សាលាក្រុងគ្រោងសាងសង់ស្ពានឆ្លងតភ្ជាប់សង្កាត់ព្រែកប្រា និងសង្កាត់ចាក់អង្រែ

រដ្ឋាបាលរាជធានីភ្នំពេញ គ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ដើម្បីតភ្ជាប់សង្កាត់ចាក់អង្រែ ក្នុងខណ្ឌមានជ័យ និងសង្កាត់ព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ។ នៅក្នុងសេចក្តីសម្រេច ចុះថ្ងៃទី១៣ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្កើតក្រុមការងារចុះសិក្សាគម្រោងសាងសង់ស្ពានកាត់ទន្លេបាសាក់។ ក្រុមការងារចុះសិក្សាគម្រោង ដឹកនាំដោយលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ។ បើតាមសេចក្តីសម្រេច ក្រុមការងារត្រូវចុះសិក្សាកំណត់ទីតាំងសាងសង់ ដើម្បីលើកគម្រោងប្លង់សាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ឲ្យបានត្រឹមត្រូវ ត្រង់ចំណុចភូមិសាស្រ្តសង្កាត់ព្រែកប្រា និងសង្កាត់ចាក់អង្រែ។ សេចក្តីសម្រេចបន្តថា ក្រុមការងារត្រូវចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការសាងសង់ស្ពានទន្លេបាសាក់ និងស្នើឲ្យមន្រ្តីក្រោមឪវាទជួយដល់ការងារសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះ។ គួរជម្រាបជូនថា ទន្លេបាសាក់ បច្ចុប្បន្នចាប់ពីចំនុចមុខវាំងដល់ភូមិសាស្រ្តស្រុកស្អាង មានស្ពាន ព្រះមុន្នីវង្ស ឬស្ពានច្បារអំពៅ ចំនួនពីរខ្សែ ស្ពានព្រែកសំរោង និងស្ពានកោះធំ៕ រូបថតគំរូដើម្បីងាយយល់

អាន​បន្ថែម

ក្រុមហ៊ុនចិនគ្រោងវិនិយោគបង្កើតមជ្ឈមមណ្ឌលពិនិត្យគុណភាពសំណង់នៅកម្ពុជា

ក្រុមហ៊ុនចិន Sinosteel New Material Co., Ltd. ដែលមានជំនាញផ្នែកមន្ទីរពិសោធន៌ផ្នែកត្រួតពិនិត្យសុវត្ថិភាពសម្ភារសំណង់ដ៏ធំមួយនៅទីក្រុង Zhengzhou ខេត្ត Henan កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយក្រុមហ៊ុនលើកឡើងថា វិស័យសំណង់នៅកម្ពុជាកំពុងរីកចំរើនខ្លាំង។ លោក Mao Haibo នាយកក្រុមហ៊ុន Sinosteel New Material Co., Ltd. បានលើកឡើងពីបំណងវិនិយោគសាងសង់មជ្ឈមណ្ឌលពិសោធន៍និងស្រាវជ្រាវគុណភាពសំណង់ ក្នុងជំនួបជាមួយ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម កាលពីថ្ងៃទី១៦ ខែធ្នូ នៅទីស្តីការក្រសួងកន្លងទៅ។ លោក Mao Haibo និយាយថា ក្រុមហ៊ុន Sinosteel មានការចាប់អារម្មណ៌ខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ផ្នែកមន្ទីរពិសោធន៌ និងមជ្ឈមណ្ឌលស្រាវជ្រាវគុណភាពសំណង់ ដែលមានសមត្ថភាពត្រួតពិនិត្យ និងស្រាវជ្រាវសម្ភារសំណង់ដូចជា ដែក ស៊ីម៉ង់តិ៍ បេតុង ទុយោទឹក ខ្សែភ្លើង… ស្របពេលដែលកម្ពុជាកំពុងមានការវិវឌ្ឍរីកចម្រើនខ្លាំងផ្នែកហេដ្ឋារចនាសមព័ន្ធ និងសំណង់។ ឯកឧត្តម ចម ប្រសិទ្ធ បានស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន […]

