កម្ពុជានឹងមានដំណក់ប្រេងដំបូងនៅឆ្នាំ២០២០
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា តំណក់ប្រេងលើកដំបូងនឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយនេះ ដែលនឹងក្លាយជាប្រភពចំណូលពីធនធានធម្មជាតិដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជា។ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាលធនធានមនុស្សនៅព្រឹកថ្ងៃទី១៨វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចំណូលបានពីវិស័យប្រេងកាត នឹងត្រូវចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែកទន់ និងរឹង ពោលគឺការកសាងផ្លូវថ្នល់ ប្រឡាយ និងការអប់រំ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ “ឥឡូវ ដំណក់ប្រេងរបស់យើង នឹងចេញក្នុងឆ្នាំ២០២០ តែថ្ងៃខែជាក់លាក់ ខ្ញុំនឹងប្រកាសនៅពេលក្រោយ បន្ទាប់ពីធ្វើការងារ ជាមួយក្រុមហ៊ុនដែលកំពុងតែកសាង យ៉ាងមមាញឹក សម្រាប់ការបូមប្រេងដំបូងរបស់យើង”។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការរំពឹងធំរបស់រដ្ឋាភិបាលពីចំណូលធនធានធម្មជាតិ ដែលមានរ៉ែមាស រ៉ែធ្យូងថ្ម និងរ៉ែប្រេងកាត គឺចំណូលដែលនឹងអាចទទួលបាននៅពេលខាងមុខនេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី ទទួលសិទ្ធិវិនិយោគ គម្រោងប្រេងអប្សារាក្នុងប្លុក A ដែលជាតំបន់អភិវឌ្ឍប្រេងដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ តាមផែនការ ក្នុងប្លុក A ស្ថិតក្នុងដែនសមុទ្រកម្ពុជា មានអត្រាផលិតកម្មខ្ពស់បំផុត ៧ ៥០០ប៉ារ៉ែល ក្នុង១ថ្ងៃ។ យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុន KrisEnergy […]
អានបន្ថែមខេត្តព្រះសីហនុមានគម្រោងសាងសង់អគារជាង ១០០០ គម្រោង ក្នុងរយៈពេល២ឆ្នាំ
ទិន្នន័យសំណង់ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែវិចិ្ឆកា ឆ្នាំ២០១៩ មានចំនួន ១,០៧៦គម្រោង ហើយអគារកម្ពស់ចាប់ពី៥ជាន់ ដល់៤៥ជាន់ មានចំនួន ៨០១គម្រោង ។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។ ប្រភពខាងលើបន្តថា គិតត្រឹមខែតុលា ឆ្នាំ២០១៩ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ឆ្នាំ២០១៩ មានចំនួនប្រមាណ ៨៨០កន្លែង ក្នុងនោះសណ្ឋាគារ និង ផ្ទះសំណាក់មានជាង ៣៤៥កន្លែង (ប្រមាណ ១០,០៩៨បន្ទប់) និង ភោជនីយដ្ឋាន ៣១៣ កន្លែង។ កន្លងមក មានការព្រួយបាម្ភអំពីការថយចុះនូវតម្រូវការអចលនទ្រព្យក្នុងខេត្តមួយនេះ ប៉ុន្តែគេជឿថា ផ្លូវល្បឿនលឿនតម្លៃ ១,៩ ប៊ីលានដុល្លារ ភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ដែលបានចាប់ផ្តើមសាងសង់តាំងពី ខែ មីនា ឆ្នាំ២០១៩ មកម្ល៉េះ ហើយត្រូវចំណាយពេលសាងសង់ ៤៨ ខែឲ្យរួចរាល់ នឹងធ្វើឲ្យសេដ្ឋកិច្ចខេត្តព្រះសីហនុងើបឡើងវិញ ដោយសារតែសក្តានុពលចម្រុះរបស់វា រួមទាំងការអភិវឌ្ឍន៍ផ្នែកដឹកជញ្ជូន និងឧស្សាហកម្មកាន់តែច្រើន ដែលនឹងធ្វើឲ្យតំបន់ឆ្នេរមួយនេះក្លាយជាទីក្រុងរមណីយដ្ឋានមានសភាពអ៊ូអរម្តងទៀត។ ម្យ៉ាងវិញទៀត ថវិកាជិត ៣០០លានដុល្លារ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ […]
អានបន្ថែមរដ្ឋាភិបាលកំពុងធ្វើឲ្យបណ្តោយផ្លូវជាតិលេខ៤ ពោរពេញទៅដោយរោងចក្រឧស្សាហកម្ម
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើឲ្យតំបន់តាមបណ្តោយផ្លូវជាតិលេខ៤ពោរពេញទៅដោយរោងចក្រឧស្សាហកម្មនានា ដើម្បីបំរើដល់តំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗទាំងពីររបស់កម្ពុជា គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ នេះបើយោងតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា។ ថ្លែងក្នុងកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវក្នុងក្រុងព្រះសីហនុ សមេ្តចតេជោ ហ៊ុន សែន បញ្ជាក់ពីចក្ខុវិស័យប្រែក្លាយខេត្តព្រះសីហនុជាច្រកនៃកំណើនសេដ្ឋកិច្ច ហើយបច្ចុប្បន្ន រដ្ឋាភិបាលកំពុងជំរុញបង្កើតតំបន់ឧស្សាហកម្មជាច្រើន ជាពិសេស តាមបណ្តោយផ្លូវជាតិលេខ៤។ តាមការបញ្ជាក់របស់សម្តេច ខេត្តព្រះសីហនុមានតំបន់ឧស្សាហកម្មរហូតទៅដល់ ៩ ទីតាំង ដែលក្នុងនោះ ៥ទីតាំងកំពុងដំណើរការ និង៤ទីតាំងទៀតកំពុងត្រៀមដាក់ឲ្យដំណើរការផងដែរ។ ការផ្ដោតលើការអភិវឌ្ឍន៍តំបន់ឧស្សាហកម្មនេះ គឺដើម្បីធ្វើយ៉ាងណាជំរុញឲ្យខេត្តព្រះសីហនុក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចពហុបំណងតាមចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា។ ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្មនេះទៀតសោត គឺស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបាននិងកំពុងសាងសង់ឡើងយ៉ាងសកម្មដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ទាំងនេះ។ ក្នុងនោះ ផ្លូវល្បឿនលឿននភ្នំពេញ-ខេត្តព្រះសីហនុបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីពេលថ្មីនេះ ដែលជាគម្រោងធំជាងគេក្នុងប្រវត្តិសាស្រ្តកម្ពុជា សាងសង់ឡើងដោយប្រើប្រាស់ថវិកាប្រមាណជា ២ ពាន់លានដុល្លារអាមេរិក ហើយនឹងត្រូវបញ្ចប់ និងដាក់ឲ្យដំណើរការក្នុងឆ្នាំ ឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម) ក្រៅពីនេះ ផ្លូវជាតិលេខ៤ ក៏នឹងត្រូវធ្វើការកែលម្អឡើងវិញក្នុងឆ្នាំ២០១៩នេះ ក្រោយពីរដ្ឋាភិបាលទទួលបានកម្ចីឥណទានសម្បទានពីធនាគារពិភពលោកចំនួន១១០លានដុល្លារ រួចមក។ (អានបន្ថែម) បន្ថែមពីលើសក្តានុពលទាំងនេះ ការអភិវឌ្ឍន៍តំបន់ឧស្សាហកម្ម ជាពិសេស ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការសម្រេចគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (ឆ្នាំ ២០១៥–២០២៥ […]
