ភ្នំចំនួន៦ មានផ្ទៃដីសរុបប្រមាណ ២០០០ហិកតា ត្រូវបានបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ
រមណីយដ្ឋានភ្នំចំនួន ០៦ ដែលមានផ្ទៃដីសរុបប្រមាណ២០០០ ហិកតា ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរដ្ឋាភិបាល ប្រកាសបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ ដោយអនុក្រឹត្យចំនួនប្រាំមួយផ្សេងគ្នា ដែលចុះកាលបរិច្ឆេទថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកម្ពុជា។ “ការចេញអនុក្រឹត្យរបស់រាជរដ្ឋាភិបាលក្នុងការកែប្រែតំបន់រមណីយដ្ឋានភ្នំទាំង០៦ នេះ ជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំ គឺជាការឱ្យតម្លៃទៅលើប្រវត្តិសាស្ត្រ វប្បធម៌ ការអភិរក្ស ជីវៈចម្រុះ លើកស្ទួយជីវភាពប្រជពលរដ្ឋ និងវិស័យទេសចរណ៍នៅតំបន់ទាំងនោះ។” នេះជាការលើកឡើងរបស់លោក លោក លឿង កេសរោ ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន តាមរយៈបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០។ លោករៀបរាប់ថា តំបន់បេតិកភណ្ឌធម្មជាតិទាំង ០៦ រួមមាន៖ ទី១៖ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំព្រះ-ភ្នំវែង ដែលមានទំហំផ្ទៃដី ១៥០០ ហិកតា ស្ថិតក្នុងភូមិសាស្រ្ត ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ទី២៖ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំយាយសំ […]
អានបន្ថែមសារៈសំខាន់នៃលិខិតបញ្ជាក់សុវត្ថិភាពអគ្គិភ័យ
ស្របពេលដែលអគារតូចធំបានរីកលូតលាស់ដូចផ្សិតពាស់ពេញកម្ពុជា ការមានប្រពន្ធ័សុវត្ថិ ភាព អគ្គិភ័យដ៏ល្អគឺជារឿងដែលចំាបាច់ដើម្បីកាត់បន្ថយហានិភ័យដល់មនុស្សគ្រប់គ្នា។ កាលពីឆ្នាំមុន ក្រសួងមហាផ្ទៃ ក្រោមការសហការជា មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាព ប្រពន័្ធបង្ការ និងពន្លត់អគ្គិភ័យ ឬហៅកាត់ថា NICS បានចុះផ្សាយបទប្បញ្ញត្តិស្តីអំពី «ប្រពន័្ធសុវត្ថិភាពអគ្គិភ័យ បទប្បញ្ញត្តិលេខសម្គាល់រចនាបថប្លង់អគារ ឬ Fire Safety System-Building Design Code» ដើម្បីលើកកម្ពស់សុវត្ថិភាពអគារនៅកម្ពុជា។ លោក Bernard Mak នាយកក្រុមហ៊ុន Firemax Engineering Co., Ltd ដែលជាអ្នកជំនាញ ផ្នែកសុវត្ថិភាពអគ្គិភ័យនៅកម្ពុជា បានមានប្រសាសន៍ថា លិខិតបញ្ជាក់សុវត្ថិភាពអគ្គិភ័យ គឺទាំងមានសារៈសំខាន់ និងមានអត្ថប្រយោជន៍ ដើម្បីជួយម្ចាស់អគារ និងក្រុមហ៊ុនគ្រប់គ្រងអគារដើម្បីធានាថា ខ្លួនដឹងថាប្រពន័្ធការពារអគ្គិភ័យរបស់ខ្លួនដំណើរការ ឬអត់។ លោកថា ម្ចាស់អគារ ឬអ្នកគ្រប់គ្រងអគារដែលមានស្រាប់ ឬគម្រោងថ្មី អាចរៀបចំប្លង់អគារ នោះ និងលិខិតមួយចំនួនទៀតដើម្បីដាក់ជូនទៅ មជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាព ប្រពន័្ធបង្ការ និងពន្លត់អគ្គិភ័យ។ ដើម្បីជៀសវាងការពន្យារពេល ការផាក់ពិន័យ និងបញ្ហាក្នុងការទទួលបានការធានារ៉ាប់រង អគ្គិភ័យ លោក […]