អាន​បន្ថែម

កម្ពុជាទាក់ទាញក្រុមហ៊ុនម៉ាឡេស៊ីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យក្រុមហ៊ុនវិនិយោគពីប្រទេសម៉ាឡេស៊ី ពិនិត្យលទ្ធភាព ក្នុងការវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលរដ្ឋាភិបាលចាត់ទុកថាជាវិស័យអថិតភាព ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ នៅក្នុងជំនួបជាមួយ តំណាងក្រុមហ៊ុនម៉ាឡេស៊ី Rafulin Holdings Sdn Bhd កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ ដោយជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាព ក្នុងការចូលរួមដាក់ទុនវិនិយោគក្នុងការកសាងនិងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នៅក្នុងជំនួបនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ទោះបីជាមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅកម្ពុជា ជាពិសេសការសាងសង់ផ្លូវថ្នល់ ស្ពាន ផ្លូវដែក ជាដើម សំដៅជំរុញនូវការតភ្ជាប់នៅទូទាំងប្រទេស កម្ពុជាក៏នៅត្រូវការការវិនិយោគបន្ថែមលើប្រព័ន្ធដឹកជញ្ជូន ជាពិសេសប្រព័ន្ធដឹកជញ្ជូននៅរាជធានីភ្នំពេញ។ ឯកឧត្តម ស៊ុន ចាន់ថុល  ថ្លែងថា៖ “ដើម្បីឆ្លើយតបទៅនឹងការកកស្ទះចរាចរណ៍ ដោយសារកំណើននៃយានយន្ត និងតម្រូវការនៃការដឹកជញ្ជូន ក្រសួងបានពិនិត្យអំពីលទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធ Automated Guideway Transit (AGT) កសាងផ្លូវក្រវ៉ាត់ក្រុងទី៤ Monorail ឬ ផ្លូវក្រោមដី […]

អាន​បន្ថែម

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតតម្លៃ ១៣លានដុល្លារ សម្ភោធដំណើរការ

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ប្រមាណ១ម៉ឺន៥ពាន់ម៉ែត្រគូប ត្រូវបានសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ។ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតទឹកវិលទីពីរ របស់រដ្ឋាករទឹកស្វយ័តខេត្តសៀមរាប ត្រូវធ្វើឡើងបាននៅក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាកាលពីថ្ងៃទី១០ សប្តាហ៍មុន។ រោងចក្រនេះ ត្រូវបានសាងសង់ឡើងនៅក្រោមឥណទានសម្បទានរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ដែលមានទឹកប្រាក់ប្រមាណ ១៣លានដុល្លារ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត មានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋប្រមាណជាង ៧ពាន់គ្រួសារទៀត ។ ឯកឧត្ដម ចម ប្រសិទ្ធ មានប្រសាសន៍ថា សម្រាប់ក្រុងសៀមរាប ត្រូវមានការគិតគូជាមុនក្នុងរយៈពេលវែងពី១០ ទៅ២០ ឆ្នាំ ខាងមុខ ដើម្បីត្រៀមដោះស្រាយការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងបម្រើដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដែលនឹងមានការរីកចម្រើនកាន់តែខ្លាំងថែមទៀតនៅឆ្នាំបន្តបន្ទាប់ខាងមុខ ។ តម្រូវការទឹកស្អាតក្នុងក្រុងសៀមរាបបច្ចុប្បន្ន បានកើនឡើងប្រមាណ ៦ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ស្របពេលដែលសមត្ថភាពផ្គត់ផ្គង់ទឹករបស់រដ្ឋាករទឹកស្វយ័តសៀមរាបមាន ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ គិតរួមបញ្ចូលទាំងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលកំពុងត្រូវបានសម្ពោធដាក់ដំណើរការក្នុងសមត្ថភាពផលិតបាន១ម៉ឺន ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ ឯកឧត្តម ចម […]

