សារមន្ទីរតម្លៃជាង ១លានដុល្លារ នៅវត្តរាជបូណ៌ ខេត្តសៀមរាប បើកការដ្ឋានសាងសង់ហើយ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ដែលមានតម្លៃជាង ១លានដុល្លារ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ការសាងសង់សារមន្ទីរនៅទីនេះ គឺបានចូលរួមចំណែកនៅក្នុងសង្គម-សេដ្ឋកិច្ច របស់ខេត្តសៀមរាប ក្នុងការថែរក្សាសម្បត្តិវប្បធម៌កេ​រដំណែលរបស់ដូនតា ការចូលរួមលើកកម្ពស់នៅក្នុងវិស័យទេសចរណ៍នៃខេត្តសៀមរាប តាមរយៈការរៀបចំទីតាំ​ងមួយនេះឱ្យ​​ក្លាយជាគោលដៅទេសចរណ៍បន្ថែម។ សម្តេចបានបន្តទៀតថា សារមន្ទីរនេះ នឹងតម្កល់នូវវត្ថុបុរាណ ដែលពុទ្ធបរិស័ទមួយចំនួនបានប្រទះឃើញ ហើយយកមកប្រគេនព្រះសង្ឃ ដើម្បីការពារថែរក្សាបេតិកភណ្ឌកេរដំណែលដូនតា និងសម្រាប់កូនចៅជំនាន់ក្រោយបានយល់ដឹងនូវវប្បធម៌របស់ខ្លួន។ សូមបញ្ជាក់ថា  គម្រោងសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម គ្រោងថវិកាចំណាយ ជាង១.០៣៩.៦៦០ដុល្លារ (មិនរាប់បញ្ចូលការរចនាទូតាំង និងការលំអ ខាងក្នុងអគារ) ដោយប្រើប្រាស់រយៈពេល២៤ខែ។ ស្ថាបត្យកម្មគម្រោង ប្លង់ស្ថាបត្យកម្មជារចនាបទខ្មែរ មានទំហំបណ្តោយ ៣៤ម៉ែត្រ ទទឹង២៦.៦ម៉ែត្រ កម្ពស់ពីរជាន់(ជាន់ផ្ទាល់ដីនិងជាន់ទីមួយ) គូរដោយមន្ត្រីជំនាញអាជ្ញាធរជាតិ អប្សរា។ សារមន្ទីរនេះ នឹងរក្សាទុកវត្ថុបុរាណសាងពីដីដុត លោហៈ អង្កាំ ឈើ ឆ្អឹង […]

អាន​បន្ថែម

ត្រឹមត្រីមាសទី១-២០២៤ កម្ពុជាទូទាត់បំណុលបានជិត $២០០លាន ខណៈបំណុលសរុបមានជាង $១១ពាន់លាន

ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានទូទាត់បំណុលបានជិត ២០០លានដុល្លារ ខណៈមានបំណុលសាធារណៈសរុបចំនួន ១១,០៩ពាន់លានដុល្លារ។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា លេខ ២២។ ប្រភពដដែលនេះ បានឱ្យដឹងថា បំណុលសាធារណៈសរុបរួមមាន ១១ពាន់លានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស និង ៩៨លានដុល្លារ ជាបំណុលសាធារណៈក្នុងប្រទេស។ ដោយឡែក ចំពោះការទូទាត់សេវាបំណុលវិញ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជា​បានទូទាត់សរុបចំនួន ១៨១,៥៥លានដុល្លារ ដែលក្នុងនោះ ក្របខណ្ឌបំណុលសាធារណក្រៅប្រទេសមានចំនួន​ប្រមាណ ១៨១លានដុល្លារ និងក្របខណ្ឌបំណុលសាធារណៈក្នុងប្រទេសមានចំនួន ០,៥៥លានដុល្លារ។ ក្រៅពីនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុបចំនួន ១៤០,១៤លានដុល្លារ សមមូលនឹង ១០៥,២៥ លានអេសដេអ៊ែ ស្មើនឹង ៦% នៃពិតានដែលច្បាប់អនុញ្ញាត (១៧០០លានអេសដេអ៊ែ)។ (អានបន្ថែម) ជាងនេះទៅទៀត ក្នុងការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងត្រីមាសទី១ ឆ្នាំនេះវិញ កម្ពុជាបោះបានសរុបចំនួន ១៨២ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤.៥០៤លានដុល្លារ ខណៈទំហទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះស្មើនឹងប្រមាណ ៤១% នៃទំហំសរុបដែលច្បាប់អនុញ្ញាត […]

