អភិបាលខេត្តក្រចេះ ប្ដេជ្ញាបន្តស្ដារហេដ្ឋារចនាសម្ព័ន្ធខេត្តបន្ថែមក្រោយអនុម័ត ៧៩ គម្រោង
អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានប្ដេជ្ញានឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខេត្តបន្ថែមទៀត ហើយបានបញ្ជាក់ថា មកទល់បច្ចុប្បន្ន ខេត្តក្រចេះទទួលគម្រោងវិនិយោគទុនក្នុងវិស័យសំណង់សរុប ៧៩ គម្រោង ឬស្មើនឹងទឹកប្រាក់ប្រមាណជាង ៤ លានដុល្លារអាមេរិក។ នេះបើយោងតាមការថ្លែងការរបស់ឯកឧត្តម ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តក្រចេះ កាលពីម្សិលមិញនេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «អំពីការងារសំណង់ យើងបានចេញលិខិតឲ្យសាងសង់ ៧៩ គម្រោង ក្នុងស្រុកមាន ៦៧ គម្រោង មានផ្ទៃដី ៩.១៨៨ ម៉ែត្រការ៉េ ដែលមានទុនសរុប ៣.៨០១.១០០ ដុល្លារអាមេរិក។» ក្រៅពីគម្រោងខាងលើនេះ ខេត្តក្រចេះ ក៏កំពុងបន្តអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដោយបច្ចុប្បន្នរដ្ឋបាលខេត្ត កំពុងសាងសង់ផ្លូវក្រាលកៅស៊ូប្រវែង ២២,៨៧គីឡូម៉ែត្រ ផ្លូវក្រាលបេតុងប្រវែង ៣១៧ម៉ែត្រ លូមូល ជ្រុង ប្រវែង ៤,៥៧គីឡូម៉ែត្រ និងថែទាំផ្លូវថ្នល់ជាប្រចាំ ៣៩ខ្សែ ប្រវែង៨១០គីឡូម៉ែត្រ។ គួរបញ្ជាក់ផងដែរថា ខេត្តក្រចេះចាត់ទុកថាជាខេត្តសក្ដានុពលមួយ ដែលមានការរីកចម្រើនឥតឈប់ឈរពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ។ មកទល់បច្ចុប្បន្ន ខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសរុបប្រវែងជិត […]
អានបន្ថែមក្រុមហ៊ុនចិនបង្លាញពីទីតាំងជាក់លាក់សម្រាប់គម្រោងចំណតរថយន្ត ៣ តម្លៃជាង ១៦០ លានដុល្លារ
ក្រុមហ៊ុន China Good Cars Holding Ltd របស់ប្រទេសចិន កាលពីថ្មីៗនេះ បានឲ្យដឹងថា គម្រោងកសាងចំណតរថយន្តចំនួន៣ តម្លៃជាង ១៦០ លានដុល្លារអាមេវិក នឹងមានទីតាំងស្ថិតនៅ ទី១ តំបន់រង្វង់មូលគួស្រូវជាប់ព្រំប្រទល់ខេត្តកណ្តាល ទី២ តំបន់ផ្លូវជាតិលេខ៦ និងទី៣ កំពុងរកទីតាំងដែលស្ថិតនៅជាយក្រុងភ្នំពេញ។ ក្រុមហ៊ុនបានបង្ហើបពីទីតាំងជាក់លាក់នេះ ក្នុងជំនួបជាមួយនឹងចិន ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ មិថុនា កន្លងមកនេះ។ នេះបើយោងតាម វិទ្យុជាតិកម្ពុជា។ តំណាងក្រុមហ៊ុន Good car investment ប្រទេសទេសចិនតាមរយៈលោកស្រីឧកញ៉ា ចាន់ សុទ្ធា បានឲ្យដឹងថា ក្រុមហ៊ុនមានគោលបំណងធំៗ ចំនួន ២ គឺ សាងសង់ចំណតរថយន្ត និងនាំចូលរថយន្តដឹកជញ្ជូនទំនិញ និងដឹកអ្នកដំណើរ មកកាន់រាជធានីភ្នំពេញ។ ជាជំហានដំបូង ក្រុមហ៊ុននឹងវិនិយោគសាងសង់ស្ថានីយចំណតយានយន្តធុនធំ នៅជាយរាជធានីភ្នំពេញជាមុនសិន ដើម្បីរំដោះចរាចរណ៍ ដែលកំពុងប្រឈមបញ្ហាកកស្ទះកាន់តែណែនទៅៗ។ ជំហានបន្ទាប់ ក្រុមហ៊ុននឹងវិនិយោគលើគម្រោងសេវារថយន្តក្រុងសាធារណៈលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់តំបន់កណ្តាលក្រុង […]
