ក្រសួងរៀបចំដែនដីនឹងប្រមូលចំណូលពីការផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាប់ផ្តើមអនុវត្ត ការប្រមូលចំណូលពីការផ្តល់សេវាព័ត៌មានសុរិយោដី តាមប្រព័ន្ធអេឡិចត្រូនិក ហើយការប្រមូលនេះគឺដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។ យោងតាមប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ចុះថ្ងៃទី២៤ ខែធ្នូ លក្ខខណ្ឌ និង នីតិវិធីនៃការប្រមូលចំណូលពីសេវានេះ នឹងចាប់ផ្តើមអនុវត្ត ក្រោយការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ការប្រមូលចំណូលពីកម្រៃសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវធ្វើឡើងតាមរយៈគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុដៃគូរបស់ក្រសួងរៀបចំដែនដី។ កម្រៃសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានកំណត់តម្លៃ ២០ ០០០ រៀល ក្នុងមួយប្រតិបតិ្តការ ដោយគិតបញ្ជូលរួមទាំងកម្រៃសេវារបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ។ នេះបើយោងតាម ប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង។ អតិថិជនដែលមានបំណងប្រើប្រាស់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក អាចទំនាក់ទំនងតាមមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ឬនៅការិយាល័យច្រកចេញចូលតែមួយនៅក្រសួងរៀបចំដែនដី។ គួរបញ្ជាក់ជូនថា “ព័ត៌មានសុរិយោដី” គឺសំដៅដល់ព័ត៌មានអំពីការជាប់បន្ទុក ឬគ្មានជាប់បន្ទុកនៃអចលនវត្ថុណាមួយ ដែលរួមមានព័ត៌មានទាក់ទងនឹងឯកសិទ្ធិ សិទ្ធិលើការបញ្ចាំ ហ៊ីប៉ូតែក ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត សិទ្ធិជួលអចិន្រ្តៃយ៍ ផលុបភោគ សេវភាព […]

អាន​បន្ថែម

សម្តេចតេជោ ហ៊ុន សែន ជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមខ្សែបន្ទាត់ព្រំដែនឲ្យបានច្រើន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបន្ទាប់ព្រំដែនជាមួយប្រទេសវៀតណាម ឲ្យបានច្រើនថែមទៀត ដើម្បីទាក់ទាញវិនិយោគពីប្រទេសវៀតណាមមកវិនិយោគនៅកម្ពុជា។ ការជំរុញឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែមនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជា បានបង្កើតតំបន់សេដ្ឋកិច្ចពិសេស រួចហើយ នៅក្រុងបាវិត ខេត្តស្វាយរៀង និងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តត្បូងឃ្មុំ។ ថ្លែងនៅក្នុងពិធីប្រគល់-ទទួល “ផ្សារគំរូព្រំដែន កម្ពុជា” នៅខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា៖ “ខ្ញុំចង់បានតំបន់សេដ្ឋកិច្ចពិសេសច្រើនទៀត ដែលធ្វើនៅតាមព្រំដែនកម្ពុជា វៀតណាម ហើយទាញអ្នកវិនិយោគវៀតណាម ក៏ដូចជាអ្នកវិនិយោគដទៃទៀត មកវិនិយោគសម្រាប់កម្ពុជាយើង ធ្វើការនាំចេញ”។ ទន្ទឹមនឹងការជំរុញបង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមខ្សែបន្ទាត់ព្រំដែននេះ សម្តេចតេជោ បញ្ជាក់ថា ការជំរុញការវិនិយោគនៅខ្សែបន្ទាត់ព្រំដែន គឺចូលរួមចំណែកអភិវឌ្ឍន៍តំបន់ព្រំដែនអោយមានការអភិវឌ្ឍ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការជំរុញឲ្យមានតំបន់សេដ្ឋកិច្ចពិសេស គឺជាការ ប្រែក្លាយអតីតសមរភូមិ ទៅជាទីផ្សារ សម្រាប់ការអភិវឌ្ឍ ជាតំបន់ដាំដុះ។ ប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ពាក់ព័ន្ធនឹងការបង្កើតតំបន់សេដ្ឋកិច្ចតាមព្រំដែននេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានចុះសិក្សាស្វែងយល់ប្រមូលព័ត៌មាននៅតាមតំបន់សេដ្ឋកិច្ច និងអាជីវកម្ម តាមព្រំដែន ជាប់ប្រទេសថៃ និងប្រទេសវៀតណាម […]

