សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែន នៅភ្នំបូកគោ គ្រោងសាងសង់ឆ្នាំ ២០២០ នេះ

គម្រោងសាងសង់សារមន្ទីរថាមពលកើតឡើងវិញ រួមជាមួយនឹងការបង្កើត “ឧទ្យានជាតិសម្ដេច ហ៊ុន សែនកំពត” លើផ្ទៃដីកោះទំហំ ៨,៦០ហិចតា ដែលមានទីតាំងស្ថិតតំបន់សហគមន៍ នៃឧទ្យានជាតិព្រះមុនីវង្ស បូកគោ នឹងចាប់ដំណើរការសាងសង់ ក្នុងឆ្នាំ ២០២០ នេះ និងគ្រោងនឹងបញ្ចប់នៅត្រឹមឆ្នាំ ២០២២ ខាងមុខ។ គម្រោងជាតិជាប្រវត្តិសាស្ត្រដ៏ពិសេសនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្ដី​ពី​កិច្ចសហការ និង សិក្សា​ផលបះពាល់ ក្នុងការអនុវត្ត​គម្រោងនេះ ដោយសាលាខេត្តកំពត ស្ថិតក្រោមអធិបតីភាព ឯកឧត្ត​ម កែវ រតនៈ​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋ​មន្ត្រី និងជាអគ្គនាយក​អគ្គិសនី​កម្ពុជា ឯកឧត្ត​ម ជាវ តាយ​ អភិបាល​នៃគណៈអភិបាលខេត្ត និងមន្ត្រី អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​សរុប ២៨ នាក់ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ នេះ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំ​ ឯកឧត្ត​ម កែវ រតនៈ បានលើកឡើងអំពីគោលបំណងនៃគម្រោងនេះ គឺផ្តោតសំខាន់លើបញ្ហា២៖ គឺទី១ ផ្ដល់ការចំណេះដឹងដល់អ្នកទេសចរជាតិ អន្តរជាតិ ឬប្រជាពលរដ្ឋខ្មែរ តាមរយៈ ការបង្កើតឱ្យមានជាសមូហកម្មវ៉ារីអគ្គិសនី នៅមួយកន្លែងតែម្តង។ […]

អាន​បន្ថែម

ក្រសួងសាធារណការ ទុកពេលឱ្យក្រុមហ៊ុន ហាន់ស៊ីង ១ ខែ បើនៅតែអសកម្ម នឹងលុបចោលកុងត្រា

បន្ទាប់ពីបានចេញលិខិតព្រមានកាលពីពីរសប្តាហ៍មុន ម្តងរួចមក ពេលនេះ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសព្រមានជាលើកទីពីរ ដោយទុកពេលឲ្យ ក្រុមហ៊ុន ហាន់ស៊ីង(HanShin) មួយខែ ដើម្បីអនុវត្តតាមកិច្ចសន្យារបស់ខ្លួន ក្នុងការបន្តអនុវត្តគម្រោងសាងសង់ផ្លូវជាតិលេខ ២ ដោយមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងគ្មានការយឺតយ៉ាវ។ ពុំនោះទេ ក្រសួងនឹងលុបចោលកិច្ចសន្យា ជាមួយក្រុមហ៊ុនកូរ៉េមួយនេះ ហើយនឹងជ្រើសរើស ក្រុមហ៊ុនថ្មីមកសាងសង់ជំនួសវិញ។ “យើងនឹងប្រដៅក្រុមហ៊ុនហាន់ ស៊ីង (Han Sin)…មកពិភាក្សាគ្នាឱ្យច្បាស់។​ គឺយើងឱ្យពេល១ខែ ដោះស្រាយបញ្ហាឱ្យបាន។ បើដោះអត់បាន យើងនឹងអាចឈានទៅរកការលុបចោលកុងត្រាហ្នឹង ជ្រើសរើសក្រុមហ៊ុនថ្មី។” ការព្រមានៗធ្ងន់ៗជាលើកទីពីរនេះ ត្រូវបានឯកឧត្តម ធ្វើឡើងក្នុងឱកាស ចុះត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់ផ្លូវជាតិ លេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ ឯកឧត្តមបានបញ្ជាក់ថា កាលពីម្សិលមិញ (២០ ឧសភា) ក្រុមការងាររបស់ក្រសួង ធនាគារកូរ៉េ ស្ថានទូត បានចុះត្រួតពិនិត្យផ្លូវជាតិលេខ២ ហើយបានរកឃើញថា មានករណីអសកម្ម […]

