៃ ឫទ្ធី ក៏បានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំរបស់កំពង់ផែ និង អ្នកបច្ចេកទេស កំពុងសិក្សាជំហានទី២ និង ជំហានទី៣ ដើម្បីឱ្យកំពង់ផែទឹកជ្រៅនេះ […]
អានបន្ថែមអាជ្ញាធរខេត្តរតនគិរីនឹងបញ្ចូលតំបន់ចំនួន ៩ ជាតំបន់អេកូទេសចរណ៍ប្រចាំខេត្ត
រូបភាព៖ បឹងលំកុដ លោក ង៉ែត ពិទូ ប្រធានមន្ទីទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងកាលពីថ្មីៗនេះថា ក្រោយពីចប់កូវីដ ១៩ អាជ្ញាធរខេត្តរតនគិរីនឹងដាក់បញ្ចូលរមណីយដ្ឋានដែលមានស្រាប់ចំនួន៥ កន្លែង និងរមណីយដ្ឋានបង្កើតថ្មី ៤ កន្លែងទៀត ទៅជាតំបន់អេកូទេសចរណ៍ប្រចាំខេត្ត។ បើយោងតាមវិទ្យុជាតិកម្ពុជា រមណីយដ្ឋានកែច្នៃរបស់ឯកជនចំនួន ៥ កន្លែងនោះរួមមាន រតនៈរីស៊ត ភូមិខ្មែររីស៊ត ម្លិះកន្និកា ប៉ារ៉ាដាយ និងភូមិយើង។ ដោយឡែក រមណីយដ្ឋានដែលនឹងត្រូវបង្កើតថ្មីចំនួន ៤ កន្លែងទៀត រួមមាន ទឹកជ្រោះអូចាយ និង តំបន់វប្បធម៌ជនជាតិដើមភាគតិចតាមដងទន្លេសេសាន ដែលស្ថិតក្នុងស្រុកអណ្តូងមាស ក៏ដូចជា តំបប់យក្សអូមយក្សការ៉ា និង បឹងយក្សម៉ាយ ដែលស្ថិតក្នុងស្រុកលំផាត់។ បច្ចុប្បន្នខេត្តរតនគិរី មានរមណីយដ្ឋានទេសចណ៍បែបធម្មជាតិ និងវប្បធម៌ចំនួន១៤កន្លែង រួមមាន បឹងយក្សឡោម បឹងលំកុដ ទឹកធ្លាក់កាចាញ ទឹកធ្លាក់ចាអ៊ុង ទឹកធ្លាក់កាទៀង និងទឹកធ្លាក់អូរស៊ិនលែរ៍ជាដើម។ គួរបញ្ជាក់ផងដែរថា ក្នុងកំឡុងការឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែររយៈពេល៥ថ្ងៃនេះ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរច្រើនជាង ៥មឺុននាក់ ដែលក្នុងនោះរមណីយដ្ឋាន ដែលពេញនិយមជាងគេរួមមាន រមណីយដ្ឋានបឹងយក្សឡោម […]
អានបន្ថែមគម្រោងផ្ទះមេគង្គ បង្ហាញម៉ូតផ្ទះថ្មី តម្លៃសមរម្យឆ្លើយតបនឹងតម្រូវការអ្នកមានដីឡូត៍
គម្រោងផ្ទះមេគង្គ កាលពីថ្មីៗនេះ បានប្រារព្ធកម្មវិធីសម្ពោធម៉ូតផ្ទះល្វែងបែបថ្មី តម្លៃសមរម្យ ហើយឆ្លើយតបនឹងតម្រូវការម្ចាស់ដីឡូត៍ ខ្នាតតូច និងមធ្យម។ កម្មវិធីនេះក៏មានអ្នកអភិវឌ្ឍអចលនទ្រព្យដីឡូត៍ និង ដៃគូមីក្រូហិរញ្ញវត្ថុ មកពីជាង ៨០ ស្ថាប័នចូលរួមផងដែរ ដោយពួកគេ ក៏បានសំដែងនូវសុទិដ្ឋិនិយម ហើយគ្រោងនឹងសហការជាមួយនឹងគម្រោងផ្ទះមេគង្គនេះ ពោលគឺ នាពេលអនាគត គឺការទិញដីឡូត៍ សង់ផ្ទះ និងសុំកម្ចី គឺអាចធ្វើទៅដោយរលូន ដោយមិនចាំបាច់រត់ការច្រើនដំណាក់នោះទេ។ តំណាងក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឱ្យដឹងថា៖ «គោលបំណងនៃកម្មវិធីនេះ គឺដើម្បីប្រកាសដល់សាធារណជនពីម៉ូដែលផ្ទះមេគង្គថ្មី ដែលជាប្រភេទផ្ទះល្វែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងការអភិវឌ្ឍអចលនទ្រព្យ ជាប្រភេទដីឡូត៍»។ លោក បានឱ្យដឹងទៀតថា ៖ «ចំំណុចពិសេសរបស់ផ្ទះមេគង្គ គឺអ្នកមានដីឡូត៍ ហើយមានបំណងចង់សង់ផ្ទះ គឺមិនបាច់ ឈឺក្បាលរឿងរកជាងនោះទេ គឺគ្រាន់តែរើសម៉ូតផ្ទះ ក្រុមការងារនឹងសាងសង់ឱ្យដោយប្រើរយៈពេលត្រឹមតែ ៣០ ថ្ងែ ប៉ុណ្ណោះ»។ ផ្ទះមេគង្គគឺជាផ្ទះពហុមុខងារ អាចសាងសង់ជាលំនៅដ្ឋានក៏បាន រីស៊ត ផ្ទះសម្រាប់បុគ្គលិកស្នាក់នៅ ផ្ទះលំហែ ផ្ទះចាំចំការ ការិយាល័យ […]
អានបន្ថែមកាសែតជប៉ុន៖ កំណើនរោងចក្រថាមពលធ្យូងថ្ម ធ្វើឱ្យប្រេនធំៗមិនសូវចង់មកវិនិយោគនៅកម្ពុជា
ក្រុមហ៊ុនប្រេនធំៗមួយចំនួនដូចជា H&M, Adidas, Puma, Gap, Nike ជាដើម បានសម្ដែងទុទិដ្ឋិនិយម មិនសូវចង់មកបន្តវិនិយោគនៅកម្ពុជា ដោយព្រួយបារម្ភពីការកើនឡើងនៃឧស្ម័នបំពុលបរិស្ថាន ដែលបង្កចេញពីកំណើនរោងថាមពលធ្យូងថ្មនៅកម្ពុជា។ នេះយោងតាមសារព័ត៌មាន Nikkei Review Asia កាលពីថ្ងៃ ១២ សីហានេះ។ ក្រុមវិនិយោគធំៗទាំងនេះបានផ្ញើរលិខិតទៅកាន់រដ្ឋាភិបាលកម្ពុជាថា គោលការណ៍បង្កើនការផលិតថាមពលធ្យូងថ្ម ជាជាងថាមពលកកើតឡើងវិញដូចជា ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់របស់កម្ពុជា គឺផ្ទុយនឹងគោលការណ៍របស់ក្រុមហ៊ុន ដែលបាននឹងកំពុងតែកាត់បន្ថយនៃឧស្ម័នបំពុលបរិស្ថាន។ ហើយការសម្រេចចិត្តជ្រើសយកថាមពលធ្យូងថ្ម ហាក់ដូចជាផ្ទុយពីនិន្នាការពិភពលោក ដែលធ្វើឱ្យកម្ពុជាមិនសូវទាក់ទាញការវិនិយោគ។ ប្រភពដដែលនេះក៏បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាបច្ចុប្បន្នមានរោងចក្រធ្យូងថ្មយ៉ាងហោចចំនួន ៤ ដែលគ្រោងនឹងដាក់ដំណើរការនៅឆ្នាំ ២០២៤ ខាងមុខនេះ។ ហើយក្នុងចំណោមថាមពលអគ្គិសនីសរុបនៅកម្ពុជា ៥០% គឺបានមកពីវារីអគ្គីសនី ដែលកំពុងផលប៉ះពាល់ដល់បរិស្ថាន ហើយមានត្រឹម ២% ប៉ុណ្ណោះដែលជាថាមពលស្អាតបានមកពីពន្លឺព្រះអាទិត្យ។ ទាំងនេះ គឺជាកត្តាព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកវិនិយោគ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ឯកឧត្តម វ៉ិចទ័រ ហ្សូណា បានឱ្យដឹងថា៖ «យើងត្រូវចេះថ្លឹងថ្លែង រវាងផលប៉ះពាល់បរិស្ថាន និងស្ថិរភាពថាមពលនៅក្នុងប្រទេស។ យើងមិនត្រូវមើលតែម្ខាងៗនោះទេ បើយើងមិនផលិតថាមពល […]
អានបន្ថែមស្រុកកំពង់ត្រាចគ្រោងនឹងស្វាគមន៍មជ្ឈមណ្ឌលពាណិជ្ជកម្មជាប់សមុទ្រតម្លៃជាង ២៥លានដុល្លារ
ក្រុមហ៊ុន Gold Coast International Development Co.,LTD គ្រោងនឹងវិនិយោគ ២៤,៨ លានដុល្លារ បង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្មជាប់មាត់សមុទ្រដ៏ធំមួយ លើផ្ទៃដី ៤២ហិកតា ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើយោងតាមរដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី ១៣ សីហានេះ។ គម្រោងដែលបានដាក់ស្នើនេះ មានទីតាំងស្ថិតនៅភូមិថ្កូវ ឃុំឬស្សី ស្រុកកំពង់ត្រាច ខេត្តកំពត។ គម្រោងនេះទាំងមូលរួមមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា៖ «រដ្ឋបាលខេត្ត បានទទួលយកសំណើសុំវិនិយោគរបស់ក្រុមហ៊ុនរួចហើយ និងត្រៀមរៀបចំក្រុមការងារជំនាញធ្វើការលើការងារបច្ចេកទេស ផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធ»។ «ក្រោយសិក្សារួច នឹងគោរពស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និងសម្រេចលើគម្រោងស្នើសុំនេះ» ឯកឧត្តម បានបន្ត។ គួរបញ្ជាក់ផងដែរថា អ្នកជំនាញអចលនទ្រព្យ កាលពីថ្មីៗនេះ បានឱ្យដឹងថា ទោះបីជាមានវិបត្តិកូវីដក្ដី ខេត្តកំពត […]
អានបន្ថែមតើត្រូវធ្វើយ៉ាងណា ដើម្បីលក់-ទិញដី ជៀសវាងរឿងក្តីក្តាំ ឬវិវាទនានា?
