១ឆ្នាំ រដ្ឋឥណ្ឌូនេស៊ី ស្រូបទុនពីបរទេសបាន $១២៣លាន តាមរយៈយុទ្ធសាស្រ្តផ្តល់ “ទិដ្ឋាការមាស”

រដ្ឋាភិបាលឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញជាផ្លូវការនូវគោលការណ៍ថ្មី ដោយផ្តល់ “ទិដ្ឋាការមាស” ដល់វិនិយោគិនបរទេស និងអ្នកជំនួញបរទេសដែលមានបំណង់ចង់មកស្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី រយៈពេល ៥ ទៅ ១០ឆ្នាំ។ គោលការណ៍ថ្មីនេះ ត្រូវបានប្រកាសជាផ្លូវការ ក្រោយរដ្ឋាភិបាលឥណ្ឌូនេស៊ីទទួលបានជោគជ័យលើការដាក់ឱ្យសាកល្បងរយៈពេញ១ឆ្នាំដំបូង ដោយរដ្ឋាភិបាលស្រូបទុនពីបរទេសបានប្រមាណ ១២៣លានដុល្លារ តាមរយៈយុទ្ធសាស្រ្តថ្មីមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ nikkeiasia នៅថ្ងៃទី២៥ កក្កដា ២០២៤​។ បើតាមការបញ្ជាក់របស់ លោក Silmy Karim ប្រធានផ្នែកអន្តោប្រវេសន៍ឥណ្ឌូនេស៊ី បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមសាកល្បងទិដ្ឋាការមាសនេះ តាំងពីខែសីហាឆ្នាំមុនមកម្ល៉េះ ដោយបានចេញលិខិតអនុញ្ញាតបែបនេះដល់បេក្ខជនបានជិត ៣០០នាក់ និងទាក់ទាញទុនបានប្រមាណ ១២៣លានដុល្លារ ឯណោះ។ លោក Karim  បានបន្តថា រដ្ឋាភិបាលឥណ្ឌូនេស៊ី ប្តេជ្ញានឹងចេញទិដ្ឋាការមាសនេះ ឱ្យបាន ១,០០០ មុនដំណាច់ឆ្នាំនេះ។ យ៉ាងណាមិន លោក Karim ក៏បានសង្កត់ធ្ងន់ទៀតថា ទិដ្ឋាការថ្មីនេះ នឹងបើកឱកាសសម្រាប់ក្រុមហ៊ុនបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ។ ឧទាហរណ៍ “ក្រុមហ៊ុនរុករករ៉ែ ដែលចង់ពង្រីកអាជីវកម្មរបស់ខ្លួនក្នុងប្រទេសឥណ្ឌូនេស៊ី ដូច្នេះក្រុមហ៊ុនអាចស្នើសុំ ទិដ្ឋាការមាសនេះ សម្រាប់ពលករបរទេសរបស់ពួកគេបានផងដែរ” […]

អាន​បន្ថែម

ការវិនិយោគអចលនទ្រព្យនៅអាស៊ីធ្លាក់ចុះ ១៣% ចំពេលមានការពន្យារពេលកាត់បន្ថយអត្រាការប្រាក់ និងការកំណត់តម្លៃទីផ្សារជាថ្មី

ការធ្លាក់ចុះនៃការវិនិយោគអចលនទ្រព្យនាពេលថ្មីៗនេះ នៅទូទាំងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក បរិមាណវិនិយោគ ២២,៩ពាន់លានដុល្លារ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ គឺជាការធ្លាក់ចុះដ៏សំខាន់មួយ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំសញ្ញាច្បាស់លាស់ពីធនាគារកណ្តាលទាក់ទងនឹងការកែសម្រួលគោលនយោបាយរូបិយវត្ថុ។ វិធីសាស្រ្តរង់ចាំនិងមើលនេះបានធ្វើឱ្យសកម្មភាពវិនិយោគមានភាពតានតឹង និងបង្កើនការប្រុងប្រយ័ត្នទីផ្សារ។ ទំហំវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម នៅអាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះ ១៣% បើគិតជាទឹកប្រាក់មានតម្លៃសរុបប្រមាណ ២២,៩ ពាន់លានដុល្លារ ក្នុងរយៈពេលបីខែគិតត្រឹមចុងខែមិថុនា ធៀបនឹងត្រីមាសមុន ។ ការធ្លាក់ចុះនេះ គូសបញ្ជាក់ពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលកំពុងបន្តក្នុងតំបន់ និងការប្រុងប្រយ័ត្នរបស់វិនិយោគិន នេះបើយោងតាម Bloomberg ធ្វើបច្ចុប្បន្នភាពថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤។ ចាប់ផ្តើមពីហុងកុង មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី៖ ការធ្លាក់ចុះខ្លាំងបំផុតត្រូវបានគេសង្កេតឃើញនៅក្នុងទីក្រុងហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អាស៊ី ជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់ប្រមាណ ៥៤% ដែលជំរុញដោយការកើនឡើងនៃបរិមាណទ្រព្យសកម្មដែលមានបញ្ហា និងភាពមិនច្បាស់លាស់ផ្នែកម៉ាក្រូសេដ្ឋកិច្ចដែលចេះតែបន្តកើតមានជាបន្តបន្ទាប់។ ស្ថានភាពនេះ បានរារាំងអ្នកវិនិយោគពីការប្តេជ្ញាចិត្តក្នុងការទិញអចលនទ្រព្យក្នុងទ្រង់ទ្រាយធំ។ ការកំណត់តម្លៃទីផ្សារឡើងវិញ៖ ជុំវិញបញ្ហានេះ លោក Henry Chin ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យប្រចាំអាស៊ីរបស់ក្រុមហ៊ុន CBRE បញ្ជាក់ពីការរំពឹងទុករបស់លោកថាទីផ្សារនឹងបន្តការកែសម្រួលខ្លួនវា។ លោក Chin បាន​កត់សម្គាល់​ថា​៖ “​យើង​រំពឹង​ថា​ នឹងមានការ​កំណត់​តម្លៃ​ក្នុងទីផ្សារឡើងវិញបន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ ជាពិសេស​នៅ​ហុងកុង ចិន​ដីគោក និង​សិង្ហបុរី​​។ ” […]

អាន​បន្ថែម

រដ្ឋបន្តលើកទឹកចិត្តគម្រោងជាប់គាំងចំនួន ២៤គម្រោង មានទុន $១២៩លាន នៅព្រះសីហនុ

ក្រុមការងារពិសេសបាន និងកំពុងជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ២៤គម្រោងទៀត ដែលមានទំហំវិនិយោគ ១២៩លានដុល្លារ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង, គម្រោងដែលកំពុងចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០២៤, ការងារពង្រីកគម្រោង និង គម្រោងដែលមានស្រាប់។ នេះបើយោងតាមការចុះផ្សាយលើហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមការងារពិសេស នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ប្រភពដដែល បានឱ្យដឹងថា  ចាប់ពីខែកុម្ភៈ រហូតដល់ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមការងារពិសេសបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងជាប់គាំងសរុបចំនួន ៦១គម្រោង មានទំហំវិនិយោគសរុប ៣,៧ប៊ីលានដុល្លារ មានការកើនឡើង ៦៧១%។ យ៉ាងណាមិញ បើគិតចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់អត្ថប្រយោជន៍ពិសេសបានរហូតដល់ ៨៥គម្រោង ឯណោះ។ គួរបញ្ជាក់ថា ការផ្តល់ការលើកទឹកចិត្តពិសេសមានវិសាលភាពគ្របដណ្តប់ សម្រាប់គម្រោងដែលស្នើសុំ និងអនុវត្តក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ ចំពោះគម្រោង ៣ ប្រភេទ រួមមាន ១) គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដាក់ដំណើរការបានក្នុងឆ្នាំ ២០២៤ និង ៣) ការពង្រីកគម្រោង/សកម្មភាពធុរកិច្ច។ […]

អាន​បន្ថែម

៧ខែ កម្ពុជារកចំណូលបានជិត $២៨លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូក

រយៈពេល៧ខែ គិតចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ២៧.៨២៨.៣៦៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៧ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៥៨៤.៣៧៥នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២៧.‌១៧៧.៤៣០ដុល្លារ កើន៣៣,៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែកក្កដា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ២.៨១៩.៧៣៥ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦២.៤២៥​នាក់ ដែលចំណូលនេះកើនឡើង ១៥,៥៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៧ខែនេះ បានចំនួន ១៧៧,៣១៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៤៧៣.៦២២ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។

អាន​បន្ថែម

គម្រោងជីកព្រែកខ្នាតអន្តរជាតិ និងប្រវត្តិសាស្រ្តរបស់កម្ពុជា បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

