សណ្ឋាគារតម្លៃជាង១០០លានដុល្លារ Hyatt Regency បានបញ្ចប់ការសាងសង់ ៩០% ហើយ
សណ្ឋាគារផ្កាយ ៥ ស្តង់ដាលំដាប់ពិភពលោក Hyatt Regency Phnom Penh មកដល់បច្ចុប្បន្នបានសាងសង់រួចរាល់ប្រមាណជាង ៩០ភាគរយ ហើយ ដោយគ្រោងនឹងបើកដំណើរការជាផ្លូវការក្នុង ឆ្នាំ២០២០ នេះហើយ។ បើតាមការអោយដឹងពីក្រុមការងាររបស់គម្រោងបានបញ្ជាក់ថា ដំណើរការនៃការសាងសង់បានប្រព្រឹត្តិទៅដោយរលូន ហើយនឹងបញ្ចប់ទៅតាមកាលបរិច្ឆេទដែលបានគ្រោងទុក។ «បន្ទាប់ពីបានបញ្ចប់គ្រោងសំណង់ កាលពីខែមេសាឆ្នាំមុន ឥឡូវក្រុមហ៊ុនកំពុងធ្វើការលើផ្នែកខាងក្នុង។ នៅដំណាក់កាលនេះ គឺបញ្ចប់ប្រហែល ៩០ ភាគរយហើយ។ យើងរំពឹងថានឹងមានការបើកសម្ពោធក្នុងឆ្នាំនេះ» នេះបើយោងតាមប្រភពដដែល។ គួរបញ្ជាក់ផងដែរថា សណ្ឋាគារ Hyatt Regency Phnom Penh បានចាប់ផ្ដើមសាងសង់កាលពីខែ មីនា ឆ្នាំ២០១៧ ដែលនេះគឺជាសណ្ឋាគារប្រេន Hyatt Hotels Corporation ដំបូងគេបង្អស់នៅកម្ពុជាក្រោមកម្មសិទ្ធ និងសាងសង់ដោយក្រុមហ៊ុនជីបម៉ុង ដោយមានទុនវិនិយោគ ១០០ លានដុល្លារ។ (អានបន្ថែម) កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០១៩ កន្លងមកនេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានប្រារព្ធពិធីបញ្ចប់គ្រោងសំណង់សណ្ឋាគារ។ […]
អានបន្ថែមស្ថានីយប្រេងអប្សរាសង់ជិតរួច ឯតំណក់ប្រេងដំបូងក៏នឹងត្រូវស្រក់នៅឆ្នាំ ២០២០ នេះដែរ
ស្ថានីយបូមប្រេងដំបូងនៅកម្ពុជា នៅបាសាំងអប្សរា បានបញ្ចប់ការសាងសង់មួយចំនួនធំហើយ ក្រោយក្ដីរំពឹងថាតំណក់ប្រេងដំបូងគឺអាចនឹងបូមបាន នៅពាក់កណ្កាលឆ្នាំ២០២០ នេះក្រោយក្រុមហ៊ុន KrisEnergy កាលពីថ្មីៗនេះ បានប្រកាសថាសម្រេចការសាងសង់គ្រឹះនៃគម្រោងហើយ។ ការប្រកាសព័ត៌មាននេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីសម្ពោធកាត់គ្រោងដែក សម្រាប់អណ្តូងដំណាក់កាលទី១ ដែលធ្វើឡើងកាលពីថ្ងៃទី ៦ ខែធ្នូ នៅប្រទេសឥណ្ឌូនេស៊ីកន្លងមកនេះ។ បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងនេះ ដំណាក់កាលទី ១ នេះ រួមមាន ស្ថានីយបូមខ្នាតតូចចំនួន១កន្លែង និងអណ្ដូងចំនួន ៥ ដែលភ្ជាប់ទៅនឹងអាង Ingenium II សម្រាប់លំហូរប្រេង ឧស្ម័ន និងទឹក។ របាយការណ៍ដដែលបានឲ្យដឹងទៀតថា គិតត្រឹមចុងឆ្នាំ២០១៩ នេះក្រុមហ៊ុនសម្រេចបាននូវការតំឡើងនិងការធ្វើសមាហរណកម្មផ្នែកដែលពាក់ព័ន្ធសំខាន់ៗជាច្រើន រួមមាន ស្ថានីយផ្ដល់ថាមពល បន្ទប់បញ្ជារ បន្ទប់ផ្លាស់ប្តូរចរន្តអគ្គិសនី ឈ្នាន់ស្ទូច ឧបករណ៍បំលែងអគ្គិសនី ក៏ដូចជាប្រព័ន្ធបំលែងទឹកជាដើម។ ទន្ទឹមនឹងនេះ ចំពោះប្រព័ន្ធមេកានិចនៃផ្នែកទាំងអស់ គឺគ្រោងនឹងបញ្ចប់ក្នុង ខែមករា ឆ្នាំ ២០២០ នេះ ។ ក្រុមហ៊ុនក៏បានបញ្ជាក់ទៀតថា ប្រេងតំណក់ដំបូងគ្រោងនឹងសម្រេចបាននៅពាក់កណ្តាលឆ្នាំ ២០២០ ហើយក្រុមហ៊ុនរំពឹងថានឹងអាចបូមប្រេងបានរហូតដល់ ៧ […]
