តម្លៃដីធ្លីនៅតំបន់ខ្លះក្នុងខេត្តព្រះសីហនុនៅតែរក្សាបានការហក់ឡើងខ្ពស់ជាងគេ
តម្លៃដីធ្លីនៅក្នុងតំបន់ខ្លះក្នុងខេត្តព្រះសីហនុនៅតែរក្សាបានការហក់ឡើងយ៉ាងខ្លាំងរហូតដល់ជាង៩០ភាគរយក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩ នោះគឺសង្កាត់ ៣ និងជាង ៦៤.៥ភាគរយសម្រាប់សង្កាត់ ១ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុនអចលនទ្រព្យ Key Real Estate កាលពីពេលថ្មីៗនេះ។ ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងខេត្តព្រះសីហនុ តម្លៃដីធ្លីក្នុងសង្កាត់៣បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ ២០១៩ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ដោយបានកើនឡើង៩០.៩ភាគរយ ពីតម្លៃជាង ៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដល់ជាង ១,៦០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ចំពោះសង្កាត់១វិញ តម្លៃមានការប្រែប្រួលពីជាង ២០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំ២០១៨ ដល់ទៅជាង ៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ ២០១៩ ដែលនេះ គឺប្រែប្រួលប្រមាណជា ៦៤.៥ភាគរយ។ បើទោះបីជារក្សាបានតម្លៃខ្ពស់ជាងគេក្នុងចំណោមសង្កាត់ទាំងអស់ក៏ពិតមែន តែតម្លៃដីក្នុងសង្កាត់២ មានការកើនឡើងត្រឹម១៥.២ភាគរយពីតម្លៃជាង ១,៦០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េទៅជាង ១,៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ រីឯសង្កាត់ ៤ វិញគឺមានការប្រែប្រួល ៥.៩ ភាគរយ ពីតម្លៃជាង ១,២០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ទៅជាង ១,៤០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ […]
អានបន្ថែមទីក្រុងថ្មីមួយទៀតនឹងត្រូវបង្កើតឡើងនៅតំបន់ឆ្នេរភាគនិរតីប្រទេសកម្ពុជា
រដ្ឋាភិបាលបានសម្រេចបង្កើតក្រុងបូកគោ ស្ថិតនៅចន្លោះ តំបន់ឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” និងដាក់គោលដៅអភិវឌ្ឍក្រុងថ្មីនេះ ទៅជាទីក្រុងទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្ត ដ៏ទាក់ទាញនៅក្នុងប្រទេស។ យោងតាមអនុក្រិត្យចុះហត្ថលេខាដោយសម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃ២៨ខែ មិថុនា រដ្ឋាភិបាលមានគោលបំណងបង្កើតក្រុងថ្មី ដែលមានឈ្មោះថា ក្រុងបូកគោ។ ក្រុងបូកគោនេះ ភ្ជាប់ជាមួយតំបន់ឆ្នេរដែលស្ថិតនៅក្នុងច្រករបៀងទេសចរណ៍ភាគខាងត្បូង ជាតារារះនាទិសនិរតីនៃប្រទេសកម្ពុជា រួមមាន ខេត្តកំពត កែប ព្រះសីហនុ និងកោះកុង ដែលជាប៉ូលទេសចរណ៍ដ៏មានសារៈសំខាន់។ នៅក្នុងប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោចក្ខុវិស័យឆ្នាំ២០៣៥ បានបញ្ជាក់ថា៖ «ចក្ខុវិស័យដល់ឆ្នាំ២០៣៥ នៃប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ គឺសំដៅរៀបចំ និងអភិវឌ្ឍ “ភ្នំបូកគោ ជាក្រុងវៃឆ្លាត ទេសចរណ៍ប្រវត្តិសាស្រ្ត បៃតង ធម្មជាតិ និងអាកាសធាតុ ភ្នំ-សមុទ្រដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា»។ ផ្អែកលើផែនទីប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ប្រភេទដីអាចសាងសង់បានត្រូវបានកំណត់ជា តំបន់សំខាន់ៗ រួមមាន តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់ចម្រុះ តំបន់ដឹកជញ្ជូន តំបន់ទេសចរណ៍ តំបន់រដ្ឋបាល និងសេវាកម្មសាធារណៈ តំបន់លំហរសាធារណៈ និងបៃតង តំបន់វប្បធម៍ និងសាសនា និងតំបន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស។ […]
អានបន្ថែមហ្សប ហៅស៍ តម្លៃសមរម្យ, បញ្ចុះតម្លៃ ៧ ភាគរយ ហើយបានបណ្ណទឹកប្រាក់ ១.០០០ដុល្លារ ទៀតពី ជីប ម៉ុង លែន!
