ក្រុមហ៊ុនចិន កំពុងសិក្សាសង់រោងចក្រកែច្នៃផ្លែឈើស្រស់នៅកម្ពុជា សម្រាប់នាំចេញ
ក្រុមហ៊ុន DOMI Biotechnology Co., Ltd. របស់ចិន កំពុងសិក្សាលទ្ធភាពលើការវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ ជាពិសេស ផ្លែធុរេន និងដូងនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈ ប្រតិភូក្រុមហ៊ុនដឹកនាំដោយលោក WAN YANHU ប្រធានក្រុមហ៊ុន កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបាន ជម្រាបជូនគណៈប្រតិភូអំពីកំណើនខ្ពស់នៃរំហូរវិនិយោគចិនមកកម្ពុជា ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ហើយក្នុងរយៈពេលប្រមាណជិត ៨ខែដើមឆ្នាំ២០២៤ ការវិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៣% នៃប្រភពទុនវិនិយោគសរុប។ ជាមួយគ្នានេះដែរ លោក WAN YANHU ប្រធានគណៈប្រតិភូបានឱ្យដឹងថា ក្រុមហ៊ុន DOMI Biotechnology Co., Ltd. ជាក្រុមហ៊ុនចិនវិនិយោគកែច្នៃផ្លែឈើស្រស់ ពិសេស ផ្លែដូង និងទុរេន ដែលបច្ចុប្បន្នមានទីតាំងវិនិយោគនៅប្រទេសថៃ។ ភាគច្រើននៃផលិតផលរបស់ក្រុមហ៊ុន ត្រូវបាន នាំចេញទៅប្រទេសចិន សហរដ្ឋអាមេរិក អូស្ត្រាលី មជ្ឈិមបូព៌ា និងអ៊ីតាលី។ គោលបំណងនៃដំណើរទស្សនកិច្ច […]
អានបន្ថែមអាជ្ញាធរខេត្តស្ទឹងត្រែង ប្រកាសដកដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដែលកាន់កាប់ខុសច្បាប់មកវិញ
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានប្រកាសដកហូតដីព្រៃ ដែលបានកាប់ទន្ទ្រានយកទៅធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្តឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះដែរ ខាងមន្ទីរ បានដាក់ចេញនូវវិធានការបន្ថែម ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានយកដីទៅធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដូចខាងក្រោម៖ ១.មោឃៈភាពចោលនូវរាល់លិខិតសម្គាល់លក់-ទិញ ឫលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។ ២.ការកាប់គាស់ ឬរុករានដីព្រៃ ឫឆ្ការ ដុត ឬឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិគឺជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ដែលមានចែងក្នុងជំពូកទី៣ មាត្រា៨៥១ (ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ) នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ៣.បន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធ ដែលកៀរគរឱ្យប្រជាពលរដ្ឋមកទន្ទ្រានដីនៅទីតាំង កសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីផ្តន្ទាទោសតាមច្បាប់។ ៤.អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ត្រូវចូលរួមផ្សព្វផ្សាយ ទប់ស្កាត់ និងអន្តរាគមន៍រាល់សកម្មភាពល្មើសច្បាប់ ការចូលកាប់ទន្ទ្រានដីព្រៃ ដាំដំណាំ […]
អានបន្ថែមក្រុមហ៊ុនចិនចង់មកវិនិយោគផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា សម្រាប់នាំចេញ
ក្រុមហ៊ុន Chery Holding Group ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសចិន បានបង្ហាញនូវចំណាប់អារម្មណ៍ចង់មកវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ។ ការលើកឡើងរបស់ក្រុមហ៊ុនខាងលើ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding Group Co., Ltd. កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ នាឱកាសនោះ លោក Xu Hui បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក មានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក និងការសាងសង់កំពង់ផែ ហើយក្រុមហ៊ុនចាប់អារម្មណ៍ចង់វិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។ ទន្ទឹមគ្នានេះដែរ លោកបន្តថា ក្រុមហ៊ុន ក៏កំពុងសិក្សាគម្រោងផ្សេងៗមួយចំនួនទៀត រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រោងពិភាក្សាជាមួយដៃគូកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ក្រុមហ៊ុន […]
