ក្រសួងមហាផ្ទៃនឹងកែលម្អការផ្តល់សេវាដែនដីនគរូបនីយកម្មនិងសំណង់នៅថ្នាក់ក្រោមជាតិ

ក្រសួងមហាផ្ទៃកំពុងចាប់ផ្តើមសិក្សាស្តីពីចុះសិក្សាទំរង់បែបបទ និងនីតិវិធីនៃការផ្តល់សេវាក្នុងវិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ នៅតាមការិយាល័យច្រកចេញចូលតែមួយ ដើម្បីកែលម្អគុណភាពនៃការផ្តល់សេវាឲ្យកាន់តែងាយស្រួលប្រកប ដោយគុណភាពជូនប្រជាពលរដ្ឋ។ តាមរយៈការសិក្សានេះ ក្រសួងមហាផ្ទៃសម្រេចជ្រើសរើសខេត្តចំនួន៤ ដើម្បីសិក្សា ក្នុងនោះមានខេត្ត រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តសៀមរាប។ កិច្ចពិភាក្សាការងារលើការសិក្សានេះ ត្រូវបានធ្វើឡើង រវាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការងារអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ប្រាក់ សំអឿន កាលពីថ្ងៃទី២ ខែមករា។ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងបានឲ្យដឹងថា នេះជាការកែលម្អ នីតិវិធីផ្តល់សេវាដីធ្លីនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ខណៈបច្ចុប្បន្ននីតិវិធីនៃការផ្តល់សេវាដីធ្លីនៅតាមការិយាល័យច្រកចេញចូលតែមួយមានភាពលំបាកស្មុគស្មាញដែលជាហេតុផ្តល់សេវាពុំសូវបានល្អ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍គាំទ្រចំពោះការកែទម្រង់លើការផ្តល់សេវាផ្នែកដែនដីនគរូបនីយកម្មនិងសំណង់នៅថ្នាក់រាជធានីខេត្តនេះថានឹងជួយដោះស្រាយការលំបាកជាច្រើនរវាងមន្រ្តីផ្តល់សេវា និងអ្នកមកទទួលសេវាឲ្យកាន់តែងាយស្រួលជាង មុនពោលគឺលឿនរហ័សនិងប្រកបដោយគុណភាព៕

អាន​បន្ថែម

សណ្ឋាគារលំដាប់ផ្កាយប្រកាសបិទទ្វារពាក់ព័ន្ធកតា្តផ្ទៃក្នុង៖ អ្នកជំនាញ

សណ្ឋាគារលំដាប់ខ្ពស់ ចាប់ពីផ្កាយបួន និងផ្កាយប្រាំ បានប្រកាសបិទអាជីវកម្មរបស់ខ្លួនកាលពីពេលថ្មីៗនេះ នៅក្រោមហេតុផលវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុងអាជីវកម្ម។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ យល់ឃើញថា ការបិទទ្វារអាជីវកម្ម គឺមិនមែនជាសញ្ញាអវិជ្ជមាននៅក្នុងវិស័យទេសចរណ៍ជាទូទៅឡើយ។ សណ្ឋាគារចាស់វស្សា ដែលបានដំណើរការ ២៣ឆ្នាំ នៅភ្នំពេញ The Great Duke Hotel ដែលកាលពីដំបូងមានឈ្មោះថា Inter-continental  បានប្រកាសបិទទ្វារ ឈប់ដំណើរការ ចាប់ពីថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១៩ តទៅ។ ការប្រកាសបិទទ្ធារសណ្ឋាគារលំដាប់ផ្កាយ៥ គឺស្របពេលជាមួយគ្នា សណ្ឋាគារលំដាប់ផ្កាយ៤ Apsara Angkor Resort នៅខេត្តសៀមរាប បានប្រកាសផ្អាកអាជីវកម្ម។ ឯកឧត្តម តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យដឹងថា ការប្រកាសបិទទ្វាររបស់សណ្ឋាគារ មិនមែនដោយសារហេតុផលចំនួនភ្ញៀវទេសចរបរទេស ឬការឆ្លុះបញ្ចាំងផលអវិជ្ជមាននៅក្នុងវិស័យទេសចរណ៍។ ឯកឧត្តម តុប សុភ័ក្រ ថ្លែងថា៖ “វាជាការសោកស្តាយមួយដែរសម្រាប់សណ្ឋាគារលំដាប់ផ្កាយ៥ ជាពិសេសសណ្ឋាគារដែលមានវ័យចំណាស់…ការបិទនេះ គឺអាចពាក់ព័ន្ធរឿងសេដ្ឋកិច្ច ទុនវិនិយោគ ហើយវាអត់ពាក់ព័ន្ធនឹងការធ្លាក់ចុះទេសចរណ៍”។ ឯកឧត្តម តុប សុភ័ក្រ បន្ថែមថា […]

