ឥណ្ឌូនេស៊ីស្នើសង់ផ្លូវមួយខ្សែជូនកម្ពុជាដោយដាក់ឈ្មោះថ្នាក់ដឹកនាំខ្លួនទុកជាកាដូមិត្តភាពយូរអង្វែង

សាធារណរដ្ឋឥណ្ឌូនេស៊ី ស្នើសុំសាងសង់ផ្លូវមួយខ្សែនៅ​កម្ពុជាដែល​អាច​ដាក់​ឈ្មោះ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខ្លួន​ ដើម្បីជា​ចំណង​ដៃ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ និង​ទំនាក់​ទំនង​ដ៏យូរ​អង្វែងរវាង​ប្រទេស​កម្ពុជា និងឥណ្ឌូនេស៊ី។ ការ​ស្នើនេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សាការងារ​រវាង​ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង​ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី កាលពីថ្ងៃទី ០៥ មិថុនា ២០២០ ​នេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើសុំឯកឧត្តមទេសរដ្ឋមន្ត្រីកម្ពុជា ឲ្យ​ពិនិត្យលើលទ្ធភាពសាងសង់ផ្លូវមួយខ្សែដែលអាចដាក់ឈ្មោះរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សាធារណរដ្ឋឥណ្ឌូនេស៊ី ដើម្បីបង្ហាញនូវចំណងទាក់ទងដ៏រឹងមាំ និងយូរអង្វែងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអលចនទ្រព្យ នៅថ្ងៃព្រហស្បតិ៍នេះថា គម្រោងសាងសង់ផ្លូវ ដោយដាក់ឈ្មោះបុគ្គល ក្រុមហ៊ុន ឬថ្នាក់ដឹកនាំ ចំពោះការចំណាយលើការសាងសង់ គឺជាបន្ទុករបស់សាម៉ីជន ឬក្រុមហ៊ុន ឬរបស់ប្រទេសសាម៉ីនៃឈ្មោះថ្នាក់ដឹកនាំប្រទេសនោះ។ ឯកឧត្តម ប៉ាល់ ចន្ទតារា ថ្លែងថា៖ “ជាទូទៅ ឲ្យតែដាក់ឈ្មោះថ្នាក់ដឹកនាំប្រទេសណា ចំណាយលើការសាងសង់ជាបន្ទុករបស់ប្រទេសនោះ  ឬឈ្មោះក្រុមហ៊ុននោះ […]

អាន​បន្ថែម

ក្រសួងចាប់ផ្តើមសិក្សាគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម ទៅបួនគន្លង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញគម្រោងសិក្សាពង្រីកកំណត់ផ្លូវជាតិ លេខ៧ ពីចំណុចរង្វង់មូលស្គន់ ទៅទីរួមខេត្តកំពង់ចាម ពីពីរគន្លងក្នុងពេលបច្ចុប្បន្ន ទៅបួនគន្លង ដើម្បីឆ្លើយតប និងសម្រួលដល់ការដឹកជញ្ជូន។ ការប្រកាសសិក្សាគម្រោងពង្រីកកំណាត់ផ្លូវនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូ ក្រសួង ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិ លេខ៧កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅនេះ។ ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ក្រសួងកំពុងសិក្សាពង្រីក ផ្លូវជាតិលេខ៧ ពីវង្វងមូលស្គន់ ទៅខេត្តកំពង់ចាមពី ពីគន្លងទៅបួនគន្លង មុនដាក់ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល។ កំណត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលផ្សារស្គន់ ទៅទីរួមខេត្តកំពង់ចាម មានប្រវែងប្រមាណ ៤៦គីឡូ។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទស្សនាវដ្តី សំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១១នេះថា គម្រោងពង្រីកកំណត់ផ្លូវជាតិលេខ៧ ជាគម្រោងមួយនៃការធ្វើឲ្យប្រសើរឡើងផ្លូវ ជាតិលេខ៧ ពីកំចាមរហូតដល់ ក្រចេះ និងស្ទឹងត្រែង។ លោកថ្លែងថា៖ “រដ្ឋាភិបាលមានបំណងពង្រីកយូរហើយ តែដោយសារយើងផ្តោតទៅលើផ្លូវអាទិភាពមុន […]