គម្រោងជីកព្រែកខ្នាតអន្តរជាតិ និងប្រវត្តិសាស្រ្តរបស់កម្ពុជា មានតម្លៃជាង ១៧០០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពរបស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី០៥ សីហា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងព្រែកជីកដ៏ធំ និងជាប្រវត្តិសាស្រ្តដំបូងបង្អស់របស់កម្ពុជាមួយនេះ ត្រូវបានប្រសិទ្ធនាមជា ព្រែកជីកហ្វូណនតេជោ ដែលមានការចូលរួមទុនដោយវិនិយោគគិនខ្មែរប្រមាណ៥១% និងភាគច្រើនជាទុនវិនិយោគរបស់ក្រុមហ៊ុនគ្រឹះស្ថានសារធារណៈរបស់រដ្ឋ ដែលមានដូចជា៖ កំពង់ផែស្វ័យ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនកំពង់ស្វ័យ័តក្រុងភ្នំពេញ។ (អានបន្ថែម) ជាការរំពឹងទុក ក្រោយបញ្ជប់ការសាងសង់ជីកព្រែកដ៏ធំមួយនេះរួច គម្រោងនេះនឹងកែប្រែទិដ្ឋភាពសេដ្ឋកិច្ច និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៅអាស៊ីអាគ្នេយ៍ ជាពិសេសនឹងជួយពង្រឹងសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការធានាការដឹកជញ្ជូនទំនិញផ្លូវទឹកកាន់តែរលូន និងជួយកែប្រែយុទ្ធសាស្ត្រចរាចរផ្លូវទឹកកម្ពុជាក្នុងការកាត់បន្ថយការពឹងផ្អែកលើកំពង់ផែរបស់វៀតណាមថែមទៀតផង។ (អានបន្ថែម) គួររំលឹកថា ព្រែកជីហ្វូណនតេជោ មានប្រវែងសរុប១៨០ គីឡូម៉ែត្រ ប្រើពេលសាងសង់ចំនួន ០៤ឆ្នាំ និង គ្រោងចំណាយថវិកាសរុបប្រមាណ ១.៧០០ លានដុល្លារ ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។ (អានបន្ថែម)

អាន​បន្ថែម

ថៃកំពុងស្រូបទាញប្រយោជន៍ដ៏មហាសាលពីការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសកលដែលកំពុងហូរចេញពីចិន

ប្រទេសថៃ កំពុងក្លាយជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់ស្រូបយកខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្មលើវិស័យឧស្សាហកម្មសំខាន់ៗបន្តពីប្រទេសចិនមកដំឡើងក្នុងប្រទេសខ្លួន ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ ខណៈប្រទេសចិននឹងប្រែឋានៈក្លាយជាប្រទេសអភិវឌ្ឍ (Developed country) ដែលនឹងត្រូវផ្ទេររោងចក្រផ្គត់ផ្គង់សំខាន់ៗរបស់ខ្លួនទៅខាងក្រៅប្រទេសវិញ នេះបើយោងតាមប្រភពពី Jones Lang LaSalle (JLL) ធ្វើបច្ចុប្បន្នភាពដោយ Retalkasia ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៤នេះ។ ក្នុងរវាងមួយទស្សវត្សរ៍ក្រោយ គេរំពឹងថា ទិដ្ឋភាពខ្សែច្រវាក់ផ្គត់ផ្គង់សេដ្ឋកិច្ចរបស់ពិភពលោក នឹងមានការកែប្រែថ្មីពីទិដ្ឋភាពដែលប្រទេសចិនធ្លាប់តែជាអ្នកផលិតនឹងផ្គត់ផ្គង់ទីផ្សារពិភពលោក មកជាការបង្កើនល្បឿននៃការធ្វើពិពិធកម្មនៃទីតាំងផលិតកម្ម និងកម្មន្តសាល នៅទូទាំងប្រទេសថៃ អាស៊ីអាគ្នេយ៍ និងឥណ្ឌាវិញ។ លោក Glancy  ដែលជានាយកក្រុមហ៊ុន JLL ប្រចាំប្រទេសថៃ បានសង្កត់ធ្ងន់ថា ប្រទេសថៃ នឹងក្លាយជាជម្រើស ដែលនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន នៅពេលដែលក្រុមហ៊ុនរបស់លោកអនុវត្តយុទ្ធសាស្រ្តចិនបូក១ (China+1) ដែលយុទ្ធសាស្ត្រនេះ ពាក់ព័ន្ធនឹងការបង្កើតមូលដ្ឋានផលិតកម្មបន្ថែមនៅខាងក្រៅប្រទេសចិន ដើម្បីកាត់បន្ថយការដាច់សង្វាក់ខ្សែច្រវាក់ផ្គត់ផ្គង់នៅពេលមានការរុះរើទីតាំងចេញពីប្រទេសចិន។ លក្ខណៈអំណោយផលរបស់ប្រទេសថៃ​ រួមមានយន្តការលើកទឹកចិត្តក្នុងការប្រកួតប្រជែងរបស់អាជីវកម្ម និងគោលនយោបាយរបស់រដ្ឋាភិបាលដែលសកម្ម ដែលនេះសុទ្ធតែជាកត្តាមានសារៈសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសនៅក្នុងវិស័យអគ្គិសនី អេឡិចត្រូនិក និងរថយន្តអគ្គិសនី។ លោក Glancy បានកត់សម្គាល់ថា “នៅឆ្នាំ ២០២៣ ប្រទេសថៃសម្រេចបាននូវការលក់ដីសម្រាប់វិស័យឧស្សាហកម្មខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេល ១៧ […]