អាន​បន្ថែម

បារាំងផ្តល់កម្ចីសម្បទាន100លានដុល្លារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅបាក់ខែងដំណាក់កាលទី២

រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ហៅកាត់ AFD ប្រចាំនៅកម្ពុជា បានសម្រេចផ្តល់ឥណទានសម្បទាន ១០១ លានដុល្លារអាម៉េរិកសម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដំណាក់កាលទី២ ដែលមានសមត្ថភាពផលិតទឹកស្អាត ១៩៥ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៣១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចព្រមព្រៀងឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែធ្នូ រវាង ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Ophille Bourhis នាយកទីភ្នាក់ងារ AFD ប្រចាំនៅកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនេះ ឥណទានសម្បទាននឹងត្រូវបានសម្រាប់សាងសង់ស្ថានីយ៍បូមទឹក ដែលមានសមត្ថភាពផលិតទឹកស្អាតបាន១៩៥ ០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ បំពាក់បំពង់មេនាំទឹកស្អាត បំពង់ចែកចាយ និងសម្ភារៈតភ្ជាប់បំពង់ និងត្រួតពិនិត្យការងារសាងសង់ និងគាំទ្រដល់ការពង្រឹងសមត្ថភាពមន្ត្រីរបស់រដ្ឋាករទឺកស្វយ័តក្រុងភ្នំពេញលើការងារលទ្ធកម្ម និងតម្លើងបណ្តាញចែកចាយ។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដំណាក់កាលទី២ នេះ ធ្វើឡើងបន្ទាប់ពី រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ដំណាក់កាលទីមួយ បានចាប់ផ្តើមសាងសង់។ មានសមត្ថផលិតទឹកស្អាត ១៩៥ ០០០ […]

អាន​បន្ថែម

ស្ពានអាកាសថ្មើរជើងចំនួនពីរ បើកការដ្ឋានសាងសង់នៅរាជធានីភ្នំពេញ

គម្រោងសាងសង់ស្ពានអាកាសថ្មើរជើង ចំនួនពីរ បានបើកការដ្ឋានសាងសង់ នៅតាមលើមហាវិថី ម៉ៅសេទុង ដើម្បីចូលរួមចំណែកសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្នើរជើង។ បន្ទាប់ពីបញ្ចប់ការសាងសង់ រាជធានីភ្នំពេញនឹងមានស្ពានអាកាសថ្មើរជើង ចំនួន៥ទីតាំង។ ការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើងទាំងពីរនេះ ត្រូវប្រារព្ធធ្វើឡើងកាលពីថ្ងៃទី២៨ ខែធ្នូ នៅក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ទីតាំងការដ្ឋានស្ពានអាកាសទាំងពីរនេះ គឺស្ថិតនៅផ្សារដើមគ និងចំណុចប្រសព្វនៃភ្លើងស្តុប សាលាសន្ធរម៉ុក។ តាមការគ្រោងទុក ការស្ថាបនាស្ពានទាំងពីរនេះ នឹងបញ្ចប់ក្នុងរយៈពេល៦ខែ ពោលគឺរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២០ ខាងមុខ ដោយសាងសង់ដោយក្រុមហ៊ុន Space Media Limited។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការស្ថាបនាស្ពានអាកាសថ្មើរជើងឡើង គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព និងមិនមានការប្រឈមគ្រោះថ្នាក់ណា មួយកើតឡើង។ សូមបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរ ជើងចំនួន៣កន្លែងហើយ គឺនៅតំបន់ជម្ពូវ័ន្ត ស្ថិតក្នុងខណ្ឌពោធិសែនជ័យ មានចំនួន២កន្លែង និងនៅចំណុចភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រាប់ឪ្យដឹងកាលពីខែកក្កដា ថារដ្ឋបាលរាជធានីភ្នំពេញអាចនឹងពង្រីកគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងនៅលើផ្លូវផ្សេងៗមួយចំនួនទៀត ដែលស្ពានអាកាសថ្មើរជើងទាំងនោះអាចនឹងសាងសង់នៅមុខសាលារៀន […]