អាន​បន្ថែម

ក្រុមហ៊ុនចិនគ្រោងវិនិយោគលើវិស័យឧស្សាហកម្មផលិតឥដ្ឋការ៉ូ និងឥដ្ឋសំណង់នៅកម្ពុជា

សមាគមវិស័យឥដ្ឋការ៉ូ និងឥដ្ឋសំណង់មកពីប្រទេសចិន បាននិយាយថា មានក្រុមហ៊ុនចិនមួយចំនួនគ្រោងវិនិយោគនៅកម្ពុជាដើម្បីផ្គត់ផ្គង់ក្នុងវិស័យសំណង់ដែលកំពុងតែកើនឡើង។ លោកស្រី Xu Yanming ប្រធានដឹកនាំប្រតិភូសមាគមឥដ្ឋការ៉ូ និងឥដ្ឋសំណង់ចិន បានលើកឡើងនូវគម្រោងវិនិយោគនេះ នៅក្នុងជំនួបជាមួយ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងសិប្បកម្ម កាលពីទី១៣ កន្លងទៅ។ យោងតាមព័ត៌មានពីក្រសួងឧស្សាហកម្ម លោកស្រី Xu Yanming និយាយថា វិស័យសំណង់នៅកម្ពុជា មានភាពចម្រើនខ្លាំង បានទាក់ទាញបណ្តាក្រុមហ៊ុនចិន លើការវិនិយោគនៅកម្ពុជា។ លោកស្រី មានប្រសាសន៍ថា ក្រុមហ៊ុនចិនបានកំពុងស្វែងរកការគាំទ្រពីរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគផលិតសម្ភារឥដ្ឋការ៉ូ និងឥដ្ឋសំណង់។ ឯកឧត្តម ចម ប្រសិទ្ធ មានប្រសាសន៍ថាកម្ពុជាមានសក្តានុពល និងស្ថានភាពអំណោយផលចំពោះការវិនិយោគលើវិស័យផលិតគ្រឿងសំណង់នៅកម្ពុជា ស្របពេលដែលកម្ពុជាកំពុងមានការរីកចម្រើនខ្លាំងលើវិស័យនេះ។ ឯកឧត្តម ចម ប្រសិទ្ធ បានបញ្ជាក់ថាបច្ចុប្បន្ន ទោះបីមានក្រុមហ៊ុន រោងចក្រ និងសិប្បកម្ម មួយចំនួនកំពុងផលិត វិស័យឥដ្ឋការ៉ូ ឥដ្ឋសំណង់ រឺក្បឿង នៅកម្ពុជាក៏ដោយ ក៏ប៉ុន្តែកម្ពុជានៅតែមានការនាំចូលគ្រឿងសំណង់ទាំងអស់នេះពីក្រៅប្រទេស។ ឯកឧត្តម ចម ប្រសិទ្ធ […]

អាន​បន្ថែម

កីឡដ្ឋានតម្លៃ២លានដុល្លារបើកការដ្ឋានសាងសង់ក្នុងខេត្តកំពង់ស្ពឺ

កីឡដ្ឋានស្តង់ដារអន្តរជាតិ ដែលមានតម្លៃប្រមាណជា២លានដុល្លារបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ។ កីឡដ្ឋានស្តង់ដារអន្តរជាតិ គឺសាងសង់ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឲ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ កីឡដ្ឋានស្តង់ដារអន្តរជាតិ មានទីតាំងស្ថិតនៅក្នុងភូមិ តាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កីឡដ្ឋាននឹងត្រូវសាងសង់លើផ្ទៃដីប្រមាណ៤ហិចតា។ ឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងថា កីឡដ្ឋានស្តង់ដារអន្តរជាតិ គឺជាការរួមចំណែកវិនិយោគទៅលើយុវជនជំនាន់ក្រោយទាក់ទងនឹងវិស័យកីឡា ព្រមទាំងជាសមិទ្ធផលថ្មីសម្រាប់ខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបាននិងកំពុងសាងសង់ដើម្បីមានដូចជាពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំស្កឹមស្កៃដែលមានតម្លៃ១៧០លានដុល្លារអាមេរិកលាតសន្ធឹងក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញដែលបច្ចុប្បន្ន។ (អានបន្ថែម)