អានបន្ថែមរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការសម្របសម្រួល និងដឹកនាំការងារអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើត គណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត ដើម្បីសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការបង្កើត និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលផ្សាយចេញនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។ សេចក្តីសម្រេចនេះបានបញ្ជាក់ថា គណៈកម្មការសម្របសម្រួល និងដឹកនាំការងារអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ គឺមានសមភាពចំនួន១១រូប ដោយមានឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន, អនុប្រធានចំនួន២រូប គឺឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ព្រមទាំងសមាជិកមួយចំនួនទៀត។ គណៈកម្មការនេះ មានតួនាទី និងការទទួលខុសត្រូវ លើកយោបល់ជូនរាជរដ្ឋាភិបាល ក្នុងការកំណត់ទស្សនវិស័យ និងគោលនយោបាយជាតិអំពី ទីក្រុងឆ្លាតវៃសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង និងមានភារកិច្ច ដូចជា ៖ សិក្សា ស្រាវជ្រាវបទពិសោធរបស់ ប្រទេសនានានៅក្នុងតំបន់ និងសកលលោកពាក់ព័ន្ធ នឹងការបង្កើតនិងការអភិវឌ្ឍទីក្រុងឆ្លាត, សិក្សា ស្រាវជ្រាវកំណត់អំពីនិយមន័យ វិសាលភាព ទំហំ និងទស្សនទាននៃទីក្រុងឆ្លាត សម្រាប់បរិបទនៅកម្ពុជា។ គណៈកម្មការនេះ […]
អានបន្ថែមកូរ៉េសម្រេចផ្តល់ជំនួយ ៣លានដុល្លារ ជាផ្លូវការ ដើម្បីអភិរក្សសារមន្ទីរទួលស្លែងរយៈពេល ៥ឆ្នាំ
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយ ៣លានដុល្លារ ជាផ្លូវការហើយ ដើម្បីជួយអភិរក្សសារមន្ទីរទួលស្លែង ដំណាក់កាលទី២ រយៈពេល ៥ឆ្នាំ (២០២៤-២០២៨)។ អង្ការ KOICA និង យូណេស្កូ-UNESCO បានចុះហត្ថលេខាជាផ្លូវការលើ “កិច្ចព្រមព្រៀងផ្តល់ជំនួយ” និង “កំណត់ហេតុនៃកិច្ចពិភាក្សា”ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃប្រទេសកម្ពុជា ដើម្បីចាប់ផ្តើមគម្រោងដំណាក់កាលទី២ ដោយផ្តោតលើ “ការអប់រំសន្តិភាព ការអភិរក្ស និងថតចម្លងបណ្ណសារ និងការអភិរក្សតំបន់សម្រាប់ការផ្តល់សិទ្ធិអំណាចដល់យុវជន (PEACE)” ដែលត្រូវបានគេស្គាល់ថាជា “គម្រោងការអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ដំណាក់កាលទី២)” នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA បានឱ្យដឹងថា គោលបំណងនៃគម្រោង គឺដើម្បីចូលរួមចំណែក៖ ទី១) ការផ្សព្វផ្សាយតម្លៃនៃបូជនីយដ្ឋាននៃការចងចាំកម្ពុជា(CMS) តាមរយៈការអភិរក្សកំណត់ត្រា និងវឌ្ឍនភាពនៃការថតចម្លងបណ្ណសារ។ ទី២) ការលើកកម្ពស់លក្ខខណ្ឌអភិរក្ស និងបរិស្ថានអ្នកទស្សនាសម្រាប់ការអភិរក្ស និងការផ្សព្វផ្សាយតម្លៃ នៃបូជនីយដ្ឋាននៃការចងចាំកម្ពុជា។ ទី៣) ការផ្សព្វផ្សាយការយល់ដឹងអំពី បូជនីយដ្ឋាននៃការចងចាំកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនៃការតាំងពិព័រណ៍; និង ទី៤) ការកែលម្អការយល់ដឹងអំពីសន្តិភាព តាមរយៈការអប់រំសន្តិភាព។ […]