អាន​បន្ថែម

ផ្លូវជាតិលេខ៣ សម្រេច ៧៤% នឹងបញ្ចប់មុនផែនការដល់ទៅជិតមួយឆ្នាំ

ដោយសារដំណើរការសាងសង់ប្រព្រឹត្តទៅយ៉ាងរលូន ការ​ស្ថាបនាឡើង​វិញ​នូវ​ផ្លូវ​ជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅក្រុង​កំពត ប្រវែង១៣៤,៨២៦ គ.ម សម្រេច​បាន​ប្រមាណ ៧៤% ហើយ និងអាចបញ្ចប់មុនផែនការ។ នេះ​បើយោងតាម​គេហទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន កាល​ពី​ថ្ងៃ​ទី​២១​ ឧសភា ២០២០នេះ។ បើតាមផែនការ គម្រោង​នេះ ​ត្រូវចំណាយ​រយៈពេល ៤៨ ខែ គ្រោង​នឹង​បញ្ចប់​ឆ្នាំ​ ២០២២ ប៉ុន្តែអាចនឹងត្រូវបញ្ចប់មុនគម្រោងរយៈពេល ៩ ខែ ពោល គឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយគិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន៧៤%ហើយ។​ នេះ បើតាមការឱ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុលនៅពេលពិនិត្យគុណភាពសាងសង់ផ្លូវជាតិលេខ ៣ នៅព្រឹកថ្ងៃទី ២១ ខែឧសភានេះ។ គម្រោង​នេះ ​ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស ប្រវែង៦៩,៩០ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពតប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ១២ ម៉ែត្រ ចែកជា២គន្លង។ […]

អាន​បន្ថែម

អាមេរិក ចង់បានព្រលានសម្រាប់យន្តហោះប្រភេទប៊ូអ៊ីង (Boeing) ចុះចតនៅកម្ពុជា

សហរដ្ឋអាមេរិក តាមរយៈអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បង្ហាញចេតនាចូលរួមវិនិយោគ និងលើកកម្ពស់វិស័យអាកាសចរណ៍កម្ពុជា ដោយលើកសំណើធំៗមួយចំនួន រួមមាន៖ សំណើការប្រើប្រាស់អាកាសយានប្រភេទ Boeing នៅប្រទេសកម្ពុជា ការផ្តល់សច្ចាប័ននៃការអនុវត្តអនុសញ្ញា Cape Town Convention ចំពោះអាកាសចរស៊ីវិលកម្ពុជា និងការពង្រឹងពង្រីក កិច្ចព្រមព្រៀងផ្លូវអាកាសរវាងកម្ពុជានិងអាមេរិច។ សំណើទាំងនេះ ត្រូវបានលើកយកមកពិភាក្សា កាលពីដើមសប្ដាហ៍នេះ នាឱកាសដែលឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអនុញ្ញាតឱ្យ លោក W Patrick Murphy ឯកអគ្គរាជទូតអាមេរិក ប្រចាំកម្ពុជាចូលជួប និងសម្តែងការគួរសម និងពិភាក្សាការងារ លើការពង្រឹង កិច្ចសហការប្រតិបត្តិការវិស័យអាកាសចរស៊ីវិល នាពេលអនាគត ។ ចំពោះការចង់ឲ្យមានការប្រើប្រាស់អាកាសយានប្រភេទ Boeing នៅកម្ពជា ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ សម្តែងការស្វាគមន៍ និងសូមឲ្យក្រុមហ៊ុន Boeing មកសហការ និងធ្វើបទបង្ហាញដល់អ្នកប្រើប្រាស់ផ្ទាល់។ ឯកឧត្តមបានបង្ហាញពី ចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ឯកឧត្តម ក៏ពេញចិត្តចំពោះការធ្វើដំណើរតាមយន្តហោះ […]