អាន​បន្ថែម

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបប្រកាសគម្រោងវិនិយោគជិត ៣០០លានដុល្លារនៅកោះរ៉ុង

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប Royal Group បានប្រកាសគម្រោងវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនចិន ដែលមានទឹកប្រាក់វិនិយោគ ២ពាន់លានយ័ន ឬប្រមាណជា ២៨៥លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយ៥ និងរមណីដ្ឋាន នៅលើកោះរ៉ុង នៃខេត្តព្រះសីហនុ។ គម្រោងនេះត្រូវបានប្រកាសនៅក្នុងកម្មវិធីជួបជុំដៃគូវិនិយោគចិន ដើម្បីអភិវឌ្ឍគម្រោងកោះរ៉ុង ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែធ្នូ នៅខេត្តព្រះសីហនុ ដែលមានវត្តមានរបស់ ឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ នេះបើយោងតាមព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ CNC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ គម្រោងនេះគឺជាការវិនិយោគរួមគ្នា រវាង ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប និង រ៉ូយ៉ាល់ ហ្គាឡាក់ស៊ី គ្រុប (Royal Galaxy Group) ដើម្បីសាងសង់«រមណីយដ្ឋានលំហែកាយឆ្នេរខ្សាច់» តាមរយៈការសាងសង់ សណ្ឋាគារលំដាប់ផ្កាយ ៥ មជ្ឈមណ្ឌលសន្និសិទអន្តរជាតិ កន្លែងកម្សាន្តនិងការកម្សាន្តបែបក្នុងទឹកនិងកម្សាន្តបែបចិននិងលោកខាងលិច ក្លិបកម្សាន្តទូក ក្លិបសមុទ្រ ហាងដែលមិនបង់ពន្ធនិងផ្សារទំនើបធំ ៗ ជាពិសេស ផ្ទះ វីឡាទេសភាពសមុទ្រជាង ៦០០ខ្នង។ អ្នកឧកញ៉ាគិត ម៉េង មានប្រសាសន៍ថា […]

អាន​បន្ថែម

ស្ពានអាកាសថ្មើរជើងនៅខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់

ស្ពានអាកាសថ្មើរជើង  ឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចទីក្រុងច្បារមនក្នុងខេត្តកំពង់ស្ពឺ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នេះគឺជាការចូលរួមយ៉ាងធំក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុងច្បារមន និងការសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវ។ ស្ពានអាកាសថ្មើរជើងនេះ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់កាលពីថ្ងៃទី២៩ ខែធ្នូ នៅក្រោមអធិបតីភាព លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ យោងតាមព័ត៌មាននៃរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ ស្ពានអាកាសថ្មើរជើង ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នេះ មានឈ្មោះថា “តេជោសន្តិភាពកំពង់ស្ពឺ” ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថវិកា ប្រមាណ ៣៤ម៉ឺនដុល្លារ ដែលជាថវិការបស់ក្រុមហ៊ុនឯកជន ហេងអភិវឌ្ឍន៍។ ស្ពានអាកាសថ្មើរជើងនេះបានសាងសង់រយៈពេល ៦ខែជាង ដែលមានកម្ពស់ ៥.៧ ម៉ែត្រ បណ្តោយ ៣៩.៣៩ ម៉ែត្រ ទទឹង ៣.៨០ ម៉ែត្រ។ ស្ពានអាកាសថ្មើរជើងនេះនឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សោភ័ណភាពមុខមាត់ខេត្តកំពង់ស្ពឺផងដែរ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយការកកស្ទះចរាចរណ៍។ បន្ទាប់ពីសាងសង់ដាក់ឲ្យដំណើរការស្ពានអាកាសថ្មើរជើងដំបូងគេនៅតាមខេត្ត រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏មានគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងចំនួនពីរបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ៕