អានបន្ថែមសួនកម្សាន្តខ្នាតយក្សតម្លៃ ១.០០០ លានដុល្លារ ត្រូវបានសង់ឡើងនៅលើកោះ Phu Quoc
ក្រុមហ៊ុន Vinpearl Joint Stock របស់វៀតណាម បានប្រកាសបើកជាផ្លូវការថា នឹងចំណាយទឹកប្រាក់ប្រមាណ ១.០០០ លានដុល្លារ សម្រាប់គម្រោងសាងសង់សួនកម្សាន្តខ្នាតយក្សធំជាងគេបង្អស់នៅវៀតណាម ឈ្មោះគម្រោង VinWonders Phu Quoc នៅលើកោះត្រល់ ឬ (Phu Quoc) នៅថ្ងៃទី ១ ខែ មិថុនា ស្ថិតនៅចម្ងាយប្រមាណជិត ៥០ គីឡូម៉ែត្រ ពីខេត្តហៀទៀង ចុងភាគនិរតីប្រទេសវៀតណាម។ គ្រោងនឹងសង់នៅលើ ផ្ទៃដី ២៧ ហិកតា VinWonders Phu Quoc ជាប់ឯតទគ្គកម្មជាសំណង់ឧទ្យានដ៏ធំជាងគេនៅប្រទេសវៀតណាម ដែលគ្រោងនឹងផ្តល់ជូននូវកន្ត្រកជិះទំនើបជាង ១០០ សម្រាប់ភ្ញៀវទេសចរ។ សមិទ្ធផលសួនកម្សាន្តដ៏ធំនេះ ត្រូវបានគេរំពឹងថា នឹងនាំមកនូវបទពិសោធន៍នៃការកម្សាន្តដ៏រំភើបនិងធំជាងគេ នៅក្នុងទ្វីបអាស៊ីផងដែរ។ VinWonders Phu Quoc ក្នុងដំណាក់កាលដំបូងនៃគម្រោង ចែកចេញជាផ្នែករងចំនួន ៦ រួមមាន៖ កន្លែងមជ្ឈិមសម័យអឺរ៉ុប, ពិភពវេទមន្ត, ភូមិអាថ៌កំបាំង, វិមានមហាសមុទ្រ, ពិភពព្យុះស៊ីក្លូន និងដំណើរពិភពផ្សងព្រេង […]
អានបន្ថែមសម្ដេចហ៊ុន សែន៖ ទោះមានបញ្ហាកូវីដ ១៩ អាជីវកម្មលក់ផ្ទះទិញផ្ទះនៅតែបន្តដដែល
ទោះបីជាបញ្ហាជំងឺកូវីដ ១៩ បានបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក៏ពិតមែន ប៉ុន្តែអាជីវកម្មអចលនទ្រព្យដំណើរការធម្មតា ហើយលំនៅដ្ឋានបែប shophouse កំពុងតែពេញនិយមសំរាប់ការធ្វើអាជីវកម្ម នាពេលបច្ចុប្បន្ន។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃ ៣០ មិថុនា ២០២០នេះ។ សម្ដេចក៏ធា្លប់បានថ្លែងក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មីថា ថ្វីបើសេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករអវិជ្ជមានក្នុងឆ្នាំ ២០២០ ក៏ដោយក៏ការដ្ឋានមួយចំនួនរបស់ ក្រុមហ៊ុនដូចជា ក្រុមហ៊ុន ប៉េង ហួត ក្រុមហ៊ុន ជីប ម៉ុង នៅតែបន្តបើកការដ្ឋានសាងសង់ទាំងអស់។ រីឯ ការទិញលក់ផ្ទះវិញ នៅតែបន្តជាធម្មតា ទោះបីជាមិនសូវដាច់ច្រើនដូចពីមុនក៏ដោយ។ ទន្ទឹមនឹងនេះដែរ ឧកញ៉ា នួន ឫទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Appraisal Foundation (KFA) ក៏បានជំរុញឲ្យអ្នកដែលមានលទ្ធភាពវិនិយោគលើវិស័យអចលនទ្រព្យបន្តវិនិយោគលើវិស័យនេះ ខណៈកំឡុងពេលនេះ គឺជាពេលដ៏ល្អបំផុតសម្រាប់វិនិយោគ ដោយសារតែតម្លៃនៅសមរម្យល្អ ចំណែកឯការលក់ចេញវិញនឹងចំណេញដោយស្វ័យប្រវត្តិ បន្ទាប់ពីស្ថានភាពកូវីដ ១៩ គ្រាន់បើឡើងវិញ។ (អានបន្ថែម) បន្ថែមពីនេះ លំនៅឋានបែប shophouse (អាជីវកម្មនៅផ្ទះ) ក៏កំពុងតែពេញនិយម នាពេលបច្ចុប្បន្នផងដែរ។ […]