អានបន្ថែមអគារទីស្តីការក្រសួងដែនដីថ្មីនៅខណ្ឌសែនសុខបើកការដ្ឋានសាងសង់
អគារទីស្តីការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី នៅខណ្ឌសែនសុខ ដែលមានរចនាបថខ្មែរ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៨ ខែមករា នេះ។ មានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញគម្រោងនេះ នឹងសាងសង់ជាអគារកម្ពស់ ៥ ជាន់ លើផ្ទៃដីទំហំ៣ ហិកតា មានផ្ទៃក្រឡាសំណង់សរុប ៤៩ ៣៨៩ ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦ ៥៦៧ ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣%។ បើយោងតាមព័ត៌មានក្រសួងរៀបចំដែនដី ការសាងសង់អគារទីស្តីការនេះ គឺដោយសារអគារក្រសួង សព្វថៃ្ងខ្វះចំណតបង្កការលំបាកដល់ការធើ្វដំណើរ។ សំណង់អគារថ្មីនេះ មានសាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សម្រាប់មន្រ្តីបុគ្គលិកនិងលម្ហសួនកណ្តាលអគារ សាលប្រជុំតូចៗ និង សាលសន្និបាតចំណុះ ១ ៥៨៤ នាក់ កន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាលយ័ កន្លែងកីឡា។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]
អានបន្ថែមក្នុងឆ្នាំ ២០១៩! ការដ្ឋានសំណង់ក្នុងខេត្តព្រះសីហនុចំនួន ២៣ ត្រូវបានតម្រូវឲ្យរុះរើស
គិតត្រឹមរយៈពេល ៨ខែ នៃការបង្កើតគណៈកម្មការពិនិត្យសំណង់នៅខេត្តព្រះសីហនុ ការដ្ឋានសំណង់ចំនួន ២៣ ត្រូវបានតម្រូវឲ្យរុះរើសសំណង់ដោយសារមានហានិភ័យខ្ពស់ផ្នែកសុវត្ថិភាព។ បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការពិនិត្យសំណង់នៅខេត្តព្រះសីហនុបានចុះត្រួតពិនិត្យគុណភាពសំណង់ចំនួន ៥៧០ការដ្ឋាន ក្នុងនោះតម្រូវឲ្យរុះរើសសំណង់ដែលមានហានិភ័យខ្ពស់ផ្នែកសុវត្ថិភាពចំនួន ២៣ការដ្ឋាន ណែនាំឲ្យធ្វើកោសល្យវិច្ឆ័យចំនួន ១៦៦ការដ្ឋាន និងណែនាំឲ្យបំពេញនិតិវិធីចំនួន ៣៨១ការដ្ឋាន។ គណៈកម្មការពិនិត្យសំណង់នៅព្រះសីហនុត្រូវបានសម្រេចបង្កើតនៅចុងខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលបំណងចុះពិនិត្យការអនុវត្តបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត បទដ្ឋានសំណង់ បទដ្ឋានសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់ នៅខេត្តព្រះសីហនុ និងចុះពិនិត្យលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅតាមការដ្ឋានសំណង់។ គិតចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតអនុញ្ញាតឲ្យសាងសង់សំណង់ក្នុងខេត្តព្រះសីហនុមានអាគារចាប់ពី ៥ជាន់ទៅមានចំនួន ២៨៤អាគារ និង បូរីមានចំនូន ៣១២គម្រោង។ គួររំលឹកថា នៅរាត្រីទាបភ្លឺថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ អាគារគ្រោងដែកកំពស់៧ជាន់របស់ជនជាតិចិន មានទីតាំងនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានបាក់រលំ បានបណ្តាលឲ្យកម្មករខ្មែរចំនួន ២៦នាក់ របួស និង ២៨នាក់ […]
អានបន្ថែមការពង្រីកផ្លូវរត់យន្តហោះនៅអាកាសយានដ្ឋានសីហនុគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០
ការស្ថាបនាពង្រីងផ្លូវរត់យន្តហោះពីប្រវែង ២ ៥០០ ម៉ែត្រ ទៅ ៣ ៣០០ ម៉ែត្រ នៅអាកាសយានដ្ឋានអន្តរជាតិសីហនុ គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២០ ខាងមុខនេះ ខណៈកំណើនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានជាប់មាត់សមុទ្រ កំពុងមានកំណើនខ្ពស់ជាបន្តបន្ទាប់។ លោក ខែក នរិនដា នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនទទួលបានសិទ្ធសម្បទានគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជា បានឲ្យដឹងថា ការពង្រីកផ្លូវរត់ទៅជា ៣ ៣០០ ម៉ែត្រ នេះនឹងអនុញ្ញាតឲ្យយន្តហោះខ្នាតធំចុះចត និងហោះចេញបានងាយស្រូលជាងមុន។ លោកបន្ថែមថា មកទល់ពេលនេះការងារសាងសង់ស្ថានីយ៍អ្នកដំណើរ ប្រភេទ VIP ត្រូវបានចាប់ផ្តើមបើកការដ្ឋាន ទន្ទឹមគ្នានេះ នឹងចាប់ផ្តើមសាងសង់ស្ថានីយ៍អ្នកដំណើរបណ្តោះអាសន្ន ជំនួសឲ្យស្ថានីយ៍អ្នកដំណើរបច្ចុប្បន្នដែលមានទំហំតូច។ ការពង្រីកផ្លូវរត់ ពី ២ ៥០០ ម៉ែត្រ ទៅ ៣ ៣០០ ម៉ែត្រ បានចាប់ផ្តើម កាលពីដើមឆ្នាំ ២០១៩ ដែលគម្រោងនេះ ស្ថិតនៅក្នុងគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធដែលមានទំហំវិនិយោគប្រមាណ ២១លានដុល្លាររបស់ក្រុមហ៊ុន រួមមានការសាងសង់ស្ថានីយ៍អ្នកដំណើរថ្មី ដើម្បីឆ្លើយតបនឹងកំណើនជាបន្តបន្ទាប់ […]
អានបន្ថែមគម្រោងបំពាក់ប្រព័ន្ធមេទឹកកខ្វក់ក្នុងក្រុងសៀមរាមសម្រេចបានប្រហែលជាង ៨០%ហើយ
គម្រោងបំពាក់ប្រព័ន្ធមេទឹកកខ្វក់នៅក្រុងសៀមរាប សម្រេចបានប្រមាណជាង ៨០ ភាគរយ ហើយ ដែលគម្រោងនេះគឺធ្វើឡើងក្នុងគោលបំណងរៀបចំហេដ្ឋារចនាសម្ពន្ធ័ក្រុងសៀមរាបឲ្យកាន់តែប្រសើរឡើង។ តាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមថ្ងៃ ទី១៩ ខែមករា ឆ្នាំ២០២០នេះ គម្រោងត្រូវបានបញ្ចប់ប្រវែងសរុប៣០១៩ម៉ែត្រ ឬស្មើនឹង៨១.