វិស័យអចលនទ្រព្យដីធ្លី នៅក្នុងប្រទេសកម្ពុជា ឃើញថាមានដំណើរការអភិវឌ្ឍទៅមុខជាលំដាប់។ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងដាក់ចេញច្បាប់ វិធានការ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីគ្រប់គ្រងដីធ្លីទាំងអស់នោះ ឱ្យមានប្លង់កម្មសិទ្ធិច្បាស់លាស់។ ទោះបីជាយ៉ាងនេះក្តី ចរន្តនៃការលក់-ទិញដី ហាក់នៅមានការមិនច្បាស់លាស់នៅឡើយ សម្រាប់អ្នកវិនិយោគ ឬប្រជាពលរដ្ឋទូទៅ ដែលតែងកើតមានវិវាទជៀសមិនបាន។ ដើម្បីជៀសវាងពីការទិញដី ដែលមានបញ្ហាចម្រូងចម្រាស់ អ្នកទិញត្រូវតែធ្វើការស្វែងយល់ និងពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន។ មុននឹងឈានដល់ការចុះកិច្ចសន្យា តើត្រូវពិនិត្យមើលលើចំណុចណាខ្លះ? មុននឹងចុះកិច្ចសន្យា អ្នកទិញទាំងអស់ត្រូវតែពិនិត្យទៅលើ ០៤ ចំនុចសំខាន់ៗ៖ ១. ប្រភេទនៃបណ្ណកាន់កាប់របស់ម្ចាស់ដី អ្នកទិញគួរតែពិនិត្យជាមុនថា តើអ្នកលក់មានប័ណ្ណកាន់កាប់អចលនទ្រព្យនោះប្រភេទអ្វី? តើជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ឬជាវិញ្ញាបនបត្រសម្គាល់ការកាន់កាប់អចលនវត្ថុ (ប្លង់ទន់)? បើសិនអ្នកលក់ដីនោះ កំពុងកាន់ប្លង់រឹង នោះអ្នកទិញ នឹងអាចមើលឃើញពីទំហំដី ទីតាំងដី និងឈ្មោះម្ចាស់ដីយ៉ាងច្បាស់លាស់ ហើយឯកសារប្លង់រឹង គេអាចយកទៅផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជី ដែលចុះនៅជាមួយអាជ្ញាធរសុរិយោដី។ ផ្ទុយពីនេះវិញ ប្រសិនបើអ្នកលក់កំពុងកាន់ប្លង់ទន់ នោះអ្នកលក់គ្រាន់តែជាភោគីតែប៉ុណ្ណោះ (ជាអ្នកកាន់កាប់ស្របច្បាប់)។ បើតាមច្បាប់ គាត់មិនទាន់មានសិទ្ធិពេញលេញ នៅឡើយទេ តែគាត់អាចលក់ដីនោះបាន។ ចំនុចនេះ ទាមទារឱ្យអ្នកទិញមានការប្រុងប្រយ័ត្នខ្ពស់។ សំខាន់ជាងនេះទៅទៀត អ្នកទិញត្រូវពិនិត្យទៅលើដីនោះ ថាតើដីនោះមានការផ្ទេរកម្មសិទ្ធប៉ុន្មានដំណាក់កាលមកហើយ […]
អានបន្ថែមអគារផ្គុំស្រាប់ខ្ពស់ជាងគេលើលោក នឹងបង្ហាញខ្លួននៅសិង្ហបុរីក្នុងឆ្នាំ ២០២៣
