ការថយចុះនៃតម្រូវការរបស់ជនជាតិចិនលើទីផ្សារអចលនទ្រព្យ នៅក្រុងព្រះសីហនុ
ចិនដើរតួនាទីដ៏សំខាន់ នៅក្នុងសេដ្ឋកិច្ច និង ទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុ ដែលចិនមានចំនួនច្រើនជាងជនបរទេសណាៗទាំងអស់ ជាមួយនឹងប័ណ្ណការងារដែលត្រូវបានផ្តល់ឲ្យពួកគេ។ នៅក្នុងឧស្សាហកម្មទេសចរណ៍ ចំនួនភ្ញៀវទេសចរចិនមានចំនួនច្រើនជាងគេបំផុត ហើយចំនួននេះត្រូវបានគេរំពឹងថានឹងនៅតែកើនឡើងថែមទៀត។ ចិនគឺជាប្រភពវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់កម្ពុជា។ គេនៅតែជឿជាក់ថាបន្ទាប់ពីមានការបិទលើប្រតិបត្តិការល្បែងស៊ីសងតាមអ៊ីនធឺណិត ចិនក៏នៅតែជាប្រភពនៃតម្រូវការ និង ការវិនិយោគសម្រាប់ទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុ ហើយជឿថានឹងបន្តកើនឡើងទៀត។ ទោះយ៉ាងណាក៏ដោយ ចំនួនជនជាតិចិនមកកាន់ប្រទេសកម្ពុជានឹងមានការប្រែប្រួល ពិសេសបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងស៊ីសងតាមអ៊ីនធឺណិតនិង មិនបន្តអាជ្ញាប័ណ្ណឡើយសម្រាប់អ្នកកំពុងដំណើរការបច្ចុប្បន្ន នៅពេលអាជ្ញាប័ណ្ណរបស់ពួកគេផុតកំណត់។ ហេតុដូច្នេះហើយបានជាតម្លៃអចលនទ្រព្យចាប់ផ្តើមមានកែប្រែ នៅពេលមានសេចក្តីប្រកាសពីការបិទល្បែងស៊ីសងតាមអ៊ីនធឺណិតនេះ។ មុនពេលមានការប្រកាសនេះ ក្រុមអ្នកទិញខុនដូជាជនជាតិចិនមានចំនួនខ្ពស់បំផុត ហើយត្រូវបានក្រុមអ្នកអភិវឌ្ឍន៍រាយការណ៍ថាជាង ៩០% នៃការលក់ខុនដូរបស់ពួកគេគឺលក់ទៅឲ្យជនបរទេស ដែលភាគច្រើនជាជនជាតិចិន។ មានការព្រួយបារម្ភមួយចំនួនអំពីនិរន្តរភាពនៃតម្រូវការនេះ ដោយសារអ្នកទិញទុកជួលមួយចំនួន មិនអាចទាញប្រាក់ចំណូលដែលរំពឹងទុកពីការជួល ឬ មិនអាចទាញលុយដើមមកវិញបាន។ បន្ទាប់ពីពេលមានសេចក្តីប្រកាសពីការបិទល្បែងស៊ីសងតាមអ៊ីនធឺណិត ថ្មីៗនេះ ទីផ្សារអចលនទ្រព្យទាំងមូលកំពុងឈានដល់ការកែប្រែតម្លៃ។ ទោះយ៉ាងណា ផលប៉ះពាល់នឹងមានរយៈពេលខ្លីប៉ុណ្ណោះ ព្រោះសេដ្ឋកិច្ចខេត្តព្រះសីហនុនឹងអាចងើបឡើងវិញ ដោយសារតែសក្តានុពលចម្រុះរបស់វា រួមទាំងការអភិវឌ្ឍឧស្សាហកម្ម និង ទេសចរណ៍ ខណៈដែលទីក្រុងផ្សេងទៀតដូចជាទីក្រុងកែប និង សៀមរាប ភាគច្រើនពឹងផ្អែកទៅលើតែសក្តានុពលទេសចរណ៍របស់ពួកគេប៉ុណ្ណោះ ហើយគេរំពឹងថាទីក្រុងព្រះសីហនុ នឹងអាចវ៉ាខេត្តសៀមរាប ក្លាយទៅជាទីក្រុងធំបំផុតទី២ នៅប្រទេសកម្ពុជា។ ម៉្យាងវិញទៀត ក្រុងព្រះសីហនុនៅមានសក្តានុពលផ្សេងទៀត ដែលនេះនឹងអនុញ្ញាតឲ្យអ្នកអភិវឌ្ឍន៍ក្នុងស្រុក […]
អានបន្ថែមផ្លូវដែកប្រវែង៤០០គីឡូម៉ែត្រនឹងត្រូវតភ្ជាប់រវាងវៀតណាម និង ឡាវនៅឆ្នាំ ២០២១