អាន​បន្ថែម

រយៈពេល៦ខែ កម្ពុជាអនុម័តគម្រោងថ្មីបានជាង $៣ពាន់លាន ខណៈកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ

ក្នុងឆមាសទី១ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មី គម្រោងពង្រីកផលិតកម្ម និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើង៧៧គម្រោង ក្នុងនោះទុនវិនិយោគមានការកើនឡើងដល់ទៅជាង ២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចុះផ្សាយនៅថ្ងៃទី៥ កក្កដា ឆ្នាំ២០២៤។ តាមរបាយការណ៍ខាងលើបានបង្ហាញទៀតថា ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ គឺ៤៣គម្រោង ខណៈតាមពីក្រោយដោយខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគចំនួន៤០គម្រោង។ (របាយការណ៍លម្អិត) ក្នុងចំណោមគម្រោងវិនិយោគទាំង ១៩០គម្រោងនេះ ឃើញថាវិស័យទេសចរណ៍បានស្រូបទាញទុនវិនិយោគបានរហូតដល់ ៥៦.៥៩ភាគរយ, តាមពីក្រោយដោយហេដ្ឋារចនាសម្ព័ន និងផ្សេងៗស្រូបបាន ២៣,១១ភាគរយ, រីឯវិស័យឧស្សាហកម្មមាន ១៨,០៧ភាគរយ, ខណៈកសិកម្ម និងកសិ-ឧស្សាហកម្ម ស្រូបបានត្រឹមតែ ២,២១ភាគរយប៉ុណ្ណោះ។ គួរបញ្ជាក់ទៀតថា ក្នុងរយៈពេល៦ខែកន្លងទៅនេះ ឃើញថាមានគម្រោងវិនិយោគមួយចំនួនមានភាពលេចធ្លោរជាងគេ ក្នុងនោះរួមមាន៖ ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស៖ ទី១_គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយប្រាំចំនួន ២.៨៧០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥៧៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៨៦០ កន្លែង។ ទី២_គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក […]

អាន​បន្ថែម

ក្រុមអ្នកបណ្តាក់ទុនចិនព្រមានថា ការបង្កក IPO នឹងធ្វើឱ្យក្រុមហ៊ុនច្នៃប្រតិដ្ឋបច្ចេកវិទ្យាជាប់គាំង