៥៩% ហើយ។ គួរបញ្ជាក់ផងដែរថា គម្រោងបំពាក់ប្រព័ន្ធមេទឹកកខ្វក់ ជាការសហការគ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងគោលបំណងដើម្បីសម្រួល និងកាត់បន្ថយការកកស្ទះលូ នៅរដូវភ្លៀងនាពេលខាងមុននេះ។ ធនាគារអភិវឌ្ឍន៏អាស៊ី ( ADB ) បានចូលរួមចំណែកលើកស្ទួយក្នុងវិស័យនានាជាច្រើន នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះមានការចូលដោយវិស័យសាងសង់ និងវស័យអភិវឌ្ឍន៏នៅតាមទីជនបទជាដើម។
អានបន្ថែមក្រសួងឧស្សាហកម្មទាក់ទាញវិនិយោគិនជប៉ុនវិនិយោគក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកទឹកចិត្តដល់វិនយោគិនជប៉ុនធ្វើការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាតប្រើប្រាស់ប្រកបដោយនិរន្តរភាពបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ការចូលរួមវិនិយោគក្នុងវិស័យទឹកស្អាត នឹងរួមចំណែកក្នុងគោលនយោបាយរាជរដ្ឋាភិបាល កំណត់យកឆ្នាំ២០២៥ តម្រូវឲ្យតំបន់ទីក្រុង និងទីប្រជុំជន មានទឹកស្អាតប្រើប្រាស់ ១០០ ភាគរយ។ ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន ធ្វើឡើងកាលពីថ្ងៃទី២២ ខែមករា ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា តម្រូវការប្រើប្រាស់ទឹកស្អាតមានកំណើនកើនឡើងគួរឲ្យកត់សំគាល់ ដោយសារកំណើនសេដ្ឋកិច្ច ជីវិភាពប្រជាពលរដ្ឋ និងគម្រោងអភិវឌ្ឍន៍នានា។ ឯកឧត្តម ចម ប្រសិទ្ធ ថ្លែងទៀតថា៖ «ក្រសួងបន្តផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់វិនិយោគទាំងក្នុង និងក្រៅស្រុក ដែលមានសមត្ថភាពខាងបច្ចេកទេស និងហិរញ្ញវត្ថុ ជាពិសេស វិស័យឯកជនជប៉ុនធ្វើការវិនិយោគក្នុងវិស័យទឹកស្អាតនៅកម្ពុជា ក្នុងបំណងជំរុញឲ្យប្រជាពលរដ្ឋទទួលបានសេវាទឹកស្អាតប្រើប្រាស់ប្រកបដោយនិរន្តរភាព បានឆាប់បំផុតតាមដែលអាចធ្វើទៅបាន»។ បើយោងតាមតួលេខផ្តល់ដោយឯកឧត្តមរដ្ឋមន្រ្តី ការប្រើប្រាស់ទឹកស្អាត គឺមានប្រមាណ ៣០លានម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ បច្ចុប្បន្ន ក្រសួងមានប្រតិបត្តិករសាធារណៈចំនួន១១ និងឯកជនមានចំនួន ២៥៨។ “យើងកំពុងតែផលិតហើយ តែមិនទាន់គ្រប់គ្រាន់ទេ។ ចឹងហើយបានយើងធ្វើសិក្ខាសាលានេះ ដើម្បីទាក់ទាញយកអ្នកវិនិយោគបន្ថែមទៀត ជួយផ្គត់ផ្គង់ទឹក។ […]
អានបន្ថែមចំណូលពន្ធប្រថាប់ត្រានិងពន្ធលើឈ្នូលដីនិងផ្ទះឆ្នាំ២០១៩ កើនឡើងជាងទ្វេដង