អាន​បន្ថែម

គម្រោងផ្លូវ២ខ្សែ អមសងខាងផ្លូវរថភ្លើងនឹងតភ្ជាប់ទៅផ្លូវល្បឿនលឿនតម្លៃ២ពាន់លានដុល្លារ

រដ្ឋបាលរាជធានីភ្នំពេញ និង ក្រសួងសាធារណការនិងដឹកជញ្ជូន បាននិងកំពុងសិក្សាសាងសង់ផ្លូវចំនួន២ខ្សែអមសងខាងផ្លូវរថភ្លើង ដែលនឹងតភ្ជាប់ទីប្រជុំជនក្នុងក្រុងភ្នំពេញទៅផ្លូវល្បឿនលឿនតម្លៃ២ពាន់លានដុល្លារ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ។ យោងតាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ គម្រោងនេះគឺកំពុងស្ថិតក្នុងដំណាក់កាលសិក្សាមុនស្នើដល់រដ្ឋាភិបាលអនុម័តនឹងស្វែងរកទុនវិនិយោគ ដែលផ្លូវទាំងពីរខ្សែនេះ នឹងជួយរំដោះចរាចរណ៍និងកាត់បន្ថយការកកស្ទះក្នុងរាជធានីភ្នំពេញ។ តាមសេចក្តីប្រកាសព័ត៌មានដដែល គម្រោងនេះគឺនឹងសាង​សង់ជាផ្លូវមេ​តុង​អាមេ អម​ស​ងខាងផ្លូ​វរ​ថ​ភ្លើងចាប់ពីចំណុចមហាវិថីគឹមអ៊ី​លសុង​ ដល់វិថីឈ្នះឈ្នះ(ហៅផ្លូវទំនប់កប់ស្រូវ​)​ តភ្ជាប់ទៅផ្លូវល្បឿនលឿនរាជធានី​ភ្នំ​ពេ​ញ–ខេត្តព្រះសីហនុតម្លៃ២ពាន់លានដុល្លារអាមេរិកដែលបានសម្រេចការសាងសង់ប្រមាណជា៧ភាគរយ។ (អានបន្ថែម) ការសាងសង់ផ្លូវទាំងនេះទៀតសោត គឺមិនត្រឹមតែជួយ​រំ​ដោះការ​ក​កស្ទះច​រា​ចរ​ណ៍នាពេលបច្ចុប្បន្ននោះទេ តែក៏ដើម្បីសម្រួលដល់​កា​រ​ធ្វើ​ដំណើ​រ​ របស់​បង​ប្អូ​នប្រជាពលរដ្ឋក្នុងរាជធានីភ្នំ​ពេ​ញ​និងស​ម្រួល​ដ​ល់​កា​រដឹកទំនិញឆ្លងកាត់ចូលក្នុ​ង​រា​ជ​ធានីភ្នំពេ​ញ​ផ​ង​ដែ​រ។ បច្ចុប្បន្ន ក្រសួងសាធារណការនិង​ដឹ​កជញ្ជូ​ន នឹង​ស​ហកា​រ​ជាមួយសាលារាជធានីភ្នំពេ​ញ​ និងក្រុមហ៊ុន​អយស្ម័យយានក​ម្ពុជាក្នុងការ​សិក្សាល​ទ្ធ​ភា​ព និងផលប៉ះពាល់កំណាត់​ផ្លូ​វនេះដើម្បីលើកសំណើដាក់ជូនរាជ​រ​ដ្ឋាភិ​បាល​ពិ​និត្យ​ស​ម្រេ​ច និងស្វែងរកថវិកាសាង​ស​ង់​​។  