ក្រុមអ្នកបណ្តាក់ទុនចិនបានព្រមានថា ការបង្កកការដាក់លក់ភាគហ៊ុនជាសាធារណៈ (Initial Public Offering, IPO) នៅក្នុងប្រទេសចិន នឹងប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនបច្ចេកវិទ្យា ជាពិសេសចំពោះក្រុមហ៊ុនពន្លកអាជីវកម្មថ្មីៗ ដែលនឹងបង្អត់ក្រុមហ៊ុនទាំងនេះ ពីការទទួលបានការគាំទ្រមូលនិធិ និងធ្វើឱ្យរាល់តួអង្គក្នុងទីផ្សារជាប់គាំងក្នុងការវិនិយោគដែលមានស្រាប់ ហើយចុងក្រោយគឺធ្វើឱ្យខូចដល់គោលនយោបាយបច្ចុប្បន្នរបស់ទីក្រុងប៉េកាំងផ្ទាល់តែម្តង គឺគោលនយោបាយលើកកំពស់ការច្នៃប្រតិដ្ឋបច្ចេកវិទ្យាថ្មីឱ្យកាន់តែច្រើនដើម្បីកំណើននិងពិពិធកម្មសេដ្ឋកិច្ចជាតិ។ សេចក្តីព្រមាននេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនបណ្តាក់ទុនចិន Venture Capital នៅក្នុងសន្និសីទ ChinaVenture Investment Conference រយៈពេលបីថ្ងៃនៅទីក្រុងសៀងហៃ និងត្រូវបានធ្វើបច្ចុប្បន្នភាពដោយសារៈព័ត៌មាន Asia.nikkei ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤។ នៅក្នុងសន្និសីទនោះ ក្រុមអ្នកបណ្តាក់ទុនចិនបានលើកឡើងថា ពួកគេកំពុងជួបការលំបាកក្នុងការដកប្រាក់ចំណេញរបស់ខ្លួន តាមរយៈការដាក់លក់ភាគហ៊ុនជាសាធារណៈ ដូចដែលធ្លាប់ធ្វើពីមុនមក។ គួរបញ្ជាក់ថា នៅក្នុងវប្បធម៌នយោបាយប្រទេសចិន ការរិះគន់បើកចំហចំៗចំពោះគោលនយោបាយ និងបទប្បញ្ញត្តិបែបនេះ គឺជារឿងកម្រ ជាពិសេសករណីមានការរិះគន់ជាសាធារណៈនៅឯកិច្ចប្រជុំឧស្សាហកម្មកំពូលប្រចាំឆ្នាំដែលមានវត្តមានសុទ្ធតែឥស្សរជនជាន់ខ្ពស់ដូច្នេះ។ ប៉ុន្តែសម្រាប់ករណីពិសេសនេះ បានកើតឡើងចំពេលមានការកើនឡើងនូវការត្រួតពិនិត្យជាផ្លូវការនៃការចុះបញ្ជីក្រុមហ៊ុនបោះលក់ភាគហ៊ុនថ្មី ក្នុងគោលបំណងកែប្រែទីផ្សារទុតិយតា (secondary market) តាមរយៈវិធានការបន្ថយល្បឿននៃការលក់ភាគហ៊ុនសាធារណៈ។ លោក Deng Feng ដែលជាសហស្ថាបនិកនៃក្រុមហ៊ុន Northern Light បានប្រាប់សន្និសីទដែលបានបញ្ចប់កាលពីថ្ងៃសុក្រកន្លងទៅនេះថា “បញ្ហាធំបំផុតចេញពីការបង្កកការលក់ភាគហ៊ុនជាសាធារណៈនេះ […]

អាន​បន្ថែម

វិនិយោគគិនចិន ៥០នាក់ មកស្វែងរកឱកាសវិនិយោគលើវិស័យអាទិភាពចំនួន៥ ក្នុងខេត្តកំពង់ស្ពឺ​

អ្នកវិនិយោគិនប្រមាណជា ៥០នាក់ ដែលមកពីខេត្តជឺជាង ប្រទេសចិន បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងការបោះទុនវិនិយោគ លើវិស័យអាទិភាពចំនួន ៥ ក្នុងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ បើតាមប្រសាសន៍របស់ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មាន freshnews ថា អ្នកវិនិយោគចិនប្រមាណ៥០នាក់នេះ បានមកជួបពិភាក្សាជាមួយរដ្ឋបាលខេត្ត ដើម្បីស្វែងយល់បន្ថែមពីឱកាសបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តមួយនេះ ដោយផ្តោតលើវិស័យសក្តានុពលចំនួន៥ រួមមាន៖ វិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម វិស័យរ៉ែ និងថាមពល និងវិស័យឧស្សាហកម្មជាដើម។ ជាមួយគ្នានេះដែរ លោកឧកញ៉ា ជឹម ឃាង បានថ្លែងតំណាងឱ្យអ្នកវិនិយោគចិន ថា ការដាក់គោលដៅរបស់ក្រុមអ្នកវិនិយោគនេះ គឺដោយមើលឃើញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ជាពិសេសភូមិសាស្ត្រអំណោយផល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរឹងមាំ ដែលផ្តល់ភាពងាយស្រួលសម្រាប់ការនាំយកកសិផលទៅកាន់កំពង់ផែ និងគោលដៅផ្សេងៗទៀត។ យ៉ាងណាក៏ដោយ ពួកគេក៏បានស្នើសុំជំនួយពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការធានាឱ្យមានកម្លាំងពលកម្ម និងធនធានមនុស្សគ្រប់គ្រាន់ ដើម្បីសម្រួលដល់ដំណើរការនេះ។ បើតាមរដ្ឋបាលខេត្តកំពង់ស្ពឺ បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសប្រមាណជាង ៤០០កន្លែង និងមានកម្មករ និយោជិតជាង […]