អានបន្ថែមផ្លូវក្រវាត់រាជធានីភ្នំពេញខ្សែទី៣ សម្រេចបាន ៣៧,១៥% ហើយ
គិតត្រឹមចុង ខែ មេសា ឆ្នាំ ២០២០ ផ្លូវក្រវាត់ក្រុងទី៣ ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តកណ្ដាលនេះ សម្រេចការសាងសង់បាន ៣៧,១៥% ហើយ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនប្រាប់ ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា ដំណើរការនៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ បានសម្រេចបាន ៣៧,១៥% ហើយ បើគិតត្រឹមចុងខែមេសា ២០២០ នេះ។ លោកក៏បានបន្ថែមថា៖ «បើទោះជាពិភពលោក និងកម្ពុជាជួបវិបត្តិនៃការផ្ទុះឡើង នៃ COVID19 ក្តី គម្រោងផ្លូវក្រវ៉ាតក្រុងទី៣ នៅតែដំណើរការបានល្អប្រសើរដដែល។» ផ្លូវក្រវ៉ាត់ក្រុងមួយខ្សែនេះ មានប្រវែងសរុបប្រមាណជា ៥២,៩៨៣ គីឡូម៉ែត្រ ឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាល ប្រវែងជិត ៣៨ គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ ១៥ គីឡូម៉ែត្រ ដែលត្រូវបានបើកសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩។ ក្នុងគម្រោងផ្លូវក្រវាត់ក្រុងទី ៣ នេះ ក៏នឹងមានការសាងសង់ស្ពានអាកាស ឆ្លងកាត់ចំនួនបួនកន្លែងប្រវែងសរុប […]
អានបន្ថែមរដ្ឋាភិបាលប្រកាសលើកលែងការបង់ពន្ធសម្រាប់អាជីវកម្មទេសចរណ៍ ២ខែបន្តទៀត
រដ្ឋាភិបាលប្រកាសបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ២ខែ បន្តទៀត សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដើម្បីជាវិធានការជួយដល់វិស័យទេសចរណ៍ក្នុងវិបត្តិកូវីដ-១៩នេះ។ ការលើកលែងនេះ សម្រាប់តែអាជីវកម្មទេសចរណ៍ ក្នុងរាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប កំពត បាវិត និងក្រុងប៉ោយប៉ែត ដែលត្រូវអនុវត្ត ចាប់ពីខែ មិថុនា នេះ ទៅរហូត ដល់ខែ កក្កដា ឆ្នាំ២០២០។ រដ្ឋាភិបាលទើបនឹងចាត់វិធានការនេះ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ស្តីពី “វិធានការបន្ថែម សំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការស្ដារ និងជំរុញសេដ្ឋកិច្ចក្រោយពីវិបត្តិនៃជំងឺនេះ” កាលពីថ្ងៃទី២៦ ឧសភា ២០២០ ក្នុងគោលបំណងជួយដល់វិស័យឯកជននានា ដែលកំពុងរងការប៉ះពាល់ក្នុងវិបត្តិជំងឺកូវីដ-១៩ និងធានាលំនឹងសេដ្ឋកិច្ច និងសង្គម ក្រោយវិបត្តិនៃជំងឺនេះ។ នៅក្នុងសេចក្ដីប្រកាសដដែលនេះ រដ្ឋាភិបាលក៏បានចេញនូវវិធានការសំខាន់ៗផ្សេងៗទៀត ដូចជា វិធានការជួយរក្សាលំនឹងអាជីវកម្ម និងជីវភាពកម្មករ-និយោជិត វិធានការផ្ដល់ហិរញ្ញប្បទានសម្រាប់អាជីវកម្ម វិធានការបង្កើនហិរញ្ញប្បទានបន្ថែម ដើម្បីស្ដារ និងជំរុញកំណើនក្រោយវិបត្តិកូវីដ-១៩ វិធានការជំនួយសង្គម និងការដាក់ឲ្យអនុវត្តថ្នាលចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិកជាដើម […]