អាន​បន្ថែម

ផ្សារគំរូព្រំដែនកម្ពុជាចំនួនពីរទៀតគ្រោងសាងសង់នៅ ខេត្តកំពត និងស្វាយរៀង

“ផ្សារគំរូព្រំដែន កម្ពុជា” ស្ថិតនៅតាមព្រំដែនប្រទេសកម្ពុជា និង ប្រទេសវៀតណាមចំនួនពីរទៀត ត្រូវបានគ្រោងសាងសង់ដែលទីតាំងផ្សារទាំងពីរនេះ ស្ថិតនៅខេត្តកំពត និងខេត្តស្វាយរៀង ជាខេត្តជាប់ព្រំដែនប្រទេសវៀតណាម។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើកឡើងថា ការសាងសង់ផ្សារព្រំដែននេះ នឹងជួយជំរុញសកម្មភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ជាពិសេសនៅតំបន់ខ្សែបន្ទាត់ព្រំដែន។ ការប្រកាសបង្កើត ផ្សារគំរូព្រំដែន កម្ពុជា ចំនួនពីរទៀតនេះគឺបន្ទាប់ពីផ្សារគំរូព្រំដែនកម្ពុជាទីមួយ ដែលជាផ្សារដោះដូរទំនិញ កម្ពុជា និងវៀតណាម ស្ថិតនៅខេត្តត្បូងឃ្មុំ ជាប់នឹងព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម ត្រូវបានដាក់ឲ្យដំណើរការ កាលពីថ្ងៃទី២៤ ខែធ្នូនេះ។ ពីខេត្តត្បូងឃ្មុំ ថ្លែងនៅក្នុងពិធីសម្ភោធផ្សារព្រំដែនទីមួយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជារឲ្យអភិបាលខេត្តនៃខេត្តកំពត និងខេត្តស្វាយរៀង សិក្សាទីតាំងសាងសង់ផ្សារគំរូព្រំដែន ឲ្យបានសមរម្យ ក្នុងខេត្តនីមួយៗ ដើម្បីផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ នៅតាមព្រំដែន។ គួរបញ្ជាក់ថា ផ្សារគំរូព្រំដែន កម្ពុជា ឬហៅថា ផ្សារដារ មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តត្បូងឃ្មុំ ស្ថិតក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយប្រើប្រាស់ថវិកា ប្រមាណ២លានដុល្លារ ដែលជាថវិកាពីរដ្ឋាភិបាលវៀតណាម។ ផ្សារព្រំដែននេះត្រូវបានសាងសង់លើផ្ទៃដីទំហំ […]