អាន​បន្ថែម

រដ្ឋបាលខេត្តកំពតគ្រោងបំពាក់អំពូលឆ្លាតវៃ LED ក្នុងគម្រោងទីក្រុងវៃឆ្លាតកំពត

រដ្ឋបាលខេត្តកំពតមានគម្រោងបំពាក់អំពូលប្រភេទ LED ឬអំពូលវៃឆ្លាត របស់ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃ នាពេលអនាគត ក្នុងខេត្តកំពត។ គម្រោងបំពាក់អំពូលវៃឆ្លាត LED ផលិតផលប្រទេសជប៉ុន ដែលផលិតក្នុងស្រុកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ រវាង ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងតំណាងក្រុមហ៊ុន មីនេបៀ (ខេមបូឌា) នៅរដ្ឋបាលខេត្ត កាលពីថ្ងៃទី១០ កន្លងទៅ។ យោងតាមរដ្ឋបាលខេត្តកំពត ឯកឧត្តម ជាវ តាយ លើកឡើងថា អំពូលភ្លើង ផលិតក្នុងស្រុកដោយក្រុមហ៊ុនវិនិយោគជប៉ុន គឺជាប្រព័ន្ធអំពូលប្រើបចេ្ចកវិជ្ជាទំនើប ប្រើថាមពលសន្សំសំចៃ និងប្រព័ន្ធអំពូល មានមុខងារសំខាន់ៗ គឺឆ្លើយតបទៅនឹងគម្រោងអភិវឌ្ឍន៍ខេត្ត។ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា៖ “រដ្ឋបាលខេត្ត  នឹងធ្វើការទំនាក់ទំនងគ្នាជាមួយក្រុមហ៊ុន ជាបន្តទៀតនៅពេលក្រោយ ដើម្បីអភិវឌ្ឍន៍ខេត្តកំពតឲ្យទៅជាទីក្រុងវៃឆ្លាតនាពេលអនាគត”។ លោក ភូ លិ អភិបាលរងខេត្តកំពត ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១១ នេះថា ទាំងការសម្រេចជ្រើសរើសអំពូលនេះតែម្តង ទាំងកាលបរិច្ឆេទនៃការបំពាក់អំពូលវៃឆ្លាតនេះ […]

អាន​បន្ថែម

អ្នកទៅលេងឆ្នេរសមុទ្រក្រុងព្រះសីហនុនឹងមានបន្ទប់ទឹកសាបប្រើប្រាស់មិនបង់ថ្លៃឆាប់ៗនេះហើយ

រដ្ឋបាលខេត្តព្រះសីហនុគ្រោង​សាងសង់​បន្ទប់​ទឹក​ និ​ង​កន្លែង​ងូត​ទឹក​សាប​ ជាង​២០​កន្លែង​លើ​ឆ្នេរសមុទ្រចម្ងាយ​ប្រមាណ៩គីឡូម៉ែត្រ ដល់​ភ្ញៀវទេសចរ និង​ដាក់​ប្រើប្រាស់ដោយឥតគិតថ្លៃ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែង​ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ» កាលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ថា​បន្ទប់ទឹកជាង​២០ទីតាំងនេះ ត្រូវ​បាន​បញ្ចប់​ការ​សិក្សា និង​បង្កប់​លូ​រួចរាល់​ហើយ។ ឯក​ឧត្តម​បាន​មានប្រសាសន៍​ថា​៖ «នៅ​ក្នុង​បណ្ដោយ​ឆ្នេរ​ដែលយើងបាន​រៀប​ចំជា​ឆ្នេរ​សាធារណៈ​ប្រវែង​រហូត​ដល់​ជាង​៩​គីឡូម៉ែត្រ ឥឡូវ​នេះ​យើង​បាន​ធ្វើ​ផ្លូវ​បេតុ​ង។ យើង​គ្រាន់​តែ​បាន​គិត​បឋម​តែប៉ុណ្ណោះ នោះគឺ​បង្កប់​លូ​ឲ្យ​ហើយ​ស្រេច​ទុក​ជាមុន​ ថា​ថ្ងៃ​ក្រោយ​បើ​យើង​ក​សាង​បន្ទប់​ទឹក​សាធារណៈទៅ​ ទឹក​ដែល​យើង​នឹង​ប្រើ​នៅ​ទៅ​នោះ គឺ​យើង​មិន​ឲ្យ​វា​ហូរ​ចូល​​សមុទ្រ​វិញ​ដែរ​។» ឯកឧត្តម​បាន​បន្ថែម​​ដោយសារទាក់ទងជាមួយនីតិវិធីហរិញ្ញវត្ថុ រដ្ឋបាល​ធ្វើឥឡូវភ្លាមៗបាននោះទេ ព្រោះត្រូវ​រៀបចំនៅក្នុងផែនការចំណាយហរិញ្ញវត្ថុសិន​។​បច្ចុប្បន្ន រដ្ឋបាល​គ្រាន់​តែ​អាចធ្វើ​លូ​សិនសម្រាប់​បញ្ចៀស​ការ​ហូរ​ទឹក​ កង្វក់​ចូល​សមុទ្រ​ប៉ុណ្ណោះ។ តំបន់ឆ្នេរចម្ងាយ៩គីឡូម៉ែត្រនេះ ត្រូវ​បាន​បើកជា​សាធារណៈ​ឲ្យ​ប្រជា​ជន​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ ដែល​មា​នដូច​ជា បន្ទប់​ទឹក​ កន្លែង​ងូតទឹកសាប​ កញ្ចុះអង្គុយជា​ដើម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាលពីពេល​ថ្មី​ៗ​ទៅ​នេះ រដ្ឋបាលខេត្តព្រះសីហនុ និង​ក្រុមហ៊ុន អូរត្រេះ មេនេចមេន (OTRES MANAGEMENT CO., LTD.) កំពុង​សិក្សា​គម្រោង​អភិវឌ្ឍន៍សួនកំសាន្តឆ្នេរអូរត្រេះ២ ប្រវែង១.៧៤៦ ម៉ែត្រ ដោយ​បង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងប្រែក្លាយ​តំបន់​នេះ​ទៅជា​ឆ្នេរសាធារណៈ​ផងដែរ៕ (អាន​បន្ថែម​)

