ខ្សាច់ពីកម្ពុជារួមចំណែកដល់កំណើនដីនៅសិង្ហបុរី

របាយការណ៍របស់អង្គការសហប្រជាជាតិបានរៀបរាប់លម្អិតអំពីរបៀបដែលការកើនឡើងនៃតម្រូវការខ្សាច់ និងក្រួសរបស់ពិភពលោក បាននិងកំពុងជះឥទ្ធិពលយ៉ាងអវិជ្ជមានទៅលើប្រទេសកំពុងអភិវឌ្ឍន៍ ដោយក្នុងនោះ ប្រទេសសិង្ហបុរីបានក្លាយជាគំរូមួយ ដោយសារតម្រូវការខ្សាច់ និងក្រួសរបស់ពួកគេ។ របាយការណ៍របស់អង្គការសហប្រជាជាតិបានរៀបរាប់លម្អិតអំពីការអន់ថយនៃបរិស្ថានដែលបណ្តាលមកពីការបូមដោយឥតឈប់ឈរ ថ្វីបើមានការរីកចម្រើននៃជីវភាពរស់នៅដោយសារការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក៏ដោយ។ របាយការណ៍នេះ ធ្វើឡើងស្របពេលដែលតម្រូវការពិភពលោកខ្សាច់ និងក្រួសកើនឡើងបីដងក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្ន តម្រូវការមានចំនួនដល់ទៅ ៥០ ពាន់លានតោនក្នុងមួយឆ្នាំ និងត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥,៥ ភាគរយក្នុងមួយឆ្នាំៗ។ ប្រទេសសិង្ហបុរីគឺជាប្រទេសនាំខ្សាច់ធំបំផុតរបស់ពិភពលោក និងបានបង្កើនផ្ទៃដីរបស់ខ្លួនបានច្រើនជាង ២០ ភាគរយក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ ដោយការចាក់ខ្សាច់ និងក្រួសចូលទៅក្នុងសមុទ្រ។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ការសឹករិចរិលឆាប់រហ័សនៃដីនៅក្នុងតំបន់គឺបណ្តាលមកពីខ្សាច់ដែលបានមកពីការបូមចេញពីប្រទេសកម្ពុជា និងវៀតណាម។

អាន​បន្ថែម

ការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិច្រើននឹងកើនឡើងខ្លាំងក្នុងរាជធានីភ្នំពេញ

