សិក្ខាកាមជាច្រើនបានស្វែងយល់បច្ចេកវិទ្យាថ្មីសម្រាប់ឧស្សាហកម្មនិងសំណង់
សិក្ខាកាមប្រមាណជា៧០នាក់បានស្វែងយល់អំពីបច្ចេកវិទ្យាថ្មីសម្រាប់ឧស្សាហកម្ម និងសំណង់នៃផលិតផលស្រទាប់ថ្នាំលាបការពារ ដែលបានធ្វើបទបង្ហាញដោយ ក្រុមអ្នកជំនាញមកពីប្រទេសថៃ ម៉ាឡេស៊ី និងសិង្ហបុរី នៅឯសណ្ឋាគារ The Great Duke Phnom Penh Hotel។ កាលពីថ្ងៃទី ១៤ ខែ កញ្ញា ក្រុមហ៊ុន NCS Global Coatings (Cambodia) Co., Ltd បានរៀបចំវេទិកាពិភាក្សាស្តីអំពីដំណោះស្រាយសម្រាប់ឧស្សាហកម្ម និងសំណង់ ដែលត្រូវ បានបង្ហាញដល់សិក្ខាកាមជាតិ និងអន្តរជាតិមកពីឧស្សាហកម្ម ចំណតជួសជុលកប៉ាល់ ក្រុមហ៊ុនប្រេងឥន្ធនៈ រោងចក្រឧស្សាហកម្ម រោងចក្រថាមពល ម្ចាស់គម្រោង និងអ្នកម៉ៅការ សំណង់ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនផលិតដែកថែប និងអ្នកដែលពាក់ព័ន្ធក្នុងវិស័យសាងសង់ ទាំងអស់។ លោក ប៉ោ សួរ នាយកក្រុមហ៊ុន NCS Global Coatings (Cambodia) Co., Ltd បានមាន ប្រសាសន៍ថា៖ «ក្រុមហ៊ុនយើងផ្គត់ផ្គង់ផលិតផលថ្នាំការពារច្រេះ ថ្នាំកូតអ៊ីសូឡង់ការពារ កម្ដៅ និង […]
អានបន្ថែមប្រេនសណ្ឋាគារអន្តរជាតិ Hilton នឹងបើកសណ្ឋាគារដំបូងបង្អស់នៅភ្នំពេញ ក្នុងឆ្នាំ ២០២២
កាលពីថ្មីៗនេះ ក្រុមហ៊ុន Hilton Hotels & Resorts បានចុះកិច្ចព្រមព្រៀងគ្រប់គ្រងជាមួយក្រុមហ៊ុនអចលនទ្រព្យ GFC ដើម្បីមកបើកសណ្ឋាគារ Hilton ដំបូងបង្អស់ នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ ២០២២ នេះបើយោងតាមសារព័ត៌មាន TGG Asia។ សណ្ឋាគារ Hilton Phnom Penh នឹងមានបន្ទប់សរុបចំនួន ២៨០ បន្ទប់ ហើយនឹងរួមបញ្ចូលនូវសេវាកម្មផ្សេងៗទៀត ដូចជាភោជនីយដ្ឋាន បន្ទប់ធ្វើសិក្ខាសាលា ហាងកាហ្វេ កន្លែងសម្រាកលំហែលកាយ កន្លែងហាត់ប្រាណ និងអាងហែលទឹក ជាដើម។ បើយោងតាមផែនទីរបស់ Ideal Property របស់ប្រទេសសិង្ហបុរី សណ្ឋាគារ Hilton Phnom Penh នឹងស្ថិតនៅក្នុងអគារអភិវឌ្ឍន៍ចម្រុះ (Mixed-use development) ដែលមានទីតាំងស្ថិតនៅជិតគម្រោង The Gateway តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី។ លោក Paul Hutton អនុប្រធានប្រតិបត្តិការអាស៊ីអាគ្នេយ៍របស់ Hilton បានប្រាប់ TGG Asia […]
អានបន្ថែមសមាគមសមា្ភរតុបតែងសំណង់ចិនស្វែងរកឱកាសវិនិយោគលើវិស័យសំណង់នៅកម្ពុជា