អាន​បន្ថែម

ការធ្វើដំណើរក្នុងភ្នំពេញ នឹងកាន់តែងាយស្រួល ព្រោះផ្លូវក្រោមដីចំនួន៣ខែ្សទៀត គ្រោងនឹងសាងសង់

ដើម្បីជួយ​សម្រួល​ដល់​​ចរាចរណ៍ក្នុង​ក្រុង​ភ្នំពេញ​នា​ពេលបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាផ្លូវក្រោមដីចំនួន៣ខែ្សរ ដែល​ស្ថិត​នៅតំបន់ចំណុចផ្លូវជាតិលេខ១ ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅខាងមុខវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងម្ដុំក្ដាន់ពីរ ក្បែរក្រសួងការពារជាតិ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា(AKP) កាល​ពីថ្ងៃ​ទី​១៩ ឧសភា ២០២០។ គម្រោង​ទី​១ គឺ)​ គម្រោង​ស្ថាបនាផ្លូវក្រោមដីដែលឆ្លងកាត់ពីបុរីប៉េងហួត(បឹងស្នោរ)​  តភ្ជាប់ពីផ្សារ PH ECO MALL ទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។ គម្រោងនេះ​គឺ​ជា​គំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផ្ទាល់ ដែលបានសំណូមពរទៅដល់ក្រុមហ៊ុនបុរីប៉េងហួត(បឹងស្នោរ) ដើម្បី​កុំឱ្យ​មានការ​កកស្ទះដល់ប្រជាពលរដ្ឋក្នុង​បុរី ក៏ដូច​ជា​អ្នក​ធ្វើដំណើរចេញ-ចូលរាជធានីភ្នំពេញផងដែរ​។ នេះបើយោង​តាម​ប្រសាសន៍របស់​ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ គម្រោងទី២ ផ្លូវក្រោមដី នៅម្ដុំខាងមុខវិទ្យាស្ថានភាសាបរទេស រត់​ពីក្រោម​ផ្លូវសហព័ន្ធរុស្ស៊ី ដោយ​តភ្ជាប់ពីផ្លូវលេខ ២៧១ ឆ្ពោះចូលទៅក្នុងវិទ្យា​ស្ថាន​​ភាសាបរទេសតែម្តង។ ផ្លូវនេះ នឹងបង្កភាពងាយស្រួលដល់និស្សិតបានចេញ-ចូល មិនប្រឈមនឹងការកកស្ទះ ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម។ គម្រោងទី៣ មាន​ទីតាំង​ស្ថិត​នៅម្ដុំទីតាំងក្ដាន់ពីរ ជិតក្រសួងការពារជាតិ ដោយ​រត់ពីក្រោមផ្លូវសហព័ន្ធរុស្ស៊ីតភ្ជាប់ពីផ្លូវ​១៦៩ ឆ្ពោះ​ទៅ​ផ្លូវបឹងកក ដើម្បីរំដោះការកកស្ទះចរាចរណ៍នៅតំបន់នេះ។ នេះបើយោងតាម​លោក សាំ ពិសិដ្ឋ […]