អាន​បន្ថែម

ក្រុមហ៊ុនចិនមានការកើនឡើងខ្លាំងក្នុងពិព័រណ៍សំណង់ធំបំផុតរបស់កម្ពុជាឆ្នាំ២០១៩

ពិព័រណ៍សំណង់ធំបំផុតរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩នេះ ដែលទើបតែនឹងបញ្ចប់នាពេលថ្មីៗនេះ គឺមានការកើនឡើងយ៉ាងខ្លាំងនូវចំនួនក្រុមហ៊ុនចិនដែលប្រកបអាជីវកម្មពាក់ពន្ធ័ទៅនឹងវិស័យសំណង់ នេះគឺស្តែងពីទំនាក់ទំនងយ៉ាងជិតស្និតរវាងកម្ពុជានិងចិន។ ធ្វើឡើងកាលពីថ្ងៃទី ៥ ដល់ ៧ ខែធ្នូ ឆ្នាំ ២០១៩ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ពិព័រណ៍សំណង់ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា បានដាក់តាំងបង្ហាញផលិតផលប្រមាណជាង ១០០០ ប្រភេទរបស់ក្រុមហ៊ុនប្រមាណជា ២០៧ ក្រុមហ៊ុនទាំងក្នុងនិងក្រៅស្រុក។ នេះគឺស្មើទៅនឹងស្តង់ពិព័រណ៍ចំនួនប្រមាណជា ៣៥០ ស្តង់ ដែលក្នុងនោះ ក្រុមហ៊ុនចិនមានការកើនឡើងខ្លាំងគួរអោយកត់សម្គាល់។ អ្នកជំនួញដ៏ល្បីល្បាញ និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវ សែ បានមានប្រសាសន៍ក្នុងកម្មវិធីថា ក្រុមហ៊ុនចិន គឺមានការកើនឡើងខ្លាំង បើធៀបទៅនឹងបណ្តាឆ្នាំមុនៗ ហើយការចូលរួមរបស់ក្រុមហ៊ុនចិនទាំងនេះ គឺជាសញ្ញាល្អសម្រាប់ឧស្សាហកម្មសំណង់ខណៈផលិតផលកាន់តែច្រើននឹងមានវត្តមាននៅក្នុងទីផ្សារ។ អ្នកឧកញ៉ាថ្លែងថា៖ «ពិព័រណ៍យើងមានការកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសគឺនៅឆ្នាំនេះ មានក្រុមហ៊ុនចិនជាច្រើនមកចូលរួម ហើយពួកគេសង្ឃឹមថានឹងអាចពង្រីកទីផ្សារគេនៅកន្លែងហ្នឹង ហើយជាក់ស្តែងយើងមើលផលិតផលមិញហ្នឹងគឺមានភាពទាក់ទាញអារម្មណ៍»។ អ្នកឧកញ៉ាបន្តថា ការមានក្រុមហ៊ុនចិនមកដល់ច្រើនគឺមានន័យថា ផលិតផលកាន់តែច្រើនចូលក្នុងទីផ្សារព្រមទាំងបច្ចេកវិទ្យា ហើយវាមានតម្លៃសមរម្យ ដែលធ្វើឲ្យថ្លៃសម្រាប់ការសាងសង់កាន់តែតិច តែគុណភាពគឺនឹងល្អជាងមុន។ ជាមួយគ្នានេះដែរ លោក Xu Ningning ប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលធុរកិច្ចចិន-អាស៊ាន បានមានប្រសាសន៍ថា ក្រុមហ៊ុនចិនក្នុងវិស័យសំណង់និងវិស័យដទៃទៀតបច្ចុប្បន្ននេះកំពុងចូលមកទីផ្សារកម្ពុជាដោយសារទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជានិងចិន។ […]