អានបន្ថែមក្រុមហ៊ុនកាស៊ីណូម៉ាកាវពន្យារទិញដី ១២០០ ហិចតា នៅសៀមរាប ទៅឆ្នាំក្រោយ
ក្រុមហ៊ុនប្រតិបត្តិការកាស៊ីណូម៉ាកាវ Macau Legend ប្រកាសពន្យារលទ្ធកម្មដី និងគម្រោងអភិវឌ្ឍន៍រីស៊តចម្រុះ (Integrated Resort) លើដី ១២០០ ហិចតា លើទឹកដីខេត្តសៀមរាប ទៅឆ្នាំក្រោយ ដោយសារផលវិបាកដែលកើតឡើងដោយវិបត្តិកូវីដ ១៩។ នេះបើយោងតាមសារព័ត៌មាន Inside Asia Gaming កាលពីថ្ងៃទី ២៩ មិថុនា ២០២០នេះ។ ក្រុមហ៊ុន Macau Legend បានឱ្យដឹងថា ក្រុមហ៊ុនបានពន្យារកាលបរិច្ឆេទនៃកិច្ចព្រមព្រៀងបំពេញលក្ខខណ្ឌដើម្បីការកាន់កាប់ដី ទៅថ្ងៃទី ២៦ មិថុនា ២០២១វិញ ដោយសារក្រុមហ៊ុនមិនអាចបញ្ចប់ដំណើរការវាយតម្លៃការបំពេញលក្ខខណ្ឌលទ្ធកម្មកម្មសិទ្ធិនេះទាន់តាមកាលបរិច្ឆេទបាន ព្រោះតែផលវិបាកមួយចំនួន ដែលបណ្តាលមកពីជំងឺកូវីដ ១៩។ លក្ខខណ្ឌលទ្ធកម្មទាំងនោះត្រូវបានកំណត់ដោយក្រុមហ៊ុនទៅឲ្យអ្នកលក់ដី រួមមានដូចតទៅ៖ “ដីនេះត្រូវតែជាដីទំនេរ គ្មានអ្នកកាន់កាប់ មិនមានជាប់ជាទ្រព្យបញ្ចាំ មិនមែនជាដីកេរអាករហើយគ្មានអ្នកភូមិ អ្នកដំណើរ សាលារៀននិងសិស្សណាប្រើប្រាស់ឡើយ។ ត្រូវតែជាដីដែលគ្មានជាប់ជម្លោះបញ្ចាំ កិច្ចសន្យានិងកាតព្វកិច្ចធានាផ្សេងៗ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏តម្រូវឱ្យដីនោះ មានលក្ខណៈជាដីជាប់គ្នា និងមានឯកសារពាក់ព័ន្ធសម្រាប់បញ្ចាក់ឲ្យបានត្រឹមត្រូវ។” ក្រុមហ៊ុន Macau Legend Development Limited […]
អានបន្ថែមធនាគារពិភពលោក ព្រមផ្តល់ទឹកប្រាក់ ៩៣ លានដុល្លារសម្រាប់គម្រោងបែងចែកដីដល់ជនក្រីក្រ
ធនាគារពិភពលោក ទើបនឹងបានអនុម័តទឹកប្រាក់ ៩៣ លានដុល្លារ ជូនកម្ពុជា សម្រាប់យកមកអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASED III) ដើម្បីផ្ដល់នូវសិទ្ធិកាន់កាប់ដីធ្លីដល់កសិករសហគមន៍ក្រីក្រដែលគ្មានដី និងជនជាតិដើមភាគតិចនៅកម្ពុជា។ សេចក្ដីប្រកាសរបស់ធនាគារពិភពលោកកាលពីថ្ងៃទី ២៦ មិថុនា បានឲ្យដឹងថា គម្រោងនេះ ជួយសម្រួលដល់កសិកម្មខ្នាតតូចនិងសហគមន៍ជនបទក្នុងការកាន់កាប់ដីធ្លី និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពដែលជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។ ដើម្បីសម្រេចបានគោលដៅកាត់បន្ថយភាពក្រីក្រនេះ រដ្ឋាភិបាល បានបង្កើតក្របខណ្ឌច្បាប់សម្រាប់សម្បទានដីសង្គមកិច្ចដើម្បីពង្រីកការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាជនក្រីក្រដែលគ្មានដីនៅជនបទ។ ជាមួយគ្នានោះ រដ្ឋាភិបាល បានរៀបចំផ្តល់កម្មសិទ្ធិដីធ្លីសហគមន៍ជនជាតិដើមភាគតិច ដើម្បីពង្រឹងសន្តិសុខក្នុងការប្រើប្រាស់ដីធ្លីរបស់ពួកគាត់ផងដែរ។ LASED III នឹងគ្របដណ្តប់លើសហគមន៍ចំនួន ៧១ តំបន់ នៅគ្រប់ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជាលើកលែងតែរាជធានីភ្នំពេញ។ គម្រោងនេះនឹងគាំទ្រដល់ការកសាងផ្លូវជនបទប្រព័ន្ធធារាសាស្រ្តខ្នាតតូចការផ្គត់ផ្គង់ទឹកនិងអនាម័យសាលារៀនផ្ទះគ្រូបង្រៀន មណ្ឌលសុខភាពក្នុងតំបន់ និងមជ្ឈមណ្ឌលសម្រាប់សហគមន៍ផងដែរ។ សម្រាប់អ្នកទទួលសម្បទានដីសង្គមកិច្ចថ្មី នឹងទទួលបានជំនួយជាគ្រាប់ពូជសម្រាប់ដំណាំកសិកផលសម្រាប់ឆ្នាំដំបូងថែមទៀតផង។ លោកស្រី អ៊ីនហ្គូណា ដូប្រាចា (Inguna Dobraja) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ការទទួលបានសិទ្ធិក្នុងការកាន់កាប់ដីធ្លីមានសារសំខាន់ណាស់ សម្រាប់ប្រជាជនក្រីក្រនៅតាមជនបទ ព្រោះគម្រោងនេះ នឹងធ្វើឲ្យការអនុវត្តកសិកម្មកាន់តែប្រសើរឡើងបង្កើនផលិតភាពក៏ដូចជាទទួលបានសេវាសាធារណៈប្រសើរជាងមុនផងដែរ។» គួរបញ្ជាក់ផងដែរថាកាលពីខែមីនាកន្លងទៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ទើបបានស្នើថវិកាគំាទ្រគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣ (LASED III) នេះ ចំនួនប្រមាណ ១០០ លានដុល្លារ សម្រាប់យកមកអនុវត្តតពីគម្រោងចាស់៕ […]
អានបន្ថែមក្រសួងសាធារណការប្រុងអភិវឌ្ឍផ្លូវមេចំនួន ៣៨ នៅសៀមរាប ដូចគម្រោងផ្លូវ ៣៤ ខ្សែ នៅខេត្តព្រះសីហនុ
រដ្ឋាភិបាល កំពុងសិក្សាស្វែងរកប្រភពថវិកា ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ៣៨ខ្សែនេះ សរុបប្រវែង ៩៨,៣៤គ.ម ក្នុងក្រុងសៀមរាប ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច សោភណភាពទីក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាបទៅតំបន់ដាច់ស្រយាលនៅជាយក្រុង។ បច្ចុប្បន្នគម្រោងកែលម្អផ្លូវប្រទាក់ក្រឡាគ្នានេះ កំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាសិក្សាគម្រោងនេះ ថា៖ “ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ដល់ពេលដែលត្រូវសិក្សារៀបចំផែនការមេ ដើម្បីធ្វើការជួសជុស កែលម្អឡើងវិញ ដូចក្រុងព្រះសីហនុ ឱ្យសាកសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរណ៍អន្តរជាតិ។” ឯកឧត្តម ក៏បានលើកឡើងផងដែរថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ច ក៏សំខាន់មួយរបស់កម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ចបាត់ដំបង-សៀមរាប។ គម្រោងសិក្សាផ្លូវទាំង ៣៨ ខ្សែនេះ ជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប ដែលក្រសួង កំពុងជួសជុល កែលម្អឡើងវិញ គម្រោងផ្លូវវាងក្រុងប្រវែង រួមមាន៖ ផ្លូវខេត្តលេខ 2SR3 ប្រវែង ១៤,៩៥គ.ម ក្រាលកៅស៊ូ DBST […]