អាន​បន្ថែម

ក្រសួងស្នើម្ចាស់សំណង់ស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឲ្យម្ចាស់សំណង់ ដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលការស្នើសុំនេះគឺដើម្បី គ្រប់គ្រងទិន្នន័យសំណង់ប្រកបដោយប្រសិទ្ធភាព និងដើម្បីធានាគុណភាព សុវត្ថិភាព សោភ័នភាពសំណង់ និង ការពារអ្នកប្រើប្រាស់សំណង់ និងសាធារណជន។ យោងប្រកាស ស្តីពី “បែបបទនិងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ ដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូលជាធរមាន” ចុះថ្ងៃទី0៦ ខែធ្នូ ក្រសួងបញ្ជាក់ថា ប្រកាសនេះមានគោលបំណងបង្ការ និងទប់ស្កាត់ហានិភ័យដែលបង្កឡើងដោយការប្រើប្រាស់សំណង់ដែលគ្មានគុណភាព និងសុវត្ថិភាពសម្រាប់ការប្រើប្រាស់ និងលើកតម្លៃសេដ្ឋកិច្ចនៃសំណង់។ ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ ដែលតម្រូវឲ្យមានលិខិតអនុញ្ញាតសាងសង់ និងដែលបានសាងសង់រួចមុនច្បាប់ស្តីពីសំណង់ចូលជាធរមាន ដូចជាសំណង់ដែលគ្មានការអនុញ្ញាតសាងសង់ សំណង់ដែលសាងសង់ខុសពីលិខិតអនុញ្ញាតសាងសង់ និងសំណង់ដែលមានលិខិតអនុញ្ញាតសាងសង់ ប៉ុន្តែគ្មានវិញ្ញាបនបត្របញ្ជាក់ពីភាពត្រឹមត្រូវ ឬលិខិតបិទការដ្ឋាន។ ប្រកាសដដែល បញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំ ក្រោយច្បាប់ស្តីពីសំណង់ចូលជាធរមាន ម្ចាស់សំណង់ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់របស់ខ្លួនពីអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីសំណង់នោះតម្រូវឲ្យមានលិខិតអនុញ្ញាតសាងសង់។ ចំពោះម្ចាស់នៃសំណង់ដែលបានសាងសង់រួចមុនថ្ងៃទី ២០ ខែធ្នូ ឆ្នាំ១៩៩៧ អាចមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់របស់ខ្លួនពីអាជ្ញាធរមានសមត្ថកិច្ច។ បន្ថែមពីលើនេះ ក្រសួងបញ្ជាក់ថា ចំពោះសំណង់ដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ម្ចាស់សំណង់ត្រូវមកដាក់ពាក្យស្នើសុំនៅច្រកចេញចូលក្រសួង ហើយចំពោះសំណង់ដែលស្ថិតក្រោមសមត្ថកិច្ចរាជធានី ខេត្ត ឬក្រុង ស្រុកខណ្ឌ ត្រូវមកដាក់ពាក្យនៅច្រកចេញចូលនៃរដ្ឋបាលនីមួយៗ។ គួរបញ្ជាក់ថា […]

អាន​បន្ថែម

រដ្ឋសភាអនុម័តគម្រោងស្ថានីយថាមពលពន្លឺព្រះអាទិត្យទំហំ ១៤០មេហ្គាវ៉ាត

គម្រោងស្ថានីយថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ ឬថាមពលសូឡាមានអនុភាពសរុប ១៤០ មេហ្គាវ៉ាត ត្រូវបានអនុម័តឲ្យក្រុមហ៊ុនវិនិយោគម្រោងស្ថានីយថាមពលទាំងនេះ នៅក្នុងខេត្តចំនួន៤។ គម្រោងស្ថានីយថាមពលសូឡាចំនួនបួននេះត្រូវបានអនុម័ត នៅក្នុងសម័យប្រជុំពេញអង្គលើកទី៣ ដោយអនុម័តទាំងស្រុង ដោយបញ្ជាក់ថា គម្រោងស្ថានីយថាមពលផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងស្វាយរៀង ។ តាមរយៈការអនុម័តនេះ រដ្ឋសភាពសម្រេចឲ្យ ក្រុមហ៊ុន Green Sustainable Ventures Co Ltd ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ២០ មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង, ក្រុមហ៊ុន Ray Power Supply Co Ltd ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ, ក្រុមហ៊ុន Risen Energy Co ltd ផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអានុភាព ៦០ មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង, និង ក្រុមហ៊ុន SchneiTec Infinite Co Ltd […]