អាន​បន្ថែម

រោងចក្រអគ្គិសនីប្រើប្រាស់ធ្យូងថ្មនៅឧត្តរមានជ័យសម្រេចបាន៥០%ហើយ

រោងចក្រផលិតថាមពលអគ្គិសនីដោយប្រើប្រាស់ធ្យូងថ្ម នៅខេត្តឧត្តរមានជ័យសាងសង់រួចប្រមាណ៥០%ហើយ និងគ្រោងសម្រចឲ្យរួចរាល់នៅឆ្នាំ២០២១។ នេះបើយោងតាម ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ខេត្ដឧត្ដរមានជ័យ» កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ។ ឯកឧត្តមបានឲ្យដឹងថា រោងចក្រផលិតថាមពលអគ្គិសនីដោយប្រើប្រាស់ធ្យូងថ្មនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១ ខណៈពេលបច្ចុប្បន្ននៅទីតាំងនេះគេកំពុងរៀបចំដាក់បង្គោលអគ្គិសនីបណ្ដើរៗដែលគិតជាការសាងសង់គឺសម្រេចបានប្រមាណពី៥០% ទៅ៦០% ហើយ។ ឯកឧត្តមបានបន្ថែមថា៖ «សក្តានុពលនេះបានជួយខេត្តឧត្តរមានជ័យអន្លង់វែង ហើយនិងស្រុកត្រពាំងប្រាសាទ។ ពីទីរួមខេត្តឧត្តរមានជ័យទៅស្រុកទាំងពីរនោះ ចម្ងាយប្រហែលជា១០០ គីឡូម៉ែត្រ ទៅស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រសាទ ។ សក្តានុពលយើងមានបីស្រុកនៅក្រុងមួយស្រុកពីរនេះនៅជុំ បន្ទាយអំពិល ចុងកាល សំរោងនិងទីរួមខេត្ត ពីសំរោងទៅអន្លង់វែងដល់ត្រពាំងប្រាសាទប្រហែល១២០ គីឡូម៉ែត្រ។» គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម មានអានុភាព ២៦៥ មេហ្កាវ៉ាត់នេះជាការវិនិយោគ ដោយក្រុមហ៊ុន ហាន សេង ខូល ម៉ាញ ដែលទើបនឹងត្រូវបានរដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់ លើការធានាទូទាត់របស់រដ្ឋឱ្យក្រុមហ៊ុននេះវិនិយោគ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ថ្មីៗនេះ ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋសភាជាតិ ក្រោមសំឡេងគាំទ្រ ១០៩ សំឡេង៕ (អានបន្ថែម)

អាន​បន្ថែម

ឱកាសល្អសម្រាប់សហគ្រិនក្នុងស្រុក PLMP រៀបចំវេទិកាពានរង្វាន់ប្រកួតប្រជែងសហគ្រាសធុរកិច្ចនៅកម្ពុជា

ក្រុមហ៊ុន ភីអែលអឹមភី វែនឆើ ខាប់ភីថល (PLMP Venture Capital) បានប្រារព្ធសិក្ខាសាលាមួយស្តីអំពី ការរៀបចំគ្រប់គ្រង នីតិវិធីចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និងព័ត៌មានអំពីការប្រកួតប្រជែងពានរង្វាន់សហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកទី១ ។ វេទិកានេះ ត្រូវបានរៀបចំឡើងដោយ ភីអែលអឹមភី វែនឆើ ខាប់ភីថល (PLMP Venture Capital) ក្នុងបេសកកម្មលើកកម្ពស់ការទទួលបានមូលនិធិគាំទ្រ សម្រាប់សហគ្រាសធុរកិច្ចនៅកម្ពុជា ដើម្បីជំរុញកំណើនចំណូល និងពង្រីកធុរកិច្ចក្នុងបរិបទកំណើនសេដ្ឋកិច្ចអាស៊ី។ សិក្ខាសាលានេះ បានរៀបចំឡើងនៅសាលប្រជុំ​ #325 Mao Tse Toung Boulevard រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០២០ ដែលមានអ្នកចូលរួមប្រមាន ៦០ រូប ជាតំណាងមកពីស្ថាប័នឯកជន ជាពិសេសវិស័យអចលនទ្រព្យ បច្ចេកវិទ្យាព័ត៌មានវិទ្យា កែច្នៃម្ហូបអាហារ ព័ត៌មាន និងវិស័យពាក់ព័ន្ធជាច្រើនទៀត។ វេទិកានេះ រៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា បានទទួលចំណេះដឹង […]