សម្ព័ន្ធអភិវឌ្ឍន៍ផ្លូវដែករបស់ក្រុមហ៊ុនឥណ្ឌូណេស៊ី គ្រោងនឹងដំណើរការសាងសង់ផ្លូវដែករវាងប្រទេសវៀតណាម និង ឡាវនៅឆ្នាំ ២០២១ ដែលគ្រោងនឹងចាយទុនប្រមាណ ១,៩ ប៊ីលានដុល្លារអាមេរិក។ ក្រុមហ៊ុនអេឡិចត្រូនិក Len Industri ដែលគ្រប់គ្រងដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី និង ក្រុមហ៊ុនម៉ៅការ Waskita Karya បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន HT Construction របស់វៀតណាម និង ក្រុមហ៊ុន PetroTrade របស់ឡាវដើម្បីសាងសង់ផ្លូវដែកនេះ។ នៅក្នុងកិច្ចពិភាក្សាលើកដំបូងកាលពីឆ្នាំ ២០១៧ បានកំណត់ថាការងារសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២១ និង បញ្ចប់នៅឆ្នាំ ២០២៤ ហើយរថភ្លើងអាចនឹងរត់បានល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង រវាងក្រុងថាក់ហេក (Thakhek) ស្ថិតនៅភាគខាងត្បូងប្រទេសឡាវ រហូតដល់កំពង់ផែវង់អាង (Vung Ang) ក្នុងខេត្តហាទិញ (Ha Tinh) នៅភូមិភាគកណ្ដាលនៃប្រទេសវៀតណាម។ ទន្ទឹមនឹងនេះ វៀតណាម និង ឡាវក៏គ្រោងនឹងសាងសង់ខ្សែរថភ្លើងចម្ងាយ ៥៥៥ គីឡូម៉ែត្រពីទីក្រុងវៀងចន្ទន៍ ដល់ វង់អាង ខណៈដែលចិនក៏កំពុងសាងសង់រថភ្លើងមួយខ្សែតម្លៃ ៧ពាន់លានដុល្លារតភ្ជាប់ពីទីក្រុងគុនមីង […]
អានបន្ថែមក្រសួងរៀបចំដែនដីចុះផ្សាយខ្លឹមសារទាំងស្រុងនៃច្បាប់ស្តីពីសំណង់ដែលទើបអនុម័ត
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានសម្រេចចុះផ្សាយខ្លឹមសារទាំងស្រុងនៃច្បាប់ស្តីពីសំណង់ ដែលត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហត្ថលេខា កាលពីថ្ងៃទី ០២ ខែវិច្ឆិកា កន្លងទៅនេះ បន្ទាប់ពីរដ្ឋសភាកម្ពុជាបានពិនិត្យ និងអនុម័ត ។ នេះបើយោងតាមការបង្ហោះឯកសារនៃច្បាប់ស្តីពីសំណង់នៅលើទំព័រហ្វ៊េសប៊ុកផ្ទាល់របស់ក្រសួងកាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ2019 នេះ។ ការចុះផ្សាយខ្លឹមសារទាំងស្រុងនៃច្បាប់ស្តីពីសំណង់ខាងលើនេះ គឺនឹងអនុញ្ញាតឲ្យសាធារណៈជន ជាពិសេស ក្រុមហ៊ុនប្រកបអាជីវកម្មសំណង់មានមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ជួយដល់ការប្រកបអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ ច្បាប់ខាងលើនេះ មានកម្រាស់ ៣១ ទំព័រនេះ ចែកចេញជា ២២ជំពូក និង ១១៣មាត្រា ដែលត្រូវបានតាក់តែងឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមន្ត្រីជំនាញនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមផ្ដល់មតិយោបល់ និងធាតុចូលពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។ ច្បាប់សំណង់នេះ គឺតាក់តែងឡើងដើម្បីឆ្លើយតបនឹងសន្ទុះនៃការរីកចម្រើនរបស់វិស័យសំណង់ ដែលតម្រូវឲ្យមានការពង្រឹងការគ្រប់គ្រងរាល់ដំណើរការ និងប្រតិបត្តិការក្នុងវិស័យសំណង់ និងអ្នកពាក់ព័ន្ធនឹងការងារសំណង់។ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ […]