អាន​បន្ថែម

ប្រទេសសឹង្ហបូរីធ្វើការសាកល្បងសាងសង់ផ្លូវជាមួយផេះសំរាម

ដើម្បីពង្រីកអាយុកាលនៃកន្លែងចាក់សំរាមដែលហួតហែងរបស់ខ្លួននិងដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើខ្សាច់ដែលបាននាំចូល ប្រទេសសឹង្ហបូរីកំពុងសាកល្បងការប្រើប្រាស់ផេះនៅក្រោមបាតឡដុតដែលជាសម្ភារៈមូលដ្ឋានសម្រាប់សាងសង់ផ្លូវ។ ការសាកល្បងនៅតាមទីវាលដោយប្រើផេះចំនួន ៣.០០០ តោនដែលប្រមូលបានពីរោងចក្រថាមពលមួយដែលមានយីហោ“ ញូសែន” នឹងត្រូវធ្វើឡើងនៅលើផ្លូវ Tanah Merah នៅឆ្នេរសមុទ្រចាប់ពីពាក់កណ្តាលឆ្នាំ ២០២០ ។ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងធនធានទឹកលោក Masagos Zulkifli បានប្រាប់បណ្តាញព័ត៌មានសឹង្ហបុរី CNA ថា“ NEWSand កើតចេញពីការខិតខំប្រឹងប្រែងរបស់ពួកយើងដើម្បីជំនះនូវឧបសគ្គ និងបង្កើតជាធនធានដ៏មានតម្លៃចេញពីកាកសំណល់ទាំងនោះ” ។ ផែនការមេដ៏ធំរបស់ប្រទេសសឹង្ហបូរីនេះ មានគោលបំណងដើម្បីកាត់បន្ថយកាកសំណល់នៅកន្លែងចាក់សំរាមបានរហូតដល់ ៣០% ក្នុងមួយថ្ងៃ និងអាចពង្រីកអាយុកាលរបស់កន្លែងចាក់សំរាមបានលើសពីឆ្នាំ ២០៣៥ ។

អាន​បន្ថែម

ចរន្តនៃការទិញ-លក់ខុនដូនៅប្រទេសថៃមានការកើនឡើងជាថ្មី

ការផ្ទេរ ការទិញ ខុនដូរបស់បរទេសនៅក្នុងប្រទេសថៃបានបង្ហាញពីការកើនឡើង ១,៨% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៣ ត្រីមាសដំបូងនៃឆ្នាំ ២០១៩ ដោយវិនិយោគិនចិននាំមុខគេស្ទើរតែស្មើនឹង ៥៨% នៃការផ្ទេរទាំងអស់។ ភាគច្រើននៃការផ្ទេរប្រាក់គឺជាលទ្ធផលនៃការទិញក្រៅផែនការដែលបានធ្វើឡើងក្នុងរយៈពេលមួយឆ្នាំកន្លងមកហើយ ការកើនឡើងនៃការផ្ទេរប្រាក់នេះបានឆ្លុះបញ្ចាំងពីទីផ្សារខុនដូដ៏រឹងមាំនៅក្នុងប្រទេសថៃ បើទោះបីជាការវាយតំលៃតម្លៃអចលនទ្រព្យធ្លាក់ចុះនៅក្នុងរយៈពេលនេះ ក៏ដោយសារតែការពង្រឹងប្រាក់បាតរបស់ថៃ ប្រឆាំងនឹងប្រាក់យ័នរបស់ចិន។ ការកើនឡើង ១,៨% បានបន្តនិន្នាការនៃការកើនឡើងភាគរយដដែលក្នុងឆ្នាំ ២០១៨ ទោះបីតម្លៃក្នុងរយៈពេលដូចគ្នាធ្លាក់ចុះ ៥,៨%។ Credit photo : https://thethaiger.com