អាន​បន្ថែម

រដ្ឋកំពុងរៀបផែនទីបង្ហាញផ្លូវ សម្រាប់គ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេភ្ជាប់ជាមួយផ្លូវសមុទ្រ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំសេចក្តីព្រាងក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រនៅកម្ពុជា ២០២៥-២០៣៣។ នេះបើតាមសេចក្តីប្រកា​ស​ព័ត៌មានរបស់ក្រសួង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីព្រាងនេះ ជាផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកទន្លេឱ្យកាន់តែមានភាពរីកចម្រើន និ​ង​​ដើម្បីពង្រីកការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកទន្លេ។ បន្ថែមពីនេះ សេចក្តីព្រាងក្របខណ្ឌនេះ នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយចំណាយឡូជីស្ទិក សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកល។​ គួរបញ្ជាក់ថា សេចក្តីព្រាងក្របខណ្ឌនេះ កំពុងស្ថិតក្នុងដំណាក់កាលកែសម្រួលដោយគណៈកម្មាធិការគោលនយោ​បា​យ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឡើយ។ ក្របខណ្ឌនេះ បានដាក់ចេញបន្ទាប់ពីច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ត្រូវបានអនុម័ត និងដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ ដែលកំណត់អំពីការគ្រប់គ្រង និងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៅកម្ពុជា ផ្តល់នូវកាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែង សម្រាប់បម្រើពាណិជ្ជកម្មជាតិ​ និងអន្តរជាតិ។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវល្បឿនលឿនខ្សែទី៣ តម្លៃជាង $៤ពាន់លាន នឹងតចេញពីមហាវិថីឈ្នះ-ឈ្នះ

ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ បច្ចុប្បន្នបានបញ្ចប់ការសិក្សាលើចំនុចសំខាន់ៗជាច្រើន។ នេះបើតាមការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ លោក ផន រឹម បានឱ្យដឹងថា គិតមកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់CRBC បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍, ការសិក្សាជលសាស្ត្រ, ការសិក្សាភូគព្ភសាស្ត្រ, ការសិក្សាវាស់ស្ទង់ និងការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ ហើយក្រុមហ៊ុនកំពុងសិក្សា​រៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលនាពេលនាខាងមុខ។ លោកបន្តថា ផ្លូវល្បឿនលឿនខ្សែទី៣របស់កម្ពុជានេះ មានប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡូម៉ែត្រ  ដែលនឹងចាប់ផ្តើមពីចំណុចភាគខាងជើង (មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់​នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ)។ ជាងនេះទៅទៀត ផ្លូវមួយខ្សែនេះ នឹងត្រូវឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៣គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣គីឡូម៉ែត្រ, […]

អាន​បន្ថែម

៥ខែដើមឆ្នាំ២០២៤ ក្រសួងដែនដី អនុម័តគម្រោងសាងសង់បាន ១៣៣០គម្រោង មានទុនជិត ២ពាន់លានដុល្លារ

រយៈពេល៥ខែដើមឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តគម្រោងសាងសង់ ១.៣៣០ ថយចុះ ៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនដែលមានគម្រោងសាងសង់ចំនួន ១.៤៦៣គម្រោង។​ ទំហំផ្ទៃក្រឡាគម្រោងសាងសង់ មាន ៤,២៧លានម៉ែត្រការ៉េ ធ្លាក់ចុះ ២២ភាគរយ និងប្រើប្រាស់ទុន ១.៨១១ លានដុល្លារ ថយចុះ ២០ភាគរយ។​ ក្នុងខែឧសភា មានគម្រោងសរុប ២៣១គម្រោង ដែលទទួលបានការអនុញ្ញាតសាងសង់ ធ្លាក់ចុះ១៤,១ភាគរយ ក្នុងទំហំផ្ទៃក្រឡា ១,៣៧លានម៉ែត្រការ៉េ កើន ៤៩,៧ភាគរយ ក្រោមទុនវិនិយោគ ៧៣៩,៧លានដុល្លារ កើនឡើង ១៦០ភាគរយធៀបនឹងខែមុន។ របាយការណ៍ដដែល បញ្ជាក់ថា ការនាំចូលគ្រឿងសំណង់បានកើនឡើង ២៣,១ភាគរយ និងការផលិតស៊ីម៉ង់ត៍ក្នុងស្រុកបានកើនឡើង ៤,៧ភាគរយ ប្រមាណ ៣,៥លានតោន ដែលជាធាតុបង្ហាញពីការកើនឡើងនៃវិស័យនេះ។​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា៖ “សូចនាករសេដ្ឋកិច្ចសំខាន់ៗក្នុងខែឧសភា និងរយៈពេល៥ខែ ឆ្នាំ២០២៤ បានបង្ហាញពីសញ្ញាណកាន់តែល្អជាបន្តបន្ទាប់ ជាពិសេសលើវិស័យពាណិជ្ជកម្មអន្តរជាតិ និងទេសចរណ៍ ស្របពេលដែលស្ថានភាពអតិផរណាកំពុងវិលត្រឡប់មកស្ថានភាពល្អប្រសើរឡើងវិញ ប៉ុន្តែសកម្មភាពសាងសង់មានការធ្លាក់ចុះបន្តិច”។​