សមាគមសមា្ភរតុបតែងសំណង់ចិនកាលពីថ្ងៃទី ១២ ខែ កញ្ញា បានជួបជាមួយសមាគមអ្នកសាងសង់កម្ពុជានៅឯអគារកាណាឌីយ៉ា ដើម្បីស្វែងរកឱកាសវិនិយោគ និងសិក្សាអំពីទីផ្សារសំណង់នៅកម្ពុជា។ សមាគមសមា្ភរតុបតែងសំណង់ចិន គឺជាសមាគមផ្នែកសម្ភារៈសំណង់ ដូចជា ការ៉ូ អាលុយមីញ៉ូម និងការតុបតែង ក្នុងតំបន់ជឺចៀងនៃខេត្តស៊ីឈួន ហើយតំបន់ជឺចៀងនេះទៀតសោត គឺឈរនៅលំដាប់ទីមួយផ្នែកសម្ភារៈសំណង់នៅទូទាំងប្រទេសចិន។ លោក ឧកញ៉ា ហាន់ ឃៀង អនុប្រធានទីមួយនៃសមាគមអ្នកសាងសង់កម្ពុជា បានបញ្ជាក់ក្រោយកិច្ចប្រជុំថា សមាគមអ្នកសាងសង់កម្ពុជាបង្ហាញពីសម្ភារៈដែលសំណង់កម្ពុជាកំពុងត្រូវការច្រើន ជាពិសេសគឺមកពីប្រទេសចិន ស្របពេលដែលសំណង់ជាច្រើនត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន។ លោក ឧកញ៉ា ហាន់ ឃៀង បានមានប្រសាសន៍ថា៖ «គាត់ចង់មកសួរយោបល់ពីសមាគមរបស់យើង តើគាត់ចង់ចូលមកទីផ្សាររបស់យើង គាត់ត្រូវធ្វើរបៀបម៉េច។ ខ្ញុំក៏បានឲ្យយោបល់ដល់គាត់មកបើកជា supermarket [ផ្សារទំនើប] សម្ភារៈសំណង់ ខ្ញុំជឿថាអាចលក់ទៅបាន»។ តាមការបញ្ជាក់បន្ថែមរបស់លោក ឧកញ៉ា បើទោះបី កម្ពុជាមានទីផ្សារតូចក៏ពិតមែន តែការវិនិយោគលើផ្សារទំនើបសម្ភារៈសំណង់នាពេលនេះ គឺជាពេលវេលាល្អបំផុត ដោយសារថាសំណង់គឺមានច្រើន ហើយបច្ចុប្បន្ន ការសាងសង់គឺសម្រាប់ជួលទៅឲ្យក្រុមហ៊ុនចិន និងលក់ទៅឲ្យក្រុមហ៊ុនចិន។ លោក ឧកញ៉ាថ្លែងថា៖ «គាត់ចង់ឲ្យយើងជួយរកទីតាំងឲ្យគាត់ លើកទីមួយមក ធម្មតា មិនអាចជោគជ័យភ្លាមៗទេ។ បើពិតមែនមានបំណងចង់មកធ្វើ […]
អានបន្ថែមអាកាសយានដ្ឋានសីហនុនឹងអាចទទួលអ្នកដំណើររហូតដល់១០លាននាក់ក្នុងមួយឆ្នាំ
អាកាសយានដ្ឋានសីហនុ ក្នុងខេត្តមាត់សមុទ្រព្រះសីហនុ នឹងអាចទទួលអ្នកដំណើរឆ្លងកាត់ រហូតដល់១០លាននាក់ក្នុងមួយឆ្នាំ តាមរយៈគម្រោងពង្រីកស្ថានីយអ្នកដំណើររបស់ក្រុមហ៊ុនវិនិយោគ Cambodia Airports។ រដ្ឋលេខាធិការដ្នានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃព្រហស្បតិ៍បានឯកភាពជាគោលករណ៍ លើគម្រោងផែនការមេ ស្តីពីការពង្រីកស្ថានីយអ្នកដំណើរនៅអាកាសយានដ្ឋានសីហនុ ដើម្បីមានសមត្ថភាពទទួលអ្នកដំណើរឆ្លងកាត់ ឲ្យបាន១០លាននាក់ក្នុងមួយឆ្នាំ។ គម្រោងពង្រីកស្ថានីយអ្នកដំណើរនេះ នឹងធ្វើឡើងស្របគ្នា នឹងគម្រោងដែលកំពុងដំណើរការ ពង្រីកផ្លូវរត់ក្នុងអាកាសយានដ្ឋានខេត្តមាត់សមុទ្រ ដើម្បីទទួលការចុះចត និងហោះឡើងនៃយន្តហោះខ្នាតធំ។ គម្រោងផែនការមេ ស្តីពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុនេះត្រូវដាក់ឲ្យត្រួតពិនិត្យ នៅក្នុងកិច្ចប្រជុំ រវាងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងលោក អាឡាំង ប្រ៊ង អគ្គនាយកថ្មីនៃក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន កាលពីថ្ងៃព្រហស្បតិ៍។ តាមផែនការមេ ស្ថានីយអ្នកដំណើរថ្មី នៃអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២០ ដោយមានសមត្ថភាពទទួលអ្នកដំណើរ ៣,៦លាននាក់ សម្រាប់ដំណាក់កាលទី១ នៅពាក់កណ្តាលឆ្នាំ២០២២ និងមានសមត្ថភាពពង្រីកទទួលអ្នកដំណើរបន្ថែមដល់ទៅជាង ១០លាននាក់ នៅដំណាក់កាលបន្តបន្ទាប់។ ក្រៅពីនេះ អាកាសយាដ្ឋានអន្តរជាតិនេះ ក៏កំពុងដំណើរការពង្រីកផ្លូវសម្រាប់យន្តហោះរត់ ពី២៥០០ម៉ែត្រ ឲ្យដល់ ៣៣០០ម៉ែត្រ (៨០០ម៉ែត្របន្ថែម) ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២០ ដែលអាចទទួលបានការចុះចតយន្តហោះគ្រប់ប្រភេទ រួមទាំងខ្នាតធំ។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ […]
អានបន្ថែមពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យកើនឡើងជាង ៦០ ភាគរយ
អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធ-អាករជិត ២ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែ នៃឆ្នាំ ២០១៩ ដែលក្នុងនោះ ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យបានកើនឡើងខ្លាំងរហូតជាង ៦០ ភាគរយ។ យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១២ ខែកញ្ញា អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធចំនួន ១,៩៥២ លានដុល្លារអាមេរិក ដែលនេះគឺសម្រេចបានប្រមាណជា ៨៥,៣៣ ភាគរយនៃផែនការជាតិ។ តួរលេខនេះ បង្ហាញពីការកើនឡើងប្រមាណជា ២៩,៨៩ ភាគរយ បើប្រៀបធៀបទៅនឹងចំណូលប្រមាណជា ៤៤៩ លានដុល្លារអាមេរិក ដែលប្រមូលបាន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមពន្ធសំខាន់ៗ ពន្ធប្រថាប់ត្រាលើការផ្ទេរសិទិ្ធកាន់កាប់អចលនទ្រព្យកើនឡើង ៦០,១៨ ភាគរយ បន្ទាប់មកពន្ធលើអាករពិសេសកើន ២៦,៦១ភាគរយ ហើយពន្ធលើប្រាក់ចំណូលកើន ២៥,៨៩ ភាគរយ ខណៈពន្ធលើប្រាក់បៀវត្សកើន ១៦,១២ ភាគរយ។ លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា នឹងបន្តយកចិត្តទុកដាក់ចំពោះការងារគ្រប់គ្រងប្រមូលចំណូលពន្ធលើអចលនទ្រព្យប្រចាំឆ្នាំ ២០១៩ ។ ក្នុងនោះដែរ ខែតុលាឆ្នាំ ២០១៨ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធប្រមាណជា ១,៨៥២ លានដុល្លារអាមេរិក […]
អានបន្ថែមកម្ពុជាសម្រេចអនុម័តទិញថាមពលអគ្គិសនី ២៩០០ មេហ្គាវ៉ាត់ ពីឡាវ
កាលពីព្រឹកថ្ងៃទី ១២ ខែកញ្ញា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចព្រមព្រៀងទិញថាមពលអគ្គិសនីសរុប ២៩០០ មេហ្គាវ៉ាត់ ពីប្រទេសឡាវ ដើម្បីបំពេញកង្វះខាតអគ្គិសនីនាពេលបច្ចុប្បន្្ន ក៏ដូចជាដើម្បីបញ្ចុះថ្លៃអគ្គិសនីនាពេលអនាគត។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះធ្វើឡើងរវាង សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីស៊ូលីត