អាន​បន្ថែម

ស្អាតដូចយកប្រាសាទព្រះវិហារមកដាក់៖ រូបសំណាកគោបុរៈទី៥ បានសាងសង់រួចរាល់ជាស្ថាពរហើយ

សំណង់ស្ថាបត្យកម្មថ្មីមួយ ដែលប្រកបដោយសោភណភាពស្រស់ស្អាត ឈរបង្ហាញខ្លួនយ៉ាងសង្ហានៅលើរង្វង់មូលស្រអែម នៃស្រុកជាំក្សាន្ត នាទឹកដីខេត្តព្រះវិហារនេះ គឺរូបសំណាកគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ប្រើប្រាស់ថវិកា អស់ចំនួន ១២ ម៉ឺន ៥ ពាន់ដុល្លារអាមេរិក ប្រើរយៈពេលមួយឆ្នាំកន្លះ មកដល់ពេលនេះ បានស្ថាបនារួចរាល់ ១០០ ភាគរយ ហើយ។ សំណង់ស្ថាបត្យកម្មដ៏វិចិត្រ ដែលមើលទៅហាក់ដូចជាគេលើកយកព្រះវិហារមួយផ្នែកយកមកដាក់នៅទីនេះ រួមមានទាំងមានសួនកម្សាន្ត និងកន្លែងហាត់ប្រាណផង គ្រោងនឹងដាក់សម្ពាធជាផ្លូវការក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្នានខេត្តព្រះវិហារ។ អ្វីដែលពិសេសជាងនេះ សមិទ្ធផលដ៏ល្អជានិមិត្តរូបតំណាងខេត្តព្រះវិហារនេះ ប្រសូតចេញពីទឹកចិត្តសប្បុរស និងសាមគ្គីភាពរបស់សប្បុរសជនទាំងមន្ត្រី និងប្រជាពលរដ្ឋ រួមគ្នាកសាង ពោលគឺមិនមែនជាចំណាយថវិកាជាតិទេ។ នេះ បើយោងតាមការលើកឡើងរបស់ លោក សំ លាងទ្រី ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារតាមរយៈការចេញផ្សាយតាមគេហៈទំព័របស់ក្រសួងសាធារណៈការ។ លោកបានឱ្យដឹងថា៖ “រូបសំណាកគោបុរៈទី៥នៃប្រាសាទព្រះវិហារលើរង្វង់មូលស្រអែម ជាសមិទ្ធផលមួយថ្មីទៀត ដោយបានបង្ហាញរូបរាងយ៉ាងស្រស់ស្អាត នៅលើទឹកដីនៃតំបន់ព្រំដែនកម្ពុជា-ថៃ …​ សាងសង់ឡើង ក្រោមការជ្រោមជ្រែងពី លោកទេសរដ្ឋមន្ត្រី មាស សុភា និងក្រុមការងារ […]