អាន​បន្ថែម

ឯកឧត្តម ស៊ុន ចាន់ថុល៖ កុំសួរថាកម្ពុជាបានធ្វើអ្វីឲ្យយើង ត្រូវសួរថាយើងបានធ្វើអ្វីហើយឲ្យកម្ពុជា

ឯកឧត្តម ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ដំណើរ​ចុះត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសនៃ​ការសាងសង់​កំណាត់ផ្លូវជាតិលេខ៧ កាលពីថ្ងៃទី​ ១០ មិថុនា ២០២០ ថា៖ «កុំ​សួរ​ថា​កម្ពុជាបាន​ធ្វើ​អ្វីឲ្យ​យើង​ ត្រូវ​សួរ​ថា​យើង​បាន​ធ្វើអ្វីហើយ​ឲ្យ​​កម្ពុជា។» ក្នុង​ន័យ​នេះ​ ​ឯកឧត្តម បានជំរុញ​ដល់​ប្រជា​ពល​រដ្ឋ​ទាំងអស់​ឲ្យអប់រំខ្លួន​ឯង​ជា​ពល​រដ្ឋ​ល្អ​ ហើយ​ត្រូវ​​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ និង​ថែ​រក្សារ​គុណភាព​ផ្លូវ​ឲ្យ​បាន​គង់​វង្ស​។ ឯក​ឧត្តម​បាន​ថ្លែង​ថា​៖ «ក្នុង​ឱកាសនេះ​ដែរ​ ខ្ញុំ​សូម​ណែនាំទៅ​កាន់​ក្រុម​ហ៊ុន​ដឹក​ទំនិញ ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍។ ​កុំ​ដឹក​ហួស​ទម្ងន់​កំណត់​ដោយ​ច្បាប់ វា​ខូច​ផ្លូវ​យើង​ វា​ឆាប់​ខូច។» ក្នុងប្រសាសន៍ជំរុញឱ្យប្រជាពលរដ្ឋចូលរួមកសាង និងថែរក្សាសមិទ្ធផលជាតិ ដូចជាស្ពាន សាលារៀន មន្ទីរពេទ្យវត្តអារាម ឯក​ឧត្តម​បាន​បន្ត​ថា​៖ «ខ្ញុំ​តែង​តែ​ទុក​ពាក្យស្លោក​ឲ្យ​ប​ង​ប្អូន​យើង​ពិចារណា ពាក្យ​ស្លោក​ហ្នឹង​ខ្ញុំ​រៀន​សូត្រ​ពីគេ​ទេ គេនិយាយ​ថា កុំ​សួរ​ថាប្រទេ​សយើង​ធ្វើ​អ្វីឲ្យ​យើង​ ត្រូវ​សួរ​ថា​យើង​ធ្វើអ្វីឲ្យប្រទេស​យើង​។»​​ «…គោរពច្បាប់ កុំប្រើគ្រឿញៀន…កុំប្រើគ្រឿងស្រវឹងហើយបើកបរឡាន កុំបើកឡានហើយបោះសំរាមចោល អាហ្នឹងជួយកម្ពុជាហើយ…។ …អញ្ចឹង​កុំ​សួរ​កម្ពុជា​ថា​កម្ពុជា​បាន​ធ្វើអ្វី​ឲ្យ​យើង ត្រូវ​សួរ​ថា​យើង​នៀកជា​ពល​រដ្ឋ​ ​បាន​ធ្វើអ្វី​ឲ្យ​កម្ពុជា​? ហើយ​ចម្លើយ​ មហាស្រួល​ ​អប់​រំខ្លួន​​ឯង​ជា​ពល​រដ្ឋ​ល្អ​ទៅ​ អាហ្នឹងហើយគឺ​យើង​ជួយកម្ពុជាយើង។»​​ ជា​មួយ​គ្នា​នេះ​ដែរ ឯក​ឧត្តម​ក៏​បាន​លើក​ឡើង​ពី​វឌ្ឍនភាព​នៃ​ការ​សាង​សង់​កំណាត់​ផ្លូវជាតិលេខ៧​ (ក្រចេះ-ត្បូងឃ្មុំ) ដែល​ជា​គម្រោងគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវទី២ (Road Asset Management) […]