អានបន្ថែមមេរៀនកូវីដ១៩ មេដឹកនាំអាស៊ាន ចាប់ផ្តើមនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធបៃតង និងឌីជីថលភាវូបនីយកម្មក្នុងតំបន់
តើមេដឹកនាំអាស៊ានបានរៀនសូត្រអ្វីខ្លះពីកូវីដ – ១៩? មេដឹកនាំកំពូលអាស៊ាន ទើបតែបានជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ ២០២០ តាមរយៈសន្និសីទវីដេអូ ជាមួយតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) ។ កិច្ចប្រជុំនេះ សម្រេចបានសេចក្តីថ្លែងការណ៍រួមមួយក្រោមប្រធានបទ “អាស៊ានប្រកបដោយភាពស្អិតរមួត និងឆ្លើយតបនៅឆ្នាំ ២០២០”។ បរិយាបន្នកម្មទិសដៅអភិវឌ្ឍន៍អាស៊ាន ដែលផ្តោតលើរបៀបវារៈអភិវឌ្ឍន៍កាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយជាងមុននេះ ត្រូវបានគេមើលឃើញថា តិចឬច្រើន ត្រូវបានជំរុញដោយវីរុសកូវីដ១៩។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានថ្លែងដោយយកចិត្តទុកដាក់ នៅក្នុងសុន្ទរកថាបើករបស់លោកថា “វា (មេរោគកូវីដ១៩) បានបំផ្លាញជោគជ័យដែលយើងខំប្រឹងធ្វើមកបានប៉ុន្មានឆ្នាំមកហើយ … ដែលគំរាមកំហែងដល់ជីវិតមនុស្សរាប់លាននាក់” ។ ឆ្លងកាត់បទពិសោធន៍កូវីដ១៩ បានប៉ុន្មានខែ មេដឹកនាំអាស៊ាន រៀនសូត្របានមេរៀនសំខាន់ៗ ហើយបានស្នើរបៀបវារៈដឹកនាំសហគមន៍អាស៊ាន ក្នុងទិសដៅ ឆ្ពោះទៅរកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង ដែលបំពាក់ទៅដោយឌីជីថល និងផ្អែកលើមូលដ្ឋានប្រកបដោយចីរភាព។ ខ្លឹមសារសំខាន់ៗចំនួនបី អាចសង្ខេបចេញពីកិច្ចប្រជុំតាមអនឡាញនេះបាន៖ ប្រទេសថៃស្នើមធ្យោបាយចំនួន ៣ ដើម្បីស្តារសេដ្ឋកិច្ចអាស៊ានក្រោយវិបត្តិកូវីដ ដោយប្រទេសលោក ទំនងជារងគ្រោះខ្លំាងនឹងគេដែរ លោក […]
អានបន្ថែមហិរញ្ញប្បទាន ៥៥ លានដុល្លារពីធនាគារពិភពលោក នឹងប្រើសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា
គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ មានហិរញ្ញប្បទាន ៥៥ លានដុល្លារអាមេរិក ត្រូវបាន រដ្ឋាភិបាលស្នើសុំការគាំទ្រពីធនាគារពិភពលោក សម្រាប់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងនៅទូទាំងទីក្រុង ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈ អនាម័យនៅក្នុងទីក្រុង និងដើម្បីចូលរួមចំណែកធានាឱ្យបាននូវបរិស្ថានស្អាត លើកកម្ពស់ជីវភាពរស់នៅ។ កិច្ចប្រជុំដំបូង របស់គណៈកម្មាធិការដឹកនាំដំណើរការអនុវត្តគម្រោងនេះ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងសាធារណការ ដោយមានការចូលរួមពីក្រសួងសា្ថប័នពាក់ព័ន្ធ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះ។ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា ក្រោមហិរញ្ញប្បទាន ៥៥ លានដុល្លារអាមេរិក ពីធនាគារពិភពលោកនេះ បែងចែកជាពីរផ្នែកធំៗ៖ ផ្នែកទី១ ផ្តោតលើការផ្គត់ផ្គង់ទឹកស្អាត ដែលគ្រោងនឹងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្រុកស្ទោង និងស្រុកសន្ទុក ខេត្តកំពង់ធំ ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ខេត្តសៀមរាប ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ក្នុងខេត្តកំពង់ឆ្នាំង។ ផ្នែកទី១នេះ នឹងត្រូវអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ ចំណែកឯទី២ គឺផ្នែកអនាម័យ ផ្តោតលើការគាំទ្រដល់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង ដែលត្រូវតភ្ជាប់ទៅប្រព័ន្ធលូមេបច្ចុប្បន្នក្នុងទីក្រុងសៀមរាប ដើម្បីឱ្យលំនៅឋាន […]
អានបន្ថែមក្រុមហ៊ុនវិនិយោគវារីអគ្គិសនីតាតៃ ស្នើសុំវិនិយោគវារីអគ្គិសនីមួយទៀត នៅស្ទឹងតាតៃខាងលើ
ក្រុមហ៊ុន China National Heavy Machinery Corporation ដែលវិនិយោគលើវារីអគ្គិសនីតាតៃ បានស្នើសុំវិនិយោគសាងសង់គម្រោងថាមពលវារីអគ្គិសនីមួយទៀត អានុភាព១៥០មេហ្គាវ៉ាត ស្ថិតនៅលើស្ទឹងតាតៃផ្នែកខាងលើ ដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គម (ESIA) នៅកម្រិតខេត្ត។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយក ថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី ២៦ នេះថា ក្រុមហ៊ុនបានបញ្ចប់ការសិក្សាសមទ្ធិលទ្ធភាពបឋមរួចហើយ ហើយពេលនេះ ក្រុមហ៊ុនកំពុងចាប់ផ្តើមចូលដល់ដំណាក់កាល សិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមនៅកម្រិតខេត្ត។ ការសិក្សារង្វាយតម្លៃផលប៉ះពាល់នេះ ធ្វើឡើងដោយក្រុមហ៊ុន SAWAC Consultants (Cambodia) Co., Ltd.។ លោកថ្លែងថា៖ “ក្រុមហ៊ុនបានបញ្ជូនរបាយការណ៍លទ្ធផលនៃការសិក្សាសមទ្ធិលទ្ធភាពបឋមមកក្រសួង ប៉ុន្តែក្រសួងមិនទាន់បានទទួលរបាយការណ៍សិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គមនៅឡើយទេ។ ពេលនេះស្ថិតនៅក្នុងដំណាក់កាលសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គមនៅកម្រិតខេត្ត ហើយការងារនេះ ជាការងាររបស់ក្រសួងបរិស្ថាន”។ លោកបន្តថា បន្ទាប់ពីបញ្ចប់ ក្រុមហ៊ុននឹងបញ្ជូនរបាយការណ៍មកកម្រិតថ្នាក់ជាតិ ដែលរួមមានក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន និងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ […]
អានបន្ថែមហ្គ្រែនភ្នំពេញស៊ីធី ប្រកាសថ្ងៃបើកលក់ផ្លូវការគម្រោងវីឡាថ្មីសន្លាង ជាមួយការបញ្ចុះតម្លៃពិសេស ៨%
