គម្រោងដាក់ឱ្យដំណើរការព្រលានយន្តហោះបាត់ដំបងឡើងវិញ ចាប់ផ្តើមធ្វើការសិក្សា
គម្រោងដាក់ឱ្យដំណើរការឡើងវិញព្រលានយន្តហោះបាត់ដំបង ត្រូវបានបើកការសិក្សាស្រាវជ្រាវលម្អិតអំពីសមិទ្ធិលទ្ធភាពក្នុងការស្តារ កែលម្អ និងជួសជុល ព្រមទាំងផលប៉ះពាល់ជុំវិញហើយ ក៏ប៉ុន្តែខ្ទង់ចំណាយលើការសិក្សានេះ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយ។ ឯកឧត្តមអភិបាល ងួន រតនៈ ក្នុងសន្និសីទសាពត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបាត់ដំបង» កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានមានប្រសាសន៍ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញនេះ គឺដើម្បីសម្រួល និងបំពេញតម្រូវការដល់ការធ្វើដំណើរ និងធ្វើជំនួញរបស់ប្រជាពលរដ្ឋក្នុងខេត្ត ទៅកាន់ខេត្តនានាក្នុងប្រទេស ឱ្យបានងាយស្រួល និងចំណេញពេលវេលា។ ឯកឧត្តមអភិបាលបន្តថា៖ «… ជាលទ្ធផលសម្តេចក្រឡាហោម យោងតាមសំណើរបស់ខេត្ត ហើយខេត្តយោងតាមសំណើរបស់ក្រុមហ៊ុន ដែលចង់សិក្សាអំពីសម្បទានព្រលានហ្នឹង ថាតើវាត្រូវការស្អីទៀតសម្រាប់សមត្ថភាពហោះហើរ ពីព្រោះព្រលាននេះ សម្ពោធតាំងពីឆ្នាំ១៩៦៨ ដែល [កាលណោះ]យើងបម្រើឱ្យតែសេវាយន្តហោះ បែបកង្ហារស្លាបទេ ATR អាតូចៗហ្នឹងទេ…»។ ឯកឧត្តមអភិបាល បញ្ជាក់ថា ៖«…ការសិក្សានេះ គឺចង់ពិនិត្យលទ្ធភាពជាមួយនឹងទីផ្សារបច្ចុប្បន្ន ដោយលទ្ធភាពឱ្យធំជាងនេះ ថាតើអារ៉ាន់វេ (runway ) និងផ្លូវដែលមានស្រាប់ ហើយផ៉ាក់ឃីង (Parking ) និងតាក់ស៊ីវេ (taxi way ) វាឆ្លើយតបទេ […]
អានបន្ថែមCBRE៖ ទីផ្សារអចលនទ្រព្យធ្លាក់ចុះតិចតួចនៅត្រីមាសទី ១ តែនឹងធ្លាក់យ៉ាងគំហុកចាប់ពីត្រីមាសទី ២
ទីផ្សារអចលនទ្រព្យនៅកម្ពុជា ហាក់ដូចជាមានភាពរឹងមាំ នៅដើមឆ្នាំ ២០២០។ បើយោងតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថាគម្រោងសរុបចំនួន ៧២៨ គម្រោងគិតជាទឹកប្រាក់វិនយោគប៉ាន់ស្មានប្រមាណ ២ ពាន់លានដុល្លារត្រូវបានអនុម័តសម្រាប់រយៈពេល ២ ខែដំបូង។ ចំនួននេះបង្ហាញពីការកើនឡើង ៤៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។ ទោះជាយ៉ាងណាក្ដី ស្ថានភាពសេដ្ឋកិច្្ច ក៏ដូចជាស្ថានភាពទីផ្សារមួយនេះ បាន និង កំពុងផ្លាស់ផ្ដូរយ៉ាងស្មានមិនដល់ ក្រោយមានការរីករាលនៃជំងី Covid-19 នៅជុំវិញពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា។ បើតាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់ IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២០ នឹងធ្លាក់ចុះដល់ -៣% (ដកបី) ដែលនេះជាការធ្លាក់ចុះសេដ្ឋកិច្ចដ៏គំហុកបំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចដ៏ធំក្នុងទសវត្សឆ្នាំ ១៩៣០ ក៏ដូចជាវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ។ ដោយសារផលប៉ះពាល់នេះ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានបន្ទាបកំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រឹមតែប្រមាណ ២,៥% សម្រាប់ឆ្នាំ ២០២០។ ការធ្លាក់ចុះនេះ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជា។ ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia […]
អានបន្ថែមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) នឹងបង្ហើយត្រឹមឆ្នាំ ២០២៣ ដូចការគ្រោងទុក
ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) នឹងបញ្ចប់នៅឆ្នាំ ២០២៣ ដូចការគ្រោងទុក ថ្វីបើវិស័យអាកាសចរមានការធ្លាក់ចុះ ដោយសារការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ បណ្ដាលឲ្យប៉ះពាល់ដល់ការសាងសង់ព្រលានយន្តហោះថ្មីខ្លះៗ ការដឹកជញ្ជូនទំនិញ និងការធ្លាក់ចុះចំនួនអ្នក ដំណើរតាមផ្លូវអាកាស។ ការលើកអំពីកាលបរិច្ឆេទនៃការគ្រោងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ រវាង ឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរ និងលោក លូ វី (Lu Wei) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន សាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI)កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០កន្លងទៅ។ លោក លូ វី (Lu Wei) បានឲ្យដឹងថា ពេលបច្ចុប្បន្ននេះក្រុមហ៊ុន បានកំពុងចាប់ផ្តើមដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ មកម្ល៉េះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេលវេលាទាំងអស់រយៈពេល ៣៦ ខែ។ គួរបញ្ចាក់ផងដែរថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ នឹងចំណាយទុនវិនិយោគប្រមាណ […]
អានបន្ថែមកូវីដ១៩ បង្ខំសិង្ហបុរីឱ្យផ្អាកស្ថានីយចុះចតលេខ ៤ នៃអាកាសយានដ្ឋានចាងស៊ី មួយទៀតហើយ
អាកាសយានដ្ឋានសិង្ហបុរី ចាងស៊ី ប្រកាសបិទស្ថានីយចុះចតលេខ ៤ (Terminal 4) របស់ខ្លួន ចាប់ពីថ្ងៃទី ១៦ ឧសភា ទៅ បន្ទាប់ពីព្រលានយន្តហោះនេះ បានផ្អាកដំណើរការស្ថានីយលេខ ២ (Terminal 2) មួយរួចមកហើយ កាលពីដើមខែឧសភាកន្លងទៅ។ ការប្រកាសបិទធើមីណលលេខ៤ បណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងដោយសារតែចំនួននៃការហោះហើរ បានធ្លាក់ចុះខ្លាំង បណ្ដាលមកពីវិបត្តិកូវីដ ១៩ នេះបើយោងតាមសេចក្តីប្រកាសរបស់ព្រលានយន្តហោះចាងស៊ីប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១២ ខែឧសភាកន្លងទៅ ។ សម្រាប់ជើងហោះហើរទាំងអស់ ដែលធ្លាប់ចុះចត និងហោះហើរនៅស្ថានីយទី៤ (Terminal 4) នេះ ត្រូវប្ដូរទីតាំងទៅដំណើរការនៅស្ថានីយផ្នែកទី ១ ( Terminal 1) និងទី៣ ( Terminal 3) វិញ។ សម្រាប់ជើងហោះហើររបស់ក្រុមហ៊ុនកាថាយ (Cathay Pacific) និងក្រុមហ៊ុនយន្តហោះកូរ៉េ (Korean Air) ត្រូវប្តូរទៅស្ថានីយផ្នែកទី១ (Terminal 1) ចំណែកស្ថានីយចុះចត […]
អានបន្ថែមផលិតផលខ្មែរ ៥០% នឹងដាក់លក់ក្នុងហាង 7-Eleven ដែលគ្រោងបើកអាជីវកម្មដំបូង នៅកម្ពុជាចុងឆ្នាំនេះ
ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានស្នើអោយក្រុមហ៊ុន CP ALL ប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន ៥០% ។ ការស្នើសុំនេះ ត្រូវបាន ឯកឧត្តមឯកអគ្គរាជទូត ថ្លែងប្រាប់ លោក ឆៃរោច ទីវ៉ាត់មុនចាក់រើន អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP ALL Plc. និងជាអគ្គនាយកក្រុមហ៊ុន CP All Cambodia ទៅលើ គម្រោងវិនិយោគហាងលក់ទំនិញ 7-Eleven នៅក្នុងប្រទេសកម្ពុជា នារសៀលថ្ងៃ ច័ន្ទ ទី១១ ខែឧសភា ឆ្នាំ ២០២០ នាទីក្រុងបាងកក ប្រទេសថៃ។ នៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការអបអរចំពោះក្រុមហ៊ុន CP ALL ដែលបានទទួលសិទ្ធិធ្វើអាជីវកម្មហ្វ្រេនឆាយពីក្រុមហ៊ុន 7-Eleven Inc. នៅជប៉ុន និងសហរដ្ឋអាមេរិក និងបានស្នើសុំក្រុមហ៊ុនគោរពពាក្យសន្យា គឺថានឹងប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន ៥០%។ ឆ្លៀតក្នុងឱកាសនោះដែរ លោក […]
អានបន្ថែមពានរង្វាន់ PropertyGuru Cambodia Property លើកទី ៥ នឹងប្រារព្វឡើងដូចបានព្រាងទុកសម្រាប់ឆ្នាំ ២០២០ នេះ
ការប្រារព្ធពិធីកាន់តែធំ កាន់តែចិញ្ចែងចិញ្ចាច របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងការអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសកម្ពុជានឹងត្រូវធ្វើឡើងនៅខែសីហានេះហើយ! • សាធារណជនទាំងអស់នៅតែត្រូវបានលើកទឹកចិត្តឲ្យបេក្ខភាពរបស់ខ្លួនរហូតដល់ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២០ ជាមួយនឹងរាត្រីសមោសរក្រវាត់កពណ៌ខ្មៅដែលនឹងប្រារព្វឡើងនៅថ្ងៃទី ៧ សីហា ឆ្នាំ ២០២០ នៅឯសណ្ឋាគារសូហ្វីតែល ផូគីត្រា • សិទ្ធិដាក់តាំងឡូហ្គោនៅក្នុងពិធីនោះ នឹងត្រូវប្រគល់ជូនបេក្ខភាពដែលឈ្នះ និងបេក្ខភាពដែលទទួលបានការកោតសសើរច្រើន ខណៈដែលបេក្ខភាពដែលមានស្រាប់នឹងត្រូវវិនិច្ឆ័យដូចធម្មតា • អ្នករៀបចំកម្មវិធីនឹងអនុវត្តការប្រុងប្រយ័ត្នខ្ពស់ ហើយអនុវត្តតាមអនុសាសន៍ណែនាំរបស់អាជ្ញាធរ និងអ្នកជំនាញសុខាភិបាល រាជធានីភ្នំពេញ, កម្ពុជា ៧ ឧសភា ២០២០ ពានរង្វាន់ PropertyGuru Cambodia Property ដែលជាកម្មវិធីផ្តល់ពានរង្វាន់ឈានមុខគេនៅក្នុងតំបន់ នឹងបន្តរៀបចំឡើងវិញនាឆ្នាំនេះជាមួយនឹងពេលវេលាថ្មី និងតាមបែបបទខ្មែរ។ អ្នករៀបចំកម្មវិធីបានធ្វើការសម្រេចចិត្តប្រកបដោយភាពទទួលខុសត្រូវដោយពន្យាការរៀបចំរាត្រីសមោសរក្រវាត់កពណ៌ខ្មៅ និងពិធីប្រគល់ពានរង្វាន់ PropertyGuru Cambodia Property ម្តងរួចមកហើយ ដែលពីមុនយើងត្រៀមរៀបចំក្នុងខែមិថុនា ដើម្បីធានាពីសុវត្ថិភាព និងសុខភាពរបស់ភ្ញៀវចូលរួម, ទីកន្លែង, និងបុគ្គលិក។ ព្រឹត្តិការណ៍រាត្រីសមោសរអចលនទ្រព្យប្រចាំឆ្នាំរបស់កម្ពុជានឹងត្រូវរៀបចំឡើងនៅថ្ងៃទីសុក្រ ទី ៧ ខែ សីហា […]
អានបន្ថែមកីឡដ្ឋានស្តង់ដារអន្តរជាតិ ខេត្តកំពង់ស្ពឺ ចាប់ផ្ដើមសាងសង់សប្តាហ៍ក្រោយនេះហើយ
កីឡដ្ឋានស្តង់ដារអន្តរជាតិ ខេត្តកំពង់ស្ពឺ តម្លៃប្រមាណ ២ លានដុល្លារ នឹងចាប់ផ្ដើមសាងសង់សប្តាហ៍ក្រោយហើយ បន្ទាប់ពីគម្រោងនេះ ទើបបញ្ចប់ការសិក្សាប្លង់ពេលថ្មីៗនេះ។ ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងប្រាប់ ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០ នេះ ថា៖ «ដោយសារតែការជ្រើសរើសប្លង់គឺ យើងត្រូវសិក្សាពីប្រទេសផ្សេងៗ។ អញ្ចឹងឯកឧត្តមអ្នកតំណាងរាស្ត្រ លោកទើបនឹងសម្រេចប្លង់បាន ហើយនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់សប្តាហ៍ក្រោយ ពោលគឺយើងចាប់ផ្ដើមដាក់ជាងចូលតែម្តង។» ចំពោះបញ្ហាវិបត្តិកូវីដ១៩វិញ ឯកឧត្តម ក៏បានបញ្ជាក់ថា មិនបានប៉ះពាល់ដល់ដំណើរការនៃការសាងសង់កីឡដ្ឋានស្តង់ដារអន្តរជាតិនោះទេ ដោយសារតែនៅកម្ពុជា មិនមានអ្នកឆ្លងថ្មី ហើយបច្ចប្បន្ននៅសល់តែពីរអ្នកប៉ុណ្ណោះ ដែលកំពុងព្យាបាល។ អ្វីដែលគួរឲ្យកត់សម្គាល់គឺនៅខេត្តកំពង់ស្ពឺមិនមានអ្នកឆ្លងជំងឺកូវីដ ១៩នោះទេ ដែលជាហេតុធ្វើឲ្យកីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ដំណើរការសាងសង់ជាធម្មតា។ គួរបញ្ជាក់ថា កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ ដែលមានតម្លៃប្រមាណជាង ២លានដុល្លារ ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិណាហ្គាវើល គ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឲ្យទាន់ពេលវេលាដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ កីឡដ្ឋានស្តង់ដារអន្តរជាតិ មានទីតាំងស្ថិតនៅក្នុងភូមិ តាម៉ុល […]
អានបន្ថែមកូវីដ-១៩ បង្អាក់ដំណើរការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិដំបូងបង្អស់នៅកំពត
គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិដំបូងបង្អស់នៅក្នុងខេត្តកំពត សម្រេចបានប្រមាណជា៣០%ហើយ។ បើតាមផែនការ គម្រោងដ៏ធំមួយនេះ គឺត្រូវបញ្ជប់ នៅក្នុងខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ។ ក៏ប៉ុន្តែក្រុមហ៊ុនសាងសង់បានស្នើសុំផ្អាកការសាងសង់ជាបណ្តោះអាសន្នសិន ព្រោះតែប្រឈមនឹងការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ-១៩។ នេះបើតាមប្រសាសន៍របស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពត» នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។ ឆ្លើយតបនឹងសំណួរអ្នកសារពត៌មាន លោកប្រធានបានបញ្ជាក់ច្បាស់ថា មូលហេតុដែលនាំឱ្យមានគម្រោងកសាងកំពង់ផែនេះ ជាកំពង់ទេសចរណ៍អន្តរជាតិ ដោយសារការសំឡឹងឃើញពីសក្តានុពលនៅក្នុងខេត្តកំពតនេះ ក្នុងផ្សារភ្ជាប់លំហូរទេសចរណ៍តាមផ្លូវទឹកជាមួយប្រទេសជិតខាងមានប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសដទៃៗទៀត។ លោកប្រធានបន្តថា កំពង់ផែនេះ សម្រាប់តែភ្ញៀវទេសចរណ៍ប៉ុណ្ណោះ ដែលមានសមត្ថភាពអាចឱ្យនាវាផ្ទុកចំនួនមនុស្សប្រមាណ ៣០០ នាក់ អាចចូលចតបានយ៉ាងងាយស្រួល។ ទោះយ៉ាងនេះក្តី កំពង់ផែនេះ មិនមែនសម្រាប់នាវាដឹកទំនិញទេ ដូច្នេះនាវាដឹកទំនិញធំៗមិនអាចចូលចតបានទេ។ ចំពោះសមត្ថភាពផ្ទុកមនុស្សវិញ បើតាមការសិក្សារបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលជាម្ចាស់ជំនួយក្នុងគម្រោងសាងសង់នេះ បានឱ្យដឹងថា កំពង់ទេសចរណ៍អន្តរជាតិនេះ អាចទទួលយកភ្ញៀវទេសចរណ៍ក្នុងរង្វង់ប្រមាណ១០០០នាក់ក្នុងមួយថ្ងៃ នៅពេលបើកឱ្យដំណើរការដំបូង។ ភ្ជាប់ជាមួយនឹងគម្រោងកំពង់ផែទេសចរណ៍នេះ រដ្ឋបាលខេត្តកំពត បានរៀបចំផែនការអភិវឌ្ឍទេសចរណ៍ ៥ ឆ្នាំ (២០១៩-២០២៣) សម្រាប់ខេត្តកំពត ដើម្បីទទួលកំណើនភ្ញៀវទេសចរសរុប […]
អានបន្ថែមសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរ ក្នុងពេលដ៏ខ្លី ខាងមុខ
សំណង់សណ្ឋាគារផ្កាយប្រាំ ហ៊ាយ៉ាត់ រីជិនស៊ី សម្រេចបានប្រហែល ៩៧% ហើយ រង់ចាំតែបង្ហើយផ្នែកខ្លះ ដូចជាការតុបតែងលម្អរចនាបថផ្ទៃក្នុង ការបំពាក់គ្រឿងសង្ហារិម និងរៀបចំបន្ទប់ស្ប៉ាបន្ថែមទៀតប៉ុណ្ណោះ ការសាងសង់នឹងចប់សព្វគ្រប់ហើយ។ នេះបើតាមការឱ្យដឹងពីលោក សាយមឹន ឌែល ( Simon Dell ) អគ្គនាយករងជាន់ខ្ពស់នៃសណ្ឋាគារ និងបដិសណ្ឋារកិច្ចរបស់ក្រុមហ៊ុន ជីប ម៉ុង។ ពាក់ព័ន្ធនឹងបញ្ហាកូវីដ១៩ ទៅលើដំណើរការសាងសង់ ក៏ដូចជាការបើកសណ្ឋាគារ លោក Simon Dell មានប្រសាសន៍ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យថា៖ “ស្ទើរតែគ្រប់អាជីវកម្មទាំងអស់ បានទទួលរងផលប៉ះពាល់ដោយសារការផ្ទុះឡើងនៃមេរោគ COVID-19 ហើយសម្រាប់គម្រោងសាងសង់នៃសណ្ឋាគារយើងក៏ដូច្នោះដែរ។ ដោយសារតែមានការពន្យារពេលនៃការធ្វើដំណើររបស់អ្នកជំនាញពិគ្រោះយោបល់ ក៏ដូចជាការមកដល់យឺតនៃផលិតផល និងអ្នកផ្គត់ផ្គង់មួយចំនួន ដែលមានមូលដ្ឋាននៅទីនេះ ឬមកពីបរទេសផងដែរ ដែលនេះជាបញ្ហាប្រឈមទៅលើពេលវេលារបស់យើង។ ទោះយ៉ាងណា យើងកំពុងធ្វើការឆ្លងកាត់បញ្ហាប្រឈមទាំងនេះ ហើយយើងមានទំនុកចិត្តថា យើងនឹងអាចជំរុញគម្រោងនេះឱ្យបញ្ចប់ ក៏ដូចជាបើកដំណើរការសណ្ឋាគារ ហ៊ាយ៉ាត់ រីជិនស៊ី ភ្នំពេញក្នុងរយៈប៉ុន្មានខែខាងមុខទៀតនេះ។” ដោយសារមានលក្ខណៈជាសណ្ឋាគារលំដាប់ផ្កាយ៥នេះ គុណភាពអគារ និងសេវាកម្មក្នុងសណ្ឋាគារនេះ សុទ្ធតែត្រូវបានរៀបចំឡើងប្រកបដោយភាពប្រណីត និងស្របតាមស្តង់ដារអន្តរជាតិលំដាប់ខ្ពស់។ ក្នុងនោះរួមមាន បន្ទប់លំដាប់ប្រណីតៗ […]
អានបន្ថែមគម្រោងកំពង់ផែទឹកជ្រៅដ៏ធំសម្បើមមួយទៀតនៅខេត្តកំពត សម្រេចការសាងសង់ជាបណ្ដើរៗហើយ
គម្រោងសាងសង់កំពង់ផែទឹកជ្រៅដ៏ធំសម្បើមមួយនៅខេត្តកំពត បានសម្រេចសមិទ្ធផលជាបណ្ដើរៗហើយ ដូចជាកន្លែងចូលចត និងផ្លូវចូលទៅកាន់កំពង់ផែជាដើម។ នេះបើយោងទៅតាមប្រសាសន៍របស់លោក សយ ស៊ីណុល ប្រធានមន្ទីទេសចរណ៍ខេត្តកំពត ថ្លែងក្នុង សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពត» នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ។ លោក បានមានប្រសាសន៍ថា៖ «កំពង់ផែនេះ គឺជាកំពង់ផែរបស់ឯកជនដែលគាត់វិនិយោគ។ ហើយអ្វីដែលគាត់បានសាងសង់ហើយ ខ្ញុំមិនអាចវាយតម្លៃជាភាគរយបានទេ ដោយសារកំពង់ផែនេះមានទំហំធំធេង។ គ្រាន់តែថា កន្លែងដែលចូលចតនោះ គាត់បានសាងសង់រួចហើយ ផ្លូវចូលគាត់បានធ្វើហើយ នៅតែសេវាសម្បទា បូកជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ដែលរាជរដ្ឋាភិបាលលោកនឹងអនុញ្ញាតនៅពេលខាងមុខនេះ។» ឯកឧត្តមបានបន្តថា៖ «អ្វីដែលយើងជជែកគ្នាពីមុនគឺ យើងចង់ធ្វើឲ្យបាននៅដើមឆ្នាំ២០២០នេះ។ ហើយខ្ញុំគិតថាក្រោយពីជំងឺកូវីដស្ងប់ស្ងាត់ ឬក៏សភាពការណ៍យើងល្អប្រសើរ សកម្មភាពជំរុញក្នុងការចូលចតនាវាធំៗនៅខេត្តកំពតនេះ យើងនឹងជំរុញធ្វើជាមួយនឹងផ្នែកឯកជន។» ការកសាងកំពង់ផែទឹកជ្រៅនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏សំខាន់មួយ មានគោលដៅតភ្ជាប់ការដឹកជញ្ជូនតាមរបៀងមាត់សមុទ្រក្នុងតំបន់ គឺតភ្ជាប់ពីតំបន់ហាទៀង នៃប្រទេសវៀតណាម ទៅខេត្តត្រាតរបស់ព្រះរាជាណាចក្រថៃ ដោយឆ្លងកាត់ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង តាមផ្លូវជាតិលេខ ៤៨។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត កាលពីថ្ងៃទី ២ មេសា ២០១៩ […]
អានបន្ថែម7-Eleven នឹងមានវត្តមាននៅកម្ពុជាឆាប់ៗនេះ