អាន​បន្ថែម

ការពង្រីកខ្សែកាបក្រោមសមុទ្ររបស់ចិន ជំរុញផលិតកម្មក្នុងស្រុក ប្រឆាំងនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក

ក្រុមហ៊ុនផលិតខ្សែកាបក្រោមសមុទ្ររបស់ចិន កំពុងរីកចម្រើនខ្លាំងជាងមុនគួរឱ្យកត់សម្គាល់ បើទោះបីជាមានការរឹតបន្តឹងពាណិជ្ជកម្មពីដៃគូប្រជែងធំគឺសហរដ្ឋអាមេរិកក៏ដោយ ខណៈទីក្រុងប៉េកាំងកំពុងប្រឹងជំរុញចរន្តនយោបាយនិងសេដ្ឋកិច្ចរបស់ខ្លួន ឆ្ពោះទៅការសម្រេចឱ្យបាននូវអ្វីដែលគេហៅថា “ភាពគ្រប់គ្រាន់ដោយខ្លួនឯង = Self Sufficiency” ជាពិសេស គឺការផ្តោតអាទិភាពលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនង ដែលកំពុងក្លាយជាប្រធានបទស្នូលលើវិស័យភូមិសាស្ត្រសេដ្ឋកិច្ច។ ក្រុមហ៊ុន FiberHome International Technologies ដែលជាក្រុមហ៊ុនមួយជាប់ក្នុងបញ្ជីខ្មៅដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ បានរាយការណ៍ថា សកម្មភាពអាជីវកម្មរបស់ខ្លួន មានការកើនឡើងដោយសារតែការជំរុញរបស់ប្រទេសចិនឱ្យមានផលិតកម្មក្នុងស្រុកច្រើនជាងមុន។ “យើងមិនត្រូវការបច្ចេកវិទ្យាបរទេសទៀតទេ” នេះ ជាសម្រង់សម្តីរបស់លោកនាយកប្រតិបត្តិក្រុមហ៊ុន FiberHome ដែលបានផ្តល់បទសម្ភាសន៍ជូនសារៈព័ត៌មាន AsiaNikkei កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ បច្ចុប្បន្ន ប្រទេសចិនកំពុងប្រឈមមុខនឹងអនុត្តរភាពរបស់សហរដ្ឋអាមេរិកដែលកំពុងគ្របដណ្តប់លើបណ្តាញខ្សែកាបក្រោមសមុទ្រទូទាំងពិភពលោក ដែលមានចម្ងាយសរុបប្រមាណ ១,៤ លានគីឡូម៉ែត្រ និងផ្ទុកទិន្នន័យជាង ៩៥% នៃពិភពលោក។ ក្នុងចំណោមនេះ ក្រុមហ៊ុនចិន ត្រូវបានគេរំពឹងថា នឹងរួមចំណែក ៤៥% នៃការដំឡើងខ្សែកាបថ្មីពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ នេះបើយោងតាមការប៉ាន់ស្មានក្នុងវិស័យនេះ។ បើមើលទៅក្រោមបាតសមុទ្រ តំបន់អាស៊ីប៉ាស៊ីហ្វិកនាំមុខគេក្នុងការវិនិយោគខ្សែកាបក្រោមបាតសមុទ្រ ដោយប្រទេសចិនជាអ្នកដឹកនាំគម្រោងជាច្រើនដែលតភ្ជាប់ខ្សែកាបទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍។ យុទ្ធសស្ត្រនេះ ស្របទៅនឹងគំនិតផ្តួចផ្តើម “ផ្លូវសូត្រឌីជីថល” […]