អគារផ្គុំស្រាប់ខ្ពស់ជាងគេនៅលើពិភពលោក បច្ចុប្បន្នកំពុងដំណើរការសាងសង់ ហើយគ្រោងនឹងបង្លាញខ្លួននៅក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន CNN កាលពីថ្ងៃ ១០ សីហា។ អគានេះមានឈ្មោះថា Avenue South Residences ដែលសាងសង់ជាអគារភ្លោះកម្ពស់ ១៩២ ម៉ែត្រ ឬស្មើនឹងប្រមាណ ៥៦ ជាន់ ហើយនឹងមានគេហដ្ឋានសរុបចំនួន ៩៨៨ យូនីត។ ភាពអស្ចារ្យនៃគម្រោងនេះគឺ សំណង់អគារមិនធ្វើឡើងនៅការដ្ឋានផ្ទាល់ទេ តែគឺផ្នែកនៃសំណង់ ត្រូវបានផ្គុំស្រាប់ចេញពីរោងចក្រក្នុងម៉ាឡេស៊ី ដែលមានចំនួនសរុប ៣០០០ ដុំ ដោយបង្គុំនីមួយៗ មានរាងជាប្រអប់ ៦ជ្រុង។ ម្ចាស់គម្រោងក្រុមហ៊ុន ADDP Architects បានឱ្យដឹងថា បើបង្គុំនីមួយៗ ធ្វើរួចរាស់នៅរោងចក្រ គម្រោងទាំងមូលគឺដូចជាបញ្ចប់ ៨០% ទៅហើយ ពោលគឺគ្រាន់តែយកមកដុំនីមួយៗមកភ្ជាប់គ្នាជាការស្រេច។ គួរបញ្ជាក់ផងដែរថា អគារផ្គុំស្រាប់គឺជាវិធីសាស្រ្តសាងសង់ដែលកំពុងពេញនិយមនៅប្រទេសអាមេរិក និងអឺរ៉ុប ដោយសារវាជួយកាត់បន្ថយចំណាយ ប្រើប្រាស់កម្លាំងពលកម្មតិច កាត់បន្ថយសំណល់ និងសម្លេងកងរំពង នៅការដ្ឋានផងដែរ។ បន្ទាប់ពីសាងសង់រួច ក្នុងឆ្នាំ ២០២៣ អគារនេះនឹងក្លាយជាអគារផ្គុំស្រាប់ខ្ពស់ជាងគេលើពិភពលោក […]
អានបន្ថែមរដ្ឋាភិបាលនឹងស្តារស្ទឹងព្រែកត្នោតនៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ក្រសួងបានចរចាជាមួយក្រុមហ៊ុនចិន ដើម្បីត្រៀមស្ដារស្ទឹងព្រែកត្នោតឡើងវិញទាំងស្រុងនៅឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់នៅភ្នំពេញ។ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយម បានថ្លែងក្នុងសន្និសីទ កាលពីថ្ងៃទី១០ ខែសីហា ថា ទឹកជន់លិចរាជធានីភ្នំពេញ គឺដោយសារ ជំនន់ទឹកភ្លៀង ជំនន់ទន្លេមេគង្គ និងជំនន់ស្ទឹងព្រែកត្នោត។ ឯកឧត្តមបានបន្តទៀតថា៖ «ក្រសួងធនធានទឹកកំពុងចរចាថ្លៃ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនមកពីប្រទេសចិន និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ។ យើងចរចាថ្លៃដើម្បីរៀបចំស្តារបើកស្ទឹងព្រែកត្នោតឡើងវិញទាំងស្រុងចាប់ពីឆ្នាំក្រោយទៅ»។ គួរបញ្ជាក់ផងដែរថា ការងារស្ដារស្ទឹងនេះនឹងប្រើរយៈពេលក្នុងរង្វង់ប្រមាណ ៣០ខែ ។ បន្ទាប់ពីស្តាររួច ស្ទឹងនេះនឹងជួយទប់ទល់គ្រោះទឹកជំនន់ផង និងអាចស្ទុកទឹកយកទៅស្រោចស្រពដំណាំបានលើផ្ទៃដីជាង ១ម៉ឺនហិកតា ផងដែរ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោតនេះ គឺរួមតូច ធ្វើឱ្យពិបាករំដោះទឹកចេញ ដែលបង្កឱ្យមានទឹកជំនន់ក្នុងទីក្រុងភ្នំពេញ ក្នុងបរិមាណប្រហែល ១២០០ ម៉ែត្រគីបក្នុងមួយវិនាទី។
អានបន្ថែម