អាន​បន្ថែម

គម្រោងលំនៅឋានមួយនេះនឹងក្លាយជាគម្រោងដ៏ធំបំផុតនៅប្រទេសថៃ

ក្រុមហ៊ុនអចលនទ្រព្យថៃ Magnolia Quality Development (MQDC) នឹងពង្រីកគម្រោងលំនៅដ្ឋាន Forestias នៅជាយក្រុងបាងកកដើម្បីបង្កើតគម្រោងលំនៅឋានធំជាងគេនៅប្រទេសថៃ។ ការពង្រីកនេះនឹងត្រូវបានផ្តល់មូលនិធិដោយការវិនិយោគចំនួន ១,២ ប៊ីលានដុល្លារបន្ថែមពីលើការវិនិយោគចំនួន ៣ ប៊ីលានដុល្លារអាមេរិក។ ទំហំគម្រោងនឹងកើនដល់ទៅ ១៦ ហិកតា ដែលពីមុនមានត្រឹមតែ ៤៨ ហិកតាប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះនឹងពង្រីករហូតដល់ទៅ ៦៤ ហិកតា។ ស្ថិតនៅចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រភាគអាគ្នេយ៍នៃភាគកណ្តាលទីក្រុងបាងកក Forestias នឹង មានវីឡា និង ខុនដូដែលមានទំហំប្រមាណ ៤,៨ ហិកតា រួមជាមួយកន្លែងលក់រាយ ការិយាល័យ  ក្លឹបកីឡា សណ្ឋាគារលំដាប់ផ្កាយ ៥ រោងកុន និងមជ្ឈមណ្ឌលកំសាន្តសម្រាប់គ្រួសារជាលក្ខណៈឯកជនផងដែរ។ ម្យ៉ាងវិញទៀត ក្នុងគម្រោងនេះក៏នឹងមានផ្លូវតភ្ជាប់គ្នាពីអគារមួយ ទៅអគារទៀត ដែលមានចម្ងាយសរុប ១,៦ គីឡូម៉ែត្រ។

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុនសាងសង់រោងចក្រសម្រាប់ជួលនៅតំបន់សេដ្ឋកិច្ចក្រុងប៉ោយប៉ែត

ក្រុមហ៊ុនជប៉ុន Toyota Tsusho Corp សម្រេចពង្រីកការវិនិយោគរបស់ខ្លួន សាងសង់រោងចក្រជួលទី ២ នៅកម្ពុជាដើម្បីគាំទ្រដល់អាជីវកម្មជប៉ុនដែលកំពុងពង្រីកខ្លួនចូលទៅទីផ្សារជិតខាងកម្ពុជា គឺប្រទេសថៃ។ យោងតាមសារព័ត៌មានជប៉ុន NNA ក្រុមហ៊ុន Techno Park Poi Pet Pvt Co ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធុរបស់ក្រុមហ៊ុន Toyota Tsusho កាលពីថ្ងៃទី១៦ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Sanco Cambo Investment Group Co ដែលប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេស Sanco Poi Pet SEZ នៅទីក្រុងប៉ោយប៉ែត។ ក្រមហ៊ុនជប៉ុនបានចាប់ផ្តើមសាងសង់រោងចក្រសម្រាប់ជួលទំហំ ៨០០០ ម៉ែត្រការ៉េដែលមានឈ្មោះថា ឧទ្យានតេជោ Techo Park នៅលើផ្ទៃដីប្រមាណ ១៦,០០០ ម៉ែត្រការ៉េ នៅក្នុងខែធ្នូនេះ ហើយគ្រោងបញ្ចប់នៅខែសីហាឆ្នាំ ២០២០ ខាងមុខ។ ទោះជាយ៉ាងណា ចំនួនទឹកប្រាក់នៃការវិនិយោគនៅក្នុងគម្រោងមិនត្រូវបានបង្ហាញឲ្យដឹងនោះឡើយទេ។ លោក Naoto Sugita នាយករងTechno Park […]