អាន​បន្ថែម

ជប៉ុនជួយកម្ពុជា្សង់មន្ទីរពេទ្យព្យាបាលជំងឺមហារីកកុមារ នៅខេត្តកណ្តាល

អង្គការបេះដូងជប៉ុន កំពុងជួយសាងសង់មន្ទីរពេទ្យព្យាបាលជំងឺមហារីកកុមារ ដែលមានកម្ពស់ ៣ជាន់ នៅក្នុងខេត្តកណ្តាល។ នេះបើតាមផេកហ្វេកប៊ុក Japan Heart មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ លោកវេជ្ជបណ្ឌិត ហ៊ីដេតូ យ៉ូស៊ីអូកា(Hideto Yoshioka) ជាស្ថាបនិកអង្គការបេះដូងជប៉ុន និងជាវេជ្ជបណ្ឌិតឯកទេស វះកាត់ជំងឺកុមារ បានឱ្យដឹងថា មន្ទីរពេទ្យថ្មីនេះ នឹងត្រូវបានសាងសង់ឡើងដោយមានកម្ពស់ ៣ជាន់ មាន១០០បន្ទប់ ក្នុងនោះមាន ៤បន្ទប់ ជាបន្ទប់វះកាត់ដែលប្រើរយ:ពេល ១៥ខែក្នុងការសាងសង់ ហើយគ្រោងនឹងបើកដំណើរការ នៅខែតុលា ឆ្នាំ២០២៥។ លោកបានបន្ថែមថា មន្ទីរពេទ្យនេះ​ នឹងអាចសង្គ្រោះដល់អាយុជីវិតកុមារមានជំងឺមហារីក ហើយក៏ជាគម្រោងដ៏សំខា​ន់​ក្នុងការបង្កើតឱកាសដល់ពួកគេបានសម្រេចក្តីស្រមៃនាពេលអនាគតរបស់ពួកគេផងដែរ។ ទន្ទឹមនឹងនេះ អង្គការបេះដូងជប៉ុន ប្តេជ្ញាចិត្តថានឹង ផ្តល់សេវាថែទាំវេជ្ជសាស្រ្ត ប្រកបដោយគុណភាពខ្ពស់បំផុត ហើយអ្នកជំងឺកុមារទាំងអស់នឹងទទួលបានការព្យាបាលដោយឥតគិតថ្លៃ និងស្មើភាពគ្នានៅមន្ទីរពេទ្យថ្មីនេះ ។

អាន​បន្ថែម

កូរ៉េជួកូរ៉េជួយកម្ពុជា ១០លានដុល្លារ ដើម្បីអភិវឌ្ឍភូមិចំនួន ៣០ ក្នុងខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា

រដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយការ) បានផ្តល់ជំនួយចំនួន ១០លានដុល្លារអាម៉េរិក ដើម្បីជួយអភិវឌ្ឍភូមិចំនួន ៣០ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន សម្រាប់រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២២-២០២៦។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ KOICA ។ ប្រភពដដែលនេះ បានបន្ថែមឱ្យដឹងថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅបាត់ដំបង KOICA រួមជាមួយនិងក្រសួង​អភិវឌ្ឍន៍ជនបទ បានបើកដំណើរការ “គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៏ជន​បទ​ចម្រុះ (VDP) ” ដែលជាផ្នែកមួយនៃកម្មវិធីជំនួយទ្វេភាគីនៃការអភិវឌ្ឍន៍ជនបទភូមិសន្តិភាព។ គម្រោងនេះ នឹងផ្តោតលើខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា ជាពិសេសខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ដែលជាតំបន់ត្រូវបានកំណត់លក្ខណៈដោយប្រជាជនជនបទភាគច្រើនដែលរស់នៅក្នុងតំបន់ដាច់ស្រយាល ដែលនៅតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចបន្ទាប់ពីជម្លោះសោកនាដកម្មនៅក្នុងទសវត្សរ៍ឆ្នាំ 1970។ បន្ថែមពីនេះ គម្រោងនេះផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅជនបទ ការជំរុញប្រាក់ចំណូលកសិកម្ម និងការពង្រឹ​ង​សមត្ថភាពអភិបាលកិច្ចសម្រាប់ការអភិវឌ្ឍជនបទ។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ភូមិ គឺជាធាតុផ្សំមួយក្នុងចំណោមសមាសធាតុនានាផ្សេងទៀតរបស់គម្រោងភូមិសន្តិភាព ដែលគម្រោងនេះសង្កត់ធ្ងន់លើការចូលរួមរបស់សហគមន៍។ ការផ្តល់មូលនិធិ ការបណ្តុះបណ្តាល និងការប្រឹក្សាយោបល់លើការអនុវត្តគម្រោង ដែលផ្តល់ដោយទីភ្នាក់ងារ KOICA គណៈកម្មាធិការអភិវឌ្ឍន៍ភូមិទាំង៣០ ដែលបានជ្រើសរើស នឹងដឹកនាំគម្រោងដោយផ្ទាល់ ក្នុងការសាងសង់ […]

អាន​បន្ថែម

ក្នុងឆមាសទី១-២០២៤ កម្ពុជាបោះមូលបត្ររដ្ឋលក់បានជាង ៦០លានដុល្លារ

ក្នុងឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយ​លក់មូលបត្ររដ្ឋចំនួន ០៦លើក ស្មើនឹង ២​៥​៥​​​,៣ប៊ីលានរៀល ឬប្រមាណ ៦៣លានដុល្លារ ដើម្បី​ធ្វើហិរញ្ញប្ប​ទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ នេះបើយោងតាមរបាយ​ការណ៍របស់ធនាគារ​ជាតិនៃកម្ពុជា​។ ប្រភពដដែលនេះ បានបន្តឱ្យដឹងថា មូលបត្ររដ្ឋដែលមានឥណប្រតិទានមួយឆ្នាំ ត្រូវបានបោះផ្សាយចំនួន ៣២ ប៊ីលានរៀល ដែលមានអត្រាគូប៉ុងជាមធ្យម ៣,៥០ភាគរយ និងអត្រាចំណូលក្នុងចន្លោះ ៣,៧៥ភាគរយ ដល់ ៣,៩៥ភាគរយ។ ដោយឡែក ឥណប្រតិទានពីរឆ្នាំ ត្រូវបានបោះផ្សាយចំនួន ៤០ប៊ីលានរៀល មានអត្រាគូប៉ុងជាមធ្យម ៤,០០ភាគរយ និងអត្រាចំណូល ៤,៧០ភាគរយ ដល់ ៤,៧៥ភាគរយ និងឥណប្រតិទាន ៣ឆ្នាំ ត្រូវបានបោះផ្សាយចំនួន ១៨៣,៣ ប៊ីលានរៀល ដែលមាន​អត្រាគូប៉ុងជាមធ្យម ៤,៥០ភាគរយ និងអត្រាចំណូល ៤,០០ភាគរយ ដល់ ៥,២៥ភាគរយ។ បន្ថែមពីនេះ គិតត្រឹមដំណាច់ ឆមាសទី ១ នេះ មូលបត្ររដ្ឋមិនទាន់ដល់ឥណ​ប្រតិទានមានចំនួន ៤៥៧,៣ ប៊ីលានរៀល ហើយការទូទាត់​គូប៉ុងសរុបមានចំនួន […]

អាន​បន្ថែម

អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា (ក្រោមជំនួយវៀតណាម $២៥លាន) សង់បាន ៥៧%