អាន​បន្ថែម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគជាងជិត ២ពាន់លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគនៅចុងខែធ្នូនេះ ជាច្រើនគម្រោងទាក់ទងទៅនឹងអគ្គិសនី ផ្សារទំនើប និងសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានទឹកប្រាក់វិនិយោគប្រមាណ ១.៦ពាន់លានដុល្លារ។ យោងតាមព័ត៌មានកាលពីថ្ងៃទី២៥ ក្រុមប្រឹក្សាអភវិឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងសាងសង់សណ្ឋាគារ និងអគារពាណិជ្ជកម្ម ចំនួនពីរក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុន BOCC DEVELOPMENT CO.,LTD សាងសង់សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ ចំនួន៥០០បន្ទប់ សាងសង់អគារ Service Hotel Apartment ថ្នាក់ផ្កាយ៤ ចំនួន ១៦០០ យូនីត និងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅ កោះពេជ្រ មានទុនវិនិយោគសរុប ១ ១៨១ លានដុល្លារ។ ក្រុមហ៊ុន XIN DA SHI JIE INTERNATIONAL HOTEL CO.,LTD សាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៥០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣៣១ លានដុល្លា។ ដោយឡែក ទាក់ទងនឹងការវិនិយោគលើវិស័យអគ្គិសនីវិញ ក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា […]

អាន​បន្ថែម

គម្រោងសាងសង់មានជាង៤ពាន់គម្រោង កើន៥០ភាគរយ នៅឆ្នាំ២០១៩

នៅឆ្នាំ២០១៩ វិស័យសំណង់មានសន្ទុះយ៉ាងខ្លាំងណាស់ ជាមួយនឹងគម្រោងសាងសង់មានរហូតដល់ចំនួន ៤ ៤៤៦ គម្រោង មានកំណើន ៥៥ភាគរយ ធៀបនឹងឆ្នាំ២០១៨ ខណៈទុនវិនិយោគលើវិស័យសំណង់ មានចំនួន ៩.៣ពាន់លានដុល្លារ មានកំណើន ៧៨ភាគរយ។ របាយការណ៍ប្រចាំឆ្នាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា នៅឆ្នាំ២០១៩ សំណង់ទូទាំងប្រទេស មានផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួន ១៨.៥លានម៉ែត្រការ៉េ កើន ៦២ភាគរយ ធៀបនឹងឆ្នាំ២០១៨ ដែលគម្រោងសំណង់មានផ្ទៃក្រឡា ១១.៤លានម៉ែត្រការ៉េ។ របាយការណ៍បានបង្ហាញថា ក្នុងឆ្នាំ ២០១៩នេះ គម្រោងអគារខ្ពស់ៗនៅកម្ពុជា ចាប់ពី៥ជាន់ឡើង មានចំនួន ៤៣៦អគារ នៅក្នុងខេត្តព្រះសីហនុមានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងចំនួន ២០៣អគារ។ របាយការណ៍ដដែលបង្ហាញថា អគារចាប់ពី៣០ជាន់ ទៅ ៣៩ជាន់ មានចំនួន ២៣អគារ និងអគារចាប់ពី៤០ជាន់ ឡើងទៅមានចំនួន១៣អគារ។ ដោយឡែក សំណង់លំនៅឋាននៅកម្ពុជា ក្នុងឆ្នាំ២០១៩ មានចំនួន ៣ ៧៣២ គម្រោងមានផ្ទៃក្រឡា មានទុនវិនិយោគ ៣ ពាន់លានដុល្លារ។ […]

