ផ្លូវថ្មីទទឹង ៣០ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ បានបើកការដ្ឋានហើយ
អភិបាលរាជធានីភ្នំពេញឯកឧត្ដម ឃួង ស្រេង កាលពីព្រឹកថ្ងៃទី ០៧ កញ្ញានេះ បានអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ផ្លូវថ្មីទទឹង ៣០ម៉ែត្រ តភ្ជាប់ពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ។ ផ្លូវនេះ មានប្រវែងជិត ៦គីឡូម៉ែត្រ មានទទឹង ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល ២ម៉ែត្រ។ ផ្លូវនេះមាន ៣គន្លងទៅ ៣គន្លងមក ១គន្លងទៅ មកសម្រាប់ម៉ូតូ ចិញ្ចើមផ្លូវសងខាង ២ម៉ែត្រសម្រាប់អ្នកថ្មើរជើង និងលូនៅសងខាងផ្លូវទំហំ៨តឹកផងដែរ។ មហាវិថីថ្មីនេះ មានទីតាំងស្ថិតនៅស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។ គម្រោងនេះនឹងត្រូវប្រើប្រាស់រយៈពេល ៦ ខែដើម្បីសាងសង់ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរ នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញនាពេលបច្ចុបន្ន ។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុនឯកជនវិនិយោគលើគម្រោងឆ្នេរខ្សាច់សិប្បនិម្មិតទំហំ ២៣៤ហិកតា នៅខេត្តកំពត
រដ្ឋបាលខេត្តកំពត សហការជាមួយក្រុមហ៊ុនវិនិយោគឯកជន IGB Cambodia Co Ltd គ្រោងនឹងបង្កើតរមណីយដ្ឋានឆ្នេរមាសតេជោសែន ដែលជាឆ្នេរខ្សាច់សិប្បនិមិ្មតទំហំ ២៣៤ហិកតា។ នេះបើយោងតាមដឹងក្នុងកិច្ចប្រជុំរវាងភាគីទាំង ២ កាលពីថ្ងៃទី ៤ ខែកញ្ញា កន្លងមកនេះ។ ឆ្នេរមាសតេជោសែននេះ មានទីតាំងស្ថិតនៅភូមិទទឹងថ្ងៃ និងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ។ ដោយឡែក ការបែងចែកផលប្រយោជន៍នៃគម្រោង គឺក្រុមហ៊ុន IGB Cambodia Co Ltd កាន់កាប់ដី ៦០% ហើយ រដ្ឋបាលខេត្តកំពត មានសិទ្ធ ៤០% ភាគរយ។ បច្ចុប្បន្ន គម្រោងស្ថិតនៅក្នុងដំណាក់កាលបង្កើតសេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការខេត្ត ដើម្បីគ្រប់គ្រងលើការអភិវឌ្ឍន៍នេះ។ ក្រោយពីសេចក្តីសម្រេចត្រូវបានចុះហត្ថលេខារួច ឯកឧត្តមអភិបាលខេត្ត ជាវ តាយ នឹងជំរុញឱ្យក្រុមហ៊ុន IGB CO.LTD សាងសង់ផ្លូវចូល និងចាក់ខ្សាច់បំពេញឆ្នេរ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរណ៍បន្ថែមទៀត និងការអភិវឌ្ឍន៍គម្រោងនេះបានឆាប់រហ័ស៕
អានបន្ថែមអ្នកឈ្នះពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៥ ត្រូវបានប្រកាស