អាន​បន្ថែម

ក្រុមហ៊ុនផលិតវីដេអូហ្គេមល្បីរបស់ជប៉ុន រើរោងចក្រពីចិនមកវិនិយោគនៅកម្ពុជា

ក្រុមហ៊ុន MinebeaMitsumi Inc ដែលជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិករបស់ ប្រទេសជប៉ុន មានគម្រោងរើរោងចក្រផលិតវីដេអូហ្គេមរបស់ខ្លួនពីប្រទេសចិន ចូលមកវិនិយោគនៅកម្ពុជាវិញ ដោយដាក់ឈ្មោះ លើផលិតផលម៉ាស៊ីនវីដេអូហ្គេម ក្រោមស្លាក “ផលិតនៅប្រទេសកម្ពុជា”។ យោងតាមទីភ្នាក់ងារសារព័ត៌មានជប៉ុន NNA បានឱ្យដឹងថាចាប់ពីឆ្នាំ ២០២០ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើម ប្រមូលផ្ដុំម៉ាស៊ីនវីដេអូឃ្លីបសម្រាប់នាំចេញ។ ប្រភពដដែលបន្តថា ការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថាជាការឆ្លើយតបចំពោះពន្ធរបស់សហរដ្ឋអាមេរិក ចំពោះផលិតផលដែលផលិតនៅក្នុងប្រទេសចិនដែលជាផ្នែកមួយនៃសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តរវាងសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក។ ក្រុមហ៊ុន MinebeaMitsumi ដែលផលិតម៉ាស៊ីនវីដេអូហ្គេម Nintendo Co នឹងបង្កើតរោងចក្រ ដំឡើងឧបករណ៍លេងហ្គេមរបស់ខ្លួននៅកម្ពុជា ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ជាទីដែលក្រុមហ៊ុនបានកំពុងវិនិយោគផលិតអំពូលប្រភេទ LED។ ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃពុធសប្តាហ៍មុន លោក Yoshihisa Kainuma ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi បានមានប្រសាសន៍ ថាក្រុមហ៊ុនបាន វិនិយោគទឹកប្រាក់ ៣២៧ លានដុល្លារនៅក្នុងព្រះរាជាណាចក្រក្នុងឆ្នាំ២០១៨។ លោក Yoshihisa និយាយថា ក្រុមហ៊ុនរបស់លោកត្រូវ ទទួលបានភ្លើងខៀវក្នុងការវិនិយោគដើម្បី ផលិតឧបករណ៍លេងហ្គេមវីដេអូដែលនឹងដាក់ស្លាកថា“ ផលិតនៅកម្ពុជា” ។ លោកបានមានប្រសាសន៍ថា […]

អាន​បន្ថែម

រដ្ឋាភិបាលចាប់ផ្តើមសិក្សាលម្អិតគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រុមហ៊ុនចិន China Railway Corporation កំពុងសិក្សា លើគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដើម្បីសិក្សាលម្អិតដាក់ជូនរដ្ឋាភិបាលពិនិត្យ និងឈានទៅរកការចរចាកិច្ចព្រមព្រៀមសម្បទានអនុវត្តគម្រោងផ្លូវល្បឿននេះ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការសិក្សាលម្អិតនេះ ធ្វើឡើងបន្ទាប់ពីក្រសួង និងក្រុមហ៊ុនឯកជនមកពីប្រទេសចិន បានចុះកិច្ចព្រមព្រៀងក្របខណ្ឌ កាលពីពេលថ្មីៗនេះ។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល ក្រុមហ៊ុនចិនដែលទទួលបានការអនុញ្ញាត មានរយៈពេល ១៨ខែ សិក្សាលម្អិតលើគម្រោងផ្លូវល្បឿនលឿន។ គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ត្រូវបានសិក្សាជំហានដំបូងដោយទីភ្នាក់ងារ JICA រួចហើយ ដោយគម្រោងនេះគ្រោងចំណាយថវិកាប្រមាណជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយត្រូវចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ ឯកឧត្តម  ស៊ុន ចាន់ថុល ថ្លែងថា៖ “ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន ឯកជនរួចហើយដោយទុករយៈពេល១៨ខែ ដើម្បីឱ្យសិក្សាលម្អិត […]

