ផ្ទះមេគង្គ រចនាប័ទ្មខ្មែរ តែស្តង់ដារទាន់សម័យ?
ការមានលំនៅឋានដែលសមរម្យ ជាទីជម្រកដ៏កក់ក្តៅសម្រាប់ជីវិត និងជាទីកន្លែងកសាងសុភមង្គលសម្រាប់ក្រុមគ្រួសារ គឺជាតម្រូវការមូលដ្ឋានចាំបាច់ អត់មិនបានសម្រាប់មនុស្សរាល់រូប។ មើលឃើញពីភាពចាំបាច់នេះ ផ្ទះមេគង្គ ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយបញ្ហាតម្រូវការផ្ទះសំបែង ជាពិសេសសម្រាប់អ្នកដែលមានជីវភាពកម្រិតមធ្យម និងចង់រស់នៅបែបសាមញ្ញ អាចមានលទ្ធភាពទិញបាន។ ក្រៅពីគិតគូរពីកម្រិតជីវភាពរស់នៅ របស់អតិថិជន ផ្ទះមេគង្គ ក៏ផ្តល់តម្លៃខ្ពស់ទៅលើរចនាប័ទ្មអគារបែបខ្មែរ។ ផ្ទះខ្មែរ រចនាប័ទ្មខ្មែរ សាងសង់ឡើងដោយស្នាដៃកូនខ្មែរ ដែលមានគុណភាព ភាពរឹងមាំ និងភាពស្រស់ស្អាតក្នុងភាពសាមញ្ញនោះ គឺ ផ្ទះមេគង្គ។ ផ្ទះមេគង្គ សំណង់ដ៏វិចិត្រ ច្នៃប្រឌិតចេញពីការយកចិត្តទុកខ្ពស់ និងជំនាញច្បាស់លាស់ របស់ បណ្តុំវិស្វករខ្មែរ សុទ្ធតែជំនាញៗ មានបទពិសោធន៍ជាងពីរទសវត្សរ៍ ក្នុងការរចនាប្លង់ និងការគ្រប់គ្រងគម្រោងអគារបែបនិវាសនដ្ឋាន។ ព្រោះតែលក្ខណៈ និងមុខងារពិសេស លើសពីផ្ទះសម្រាប់រស់នៅធម្មតាទូទៅរបស់វា ផ្ទះមេគង្គ បានក្លាយជាផ្ទះដ៏ពេញនិយមបំផុត នៅកម្ពុជា នាពេលបច្ចុប្បន្ន ទាំងប្រជាពលរដ្ឋទូទៅ ទាំងអ្នកវិនិយោគ អង្គការ និងស្ថាប័ននានាក្នុង និងក្រៅប្រទេស ចាប់អារម្មណ៍ចង់បានផ្ទះមេគង្គ។ ផ្ទះមេគង្គ ទទួលបានគម្រោងសាងសង់ទូទាំង ២៥ ខេត្តរាជធានី។ ក្រៅអំពីជាផ្ទះសម្រាប់ស្នាក់នៅធម្មតា ផ្ទះមេគង្គមានគម្រោងសំណង់អគារពហុបំណង ជាច្រើនទៀត ដែលមានលក្ខណៈបត់បែនតាមតម្រូវការជាក់ស្តែងរបស់អតិថិជន […]
អានបន្ថែមក្រសួងបរិស្ថាន៖ តំបន់ការពារធម្មជាតិ មានផ្ទៃដីសរុបជាង ៧,២ លាន ហិកតា, ៤១% នៃផ្ទៃដីទូទាំងប្រទេស
ប្រទេសកម្ពុជាពេលនេះ មានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សចម្រុះចំនួន ០៣ តំបន់ (ឥសាន ឧត្តរ និងជួរភ្នំក្រវាញ) លាតសន្ធឹងលើផ្ទៃដីសរុបប្រមាណជាង ៧,២ លានហិកតា ស្មើនឹង ៤១% នៅទូទាំងផ្ទៃប្រទេស។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសពត៌មាន របស់ក្រសួងបរិស្ថានកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០។ កន្លងមក ក្រសួងបរិស្ថានបានធ្វើការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់ការពារធម្មជាតិទាំងអស់នោះ ដោយបែងចែកជាប្រភេទដូចជា៖ តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ និងតំបន់ឧទ្យានជាតិសមុទ្រ។ តំបន់ការពារធម្មជាតិ គិតត្រឹមឆ្នាំ ២០២០ នេះ តំបន់ការពារធម្មជាតិ មានផ្ទៃដីសរុបជាង ៧,២ លានហិកតា ។ តំបន់ការពារធម្មជាតិ គឺជាតំបន់ដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមានដែនដីគោក ឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មី ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ បើតាមមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា […]
អានបន្ថែមប្រាំខែនៃរដូវកូវីដ១៩ ភ្នំពេញមានគម្រោងសំណង់ថ្មីៗចំនួន ៥៨៣ ប្រមាណជា ១, ៣ ពាន់លានដុល្លារ
ក្នុងរយៈពេល ៥ ខែចុងក្រោយនេះ គម្រោងដែលទើបសាងសង់នៅរាជធានីភ្នំពេញ មានចំនួន ៥៨៣ គម្រោង បើគិតជាផ្ទៃដី មានទំហំប្រមាណ ២.៨៨១.៣១៧ ម៉ែត្រក្រឡា យោងតាមលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ» កាលពីព្រឹកថ្ងៃទី ១៦ ឧសភា ២០២០នេះ។ លោកប្រធានមន្ទីរ ក៏បានរាយការណ៍អំពីស្ថិតិសំណង់អគារនៅ ក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្នផងដែរ។ បើតាមលោកបញ្ជាក់ រាជធានីភ្នំពេញយើង មានអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងទៅ មានចំនួន១,២៩២ អគារ បុរីមានចំនួន ២៤៤ បុរី។ ពាក់ព័ន្ធនឹងការងារផ្ដល់សេវាសាធារណៈលើសេវាសុរិយាដី និងសំណង់វិញ ក្នុងរវាង ៥ ខែ ឆ្នាំ ២០២០ ដដែលនេះ មន្ទីរបានផ្តល់សេវាជូនប្រជាពលរដ្ឋ បានចំនួន ២៥ ៧០០ ឯកសារហើយ។ ចំពោះការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធវិញ ខាងមន្ទីរបានការងារចុះបញ្ជីដាច់ដោយដុំ បានចុះចំនួន […]
អានបន្ថែមកូរ៉េខាងត្បូងបង្ហាញកញ្ចប់វិនិយោគក្រៅប្រទេស ១២ ពាន់លានដុល្លារ មុនចូលចរចា FTA ជាមួយកម្ពុជាខែក្រោយ
រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង បង្ហើបផែនការផ្ដល់កញ្ចប់ជំនួយក្រៅប្រទេសប្រមាណជាង ១២ ពាន់លានដុល្លារជាជំនួយដល់គម្រោងធំៗក្រៅប្រទេស ដែលវិនិយោគដោយក្រុមហ៊ុនកូរ៉េ មុននឹងចូលកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយកម្ពុជានៅខែកក្កដានេះ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក ហុង ណាមគី (Hong Nam-ki) បានឱ្យដឹងតាមរយៈសារព័ត៌មាន Business Korea កាលពីថ្ងៃទី១៥ មិថុនា ២០២០នេះថា៖ «ប្រទេសទាំងពីរបានបញ្ចប់ការសិក្សាលទ្ធភាពរួមគ្នាស្តីពីសក្តានុភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កាលពីខែឧសភា ហើយក៏ទើបតែបញ្ចប់ស្រេចបាច់កាលពីសប្តាហ៍មុននេះ។» លោកបន្តថា៖ «រដ្ឋាភិបាលយើងនឹងបញ្ជូនព័ត៌មាននេះទៅឲ្យរដ្ឋសភាជាតិក្នុងខែនេះមុនពេលចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មសេរីទ្វេភាគីនៅខែក្រោយ។» មុននឹងចាប់ផ្តើមកិច្ចចរចា FTA ជាមួយកម្ពុជា នៅក្នុងកិច្ចប្រជុំសេដ្ឋកិច្ច លោករដ្ឋមន្ត្រី ហុង