ចំណូលពន្ធប្រថាប់ត្រា និងពន្ធលើឈ្នូលដីនិងផ្ទះ សម្រាប់់១២ ខែ ក្នុងឆ្នាំ ២០១៩ កើនឡើងជាង ១០០ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានពន្ធដារ។ យោងតាមសេចក្តីប្រកាសពត៏មាន កាលពីថ្ងៃទី ២១ ខែមករា កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា សម្រាប់ឆ្នាំ ២០១៩ ចំណូលពន្ធសរុបមានរហូតដល់ជាង ២ ៨០០ លានដុល្លារអាមេរិក ដែលតួលេខនេះគឺលើសពីផែនការ ២៣ ភាគរយ ឬ កើនឡើងជាង ២៨ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំចាស់។ ក្នុងចំណោមចំណូលពន្ធសរុបទាំងអស់ ចំណូលពន្ធប្រថាប់ត្រាកើនឡើង៤៣,៧៣ភាគរយ ហើយពន្ធលើឈ្នួលដី និងផ្ទះ កើនឡើងរហូតដល់ ៦៨,២០ភាគរយ ដែលនេះជាកត្តាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ចកម្ពុជា។ របាយការណ៍ដដែលនេះ បានបញ្ជាក់ថា ការកើនឡើងនៃពន្ធនេះគឺបណ្ដាលមកពីកត្តាជាច្រើន ដូចជា គោលនយោបាយការបង្កើតឲ្យមានការបង់ពន្ធតាមប្រព័ន្ធអ៊ីនធឺណិតដូចជា E-filing និង E-VAT ជាដើម ក៏ដូចជាវិធានការណ៍សំខាន់ៗផ្សេង ដែលធ្វើឲ្យការប្រមូលពន្ធមានប្រសិទ្ធិភាព និងតម្លាភាពជាងមុន។ លើសពីនេះទៀត អគ្គនាយកដ្ឋានពន្ធដា នឹងនៅតែបន្តតាមដាន […]
អានបន្ថែមអន្តរក្រសួងប្ដេជ្ញាដោះស្រាយការកកស្ទះឯកសារពន្ធស្មើសូន្យលើការផ្ទេរនិងចុះប័ណ្ណកម្មសិទ្ធិអចលនទ្រព្យរវាងញាតិ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសសហការគ្នាដោះស្រាយបញ្ហាការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ ចំពោះការផ្ទេរនិងចុះប័ណ្ណកម្មសិទ្ធិដែលត្រូវបង់ពន្ធប្រថាប់ត្រាស្មើសូន្យ*** ជាពិសេសការផ្ទេរក្នុងវង្វង់ញាតិ ក្រោយមានការកកស្ទះឯកសារ ជាង ១៣ ម៉ឺនច្បាប់ កន្លងមកនេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានពីអគ្គនាយកដ្ឋានពន្ធដារ កន្លងមកឃើញថា មានការកកស្ទះឯកសារជាច្រើននៅរដ្ឋបាលសារពើពន្ធ ចំពោះករណីប្រថាប់ត្រាពន្ធស្មើសូន្យ ទាក់ទងនឹងការទទួលបានប័ណ្ណកម្មសិទ្ធិក្នុងវង្វង់ញាតិ ពោលគឺការទទូលបានកម្មសិទ្ធិពី ឪពុក ម្ដាយ ជីដូន ជីតា កូនបង្កើត កូនប្រសារ បងប្អូនបង្កើត តាមរយៈប្រទានកម្ម (ផ្ទេរពីមនុស្សរស់ទៅញាតិ) ឬ សន្តតិកម្ម (ផ្ទេរពីមនុស្សស្លាប់ទៅញាតិ)។ ដូច្នេះហើយ តាមរយៈកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី២០ មករា កន្លងមកនេះ ស្ថាប័នទាំងពីរ បានដាក់ចេញនូវវិធានការណ៍ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាចោទខាងលើនេះ ដោយកំណត់ឲ្យសម្រេចបាន ក្នុងរយៈពេល១ខែ ដែលវិធានការណ៍ទាំងនោះរួមមានចំណុចសំខាន់ៗដូចជា៖ – មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត ត្រូវពង្រឹងនិងពន្លឿនការបញ្ជូនឯកសារដែលបានទទួល (File Sharing) ទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធដារ ។ – ស្នើមន្ទីរជួយផ្សព្វផ្សាយ […]
អានបន្ថែមក្រុមហ៊ុនយក្សចិនប្ដេជ្ញាបន្តវិនិយោគក្នុងទីផ្សារអចលទ្រព្យនៅកម្ពុជា ក្រោយសម្រេចគម្រោងធំៗ១០ ក្នុងឆ្នាំ២០១៩
ក្រុមហ៊ុនចិនខ្នាតយក្ស Prince Real Estate កាលពីថ្មីៗនេះ បានប្រកាសថានឹងនៅតែបន្តវិនិយោគក្នុងទីផ្សារអចលទ្រព្យនៅកម្ពុជាក្នុងឆ្នាំ ២០២០ នេះ ក្រោយក្រុមហ៊ុនបានបញ្ជាក់ថាខ្លួនបាន បានបោះទុនរាប់ពាន់លានដុល្លារ និងសម្រេចបានគម្រោងធំៗ ចំនួន១០ គម្រោង ទូទាំងប្រទេសកម្ពុជា រួចមកហើយ ក្នុងឆ្នាំ២០១៩ កន្លងមកនេះ។ គម្រោងទាំង ១០ នេះ គឺគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ១ ៨៧៦ ហិកតាដែលមានចំនួន ៦ គម្រោងដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ហើយ ៤ គម្រោងស្ថិតក្នុងរាជធានីភ្នំពេញ នេះបើយោងតាមប្រសាសន៍របស់ លោក ឈ៊ីវ គួរស៊ីង ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prince Real Estate Group ដែលថ្លែងជាមួយសារព័ត៌មាន AKP កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ។ លោក ឈ៊ីវ គួរស៊ីង បានបន្តទៀតថា ក្នុងចំណោមសមិទ្ធិផលទាំង ១០ នេះ ក្រុមហ៊ុនក៏បានទិញនូវគម្រោង ២ធំៗ […]
អានបន្ថែមក្រុមហ៊ុនម៉ាឡេស៊ីគ្រោងនឹងវិនិយោគជាង ២០ លានដុល្លារលើរោងចក្រថាមពលពន្លឺព្រះអាទិត្យមួយនៅក្រុងបាវិត
ក្រុមហ៊ុន Astoria Solar Farm Sdn Bhd (ASF) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនបច្ចេកវិទ្យាថាមពលអគ្គីសនីឈានមុខគេរបស់ម៉ាឡេស៊ី Pestech កាលពីថ្មីៗនេះ បានប្រកាសពីផែនការរបស់ខ្លួនក្នុងការវិនិយោគជាង ២០ លានដុល្លារអាមេរិក លើគម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យ នៅក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីបានទិញភាគហ៊ុនពីក្រុមហ៊ុនក្នុងស្រុកមួយ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Pestech ក្រុមហ៊ុន ASF បានទិញភាគហ៊ុន ៩៤% របស់ក្រុមហ៊ុន Green Sustainable Ventures (Cambodia) Co Ltd ក្នុងតម្លៃ ៤ លានដុល្លារអាមេរិកដែលក្នុងនោះក្រុមហ៊ុន ASF នឹងមានសិទ្ធិស្របច្បាប់ពេញលេញក្នុងការអភិវឌ្ឍគម្រោងរបស់ពួកគេក្រោមសម្បទាន ២០ ឆ្នាំ។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរនូវ សិទ្ធសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យខ្នាតធំ ២០ មេហ្គាវ៉ាត់ នៅក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើយោងតាមសារព័ត៌មាន The Edge Markets។ ប្រភពដដែលនេះក៏បានរាយការណ៍ផងដែរថា ទុនវិនិយោគសម្រាប់គម្រោងរោងចក្រថាមពលពន្លឺព្រះអាទិត្យនេះ គឺប្រមាណ ២០ លានដុល្លារអាមេរិក ហើយគម្រោងនេះរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការ នៅខែតុលាឆ្នាំ២០២០ ខាងមុខនេះ។ […]