អានបន្ថែមបាត់ដំបង៖ រមណីយដ្ឋានភ្នំចំនួនពីរត្រូវដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិ
រាជរដ្ឋាភិបាល បានសម្រេចបង្កើតរមណីយដ្ឋានភ្នំចំនួន០២ ក្នុងខេត្តបាត់ដំបង ជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានផ្ទៃដីសរុបជាង៤០០ ហិកតា។ រមណីយដ្ឋានទាំងពីរនេះ ត្រូវប្រកាសក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិដោយអនុក្រឹត្យចំនួនពីរផ្សេងគ្នា។ អនុក្រឹត្យលេខ៦៤ អនក្រ.បក ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ បានសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ ដែលមានផ្ទៃដីទំហំ៣៥៨,៩ហិកតា (បីរយហាសិបបីហិកតា និងប្រាំបួនអា) ស្ថិតក្នុងភូមិសាស្ត្រឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ចំណែកឯ អនុក្រឹត្យលេខ៦៧ អនក្រ.បក ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ បានសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ទាក់ទ្រាំង ដែលមានទំហំផ្ទៃដី ៧៩,៨២ ហិកតា (ចិតសិបប្រាំបួនហិកតា និងប៉ែតសិបពីរអា) ស្ថិតក្នុងភូមិសាស្ត្រ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ការសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ និងភ្នំទាក់ទ្រាំងនេះ ធ្វើឡើងក្នុងគោលបំណងការពារតួនាទីផ្នែកប្រព័ន្ធអេឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ ព្រមទាំងផ្តល់សេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព។ ការសម្រេចនេះ ក៏ដើម្បីលើកកំពស់ការចូលរួមរបស់សហរគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់។ […]
អានបន្ថែមរដ្ឋបាលខេត្តព្រះសីហនុ អភិវឌ្ឍឆ្នេរអូរត្រេះ២ ដើម្បីទាក់ទាញភ្ញៀវទេសចរ
រដ្ឋបាលខេត្តព្រះសីហនុ កំពុងសិក្សាគម្រោងអភិវឌ្ឍន៍សួនកំសាន្តឆ្នេរអូរត្រេះ២ ប្រវែង១.៧៤៦ ម៉ែត្រដើម្បីបង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងឆ្នេរសាធារណៈ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់ក្រសួងមហាផ្ទៃដែលបានចេញផ្សាយកាលពីថ្ងៃទី២៥ ឧសភា ២០២០កន្លងទៅ។ លោក ម៉ាត់ លី អ្នកគ្រប់គ្រងក្រុមហ៊ុន អូរត្រេះ មេនេចមេន (OTRES MANAGEMENT CO., LTD.) បានធ្វើបទបង្ហាញ ស្តីពីគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរអូរត្រេះ២ ដែលមានប្រវែង១.៧៤៦ម៉ែត្រ ដើម្បីចូលរួមអភិវឌ្ឍបង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងឆ្នេរសាធារណ:។ គម្រោងអភិវឌ្ឍន៍នេះរួមបញ្ជូល ការរៀបចំកែលំអសួនច្បារ និងដាំដើមឈើឡើងវិញ ក្រាលការ៉ូឡាកន្លែងចតរថយន្ត និងសំរាប់ផ្លូវថ្មើជើង ដំឡើងបង់អង្គុយលេង ឡានម្ហូបចល័តដែលមានស្តង់ដារអន្តរជាតិ សាងសង់បន្ទប់ទឹកថ្មី រៀបចំកន្លែងលេងកីឡានៅលើឆ្នេខ្សាច់ កន្លែងហាត់ប្រាណបែបធម្មជាតិ និងសួនកុមារផងដែរ។ នៅក្នុងកិច្ចប្រជុំ ស្តីពីការរៀបចំសួនកំសាន្តឆ្នេរអូរត្រេះ ២ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានណែនាំដល់ក្រុមហ៊ុន ឱ្យបន្តសិក្សាឆ្នេរសមុទ្រចាប់ពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រហូតដល់ចុងឆ្នេរជំទាវម៉ៅ ដែលមានប្រវែង ប្រមាណ១៥គីឡូម៉ែត្រ ដើម្បីពង្រីកសក្តានុពលកែលម្អឆ្នេរសមុទ្រកម្ពុជាបន្ថែមទៀត។ បច្ចុប្បន្ននេះ អាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ឆ្នេរ បានចំនួន […]
អានបន្ថែមHyundai សង់រោងចក្រគ្រឿងយន្តនៅឥណ្ឌូនេស៊ីដោយសំឡឹងឃើញទីផ្សារអាស៊ាន
Hyundai Robotics ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុន Hyundai Motor របស់កូរ៉េ ទើបតែត្រូវបានបង្កើតជាក្រុមហ៊ុនថ្មី កាលពីថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២០ នេះ ដើម្បីកសាងរោងចក្រឧស្សាហកម្មគ្រឿងយន្តស្វ័យប្រវត្តិ (Industrial Robots) របស់ខ្លួននៅឥណ្ឌូនេស៊ី។ ដែលនេះ រាប់ថាជាលើកដំបូង សម្រាប់ការដំឡើងរោងចក្រដ៏ធំ និងទំនើបបែបនេះ នៅតំបន់អាស៊ាន។ ការសម្រេចដំឡើងរោងចក្រនេះ នៅអាស៊ាន ធ្វើឡើងក្រោយពីក្រុមហ៊ុន បានទទួលនូវកិច្ចព្រមព្រៀងបញ្ជាទិញទំហំយក្ស (A giant deal) មួយ រហូតទៅដល់ ៣៧០ គ្រឿងយន្តស្វ័យប្រវត្តិ សម្រាប់ប្រើក្នុងវិស័យឧស្សាហកម្មផលិតគ្រឿងយន្ត ពីក្រុមហ៊ុន Hyundai Motors នៅឥណ្ឌូនេស៊ី។ រោងចក្រផលិតរថយន្តដំបូងបង្អស់របស់ក្រុមហ៊ុន Hyundai នៅអាស៊ីអាគ្នេយ៍ នឹងសាងសង់នៅទីតាំងស្ថិតនៅក្នុងតំបន់ Deltamas Industrial នាទីក្រុង ចាការតា ហើយនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ខាងមុខនេះ។ រោងចក្រនេះនឹងត្រូវសាងសង់នៅក្នុងតំបន់ដែលមានទំហំ ៧៧៦ ០០០ ម៉ែត្រការ៉េ […]
អានបន្ថែមពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន ថ្មីមួយទៀត នឹងមានវត្តមានក្នុងខេត្តពោធិ៍សាត់
គម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន «SAMDACH HUN SEN SPORT CENTER» គ្រោងនឹងសាងសង់នៅលើផ្ទៃដីប្រមាណ ២៥ ហិកតា នៅស្រុកក្រគរ ( វាលសម្តេចយស ) ខេត្តពោធិ៍សាត់ ។ ដែលមានតម្លៃខ្ទង់លានដុល្លារ កិច្ចប្រជុំពិភាក្សាគម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ នៅសាលវីដេអូ Conference សាលាខេត្តពោធិ៍សាត់ ត្រូវបានឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ពិភាក្សាអនុម័តលើគម្រោងសាងសង់។ ពហុកីឡដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ ទីលានមហោស្រព ទីលានបាល់ទះ ទីលានបាល់បោះ ទីលានរត់ប្រណាំង ទីលានវាយសី កន្លែងអង្គុយទស្សនា កន្លែងហាត់ប្រាណ ប្រព័ន្ធផ្លូវខ្វាត់ខ្វែង (៨ទៅ១០ម៉ែត្រ) វាលស្មៅ កន្លែងក្មេងលេង កន្លែងអង្គុយលេង ស្រះទឹក និងកន្លែងចតរថយន្ត ជាដើម។ […]
អានបន្ថែមទិញថែម! ទិញថែម! ពីទុយោ ជីប ម៉ុង!
ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ នៅតែបន្តការថែមជូនកាដូដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រ និងប្រើប្រាស់ទុយោ ជីប ម៉ុង ទាំងអស់។ អតិថិជនគ្រាន់តែទិញទុយោ ជីប ម៉ុង ដោយចំណាយអស់២៥០ដុល្លារ ឥឡូវនេះ នឹងទទួលបានការថែមជូន ធុងទឹកតូចមួយដ៏ស្រស់ស្អាតភ្លាមៗ។ លោកអ្នកទិញកាន់តែច្រើន ទទួលបានការថែមជូនកាន់តែច្រើន ហើយការថែមជូននេះនឹងបន្តរហូតដល់អស់ពីស្តុក។ លោកអ្នកអាចស្វែងរកទិញទុយោ ជីប ម៉ុង នៅតាមដេប៉ូលក់គ្រឿងសំណង់គ្រប់ទីកន្លែង ទូទាំងខេត្ត ក្រុងដែលនៅជិតលោកអ្នកបំផុត ។ ទុយោ ជីប ម៉ុង មានជម្រើសជាច្រើនប្រភេទផ្តល់ជូនអតិថិជនដូចជាទុយោ PVC, ទុយោ HDPE, ហ្គេនខ្សែភ្លើង ទុយោស៊កខ្សែភ្លើង គ្រឿងតំណទុយោគ្រប់ប្រភេទ និងគ្រប់ខ្នាត។ គ្រប់ផលិតផលទុយោ ជីប ម៉ុង ទាំងអស់សុទ្ធតែឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាល ដើម្បីធានាថា ទុយោមានគុណភាពល្អស្វិត រឹងមាំ ធន់នឹងអាកាសធាតុ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនង : 085 990 222 / 069 990 222 […]
អានបន្ថែមអូស្ត្រាលីអូសខ្សែកាបក្រោមសមុទ្រលក់ថាមពលសូឡាឱ្យសាំងហ្គាពួរ
“គម្រោងខ្សែកាបព្រះអាទិត្យ” (The Sun Cable Project) ដ៏ធំសម្បើមមួយ ដែលមានតម្លៃវិនិយោគប្រមាណ ១៣, ១ ពាន់លានដុល្លារអាមេរិក សម្រាប់ចំណាយទៅលើការអូសខ្សែកាបក្រោមសមុទ្រ ដើម្បីបញ្ជូនថាមពលសូឡាពីអូស្ត្រាលីមកប្រទេសសិង្ហបុរី នឹងចាប់ផ្តើមដំណើរការស្ទាបស្ទង់ភូមិសាស្ត្រ ដើម្បីសាងសង់ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការឱ្យដឹងពីបាំងកកប៉ុស្តិ៍ កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០ នេះ។ គម្រោងយក្សដ៏ធំនេះ មានមហិច្ឆតាដើម្បីនាំចេញថាមពលពីស្ថានីយថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយនៅក្នុងប្រទេសអូស្រ្តាលី ភ្ជាប់ទៅសិង្ហបុរីតាមរយៈខ្សែកាបក្រោមសមុទ្រប្រវែង ៣.៨០០ គីឡូម៉ែត្រ ពោលគឺអូសកាត់មហាសមុទ្រឥណ្ឌា សមុទ្រប្រទេសទីម័រ ពុះចំពាក់កណ្តាលប្រទេសឥណ្ឌូនេស៊ី កាត់សមុទ្រជ្វា រំលងមកដល់សំាងហ្គាពួរតែម្តង។ គម្រោងខ្សែកាបដ៏ធំនេះ ត្រូវបានសហស្ថាបនិក ក្រុមហ៊ុន Atlassian គឺលោក Mike Cannon-Brookes និងស្ថាបនិករបស់ក្រុមហ៊ុន Fortescue Metals លោក Andrew Forrest បានចុះកិច្ចសន្យាប្រគល់ឱ្យ ក្រុមហ៊ុន Guardian Geomatics ដែលមានមូលដ្ឋាននៅទីក្រុង Perth នៃប្រទេសអូស្ត្រាលី ដើម្បីធ្វើការសិក្សាស្ទាបស្ទង់ភូមិសាស្ត្រផ្លូវសម្រាប់អូសខ្សែកាបតង់ស្យុងខ្ពស់ រួចហើយ។ តំណាងក្រុមហ៊ុន […]