ក៏បានបង្ហាញពីវិធានការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីជួយដល់ក្រុមហ៊ុនកូរ៉េដែលវិនិយោគនៅក្រៅបរទេសនិងជួយធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពសភាពប្រសើរឡើងវិញ។ វិធានការនោះរួមមាន ការផ្ដល់ជំនួយជាង ១២ ពាន់លានដុល្លារ ដើម្បីជួយដល់ក្រុមហ៊ុនកូរ៉េ ដែលបានវិនិយោគលើគម្រោងធំៗក្រៅប្រទេស។ ក្នុងទឹកប្រាក់នេះ រដ្ឋាភិបាលកូរ៉េមានវិធានការ៖ ជ្រើសយកគម្រោងសាងសង់ធំៗក្រៅប្រទេសចំនួន ៣០ គម្រោង ហើយជួយឱ្យក្រុមហ៊ុនកូរ៉េបានចូលរួមក្នុងគម្រោងទាំងនោះ ផ្ដល់ទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ ជាការឧបត្ថម្ភហិរញ្ញវត្ថុ សម្រាប់យកប្រើប្រាស់ផ្សេងៗគ្នា ក្នុងនោះ៖ទីមួយ ទឹកប្រាក់ជាង ១,២ ពាន់លានដុល្លារ សម្រាប់គម្រោងសំណង់ក្រៅប្រទេសទីពីរ ទឹកប្រាក់ […]
អានបន្ថែមឧកញ៉ានួនប្ញទ្ធី៖ គួរវិនិយោគលើអចលនទ្រព្យឲ្យហើយ ពេលចប់កូវីដទៅ ចំណេញអូតូមេទិច
ក្នុងដំណាក់កាលកូវីដ ១៩ គឺជាពេលវេលាល្អសម្រាប់វិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ដោយសារតែតម្លៃនៅសមរម្យល្អ ចំណែកឯការលក់ចេញវិញនឹងចំណេញដោយដោយស្វ័យប្រវត្តិ បន្ទាប់ពីស្ថានភាពកូវីដ ១៩ គ្រាន់បើឡើងវិញ។ នេះបើយោងតាម ឧកញ៉ា នួន ឫទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Appraisal Foundation (KFA) ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន FRESH NEWS ជុំវិញប្រធានបទ៖ «វិស័យអចលនទ្រព្យកម្ពុជា មុនពេល ក្នុងពេល និងក្រោយពេលជំងឺកូវីដ១៩» កាលពីថ្ងៃទី ១៥ មិថុនា ២០២០នេះ។ ឧកញ៉ា បានឲ្យដឹងថា វិបត្តិកូវីដនេះមិនមែនជាវិបត្តិមួយដែលអូសបន្លាយយូរទេ ដូច្នេះអ្នកវិនិយោគត្រូវតែត្រៀមរួចជាស្រេចទាំងស្មារតី ទាំងសមត្ថភាព និងលទ្ធភាព ដើម្បីបន្តការវិនិយោគលើវិស័យអចលនទ្រព្យនេះបន្តទៀត។ ឧកញ៉ាបានបន្តថា៖ «បងប្អូនដែលវិនិយោគលើវិស័យអចលនទ្រព្យគួរតែវិនិយោគបន្ត មានលទ្ធភាពគួរតែវិនិយោគ។ អ្វីដែលយើងគួរតែវិនិយោគ គឺពេលនេះគឺជាពេលដ៏ល្អសម្រាប់វិនិយោគបំផុត។ តម្លៃអចលនទ្រព្យនៅតែល្អ អ្នកលក់ត្រូវការលក់ អ្នកទិញគួរតែទិញនៅពេលនេះ។ ពេលនេះយើងអាចចំណេញបានពី ៣០ ទៅ ៤០ ភាគរយ នៅពេលចប់កូវីដវិញ យើងនឹងចំណេញអូតូមេតិច។» ឧកញ៉ាបានមានប្រសាសន៍ទៀតថា៖ «តែពេលទិញត្រូវមើលលើទីតាំង មើលលើឯកសារគតិយុត្តិ […]
អានបន្ថែមស្ពានអាកាសថ្មើរជើងចំនួន ២៥ ទៀតគ្រោងសាងសង់នៅភ្នំពេញ