អានបន្ថែមក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីក្រោយកសាងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ
រដ្ឋាភិបាលចំណាយថវិកា ២៩៤លានដុល្លារ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះសីហនុ ជាមួយនឹងការ ស្ថាបនាក្នុងទ្រង់ទ្រាយធំ ផ្លូវក្រុងព្រះសីហនុចំនួន៣៤ខែ្ស ដែលនឹងកែប្រែមុខមាត់ថ្មី ក្រុងព្រះសីហនុទាំង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងទាក់ទាញវិស័យទេសចរណ៍។ ការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ខ្សែ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ នៅក្រោមអធិបតីភាពសម្តេចតេជោរ ហ៊ុន នាយករដ្ឋមន្រ្តីកម្ពុជា។ យោងតាមផែនការ ផ្លូវទាំង៣៤ខ្សែ មានប្រវែងសរុប ៨៤ម៉ែត្រ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន៦ ប្រវែង២៥២ម៉ែត្រ ដែលសាងសង់ដោយក្រុមហ៊ុនសាងសង់ចំនួន៧ ដោយគ្រោងសាងសង់បញ្ចប់ក្នុង រយៈពេល៨ខែ។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ផ្លូវទាំង៣៤ខ្សែ ចែកចេញជា៣ប្រភេទ គឺមហាវិថី ចំនួន៣ខ្សែ ប្រវែង២២គីឡូម៉ែត្រ វិថីមានចំនួន១៦ខ្សែ ប្រវែងជិត៥០គីឡូម៉ែត្រ និងអនុវិថី មានចំនួន១៥ខ្សែ ប្រវែង១២គីឡូម៉ែត្រ។ ថ្លែងនៅក្នុងពិធីបើកការដ្ឋាននៅក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “នៅពេលដែល ផ្លូវទាំងអស់ត្រូវបានសាងសង់រួចរាល់ ក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងទំនើបទាក់ទាញ ក្នុងនាមជាប៉ូល សេដ្ឋកិច្ចទី២ នៅកម្ពុជា”។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា៖ “នៅឆ្នាំ២០២០ ក្រុងព្រះសីហនុនឹងប្រែប្រួលមុខមាត់យ៉ាងខ្លាំង […]
អានបន្ថែមកម្ពុជាផ្ដោតលើការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសដើម្បីត្រៀមខ្លួនសម្រាប់ឧស្សាហកម្ម ៤.០
ជាមួយនឹងការវិវត្តន៍ផ្នែកបច្ចេកវិទ្យា និង ការកើនឡើងនៃការប្រកួតប្រជែងទីផ្សារពិភពលោកកម្ពុជាត្រូវតែអភិវឌ្ឍវិស័យឧស្សាហកម្មរបស់ខ្លួនដើម្បីធ្វើឲ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ និង ត្រៀមខ្លួនដើម្បីអនុវត្តចក្ខុវិស័យឧស្សាហកម្ម ៤.