ជាមួយនឹងការធ្លាក់ចុះនៃការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិតែមួយ ទីក្រុងភ្នំពេញនឹងឃើញមានការកើនឡើងនៃការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ទៀត ដោយសារអ្នកអភិវឌ្ឍន៍អន្តរជាតិកាន់តែច្រើនបាននិងកំពុងចូលមកក្នុងទីផ្សារ នេះបើតាមការឲ្យដឹងពីអ្នកជំនាញអន្តរជាតិផ្នែកអចលនទ្រព្យ។ លោក James Hewson អ្នកគ្រប់គ្រងនៃភ្នាក់ងារអចលនទ្រព្យអន្ដរជាតិ CBRE Cambodia បានមានប្រសាសន៍តាមទូរសព្ទកាលពីចុងសប្តាហ៍នេះថា អ្នកអភិវឌ្ឍន៍អន្តរជាតិកំពុងចាប់ផ្តើមទាញយកផលប្រយោជន៍ពីទីផ្សារការិយាល័យដែលមានម្ចាស់កម្មសិទ្ធិច្រើន ខណៈដែលការិយាល័យដែលមានម្ចាស់តែមួយនៅតែជាជម្រើសដ៏ពេញនិយម។ យោងតាមរបាយការណ៍បច្ចុប្បន្នភាពទីផ្សារក្នុងរាជធានីភ្នំពេញរបស់ CBRE Cambodia បានបង្ហាញថា នៅត្រីមាសទី ២ នៃឆ្នាំ ២០១៩ ការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិច្រើនបានកើនឡើងចំនួន ២០,៣២៣ ម៉ែត្រការ៉េដោយបានមកពីគម្រោង Star City ដែលនេះបានធ្វើឲ្យផ្ទៃក្រឡាសម្រាប់ជួលសរុបក្នុងទីផ្សារកើនឡើងរហូតដល់ទៅ ៤០,៤៩៦ ម៉ែត្រការ៉េ។ លោក James Hewson ថ្លែងថា៖ «ហេតុផលចម្បងដែលជំរុញអ្នកអភិវឌ្ឍន៍ឲ្យសាងសង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិច្រើន ជាជាងសាងសង់ការិយាល័យដែលមានម្ចាស់កម្មសិទ្ធិតែមួយ គឺការពិតត្រង់ថា ពួកគេអាចទទួលបានការវិនិយោគត្រឡប់មកវិញរបស់ពួកគេយ៉ាងលឿន»។ គិតត្រឹមត្រីមាសទី ២ ឆ្នាំ ២០១៩ របាយការណ៍ខាងលើ បានកត់សម្គាល់ថា ការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់តែមួយ មានការប្រែប្រួលចុះប្រមាណជា ៣ ភាគរយ ដែលនេះគឺថយចុះប្រមាណ ១១,២៥៦ ម៉ែត្រការ៉េនៃផ្ទៃក្រឡាសម្រាប់ជួល។ បច្ចុប្បន្ន ផ្ទៃក្រឡាសម្រាប់ជួលដែលមានក្នុងទីផ្សារគឺមានចំនួន ៣៥៩,០០០ ម៉ែត្រការ៉េ។ លោកបន្តថា៖«ដោយសារតែការស្រាវជ្រាវរបស់យើង […]

អាន​បន្ថែម

ក្រសួងបរិស្ថានផ្តល់ភ្លើងខៀវដល់គម្រោងរោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រីទីងក្នុងខេត្តកំពត

ក្រសួងបរិស្ថានកាលពីថ្ងៃទី២៣ ខែកក្កដា បានសម្រេចផ្តល់ភ្លើងខៀវដល់គម្រោងរោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រីទីង ទៅលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ឬ Environmental and Social Impact Assessment (ESIA)។ រោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រីទីងត្រូវបានផ្តួចផ្តើមឡើងកាលពីឆ្នាំ២០១៤ ក្រោមទុនវិនិយោគប្រមាណជា ១០០ លានដុល្លារអាមេរិក ស្ថិតក្នុងភូមិភ្នំតូច ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត លើផ្ទៃដីប្រមាណជា ៣២ ហិកតា។ រោងចក្រនេះអាចមានសមត្ថភាពផលិតស៊ីម៉ងបានដល់១,២២ លានតោនក្នុងមួយឆ្នាំៗ។ ក្រសួងបរិស្ថាន តាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុករបស់ខ្លួន បានឲ្យដឹងថា ក្រសួងបានសម្រេចគាំទ្រគម្រោងខាងលើនេះបន្ទាប់ពីពិនិត្យលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ពីក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd។ តាមការបញ្ជាក់តាមទូរសព្ទរបស់ឯកឧត្តម នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ គឺត្រូវបានធ្វើឡើងជារៀងរាល់ ១០ ឆ្នាំ ម្តង ក៏ប៉ុន្តែ ក៏មានគម្រោងខ្លះមិនទាន់បានសិក្សា គឺតម្រូវឲ្យមានការសិក្សាជាចាំបាច់។ តាមការចុះផ្សាយដដែល កិច្ចប្រជុំស្តីពីរបាយការណ៍ខាងលើនេះបានសម្រេចដូចខាងក្រោម៖ ១) គាំទ្រចំពោះគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍ (ស៊ីម៉ងត៍កម្ពុជាចក្រីទីង) […]

អាន​បន្ថែម

សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យម្ចាស់លំនៅដ្ឋានទាំងអស់រាយការណ៍វត្តមានជនបរទេសជាកំហិត

ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងជនបរទេសដែលរស់នៅប្រទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យម្ចាស់លំនៅដ្ឋានទាំងអស់ធ្វើការរាយការណ៍អំពីវត្តមានជនបរទេសដែលស្នាក់នៅក្នុងលំនៅដ្ឋានរបស់ខ្លួនជាកំហិត។ ក្នុងលិខិតណែនាំដែលចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃសុក្រ ទី២០ បានបញ្ជាក់ថា ម្ចាស់ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទមិនថាជាជនជាតិខ្មែរឬបរទេសនោះទេ ត្រូវរាយការណ៍អំពីវត្តមានជនបរទេសដែលបានចូលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ដល់ប៉ុស្តិ៍នរគបាលរដ្ឋបាលឃុំ-សង្កាត់នៅក្នុងមូលដ្ឋាន មិនឲ្យលើសពីរយៈពេល ២៤ ម៉ោង។ សេចក្តីរាយការណ៍នេះ ត្រូវធ្វើឡើងតាមរយៈគំរូរបាយការណ៍ ឬប្រពន័្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងវត្តមានជនបរទេស ដែលរៀបចំដោយអគ្គនាយដ្ឋានអន្តោប្រវេសន៍ ដែលរួមបញ្ចូលព័ត៌មានមួយចំនួនដូចជា រយៈពេលស្នាក់នៅ រយៈពេលបន្តស្នាក់នៅ និងឧប្បទ្ធវហេតុនានាដែលកើតមានឡើងលើជនបរទេស។ ក្នុងនោះដែរ ម្ចាស់លំនៅដ្ឋានទាំងអស់ អាចសុំគំរូរបាយការណ៍ និងពាក្យស្នើសុំបង្កើតគណនីប្រើប្រាស់ប្រពន័្ធបច្ចេកវិទ្យាគ្រប់គ្រងជនបរទេសពីអគ្គនាយដ្ឋានអន្តោប្រវេសន៍។ លិខិតដដែលក៏បានបន្ថែមទៀតថា ម្ចាស់លំនៅដ្ឋានណាមិនបានរាយការណ៍នឹងត្រូវផ្តន្ទាទោសតាមបទបញ្ញត្តិដែលបានចែកនៅក្នុងច្បាប់។ គួរបន្ថែមថា សេចក្តីណែនាំនេះ គឺធ្វើឡើងបន្ទាប់ពីម្ចាស់លំនៅដ្ឋានមួយចំនួនមិនបានយល់អំពីកាតព្វកិច្ចរបស់ខ្លួន និងអនុវត្តទៅតាមច្បាប់។ ការគ្រប់គ្រងជនបរទេសឲ្យមានប្រសិទ្ធភាពខ្ពស់ គឺដើម្បីធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសុវត្ថិភាពជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា។