អាន​បន្ថែម

ផែនការមេរយៈពេល១០ឆ្នាំនឹងធ្វើឲ្យខេត្តកែបក្លាយជាតំបន់ទេចរណ៍លំហែកម្រិតខ្ពស់

ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំឲ្យមានផែនការមេអភិវឌ្ឍទេសចរណ៍រយៈពេល១០ឆ្នាំសម្រាប់ខេត្តកែប ដែលនឹងធ្វើឲ្យខេត្តជាប់មាត់សមុទ្រមួយនេះ ក្លាយជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់។ ជាក់ស្តែង រដ្ឋបាលខេត្តកែបកាលពីថ្ងៃទី ១១ ខែធ្នូ បានបើកកិច្ចប្រជុំបច្ចេកទេសពិភាក្សាទៅលើ«ប្លង់គោលគំនិត និងវិធីសាស្រ្តនៃការរៀបចំបង្កើតផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តកែបឲ្យទៅជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ នៅឆ្នាំ ២០២០-២០៣០»។ បើតាមការបញ្ជាក់លើទំព័រហ៊្វេសប៊ុករដ្ឋបាលខេត្តកែប ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំសិក្សាផែនការមេពិសេសមួយសម្រាប់ខេត្តកែប ដែលនេះគឺជាផ្នែកមួយនៃចក្ខុវិស័យអភិវឌ្ឍន៍តំបន់ឆ្នេរទាំង ៤ នៅកម្ពុជា។ ក្នុងនោះ ខេត្តកែបគឺមានសក្តានុពលខុសពីខេត្តផ្សេងៗ ដែលចាំបាច់ណាស់ដែលក្រសួងទេសចរណ៍ត្រូវរៀបចំឲ្យមានគម្រោងសិក្សាផែនការមេដើម្បីធ្វើយ៉ាងណា ឲ្យខេត្តនេះមានជារមណីដ្ឋានបែបប្រណិតកម្រិតខ្ពស់ ជាទេសចរណ៍បែបធម្មជាតិពិតៗ។ គួរបញ្ជាក់ថា កន្លងមក លោក ជុក ជំនោរ មន្រ្តីនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំថា សម្រាប់ខេត្តកែបរដ្ឋាភិបាលទុកសម្រាប់ទេសចរណ៍បែបស្ងប់ស្ងាត់ សម្រាប់លំហែកាយ ទេសចរណ៍បែបសុខភាព មិនមែនទេសចរណ៍បែប mass tourism ឬទេសចរណ៍ដែលមានមនុស្សច្រើនសម្រុកទៅក្នុងពេលតែមួយ។ លោកថា ក្រុមការងារនឹងសិក្សាគ្រប់ទិដ្ឋភាពទាំងអស់រួមមាន បរិស្ថាន ទេសចរណ៍ សេដ្ឋកិច្ច ហើយរដ្ឋាភិបាលមិនចង់ឲ្យមានការអភិវឌ្ឍន៍បែបកាស៊ីណូ សម្រាប់ខេត្តកែបនោះទេ ព្រោះខេត្តកែប គឺជាគោលដៅទេសចរណ៍បែបប្រណិត និងជាកន្លែងសម្រាប់អ្នកដែលស្វែងរកភាពស្ងប់ស្ងាត់។ (អានបន្ថែម)