ដើម្បីសម្រួលដល់សុវត្ថិភាពធ្វើដំណើរនៃអ្នកដំណើរឆ្លងកាត់ទ្រូងផ្លូវនិងលំហូរនៃចរាចរណ៍តាមដងផ្លូវដោយសារកំណើននៃប្រជាជនច្រើនក្នុងទីក្រុងស្ពានអាកាសថ្មើរជើងចំនួន ២៥ ទៀតគ្រោងនឹងសាងសង់ឡើងនៅពេលខាងមុខ។ លោក សាំ ពិសិដ្ឋ ប្រធាមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី ១៥ នេះថាគម្រោងសាង់សាង់ស្ពានអាកាសថ្មីជើងចំនួន ២៥ នឹងត្រូវសាងសង់ឡើងជាដំណាក់កាលដោយយោងទៅតាមលក្ខខណ្ឌអាទិភាព។ លោក សាំ ពិសិដ្ឋ ថ្លែងថា៖ “គម្រោងសាងសង់អាកាសថ្មើរជាងមានរហូតដល់ ២៧ គម្រោងហើយពេលនេះគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងចំនួនពីរកំពុងសាងសង់។ ចំណែកគម្រោងចំនួន ២៥ ទៀតនឹងត្រូវប្រកាសធ្វើឡើងជាបន្តបន្ទាប”។ លោកប្រធានមន្ទីរដដែលបន្តថា ទីតាំងនៃគម្រោងចំនួន ២៥ ត្រូវបានជ្រើសរើសរួចហើយ និងកំពុងរង់ចាំតែការចាប់ផ្តើមបើកការដ្ឋានសាងសង់ប៉ុណ្ណោះ។ ចំណែកទីតាំងនៃគម្រោងនឹងត្រូវប្រកាសដោយ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។ ក្នុងពេលដឹកនាំមន្រ្តីចុះពិនិត្យការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងផ្សារដើមគ ដែលសម្រេចបាន ៩៥ ភាគរយកាលពីថ្ងៃទី ១៥ នេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងគឺ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងទីក្រុងភ្នំពេញ ដែលមានប្រជាជនប្រមាណ ៣ លាននាក់ និងដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍។ ឯកឧត្តម ឃួង ស្រេង ថ្លែងថា៖ “ដោយមើលឃើញពីកំណើនយានយន្តនិងប្រជាជននេះហើយទើបតម្រូវឲ្យរដ្ឋបាលរាជធានីភ្នំពេញបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទាំងការកសាងផ្លូវលូស្ពានអាកាសផ្លូវក្រោមដី-លើដី និងស្ពានអាកាសថ្មើជើងជាដើមដើម្បីដោះស្រាយការកកស្ទះចរាចរណ៍”។ […]
អានបន្ថែមរដ្ឋាភិបាលជូនដី ៥ហិចតា ដល់សាលាភូមិន្ទដើម្បីសង់អគារទំនើបថ្មី ក្បែរវិមានឈ្នះ-ឈ្នះ
រាជរដ្ឋាភិបាល ក្រោមការចាត់ចែងផ្ទាល់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រគល់ដីទំហំ ៥ ហិចតា មកឲ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន និងតម្រូវការរបស់សាកលវិទ្យាល័យ។ នេះបើយោងតាមទំព័រហ្វេសបុកផ្លូវការរបស់ ឯកឧត្តម បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី ០៩ មិថុនា ២០២០ នេះ។ ចំពោះព័ត៌មានលម្អិត និងថវិកាសម្រាប់សាងសង់បរិវេណថ្មីមិនទាន់បញ្ចេញឱ្យដឹងនៅឡើយទេ ទោះយ៉ាងណាក្តី សាកលវិទ្យាធិការសាកលវិទ្យាល័យ បានបង្ហាញពីជម្រើសប្លង់ត្រួសៗមួយចំនួននៃផែនការស្ថាបត្យកម្មអគារផ្សេងៗគ្នា នៃបរិវេណអគារថ្មី ដោយបង្ហាញការប្រៀបធៀបរវាងសំណង់ស្ថាបត្យកម្មដំបូលបែបខ្មែរនិយម និងមួយទៀត គឺមានលក្ខណៈទំនើបជាងនេះបន្តិច ដែលលោកបានហៅថា “បរិវេណសាលាឆ្លាតវៃ = Smart Campus” ។ ឯកឧត្តមបានបន្ថែមថា៖ «បច្ចុប្បន្ននេះ យើងកំពុងសាងផែនការមេ ដើម្បីអភិវឌ្ឍមណ្ឌលថ្មីនេះឲ្យទៅជាមណ្ឌលសិក្សាទំនើបមួយ។» យោងតាមប្រភពដដែល