អាន​បន្ថែម

អនាគតនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មសំណង់នៅប្រទេសកម្ពុជា

នៅក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយមហិច្ឆតាខ្ពស់ ដោយឆ្ពោះទៅកាន់ការកសាងអាកាសយានដ្ឋាន ស្ពាន ទំនប់អគ្គិសនី ផ្លូវ និងកំពង់ផែសមុទ្រដែលចាំបាច់នានា។ ទោះជាយ៉ាងនេះក្តី ប្រទេសកម្ពុជានៅតែជាប់ចំណាត់ថ្នាក់លេខ ១១២ ក្នុងចំណោមប្រទេសចំនួន ១៣៧ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលនេះគឺស្ថិតនៅពីក្រោយប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់វេទិកាសេដ្ឋកិច្ចពិភពលោកស្តីអំពីការប្រកួតប្រជែងក្នុងសកល។ របាយការណ៍មួយនេះបានបង្ហាញបន្ថែមទៀតថា ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយត្រូវបានចាត់ទុកថា ជាបញ្ហាចម្បងមួយក្នុងចំណោមបញ្ហាសំខាន់បំផុតសម្រាប់ការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តល់មូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅប្រទេសកម្ពុជា ចាប់ពីបណ្តាញផ្លូវហាយវ៉េទៅដល់ផ្លូវដែក និងកំពង់ផែ។ ការវិនិយោគទាំងនេះបានផ្តល់ឱកាសសម្រាប់កម្ពុជាក្នុងការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក ដែលមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពក្នុងស្រុកនោះទេ តែថែមទាំងបង្កើនការតភ្ជាប់ជាមួយប្រទេសជិតខាងដូចជាប្រទេសថៃ និងវៀតណាម។ រហូតមកដល់ពេលនេះ ការដឹកជញ្ជូនតាមផ្លូវគោកគឺមានចំណែកលើសពី ៨០ ភាគរយនៃទំហំដឹកជញ្ជូនសរុបរបស់កម្ពុជា។ សម្រាប់ការអភិវឌ្ឍន៍ផ្លូវដែក ប្រព័ន្ធផ្លូវដែកដែលមានប្រសិទ្ធភាពនឹងមិនត្រឹមតែជួយក្នុងការធ្វើដំណើររបស់អ្នកដំណើរទេ ប៉ុន្តែថែមទាំងជួយជំរុញការដឹកជញ្ជូនទំនិញផងដែរ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធក៏បើកផ្លូវយ៉ាងទូលាយលើឱកាសអាជីវកម្ម និងការវិនិយោគសម្រាប់សហគ្រាសក្នុងស្រុក និងសហគ្រាសបរទេសផងដែរ។ ឱកាសពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាកំពុងទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនបរទេស ដោយប្រទេសនេះ ទទួលបានការវិនិយោគផ្ទាល់ពីបរទេសខ្ពស់ក្នុងឆ្នាំ ២០១៨។ លើសពីនេះ ដើម្បីឱ្យកម្ពុជារក្សាតំណែងរបស់ខ្លួនជាមជ្ឈមណ្ឌលផលិតកម្ម រដ្ឋាភិបាលគួរតែសង្កត់ធ្ងន់លើការដឹកជញ្ជូន និងការអភិវឌ្ឍន៍អគ្គិសនីនៅតំបន់ឧស្សាហកម្ម។ ការវិនិយោគដោយផ្ទាល់នឹងកើនឡើង បើសិនជាវាត្រូវបានសំដៅឆ្ពោះទៅរកអគ្គីសនី សំណង់ ផលិតកម្ម និងសកម្មភាពអចលនទ្រព្យ។ ដោយសារតែឧស្សាហកម្មសំណង់របស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងពង្រីកបន្ថែម វាក៏បានបង្កើតឱ្យមានតម្រូវការយ៉ាងខ្លាំងសម្រាប់គ្រឿងចក្រសំណង់ដូចជា ម៉ាស៊ីនស្ទូច ម៉ាស៊ីនជីក […]