អ្នកឈ្នះពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០២០ ត្រូវបានប្រកាសនៅក្នុងកម្មវិធីអាហារពេលល្ងាច កាលពីយប់មិញ នៅឯសណ្ឋាគារ Sofitel Phnom Penh Phokeethra ដែលក្រុមហ៊ុន Meridian International Holding ជាអ្នកទទួលបានពាន់រង្វាន់ច្រើនជាងគេ។ ព្រឹត្តិការណ៍ដ៏មហិមានេះឧបត្ថម្ភធំដោយ Hitachi Elevators and Escalators ដែលមានពានរង្វាន់ ជាង ៣០ និងគោរមងារខ្ពស់បំផុតជាង ២៥ ត្រូវបានប្រគល់ជូនក្រុមហ៊ុន និងបុគ្គលឆ្នើមក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd. ជាក្រុមហ៊ុនដែលបានទទួលពានរង្វាន់ធំបំផុត ដែលទទួលបានជ័យលាភីចំនួន ៨ ។ Meridian International Holding ទទួលបានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍន៍ល្អបំផុត និងក្រុមហ៊ុនអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត សម្រាប់ការងារឆ្នើមលើគម្រោង Flatiron។ លើសពីនេះ ក្រុនហ៊ុនក៏ទទួលបានរង្វាន់ ការអភិវឌ្ឍន៍អាផាតមិនផ្តល់សេវាកម្មល្អបំផុត និងការរចនាស្ថាបត្យកម្មប្រើប្រាស់ចម្រុះល្អបំផុត ផងដែរ។ ក្រុមហ៊ុន Urban […]
អានបន្ថែមគណៈរដ្ឋមន្រ្តីសម្រេចកាត់ដីបឹងតាមោក ១៥ហិកតា សាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទថ្មី
ទីស្តីការគណៈរដ្ឋមន្ត្រី យល់ព្រមជាគោលការណ៍កាត់ដីបឹងតាមោក (កប់ស្រូវ) ទំហំ ១៥ហិកតា ឱ្យទៅក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ទីស្តីការក្រសួងថ្មី។ នេះបើយោងតាមលិខិត ៧៩០ សជណ. មយ ចុះថ្ងៃទី ១ កញ្ញា កន្លងមកនេះ។ លិខិតមួយច្បាប់នេះ ត្រូវផ្ញើទៅស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដំណើរការសំណើជាបន្ត។ លិខិតបានចែងថា៖ រដ្ឋាភិបាលយល់ព្រមជាគោលការណ៍កំណត់យកទីតាំងផ្ទៃដីបឹងតាមោកបឹង (កប់ស្រូវ)ទំហំ ១៥,០៣ហិកតា ស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ សម្រាប់រៀបចំសាងសង់ អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។ លើសពីនេះ លិខិតនេះក៏បានសម្រេចធ្វើប្រទានកម្មផ្ទៃដីបឹងតាមោកជាង ៨ ហិកតា នៅក្នុងសង្កាត់គោករកា ជូនលោក សេង វុទ្ធី គ្រប់គ្រងជាកម្មសិទ្ធិ ផងដែរ។ គួរបញ្ជាក់ដែរថា បឹងតាមោក (បឹងកប់ស្រូវ) ត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ កុម្ភៈ ២០១៦ ដែលកំណត់ផ្ទៃបឹងមានទំហំជាង ៣ពាន់ហិកតា ជាសម្បត្តិសាធារណៈរបស់រដ្ឋ។ […]
អានបន្ថែមផ្លូវថ្មីទទឹង ៣០ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ នឹងបើកការដ្ឋានសប្ដាហ៍ក្រោយ
រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានសាងសង់ផ្លូវថ្មីមួយខ្សែ ទទឹង ៣០ម៉ែត្រ ចាប់ពីម្ដុំផ្សារទំនើបអេអន ម៉ល សែនសុខ ដល់មហាវិថី ឈ្នះឈ្នះ នៅដើមសប្ដាហ៍ក្រោយ។ នេះបើយោងតាមមន្ទីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ០៤ កញ្ញា នេះ។ មហាវិថីថ្មីនេះ មានទីតាំងស្ថិតនៅស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។ ផ្លូវនេះ មានប្រវែងជិត ៦គីឡូម៉ែត្រ មានទទឹង ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល ២ម៉ែត្រ ផ្លូវ១២ម៉ែត្រ សងខាង ដែលអាចឱ្យរថយន្តធ្វើចរាចរណ៍បាន៣គន្លងទៅ ៣គន្លងមក និងមាន១គន្លងទៅ មកសម្រាប់ម៉ូតូ ហើយមានចិញ្ចើមផ្លូវសងខាង២ម៉ែត្រសម្រាប់អ្នកថ្មើរជើង ជាមួយនឹង ការដាក់លូនៅសងខាងផ្លូវទំហំ៨តឹកផងដែរ។ គម្រោងនេះនឹងត្រូវប្រើប្រាស់រយៈពេល ៦ ខែដើម្បីសាងសង់ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរ នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញនាពេលបច្ចុបន្ន ។ នេះបើតាមឲ្យដឹងពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន […]
អានបន្ថែមសម្តេច ហ៊ុន សែន អនុម័តកញ្ចប់ថវិកា ១៥០លានដុល្លារ កសាងផ្លូវ ៣៨ខ្សែក្នុងខេត្តសៀមរាប
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៤ កញ្ញា នេះបានប្រកាសសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវចំនួន ៣៨ ខ្សែ នៅក្នុងទីរួមខេត្តសៀមរាប។ គម្រោងផ្លូវ ៣៨ ខ្សែ នេះមានប្រវែងសរុបប្រមាណ ៩៨,៣៤គ.ម ដែលត្រូវបានសិក្សាមួយរយៈហើយដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវទាំង ៣៨ នេះនឹងក្លាយជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប ដែលក្រសួងកំពុងជួសជុលកែលម្អឡើងវិញ។ (អានបន្ថែម) យោងតាមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយសាងសង់រួច ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិកូវីដ ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់នេះក្នុងពេលឆាប់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១ កម្ពុជានឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។ គួរបញ្ជាក់ផងដែរថា ខេត្តសៀមរាបគឺជាខេត្តសក្ដានុពលមួយដែលរដ្ឋាភិបាលបាន និងកំពុងអភិវឌ្ឍជាបន្តបន្ទាប់។ កាលពីខែកក្កដា កន្លងមកនេះ គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានស្នើក្នុងកិច្ចពិភាក្សាអន្តរក្រសួងស្ដីពីផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ ២០២០-២០៣៥។ (អានបន្ថែម)
អានបន្ថែមក្រសួងសាធារណការ បញ្ចប់ការសិក្សាគម្រោងផ្លូវដែកចំនួន ៣ និងហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួនទៀត
បើគិតមកដល់ពេលបច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ចប់ការសិក្សា និងចុះហត្ថលេខា លើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនរួមមាន គម្រោងផ្លូវដែកចំនួន ៣ខ្សែ ផ្លូវល្បឿនលឿន ស្ពានឆ្លងទន្លេមេគង្គ និងគម្រោងផ្សេងៗមួយចំនួនទៀត។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងកាលពីថ្ងៃទី ២ កញ្ញា នេះថា គម្រោងទាំងនោះ មានដូចជា គម្រោងផ្លូវដែកពីភ្នំពេញ-ហូជីមិញ (សហការជាមួយភាគីវៀតណាម) ផ្លូវដែកទំនើបម៉ូណូរ៉េល (កិច្ចសហការជាមួយក្រុមហ៊ុនឯកជន) ផ្លូវដែកក្រោមដីក្នុងទីក្រុងភ្នំពេញ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ និងគម្រោងផ្សេងៗជាច្រើនទៀត ។ ជាមួយគ្នានេះដែរ ក្រសួង និងរដ្ឋាភិបាលក៏បាន សម្រេចបានសមិទ្ធិផលផ្លូវជាតិសំខាន់ៗជាច្រើន រួមមានដូចជា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ការស្ដារផ្លូវដែកទាំង ២ ខ្សែ ការចុះ MOU ជាមួយប្រទេសថៃទាក់ទងនឹងការដឹកជញ្ជូនតាមផ្លូវដែកឆ្លងកាត់ព្រំដែន ការពង្រីកកំពង់ផែកុងតឺន័រក្រុងភ្នំពេញ និងក្រុងព្រះសីហនុ និងការដាក់ឱ្យដំណើរការនាវាដឹកអ្នកដំណើរជាដើម។
អានបន្ថែមអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ត្រូវមានវិញ្ញាបនបត្រ ឬអាជ្ញាប័ណ្ណ
អាជីវកម្មគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា សុទ្ធតែត្រូវចុះបញ្ជី និងបង់ពន្ធតាមច្បាប់កំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។ ក្រឡេកមកមើលអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ក៏តម្រូវឱ្យមានការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រវិជ្ជាជីវៈ ឬអាជ្ញាប័ណ្ណអាជីវកម្ម ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុនសិនផងដែរ។ សេវាកម្មវាយតម្លៃ គឺជាសេវាកម្មដែលធ្វើការវាយតម្លៃ ដើម្បីកំណត់តម្លៃលើទ្រព្យ និងអត្ថប្រយោជន៍ផ្សេងៗ ដែលតាំងនៅ ឬភ្ជាប់នឹងទ្រព្យនោះ។ ចំណែកឯ សេវាកម្មអចលនវត្ថុ ចែកចេញជា ២ គឺ សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនវត្ថុ។ សេវាកម្មភ្នាក់ងារអចលនវត្ថុ ជាការផ្តល់សេវាពាក់ព័ន្ធនឹងការទិញ-លក់ និងជួលលើដី អគារ និងសំណង់ជាដើម។ ចំពោះសេវាកម្មគ្រប់គ្រងអចលនវត្ថុវិញ សំដៅដល់ធ្វើការគ្រប់គ្រង ត្រួតពិនិត្យ និងធ្វើប្រតិបត្តិការជួលលើអចលនវត្ថុទាំងឡាយណា ក្នុងនាម និង/ឬជំនួសម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុនោះ ដែលមានលក្ខណៈដូចជា អគារស្នាក់នៅរួម បុរី អគារសហកម្មសិទ្ធិ (ខុនដូជាដើម) និងអគារ ឬអគារពាណិជ្ជកម្ម។ ដោយឡែក ការគ្រប់គ្រងនេះ មិនរាប់បញ្ចូលការគ្រប់គ្រងអចលនវត្ថុដែលត្រូវធ្វើអាជីវកម្មដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ កំពង់ផែ កន្លែងវាយកូនគោល ការដ្ឋានយកថ្ម រោងភាពយន្ត ពហុកីឡាដ្ឋាន មជ្ឍមណ្ឌលកីឡា និងមន្ទីរពេទ្យ នោះទេ។ រូបវ័ន្តបុគ្គល […]
អានបន្ថែមអូឡាំព្យាស៊ីធី បង្កើតយុទ្ធសាស្ត្រថ្មីសម្រាប់អតិថិជនដើម្បីឆ្លើយតបទៅនឹងវិបត្តិកូវីដ១៩
