ប្រៀបធៀបអត្រាការកម្ចីទិញផ្ទះរបស់ធនាគារធំៗមួយចំនួនក្នុងអំឡុងវិបត្តិកូវីដ១៩

អត្រាការប្រាក់ ចាត់ទុកថាគឺជាកត្តាក៏ចំបង និងសំខាន់មួយចំណោមកត្តាសំខាន់ផ្សេងៗទៀត មុននឹងសម្រេចថានឹងស្នើសុំកម្ចីទិញគេហដ្ឋានពីធនាគារណាមួយ។ ទោះបីស្ថិតក្នុងស្ថានភាពវិបត្តិកូវីដដូចនេះក្ដី ក៏នៅមានឱកាស ដោយសង្កេតឃើញថា ធនាគារមួយចំនួនបានកាត់បន្ថយអត្រាការប្រាក់ ក្នុងគោលបំណងដើម្បីជំរុញលំហូរសាច់ប្រាក់ និងនឹងកំណើនសេដ្ឋកិច្ច។ ដូច្នេះសម្រាប់អ្នកដែលកំពុងស្វែងរកប្រាក់កម្ចីទិញផ្ទះនៅពេលនេះ គឺអាចនឹងទទួលបានអត្ថប្រយោជន៍ដែលមិនធ្លាប់មានពីមុន ពោលគឺកម្ចីក្នុងអត្រាការប្រាក់ទាប។ ខាងក្រោមនេះគឺជាតារាងអត្រាការប្រាក់ និងល័ក្ខខ័ណ្ឌមូលដ្ឋានផ្សេងៗ សម្រាប់ប្រាក់កម្ចីទិញគេហដ្ឋានរបស់ធនាគារមួយចំនួន គិតត្រឹមខែមិថុនាឆ្នាំ ២០២០* (រៀងរំដាប់តាមព្យញ្ជនៈ)៖ ធនាគារ BRED Bank -ទំហំកម្ចី៖ ដល់ទៅ ៧០% នៃតម្លៃផ្ទះ -អត្រាការប្រាក់: ឆ្នាំទី ១៖ ៦,៦៦% ចាប់ពីឆ្នាំទី ២ ទៅ ៖ ៧,៧៧% សម្រាប់កម្ចី ១៥ ឆ្នាំ ចាប់ពីឆ្នាំទី ២ ទៅ ៖ ៧,៨៨% សម្រាប់កម្ចី ២០ ឆ្នាំ -រយៈពេលកម្ចីអប្បបរមា៖ ៥ ឆ្នាំ (ត្រូវបង់ថ្លៃពិន័យប្រសិនបើទូទាត់ប្រាក់មុនរយៈពេលអប្បបរមា) ធនាគារកម្ពុជាសាធារណៈកម្ពុជា (Campu Bank) -ទំហំកម្ចី៖ ដល់ទៅ […]

អាន​បន្ថែម

សហព័ន្ធអ្នកសាងសង់អាស៊ានពិភាក្សាអំពីវិធីយកឈ្នះវិបត្តិកូវីដក្នុងកិច្ចប្រជុំលើកទី ៤៩