អានបន្ថែមគម្រោងកែប្រព័ន្ធដោះទឹកភ្លៀងតាមបណ្តោយផ្លូវជាតិលេខ៤ នៅរាជធានីភ្នំពេញ សម្រេចបាន ៦,៧%
គិតត្រឹមថ្ងៃទី២៥ ខែកក្កដា គម្រោងកែលម្អប្រព័ន្ធដោះទឹកភ្លៀងតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងរាជធានីភ្នំពេញ សម្រេចបានជាង ៦,៧% ហើយ។ បើតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចនៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៤ កាលពីថ្ងៃទី០៧ ខែសីហា បានឱ្យដឹងថា វឌ្ឍនភាពការអនុវត្តគម្រោង សម្រេចលទ្ធផលការងារបានប្រមាណ ៦,៧០% លឿនជាងផែនការ ៣,៩២%។ គម្រោងកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ នៅរាជធានីភ្នំពេញនេះ គឺដើម្បីជួយលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ។ (អានបន្ថែម) ដោយឡែក ចំពោះ គម្រោងស្តារពង្រីកកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រេចបាន ៥៤.៨០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ បើគិតត្រឹមដំណាច់ខែមិថុនាកន្លង។ (អានបន្ថែម)
អានបន្ថែមគម្រោងស្តារផ្លូវជាតិលេខ២៣ ក្រោមកម្ចីADB ជាង $២១លាន សង់បានជាង ៥៧%
គិតត្រឹមខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងស្តារ និងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ១៩,៨៣គីឡូម៉ែត្រ សម្រេចបាន ៥៧,៥០ភាគរយ ហើយ។ នេះបើតាមការបញ្ចាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុកមួយកាលពីដើមខែសីហានេះ។ គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ២៣ ដែលបាននិងកំពុងជួសជុលកែលម្អនេះមាន ប្រវែង១៩,៨៣គីឡូម៉ែត្រ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល។ បើតាមផែនការ ផ្លូវនេះ ត្រូវបានសាងសង់ឡើងជា៤គន្លង (២គន្លងទៅ និង២គន្លងមក) ដោយពង្រីកទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ និងក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទីម៉ែត្រ លើទទឹងតួផ្លូវប្រវែង ១០ម៉ែត្រ។ ជាងនេះទៅទៀត ផ្លូវមួយខ្សែនេះ មានសក្តានុពល និងមានភាពប្រទាក់ក្រឡា តភ្ជាប់ជាមួយផ្លូវជាតិលេខ២១B និងផ្លូវជាតិលេខ២១ ឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញ និងព្រំដែនកម្ពុជា-វៀតណាម(ជ្រៃធំ-ឡុងប៊ិញ) និងតភ្ជាប់ជាមួយផ្លូវជាតិលេខ១៤ ទិសដៅតម្រង់ទៅស្ពានអ្នកលឿង ខេត្តព្រៃវែង និងព្រំដែនកម្ពុជា-វៀតណាម (ក្អមសំណ-វិញសឿង) និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវផ្សេងៗដទៃទៀតនៅក្នុងតំបន់នេះ។ គួររំលឹកថា គម្រោងនេះ ទទួលបានឥណទានសម្បទាន ២១,៦៨លានដុល្លារ […]
អានបន្ថែមកម្ពុជា-ចិន សម្ពោធបើកច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
កម្ពុជា និងចិន បានសម្ពោធបើកច្រករបៀងវប្បធម៌នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីពង្រឹង និងបង្កើនចំណងមិត្តភាព និងផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។ នេះបើតាមពិធីសម្ពោធធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ ថ្លែងក្នុងពិធីខាងលើ ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺជាច្រកទ្វារដ៏សំខាន់សម្រាប់ផ្សារភ្ជាប់កម្ពុជាទៅនឹងពិភពលោក ចំណែកឯច្រករបៀងវប្បធម៌កម្ពុជា-ចិននេះ នឹងនាំភ្ញៀវទេសចរមកពីជុំវិញពិភពលោកឱ្យទៅទស្សនា និងស្វែងយល់ពីទេសភាពធម្មជាតិដ៏ស្រស់ស្អាត និងទំនៀមទម្លាប់វប្បធម៌របស់ប្រទេសកម្ពុជា ចិន ព្រមទាំងប្រទេសទន្លេឡានឆាង-មេគង្គដទៃទៀតផងដែរ។ ចំណែកឯកឧត្តម XIA YUNHAI ( សៀ យូនហៃ ) អគ្គនាយករងនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិ នៃការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការដ្ឋចិន ក៏បានលើកឡើងដែរថា ច្រករបៀងនេះ នឹងជួយលើកកម្ពស់នូវបទពិសោធន៍នៃការធ្វើដំណើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ហើយក៏រួមជាវិភាគទានថ្មីក្នុងការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឱ្យទទួលបាននូវលទ្ធផលជាផ្លែផ្កាកាន់តែច្រើន។ សូមបញ្ជាក់ថា ច្រករបៀងវប្បធម៌ចិន-កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានរៀបចំឡើងនៅក្នុងតំបន់ចេញដំណើរសម្រាប់អ្នកដំណើរអន្តរជាតិនៃអាកាសយានដ្ឋាន រួមមានពិព័រណ៍រូបថតក្រោមប្រធានបទ “ជំនួបបេតិកភណ្ឌពិភពលោក ពួតដៃអរិយធម៌ក្នុងការសិក្សាពីគ្នាទៅវិញទៅមក” និងតំបន់ពិព័រណ៍បែប Static ជាដើម។ ក្នុងនោះ ការតាំងពិព័រណ៍រូបថតដ៏ស្អាតប្រណីតចំនួន ១០០សន្លឹក ដែលភាគច្រើនពាក់ព័ន្ធនឹងប្រទេសចិន និងកម្ពុជា […]
អានបន្ថែមក្រុមហ៊ុន AEON បោះទុនជាង $១៦៧លាន សង់មជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតតំបន់នៅវៀតណាម
ក្រុមហ៊ុន AEON Mall Vietnam បានទទួលការយល់ព្រមពីអាជ្ញាធរខេត្ត Thanh Hoa ដើម្បីវិនិយោគជាង ១៦៧ លានដុល្លារ សង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយដែលគ្របដណ្តប់លើផ្ទៃដី ១០,៥ ហិកតា។ នេះបើយោងតាមការចុះផ្សាយរបស់ VNEXPRESS នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤។ បើតាមប្រភពខាងលើបានឱ្យដឹងថា គម្រោងនេះនឹងត្រូវអភិវឌ្ឍនៅក្នុងតំបន់ទីក្រុងនៃ South Thanh Hoa City (Quang Thanh Ward, Thanh Hoa City) ដែលជាតំបន់ពាណិជ្ជកម្មធំបំផុតរបស់ប្រទេសវៀតណាម ហើយបច្ចុប្បន្ន គម្រោងនេះបានបញ្ចប់ការងារសម្អាតចាំបាច់មួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសមួយចំនួនរួចហើយដែរ។ ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះ នឹងត្រូវអភិវឌ្ឍជាបីដំណាក់កាល ដោយដំណាក់កាលទីមួយនឹងមានការសាងសង់អគារកម្ពស់ ៥ជាន់ ដែលប្រើរយៈពេល ៤៨ខែ, បន្ទាប់មកនឹងមានការសាងសង់ អគារកម្ពស់ ៤ជាន់មួយទៀត ដែលស្ថិតក្នុងដំណាក់កាលទី២។ ដំណាក់កាលចុងក្រោយគឺ នឹងមានការសាងសង់អគារកម្ពស់ ៧ជាន់ ដោយបូកបញ្ចូលចំណតរថយន្តផងដែរ។ អាជ្ញាធរខេត្ត Thanh Hoa ចាត់ទុកគម្រោងនេះថាជាគំនិតផ្តួចផ្តើមដ៏សំខាន់បំផុតក្នុងវិស័យពាណិជ្ជកម្ម និងលក់រាយ ដែលជានិមិត្តសញ្ញាតំណាងឱ្យខេត្ត Thanh […]
អានបន្ថែមក្រុមហ៊ុនជប៉ុនចំនួន១៩ ចាប់អារម្មណ៍ចង់វិនិយោគវិស័យបច្ចេកវិទ្យាបៃតង និងឥណទានកាបូននៅកម្ពុជា
ក្រុមហ៊ុនរបស់ប្រទេសជប៉ុនចំនួន ១៩ ចង់ធ្វើការវិនិយោគនៅកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាបៃតង និងឥណទានកាបូននៅកម្ពុជានាពេលខាងមុខ។ ការបង្ហាញពីចំណាប់អារម្មណ៍ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសនៃជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។ ថ្លែងតំណាងក្រុមហ៊ុនទាំង១៩ លោកស្រី Mio Kawada បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។ ទន្ទឹមគ្នានេះ លោកស្រីថា នេះជាលើកទី២ហើយ ដែលអង្គការ JETRO បានរៀបចំបេសកកម្មធុរកិច្ច នៅកម្ពុជា ដោយលើកនេះមានក្រុមហ៊ុនជប៉ុនចូលរួមចំនួន១៩ ដែលកំពុងចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជាក្នុងវិស័យផ្សេងៗនៅកម្ពុជា ជាពិសេសវិស័យលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន តាមរយៈបច្ចេកវិទ្យាថ្មី និងទំនើប របស់ជប៉ុន។ ជាកាឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ការបន្តចាប់អារម្មណ៍របស់បណ្តាក្រុមហ៊ុនជប៉ុន