សិទ្ធិអាជីវកម្ម ឬហៅថា Franchise របស់ 7-Eleven មកកម្ពុជា បានក្លាយជាប្រធានបទក្តៅមួយ នៅដើមខែ ឧសភានេះ។ មានក្រុមហ៊ុននាំចូល និងអ្នកជំនាញនៅទីផ្សារហ៊ុនថៃជាច្រើន បានផ្តល់ហេតុផល និង ការវិភាគផ្សេងៗគ្នាអំពីករណីនេះ។ លោក ធីរាក់ធីប វង្សសេងផៃបូន (Threethip Wongsaengphaibun) អ្នកគ្រប់គ្រងការិយាល័យស្រាវជ្រាវ នៅទីផ្សារភាគហ៊ុន កសិកនថៃ បានថ្លែងអោយដឹងថា “ក្នុងករណី ក្រុមហ៊ុន CP All បានទទួលកិច្ចសន្យាអាជីវកម្ម 7- Eleven នៅកម្ពុជាមែន នោះអាចនិយាយបានថា ជាប្រការមួយវិជ្ជមានបំផុតសម្រាប់ ក្រុមហ៊ុន CP ។” លោក បានបញ្ជាក់ថា ក្រុមហ៊ុននេះ បានមើលឃើញពី ទីផ្សារទំនិញលក់រាយនៅកម្ពុជានៅតែមានការប្រកួតប្រជែងខ្លាំង ដូចទីផ្សារលក់រាយរបស់ថៃ។ បច្ចុប្បន្ន កម្ពុជានៅមិនទាន់មានម្ចាស់ទីផ្សារធំ ដូច្នេះ ទើបជាឱកាសមួយសម្រាប់ក្រុមហ៊ុន CP All ដើម្បីចូលក្នុងចំណែកទីផ្សារនៅកម្ពុជា។ លើសពីនេះ ក្នុងរយៈពេល ២-៣ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន CP […]
អានបន្ថែមGMAC៖ ចេញលិខិតអំពាវនាវសុំម្ចាស់អគារកាត់បន្ថយថ្លៃឈ្នួល ៣០% ដល់រោងចក្រ រងប៉ះពាល់កូវីដ១៩
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅកាត់ថាស៊ីម៉ាក់ស៍ ( GMAC ) បានអំពាវនាវ ដល់ម្ចាស់អចលនទ្រព្យ ដែលជួលទីតាំងសម្រាប់រោងចក្រឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅកម្ពុជា ស្នើសុំឱ្យពួកគេកាត់បន្ថយថ្លៃឈ្នួលជួលយ៉ាងតិច ៣០% រយៈពេល ៣ ទៅ ៦ ខែ ក្នុងហេតុផលថា មេរោគកូវីដ ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យនេះ។ នៅក្នុងលិខិតអំពាវនាវតាមរយៈការចេញលិខិតផ្លូវការចុះថ្ងៃទី ០៨ ខែឧសភាឆ្នាំ ២០២០ នេះ GMAC បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានរោងចក្រចំនួន ១៨០ ហើយ ដែលបានផ្អាកផលិតកម្មរបស់ខ្លួន ដោយសារតែផលប៉ះពាល់នៃវីរុសនេះ ខណៈដែលផលប៉ះពាល់ៗមកលើវិស័យនេះ កាន់តែធ្ងន់ធ្ងរទៅៗ។ រោងចក្រដែលត្រូវបានគេផ្អាកទាំងនេះ ត្រូវបានគេរាយការណ៍ថា មិនអាចបន្តរ៉ាប់រងបង់ថ្លៃដូចដើមទៀតបាន ដោយសារប្រាក់ចំណូលរបស់ពួកគេត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ព្រោះតែមានការលុបចោលការបញ្ជាទិញជាច្រើន និងអវត្តមាននៃការបញ្ជាទិញថ្មីៗ ក្នុងកំឡុងពេលឆ្លងរាលដាលនៃវីរុសនេះ។ ប្រភពដដែលក៏បានរាយការណ៍ដែរថា នឹងមានរោងចក្រចំនួន ៦០ ផ្សេងទៀត ក៏នឹងត្រូវផ្អាកផលិតកម្មរបស់ពួកគេផងដែរ។ ដោយសារភាពលំបាកនេះ GMAC បានចេញលិខិតអំពាវនាវ ដល់ម្ចាស់ផ្ទះដែលជួលអគារ និងអចលនទ្រព្យផ្សេងៗរបស់ខ្លួនទៅឱ្យរោងចក្រដែលរងគ្រោះទាំងនោះ សូមមេត្តាកាត់បន្ថយបន្ទុកហិរញ្ញវត្ថុដែលរោងចក្រកំពុងជួបការលំបាក […]
អានបន្ថែម