អានបន្ថែមក្រសួងចង់ឲ្យមានការតំឡើងសូឡាលើអាគារលំនៅដ្ឋានភ្ជាប់ចូលបណ្តាញជាតិ
ក្រសួងរ៉ែ និងថាមពល កំពុងពិនិត្យលើបទបញ្ញាតិស្តីពីការដំឡើងផ្ទាំងសូឡា ឬថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលអគារលំនៅដ្ឋាន និងខុនដូ ដើម្បីភ្ជាប់ចូលបណ្តាញជាតិ សល់ពីការប្រើប្រាស់ផ្ទាល់ខ្លួន។ ការលើកឡើងនេះ ស្របពេលដែលចំនួនអគារលំនៅដ្ឋានខ្ពស់ៗ និងខុនដូរ ទាំងក្នុងរាជរាជធានីភ្នំពេញ និងតាមបណ្តាខេត្តកំពុងកើនឡើង។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ការដំឡើងផ្ទាំងសូឡាលើដំបូលអគារស្នាក់នៅ និងអគារខុនដូរ គឺមានសារសំខាន់ ក្នុងការប្រើប្រាស់នៅក្នុងអគារផង និងសម្រាប់លក់ទៅឲ្យអាជ្ញាធរអគ្គិសនីកម្ពុជាផង ក្រោយពីសល់នៃការប្រើប្រាស់។ បច្ចុប្បន្ននេះ ក្រសួងមានបទបញ្ញាតិ្តអនុញ្ញាតឲ្យ សហគ្រាស និងរោងចក្រ ដូចជារោងចក្រកូកាកូឡា និងរោងចក្រស៊ីម៉ង់នៅខេត្តកំពត អាចដំឡើងផ្ទាំងសូឡាដើម្បីភ្ជាប់ចូលបណ្តាញជាតិ បន្ទាប់ពីសល់ពីការប្រើប្រាស់ផ្ទាល់ខ្លួន។ លោកថ្លែងថា៖ “បទបញ្ញាតិ្តទាក់ទងនឹងរោងចក្រ យើងមានរួចហើយ ប៉ុន្តែសម្រាប់ផ្ទះសម្បែង ឬតាម Apartment អត់ទាន់មាននៅឡើយទេ។ អាជ្ញាធរអគ្គិសនីកម្ពុជា រួមនឹងអគ្គនាយកដ្ឋានថាមពល យើងនឹងរួមគ្នាធ្វើកសាងនូវបទបញ្ញាតិ្ត”។ គួរជម្រាបជូនថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញទិសដៅ បង្កើនការផលិតថាមពលស្អាត ឬថាមពលបៃតង ពីគ្រប់ប្រភពថាមពលកកើតឡើងវិញ ដើម្បីនិរន្តភាពនៃការផ្គត់ផ្តង់ថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន។ បើតាមការបញ្ជាក់ពីក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ននេះ អាគារលំនៅដ្ឋាន ខុនដូមួយចំនួន […]
អានបន្ថែមOCIC to open the second phase of Olympia Mall in 2020
Overseas Cambodian Investment Corporation (OCIC), Cambodia’s leading developer is set to open the second phase of its Olympia Mall project in 2020. OCIC is renowned for its infrastructure projects and Olympia Mall opened its first phase on 22 June 2019. Construction & Property Magazine reporter Ms Khat Leakhena sat down with Mr Sao Monasy, leasing […]