អាន​បន្ថែម

ខេត្តព្រះសីហនុ ទទួលការវិនិយោគសរុប១០ ពាន់លានដុល្លារ លើវិស័យទេសចរណ៍ និងសណ្ឋាគារ

ខេត្ត​ព្រះសីហនុ ទទួល​បាន​ការ​វិនិយោគសរុប​ ១០ ពាន់​លាន​ដុល្លារអាមេរិក ​លើ​វិស័យ​សេវាកម្មទេសចរណ៍ និងសណ្ឋាគារ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ កាលពីថ្ងៃទី ១០ មិថុនា​ ២០២០នេះ។ បច្ចុប្បន្ន​ ខេត្ត​ព្រះសីហនុ​ មានគម្រោងវិនិយោគកំពុងដំណើរការដល់ទៅ ១៩៤ គម្រោង ស្មើនឹងទឹកប្រាក់វិនិយោគសរុបចំនួន ៣០ ពាន់លានដុល្លាររ។​ ក្នុង​នោះ​ ​​គម្រោងវិនិយោគលើវិស័យសេវាកម្មទេសចរណ៍ និង​សណ្ឋាគារ មានចំនួន ៦០ គម្រោង ដែល​មាន​ចំនួន​ទុនវិនិយោគសរុប ១០ ពាន់​លាន​ដុល្លារអាមេរិក។ ឯកឧត្តម គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ» កាលពីថ្ងៃទី0៩ ខែមិថុនា ឆ្នាំ២០២០ ថា ​ការពង្រីក​សក្តានុពលក្នុង​ខេត្ត ​ ធ្វើឡើងក្នុង​គោល​ដៅ​​ចង់ទាក់ទាញ​អ្ន​កវិនិយោគ និង​អ្នក​ទេសចរមកកាន់​ខេត្ត​នេះ។ ឯកឧត្តម បាន​មានប្រសាសន៍ថា៖ «កាល​ពីមុន​នេះ​ គឺ​នៅ​កម្ពុជា​យើង​ ពិត​ជា​ខ្សត់​ណាស់​នូវ​អ្នកវិនិយោគ និង​អ្ន​កទេសចរ។ អញ្ចឹង​ហើយ​យើង​ខំប្រឹង​ ធ្វើការ​អំពាវនាវឲ្យ​គេ​មក ព្រោះ​សេដ្ឋកិច្ច​គឺ​ជា​​ការ​ផ្សារភ្ជាប់ជាមួយ​ផ្នែកទេសចរ​។ យើង​ក៏ដឹង​ថា​ ចិន​ជា​មហាអំណាច​ទី​២ នៅលើ​ពិភព​លោក។ នៅក្នុង​អាស៊ី​ […]

អាន​បន្ថែម

រោងចក្រផលិតឥដ្ឋសំណង់ ស្វ័យប្រវតិ្តកម្ម នៅខេត្តកំពត គ្រោងដាក់ដំណើរការ ឆ្នាំ២០២១

រោងចក្រផលិតឥដ្ឋសំណង់ បែបទំនើបដើរដោយស្វ័យប្រវត្តិ ស្ថិតក្នុងខេត្តកំពត គ្រោងដាក់ដំណើរការ ផលិតកម្ម នៅឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារសំណង់ ដែលកំពុងសន្ទុះកើនឡើង នៅក្នុងខេត្ត។ វិនិយោគដោយក្រុមហ៊ុនសហគ្រាស ម្សៅបៀកភ្នំមាស រោងចក្រផលិតឥដ្ឋសំណង់នេះ ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ដែលមានសង្វាក់ផលិតកម្មស្វ័យប្រវត្តិ និងមានសមត្ថភាពផលិតឥដ្ឋបាន ចំនួន ៨០០.០០០ ដុំ ក្នុងមួយថ្ងៃ។ យោងតាមរដ្ឋបាលខេត្តកំពត បច្ចុប្បន្ន ការសាងសង់រោងចក្រផលិតឥដ្ឋសំណង់ស្វ័យប្រវត្តិនេះ បានសម្រេចបាន ៨០ ភាគរយ ហើយគ្រោងនឹងដាក់ដំណើរការផលិតកម្ម នៅឆ្នាំ ២០២១ ខាងមុខ។ រោងចក្រនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ លក្ខណៈពិសេសនៃឥដ្ឋសំណង់ដែលផលិតដោយរោងចក្រនេះ គឺមានទម្ងន់ស្រាលជាងឥដ្ឋធម្មតា ដែលងាយស្រួលក្នុងការប្រើប្រាស់។ លោក ភូ លិ អភិបាលរងខេត្តកំពត បានថ្លែងប្រាប់ទស្សនាវដ្តី សំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១០ នេះថា វត្តមានរោងចក្រផលិតឥដ្ឋសំណង់ក្នុងខេត្ត នឹងសម្រួលដល់ការងារការដ្ឋានសាងសង់នានា ក្នុងខេត្ត ដែលកំពុងមានសន្ទុះកើនឡើង។ លោក ភូ លិ ថ្លែងថា៖ “យើងដឹងហើយថា […]

អាន​បន្ថែម

គម្រោងស្ពានថ្មីឆ្លងទន្លេមេគង្គ ក្រចេះកំពង់ធំ សិក្សាបញ្ចប់ និងត្រៀមស្នើទៅចិន

គម្រោងសាងសង់​ស្ពាន​​ឆ្លង​ទន្លេ​មេគង្គ នៅ​ខេត្តក្រចេះ ត្រូវ​បាន​អ្នក​ជំនាញ​សិក្សា​សមិទ្ធលទ្ធភាពក្នុងការសាងសង់រួចរាល់​ និង​កំពុង​បន្ត​នីតិវិធី​ ​ដើម្បី​ស្នើ​សុំ​ជំនួយ​ពី​រដ្ឋា​​ភិ​បាល​​ចិន​។ រដ្ឋ​​មន្រ្តី​ក្រសួងសាធារណការ និង​ដឹក​​ជញ្ចួន​ ​ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ផ្លូវជាតិ​លេខ​​​៧​ (ក្រចេះ-ត្បូងឃ្មុំ)​។ លោក​ថា ​“ខ្ញុំឈរនៅលើទឹកដីក្រចេះក៏សុំជម្រាបផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកឱ្យសិក្សាការសាងសង់ស្ពានឆ្លងទន្លេមេគង្គមួយទៀតនៅក្រចេះ ដើម្បីឱ្យបងប្អូនយើងនៅក្រចេះ ឆ្លងទៅកំពង់ធំ។ល។​អាចធ្វើដំណើរឆ្លងកាត់តាមស្ពាននេះបាន។” ឯកឧត្តមទេស ​បានបញ្ជាក់ច្បាស់ៗ​ថា ​​ការសិក្សា​គម្រោង​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ នៅ​ខេត្ត​ក្រចេះនេះ បានធ្វើចប់សព្វគ្រប់អស់ហើយ ត្រៀមតែក្រសួងសាធារណការ និងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភាក្សាគ្នាចរចាតម្លៃជាមួយក្រុមហ៊ុនសាងសង់ប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ គម្រោងនេះ​បានសិក្សាចប់ ហើយឈានដល់ដំណាក់កាលត្រៀមចរចាហើយ។ ជំហាន​បន្ទាប់ គឺការ​ដាក់​សំណើគម្រោងទៅកាន់រដ្ឋាភិ​​បាល​ចិ​នដើម្បីសុំប្រាក់កម្ចី ក្រោយពីបានឯកភាពពីនាយករដ្ឋមន្ត្រី។​ ​ សូមបញ្ជាក់ថា គម្រោងស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ​​នេះ ​មាន​ប្រវែង សរុប ១៧៦១ ម៉ែត្រ និង​គ្រោង​សាងសង់​នៅ​​ឆ្នាំ ​២០២១ ដែលត្រូវបានក្រសួងសាធារណការដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍរបស់ខ្លួន ដែលបានលើកឡើងការពីសន្និសីទព័ត៌មានស្តីពីរបាយការណ៍ និងវឌ្ឍនភាពក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីដើមឆ្នាំនេះ។ ចំពោះទីកន្លែងចំណុចសាងសង់ មានព័ត៌មានលើកឡើងថា ប្រហែលជា​​អាចនឹងធ្វើពីចន្លោះកោះទ្រុង និងកោះឆាង បើមើលតាមផែនទី។ តែទីតាំងជាក់លាក់ ធ្លាប់ត្រូវបានលោករដ្ឋមន្ត្រីបញ្ជាក់ថា អាចនឹងត្រូវសាងសង់ឆ្ងាយពីទីក្រុងបន្តិច ដើម្បីអាចឲ្យខេត្តក្រចេះមានឱកាសពង្រីកខ្លួនបន្ថែមទៀតនាពេលអនាគត៕ (អានបន្ថែម)