ដែលភាគីទាំង២ បានចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ០៥ ដែល ៤ ក្នុងនោះគឺពាក់ព័ន្ធនឹងថាមពល។ កិច្ចព្រមព្រៀងទិញថាមពលអគ្គិសនីសរុប ២៩០០ មេហ្គាវ៉ាត់ នេះ រួមមាន ៖ ១) ការព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងអគ្គសនីឡាវ សម្រាប់ការនំាចូលអគ្គិសនីអនុភាព ៥០០ មេហ្គាវ៉ាត់ ពីវារីអគ្គិសនីអាត់តាពើ ប្រទេសឡាវ ២) ការព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គសនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AND MINERAL COMPANY LIMITED អនុភាព៦០០មេហ្គាវ៉ាត់ នៅខេត្តសេកុង ប្រទេសឡាវ ៥) ការព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា […]
អានបន្ថែមកម្ពុជា-ថៃ ឯកភាពគ្នាបន្តចរចាឡើងវិញការអភិវឌ្ឍតំបន់ជម្រុករ៉ែក្រោមសមុទ្រ
រដ្ឋាភិបាលកម្ពុជា និងប្រទេសថៃ បានឯកភាពគ្នា បន្តការចរចា និងពិភាក្សាគ្នាឡើងវិញ លើការអភិវឌ្ឍន៍រួមគ្នាតំបន់ជម្រករ៉ែ ប្រេង និងឧស្ម័ន នៅក្រោមបាតសមុទ្រ ដែលស្ថិតនៅត្រួតស៊ីគ្នាក្នុងដែនសមុទ្រនៃប្រទេសជិតខាងទាំងពីរ។ ជាការបន្តពិភាក្សាឡើងវិញនេះ គឺធ្វើឡើង បន្ទាប់ពីខកខាន ប្រហែលមួយទសវត្សរ៍។ ការសម្រេចបន្តការពិភាក្សាឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី រវាងរដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម និងសមភាគីថៃ លោក Sontirat Sontijirawong ដែលបានធ្វើឡើងនៅក្នុងទីក្រុងបាងកក កាលពីសប្តាហ៍មុន។ យោងតាមអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ និងជាអគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ភាគីទាំងពីរ បានឯកភាពគ្នា បន្តការពិភាក្សា លើការអភិវឌ្ឍន៍ ដោយឈរលើស្មារតីផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក។ លោក ជៀប សួរ បានថ្លែងថា៖ «ក្នុងកិច្ចប្រជុំ នឹងជំរុញការងារហ្នឹង ដោះស្រាយឲ្យបានឆាប់ លើផលប្រយោជន៍ស្នើភាព ៥០-៥0…»។ កម្ពុជា និងថៃ បានទាមទារអធិបតេយ្យភាពតំបន់ត្រួតស៊ីគ្នា ទំហំប្រមាណ ២៧ […]
អានបន្ថែមប្រទេសម៉ាឡេស៊ីនឹងណែនាំបទប្បញ្ញត្តិសុវត្ថិភាពសំណង់ថ្មីយ៉ាងតឹងរឹង
ក្រោយពីមានករណីគ្រោះថ្នាក់នៅការដ្ឋានសំណង់យ៉ាងធ្ងន់ធ្ងរចំនួន ៣ ករណីចាប់តាំងពីខែមិថុនារួចមក អគ្គនាយកដ្ឋានសុវត្ថិភាពការងារ និងសុខភាពរបស់ប្រទេសម៉ាឡេស៊ីឬ DOSH នឹងណែនាំច្បាប់ថ្មីយ៉ាងតឹងរឹង ដែលធ្វើឲ្យអ្នកអភិវឌ្ឍន៍ និងអ្នករចនាក៏ត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាព ខណៈកន្លងមក មានតែអ្នកម៉ៅការប៉ុណ្ណោះ ដែលទទួលខុសត្រូវ។ កម្មករចំនួន ៤ នាក់បានស្លាប់កាលពីខែមិថុនា នៅពេលដែលជញ្ជាំងបានដួលរលំក្នុងការដ្ឋានសាងសង់រីសត ហើយ ៤ នាក់ទៀតបានរងរបួសនៅពេលដែលមានការបាក់សំណង់នៅទីក្រុងគូឡាឡាំពួ ហើយកម្មករពីនាក់ផ្សេងទៀត បានស្លាប់នៅពេលដែលការដ្ឋានសំណង់អគារចតឡានបានបាក់រលំក្នុងរាជធានី។ លោក Omar Mat Piah នាយក DOSH បានមានប្រសាសន៍ថា ៖ «ក្នុងករណីភាគច្រើន ឧប្បត្តិហេតុនៅការដ្ឋានអាចត្រូវបានជៀសវាង ប្រសិនបើគោលការណ៍ណែនាំ នីតិវិធី និងប្រព័ន្ធសុវត្ថិភាពត្រូវបានអនុវត្ត…។ យើងមានគោលការណ៍ណែនាំដែលភាគច្រើនជាការស្ម័គ្រចិត្ត ប៉ុន្តែវាប្រហែលជាក្លាយជាការកិច្ចការតម្រូវដោយច្បាប់នៅត្រីមាសទី ១ ឆ្នាំក្រោយ»។
អានបន្ថែមជប៉ុននាំមុខចិនក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍
បើទោះបីជា ប្រទេសចិនមានថវិកាច្រើន និងមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅតំបន់អាស៊ីអាគ្នេយ៍តាមរយៈគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ក្តី ប្រទេសជប៉ុននៅតែបន្តចំណាយច្រើនជាងប្រទេសជិតខាងរបស់ខ្លួនលើគម្រោងទ្រង់ទ្រាយធំក្នុងតំបន់។ យោងតាមទិន្នន័យដែលប្រមូលបានដោយក្រុមហ៊ុន Fitch Solutions ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Bloomberg ជប៉ុនបានគាំទ្រគម្រោងនៅប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៦ នៅអាស៊ីអាគ្នេយ៍ គឺឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ក្នុងទំហំទឹកប្រាក់ប្រមាណជា ៣៦៧ ពាន់លានដុល្លារអាមេរិក ខណៈប្រទេសចិន បានចំណាយត្រឹម ២៥៥ ពាន់លានដុល្លារអាមេរិក។ ជាងពាក់កណ្តាលនៃការវិនិយោគរបស់ប្រទេសជប៉ុន គឺផ្តោតទៅលើប្រទេសវៀតណាម រួមទាំងផ្លូវដែកល្បឿនលឿនតម្លៃ ៥៨,៧ ពាន់លានដុល្លារអាមេរិក ដែលនឹងតភ្ជាប់រវាងទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ចំណែកឯ ការវិនិយោគរបស់ចិន គឺបានគ្រប់ដណ្តប់យ៉ាងទូលំទូលាយជាង បើទោះបីជា ប្រទេសឥណ្ឌូណេស៊ីកំពុងស្រូបយក ៣៦ ភាគរយនៃការវិនិយោគសរុបរបស់ចិន នៅក្នុងចំណោមប្រទេសចំនួន ៦ រួមទាំង រោងចក្រវារីអគ្គិសនីទន្លេកាយ៉ាន ដែលមានតម្លៃ ១៧,៨ ពាន់លានដុល្លារអាមេរិក។ បើនិយាយអំពីចំនួនគម្រោងវិញ ប្រទេសជប៉ុននាំមុខគេក្នុងប្រទេសចំនួន១០ក្នុងតំបន់ ដោយបានគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ២៤០ គម្រោង ខណៈប្រទេសចិនគាំទ្រត្រឹម ២១០ គម្រោង។
អានបន្ថែមការិនិយោគអាកាសយានដ្ឋានតម្លៃជាង ២,៧ ពាន់លានដុល្លារនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជា
ស្របពេលដែលសេដ្ឋកិច្ចកម្ពុជារក្សាបានកំណើនយ៉ាងល្អ កម្ពុជាក៏ត្រូវការវិនិយោគរាប់ពាន់លានដុល្លារអាមេរិកក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ខ្លួន ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្ម ក៏ដូចជា ជួយសម្រួលដល់អ្នកដំណើរតាមអាកាសចំនួន ១៥ លាននាក់ ដែលរំពឹងថា នឹងចូលមកប្រទេសនេះនៅឆ្នាំ ២០៣០ខាងមុខនេះ។ ការធ្វើឱ្យប្រសើរឡើងវិស័យអាកាសចរណ៍ គឺជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលដើម្បីជំរុញកម្ពុជាឲ្យក្លាយជាប្រទេស ដែលប្រជាជនមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០។ ហើយដើម្បីចូលរួមសម្រេចគោលបំណងនេះ កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានទាក់ទាញការវិនិយោគទៅលើអាកាសយានដ្ឋានក្នុងទំហំទឹកប្រាក់ប្រមាណជាង ២,៧ ពាន់លានដុល្លារអាមេរិក នៅតាមទីក្រុងធំៗ ហើយក៏មានគម្រោងវិនិយោគជាច្រើនទៀតនឹងមកដល់នាពេលខាងមុខផងដែរ។ យោងតាមតួលេខពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា វិស័យអាកាសចរណ៍បង្កើតការងារបានប្រមាណជា ១,៧ លានកន្លែង ដោយផ្ទាល់ និងដោយប្រយោល ដែលនេះគឺស្មើប្រមាណជា ២០ ភាគរយនៃកម្លាំងពលកម្មសរុបនៅកម្ពុជា។ ទាក់ទងនឹងផលប្រយោជន៍ចំពោះសេដ្ឋកិច្ចវិញ វិស័យនេះ រកចំណូលបាន ២,៧ ពាន់លានដុល្លារអាមេរិក ដោយផ្ទាល់ និងដោយប្រយោល ដែលស្មើនឹងប្រមាណ ១៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិអាកាសយានដ្ឋានទាំង៣ នៅកម្ពុជា VINCI Airports (អាកាសយានដ្ឋានភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ) បានវិនិយោគទឺកប្រាក់ ១០០ លានដុល្លារដើម្បីពង្រីកសមត្ថភាពអាកាសយានដ្ឋានទាំង ៣នេះ ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ ១០ […]
អានបន្ថែមច្បាប់ប្រព័ន្ធសុវត្ថិភាពអគ្គិភ័យថ្មីត្រូវបានដាក់ឱ្យដំណើរការនៅកម្ពុជា
អគ្គស្នងការនគរបាលជាតិ និងមជ្ឈមណ្ឌលជាតិ ត្រួតពិនិត្យគុណភាពប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ បានដាក់ឱ្យដំណើរការច្បាប់ស្តីអំពីប្រព័ន្ធសុវត្ថិភាពអគ្គីភ័យថ្មី ក្នុងគោលបំណងការពារអ្នករស់នៅក្នុងអគារ និងទ្រព្យសម្បត្តិ តាមរយៈការកំណត់ស្តង់ដារបច្ចេកទេស។ ច្បាប់ថ្មីនេះ ត្រូវបានចូលជាធរមានកាលពីថ្ងៃទី ១២ ខែសីហា ហើយត្រូវបានណែនាំដល់សាធារណជននៅក្នុងសិក្ខាសាលាកាលពីថ្ងៃទី ៩ ខែកញ្ញា ដែលរៀបចំឡើងដោយ សមាគម សហគ្រាស បង្ការអគ្គីភ័យកម្ពុជា (AFPE) និងមជ្ឈមណ្ឌលជាតិត្រួតពិនិត្យគុណភាពប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ (NICS)។ យោងតាមក្រុមហ៊ុនច្បាប់ DFDL ដែលបានចុះផ្សាយលើគេហទំព័ររបស់ខ្លួន «សៀវភៅស្តង់ដារជាតិស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ- ច្បាប់រចនាអគារ» នេះ គឺមានចំនួន១៣ ជំពូក រួមជាមួយឧបសម្ព័ន្ធចំនួន ៧ ។ ក្រុមហ៊ុនDFDLបានសរសេរថា៖ «ច្បាប់នេះ ផ្តល់លក្ខណៈបច្ចេកទេសជាក់លាក់ សម្រាប់បង្ការអគ្គិភ័យ និងមានគោលបំណងការពារអ្នករស់នៅក្នុងអគារ និងទ្រព្យសម្បត្តិ តាមរយៈការដាក់ចេញនូវស្តង់ដារដើម្បីបង្ការ និងកាត់បន្ថយហានិភ័យ នៃការឆាបឆេះក្នុងអគារ និងសំណង់ស្រដៀងគ្នា»។ ក្រុមហ៊ុនច្បាប់ខាងលើ បានបន្ថែមទៀតថា ច្បាប់ថ្មីនេះ ត្រូវអនុវត្តចំពោះការស្ថាបនាអគារថ្មី ក៏ដូចជា ការពង្រីក និងការជួសជុលអគារដែលមានស្រាប់។ ក៏ប៉ុន្តែ ច្បាប់ថ្មីនេះ មិនត្រូវបានអនុវត្តចំពោះការរចនាប្រព័ន្ធបង្ការអគ្គិភ័យសម្រាប់អគារ និងសំណង់ដែលជាអគារឧស្សាហកម្ម (ឃ្លាំង) សម្រាប់រំសេវ […]
អានបន្ថែមការស្រាវជ្រាវរបស់IMF៖ ការបង្កើនពន្ធលើអចលនទ្រព្យនឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
ការស្រាវជ្រាវថ្មីមួយដែលគាំទ្រដោយមូលនិធិរូបិយវត្ថុអន្តរជាតិ ឬ ហៅកាត់ថា IMF បានបង្ហាញថា កម្ពុជាគួរតែបង្កើនចំណូលពន្ធលើអចលនទ្រព្យ ដើម្បីផ្គត់ផ្គង់ការចំណាយ លើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលនេះ គឺជាវិធានការណ៍មួយដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យកាន់តែប្រសើរឡើង។ ចុះផ្សាយកាលថ្ងៃទី ០៦ ខែកញ្ញា ការស្រាវជ្រាវដែលមានចំណងជើងថា «របាយការណ៍ការងាររបស់IMF៖ ការជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ទាំងអស់គ្នានៅប្រទេសកម្ពុជា» បានបង្ហាញថា កម្ពុជាគួរបង្កើនការចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលនេះ គឺជួយបង្កើនប្រាក់ចំណូល ជាពិសេស នៅតាមតំបន់ជនបទ តាមរយៈការធ្វើឲ្យប្រសើរឡើងនូវការនាំចូលផលិតផលទៅកាន់ទីផ្សារនានា។ របាយការណ៍នេះ បានធ្វើការវិភាគពីរបៀបដែលកម្ពុជា គួរបង្កើនចំណូលពន្ធលើអចលនទ្រព្យ ឬបង្កើនចំណូលពន្ធពីពន្ធអាករលើតម្លៃបន្ថែម (VAT) ឬបង្កើនចំណូលពន្ធពីពន្ធលើប្រាក់ចំណូល ដើម្បីធានាដល់ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលកម្ពុជាគួរបង្កើនចំណាយសម្រាប់វិស័យនេះ ឲ្យបានប្រមាណជា ០.៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP។ ការស្រាវជ្រាវកម្រាស់ ២៦ ទំព័រនេះ បានបង្ហាញទៀតថា ការបង្កើនពន្ធលើអចលនទ្រព្យ រហូតដល់ចំណូលពីពន្ធអចលនទ្រព្យសរុបមានចំណែកស្មើនឹង ០.៦ ភាគរយ នៃ GDP គឺនឹងជួយជំរុញ GDP ប្រមាណជា ២.៧ ភាគរយ។ ចំពោះការបង្កើនពន្ធពីពន្ធ VAT វិញ គឺនឹងជួយជំរុញ […]
អានបន្ថែម