អានបន្ថែមការស្រាវជ្រាវ៖ វិស្វកម្មខុសក្នុងការគ្រប់គ្រងទឹកបានបង្ខំឱ្យស្តេចខ្មែរផ្លាស់ប្តូររាជនីពីកោះកេរ្តិ៍ទៅអង្គរ
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការធ្វើវិស្វកម្មខុសក្នុងការគ្រប់គ្រងទឹកនៅរាជធានីកោះកេរ្តិ៍របស់កម្ពុជានាសតវត្សរ៍ទី ១០ បានបណ្តាលឱ្យព្រះរាជាខ្មែរធ្វើការប្តូរទីតាំងរាជធានី ពីភាគខាងជើងនៃប្រទេសកម្ពុជា នេះបើយោងការចុះផ្សាយរបស់ eurekalert។ ការរកឃើញនេះ បានធ្វើឡើងនៅពេលដែលក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោកបណ្ឌិត Ian Moffat មកពីសាកលវិទ្យាល័យ Flinders ក្នុងប្រទេសអូស្រ្តាលី បានប្រើប្រាស់ប្រពន្ធ័រ៉ាដាក្រោមដីដើម្បីធ្វើជាផែនទីសម្រាប់មើលផ្ទៃខាងលើនៃការលេចធ្លាយទឹកនៅកោះកេរ្តិ៍។ តាមរយៈការប្រើប្រាស់ប្រពន្ធ័រ៉ាដានេះ ក្រុមការងារអាចយល់កាន់តែច្បាស់អំពីមូលហេតុដែលអាងស្តុកទឹកមិនដំណើរការក្នុងកំឡុងពេលនៃការប្រើប្រាស់ក្នុងឆ្នាំដំបូង ដែលនាំឱ្យពួកគេជឿជាក់ថា នេះអាចជាមូលហេតុដែលរាជធានីត្រូវបានផ្លាស់ប្តូរ។ ផ្អែកលើការសិក្សា អ្នកបុរាណវិទ្យាបានពន្យល់ថា បន្ទាប់ពីពិនិត្យមើលគំរូនៃហេដ្ឋារចនាសម្ព័ន្ធ គឺច្បាស់ណាស់ថា ទំនប់ដែលមានប្រវែង ៧ គីឡូម៉ែត្រដែលត្រូវបានរចនាឡើងដើម្បីទាញយកទឹកពីស្ទឹងគឺមិនគ្រប់គ្រាន់ដើម្បីផ្ទុកលំហូរទឹកជាមធ្យមនៅក្នុងអាងស្តុកទឹកបានឡើយ។ លោកបណ្ឌិត Moffat ត្រូវបានដកស្រង់សម្តីដោយលោក eurekalert ថា ៖ « នៅពេលនោះ ការចាប់ផ្តើមគម្រោងវិស្វកម្មសំណង់ស៊ីវិលដូចជាការកសាងប្រាសាទ ការកសាងទីក្រុងឡើងវិញ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹក គឺជាចំណុចសំខាន់ក្នុងការបង្កើតអំណាចរបស់ព្រះរាជាខ្មែរ» ។ លោកបណ្ឌិត Moffat បានពន្យល់បន្ថែមទៀតថា ការបរាជ័យនៃទំនប់វារីអគ្គិសនីនៅកោះកេរ្តិ៍ដែលលោកមានប្រសាសន៍ថាគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំបំផុតនិងមានមហិច្ឆតាបំផុតនៅពេលនោះអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់កិត្យានុភាពនៃរដ្ឋធានីអធិបតេយ្យ និងបានរួមចំណែកក្នុងការសម្រេចចិត្តឡើងវិញក្នុងការ បង្កើតអង្គរជារដ្ឋធានីនៃចក្រភពខ្មែរ។ កោះកេរ្តិ៍ គឺស្ថិតនៅចម្ងាយ ៩០ គីឡូម៉ែត្រភាគខាងជើងបែកខាងកើតនៃអង្គរ ហើយត្រូវបានបង្កើតឡើងជារាជធានីនៅពាក់កណ្តាលសតវត្សរ៍ទី ១០ នៃគ្រឹសករាជ ក្រោមស្នាព្រះហស្ថព្រះរាជាជ័យវរ្ម័នទី ៤ ។ […]
អានបន្ថែមគម្រោងវិនិយោគថាមពលដើរដោយខ្យល់ នឹងសម្រេចការព្រមព្រៀងក្នុងឆ្នាំនេះ
ក្រុមហ៊ុនថាមពលកកើតឡើងវិញមកពីប្រទេសបារាំង Blue Circle គ្រោងវិនិយោគលើថាមពលអគ្គិសនី ដើរដោយថាមពលខ្យល់ បន្ទាប់ពីបញ្ចប់ការសិក្សាកាលដើមឆ្នាំ។ យោងតាមក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុន Blue Circle គ្រោងវិនិយោគបង្កើតថាមពលដើរដោយថាមពលខ្យល់ ដែលមានអនុភាព ប្រមាណ៨០មេហ្គាវ៉ាត នៅលើភ្នំបូកគោ ខេត្តកំពត។ អគ្គនាយកថាមពល នៃក្រសួងរ៉ែ និងថាមពល លោក វ៉ិចទ័រ ហ្សូណា បានឲ្យដឹងនៅថ្ងៃអង្គារ៍នេះថា ការចរចារតម្លៃលក់ថាមពលចេញថាមពលខ្យល់ជាមួយក្រុមហ៊ុន គ្រោងធ្វើក្នុងពេលខាងមុខឆាប់ៗនេះ។ លោក វ៉ិចទ័រ ហ្សូណា ថ្លែងថា៖ “Blue Circle ជាក្រុមហ៊ុនមកពីប្រទេសបារាំង ហើយក្រសួងបានចេញលិខិតអនុញ្ញាតឲ្យគាត់ ធ្វើការសិក្សានៅក្នុងខេត្តកំពត គឺនៅបូកគោ ហើយនិងខេត្តមណ្ឌលគីរី។ ប៉ុន្តែដោយឡែក យើងឃើញសក្តានុពលនៅបូកគោល្អ ហើយគាត់ អាចនឹងធ្វើការវិនិយោគជំហានដំបូង៨០មេហ្គាវ៉ាតៗ”។ ទំហំនៃការវិនិយោគថាមពលដើរដោយខ្យល់ ចំណាយប្រមាន២ ទៅ៣លានដុល្លារ ក្នុងមួយមេហ្គាវ៉ាត។ ទោះបីគម្រោងនេះ អាចនឹងក្លាយជាគម្រោងថាមពលដើរដោយខ្យល់ ដំបូងគេបង្អស់នៅកម្ពុជា លោក វ៉ិចទ័រ ហ្សូណា បញ្ជាក់ថា ការចរចារតម្លៃថាមពលលក់ចេញអោយអគ្គិសនីកម្ពុជា ជារឿងចាំបាច់ ដោយសារអគ្គិសនីកម្ពុជាចង់បានប្រភពថាមពលដែលមានតម្លៃថោក ដើម្បីលក់ចេញឲ្យអ្នកប្រើប្រាស់ក្នុងតម្លៃថោក […]
អានបន្ថែមរោងចក្រមីកញ្ចប់លំដាប់អន្តរជាតិបើកសម្ភោធជាផ្លូវការ
រោងចក្រផលិតមីកញ្ចប់ បំពាក់ដោយបច្ចេកវិទ្យាមកពីប្រទេសជប៉ុនបានបើកសម្ភោធដំណើរការជាផ្លូវការ នៅរាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ កន្លងទៅជាមួយនឹងក្តីរំពឹងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ ខណៈផលិតផលមីនេះគឺផលិតដោយស្នាដៃខ្មែរ។ វិនិយោគដោយក្រុមហ៊ុន One More Manufacturing Co Ltd រោងចក្រផលិតមី មានទីតាំងនៅលើមហាវិថីឈ្នះៗ ផ្លូវកប់ស្រូវ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ។ ដោយមានម៉ាកសញ្ញា «មីជាតិ» ផលិតផលមីកញ្ចប់ពីរោងចក្រ មានបីជម្រើស គឺរសជាតិខគោ សាច់ជ្រូកចិញ្រ្ចាំ និងស៊ុបមាន់។ ថ្លែងនៅក្នុងពិធីសម្ភោធកាលពីថ្ងៃសៅរ៍ លោកស្រី ជឹង សុគន្ធាវី នាយិការោងចក្រមីជាតិ បានមានប្រសាសន៍ថា ផលិតផលមីជាតិ ត្រូវបានផលិតជាផលិតផលខ្មែរដំបូងគេនៅលើទីផ្សារកម្ពុជាដែលបង្កើត ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលជាប្រជាពលរដ្ឋខ្មែរមីជាតិត្រូវបានបង្កើតឡើងតាមរយៈការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ផ្ចិត ផ្ចង់ សម្រិតសម្រាំងបំផុត និងផលិតដោយប្រើប្រាស់ម៉ាស៊ីននាំចូលពីប្រទេសជប៉ុន និងបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុន។ លោកស្រីបន្តថា “នេះជាពេលដ៏សមស្របបំផុត ដែលកម្ពុជា គួរមានរោងចក្រផលិតចំណីអាហារក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនប្រមាណជាង ១៦លាននាក់ និងកាត់បន្ថយការពឹងផ្អែកលើសង្វាក់ ផលិតកម្ម របស់បរទេស ឬប្រទេសជិតខាង”។ លោកស្រីជឹង […]