អានបន្ថែមCDC អនុម័តគម្រោងវិនិយោគធំៗ ៣ តម្លៃប្រមាណ ១៦៦លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងរបស់ក្រុមហ៊ុនចំនួន ៣ ដែលមានតម្លៃទុនវិនិយោគ សរុបប្រមាណ ១៦៦លានដុល្លារ រួមមានគម្រោងអាជីវកម្មសណ្ឋាគារផ្កាយ៥ នៅព្រះខេត្តសីហនុ រោងចក្រផលិតបន្ទះសូឡា ខេត្តកំពង់ស្ពឺ និងស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ខេត្តបាត់ដំបង។ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២២ ឧសភា ២០២០ គម្រោងទាំងបីនោះ មានដូចជា៖ គម្រោងទី១ គឺគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ ដោយក្រុមហ៊ុន YONG WANG (CAMBODIA) CO., LTD ក្រោមទុនវិនិយោគប្រមាណ១០៧, ៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥៨ កន្លែង។ សណ្ឋាគារនេះ មានចំនួន ៧០០ បន្ទប់ មានទីតាំងវិនិយោគស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គម្រោងទី២ គឺគម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដោយក្រុមហ៊ុន PROSPECT ENERGY (CAMBODIA) CO., LTD […]
អានបន្ថែមប៉ៃលិនធ្វើផ្លូវក្រវ៉ាត់ព្រំដែនមួយខ្សែ ភ្ជាប់ខេត្តប៉ៃលិន និងខេត្តចាន់បុរី
អាជ្ញាធរខេត្តប៉ៃលិន បានបើកការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ មួយខ្សែប្រវែងជាង ៥ គីឡូម៉ែត្រ រវាងខេត្តប៉ៃលិន និងខេត្តចាន់បុរី ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ផង និងជាយុទ្ធសាស្ត្រការពារបូរណភាពទឹកដីផង។ ពិធីបើកការដ្ឋាននេះធ្វើឡើង កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ដែលមានវត្តមានពីសំណាក់ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមដំណើរជាមួយនឹងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្តប៉ៃលិន។ ផ្លូវក្រវ៉ាត់ព្រំដែនមួយខ្សែរនេះ មានប្រវែង ៥, ២ គីឡូម៉ែត្រ ទទឹង ២៥ ម៉ែត្រក្រាលដោយបូតុងអាមេ ប្រវែង ១, ៥ គីឡូម៉ែត្រ និងក្រាលកៅស៊ូប្រភេទ DBST ប្រវែង ៣,៧ គីឡូម៉ែត្រ ព្រមទាំងកាយប្រឡាយដាក់លូមុខកាត់អ៊ុយសងខាងផ្លូវ ប្រវែង ១០, ៤ គីឡូម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍របស់ខេត្ត។ ការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែននេះ ឆ្លងកាត់ភូមិចំនួន ២ នៅជាប់ព្រំដែនកម្ពុជា-ថៃ (ខេត្តប៉ៃលិន និងខេត្តចាន់បុរី) គឺភូមិផ្សារព្រំ និងភូមិអូរឈើក្រំ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ […]
អានបន្ថែម