អាន​បន្ថែម

សម្តេច ហ៊ុន សែន គាំទ្រឲ្យក្រុមហ៊ុនជប៉ុនដំឡើងអំពូលភ្លើងឆ្លាតវៃក្នុងខេត្តព្រះសីហនុ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគាំទ្រឲ្យក្រុមហ៊ុនជប៉ុនដំឡើងអំពូលភ្លើងឆ្លាតវៃក្នុងខេត្តព្រះសីហនុ ក្រោយពីក្រុមហ៊ុននេះបានដំឡើងអំពូលទាំងនេះក្នុងក្រុងភ្នំពេញ និងខេត្តសៀមរាមរួចមក។ នេះបើយោងតាមការចុះផ្សារលើទំព័រហ្វ៊េសប៊ុករបស់សម្តេចផ្ទាល់។ ការគាំទ្រនេះ ធ្វើឡើងក្នុងអំឡុងពេលដែលសម្តេចជួបពិភាក្សាជាមួយលោក Yoshihisa Kainuma ប្រធានក្រុមហ៊ុនមីនីបៀរបស់ប្រទេសជប៉ុន ស្តីអំពីវឌ្ឍភាពនៃការវិនិយោគរបស់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជានាឆ្នាំ២០១៨ និងផែនការវិនិយោគបន្ត ដែលធ្វើឡើងកាលពីថ្ងៃទី១១ ខែធ្នូ។ ក្នុងនោះ ក្រុមហ៊ុនមីនីបៀបានរាយការណ៍ថា កន្លងមក ខ្លួនបានវិនិយោគទឹកប្រាក់ប្រមាណជា៤០០លានដុល្លារអាមេរិកនៅកម្ពុជា ដែលរួមមាន ការផលិតអំពូលភ្លើងឆ្លាតវៃហើយបានផ្គត់ផ្គង់បំពាក់នៅទីក្រុងភ្នំពេញ និងទីក្រុងសៀមរាបបានចំនួន ៦,៨៩២គ្រឿង ដែលបានផលិតផល នៅលើទឹកដីកម្ពុជាតែម្តង។ ក្រុមហ៊ុនក៏បានស្នើឲ្យសម្តេចគាំទ្រឲ្យមានការដំឡើងអំពូលទាំងនេះនៅតាមបណ្តាខេត្តសំខាន់ៗនានា ដោយហេតុថា ភ្លើងវៃឆ្លាតនេះ គឺមានគុណភាពល្អ កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីបានច្រើន ជួយដល់បរិស្ថាន និងបំភ្លឺភ្លើងតាមផ្លូវសាធារណៈឲ្យមានភាពភ្លឺស្មើគ្នាទាំងស្រុងតែម្ដង។ សម្ដេចតេជោ ហ៊ុន សែនបានសរសរថា៖ «កម្ពុជាគឺមានប៉ូលបី គឺប៉ូលភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ក្នុងន័យនេះ យើងគប្បីប្រើអំពូលឆ្លាតនេះ នៅខេត្តព្រះសីហនុផងដែរ»។ សម្តេចបន្ថែមថា ការប្រើអំពូលឆ្លាតវៃក្នុងខេត្តព្រះសីហនុ គឺដើម្បីជាកត្តាជួយកាត់បន្ថយការចំណាយថាមពលអគ្គិសនី ជួយបរិស្ថាន និងក៏ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនដែលផលិតអំពូលនៅក្នុងកម្ពុជាផងដែរ។ ការឲ្យមានការប្រើប្រាស់អំពូលឆ្លាតវៃក្នុងខេត្តព្រះសីហនុ ខណៈដែលខេត្តមួយនេះ កំពុងមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាពិសេសការសាងសង់ផ្លូវចំនួន៣៤ខ្សែ ក្រោមទឹកប្រាក់ប្រមាណជាជិត ៣០០លានដុល្លារអាមេរិក។ (អានបន្ថែម) […]