ដើម្បីជំរុញការវិនិយោគ និង បង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកជាពិសេស ជួយដល់អតិថិជនកំពុងស្វែងរកទិញអចលនទ្រព្យក្នុងអំឡុងវិបត្តិកូវីដ១៩ ក្រុមហ៊ុន OCIC បានចេញយុទ្ធសាស្ត្រលក់ថ្មីសម្រាប់គម្រោងអូឡាំព្យាស៊ីធី ខណៈដែលអគារចំនួន៧ រួមមានអគារខុនដូការិយាល័យ SOHO ផ្សារទំនើបអូឡាំព្យា នៃគម្រោងមេក្នុងដំណាក់កាលទី១ បានបញ្ចប់ការសាងសង់ជាស្ថាពររួចហើយ។ តាមរយៈ កញ្ញា អ៊ុក ចន្ទ្រា ប្រធានផ្នែកលក់និងទីផ្សារ បានឱ្យដឹងថាការវិនិយោគទិញអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ជាមួយនឹងគម្រោងអូឡាំព្យាស៊ីធី គឺជាជម្រើសដ៏ល្អ ក្រោមហេតុផល២យ៉ាង៖ ហេតុផលទី១៖ ផ្តល់ភាពងាយស្រួលក្នុងការរស់នៅ គ្រប់បែបយ៉ាងនៅជិតបង្កើយរួមមានផ្ទះល្វែងអាជីវកម្ម ខុនដូ ការិយាល័យ ផ្សារទំនើប សាលារៀនក្លឹបហាត់ប្រាណ សណ្ឋាគារ Medical Hub ស្ថិតនៅទីតាំងតែមួយរួមគ្នាក្នុងគម្រោងអូឡាំព្យាស៊ីធី។ រីឯតម្លៃអចលនទ្រព្យក្នុងទីក្រុងតែងតែមានការកើនឡើងជានិច្ចពីមួយឆ្នាំទៅមួយឆ្នាំ។ ហេតុផលទី២៖ ការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន OCIC បានផ្តល់ភាពកក់ក្តៅដល់អតិថិជនទាំងអស់ដែលបានសម្រេចចិត្តជ្រើសរើសទិញអចលនទ្រព្យរបស់គម្រោងអូឡាំព្យាស៊ីធី។ ក្រុមហ៊ុន OCIC បានអភិវឌ្ឍលើគម្រោងអចលនទ្រព្យធំៗដូចជា ទីក្រុងកោះពេជ្រ ទីក្រុងជ្រោយចង្វារ ទីក្រុងកោះនរា ហើយថ្មីៗនេះ ក្រុមហ៊ុន OCIC បានទទួលសិទ្ធសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីតម្លៃ ១,៥ ពាន់លានដុល្លារ។ ទោះបីជាមានការរីករាលដាលនៃវីរុសកូវីដ១៩ក៏ដោយ ក្រុមហ៊ុនOCICនៅតែបន្តការសាងសង់គម្រោងអូឡាំព្យាស៊ីធីនេះ ក្នុងដំណាក់កាលទី២ និងទី៣ […]
អានបន្ថែមសមាគមអ្នកសាងសង់បន្តសហការជាមួយដៃគូអន្តរជាតិ ដើម្បីស្ដារវិស័យសំណង់ពីវិបត្តិកូវីដ
ទោះបីបច្ចុប្បន្នមានការអនុវត្តគម្លាតសង្គមដែលបណ្តាលមកពីវីរ៉ុសកូវីដ១៩យ៉ាងណាក្តី សមាគមអ្នកសាងសង់នៅកម្ពុជា (CCA) ក៏នៅតែបន្តកិច្ចសហប្រតិបត្តិការ ជាមួយសមាគមអន្តរជាតិ និងពិភាក្សាអំពីផលប៉ះពាល់នៃជំងឺរាតត្បាតនេះមកលើឧស្សាហកម្មសំណង់ផងដែរ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋាន សមាគមអ្នកសាងសង់កម្ពុជា បានមានប្រសាសន៍ថា សមាគមបានចូលរួមប្រជុំតាមអ៊ិនធឺរណែត ជាមួយសហព័ន្ធអ្នកសាងសង់អាស៊ាន ឬ ASEAN Constructors Federation (ACF) និង សហព័ន្ធអន្តរជាតិនៃសមាគមអ្នកសាងសង់អាស៊ី និងប៉ាស៊ីហ្វិកខាងលិច (IFAWPCA)។ IFAWPCA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៦ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម និង សេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍន៍វិស័យសំណង់ហើយបច្ចុប្បន្នមានសមាជិកចំនួន ១៩ ប្រទេស។ សហព័ន្ធអ្នកសាងសង់អាស៊ាន តំណាងឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មពាក់ព័ន្ធនឹងការសាង សង់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម និងមីយ៉ាន់ម៉ា។ លោកជីវ ស៊ីវផេង បានមានប្រសាសន៍ថា ប្រទេសនីមួយៗ បង្ហាញពីទស្សនៈរបស់ខ្លួនទៅលើ ស្ថានភាពឧស្សាហកម្មសំណង់ និងផលប៉ះពាល់ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ ។ លោកបន្តថា សមាគមក៏នឹងពិភាក្សាអំពីការអភិវឌ្ឍនៃវិស័យសំណង់ និងរបៀបដែលរដ្ឋាភិបាលនៅក្នុងប្រទេសនីមួយៗ ជួយដល់ឧស្សាហកម្មនេះក្នុងកំឡុងពេលមានវិបត្តិ។