សហព័ន្ធអ្នកសាងសង់អាស៊ាន ឬ ASEAN Constructors Federation (ACF) បានបើកកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤៩ តាមរយៈការធ្វើសន្និសីទវីដេអូតាមប្រព័ន្ធអ៊ីនធឺណិតកាលពីខែចុងខែ មិថុនា កន្លងមកនេះ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍នៃឧស្សាហកម្មសំណង់នៅក្នុងតំបន់ ក៏ដូចជាជួយគ្នារកដំណោះស្រាយ និងវិធីយកឈ្នះវិបត្តិកូវីដ។ កិច្ចប្រជុំក្រុមប្រឹក្សា ACF គឺជាការប្រជុំប្រចាំឆ្នាំដែលផ្តល់ឱកាសដល់សមាជិកនីមួយៗរបស់ខ្លួនរួមមានទាំងសមាគមអ្នកសាងសង់កម្ពុជាដែលតំណាងឱ្យកម្ពុជា ដើម្បីចែករំលែកព័ត៌មានអំពីសក្តានុពលនៃវិស័យសំណង់របស់ប្រទេសនីមួយៗ។ ប្រធានសមាគមអ្នកសាងសង់ម៉ាឡេស៊ីឬហៅកាត់ថា (MBAM) លោក Foo Chek Lee ដែលជាប្រធានទើបតែងតាំងថ្មីរបស់ ACF បានប្រសាសន៍ថា បច្ចុប្បន្ននេះ ឧស្សាហកម្មសំណង់កំពុងប្រឈមនឹងបញ្ហាដែលកើតចេញដោយសារកូវីដ១៩ សង្គ្រាមពាណិជ្ជកម្មពិភពលោក និងបញ្ហាជាច្រើនទៀតដែលរារាំងការរីកចម្រើនរបស់សមាជិក ACF នីមួយៗ។ លោកបានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ដូច្នេះ យើងគួរធ្វើការជាមួយគ្នានិងចែករំលែកព័ត៌មានអំពីវិធីដើម្បីយកឈ្នះលើគ្រាលំបាកទាំងនេះ»។ លោកបន្តថា ‌‍៖ «យើងត្រូវបង្កើនការប្តេជ្ញាចិត្តរបស់យើងចំពោះសាមគ្គីភាពក្នុងការធានាថាសមាជិករបស់យើងដែលមិនសូវមានធនធានអាចសហការ និងមានឱកាសនិងជំនួយបន្ថែមទៀតដើម្បីទទួលយកគម្រោងនានា ហើយក៏ធានាថា ភាគីពាក់ព័ន្ធនៅក្នុងបរិយាកាសការងារសាងសង់ទទួលបានតម្លៃអតិបរមាសម្រាប់ការវិនិយោគរបស់ពួកគេ ដោយការតាមដានស្តង់ដារនៃការអនុវត្តជាក់ស្តែងនៅក្នុងឧស្សាហកម្មនេះ។ យើងគួរឆ្លៀតយកឱកាសនេះធ្វើការជាមួយគ្នាដើម្បីជំរុញ និងផ្សព្វផ្សាយការទិញផលិតផលអាស៊ានមុន» ។‌ លើសពីនេះទៅទៀត លោក Foo ក៏បានណែនាំដល់អ្នកម៉ៅការសំណង់គួរតែពិនិត្យរកវិធីសាស្រ្តថ្មីនៃការធ្វើការងារក្រៅការដ្ឋានសំណង់ សម្រាប់ការគ្រប់គ្រងគម្រោងរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។ លោកបានបន្ថែមថា វាមានសារៈសំខាន់បំផុតដែលអ្នកម៉ៅការពិនិត្យរកវិធីសាស្រ្តថ្មីនៃការធ្វើការងារក្រៅការដ្ឋានសំណង់ដែលអាចជួយធ្វើឱ្យប្រសើរឡើងនូវការព្យាករណ៍ និងភាពស្ថិតស្ថេរ។ កិច្ចខិតខំប្រឹងប្រែងនេះ […]

អាន​បន្ថែម

ទីផ្សារខុនដូអាចនឹងប្រសើរឡើងវិញចាប់ពីត្រីមាសទី១ ឆ្នាំក្រោយ ទោះបីជានៅទ្រឹងមួយរយៈក្ដី