អានបន្ថែមសាលាក្រុងគ្រោងនឹងបង្កើតឲ្យមានផ្លូវអាទិភាពសម្រាប់រថយន្តក្រុងឆាប់ៗនេះ
សាលារាជធានីភ្នំពេញគ្រោងនឹងរៀបចំឲ្យមានផ្លូវអាទិភាពថ្មីមួយទៀតសម្រាប់រថយន្តក្រុងសាធារណៈក្នុងគោលបំណងដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាធ្វើឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងដែលមានសណ្ដាប់ធ្នាប់និងប្រកបនិរន្តរភាព។ ការប្រកាសពីគម្រោងនេះត្រូវបានធ្វើឡើង កាលពីថ្ងៃទី ១៧ ខែមករា កន្លងមកនេះ ក្នុងកិច្ចប្រជុំរវាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយនឹងតំណាងអង្គការ JICA ធនាគារ ADB និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធផ្សេងទៀត។ គម្រោងផ្លូវអាទិភាពថ្មីនេះ នឹងត្រូវចាប់ផ្តើមពីចំនុចប្រសព្វរវាងផ្លូវព្រះមុន្នីវង្ស និង ផ្សារឌើហ្គោល ឆ្ពោះរហូតដល់គល់ស្ពានស្ទឹងមានជ័យ។ គោលបំណង់នៃការបង្កើតផ្លូវអទិភាពនេះគឺចង់អោយសេវាធារណ៍នៅរាជធានីភ្នំពេញរិតតែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋ។ សាលារាជធានីភ្នំពេញនឹងចាប់ផ្ដើមរៀបចំគម្រោងនេះចាប់ពីពេលនេះ ហើយគ្រោងដាក់ឲ្យប្រើប្រាស់ក្នុងកំឡុង ខែកញ្ញា ឬតុលា ឆ្នាំ២០២០ ខាងមុន នេះ។ នេះបើយាងតាមរយៈបទសម្ភាសន៏អ្នកនាំពាក្យសាលាក្រុងរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី នាពេលថ្មីនេះជាមួយ វិទ្យុបាំរាង RFI ។ ដោយឡែក ចំពោះទឹកប្រាក់នៅក្នុងការអនុវត្តគម្រោងមួយនេះ គឺនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ ដោយសារសាលារាជធានីភ្នំពេញ គ្រោងនឹងរៀបចំហេដ្ឋារចនាសម្ពន័្ធបន្ថែមទៀត ដូចជាការងារបច្ចេកទេស ការងារផ្សព្វផ្សាយ ការលាបថ្នាំ គូសគំនូស រៀបចំកន្លែងរង់ចាំ និងប្រពន្ធ័ភ្លើងចរាចរជាដើម ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លើសពីនេះ លោក ម៉េត មាសភក្តី បានឲ្យដឹងទៀតថា ប្រសិនជាគម្រោងដំបូងនេះសម្រេចបានជោគជ័យ សាលារាជធានីភ្នំពេញគ្រោងនឹងរៀបចំផ្លូវអាទិភាពនេះបន្ថែមទៀតនាពេលអនាគត។ គួរបញ្ជាក់ផងដែរ នាពេលបច្ចុប្បន្ននេះ សាលារាជធានីបានដាក់ឲ្យប្រើប្រាស់ផ្លូវរថយន្តក្រុងសាធារណ៍មានចំនួន ១៣ខ្សែ និងមានចំនួនរថយន្តប្រមាណជាង២០០គ្រឿងរូចមកហើយ តាំងពីឆ្នាំ ២០១៤មកម្លេះ ដែលជាមធ្យមមានអ្នកដំណើរចន្លោះពី […]
អានបន្ថែម