អាន​បន្ថែម

ក្រុមហ៊ុន Sunwah ចង់វិនិយោគលើការផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ខណៈកំពុងសិក្សាលម្អិត

អ្នកតំណាងក្រុមហ៊ុន SUN WAH PROPERTIES (CAMBODIA) CO., LTD. បានបង្ហាញពីបំណងចង់វិនិយោគលើវិស័យផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ កំពុងសិក្សាលម្អិតពីវិស័យដ៏មានសក្ដានុពលមួយនេះពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងតំណាងក្រុមហ៊ុន ជាមួយឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)កាលទី១០ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានឱ្យដឹងថា កិច្ចពិភាក្សាជាមួយក្រុមហ៊ុន គឺក្នុងបំណងស្វែងយល់និងប្រមូលព័ត៌មានបន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគលើសកម្មភាពផ្គុំ និងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ពិសេសគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល ដែលទើបបានដាក់ចេញឱ្យអនុវត្តកាលពីពេលថ្មីៗនេះ។ (អានបន្ថែម) ឯកឧត្តមបន្តថា បន្ទាប់ពីពិភាក្សាការងារនេះ ក្រុមហ៊ុន Sunwah Group បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ដែលក្នុងនោះការផ្គុំ និងដំឡើងរថយន្តអគ្គិសនី ជាសកម្មភាពវិនិយោគអាទិភាពមួយ ដែលក្រុមហ៊ុនកំពុងធ្វើការសិក្សា។ ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងស្វាគមន៍ និងអំណរអរគុណដល់ក្រុមហ៊ុន ដែលបានជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគនាពេលកន្លងមក ព្រមទាំងជាគោលដៅក្នុងការសិក្សាបន្ថែមពីកាលានុវត្តភាពវិនិយោគក្នុងវិស័យផ្គុំ និងដំឡើងយានយន្តអគ្គិសនី ខណៈឯកឧត្តមសង្ឃឹមថា ក្រុមហ៊ុននឹងសម្រេចចិត្តបោះទុនវិនិយោគក្នុងវិស័យនេះនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ដើម្បីបង្កើតឱកាសការងារបន្ថែមជូនពលរដ្ឋ និងពង្រីករចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាឱ្យកាន់តែសម្បូរបែប។ តាមរយៈកិច្ចពិភាក្សានេះដែរ CDC […]

អាន​បន្ថែម

រដ្ឋជំរុញអភិបាលរាជធានី-ខេត្ត ត្រូវខំទាក់ទាញគម្រោងបង្កើតមណ្ឌលបន្សាបគ្រឿងញៀននៅកម្ពុជាឱ្យបានច្រើន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អនុសាសន៍ឱ្យអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ក្នុងការទាក់ទាញ និងគាំទ្រគម្រោងវិនិយោគរបស់ឯកជន លើការបង្កើតមណ្ឌលបន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន​។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម ប៉ែន កុសល្យ ជាអភិបាលថ្មី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅ។ ក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការវិនិយោគបង្កើតមណ្ឌលបន្សាបគ្រឿងញៀននេះ នឹងពិបាកលេចចេញជារូបរាងណាស់ ប្រសិនណាបើអ្នកវិនិយោគរំពឹងខ្ពស់តែលើប្រាក់ចំណេញ និងថែមទាំងមិនមានការសម្បទានគាំទ្រពីរដ្ឋ ប៉ុន្តែតាមរយៈរូបមន្តជួយគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត អ្នកវិនិយោគ និងក្រុមគ្រួសារជនរងគ្រោះ មណ្ឌលជាបន្តបន្ទាប់ត្រូវបានបង្កើតឡើង និងដំណើរការដល់សព្វថ្ងៃ។ ឯកឧត្តមបានបន្ថែមថា ការបង្កើតមណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន គឺជាការផ្ដល់ដំណោះស្រាយ ដើម្បីស្រោចស្រង់ និងសង្គ្រោះជនរងគ្រោះ ពីព្រោះយន្តការនេះមានភាគរយខ្ពស់បំផុតក្នុងការប្រែក្លាយជនរងគ្រោះឱ្យផ្ដាច់បានដោយជោគជ័យពីគ្រឿងញៀន និងថែមទាំងទទួលបានការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីប្រើប្រាស់និងប្រកបរបរចិញ្ចឹមជីវិត ក្រោយពីការធ្វើសមាហរណ៍ចូលទៅក្នុងសហគមន៍វិញ។ ទន្ទឹមនឹង ឯកឧត្តម បានលើកឡើងចំៗឱ្យរដ្ឋបាលខេត្តត្បូងឃ្មុំ ពិនិត្យមើលទីតាំងដីសមរម្យរបស់ខេត្ត យកធ្វើជាធ្នាក់បោះទុនជាមុន ដើម្បីទាក់ទាញវិស័យឯកជនមកចូលរួមវិនិយោគផងដែរ។ ក្រៅពីអនុសាសន៍ខាងលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំអភិបាលខេត្តត្បូងឃ្មុំថ្មី […]