អាន​បន្ថែម

Lumiere Residence នឹងក្លាយជាស្ថាបត្យកម្មកំណត់សម្គាល់ថ្មីសម្រាប់ទីក្រុងភ្នំពេញ

បន្ទាប់ពីទទួលបានជោគជ័យលើគម្រោងទីមួយរបស់ខ្លួនរួចមក ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Lumiere Hospitality (LH) កាលពីថ្ងៃទី ២១ ខែកក្កដា បានបើកសម្ពោធដាក់ឲ្យដំណើរការគម្រោងទី ២ របស់ខ្លួន នៅរាជធានីភ្នំពេញ ដែលនឹងក្លាយជាស្ថាបត្យកម្មកំណត់សម្គាល់ថ្មីសម្រាប់ទីក្រុងភ្នំពេញ។ មានឈ្មោះថា Lumiere Residence អគារកម្ពស់២៥ជាន់នេះ មានបន្ទប់សណ្ឋាគារប្រណីត និងបន្ទប់អាផាតមិន ដែលត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត និងបំពាក់បរិក្ខារក្នុងបន្ទប់យ៉ាងសំបូរបែប។ មានទីតាំងជិតផ្សារទំនើបភ្នំពេញម៉េហ្គាម៉លនៃខណ្ឌ ៧ មករា Lumiere Residence មានបន្ទប់ប្រណីតចំនួន ១៦៦ បន្ទប់ដោយ អាងហែលទឹកលើអាកាស ក្លឹបហាត់ប្រាណលើអាកាស និងប្រព័ន្ធចតរថយន្តដោយស្វ័យប្រវត្តិ។ លោកស្រី Celine Quek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Lumiere Hospitality បានមានប្រសាសន៍ថា «យើងចង់បង្កើតគម្រោងមួយដែលមានគុណភាពល្អបំផុត ដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានមោទនភាព ហើយក្លាយជាគម្រោងដ៏ទាក់ទាញបំផុតរបស់ប្រទេសកម្ពុជា»។ ជាមួយនឹងគម្រោងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសំណង់កម្ពុជា គីម រិទ្ធី អភិបាលរងខេត្តកណ្តាលបានស្វាគមន៍គម្រោងថ្មីនេះ។ លោកថ្លែងក្នុងពិធីសម្ពោធថា៖« ទោះបីនេះជាការវិនិយោគបរទេសក៏ដោយ ក៏ខ្ញុំមានសេចក្តីរីករាយក្នុងការនិយាយថា កម្ពុជាដើរតួយ៉ាងសំខាន់ចំពោះគម្រោងនេះ ដោយការប្រើប្រាស់អ្នកមានទេពកោសល្យក្នុងស្រុកដើម្បីសាងសង់អចលនទ្រព្យដែលទទួលបានពានរង្វាន់នេះ»។ តាមការបញ្ជាក់របស់ក្រុមហ៊ុន គម្រោង Lumiere Residence […]

អាន​បន្ថែម

ការសាងសង់ផ្លូវជាតិលេខ៥៥ឆ្ពោះទៅខេត្តត្រាតប្រទេសថៃសម្រេចបាន១០០ភាគរយហើយ

បន្ទាប់ពីធ្វើការសាងសង់អស់រយៈពេលចំនួន៤២ខែរួចមក ផ្លូវជាតិលេខ៥៥ដែលតភា្ជប់ចាប់ពីផ្លូវជាតិលេខ ៥ ឆ្ពោះទៅកាន់ខេត្តត្រាតប្រទេសថៃ គឺសម្រេចបាន១០០ភាគរយហើយ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩។ ក្រោមការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផ្លូវប្រវែង ១៨០ គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រនេះ នឹងត្រូវតភ្ជាប់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ ១៩១+១៥០ រហូតដល់ភ្នំក្រវាញ-ទីរួមស្រុកវាលវែង-ថ្មដា ខេត្តពោធិសាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។ ការសាងសង់ផ្លូវនេះគឺធ្វើឡើងក្រោមហិរញ្ញប្បទានសម្ប ទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១៣២.៨០ លានដុល្លារអាមេរិក។ យ៉ាងណាមិញ ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាបន័ពាក់ពន្ធ័កាលពីថ្ងៃទី ២២ ខែ កក្កដា បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃផ្លូវ ហើយបើមានចំណុចខ្វះខាតអ្វីមួយក្រសួង នឹងជំរុញឱ្យក្រុមហ៊ុនម៉ៅការសាងសង់ធ្វើការកែសម្រួលបំពេញបន្ថែមឱ្យបានត្រឹមត្រូវសំដៅធ្វើឱ្យផ្លូវនេះមានគុណភាព រឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង មុនពេលស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការដាក់ដំណើរការជាផ្លូវការ។ តាមការបញ្ជាក់របស់ក្រសួង ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័ស និងរួមចំណែក ដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំដែនកម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល។