០។ បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងផ្តោតលើការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស (SEZs) ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រដើម្បីជំរុញវិស័យឧស្សាហកម្ម។ បើតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (ឆ្នាំ ២០១៥–២០២៥) រដ្ឋាភិបាលកម្ពុជាសង្ឃឹមថានឹងបង្កើនផលិតផលក្នុងស្រុកសរុបនៃវិស័យឧស្សាហកម្មរហូតដល់ ៣០% នៅឆ្នាំ ២០២៥ ខណៈដែលវិស័យផលិតកម្មបានកើនឡើងពី ១៥.៥% ដល់ ២០% ក្នុងឆ្នាំ ២០១៣ ។ នេះបង្ហាញពីភាពចាំបាច់ដើម្បីកែលម្អ និង ធ្វើពិពិធកម្ម (ធ្វើឲ្យមានភាពចម្រុះ) វិស័យឧស្សាហកម្មដើម្បីឱ្យប្រទេសកម្ពុជាឈានទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចមួយកម្រិតទៀត។ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា កម្ពុជាកំពុងផ្តោតលើការធ្វើពិពិធកម្មវិស័យឧស្សាហកម្មដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ និង ដើម្បីកុំឲ្យពឹងផ្អែកចម្បងតែលើវិស័យកាត់ដេរសំលៀកបំពាក់ និង ស្បែកជើងដែលបច្ចុប្បន្នទាក់ទាញក្រុមហ៊ុនប្រមាណ ៧០០។ ឯកឧត្ដមបន្តថា ចាប់តាំងពីការដាក់ចេញនូវគោលនយោបាយឧស្សាហកម្មមក កម្ពុជាបានទាក់ទាញឧស្សាហកម្មថ្មីៗដូចជាឧបករណ៍អគ្គិសនី យានយន្ត និង គ្រឿងតុបតែង ដែលភាគច្រើនស្ថិតនៅក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេស។ ទោះបីជា វាពិបាកកំណត់ដំណាក់កាលនៃបដិវត្តឧស្សាហកម្មដែលកម្ពុជាកំពុងមានក៏ដោយ ក៏គេអាចនិយាយបានថាប្រទេសនេះស្ថិតនៅចន្លោះបដិវត្តឧស្សាហកម្ម ២.០ និង ៣.០ ដោយផ្អែកលើនិយមន័យរបស់ Henry Ford […]
អានបន្ថែមរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ គ្រោងបញ្ចប់ក្នុងរយៈពេល ៣ឆ្នាំ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះកិច្ចសន្យាសម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥ ០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ជាមួយក្រុមហ៊ុនសាងសង់មកពីប្រទេសបារាំង។ យោងតាមព័ត៌មានពីរដ្ឋាករស្វយ័តក្រុងភ្នំពេញ ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់នេះ ធ្វើឡើងកាល ពីថ្ងៃទី១៤ ខែវិច្ឆិកា ហើយក្រុមហ៊ុន Vinci Construction Grands Projects ជាអ្នកសាងសង់ ដែលគ្រោងប្រើរយៈពេល ៣៦ខែ ដើម្បីបញ្ចប់ការសាងសង់ ហើយការសាងសង់នឹងចាប់ផ្តើមនឹងចាប់ផ្តើមអនុវត្តនៅចុង ខែវិច្ឆិការនេះ។ ទឹកប្រាក់ប្រើសម្រាប់គម្រោងជំហានទី១ មានចំនួន ១៥៦លានដុល្លារ ដែលជាកម្ចីហិរញ្ញប្បទានបន្តពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ចំនួនពីរគឺ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុប សរុបចំនួន ១៣៦លានដុល្លារ និង២០លានដុល្លារផ្សេងទៀត ជាថវិកា បដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ យោងតាមការព្យាករណ៍របស់រដ្ឋាករទឹកក្រុងភ្នំពេញ តម្រូវការទឹកស្អាត នៅរាជធានីភ្នំពេញ នឹងមានរហូតដល់ ជាង៩០០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ គិតត្រឹម ឆ្នាំ២០២៥ និងជាង១លានម៉ែត្រគូបក្នុង១ថ្ងៃត្រឹមឆ្នាំ២០៣០ សម្រាប់ បម្រើសេចក្តីត្រូវការទឹកស្អាត ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាខែង ជាគម្រោងទីទី៤ របស់រដ្ឋាករទឹកក្រុងភ្នំពេញ ក្រោយការដាក់ឲ្យដំណើរការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី១នៅឆ្នាំ២០១៣ និងជំហានទី២នៅឆ្នាំ២០១៧ […]
អានបន្ថែមថៃប្រកាសពីផែនការពង្រីកអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ
រដ្ឋាភិបាលថៃបានប្រកាសនៅខែកញ្ញាកន្លងទៅនេះ ពីផែនការសាងសង់ស្ថានីយទី២នៅអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់ខ្លួននៅទីក្រុងបាងកក ហើយគម្រោងនេះនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ២,៤ ប៊ីលានដុល្លារអាមេរិក។ ប៉ុន្តែការកំណត់យកទីតាំងច្បាស់លាស់ ដើម្បីសាងសង់ស្ថានីយថ្មីនេះនៅតែមានបញ្ហាចម្រូងចម្រាស់ ដោយគម្រោងនេះគ្រោងនឹងពង្រីកបន្ថែមទៅផ្នែកខាងជើងឆៀងខាងកើតនៃទីតាំងប្រលានយន្តហោះបច្ចុប្បន្ន ។ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថាការជជែកវែកញែកជាសាធារណៈនឹងត្រូវធ្វើឡើងដើម្បីវាយតម្លៃផលប៉ះពាល់បរិស្ថាន។ ថៃនឹងក្លាយទៅជាប្រទេសដែលមានទីផ្សារធ្វើដំណើរតាមអាកាសលឿនបំផុតលំដាប់ទី ៥ នៅលើពិភពលោក ដោយមានអ្នកដំណើរប្រមាណ ២១៤ លាននាក់ក្នុងមួយឆ្នាំៗនៅឆ្នាំ ២០៣៧។ អាកាសយានដ្ឋានសុវណ្ណភូមិបច្ចុប្បន្នបានដើរតួនាទីជំនួសអាកាសយានដ្ឋានដនមឿងដ៏ចំណាស់ចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ។
អានបន្ថែមទីបំផុតអ្នកទិញខុនដូអាចមានអារម្មណ៍ធូរស្បើយ
ដោយ Eric Wong Chon Lap នេះគឺជាឆ្នាំដែលអ្នកទិញខុនដូទុករស់នៅ អាចមានអារម្មណ៍ធូរស្បើយដោយសារតែអ្នកអភិវឌ្ឍន៍ជាច្រើនបាននិយាយថាពួកគេនឹងផ្តោតលើការបញ្ចប់ការសាងសង់សំណង់ទាំងនោះ ហើយក៏ផ្តោតទៅលើខុនដូដែលមិនទាន់លក់ដាច់ផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការខុនដូដែលមានចំនួនតិចតួចនៅឡើយ ខណៈដែលការផ្គត់ផ្គង់កំពុងមានការកើនឡើង។ ហេតុផលដែលអ្នកទិញទុករស់នៅគួរតែរីករាយ គឺថាអ្នកអភិវឌ្ឍន៍ជាច្រើននឹងផ្តល់នូវការលើកទឹកចិត្ត សម្រាប់អ្នកទិញ រួមទាំងការបញ្ចុះតម្លៃ គួរឱ្យកត់សម្គាល់ ខណៈដែលអ្នកអភិវឌ្ឍន៍នឹងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយយ៉ាងខ្លាំងដើម្បីលក់អចលនទ្រព្យរបស់ពួកគេនៅលើទីផ្សារ។ ទីផ្សារលំនៅឋានចាប់ពីឆ្នាំនេះតទៅនឹងមានសន្ទុះដោយសារតែអ្នកទិញទុករស់នៅមានកំណើនច្រើន