អានបន្ថែមតើប្រព័ន្ធ QR កូតថ្មីនេះ នឹងអាចជួយអ្វីខ្លះដល់វិស័យលក់រាយនៅកម្ពុជា?
ជាមួយនឹងការកើនឡើងនៃវិស័យសំណង់ដ៏គួរអោយកត់សម្គាល់ ក្នុងនោះក៏មានគម្រោងផ្សារទំនើបលក់រាយជាច្រើនកំពុងរីកលូតលាស់ដូចផ្សិតផងដែរ ដូចេ្នះកម្ពុជានឹងមានប្រព័ន្ធ QR កូត ដែលជាលេខកូដ សម្រាប់ទូទាត់សាច់ប្រាក់នៅពេលទិញទំនិញអ្វីមួយនៅតាមផ្សារទំនើបទាំងអស់នោះ។ បច្ចុប្បន្ននេះមានការផ្គត់ផ្គង់លក់រាយមានទំហំប្រមាណ ៣០០,០០០ ម៉ែត្រការ៉េ នៅក្នុងប្រទេសកម្ពុជា។ របាយការណ៍របស់ CBRE បង្ហាញថានៅឆ្នាំ ២០២៤ ផ្សារទំនើបនឹងកើនឡើងដល់ ៤៩៦,៨៥៧ ម៉ែត្រការ៉េ រីថែរផូឌេមនឹងកើនឡើងដល់ ១៤៣,៩៥៦ ម៉ែត្រការ៉េ ហើយផ្សារសហគមន៍ក៏នឹងពង្រីកដល់ប្រមាណ ១០០,០០០ ម៉ែត្រការ៉េផងដែរ។ លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា“ទីផ្សារលក់រាយនៅភ្នំពេញកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស មិនត្រឹមតែទំហំអគារដែលត្រូវបានសាងសង់សម្រាប់ទីផ្សារលក់រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអតិថិជនមានការរំពឹងទុកខ្ពស់ក្នុងការដើរទិញទំនិញបែបទំនើបផងដែរ” ។ លោក Hodge ក៏បានមានប្រសាសន៍ថា “ប្រព័ន្ធទូទាត់សាច់ប្រាក់តែងតែត្រូវបានស្វាគមន៍បន្ថែម ព្រោះថាវាអាចផ្តល់នូវភាពបត់បែនកាន់តែច្រើន និងផ្តល់ព័ត៌មានជាច្រើនទៀតដែលអាចប្រមូលយកមកប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់អ្នកលក់រាយនិងអ្នកប្រើប្រាស់ជាបន្តបន្ទាប់។” កាលពីខែកុម្ភៈ ធនាគារកណ្តាលកម្ពុជានិងថៃបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងគម្រោងទូទាត់ប្រាក់ដោយផ្អែកលើ QR កូដ និងការអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុ បើយោងតាមសេចក្តីថ្លែងការណ៍របស់ធនាគារជាតិនៃកម្ពុជា។ កម្មវិធីទូរស័ព្ទដៃនៃការគិតលុយQRកូតនេះ នឹងជួយជំរុញការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុករវាងប្រទេសនីមួយៗ។ លោកជំទាវ ជា សិរី អគ្គនាយិកានៃអគ្គនាយកដ្ឋានបច្ចេកទេសធនាគារជាតិនៃកម្ពុជា បាននិយាយកាលពីខែសីហាថា ជាមួយនឹងកម្មវិធីទូរស័ព្ទដៃនៃការគិតលុយQRកូតនេះ ប្រជាជនកម្ពុជានឹងអាចប្រើប្រាក់រៀលដើម្បីទិញទំនិញនៅប្រទេសថៃខណៈពេលដែលជនជាតិថៃធ្វើដំណើរមកកម្ពុជានឹងអាចបង់ជាប្រាក់បាត។ […]