អាន​បន្ថែម

Total Solar គ្រោងផ្គត់ផ្គង់ថាមពលពន្លឺ​ព្រះអាទិត្យថ្មីនៅ​លើកោះរ៉ុង​សន្លឹម​

ក្រុមហ៊ុន Total Solar Cambodia​ គ្រោងនឹង​ផលិត និងផ្គត់ផ្គង់​ថាមពលអគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យថ្មី​មួយ​​​នៅ​លើ​កោះរ៉ុង​សន្លឹម​ ដើម្បី​ផ្គត់​ផ្គង់​តម្រូ​វ​ការ​របស់​ប្រជាជន​ក្នុង​តំបន់​នេះ។ នេះ​បើ​យោងតាម​ ការ​ចេញផ្សាយ​របស់ក្រុមហ៊ុន ​កាលពីពេល​ថ្មីៗនេះ។​ គម្រោង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ នឹងសាងសង់ជាប្រព័ន្ធហាយប្រីដ ក្រៅបណ្តាញ ដែលរៀបបញ្ចូលគ្នារវាងស្ថានីយថាមពលសូឡា មាន​អានុភាព ១,២៥​ មេហ្កាវ៉ាត់ និងប្រព័ន្ធអាគុយសមត្ថភាព ២,០ មេហ្កាវ៉ាដែលមាន​ទីតាំង​ស្ថិត​នៅ​លើ​កោះ​រ៉ុង​សន្លឹម​ សម្រាប់ផ្គត់ផ្គង់ថាម​ពល​អគ្គិសនី ដល់​ប្រជា​ជន​ ក៏ដូចជា​អាជីវកម្ម​ដែល​ស្ថិត​នៅ​លើ​កោះនេះ​ផង​ដែរ។ ​ គួរ​បញ្ជាក់​ផង​ដែរថា ​គម្រោងកោះរ៉ុងសន្លឹមនេះ​គឺ​ជា​ផ្នែកមួយនៃការអនុវត្ត “គម្រោង​ថាមពលសូឡា​អាស៊ីប៉ាស៊ីហ្វិក២០២០” ដែល​​ក្រុម​ហ៊ុន​Total Solar DG ​នេះ គ្រោង​នឹង​សាងសង់​ស្ថានីយថាមពល​អគ្គិសនី ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យនៅ​ប្រទេ​ស​ចំនួន​ 0៣។ យោងតាមការចុះផ្សាយរបស់ PV magazine កាលពីចុងខែមុន។ នៅប្រទេសថៃ គម្រោងសូឡាលើដំបូលរោងចក្រចំនួន ២៤ ឱ្យក្រុមហ៊ុនThai agro-industrial giant Betagro Group​ដែលមានទំហំ ២៥ MW ប្រើប្រាស់ ៦២ ០០០ ផ្ទាំងសូឡា។ នៅប្រទេសឥណ្ឌូនេស៊ី គម្រោងសូឡាសម្រាប់ព្រលានយន្តហោះ […]