អាន​បន្ថែម

ផ្សារទំនើបAEONទី៣តម្លៃជិត៣០០លានដុល្លារលើផ្លូវ៦០ម៉ែត្រត្រូវបានអនុម័ត

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬហៅកាត់ថា CDC កាលពីថ្ងៃទី២៥ ខែ ធ្នូ បានសម្រេចអនុម័តគម្រោងវិនិយោគផ្សារទំនើបAEONទី៣ដែលមានទីតាំងតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែនឬផ្លូវ៦០ម៉ែត្រ។ គម្រោងខាងលើនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន AEON MALL (CAMBODIA) CO.,LTD ក្រោមទឹកប្រាក់ប្រមាណជា២៨៩,៦លានដុល្លារអាមេរិក ។ តាមការបញ្ជាក់ដោយ CDC គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​ គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៨កន្លងទៅ ក្រុមហ៊ុនអភិវឌ្ឍផ្សារទំនើបនេះ បានប្រកាសទីតាំងផ្សារទំនើបទី៣របស់ខ្លួនជាផ្លូវការ ដោយគម្រោងទី៣នេះ គឺមានផ្ទៃក្រឡាសរុបរហូតដល់ទៅ ១៧៤០០០ ម៉ែត្រការ៉េដែលនេះ។ ការជ្រើសរើសទីតាំងខាងលើ គឺដោយសារតំបន់នេះមានការអភិវឌ្ឍន៍យ៉ាងកុះករដូចជាការបង្កើតសាលារៀនអន្តរជាតិ លំនៅដ្ឋាន និងខុនដូជាដើមដែលទាំងអស់នេះនឹងទាក់ទាញចំនួនប្រជាពលរដ្ឋទៅរស់នៅតំបន់នេះកាន់តែច្រើននាពេលអនាគត។ គម្រោងនេះ គឺធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើបAEON ទី១ (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើបAEON ២ សែនសុខ (១០០០០០ ម៉ែត្រការ៉េ) ដែលទំហំសរុបមានត្រឹមតែ ១៦៨០០០ម៉ែត្រការ៉េ។ តាមការគ្រោងទុករបស់ក្រុមហ៊ុន ផ្សារទំនើបAEONទី៣ គឺនឹងដាក់ឲ្យដំណើរការក្នុងឆ្នាំ២០២៣ខាងមុខនេះ។

អាន​បន្ថែម

ស្ពានស្ទឹងត្រង់-ក្រូចឆ្មា សម្រេចការសាងសង់បានប្រមាណ ៧៥ភាគរយ

ស្ពានស្ទឹងត្រង់ ក្រូចឆ្មារ ដែលតភ្ជាប់រវាងទឹកដីនៃខេត្តកំពង់ចាម និងទឹកដីនៃខេត្តត្បូងឃ្មុំ បានសម្រេចការសាងសង់ប្រមាណ៧៥ភាគរយហើយគិតត្រឹមខែធ្នូនេះ។ នេះបើយោងការជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងដំណើរចុះត្រួតពិនិត្យដំណើរការសាងសង់ ការដ្ឋានស្ពានកាលពីថ្ងៃទី២៥ ខែធ្នូនេះ ក្រុមការងារអនុវត្តគម្រោងបានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់ធ្វើការសោចទឹកជាប្រចាំតាមបណ្តោយផ្លូវតភ្ជាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដីហុយ និងធ្វើការរៀបចំប្រព័ន្ធសុវត្ថិភាព ដូចជាស្លាកសញ្ញាចរាចរណ៍ ខ្សែចំណាំងផ្លាតការពារតាមជម្រាលជើងទេរ។ ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨។ គម្រោងទាំងមូលនឹងប្រើរយៈពេលសាងសង់ ចំនួន ៤២ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨នេះ ហើយគ្រោងបញ្ចប់នានៅដើមឆ្នាំ២០២១។ គម្រោងសាងសង់ស្ពាននេះ ចំណាយថវិកាសរុបជិត ៥៧លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។ ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអារម៉េ។ ក្រៅពីការសាងសង់ស្ពាន ក៏មានការសាងសង់កំណាត់ផ្លូវតភ្ជាប់សងខាងស្ពានដែលមានប្រវែង ៨.៣២៣ម៉ែត្រ។ គម្រោងសាងសង់ស្ពាននេះនឹងចាប់ផ្តើមពីត្រើយខាងលិចស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ៕  

អាន​បន្ថែម