ហើយចំនួនអ្នកផ្គត់ផ្គង់ក៏មិនមានចំនួនហើមប៉ោងដូចឆ្នាំកន្លងមកផងដែរ។ បើពិនិត្យមើលជាទូទៅ ទីផ្សារខុនដូនឹងមានសភាពយឺតនៅឆ្នាំនេះ។ អ្នកអភិវឌ្ឍន៍ខុនដូធំៗ នឹងផ្តោតអារម្មណ៍កាន់តែខ្លាំងទៅលើខុនដូដែលសាងសង់រួច ហើយមិនទាន់លក់ដាច់ ក៏ដូចជាការផ្ទេរឈ្មោះទៅឱ្យអ្នកទិញដែលមានស្រាប់ និង លក់យូនីតដែលនៅសេសសល់ ជំនួសឱ្យការបើកដំណើរសាងសង់ថ្មី។ ម៉្យាងវិញទៀត អ្នកអភិវឌ្ឍន៍ជាច្រើនបាននិយាយថាពួកគេនឹងផ្តោតការយកចិត្តទុកទៅលើលំនៅឋានតម្លៃសមរម្យ មានផ្ទះ និង ផ្ទះល្វែងជាយក្រុងភ្នំពេញ ជាជាងការអភិវឌ្ឍន៍តែខុនដូ។ ទីផ្សារលំនៅឋាន មានផ្ទះ ផ្ទះល្វែង ឬ ខុនដូដែលមានតម្លៃសមរម្យ នឹងមានតម្រូវការច្រើន ពីសំណាក់អ្នកប្រើប្រាស់ក្នុងស្រុក មិនមែនអ្នកទិញទុកជួល ជនបរទេស ឬ អ្នកទិញទុកចំណេញទេ។ និន្នាការបែបនេះហើយទើបធ្វើឲ្យគេរំពឹងថានឹងធ្វើឲ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ហើយវាក៏បង្កើនកម្រិតនៃការប្រកួតប្រជែងក្នុងចំណោមអ្នកវិនិយោគនៅក្នុងវិស័យនេះផងដែរ។ សម្រាប់វិនិយោគិនទិញទុកជួល ត្រូវតែប្រយ័ត្នប្រយែងបន្តិចមុននឹងសម្រេចចិត្តទិញព្រោះចំនួនជនបរទេសដែលជាប្រភពដ៏សំខាន់នៃទីផ្សារជួលនៅភ្នំពេញមិនមានការកើនឡើងលឿនដូចចំនួនវិនិយោគិនឡើយ ហើយថវិកាជួលរបស់ជនបរទេសទាំងនោះក៏នៅមានកម្រិត។ សម្រាប់អ្នកទិញ ពួកគេនឹងអាចប្រមើមើលគម្រោងដែលសាងសង់រួចនៅលើទីតាំងជាក់ស្តែងដែលគេចង់បាន ហើយពួកគេអាចប្រៀបធៀបអចលនទ្រព្យទៅនឹងតំបន់ជុំវិញនោះ ជាជាងពឹងផ្អែកលើតែខិត្តប័ណ្ណ ឬ គម្រោងអភិវឌ្ឍដែលកំពុងសាងសង់។ […]
អានបន្ថែមផ្លូវ ៣៤ខ្សែ ចំណាយថវិកាជិត៣០០លានដុល្លារ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃសៅរ៍
ការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ខ្សែ ស្ថិតនៅក្នុងក្រុងព្រះសីហនុ នឹងចាប់ផ្តើមនៅព្រឹកថ្ងៃសៅរ៍នេះ ដែលគ្រោងចំណាយថវិការប្រមាណជិត៣០០លានដុល្លារ ដែលពិធីសម្ពោធការដ្ឋានសាងសង់ផ្លូវច្រើនខ្សែនេះ នឹងត្រូវធ្វើឡើងនៅក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ថ្លែងក្នុងពិធីសម្ពោធរោងចក្រផលិតស៊ីម៉ង់តិ៍កាលពីថ្ងៃព្រហស្បតិ៍ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ផ្លូវក្នុងក្រុងព្រះសីហនុ នឹងត្រូវចាក់បេតុង២តឹកកន្លះ ហើយចាក់កៅស៊ូពីលើថែមទៀត ដើម្បីធានាការដឹកជញ្ជូននៅក្នុងខេត្តដែលសំបូរទៅដោយកុងតឺន័រធំៗ សម្រាប់ដឹកជញ្ជូនទំនិញជារៀងរាល់ថ្ងៃ។ សម្តេចមានប្រសាសន៍ថា៖ “យើងត្រូវធ្វើផ្លូវដែលទ្រាំទ្រនូវទម្ងន់រថយន្តដែលផលិតស្រុកគេបាន”។ សម្តេចសង្កត់ធ្ងន់ថា ករណីខូចផ្លូវកន្លងមកនៅខេត្ ព្រះសីហនុ គឺដោយសារតែការអនុញ្ញាតឱ្យរថយន្តធុនធំ និងកុងតឺន័រចូលទៅតំបន់ផែទឹកជ្រៅក៏ដូចជាដឹកសម្ភារសំណង់ផ្សេងៗដើម្បីសាងសង់អគារចន្លោះពី៥ទៅប្រមាណ៦០ជាន់”។ រដ្ឋាភិបាលបានសម្រេចដាក់ចូលក្នុងចក្ខុវិស័យស្តីអំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព គឺបានសម្រេចធ្វើផ្លូវឱ្យបានរឹងមាំជាងមុន។្សម្តេចតេជោ មានប្រសាសន៍ថា ពីមុនថវិកា១០០លានដុល្លារ ធ្វើបាន ២០០គីឡូម៉ែត្រ ប៉ុន្តែតែចក្ខុវិស័យថ្មីនេះ គឺយើងបានដូរទស្សនៈថ្មី គឺថវិកា១០០លានដុល្លារ ធ្វើផ្លូវត្រឹម ១០០គីឡូម៉ែត្រប៉ុណ្ណោះ ដើម្បីធានានូវគុណភាពផ្លូវ ដែលរដ្ឋាភិបាលបានដាក់ចេញ៕
អានបន្ថែមជីប ម៉ុង លែន បើកការដ្ឋានសាងសង់គម្រោងថ្មីដ៏ធំអស្ចារ្យមួយទៀតលើផ្លូវ៥០ម៉ែត្រ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជីប ម៉ុង លែន បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់គម្រោងថ្មីដ៏ធំអស្ចារ្យមួយទៀតគឺ ផាក លែន ៥០ម៉ែត្រ នាព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។ គម្រោង ផាក លែន ៥០ម៉ែត្រ នឹងសាងសង់លំនៅដ្ឋានប្រណិតៗជាច្រើនប្រភេទ ដូចជា វីឡាឃ្វីន វីឡាឃ្វីន អេ វីឡាភ្លោះ វីឡាកូនកាត់អេ និង លំនៅឋានថ្មី ៣ ប្រភេទគឺ៖ វីឡាឃ្វីន ប៊ី ហ្សប ហៅស៍ អេ I និង ហ្សប ហៅស៍ អេ II។ ក្នុងបរិវេណគម្រោងមានក្លឹបហាត់ប្រាណ, អាងហែលទឹក, សូនកុមារ, សូនច្បារបៃតង អមទៅដោយផ្លូវថ្នល់ធំទូលាយខ្វាត់ខ្វែង ងាយស្រួលធ្វើដំណើរ ដោយមានការតភ្ជាប់ទៅកាន់ផ្លូវធំៗជុំវិញគម្រោង ដែលាមានភាពងាយស្រួលដល់ការរស់នៅបែបស៊ីវិល័យ ទាន់សម័យរបស់អតិថិជន។ ផ្សារទំនើប ជីប ម៉ុង ដ៏ធំនិងប្រណិតមួយនេះក៏នឹងត្រូវបានសាងសង់ឡើងក្នុងគម្រោង ផាក លែន ៥០ម៉ែត្រ […]
អានបន្ថែមរោងចក្រស៊ីម៉ង់ត៍តម្លៃ១១០លានដុល្លារនៅខេត្តកំពត សម្ភោធដំណើរការ
រោងចក្រស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ដែលមានតម្លៃ ១១០លានដុល្លារ ត្រូវបានបើកសម្ពោធដំណើរការនៅថ្ងៃព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០១៩ ក្លាយជារោងចក្រស៊ីម៉ង់ត៍ទីប្រាំ នៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធរោងចក្រស៊ីម៉ង់ត៍ ថៃ ប៉ុនរ៉ុង បើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព សម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ សាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតារ ស្ថិតនៅស្រុកដងទុក ខេត្តកំពត រោងចក្រស៊ីម៉ង់ត៍ ថៃ ប៉ុនរ៉ុង មានសមត្ថភាពផលិតស៊ីម៉ង់ត៍ បានប្រមាណ ២៥០០តោន ក្នុងមួយថ្ងៃ និងប្រមាណជិត ១លានតោនក្នុងមួយឆ្នាំ។ យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នកម្ពុជា មានរោងចក្រស៊ីម៉ង់ត៍ចំនួន៥ រាប់ទាំងរោងចក្រស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ហើយបរិមាណផលិតសរុបស៊ីម៉ង់ត៍ ប្រមាណ៨លានតោន ក្នុងមួយឆ្នាំ។ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា ការកើនឡើងនៃវិស័យសំណង់ បានធ្វើឲ្យកម្ពុជា មានតម្រូវខ្ពស់ ហើយការផលិតស៊ីម៉ង់ត៍ក្នុងស្រុក មិនអាចផ្គត់ផ្គង់តាមតម្រូវការ ដែលតម្រូវឲ្យមានការនាំចូលដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ឯកឧត្តម […]
អានបន្ថែមSEARA ជាអ្នកជំនាញតែមួយគត់នៅអាស៊ី លើការសាងសង់កន្លែងហាត់ប្រាណ
នៅពេលដែលស្ថាបនិកវិស្វកម្មកីឡា និង កម្សាន្តអាស៊ីអិលធីឌី ហៅកាត់ថា (SEARA) ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកកកាលពីឆ្នាំ ១៩៩១ យុទ្ធសាស្ត្រតែមួយគត់គឺផ្លោតលើស្តង់ដារអន្តរជាតិ។ នេះមិនត្រឹមតែជាយុទ្ធសាស្ត្រទីផ្សារអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាយុទ្ធសាស្ត្រដ៏សំខាន់មួយដែលត្រូវចំណាយពេលរាប់ឆ្នាំដើម្បីកសាង។ លោក Patrick Dean សហស្ថាបនិកបានថ្លែងថា “យើងបានឃើញទីផ្សារនៅសិង្ហបុរី និង កូឡាឡាំពួរ ដែលសំណង់កីឡដ្ឋានត្រូវបានគេសាងសង់ឡើងឲ្យមានស្តង់ដារកម្រិតខ្ពស់។ យើងបានសម្រេចចិត្តរង់ចាំទីផ្សារនេះរហូតដល់វាហូរឆ្ពោះទៅទិសខាងជើង”។ អ្វីដែលនៅខ្វះខាតគឺ ឧស្សាហកម្មបដិសណ្ឋារកិច្ចលំដាប់ខ្ពស់ ដែលវាទើបតែចាប់ផ្តើមប៉ុណ្ណោះ។ SEARA កសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាចម្បងក្នុងការសាងសង់ទីលានវាយកូនបាល់នៅតាមសណ្ឋាគារ និង រមណីយដ្ឋានល្បីៗ។ ការផ្លាស់ប្តូរទីផ្សារបានកើតឡើង នៅពេលដែលតំបន់នេះចាប់ផ្តើមងើបចេញពីវិបត្តិហិរញ្ញវត្ថុអាស៊ី។ ចាប់ពីពាក់កណ្តាលឆ្នាំ ២០០០ មកអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលបានហែលឆ្លងផុតពីវិបត្តិសេដ្ឋកិច្ច ឬ ដែលទើបតែចូលប្រលូកក្នុងទីផ្សារ បានចាប់ផ្តើមយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យផលិតផលឬសេវាកម្មរបស់ពួកគេមានច្រើនមុខ និងថាតើវាជះឥទ្ធិពលយ៉ាងណាដល់យីហោរបស់ពួកគេ។ ដំបូងឡើយ SEARA ធ្វើការសាងសង់ទីលានវាយកូនបាល់ផ្តើមចេញពីខុនដូ សហគមន៍លំនៅឋាន សណ្ឋាគារ និង រមណីយដ្ឋានដែលមិនសូវល្បី។ ក្រោយមកមានការសាងសង់ក្លឹបហាត់ប្រាណ និង ទីលានបាល់ទាត់ហ្វូតសាលជាដើម។ ក្រុមកីឡាបាល់ទាត់ចាប់ផ្តើមធ្វើទំនើបកម្មកន្លែងកីឡា និង យីហោរបស់ពួកគេ។ សាលារៀន និង កន្លែងរបស់រដ្ឋាភិបាលបានចាប់ផ្តើមបំពាក់នូវគ្រឿងបរិក្ខាររបស់ពួកគេឲ្យមានគុណភាពខ្ពស់ជាងមុន។ ការអភិវឌ្ឍនៃនគរោបនីយកម្ម និង ការរីកចម្រើនរបស់វណ្ណៈកណ្ដាល ធ្វើឲ្យពួកគេចង់បង្កើតទីលានវាយកូនគោលផ្ទាល់ខ្លួន […]
អានបន្ថែម