អាន​បន្ថែម

លោក ឌិន សុមេធារិទ្ធ៖ មិនយូរទេ វិស័យសណ្ឋាគារនឹងចាប់ផ្ដើមមានសន្ទុះមកវិញ

វិស័យសណ្ឋាគារ នឹងចាប់​ផ្ដើម​មាន​សន្ទុះមក​វិញក្នុង​ពេល​ឆាប់ៗនេះ ខណៈជើង​ហោះហើរ​មួយចំនួន​ធំ​​ជិត​បើ​ក​ដំណើរ​ការជាធម្មតាវិញហើយ​ ឯប្រជាពលរដ្ឋ​ចាប់ផ្ដើមដើរ​ហើរ​ឡើង​វិញ ​បន្ទាប់ពីការឃុំខ្លួនយូរក្នុងកំឡុងពេលកូវីដ-១៩នេះ។ នេះ​បើ​យោង​តាម​ប្រសាសន៍របស់​​ លោក ឌិន សុមេធារិទ្ធសហគ្រិនល្បីឈ្មោះ ក្នុងវិស័យសណ្ឋាគារ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងបណ្តាញព័ត៌មាន​ Freshnews កាលពីរសៀលថ្ងៃទី ០៨ មិថុនា ២០២០ នេះ។ លោក​បាន​ឲ្យដឹងថា វិស័យសណ្ឋាគារនឹងមានក្តីសង្ឃឹមនៅអំឡុងខែកក្កដា ដោយសារតែជើងយន្តហោះប្រហែល ៥០% នឹងចាប់ដំណើរការហោះហើរឡើងវិញ រីឯប្រជាជន​ចាប់​ផ្ដើម​ចង់​មាន​សេរីភាពឡើង​វិញ ។ លោកបាន​និយាយថា៖ «ខ្ញុំក៏មានការសិក្សាជិតដិត ជាមួយនឹងព្រលានយន្តហោះកម្ពុជា (​Cambodia Airport)។ ខ្ញុំដឹងថា AirAsia នឹងហើរហោះឡើងវិញ មានដូចជាប្រទេសថៃ កម្ពុជា និងម៉ាឡេស៊ី។ សម្រាប់ខែកក្កដា គឺJet Airwaysនិងខែសីហា ដូចជា Bangkok Airways។ បើតាមព័ត៌មានទូទៅ ក្នុងខែកក្កដា យន្តហោះប្រហែល ៥០% នឹងចាប់ផ្តើមដំណើរការឡើងវិញ នោះជាក្តីសង្ឃឹម។» លោកក៏បានបន្ថែមថា ប្រសិនជាប្រទេសនីមួយៗមានការកែសម្រួលទាក់ទងទៅនឹងការធ្វើចត្តាឡីស័ក និងមានជើងហោះហើរឡើងវិញ នោះស្ថានភាពនឹងត្រឡប់មកប្រក្រតីជាធម្មតាវិញ។ លោកបាននិយាយថា៖ «មនុស្សយើងខានជិះយន្តហោះយូរនឹកយន្តហោះណាស់ ខានដើរលេងយូរនឹកណាស់។ កាលខ្ញុំទៅមណ្ឌលគិរីកាលពីខែមុន […]

អាន​បន្ថែម

តំណក់ប្រេងកម្ពុជា អាចជាច្រកចេញមួយ ពីវិបត្តិសេដ្ឋកិច្ចដោយកូវីដ១៩?

តើយើងអាចងើបចេញពីវិបត្តិនៅខាងមុខ បានយ៉ាងដូចម្តេច? យើងនៅតែចាំបានថា របាយការណ៍របស់ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២០ នឹងថយចុះពីចន្លោះពី -១,១ ទៅ -២,៩% ហើយអត្រានៃភាពក្រីក្រ នឹងកើនឡើងដល់ចន្លោះពី ៣% ទៅ ១១% ។ តួលេខទាំងនេះ គឺគ្រប់គ្រាន់អាចឱ្យយើងមើលឃើញថា តើការធ្លាក់ចុះនៃសេដ្ឋកិច្ចនឹងមានភាពធ្ងន់ធ្ងរយ៉ាងដូចម្តេច ជាពិសេសភាពក្រីក្រ ដែលនឹងផ្តល់ភាពលំបាកជាងគេដល់ កម្មករកាត់ដេរ អ្នកធ្វើការតាមវិស័យទេសចរណ៍ និងសំណង់។ ចំពោះមុខពាក្យថា “ការគំរាមគំហែងដ៏ធំបំផុត” ដូចដែលធនាគារពិភពលោកបានហៅបែបនេះ មានប្រភពគំនិតផ្សេងៗគ្នា ដែលបានពិភាក្សាលើសមត្ថភាពរបស់កម្ពុជាក្នុងការស្តារសេដ្ឋកិច្ចរបស់ខ្លួន ដែលពឹងផ្អែកជាចំបងទៅលើវិស័យទេសចរណ៍ ការនាំចេញសម្លៀកបំពាក់ និងប្រតិបត្តិការពាណិជ្ជកម្មក្រៅប្រទេស ( SEA Operation ) របស់វិនិយោគដោយផ្ទាល់ពីបរទេសដូច្នេះនោះ។ ខណៈទស្សនៈមួយចំនួនរួមទាំងកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាទេសចរណ៍មេគង្គ (MeTAG) ដែលបានប្រារព្ធកាលពីខែមុនផង បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាមានក្តីសង្ឃឹមចំពោះការវិលត្រឡប់របស់ទេសចរចិននោះ ធនាគារពិភពលោកបានផ្តល់អនុសាសន៍នូវជម្រើសគោលនយោបាយមួយចំនួនដើម្បីអនុវត្ត។ ហើយអនុសាសន៍ទាំងនោះ ផ្តោតជាសំខាន់លើការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច។ “ប្រទេសកម្ពុជា ជាប្រទេសមានសេដ្ឋកិច្ចបើកចំហខ្ពស់សម្រាប់ពាណិជ្ជកម្ម ប៉ុន្តែក៏ជាប្រទេសមួយដែលមានមូលដ្ឋានសេដ្ឋកិច្ចតូចចង្អៀត ដែលមានជម្រើសងើបឡើងវិញតិចតួច” ប្រសាសន៍លោកស្រី Tamesis អ្នកសម្របសម្រួលផ្នែកនិវាសនដ្ឋានរបស់អង្គការសហប្រជាជាតិ។​ នៅក្នុងន័យថា […]