អាន​បន្ថែម

រដ្ឋមន្រ្តីដែនដី ប្រកាសឱ្យប្រើប្រាស់និតិវិធិថ្មី សម្រាប់ចុះបញ្ជីដីធ្លីតាមប្រព័ន្ធឌីជីថលជាផ្លូវការ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីថ្មី សម្រាប់ចុះបញ្ជីដីធ្លីតាមប្រព័ន្ធឌីជីថលជាផ្លូវការ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ប្រភពដដែលនេះ បានឱ្យដឹងថា ប្រព័ន្ធថ្មីនេះ ត្រូវបានអភិវឌ្ឍឡើងដោយមានក្រុមការងារបរិវត្តកម្មឌីជីថល និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រៅពីប្រព័ន្ធចុះបញ្ជីដីធ្លី ក្រសួង ក៏បានដាក់ចេញនូវប្រព័ន្ធផ្ទេរកម្មសិទ្ធិ បង្កើត/លុបហ៊ីប៉ូតែក បណ្ណាល័យអេឡិចត្រូនិក និងប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុងរបស់ក្រសួងផងដែរ។ ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធឌីជីថលថ្មីនេះ គឺជាការពង្រឹងប្រសិទ្ធភាពការងារ និងការផ្ដល់សេវាសាធារណៈ ក្នុងគោលដៅឆ្ពោះទៅសម្រេចឱ្យបាននូវគោលនយោបាយគន្លឹះក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកា​ស​គ្មានវិវាទ។ ជាមួយនឹងប្រព័ន្ធថ្មីនេះដែរ ឯកឧត្តម លាង មុនីរិទ្ធិ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានលើកឡើងក្នុងសិក្ខាសាលាមួយកាលពីថ្មីៗកន្លងទៅថា បើសិនជាដីនោះបានចុះបញ្ជី មានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុត្រឹមត្រូវ អ្នកទិញអ្នកលក់បំពេញបែបបទតាមអនឡាញតែមួយម៉ោង ឬពីរម៉ោងប៉ុណ្ណោះ ពេលផ្តិតមេដៃរួចរាល់ប្រព័ន្ធនោះនឹងផ្ទេរទៅឈ្មោះអ្នកដែលជាម្ចាស់បន្ទាប់ភ្លាម បន្ទាប់មកនឹងព្រីនបណ្ណថ្មីចេញតែម្តង។ (អានបន្ថែម) គួរបញ្ជាក់ថា ក្នុងនីតិវិធីចុះបញ្ជីដីធ្លី ក្រសួងមហាផ្ទៃ ក៏បានសម្រេច​ឱ្យរដ្ឋបាលឃុំ សង្កាត់ ក្នុងរដ្ឋបាលរាជធានី ខេត្តទាំងអស់ ធ្វើការលើកលែងការបង់កម្រៃសេវាសម្រាប់ការស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីធ្លី និងលិខិតបញ្ជាក់ទាយាទ […]

អាន​បន្ថែម