អាន​បន្ថែម

រដ្ឋបាលខេត្តកំពង់ស្ពឺគ្រោងប្រែក្លាយតំបន់ជុំវិញកីឡដ្ឋានទៅជាទីក្រុងរណប

រដ្ឋបាលខេត្តកំពង់ស្ពឺ គ្រោងប្រែក្លាយតំបន់ជុំវិញកីឡដ្ឋានស្ដង់ដារអន្តរជាតិនៅខេត្តកំពង់ស្ពឺ ឲ្យទៅជាទីក្រុងរណប ដែលក្នុងនោះរួមមានការសាងសង់មណ្ឌលកែប្រែ និងទីតាំងសម្រាប់ថតភាពយន្តនៅជុំវិញតំបន់នេះ។ ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ ថា៖ «ផ្ទៃដីនៅតំបន់នេះ(កីឡដ្ឋានខេត្តកំពង់ស្ពឺ)មានលក្ខណៈធំហើយស្អាតដូច្នេះហើយ យើងចង់កែប្រែតំបន់ហ្នឹងទៅជាទីក្រុងរណបមួយដែរ ជាទីប្រជុំជនទីក្រុងរណប។» ឯកឧត្តមបានបន្តទៀតថា៖ «តាមគម្រោងយើងចង់យកកន្លែងគុក យកទៅដាក់ក្បែរនោះប្រហែលជា ១គីឡូ(ម៉ែត្រ) ពីទីកន្លែងហ្នឹង ព្រោះដីនៅទីកន្លែងហ្នឹង គឺជាដីសល់។ …យើងអាចធ្វើជាមណ្ឌលកែប្រែ បានន័យថាយើងមាននៅសល់ដីសម្រាប់ឲ្យអ្នកដែលជាប់ឃុំឃាំងរៀនសូត្រនូវផលរបររបស់គាត់ ដល់ពេលចេញពីគុកមកគាត់ចេះមុខរបរស្រាប់ហើយអាចប្រកបមុខរបរចិញ្ចឹមជិវិតគាត់បាន ដោយមិនចាំបាច់ទៅបំពានទ្រព្យសម្បត្តិអ្នកដទៃ បានន័យថាលួចប្លន់គេទៀតអញ្ចឹងទៅ។» ឯកឧត្តមបានបន្ថែមទៀតថា៖ «គម្រោងមួយទៀតហ្នឹង គឺយើងចង់ធ្វើជាកន្លែងថតភាពយន្ត បានន័យថាយើងធ្វើស្ទូឌីយូ ឲ្យវាស្អាត។ ស្ទូឌីយូរាល់ថ្ងៃនេះ វាអត់សូវល្អដោយសារតែយើងអត់មានបានឌីហ្សាញបែបទំនើបមួយទៀត។ វាល្អម្យ៉ាងដែរ ប៉ុន្តែ យើងចង់ឌីហ្សាញវាអោយទំនើបជាងមុន។ យើងពង្រីកសក្ដានុពល និងពង្រីកទីក្រុងឲ្យធំជាងមុន។» គួរបញ្ជាក់ផងដែរថា កីឡដ្ឋានស្តង់ដារអន្តរជាតិ ខេត្តកំពង់ស្ពឺ ត្រូវសាងសង់លើផ្ទៃដីប្រមាណ ៤ ហិចតា មានទីតាំងស្ថិតនៅក្នុងភូមិ តាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ […]

អាន​បន្ថែម

ក្រុមហ៊ុន OCIC នាំចូលសម្ភារៈកសាងស្ពានខ្សែកាបតភ្ជាប់កោះពេជ្រ ទៅកោះនរា

គម្រោងស្ថាបនាស្ពានបេតុងខ្សែកាប តភ្ជាប់កោះពេជ្រ ទៅកោះនរា ទំនងជានឹងចាប់ផ្តើមប្រតិបត្តិការក្នុងពេលដ៏ឆាប់ខាងមុខនេះ ដោយសារសម្ភារៈ និងគ្រឿងចក្រមួយចំនួន សម្រាប់សាងសង់ ត្រូវបានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) បានស្នើសុំគោលការណ៍នាំចូល ពីក្រសួងសេដ្ឋកិច្ចរួចហើយ។ ​យោងតាមលិខិតមួយច្បាប់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ផ្ញើជូន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្ភារៈ និងគ្រឿងចក្រសម្រាប់ស្ថាបនាស្ពាន ដែលក្រុមហ៊ុន​ OCIC ស្នើសុំនំាចូលនេះ មានតម្លៃ សរុប ៤០, ៨៨៨ ៥៨០ ដុល្លារអាមេរិក ដោយពន្ធ និងអាការផ្សេងៗ ជាបន្ទុករបស់រដ្ឋ។ សូមបញ្ជាក់ថា ក្រុមហ៊ុន OCIC បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍកោះនរា នេះ ដែលមានទីតាំងស្ថិតក្នុងខណ្ឌច្បារអំពៅ រាធានីភ្នំពេញ នេះបើយោងតាមរយៈលិខិតលេខ ១០៨៥ សជណ.កស ចុះថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ […]