ទីផ្សារខុនដូមិនសូវជាប៉ះពាល់ខ្លាំងក្នុងកំឡុងកូវីដ ១៩ទេ ហើយទីផ្សារនេះអាចនឹងត្រឡប់មកប្រសើរឡើងវិញ ចាប់ពីត្រីមាសទី១ ឬទី២ ឆ្នាំ២០២១។ នេះបើតាមអ្នកនាង អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Freshnews កាលពីថ្ងៃទី ១៣ កក្កដា ២០២០។ អ្នកនាង បានឲ្យដឹងថា៖ «ចំពោះទីផ្សារខុនដូយើងអាចនិយាយបានថាវាប៉ះពាល់តិចតួចទេ បើធៀបនឹងសណ្ឋាគារ និងទីផ្សារ Retail (ផ្សារទំនើប)។ ហើយផលប៉ះពាល់ទីផ្សារខុនដូហ្នឹងវាអត់យូរទេ ខ្ញុំគិតថាប្រហែលជាត្រីមាសទី១ ឬទី២ ឆ្នាំក្រោយស្ថានភាពនឹងប្រសើរឡើងវិញ។ ជាពិសេស ខុនដូតម្លៃមធ្យម និង ខុនដូតម្លៃសមរម្យ នឹងនៅតែទទួលការគាំទ្រ។» អ្នកនាង បានឲ្យដឹងទៀតថា ចំពោះការដាក់ជួលខុនដូមានការធ្លាក់ចុះ ដោយសារជនបរទេសត្រឡប់ទៅស្រុកគាត់វិញ ហើយបរទេសថ្មីមិនអាចហោះមកកម្ពុជាវិញបាន ហើយអត្រាទំនេរមានការកើនឡើងខ្ពស់ ដែលបច្ចុប្បន្នអត្រាទំនេរអាចកើនឡើងរហូតទៅដល់ ៣០% ទៅ៥០%។ យោងតាមរបាយការណ៍ភ្នាក់ងារអចលនទ្រព្យ CBRE ចេញផ្សាយថ្ងៃទី ៧ កក្កដា តម្លៃជួលខុនដូធ្លាក់ចុះប្រមាណ ៧% សម្រាប់ខុនដូតម្លៃថ្លៃ (ត្រឹម១៣ដុល្លារ/ម៉ែត្រការ៉) និងប្រមាណ ៦% សម្រាប់ខុនដូតម្លៃមធ្យម […]

អាន​បន្ថែម

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបោះទុន ៣៥ លានដុល្លារសាងសង់ផ្លូវប្រវែង ៧០គម នៅកោះរ៉ុង

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបោះទុន៣៥លានដុល្លារ សាងសង់ផ្លូវប៉េតង់ប្រវែង ៧០គីឡូម៉ែត្រ នៅលើកោះរ៉ុង ដែលនេះជាជំហានមួយនៃផែនការមេរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍កោះរ៉ុង។ ផ្លូវបេតុង ប្រវែង ៧០គីឡូម៉ែត្រ នេះនឹងសាងសង់ដោយក្រុមហ៊ុន ស៊ីណូ ហៃដ្រូ ខនស្រ្តាក់សិន ខូអិលធីឌី របស់ប្រទេសចិន ដោយកិច្ចព្រមព្រៀងសាងសង់នេះ ត្រូវបានចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី ១៤ កក្កដា នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គម្រោងសាងសង់ផ្លូវបេតុងនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកា ៣៥លានដុល្លារ ហើយនឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល ១៦ខែ ស្របតាមផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលគណៈកម្មការអន្តរក្រសួងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តកាលពីឆ្នាំ២០១០។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍នៅក្នុងពិធីចុះកិច្ចព្រមព្រៀងនេះថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើកោះរ៉ុង គឺជាការបង្ហាញវឌ្ឍនភាពថ្មីមួយទៀត ដែលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានខិតខំជំរុញគោលដៅអភិវឌ្ឍន៍របស់ខ្លួន ឆ្លើយតបទៅតាមកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលបានប្រគល់ជូន។ លោកថ្លែងថា៖ “មកទល់ពេលនេះ ក្រុមហ៊ុនមានសមិទ្ថិផលជាច្រើន ដូចជាបានចាប់ផ្តើមកសាងសណ្ឋាគារឥឡូវគឺបន្តការអនុវត្តកសាងផ្លូវប្រវែង ៧០គីឡូម៉ែត្រ ដែលបន្ទាប់ពីនោះ នឹងមានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធដែលបម្រើឲ្យការអភិវឌ្ឍជាច្រើនបន្តបន្ទាប់ទៀត ដូចជាអគ្គិសនី ទឹក ប្រលានយន្តហោះ ផងដែរ”។ សូមបញ្ជាក់ថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានកិច្ចសន្យាជួលកោះរ៉ុង៩៩ឆ្នាំ ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ […]