ចំពោះប្លង់់របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញទី ៣ នេះ ត្រូវបានរៀបចំ និង រចនាឡើងដោយដេប៉ាតេម៉ង់វិស្វកម្មរបស់សាកលវិទ្យាល័យផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាស្ថាប័នអប់រំជាន់ខ្ពស់រដ្ឋ ដែលធំជាង និងមានចំណាស់ជាងគេបង្អស់ គឺត្រូវបានកសាងឡើងតាំងពីឆ្នាំ ១៩៦០ មកម្ល៉េះ។ បច្ចុប្បន្ននេះ […]
អានបន្ថែមអនាគតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិព្រះសីហនុ ក្រោមចក្ខុវិស័យវែងឆ្ងាយនាយករដ្ឋមន្ត្រីខ្មែរ
តើខេត្តព្រះសីហនុ ១០ ឆ្នាំក្រោយនឹងទៅជាយ៉ាងណា? “ទីក្រុងពហុបំណង” ដែលសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កាលពីសប្ដាហ៍មុននេះ បានកំណត់គោលដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលអភិវឌ្ឍន៍ជាតិ រួមជាមួយនឹងការអភិវឌ្ឍខ្លួនក្លាយជា ក្រុងពហុបំណងក្នុងល្បឿនដ៏លឿន។ គម្រោងជាច្រើន បើរាប់ត្រួសៗរួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសចំនួន ១០ ទីតាំង ស្ថិតនៅលើផ្ទៃដីសរុបប្រមាណ ២៥៨៦,២៦ ហិកតា ដែលមានទំហំទុនវិនិយោគសរុបជាង១ ៤៨១លានដុល្លារ។ ក្រៅពីនេះ ផែនការមេពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុដល់ឆ្នាំ ២០៤០ ផែនការមេទីក្រុងរាម និងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ជាដើម។ ក្បែរៗជិតខាងខេត្តនេះ គឺកំពង់ផែទឹកជ្រៅខេត្តកំពត និងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកែបដែលកំពុងរូតរះបង្ហើយដែរ។ ងាកទៅខាងលិចបន្តិច នៅកោះកុង ផ្លូវជាតិលេខ ៥៥ ដែលទើបបង្ហើយ និងផ្លូវជាតិលេខ ១០ ដែលកំពុងពន្លាតខ្លួន ដើម្បីងាយដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសពីឡាវ ថៃ និងភាគខាងជើងវៀតណាម ចុះទៅសមុទ្រអន្តរជាតិ តាមកំពង់ផែទឹកជ្រៅ ដែលឮថាគ្រោងនឹងសាងសង់ពីរទៀតនៅកោះកុង បូកនឹងព្រលានយន្តហោះអន្តរជាតិតារាសាគរ។ សមិទ្ធផលយក្សៗ ដែលបើមើលតាមផែនការវិនិយោគ ភាគច្រើនគ្រោងនឹងសម្រេចមិនដល់ ១០ ឆ្នាំផងទាំងនេះ សំណួរសួរថា ជាមួយនឹងចំនួនប្រជាពលរដ្ឋត្រឹម ១៦ លាននាក់ប៉ុណ្ណេះនេះ […]
អានបន្ថែមខេត្តកោះកុង មានដីជាតំបន់ការពារធម្មជាតិ ជាង ១លានហិកតា
ជាប់ឈ្មោះល្បីជាឋានកិន្នរខេត្តពណ៌បៃតង ដែលជាទឹកដីស្តុកស្តម្ភជាងគេ ដោយសម្បត្តិជាតិគ្រប់ប្រភេទ នៅម្ខាងមានភ្នំ នៅម្ខាងទៀតមានសមុទ្រ បូកបន្ថែមទៅលើសក្តានុពលអភិវឌ្ឍន៍ជាច្រើន ទាំងសម្រាប់វិស័យសេដ្ឋកិច្ច ថាមពល រ៉ែទាំងក្រោមដី និងក្រោមសមុទ្រ អនាគតកំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះខ្នាតអន្តរជាតិ អ្វីដែលកោះកុងមាន ហើយខេត្តដទៃខ្លះទៀតមិនមាននោះ គឺសមុទ្រឈើខេត្តកោះកុង នៅមានតំបន់ការពារធម្មជាតិចំនួន ១០ កន្លែង គ្របដណ្តប់លើផ្ទៃដីសរុបជាង ១ លានហិកតា។ តួលេខនៃទំហំដីតំបន់ការពារធម្មជាតិដ៏ធំនេះ ត្រូវបានឱ្យដឹងពី លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង នៅក្នុងសន្និសីទកាសែត រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋ មន្ត្រី នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។ តំបន់ការពារធម្មជាតិ ចំនួន ១០តំបន់នោះ រួមមាន៖ ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃតាតៃ របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ( ជួរភ្នំក្រវាញ ) ឧទ្យានជាតិសមុទ្រកោះរ៉ុង ឧទ្យានជាតិបុទុមសាគរ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែនជម្រកសត្វព្រៃពាមក្រសោប តំបន់រ៉ាមសារកោះកាពិ និងដែនជម្រកសត្វព្រៃភ្នំសំកុស។ លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ថា “តំបន់ការពារធម្មជាតិទាំងនោះ […]
អានបន្ថែមរដ្ឋាភិបាលត្រៀមថវិកាជាង១០០លានដុល្លារសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅជនបទ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញថវិកា ប្រមាណ ៤៥១ ប៊ីលានរៀល ឬ ១០៩ លានដុល្លារអាម៉េរិក សម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត តាមជនបទ និងលើកកម្ពស់វិស័យកសិកម្ម ជាពិសេស ជួយបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋដែលបាត់បង់ការងារធ្វើ ក្នុងបរិបទនៃការរីកសាយជំងឺកូវីដ ១៩។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈគម្រោងនេះ ជា “កម្មវិធីសាច់ប្រាក់ពលកម្ម ជំហានទី ២” របស់រដ្ឋាភិបាល ហើយថវិកានឹងត្រូវប្រើប្រាស់សម្រាប់រយៈពេល ០៣ ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ ២០២២ ដើម្បីស្តារ និងអភិរក្សធនធានធម្មជាតិ រួមមានបឹងបួរ អាងស្តុកទឹក និងស្រះស្រោចដំណាំកសិកម្ម ដែលអនុវត្តទៅលើខេត្តចំនួន ១៨។ តាមផែនការ គម្រោងនេះ មានសមត្ថភាពស្រូបយកពលកម្មដែលបាត់បង់រយៈពេលខ្លីបានចំនួន ៨៩០ ០០០ នាក់ កសាងផ្លូវលំបានចំនួន ២ ២៥៥ គម ប្រឡាយទឹកចូលស្រែ ចំនួន ២ ៣៨៤ គ.ម និងភ្ជាប់បណ្តាញអគ្គិសនីដល់ស្ថានីយបូមទឹកកសិកម្ម បានចំនួន […]
អានបន្ថែមចៅហ្វាយខេត្តកោះកុង៖ ព្រលានយន្តហោះតារាសាគរមិនមែនសម្រាប់បម្រើវិស័យយោធាទេ