អាន​បន្ថែម

គម្រោងសាងសង់ផ្លូវចំនួន ៣៤ ខ្សែតម្លៃប្រមាណ ៣០០ លានដុល្លារ ក្នុងក្រុងព្រះសីហនុសម្រេចបាន ៩០%ហើយ

ការដ្ឋានសាងសង់ផ្លូវក្រុងចំនួន ៣៤ ខ្សែរនៅខេត្តព្រះសីហនុ ចំណាយថវិការថវិកាប្រមាណជិត ៣០០លានដុល្លារអាមេរិក សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៦ ឧសភា ២០២០កន្លងទៅ។ គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ចំនួន ៣៤ ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួនប្រាំពីរ គ្រោងចំណាយរយៈពេលសាងសង់ចំនួន ៨ ខែ ដែលគិតរហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ សម្រេចបាន ៩០,៦០ភាគរយហើយ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះ បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចំណាយថវិការថវិកាប្រមាណជិត ៣០០ លាន ដុល្លារ។ ថ្លែងក្នុងពិធីសម្ពោធរោងចក្រផលិតស៊ីម៉ង់តិ៍កាលពីថ្ងៃទី១៤ វិច្ឆិកា ២០១៩ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្លូវក្នុងក្រុងព្រះសីហនុ នឹងត្រូវចាក់បេតុង២តឹកកន្លះ ហើយចាក់កៅស៊ូពីលើថែមទៀត ដើម្បីធានាការដឹកជញ្ជូននៅក្នុងខេត្តដែលសំបូរទៅដោយកុងតឺន័រធំៗ សម្រាប់ដឹកជញ្ជូនទំនិញជារៀងរាល់ថ្ងៃ។ (អានបន្ថែម៖ ) គួរកត់សម្គាល់ផងដែរថា […]

អាន​បន្ថែម

ជីប ម៉ុង លែន ប្រារព្ធពិធីបើកការដ្ឋានកែប្រែមុខមាត់ថ្មីគម្រោង ហ្រ្គេន ភ្នំពេញ ស៊ីធី ថ្ងៃនេះ

ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ ជីប ម៉ុង លែន ប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ការកែប្រែមុខមាត់ថ្មីរបស់គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ។ គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី ដែលមានទំហំផ្ទៃដីធំសម្បើមរហូតដល់ ២៦០ ហិកតា ផ្តោតសំខាន់លើការកែលម្អសោភណភាព ដែលនឹងធ្វើឲ្យការរស់នៅរបស់អតិថិជនសព្វថ្ងៃ កាន់តែទទួលបានវិសាលភាពបន្ថែមទៀត។ គម្រោងនេះ កំពុងស្ថាបនាផ្លូវភ្លោះធំទូលាយជាច្រើនខ្វាត់ខ្វែង ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ និងថ្មើរជើង អមដោយរុក្ខជាតិបៃតងធំៗសងខាងផ្លូវ ចាប់ពីខ្លោងទ្វារចូលរហូតដល់គេហដ្ឋាន។ បន្ថែមពីលើនេះ គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នឹងអភិវឌ្ឍសួនច្បារ Central Park ដំបូងបំផុតនៅប្រទេសកម្ពុជា ដើម្បីធានាផ្តល់ជូននូវទិដ្ឋភាពស្រស់បំព្រង និងបទពិសោធន៍រស់នៅថ្មីយ៉ាងរស់រវើកដល់អតិថិជនរបស់ ជីប ម៉ុង លែន។ អ្វីដែលកាន់តែពិសេស គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នឹងសាងសង់លំនៅឋានម៉ូតថ្មីសន្លាង ដែលមិនធ្លាប់មានពីមុនមកនៅតាមបណ្តាគម្រោងផ្សេងៗរបស់ ជីប ម៉ុង លែន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងប្រណីតភាពរបស់គម្រោងនេះផ្ទាល់។ […]

អាន​បន្ថែម