អាន​បន្ថែម

សាលាក្រុងកំពុងកែប្រែប្រព័ន្ធចរាចរណ៍ ត្រង់ស្តុបច្រមុះជ្រូកក្បាលថ្នល់ និងស្តុបវត្តនាគវ័ន្ត

រដ្ឋបាលរាជធានីភ្នំពេញ កំពុងកែសម្រួលប្រព័ន្ធចរាចរណ៍ត្រង់ចំណុចប្រសព្វដែលកកស្ទះខ្លាំងចំនួន ២ គឺ ចំណុចច្រមុះជ្រូកសូគីម៉ិចក្បាលថ្នល់ និង ចំណុចវត្តនាគវ័ន្ត ដោយនឹងមានការពង្រីកផ្លូវ សាងសង់ផ្លូវថ្មី និងកែលម្អប្រព័ន្ធភ្លើងស្ដុបផងដែរ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។ ចំណុចទី១ ឬ ច្រមុះជ្រូកស្ថានីយ៍ប្រេងសូគីម៉ិចក្បាលថ្នល់ ជាចំណុចប្រសព្វផ្លូវ ២៧១ ផ្លូវមុនីវង្ស និងមហាវិថីសម្ដេច ហ៊ុន សែន។ ត្រង់ចំណុចនេះ ក្រុមការងារនឹងសាងសង់ផ្លូវថ្មី ២ ខ្សែ ដោយខ្សែទី ១ ភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅមហាវិថីសម្តេចហ៊ុន សែន និងខ្សែទី ២ សម្រាប់ទិសចរាចរណ៍បត់ស្តាំ ភ្ជាប់ពីមហាវិថីព្រះមុនី្នវង្ស ឆ្ពោះទៅផ្លូវលេខ ២៧១។ ទន្ទឹងនឹងនេះ ក្រុមការងារក៏នឹងពង្រីកទទឹងផ្លូវមុនី្នវង្ស និងផ្លូវ ២៧១ ៣ម៉ែត្រ សងខាង ពោលគឺពី ២គន្លង ទៅ ៣គន្លង។ លើសពីនេះ ក៏នឹងមានការកែលម្អប្រព័ន្ធភ្លើងស្ដុបចរាចរណ៍ថ្មី ដែលនឹងអនុញ្ញាតឲ្យប្រជាជនធ្វើដំណើរពីស្ពានព្រះមុនី្នវង្សចាស់ ឆ្ពោះទៅត្រង់នៃមហាវិថីព្រះមុនីវង្ស ដោយរលូនមិនចាំបាច់ឈប់ស្តុបឡើយ។ ដោយឡែកចំពោះចំណុចទី ២ គឺស្តុបវត្តនាគវ័ន្ត […]

អាន​បន្ថែម

គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានដាក់ស្នើក្នុងផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប

គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានស្នើក្នុងកិច្ចពិភាក្សាអន្តរក្រសួងស្ដីពីការរៀបចំសេចក្តីព្រាងច្បាប់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ ២០២០-២០៣៥ កាលពីសប្ដាហ៍មុននេះ។ កិច្ចពិភាក្សានេះធ្វើឡើងរវាង ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ដោយក្រសួងទាំងនេះកំពុងពិភាក្សាឯកភាពដាក់ចេញយន្តការអភិបាលកិច្ច និងយុទ្ធសសាស្រ្តវិនិយោគសម្រាប់ខេត្តមួយនេះ។ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក្រ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៣ កក្កដា នេះថាផែកការមេនេះមានសារសំខាន់ណាស់សម្រាប់ចង្អុលបង្ហាញពីអភិវឌ្ឍនានានៅក្នុងខេត្ត ហើយលទ្ធផលកិច្ចប្រជុំគឺគ្រោងនឹងបញ្ចប់ និងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច នៅពេលឆាប់ៗខាងមុខនេះ។ លោក ថ្លែងថា៖ «ទាក់ទងនឹងផែនការមេ មិនទាន់អាចជម្រាបជូន ឲ្យបានល្អិតល្អិននៅឡើយទេ ដោយសារ នេះគ្រាន់តែជាកិច្ចប្រជុំរបស់គណកម្មការអន្តរក្រសួង។ ដូច្នោះចាំរាជរដ្ឋាភិបាលសម្រេចសិន បន្ទាប់ពីយើងដាក់ជូនរដ្ឋាភិបាល លោកប្រជុំ ពិនិត្យសម្រេចហើយ ទើបអាចពន្យល់ឲ្យបានច្បាស់លាស់»។ ទាក់ទិននឹងការអភិវឌ្ឍន៍ខេត្តនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ខែកញ្ញា ឆ្នាំ ២០១៩ ក៏បានចេញផ្សាយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣៥ ផងដែរ។ (អានបន្ថែម) ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានកំពុងសិក្សា គម្រោងហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវចំនួន ៣៨ខ្សែនេះ សរុបប្រវែង ៩៨គ.ម […]

អាន​បន្ថែម

អគារការិយាល័យ ៦ បានបញ្ចប់ការសាងសង់នៅត្រីមាសទី ២ ឆ្នាំ ២០២០ ទោះបីទីផ្សារស្ថិតក្នុងវិបត្តិក្ដី

អគារការិយាល័យចំនួន ៦ កន្លែង (៥ កន្លែងជាប្រភេទម្ចាស់តែមួយ និង ១ កន្លែងជាប្រភេទប្លង់កម្មសិទ្ធិច្រើន) បានបញ្ចប់ការសាងសង់នៅត្រីមាសទី ២ ឆ្នាំ ២០២០ នេះ ទោះបីអត្រាការជួល និងថ្លៃជួលធ្លាក់ចុះ ដែលបង្កដោយវិបត្តិកូវីដក៏ដោយ។ នេះបើយោងតាមរបាយការណ៍ទិដ្ឋភាពទីផ្សាររបស់ភ្នាក់ងារ CBRE ចេញផ្សាយកាលពីថ្ងៃទី ៧ ខែកក្កដា កន្លងមកនេះ។ ចំពោះអគារការិយាល័យប្រភេទម្ចាស់តែមួយ ឬ Centrally-owned គឺមាន Grade B ចំនួន ១ និង Grade C ចំនួន ៤ ដែលរួមគម្រោង Amass Central គម្រោង Royal K Plaza គម្រោង The Link III គម្រោងTerra និងគម្រោង The Helix។ គម្រោងទាំង ៥ រំពឹងថានឹងមានបន្ថែមផ្ទៃក្រឡាផ្គត់ផង់អគារការិយាល័យ ៦៤,០២៦ ម៉ែត្រការ៉េ […]

អាន​បន្ថែម

ក្រសួងដែនដីសហការជាមួយធនាគារធំៗ គ្រោងបង្កើតប្រព័ន្ធចុះបញ្ជីប្រកបអាជីវកម្មសំណង់អនឡាញ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងធ្វើការជាមួយធនាគារកាណាឌីយ៉ា និងធនាគារ ABA ដើម្បីពង្រឹងការងារចុះបញ្ជីប្រកបអាជីវកម្មសំណង់តាមប្រព័ន្ធអេឡិចត្រូនិច និងបង្កើតប្រព័ន្ធបង់ថ្លៃតាមប្រព័ន្ធអេឡិចត្រូនិច។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ០២ កក្កដា ២០២០នេះ។ របាយការណ៍ដដែលបានឲ្យដឹងថា ក្រុមការងារក្រសួងបានជួបពិភាក្សាការងារជាមួយធនាគារកាណាឌីយ៉ា លើការងារប្រតិបត្តិការ ការងារបង់សេវា និងចុះបញ្ជីប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ជាមួយគ្នានេះដែរ ក្រសួងក៏បានប្រជុំពិនិត្យសេចក្ដីព្រាងអនុស្សរណៈយោគយល់ (MOU) លើការងារប្រើប្រាស់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់បង់ថ្លៃការផ្ដល់សេវាចុះបញ្ជីប្រកមអាជីវកម្មវិស័យសំណង់រវាងក្រសួង និងធនាគារ ABA ផងដែរ។ កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានដាក់ឲ្យដំណើរការប្រព័ន្ធពិនិត្យព័ត៌មានសុរិយោដីតាមរយៈការស្កេន QR Code នៅលើវិញ្ញាបណ្ណប័ត្រសំគាល់ម្ចាស់អចលនវត្ថុ ដោយប្រើកម្មវិធីលើទូរស័ព្ទដៃស្មាតហ្វូន ដើម្បីឲ្យអ្នកសាធារណជនមានភាពងាយស្រួលស្វែងយល់ពីព័ត៌មានសុរិយោដី មានដូចជាទីតាំង ឬបន្ទុកផ្សេងៗលើដីផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋាភិបាលថៃបានអនុម័តលើការពង្រីកអាកាសយានដ្ឋានផាតាយ៉ាតម្លៃ ៩ ពាន់លានដុល្លារ

រដ្ឋាភិបាលថៃផ្តល់ភ្លើងខៀវ ដល់ក្រុមហ៊ុនពាណិជ្ជកម្មរួមមួយ ដឹកនាំដោយក្រុមហ៊ុនរថភ្លើងអាកាសបាងកក និងក្រុមការងារប្រតិបត្តិការរថភ្លើងក្រោមដី BTS skytrain ដើម្បីពង្រីកអាកាសយានដ្ឋានអន្តរជាតិ U-Tapao នៅក្បែរក្រុងផាតាយ៉ា។ ក្រុមហ៊ុនពាណិជ្ជកម្មរួមនេះ ជាការសហការរវាងក្រុមហ៊ុន Bangkok Airways និងក្រុមហ៊ុន Sino-Thai Engineering & Construction ដែលគ្រោងនឹងសាងសង់ស្ថានីយចំណតទី ៣ និងមជ្ឈមណ្ឌលផ្ទុកទំនិញ និងយន្ដហោះ ព្រមទាំងជួយភ្ជាប់ផ្លូវដែកប្រវែង ២២០ គីឡូម៉ែត្រ តម្លៃ ៧,២ ពាន់លានដុល្លារ សម្រាប់តភ្ជាប់អាកាសយានដ្ឋាន U-Tapao និង Don Muang ដែលស្ថិតនៅភាគខាងលិចនៃទីក្រុងបាងកក។ អាកាសយានដ្ឋានដែលគ្រោងនឹងពង្រីកនេះ នឹងត្រូវកាន់កាប់ដោយសាជីវកម្មអាកាសយានដ្ឋានអន្តរជាតិណារីតារបស់ប្រទេសជប៉ុន និងក្លាយជាផ្នែកសំខាន់នៃច្រករបៀងសេដ្ឋកិច្ចភាគខាងកើតនៃប្រទេសផងដែរ។ បន្ទាប់ពីពង្រីករួច អាកាសយានដ្ឋាន U-Tapao ត្រូវបានគេរំពឹងថាអាចផ្ទុកដឹកអ្នកដំណើរបានដល់ ៦០ លាននាក់ ក្លាយជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ទីមួយក្នុងពិភពលោក។ គម្រោងពង្រីកអាកាសយានដ្ឋាននេះ ក៏ជាប់ទាក់ទងនឹងការពិភាក្សា នៃក្រុមហ៊ុន Bangkok Airways ក្នុងការពង្រីកព្រលានយន្តហោះចាស់ និងមិនប្រើប្រាស់នៅខេត្តកោះកុងក្នុងប្រទេសកម្ពុជាដែរ។