អាន​បន្ថែម

គណៈកម្មការទន្លេមេគង្គពន្យារការពិភាក្សាគម្រោងវារីអគ្គិសនីចំនួន ០២ របស់ឡាវ

គណៈកម្មការទន្លេមេគង្គ សម្រច​ពន្យារការ​ពិភាក្សាលើគម្រោ​ងវារីអគ្គិសនីចំនួន ០២ ​របស់​ឡាវ​ លើដងទន្លេមេគង្គ​ ដោយសារ​មាន​ការ​សម្ដែង​ការ​ព្រួយ​បារម្ភ​ផលប៉ះពាល់​លើ​វិស័យ​បរិស្ថាន​ពី​សំណាក់​ប្រទេស កម្ពុជា​ ថៃ វៀត​ណាម និង​បណ្ដាប្រទេស​ផ្សេងៗទៀត​ ដែល​ស្ថិត​នៅ​ជុំវិញ​ដង​ទន្លេមេគង្គ។ ​នេះ​បើយោង​ទៅ​តាម​សេចក្ដីប្រកាស​របស់​គណៈកម្មការទន្លេមេគង្គកាល​ពីថ្ងៃទី ០៥ មិថុនា​ ២០២០​ កន្លងទៅ។ គម្រោងវារីអគ្គិសនីទី០១ គឺ​គម្រោង​វារីអគ្គីសនី​ហ្លួងព្រះបាំង (Luang Prabang)​​មានអានុភាព ១.៤៦០ មេហ្គាវ៉ាត់ ដែល​រដ្ឋាភិបាល​ឡាវ​ដាក់​ស្នើ​សុំការ​សាងសង់​លើ​ដង​ទន្លេមេគង្គ​ ផ្នែក​ខាង​ជើង​នៃ​ខេត្ត​ហ្លួងព្រះបាំង (Luang Prabang) ត្រូវ​ពន្យារ​កាលបរិច្ឆេទទៅ​ថ្ងៃ​ទី​ ៣០​ មិថុនា ២០២​០ វិញ។​ “ដោយសារតែការព្រួយបារម្ភ និងសំណូមពរដែលលើកឡើងដោយប្រទេសកម្ពុជាថៃ និងប្រទេសវៀតណាម និងភាគីពាក់ព័ន្ធមេគង្គដទៃទៀត និងដោយមានការព្រមព្រៀងពីប្រទេសឡាវ យើងបានសម្រេចចិត្តផ្លាស់ប្តូរកាលបរិច្ឆេទនៃ “ដំណើរការពិគ្រោះយោបល់ជាមុន” សម្រាប់គម្រោងហ្លួងព្រះបាង រហូតដល់ថ្ងៃទី ៣០ ខែមិថុនាវិញ” ។ ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Somkiat Prajamwong ប្រធានគណៈកម្មការ MRC JC សម្រាប់ឆ្នាំ ២០២០។ គម្រោងវារីអគ្គិសនីហ្លួងព្រះបាំងនេះ គឺជាគម្រោងទី ៥ ដែលរដ្ឋាភិបាលឡាវបានដាក់ស្នើ […]

អាន​បន្ថែម