គម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា មានតម្លៃ ២៥លានដុល្លារ ដែលជាជំនួយឥតសំណងរបស់ប្រទេសវៀតណាម សម្រេចការសាងសង់បាន ៥៧% ហើយ។ នេះបើតាមកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចគ្រប់គ្រងគម្រោងនេះ ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំខាងលើនេះ ក្រុមហ៊ុនអន្តរជាតិ TCV ដែលទទួលសិទ្ធិសាងសង់បានគូសបញ្ជាក់ថា សំណង់អគារនេះ អាចនឹងបញ្ចប់នៅក្នុងខែសីហាខាងមុខនេះ ប៉ុន្តែដោយសារបញ្ហាកូវីដ​-១៩ ការសាងសង់នេះត្រូវបានអូសបន្លាយ ក្រោយបើកការដ្ឋានកាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ។ (អានបន្ថែម) ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានស្នើសុំពន្យាពេលសាងសង់ ពីខែសីហា ទៅដល់ខែតុលា ឆ្នាំ២០២៤ នេះវិញ។ គួរបញ្ជាក់ថា គម្រោងសាងសង់នេះ ជាជំនួយឥតសំណងរបស់ប្រទេសវៀតណាម ជូនដល់រដ្ឋសភាកម្ពុជា សម្រាប់សាងសង់អគាររដ្ឋបាលថ្មីមានកម្ពស់ ១២ជាន់។ បើតាមសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា អគាររដ្ឋបាលថ្មីនេះ ជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជា-វៀតណាម។

អាន​បន្ថែម

អគ្គនាយកដ្ឋានពន្ធដារប្រកាសឱ្យទៅបង់ពន្ធអចលនទ្រព្យឱ្យបានត្រឹមថ្ងៃទី៣០ កញ្ញា ២០២៤

អគ្គនាយកដ្ឋានពន្ធដារ បានរំលឹកដោយប្រកាសឱ្យម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យស្ថិតនៅរាជធានី និង នៅតាមបណ្តាខេត្តទាំងអស់ អញ្ជើញទៅបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ នេះបើតាមសេចក្តីជូនដំណឹងលេខ ២៧១៩៩ អពដ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ការប្រកាសរំលឹកនេះ ក្រោយអគ្គនាយកដ្ឋាន បានសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នេះ ដោយចៀសវាងនូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធនៅថ្ងៃជិតផុតកំណត់​ ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវមកបំពេញកាតព្វកិច្ចឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារដែលជាដៃគូររបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ទេ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងទណ្ឌ​កម្ម​រដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។

អាន​បន្ថែម

ត្រឹមឆមាសទី១-២០២៤ កម្ពុជាមានរោងចក្រកម្មន្តសាលចំនួន ២.១៧៥ កើន១៧៥រោងចក្រ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា​ និងនវានុវត្តន៍ បានចុះបញ្ជីរោងរោងចក្រកម្មន្តសាលសរុបចំនួន ២.១៧៥រោងចក្រ គិតត្រឹមឆមាសទីឆ្នាំ២០២៤ កើនឡើង ពី ១៩៩៧ រោងចក្រ កាលពីឆមាសទី១ ឆ្នាំមុន។​ រោងចក្រដែលបានចុះបញ្ជីទាំងអស់នោះ បានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១.១លាននាក់​។​ បើតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានបង្ហាញទៀតថា វិស័យកម្មន្តសាលត្រូវបានប៉ាន់ស្មានថា មានកំណើន ៧,៣ភាគរយ ក្នុងឆ្នាំ២០២៤ ដែលគាំទ្រជាចម្បងដោយផលិតផលកម្មន្តសាលសម្រាប់ការនាំចេញ។ រីឯធនាគារកណ្តាលកម្ពុជា លើកឡើងបន្ថែមទៀតថា ផលិតផលសម្រាប់នាំចេញ កើន ១៧ភាគរយ ខណៈផលិតផលមិនមែនកាត់់ដេរថយចុះ ៨ភាគរយ។ ចំណែកឯផលិតផលកម្មន្តសាលសម្រាប់បម្រើទីផ្សារក្នុងស្រុកមានកំណើន ៦,៤ភាគរយ។​ គួរបញ្ជាក់ថា វិស័យកម្មន្តសាលជាចន្ទុលដ៏ចម្បងនៃកំណើនសេដ្ឋកិច្ចកម្ពុជា និងជាប្រភពចំណូលដ៏ធំបំផុតសម្រាប់ការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារក្រៅប្រទេស។​

អាន​បន្ថែម