អានបន្ថែមគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា បញ្ចប់ការសាងសង់គ្រោងឆ្អឹងអគារជាស្ថាពរ
ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្តេត (ខេមបូឌា) គ្រុប កាលពីថ្ងៃទី ២៩ សីហានេះ បានបញ្ចប់គ្រោងឆ្អឹងនៃសំណង់គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា បន្ទាប់ពីបានបើកការដ្ឋានកាលពីឆ្នាំ ២០១៨ កន្លងទៅ។ បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន គម្រោងនេះត្រូវចំណាយរយៈពេល ២ ឆ្នាំ គិតចាប់ពីការបុកគ្រឹះរហូតការបញ្ចប់ការងារសាងសង់គ្រោងឆ្អឹងអគារជាផ្លូវការនៃគម្រោងនេះ។ គម្រោងនេះមានផ្ទៃដីទំហំ ២០០ពាន់ម៉ែត្រការ៉េ ដែលនឹងសាង់សង់ជាមជ្ឈមណ្ឌលរស់នៅបែបច្រកចេញចូលតែមួយ រួមមាន ការិយាល័យ លំនៅដ្ឋានប្រណីត និងមជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ចម្រុះ ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា (Prince International Plaza) មានទីតាំងស្ថិតនៅជិតអតីតសួនទឹកវ៉តធរផាក ទល់មុខនឹងអគារប៊ូយុ៉ងថោន ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សុី។ ក្រៅពីគម្រោង ព្រីនស៍ អ៊ីនធើណាសិនណលផ្លាហ្សានេះ ក្រុមហ៊ុន Prince Real Estate Group ក៏មានម្ចាស់គម្រោងធំៗជាច្រើនទៀតដូចជា គម្រោង Prince Central Plaza គម្រោង Prince Modern Plaza និងគម្រោង Diamond One […]
អានបន្ថែមគម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំងបីកំណាត់សម្រេចបាន ៧៩% ៣០% និង ១៩% ហើយ
គិតមកត្រឹមខែ សីហានេះ គម្រោងពង្រីកផ្លូវជាតិលេខ៥ ទាំងបីកំណាត់ ដែលមានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ សម្រេចបានប្រមាណ ៤២,៩៩% ហើយ ដោយគ្រោងនឹងត្រូវបញ្ចប់ជាស្ថាពរយ៉ាងយូរត្រឹមឆ្នាំ ២០២២។ បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបានកាលពីថ្ងៃទី ១ កញ្ញានេះ វឌ្ឍនភាពនៃកំណាត់ផ្លូវនីមួយៗ មានដូចតទៅ៖ ១/ ផ្នែកខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុបប្រមាណ ៨៤ គម សម្រេចបាន ៧៩, ០៥% គ្រោងបញ្ចប់ ខែកក្កដា ២០២១ ២/ ផ្នែកកណ្តាល (ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុបប្រមាណ ១៤៦ គម សម្រេចបាន ៣០,៤៨% គ្រោងបញ្ចប់ ខែមេសា ឆ្នាំ២០២២ ៣/ ផ្នែកភាគខាងត្បូង(ព្រែកក្តាម -ធ្លាម្អម) មានប្រវែងសរុបប្រមាណ ១៣៥ គម សម្រចបាន ១៩,៤៤% គ្រោងបញ្ចប់ ខែសីហា ឆ្នាំ២០២២ គួរបញ្ចាក់ផងដែរថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ […]
អានបន្ថែម