អាន​បន្ថែម

វិភាគ៖ វិបត្តិកូវីដនឹងធ្វើឲ្យអ្នករកស៊ីដីវណ្ណករ និងវិស័យធនាគារដួលរលំ តើពិតឬទេ?

ធនាគារជាតិនៃកម្ពុជា សមាគមមីក្រ៉ូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធ បានច្រានចោលការលើកឡើងថា វិបត្តិកូវីដ-១៩ អាចនឹងធ្វើឲ្យធនាគារនៅកម្ពុជាមួយចំនួនធំដួលរលំ ដោយគូសបញ្ជាក់ថា ទោះបីជាមេរោគកូវីដ-១៩ ជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរក្ដី ប៉ុន្តែលទ្ធភាពនៃការដួលរលំនៃវិស័យធនាគារ គឺនៅទាប។ នេះគឺដោយសារតែ វិស័យហិរញ្ញវត្ថុនៅកម្ពុជានៅមានភាពរឹងមាំ ចំនួនអ្នកគ្មានលទ្ធភាពសងបំណុលគឺនៅទាប និងជាពិសេសតម្លៃទ្រព្យតម្កល់ ដែលភាគច្រើនជាអចលនទ្រព្យ នៅមិនទាន់ធ្លាក់ថ្លៃខ្លាំងនោះទេ។ កាលពីថ្មីៗនេះ មានមតិមួយចំនួន បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចដែលបង្កដោយជំងឺកូវីដ-១៩ អាចនឹងធ្វើឲ្យធនាគារនៅកម្ពុជាមួយចំនួនធំដួលរលំ។ ប្រភពដដែលបានបន្តថា មានកូនបំណុលតូចៗ ជិត ៣ លាននាក់ មិនអាចសងបំណុលរបស់ខ្លួនបានទេ ហើយអតិថិជនដែលផ្ញើលុយនៅធនាគារ ក៏កំពុងភ័យស្លន់ស្លោ ព្រោះមិនអាចដកលុយបាន ដោយសារតែធនាគារខ្វះសាច់ប្រាក់។ លើសពីនេះ អ្នករកស៊ីលក់ដូរដីធ្លីធំៗ បានខ្ចីលុយពីធនាគារយ៉ាងសន្ធឹកសន្ធាប់មកទិញដី តែពេលនេះពួកគេក៏មិនអាចសងបំណុលបានទេ។ ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារអភិបាលនៃធនាគារជាតិនៃកម្ពុជា បានថ្លែងកាលពីថ្មីៗនេះ ថា៖ «ទោះបីការរីករាលដាលនៃជំងឺកូវីដ១៩ បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចក្ដី វិស័យធនាគារនៅតែមានការរីកចម្រើនរឹងមាំ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់សាច់ប្រាក់ដល់សេដ្ឋកិច្ច»។ បើយោងតាមរបាយការណ៍ប្រចាំឆមាសទី ១ នៃធនាគារជាតិនៃកម្ពុជា ក្នុង ៦ខែ ដំបូងនៃ ឆ្នាំ ២០២០ […]

អាន​បន្ថែម

កម្ពុជា និង៥ ប្រទេសទៀតបរិច្ចាគ ១៨០ លានដុល្លារបង្កើតមូលនិធិគាំទ្រគម្រោងខ្សែក្រវាត់មួយ ផ្លូវមួយ