អាន​បន្ថែម

វិនិយោគិនបានប្តូរចំណាប់អារម្មណ៍ទៅលើអចលនទ្រព្យនៅក្រៅរាជធានីភ្នំពេញ

(English) In Phnom Penh, developers have been focusing on launching new housing and condominiums over the past years.

អាន​បន្ថែម

ផ្សារទំនើបបែបសហគមន៍ដំបូងបង្អស់របស់ ជីប ម៉ុង សម្ពោធជាផ្លូវការ

ភ្នំពេញ៖ ផ្សារទំនើបខ្នាតធំបែបសហគមន៍ ជីប ម៉ុង​ ណូរ៉ូ ម៉ល របស់ ក្រុមហ៊ុន ជីប ម៉ុង រីថែល ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន​ និងអ្នកចូលរួមជាដៃគូពាណិជ្ជកម្ម និងអជ្ញាធរមូលដ្ឋានរាប់រយអ្នកកាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ លោក ស្តេហ្វាន ព្យេរ៉ុង អគ្គនាយកស្តីទី ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា៖ “ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល មានផ្ទៃសរុបទំហំ ១៧៩០០ម៉ែត្រការ៉េ មានកម្ពស់ ៥ជាន់ ដែលក្នុងនោះផ្ទៃសរុបដែលយើងអាចជួលបានមានទំហំ ៧៥០០ម៉ែត្រការ៉េ ហើយយើងបានជ្រើសរើសដៃគូពាណិជ្ជកម្ម ដូចជាភោជនីយដ្ឋាន រោងភាពយន្តប្រណិត ផ្សារទំនើប ជីប ម៉ុង និងហាងលក់រាយជាច្រើនទៀតដោយការសម្រិតសម្រាំងបំផុត។” លោកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ […]

អាន​បន្ថែម

រោងចក្រថាមពលអគ្គិសនី ៧០០មេហ្គាវ៉ាត ចាប់ផ្តើមសាងសង់នៅខេត្តព្រះសីហនុ

រោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្ម មានអនុភាពផលិតថាមពលទំហំ ៧០០មេហ្គាវ៉ាត បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៨ ខែធ្នូ នៅស្រុកសឹ្ទងហាវ ខេត្តព្រះសីហនុ ដែលគ្រោងបញ្ចេញថាមពលនៅឆ្នាំ ២០២២ ខាងមុខ។ រោងចក្រថាមពលអគ្គិសនីនេះ ជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនចិន China Huadian Hong Kong Company Limited (CHDHK) និងក្រុមហ៊ុនក្នុងស្រុក Cambodia International Investment Development Group Co Ltd (CIIDG)។ រោងចក្រនេះ ប្រើទុនវិនិយោគប្រមាណជាង ១.២ ពាន់លានដុល្លារ។ រោងចក្រថាមពលធ្យូងថ្មីនេះ ចែកចេញជាពីរដំណាក់កាល ដោយរោងចក្រអគ្គិសនីអនុភាព ៣៥០មេហ្គាវ៉ាត នឹងចាប់ផ្តើមបញ្ចេញថាមពលនៅឆ្នាំ២០២២ និងរោងចក្រថាមពល អនុភាព៣៥០ មួយទៀត នឹងបញ្ចេញថាមពលនៅឆ្នាំ២០២៣។ នេះបើយោងតាម លោក វិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល។ លោក វិចទ័រ ហ្សូណា ថ្លែងថា៖ “ការវិនិយោគរោងចក្រថាមពលអគ្គិសនីមួយនេះ មានសារសំខាន់ណាស់ […]

អាន​បន្ថែម