ក្រុមហ៊ុន ជីប ម៉ុង លែនប្រកាសបើកលក់ប្រភេទវីឡាថ្មីសន្លាងក្នុងគម្រោង ហ្គ្រែនភ្នំពេញស៊ីធី ជាមួយនឹងការបញ្ចុះតម្លៃដ៏ពិសេសរហូតដល់ ៨% ជូនអតិថិជន។ ហ្គ្រែនភ្នំពេញស៊ីធី នឹងបើកលក់វីឡាប្រភេទថ្មីរបស់ខ្លួនរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ ដោយទីតាំងកម្មវិធីបើកលក់ ស្ថិតនៅលើផ្លូវភ្លោះ ជាប់ហ្គ្រែនភ្នំពេញហ្គោលក្លឹប ដែលជាផ្នែកមួយក្នុងគម្រោង ហ្គ្រែនភ្នំពេញស៊ីធី ផ្ទាល់តែម្ដង។ អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន លោកឧកញ៉ា លាង ហួង(ហេនរី)មានប្រសាសន៍ថា គម្រោងហ្គ្រែនភ្នំពេញស៊ីធី នឹងផ្តល់លំនៅឋានប្រកបដោយភាពកក់ក្តៅ សហគមន៍រស់នៅប្រកបដោយភាតរភាព និងសួនច្បារបៃតងធំជាងគេបង្អស់ ក្នុងរាជធានីភ្នំពេញ។ លោកឧកញ៉ា លាង ហួង(ហេនរី) បញ្ជាក់បន្ថែមថា៖«ហ្គ្រែនភ្នំពេញស៊ីធី មិនមែនផ្តល់ជូនលោកអ្នកត្រឹមតែជម្រកធម្មតានោះទេ ប៉ុន្តែជាលំនៅឋានដ៏កក់ក្ដៅ។ ម៉ូតលំនៅឋាននីមួយៗ គឺត្រូវបានរចនាដោយបង្កប់មុខងារផ្សារភ្ជាប់សមាជិកគ្រួសារទាំងអស់ ផ្សារភ្ជាប់មនុស្សនឹងធម្មជាតិបៃតង ពន្លឺព្រះអាទិត្យ ខ្យល់អាកាសបរិសុទ្ធ និងសហគមន៍ប្រកបដោយ [ភាព]សុខដុមរមនា»។ ចង់ដឹងអំពីរចនាបថថ្មី និងប្រណីតភាព នៃវីឡាថ្មីរបស់គម្រោងហ្គ្រែនភ្នំពេញស៊ីធី ស្រស់ស្អាត និងស៊ីវិល័យប៉ុណ្ណា សូមអញ្ជើញមកចូលរួមពិធីបើកលក់វិឡា […]
អានបន្ថែមគម្រោងសួនឧស្សាហកម្មទំហំ ៥០០ ហិកតា ខេត្តកំពង់ស្ពឺ ជាដង្ហើមសេដ្ឋកិច្ចមួយក្រោយវិបត្តិកូវីដ
គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ ហិកតារបស់អ្នកឧកញ៉ា ពុង ឃាវសែ មានទីតាំងស្ថិតនៅចន្លោះផ្លូវ ៥១ និង ៤៤ នឹងក្លាយជាដង្ហើមសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ ១៩ បញ្ចប់ទៅ។ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ថ្លែងប្រាប់ទស្សនាវដ្ដី និងអចលនទ្រព្យ កាលពីថ្ងៃទី ២៥ មិថុនា ២០២០ ថា គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ ហិកតារបស់អ្នកឧកញ៉ា ពុង ឃាវសែ នេះ គឺជាសក្ដានុពលសេដ្ឋកិច្ចដ៏ល្អមួយ ព្រោះគម្រោងនេះអាចកៀរគររោងចក្រចេញពីទីក្រុង ដើម្បីទុកដីអភិវឌ្ឍន៍អគារខ្ពស់ៗ ដែលមានលក្ខណៈជាអគារពាណិជ្ជកម្មបាន។ លោកបានបន្ថែមថា៖ «គម្រោងនេះ អាចផ្ដល់ឱកាសក្នុងការពង្រីក និងអភិវឌ្ឍន៍ សម្រាប់តំបន់ទីរួមខេត្តកំពង់ស្ពឺពីចន្លោះផ្លូវ ៥១ និង ៤៤ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេសគម្រោង ៥០០ ហិកតា គម្រោង ១ម៉ឺន ហិកតា និងគម្រោងផ្សេងៗ ដែលនឹងអនុម័តដោយ CDC (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) […]
អានបន្ថែម