អាន​បន្ថែម

ជីប ម៉ុង គ្រុបបោះទុនជាង៣០០លានដុល្លារដើម្បីក្តោបក្តាប់ទីផ្សារលក់រាយនៅកម្ពុជា

ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនមួយរបស់ជីប ម៉ុង គ្រុប គ្រោងនឹងវិនិយោគទឹកប្រាក់ជាង ៣០០ លានដុល្លារអាមេរិកលើវិស័យលក់រាយដែលជាប្រភេទទីផ្សារលក់ទំនិញក្នុងហាងទំនើប ដើម្បីក្តោបក្តាប់ទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនេះ ។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុននៅថ្ងៃទី ១៩ ខែកក្កដា នៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញ។ ជាមួយនឹងទុនវិនិយោគជាង ៣០០ លានដុល្លារអាមេរិកសម្រាប់ការវិនិយោគរយៈពេលវែង គួបផ្សំជាមួយនឹងការផ្តល់ជូនទីតាំងល្អលើគម្រោងទាំងអស់របស់ខ្លួននៅទូទាំងរាជធានីភ្នំពេញ ក្រុមហ៊ុននឹងបន្តធ្វើការទាក់ទាញអ្នកធ្វើដំណើរកំសាន្តនៅតាមផ្សារទំនើប និងម្ចាស់អាវជីកម្មបន្ថែមទៀត។ លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា៖ «យើងដឹងថា ការវិនិយោគក្នុងវិស័យលក់រាយ និងផ្សារទំនើបកំពុងតែកើនឡើងយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជា ដែលមានន័យថា អ្នកធ្វើអាជីវកម្មមានជម្រើសកាន់តែទូលំទូលាយជាងមុនក្នុងការជ្រើសរើសដៃគូសម្រាប់អាជីវកម្មរបស់ពួកគេ»។ ជាមួយគ្នានេះដែរ លោក Stephane Pierron ប្រធានក្រុមហ៊ុន ជីប ម៉ុង រីថេល បានឲ្យដឹងថា ក្រុមហ៊ុននឹងភ្ជាប់ជាមួយនឹងការវិនិយោគរយៈពេលវែង ក៏ដូចជាប្រើយុទ្ធសាស្រ្តដើម្បីទាក់ទាញអាជីវករ និងអ្នកមកទស្សនានៅផ្សារទំនើបបន្ថែមទៀត។ លោកថ្លែងថា៖«យើងជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងរឹងមាំ និងយុទ្ធសាស្រ្តសម្រាប់ផ្សារទំនើប ៦ កន្លែងរបស់យើង និងការគាំទ្ររបស់អ្នកទាំងអស់គ្នា នឹងទទួលបានជោគជ័យ»។ ក្នុងនោះដែរ លោកឧកញ៉ា […]

អាន​បន្ថែម

ការលក់ផលិតផលអន្តរជាតិម៉ាក IKO គឺជាជម្រើសដ៏រឹងមាំបំផុត

ខ្ញុំបានសង្កេតឃើញមានការវិវត្តន៍ជាវិជ្ជមានលើវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឱកាសអភិវឌ្ឍន៍អាជីរកម្មសម្រាប់ផលិតផលម៉ាក IKO