ប្រទេសកម្ពុជា និងបណ្ដាប្រទេសចំនួន ៥ ទៀតរួមមាន ប្រទេសចិន អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត ហុងគ្រី និងហ្វីលីពីន បានយល់ព្រមបរិច្ចាគប្រាក់ចំនួន ១៨០,២ លានដុល្លារអាមេរិក បង្កើតមូលនិធិពហុភាគី ដើម្បីគាំទ្រដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងផ្តួចផ្តើម «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ»។ នេះបើយោងតាមសារព័ត៌មាន China Daily នៅថ្ងៃទី ០៨ ខែកក្កដាឆ្នាំ ២០២០ ។ មូលនិធិនេះត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលសហប្រតិបត្តិការពហុភាគីសម្រាប់ហិរញ្ញវត្ថុដើម្បីអភិវឌ្ឍន៍ (Multilateral Cooperation Center for Development Finance) និងអនុម័តដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីគាំទ្រដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ។ ក្រុមប្រឹក្សាភិបាលនៃធនាគារ AIIB នឹងជាអ្នកចាត់ចែងមូលនិធិនេះ ដោយនឹងបង្កើតនូវលេខាធិការដ្ឋានមួយ ដើម្បីគាំទ្រដល់ដំណើរការរបស់គម្រោង។ បើយោងតាមប្រភពដដែល កាលពីឆ្នាំ ២០១៧ វេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដំបូងបង្អស់ត្រូវបានធ្វើឡើង ក្នុងគោលបំណងគាំទ្រដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ រួមទាំងគម្រោង ដែលស្ថិតនៅក្នុង គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយផងដែរ។ គួរបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ នេះ គឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សកល […]

អាន​បន្ថែម

CBRE: ស្ថានភាពផ្សារទំនើប ក្នុងត្រីមាសទី ២ ស្ថិតនៅដក ១៩% ក្រោមបន្ទាត់គោល តែចាប់ផ្ដើមងើបឡើងវិញបណ្ដើរៗ

ទីផ្សារតូបជួលក្នុងផ្សារទំនើប ឬ Retail នៅកម្ពុជា គិតត្រឹមចុងខែមិថុនា គឺនៅអវិជ្ជមាន ពោលគឺ ដក១៩% ក្រោមបន្ទាត់គោល ប៉ុន្តែទីផ្សារនេះត្រូវបានព្យាករណ៍ថា នឹងមានសន្ទុះឡើងវិញ នៅឆមាសទី ២ នៃឆ្នាំ២០២០។ នេះបើយោងតាមរបាយកាណ៍ របស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយ កាលពីថ្ងៃទី ៧ ខែកក្កដានេះ។ បើយោងតាម Google Mobility Tracker ទីផ្សារតូបជួល បានធ្លាក់ចុះដល់ ដក៤៥% ក្រោមបន្ទាត់គោល កាលពីដើមខែមេសា និង ដក២២% នៅអំឡុងពាក់កណ្តាលខែឧសភា និងឡើងមកត្រឹម ដក ១៩% នៅចុងខែមិថុនានេះ។ ទោះជាតួរលេខនៅអវិជ្ជមានក្ដី ក៏ឃើញថាមានការកើនឡើងសន្សឹមៗដែលជាសញ្ញាណល្អនៃការងើបឡើងវិញនៃទីផ្សារមួយនេះនាថ្ងៃខាងមុខ។ ទោះបីទីផ្សារនេះស្ថិតក្រោមបន្ទាត់គោលយ៉ាងណាក្ដី របាយការណ៍ដដែលក៏បានឱ្យដឹងថា តូបជួលដែលទំនេរក្នុងផ្សារទំនើប ក្នុងត្រីមាសទី ២ នេះ គឺមានប្រមាណ ១០,២% ប៉ុណ្ណោះ កើនឡើងត្រឹមតែ ០,១% បើធៀបទៅនឹងឆ្នាំ ២០១៩។ យ៉ាងណាមិញភ្នាក់ងារអចលនទ្រព្យ ក៏បានព្យាករណ៍ថា […]

អាន​បន្ថែម