អាន​បន្ថែម

តម្លៃអចលនទ្រព្យនៅហ្វីលីពីននៅទ្រឹង

តម្លៃផ្ទះនៅហ្វីលីពីនបានកើនត្រឹមតែ ០,៤% ប៉ុណ្ណោះពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះតំណាងឱ្យតម្លៃមិនឡើងខ្ពស់ដូចការព្យាករថានឹងកើនឡើង ៣,៧% ឡើយ។ នេះបើតាមសន្ទស្សន៍តម្លៃអចលនទ្រព្យសម្រាប់ត្រីមាសទី២ ឆ្នាំ២០១៩ របស់ធនាគារកណ្ដាលហ្វីលីពីន។ បើទោះជាតម្លៃលំនៅឋានស្ទើរគ្រប់ប្រភេទធ្លាក់ចុះ ក្នុងនោះរួមទាំងផ្ទះក្នុងអាគារសហកម្មសិទ្ធិផងដែលបានធ្លាក់តម្លៃ ៧,៩% ប៉ុន្តែយូនីតក្នុងខុនដូតម្លៃនៅតែកើនឡើងរវាង ៤,៥% ចន្លោះត្រីមាសទី១ និង ទី២ ក្នុងឆ្នាំ២០១៩នេះ។ បើនិយាយពីទីតាំង តម្លៃផ្ទះនៅតែកើនឡើងនៅក្នុងរដ្ឋធានី។ ត្បិតតែ៣ខែដំបូងដល់ត្រីមាសទី២ឆ្នាំ២០១៩ វារាងធ្លាក់ថ្លៃបន្តិចគឺ ០,២% ក៏ប៉ុន្តែជាទូទៅតម្លៃវានៅតែបន្តកើនឡើងរហូតដល់ ៥,២% ពីមួយឆ្នាំទៅមួយឆ្នាំ។ រីឯតម្លៃនៅតាមបណ្តាខេត្ត ឬ តំបន់នៅក្រៅក្រុងរបស់ប្រទេសហ្វីលីពីន បានធ្លាក់ចុះពី ១,១% ដល់ ២% គិតត្រឹមត្រីមាសទី២ក្នុងឆ្នាំ ២០១៩៕

អាន​បន្ថែម

OCIC នឹងអភិវឌ្ឍតំបន់សេដ្ឋកិច្ចរបស់ព្រលានយន្តហោះធំជាងកោះពេជ្រ១០ដង

ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC ដែលជាក្រុមហ៊ុនវិនិយោគអចលទ្រព្យដ៏ធំនៅកម្ពុជា នឹងអភិវឌ្ឍតំបន់សេដ្ឋកិច្ចរបស់ព្រលានយន្តហោះឬ Airport Economy Zone ធំជាងកោះពេជ្រ១០ដង ស្ថិតក្នុងខេត្តកណ្តាល។ នេះបើយោងតាមការបញ្ជាក់របស់អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលបានលើកឡើងក្នុងពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៥ ខែធ្នូ នេះ។ ការលើកឡើងបែបនេះ គឺស្របពេលដែលការសាងសង់អាកាសយានដ្ឋានភ្នំពេញថ្មី នៅលើទឹកដីខេត្តកណ្តាល គ្រោងបញ្ចប់ក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ (អានបន្ថែម) ជាមួយនឹងការបង្ហាញការជឿជាក់ថាគម្រោងនេះនឹងទទួលបានជោគជ័យ អ្នកឧកញ៉ា ពុង ឃាវសែ លើកឡើងថា តំបន់សេដ្ឋកិច្ចរបស់ព្រលានយន្តហោះគឺស្ថិតនៅលើផ្ទៃដីជាង១ពាន់ហិកតា ដែលនឹងត្រូវសាងសង់ជាផ្ទះតម្លៃសមរម្យមួយចំនួនសម្រាប់អ្នកដែលមានចំណូលមធ្យម។ គួរបញ្ជាក់ថា តំបន់សេដ្ឋកិច្ចរបស់ព្រលានយន្តហោះ គឺជាផ្នែកមួយនៃគម្រោងព្រលានយន្តហោះភ្នំពេញថ្មីតម្លៃប្រមាណជា ១.៥ ពាន់លានដុល្លារអាមេរិក ដែលត្រូវសាងសង់នៅលើផ្ទៃដីទំហំ ២.៦០០ហិកតា ដែលក្នុងនោះ ផ្ទៃដី ៧០០ហិកតាគឺសម្រាប់ព្រលានយន្តហោះ ហើយទីតាំងដែលនៅសេសសល់នឹងត្រូវអភិវឌ្ឍទៅជាទីក្រុងព្រលានយន្តហោះ ដែលរួមមាន ការអភិវឌ្ឍន៍ចម្រុះរួមបញ្ចូលទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅឋាន។ (អានបន្ថែម)

អាន​បន្ថែម