អានបន្ថែមនាយករដ្ឋមន្ត្រីប្រទេសចិនប្តេជ្ញាគាំទ្រការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ
នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម Li Keqiang បានប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍន៍នៅខេត្តព្រះសីហនុ ខណៈខេត្តមួយនេះ បាននិងកំពុងស្រូបយកវិនិយោគិនចិនយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការប្តេជ្ញានេះ គឺធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Li Keqiang នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥។ យោងតាមការបញ្ជាក់នៅលើទំព័រហ្វ៊េកប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន ភាគីទាំងពីរបានជជែកពិភាក្សាទៅលើបញ្ហាចំនួន៣ចំណុច ដែលទី១ ឯកឧត្តម Li Keqiang បានមានប្រសាសន៍ថា ប្រទេសទាំងពីរនឹងធ្វើការពិភាក្សាគ្នា ជាពិសេស លើជំនួយឥតសំណងដើម្បីជួយដល់ការអភិវឌ្ឍន៍នៃខេត្តព្រះសីហនុ តបតាមការស្នើសុំរបស់កម្ពុជា។ ចំពោះបញ្ហាទី២ វិញ ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានឯកភាពគាំទ្រក្នុងការរៀបចំកិច្ចប្រជុំទី៥គណៈកម្មាធិការនៃអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីពិភាក្សាទាក់ទងនឹងរឿងថវិកានៃប្រទេសទាំងពីរ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាកិច្ចប្រជុំអនុតំបន់ផងដែរ។ គួរបញ្ជាក់ថា ខេត្តព្រះសីហនុបានទាក់ទាញការវិនិយោគយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងនោះ គិតត្រឹមដើមឆ្នាំ ២០១៩នេះ សំណង់ដែលបានសុំច្បាប់សាងសង់ក្នុងខេត្តព្រះសីហនុមានចំនួនរហូតដល់ទៅ ៨១៩ សំណង់។ (អានបន្ថែម) ក្រៅពីនេះ ផ្លូវចំនួន ៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងត្រូវចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ដែលនេះ គឺនឹងជួយដល់ការអភិវឌ្ឍន៍ដទៃទៀតផងដែរ។ (អានបន្ថែម)
អានបន្ថែមប្រព័ន្ធបង្ហូរទឹកកខ្វក់ដំបូងបង្អស់ក្រោមជំនួយរបស់ជប៉ុននឹងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២០
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុននឹងត្រូវចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២០ខាងមុខនេះ ក្រោយពីកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងត្រូវបានចុះហត្ថលេខារួចរាល់។ គម្រោងនេះ មានតម្លៃ ២៧លានដុល្លារអាមេរិក ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA នឹងមានការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងនៅបឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ តាមការបញ្ជាក់របស់ JICA កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងខាងលើ គឺត្រូវបានចុះហត្ថលេខារវាង ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក Yuichi Sugano ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា។ គម្រោងខាងលើនេះមានទិសដៅចម្រោះ ទឹកកខ្វក់មុនពេលបង្ហូរចូលទន្លេ តាមរយៈការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ និងបំពង់បង្ហូរ ទឹកកខ្វក់ដែលមានប្រវែងសរុប ២.០០០ម៉ែត្រ មុខកាត់ ៥០០មម ភ្ជាប់ពីស្ថានីយបូមទឹកកខ្វក់បឹងត្របែក ដែលការសាងសង់នឹងប្រើរយៈពេលប្រមាណជា ៣២ខែ។ ស្របពេលដែលបញ្ជាក់ថានេះគឺជាគម្រោងប្រព័ន្ធបង្ហូរទឹកកខ្វក់ដំបូងរបស់ខ្លួននៅភ្នំពេញ JICA ក៏បានបញ្ជាក់បន្ថែមថា គម្រោងនេះនឹងផ្តល់ជាជំនួយបច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពមន្ត្រីលើប្រតិបត្តិការ និងថែទាំរោងចក្រ ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុផង ដែរ។ កិច្ចព្រមព្រៀងនេះធ្វើឡើង ក្រោយពេលអាជ្ញាធរកាលពីខែមេសាកន្លងទៅនេះ បានធ្វើការកំណត់ព្រំដែនសម្រាប់ត្រៀមដំណើរការសាងសង់ ដែលនឹងត្រូវការដីប្រមាណជា ១៦ហិកតាសម្រាប់សាងសង់។ (អានបន្ថែម)
អានបន្ថែមប្រទេសម៉ាឡេស៊ីកាត់បន្ថយតម្លៃអប្បបរមាលើការទិញអចលនទ្រព្យសម្រាប់ជនបរទេស
រដ្ឋាភិបាលម៉ាឡេស៊ីបានកាត់បន្ថយចំនួនទឹកប្រាក់អប្បបរមាដើម្បីទិញអចលនទ្រព្យសម្រាប់ជនបរទេសពី ២៣៨ ៥៨១ ដុល្លារអាមេរិក មកត្រឹមតែ ១៤៣ ១៤៩ ដុល្លារអាមេរិក ដែលគោលនយោបាយនេះ បានធ្វើឲ្យមានទាំងអ្នកគាំទ្រ និងមានទាំងអ្នកមិនគាំទ្រ។ ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេរបស់ម៉ាឡេស៊ី ឈ្មោះថា សមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យនិងលំនៅដ្ឋាន (REHDA) បានសាទរចំពោះការផ្លាស់ប្តូរនេះ ដោយបានលើកឡើងថា វានឹងធ្វើឲ្យទីផ្សារអចលនទ្រព្យប្តូរពីការវិនិយោគលើគម្រោងប្រណិត មកវិនិយោគឡើងវិញសម្រាប់គម្រោងតម្លៃសមរម្យបន្ថែមទៀត។ ទោះជាយ៉ាងនេះក្តី សមាគម National Buyers Association បានអះអាងថា ការផ្លាស់ប្តូរនេះ នឹងធ្វើឱ្យអ្នកអភិវឌ្ឍន៍ដំឡើងថ្លៃដើមពីគម្រោងដែលមានតម្លៃទាបដើម្បីទាក់ទាញអ្នកទិញបរទេស ដែលនេះនឹងជំរុញឲ្យមានអតិផរណា និងបង្កឱ្យមានកង្វះផ្នែកអចលនទ្រព្យតម្លៃសមរម្យ។ REHDA បដិសេធការអះអាងនេះ ដោយបានលើកឡើងថា គោលការណ៍នេះ នឹងប៉ះពាល់ដល់អចលនទ្រព្យមិនទាន់លក់ចេញដែលមានតម្លៃខ្ពស់ជាង៦០០ ០០០ រីងហ្គិត នៅទីក្រុងគូឡាឡាំពួ និងទីក្រុងធំ ៗ ដទៃទៀត។
អានបន្ថែម