រូបភាពដោយ: The New York Times រដ្ឋបាលខេត្តកោះកុងថ្មីៗនេះបានច្រានចោលការលើកឡើងថាព្រលានយន្តហោះតារាសាគរធ្វើឡើងសម្រាប់បម្រើវិស័យយោធានិងបានបញ្ជាក់ច្បាស់ថា ដោយអះអាងថាតំបន់នេះ ត្រូវបានកសាងឡើងសម្រាប់វិស្សមកាលទេសចរណ៍ប៉ុណ្ណោះ។ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ មិថុនា ២០២០ នេះ ដែលបានលើកឡើងអំពីការមានមន្ទិលសង្ស័យពីអ្នកវិភាគកន្លងមក ដែលបានលើកឡើងថា ព្រលានយន្ដតារាសាគរនេះ កសាងឡើងសម្រាប់បម្រើវិស័យយោធា។ ពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកសារព័ត៌មានបែបនេះ កន្លងមកមាន អ្នកវិភាគមួយចំនួនបានរិះគន់ដូច្នេះ ដោយសំអាងលើភស្តុតាងមួយចំនួនដូចជា ១) វិសាលភាពនៃគម្រោងដែលមានទំហំផ្លូវធំជាងយន្តហោះស៊ីវិលធម្មតា ២) រយៈពេលសម្បទានដី ៩៩ ឆ្នាំយូរលើសពីធម្មតាដែលធ្វើឲ្យអ្នកជំនាញព្យាករថាចិនអាចនឹងមានផែនការយកដីនេះជាកម្មសិទ្ធិអចិន្រ្តៃយ៍ ៣) ទំហំដីធំជាងទំហំអតិបរមារបស់ដីសម្បទានដែលចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដល់ទៅបីដង និងភស្ដុតាងដទៃទៀត។ នេះបើយោងតាម អត្ថបទវិភាគរបស់សារព័ត៌មានដ៏ល្បីល្បាញមួយក្នុងប្រទេសចិន South China Morning Post (SCMP) កាលពីឆ្នាំ ២០១៩។ (អានបន្ថែម) ឆ្លើយតបនឹងការលើកឡើងនេះ អភិបាលខេត្តកោះកុងបានបដិសេធថា៖ «ចំពោះគម្រោងព្រលានយន្តហោះនៅតារាសាគរ មានព័ត៌មានថាព្រលានយន្តហោះនេះ គឺបម្រើឲ្យវិស័យយោធា ខ្ញុំសូមបញ្ជាក់ថា គឺមិនពិតទេ ព្រោះតំបន់នោះត្រូវបានគេបង្កើតជាតំបន់វិស្សមកាលទេសចរណ៍។ ជាធម្មតាតំបន់យោធា គឺជាតំបន់ហាមឃាត់ ជាតំបន់សន្តិសុខជាតិ […]
អានបន្ថែមគម្រោងខុនដូ Leedon Heights កម្ពស់ ៣៦ ជាន់ដ៏ធំស្កឹមស្កៃ ត្រៀមបង្ហាញខ្លួននៅភ្នំពេញនាពេលឆាប់ៗនេះ
គម្រោងខុនដូដ៏ធំស្កឹមស្កៃ Leedon Heights មានទីតាំងនៅក្នុងខណ្ឌសែនសុខ ជាប់ផ្សារទំនើប AEON2 នឹងចាប់ផ្ដើមសាងសង់នៅត្រីមាសទី ៣ ក្នុងឆ្នាំ ២០២០ នេះហើយ នឹងគ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមលោកស្រី អាន សុធីតា ជានាយិកាគ្រប់គ្រង ក្រុមហ៊ុន CBRE Cambodia ដែលបានផ្តល់បទសម្ភាសន៍តាមតេឡេក្រាមជូនទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីថ្ងៃទី ១១ ខែមិថុនា នេះ។ សម្រាប់គម្រោងអភិវឌ្ឍន៍ទី ១ នេះ សាងសង់ឡើងដោយមានអគារសរុបចំនួន ៤ អគារជាប់គ្នា លើទំហំដី១, ៥ ហិចតា ដែលអគារនីមួយៗ មានកម្ពស់ ៣៦ជាន់ មានផ្នែកលំនៅឋានចំនួន ១ ១៩០ បន្ទប់ និងតម្លៃបន្ទប់ខុនដូមាន ចាប់ពី ៧០ ០០០ ដុល្លារអាមេរិក ឡើងទៅ។ គម្រោងខុនដូដ៏ធំស្កឹមស្កៃនេះ ជាការសហការវិនិយោគរួមគ្នាដោយវិនិយោគិនកម្ពុជា សិង្ហបុរី និងតៃវ៉ាន់ ដែលសុទ្ធតែមានបទពិសោធន៌ជាច្រើនឆ្នាំ ក្នុងគម្រោងសាងសង់លំនៅឋាន និងគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មទំនើបៗលំដាប់ខ្ពស់នៅក្នុងប្រទេសកម្ពុជា។ ថ្មីៗនេះ […]
អានបន្ថែម