អាន​បន្ថែម

សណ្ឋាគារលំដាប់ពិភពលោកពីអង់គ្លេសគ្រោងបើកសាខានៅកម្ពុជា

សណ្ឋាគារលំដាប់កំពូលមានឈ្មោះល្បីនៅប្រទេសអង់គ្លេស Yoo Hotels and Resorts គ្រោងបើកសាខាសណ្ឋាគាររបស់ខ្លួន នៅប្រទេសកម្ពុជា ដែលគម្រោងនេះគឺដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរណ៍នៅក្នុងប្រទេសដែលកំពុងតែកើនឡើង។ យោងតាមគេហទំព័រព័ត៌មាន Hospitality Net សណ្ឋាគារ Yoo Hotels and Resorts នឹងពង្រីកសាខារបស់ខ្លួន នៅតំបន់អាស៊ីអាគ្នេយ៏ នៅក្នុងចន្លោះបីឆ្នាំ ទៅប្រាំឆ្នាំខាងមុខ។ គម្រោងនេះមានឈ្មោះថា “Yoo2 Lifestyle Brand” ដែលនឹងមានវត្តមានដំបូងគេនៅកម្ពុជា។ ប្រភពដដែលបន្តថា គម្រោងរបស់សណ្ឋាគារនេះ គឺគ្រោងបើកសាខាសណ្ឋាគារ និងកន្លែងកម្សាន្តរមណីដ្ឋាន យ៉ាងតិច ចំនួន២០កន្លែង នៅប្រទេសកម្ពុជា វៀតណាម ថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន។ លោកស្រី ខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជា យល់ឃើញថា កំណើនភ្ញៀវទេសចរបរទេសចូលក្នុងប្រទេសកម្ពុជា បានជំរុញឲ្យមានការវិនិយោគបន្ថែម លើសេវាស្នាក់នៅ។ លោកស្រីលើកឡើងថា ខណៈពេលដែលវិស័យទេសចរណ៍កំពុងតែកើនឡើង ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្នែកស្នាក់នៅ សណ្ឋាគារ និងភោជនីយដ្ឋានជាដើម នៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការនៅឡើយទេ។ លោកស្រី ខៃ ចិន្តា ថ្លែងថា៖ […]

អាន​បន្ថែម

ទុនវិនិយោគសំណង់កើនឡើងជាង៣ពាន់លានដុល្លារក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩

ទុនវិនិយោគសំណង់បានកើនឡើងជាង ៣ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ ២០១៩ ដែលបាននាំមុខដោយគម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្ម នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គិតត្រឹមខែមិថុនាឆ្នាំ ២០១៩ ក្រសួងបានអនុម័តគម្រោងសាងសង់ចំនួន ២០៤៧ គម្រោង ដោយមានទុនវិនិយោគប្រមាណជាង ៣.៣ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ២៤.៥ ភាគរយគិតជាចំនួនគម្រោង និងកើនឡើង ៥៧.៥៧ ភាគរយគិតជាទុនវិនិយោគ នេះបើប្រៀបធៀបទៅនឹងគម្រោងចំនួន ១៦៤៣ និងទុនវិនិយោគ ២.១ ពាន់លានដុល្លារអាមេរិក ដែលបានអនុម័តក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះដែរ គម្រោងលំនៅដ្ឋាន និងពាណិជ្ជកម្មគឺជាគម្រោងដែលបាននាំមុខគេក្នុងការកើនឡើងនេះ ដោយក្នុងនោះ គម្រោងលំនៅដ្ឋានមានទុនវិនិយោគជាង ១.៥ ពាន់លានដុល្លារអាមេរិក (១៧៤៤គម្រោង) និងគម្រោងពាណិជ្ជកម្មមានទុនវិនិយោគជាង ១.០៧ ពាន់លានដុល្លារអាមេរិក (១២៣ទីតាំង)។ ការកើនឡើងយ៉ាងគំហុកនេះ គឺស្របពេលដែលមានការកើនឡើងនៃការវិនិយោគឆ្ពោះទៅទីក្រុងភ្នំពេញ ខេត្តព្រះសីហនុ ប៉ោយប៉ែត និងទីក្រុងបាវិត ទៅលើគម្រោងសណ្ឋាគារ កាស៊ីណូ និងសេវាកម្មដឹកជញ្ជូន។ (អានបន្ថែម) យោងតាមទិន្នន័យដដែលរបស់ក្រសួងបានឱ្យដឹងថា ការងារជាង៦៩ពាន់កន្លែងត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃពីវិស័យសំណង់ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩ […]

អាន​បន្ថែម

ក្រសួងជំរុញអ្នកអភិវឌ្ឍន៍បុរីប្រកាន់ខ្ជាប់ការបង្កើតលំហរបៃតង

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងក្រសួងបរិស្ថាន បានស្នើជាថ្មីដល់ម្ចាស់គម្រោង និងអ្នកអភិវឌ្ឍន៍គម្រោងបុរី លំនៅដ្ឋាន ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍

អាន​បន្ថែម