ក្នុងការស្វែងរកនូវឱកាសវិនិយោគ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូធុរកិច្ចនៅកម្ពុជា ជាពិសេសសម្តេចធិបតី ក៏បានគាំទ្រយ៉ាងពេញទំហឹងលើចំណាប់អារម្មណ៍របស់ក្រុមហ៊ុនជប៉ុនទាំង១៩ ដែលចង់វិនិយោគលើវិស័យថាមពលស្អាត និងឥណទានកាបូនផងដែរ។ ជាមួយគ្នានេះដែរ សម្ដេចធិបតី ក៏បានណែនាំឱ្យបង្កើតក្រុមការងារដែលមានតំណាងក្រសួង-ស្ថាប័នកម្ពុជាដែលពាក់ព័ន្ធ ដើម្បីសម្របសម្រួលជាមួយអង្គការ JETRO និងក្រុមហ៊ុនជប៉ុនខាងលើ […]
អានបន្ថែមគម្រោងស្តារគុណភាពផ្លូវជាតិលេខ៣១ សម្រេចបានជាង ៩៦ភាគរយ ហើយ
គិតត្រឹមដើមខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ សម្រេចបាន ៩៦,១០ភាគរយហើយ បើគ្មានអ្វីប្រែប្រួលទេ គម្រោងនេះនឹងបញ្ចប់មុនផែនការមួយឆ្នាំ ដោយធានាជាមួយនឹងកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។ ក្រសួងបានបង្ហាញថា បច្ចុប្បន្នការងារអ៊ុតកៅស៊ូACទាំង២ស្រទាប់ សម្រេចបាន ១០០ភាគរយហើយ រីឯការងារបំពាក់សម្ភារៈសុវត្ថិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងបញ្ចប់នៅដំណាច់ខែសីហា ឆ្នាំ២០២៤ នេះ។ នាឱកាសចុះពិនិត្យការដ្ឋានផ្ទាល់នេះ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោង ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ឱ្យធ្វើការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ដើម្បីធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំអាចប្រើប្រាស់ជាប់បានយូរអង្វែង។ គួររំលឹកថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម)
អានបន្ថែមក្រុមហ៊ុន LSCG Group ប្រកាសបោះទុន ១៦៨លានដុល្លារ បន្តអភិវឌ្ឍន៍អគារជាប់គាំងនៅព្រះសីហនុ
លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន LSCG Group បានប្រកាសសហការជាមួយក្រុមហ៊ុនអាមេរិក និងសិង្ហបុរី (JV) បោះទុន ១៦៨លានដុល្លារ ដើម្បីបន្តអភិវឌ្ឍន៍សាងសង់សំណង់អគារដែលកំពុងជាប់គាំងនៅក្រុងព្រះសីហនុ។ លោកអគ្គនាយកក្រុមហ៊ុន LSCG បានគូសបញ្ជាក់ថា ក្រុមហ៊ុនបាននឹងកំពុងស្វែងរកសំណង់អគារ និងទីតាំងដីដែលស្ថិតនៅទីតាំងអាទិភាពមួយចំនួនដើម្បីធ្វើការវិនិយោគអភិវឌ្ឍបន្ត។ លោកបន្ត មុននឹងឈានដល់ការសម្រេចខាងលើនេះ ក្រុមហ៊ុន LSCG Group និងដៃគូរ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងគណៈអភិបាលក្រុងព្រះសីហនុជាច្រើនលើកជាច្រើនសាររួចមកហើយ ដោយបានចំណាយពេលជាច្រើនឆ្នាំហើយដែរ ដូច្នេះយើងបានសិក្សាគម្រោងប្លង់មេ (Master Plan) និងលើកសំណើរជូនរាជរដ្ឋាភិបាលក្នុងការរៀបចំ Master Plan ក្រុងព្រះសីហនុ ដោយបានចំណាយទាំងពេលវេលា និងធនធានផ្ទាល់ខ្លួន ខណៈគម្រោងទាំងនោះរួមមានការវិនិយោគទីក្រុងវៃឆ្នាត ធ្វើទំនើបកម្មក្រុងព្រះសីហនុទាំងមូល គម្រោងទឹកស្អាត និងគម្រោងគ្រប់គ្រងទឹកកង្វក់ក្នុងទីក្រុង។ លោកបន្ថែមថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណ្ណត្តិថ្មី ដែលចង់ដោះស្រាយ និងជួយសម្រួលបញ្ហាអគារជាប់គាំងនៅក្រុងព្រះសីហនុ ដូច្នេះក្រុមហ៊ុន LSCG សូមចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាខាងលើ ដោយរួមសហការជាមួយដៃគូរ ដើម្បីជួយជំរុញគម្រោងអចលនទ្រព្យ និងគម្រោងថ្មីៗកំពុងសិក្សា ជាពិសេសអគារដែលកំពុងជាប់គាំងដើម្បីបន្តសង់បញ្ចប់ជាជាងទុកចោលក្នុងលក្ខណៈអគារសំណល់បែបនេះ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខរដ្ឋបាលយើងខ្ញុំដូចខាងក្រោម៖ លេខ Telegram +៨៥៥ […]
អានបន្ថែម