ជីប ម៉ុង លែន នឹងធ្វើកម្មវិធីទស្សនាផ្ទះប្រភេទហ្សប ហៅស៍ ក្នុងគម្រោង លែន រីច ចំការដូង នៅថ្ងៃទី ២០-២១ ខែ កក្តដា ឆ្នាំ ២០១៩ នេះ ជាមួយនឹងការបញ្ចុះតម្លៃ ៧ភាគរយ ហើយអតិថិជនទាំងអស់នឹងទទួលបានប័ណ្ណទឹកប្រាក់១០០០ដុល្លារអាមេរិកបន្ថែមទៀត។ គម្រោង លែន រីច ចំការដូងជាគម្រោងប្រភេទផ្ទះហ្សប ហោស៍ ដែលមានកំពស់ ២ ជាន់ ទំហំធំទូលាយ ជាមួយនឹងការរចនាមូថបែបទាន់សម័យថ្មី យ៉ាងល្អប្រណិត។ ស្ថិតនៅលើទីតាំងម្តុំតំបន់ចំការដូង ជិតផ្សារទួលពង្រ ដែលជាផ្លូវដែលមានភាពមមាញឹកខ្លាំងដោយសារ ជាផ្លូវឆ្លងកាត់ទៅវិញទៅមករវាង ផ្លូវ ៣០ ម៉ែត្រ(ផ្លូវទួលពង្រ), ផ្លូវចំការដូង, ផ្លូវលូប្រាំ, និង ផ្លូវវេងស្រេង ដែលសាកសមបំផុតសម្រាប់ការធ្វើអាជីវកម្មផ្សេងៗ និង រស់នៅជាលក្ខណៈគ្រួសារ។ សម្រាប់ថ្ងៃកម្មវិធីផ្ទាល់អតិថិជនមិនត្រឹមតែទទួលបានការបញ្ចុះតម្លៃ ៧ ភាគរយ ទេ ប៉ុន្តែអតិថិជនក៏ទទួលបានប័ណ្ណទឹកប្រាក់ ១០០០ដុល្លារអាមេរិក បន្ថែមទៀតសម្រាប់ទទួលបានការបញ្ចុះតម្លៃទ្វេដង។ ដូច្នេះ សូមអតិថិជនកុំភ្លេចមកចូលរួមឲ្យបានច្រើនកុះករ ដើម្បីទទូលបានការផ្តល់ជូនដ៏ពិសេសនេះ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម […]
អានបន្ថែមក្រុមហ៊ុនសាងសង់ចិនបញ្ចប់ការប្រឹក្សាហិរញ្ញវត្ថុគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
ក្រុមហ៊ុនសារជីវកម្មផ្លូវថ្នល់និងស្ពានចិន (CRBC) បានបញ្ចប់ការប្រឹក្សាផ្នែកច្បាប់លើហិរញ្ញវត្ថុ គម្រោងផ្លូវល្ពឿនលឿនតម្លៃ ១.៨ ពានន់លានដុល្លារអាមេរិកនៅប្រទេសកម្ពុជា។ ការផ្តល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុនេះ ធ្វើឡើងបន្ទាប់ពីគម្រោងស្ថាបនា ផ្លូវល្បឿនលឿន ភ្នំពេញ និងខេត្តព្រះសីហនុ ចាប់ផ្តើមការដ្ឋានកាលពីខែមីនាកន្លងទៅនេះ។ ក្រុមហ៊ុនផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ Hunton Andrews Kurth ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានផ្តល់សេវាប្រឹក្សាច្បាប់ស្តីពីហិរញ្ញវត្ថុ លើការអភិវឌ្ឍន៍ភាពជាដៃគូសាធារណ-ឯកជន។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនកាលពីដើមសប្តាហ៍។ ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី៩ កក្កដាកន្លងមកថា ការងារសាងសង់ផ្លូវល្បឿនលឿននេះ ដំណើរការតាមការគ្រោងទុក ដោយក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាព ស្តីពីលទ្ធផល នៃការសាងសង់ជាប្រចាំ។ ឯកឧត្តម វ៉ាស៊ីម សុរិយា ថ្លែងថា៖ «គាត់ចាប់ផ្តើមធ្វើហើយ ខាងក្រសួងបានទទួលរបាយការណ៍ វឌ្ឍនភាពប្រចាំខែឧសភា ប្រចាំខែមិថុនា នៅមិនទាន់ទទួលបានទេ»។ ឯកឧត្តម វ៉ាស៊ីម សុរិយា បន្តថា៖ «យើងគ្រោងទុកហើយ យើងចង់ជម្រុញឲ្យក្រុមហ៊ុនធ្វើឲ្យបានរួចរាល់នៅឆ្នាំ២០២២ ព្រោះឆ្នាំ២០២២ យើងមានកិច្ចប្រជុំកំពូលអាស៊ាន និងកម្ពុជាធ្វើជាម្ចាស់ស៊ីហ្គេម ឆ្នាំ២០២៣ ចឹងយើងនឹងខំជម្រុញការងារនឹងឲ្យបាន»។ គម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ […]
អានបន្ថែមក្រុមហ៊ុនចិនឈ្នះគម្រោងសាងសង់ផ្នែក២នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
ក្រុមហ៊ុនសាងសង់ដែលមានមូលដ្ឋាននៅប្រទេសចិន Shanxi Construction Mechanization Group បានឈ្នះការដេញថ្លៃចំនួន ២៩០ លានយ័ន (ប្រមាណជា ៤២.១៦ លានដុល្លារអាមេរិក)
អានបន្ថែមព្រលានយន្តហោះកោះកុងចាស់នឹងត្រូវសាងសង់ឡើងវិញដោយក្រុមហ៊ុនថៃក្នុងពេលឆាប់ៗនេះ
ក្រុមហ៊ុនអាកាសចរណ៍ថៃ Bangkok Airways នឹងសាងសង់ឡើងវិញព្រលានយន្តហោះកោះកុងចាស់ដែលមានទីតាំងស្ថិតក្នុងក្រុងខេមរៈភូមិន្ទ ក្នុងពេលឆាប់ៗខាងមុននេះ បន្ទាប់ពីរដ្ឋាភិបាលបានប្រជុំសម្រេចឲ្យមានការសាងសង់
អានបន្ថែមក្រុមហ៊ុនម៉ាឡេស៊ីនឹងផ្តល់សេវាកម្មបច្ចេកវិទ្យាតម្លៃជាង១០០លានដុល្លារដល់គម្រោង The City Gate
ក្រុមហ៊ុន ARB Berhad ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយផ្នែកព័ត៌មានវិទ្យា និងកម្មវិធីដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី នឹងផ្តល់សេវាកម្ម ការភ្ជាប់ទំនាក់ទំនងឧបករណ៍ផ្សេងៗទៅកាន់អិនធឺណេត
អានបន្ថែមរដ្ឋាភិបាលសម្រេចឲ្យវិនិយោគបន្ថែមថាមពលពន្លឺព្រះអាទិត្យអនុភាព១៤០មេហ្គាវ៉ាត
រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យមានការវិនិយោគបន្ថែម លើថាមពលដើរដោយពន្លឺព្រះអាទិត្យ ឬថាមពលសូឡា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការប្រើប្រាស់ថាមពល ដែលកំពុងខ្វះខាត។
អានបន្ថែមហ៊ីប៉ូតែក៖ ការដាក់បន្ទុកទៅលើអចលនទ្រព្យគឺជាវិធីដែលប្រើប្រាស់ទូទៅនៅកម្ពុជា
អត្ថបទ៖ Sciaroni & Associates / ប្រែសម្រួលមិនផ្លូវការដោយ៖ ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ ចាប់តាំងពីការដាក់បញ្ចូលក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ ២០០៧ មក ហ៊ីប៉ូតែកត្រូវបានស្គាល់ថាជាវិធីដាក់បន្ទុកលើអចលនទ្រព្យដែលបានប្រើប្រាស់ទូទៅសម្រាប់ធានានូវការគោរពកាតព្វកិច្ចរបស់អ្នកជាប់បំណុល។ អត្ថបទសង្ខេបនេះ នឹងបង្ហាញពីទិដ្ឋភាពទូទៅនៃហ៊ីប៉ូតែក អំពីគុណសម្បត្តិរបស់វា ក៏ដូចជា វិធីដើម្បីធ្វើឱ្យកិច្ចព្រមព្រៀងហ៊ីប៉ូតែកល្អបំផុតសម្រាប់ម្ចាស់បំណុល។ តើហ៊ីប៉ូតែកគឺជាអ្វី? ហ៊ីប៉ូតែក គឺត្រូវបានកំណត់ថាជាកិច្ចព្រមព្រៀងរវាងម្ចាស់បំណុលនិងកូនបំណុល ឬភាគីទីបីដែលប្រគល់អចលនវត្ថុជាទ្រព្យសម្បត្ដិសម្រាប់ជាវត្ថុដាក់បញ្ចំាដើម្បីធានាលើកាតព្វកិច្ច។ ម្ចាស់បំណុលមានសិទ្ធិស្របច្បាប់ក្នុងការយកសិទ្ធិមកប្រើដើម្បីទទួលបានការបំពេញកាតព្វកិច្ចនៃការទាមទាររបស់គាត់មុនម្ចាស់បំណុលផ្សេងៗទៀត ពីការលក់អចលនទ្រព្យដែលកូនបំណុល ឬភាគីទីបី បានប្រគល់ជូនដើម្បីធានានូវកាតព្វកិច្ចរបស់ពួកគេ។ ការជួលអចិន្ត្រៃយ៍ ឬសិទ្ធិអាស្រ័យផលអាចត្រូវបានប្រើជាវត្ថុធានាសម្រាប់ហ៊ីប៉ូតែក។ តើគុណសម្បត្តិនៃហ៊ីប៉ូតែកគឺជាអ្វី? គោលបំណងនៃហ៊ីប៉ូតែកគឺដើម្បីអនុញ្ញាតឱ្យម្ចាស់បំណុលអាចធានាការទាមទាររបស់ពួកគាត់ ក្នុងករណីដែលកូនបំណុលមិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួន។ ក្នុងករណីដែលមិនមានលទ្ធភាពសងបំណុល ម្ចាស់បំណុលអាចដាក់ពាក្យសុំទៅតុលាការដើម្បីលក់អចលនទ្រព្យដោយបង្ខំនៃទ្រព្យសម្បត្តិដែលបានដាក់ក្នុងកិច្ចព្រមព្រៀមហ៊ីប៉ូតែក។ នៅពេលដែលកូនបំណុល ឬភាគីទីបីធ្វើការសង់អគារនៅលើដីក្រោយពេលដែលដីបានដាក់ហ៊ីប៉ូតែក ហើយកូនបំណុលជាម្ចាស់កម្មសិទ្ធិអគារនោះ ម្ចាស់បំណុលអាចបង្គាប់ឱ្យលក់អគារជាដាច់ខាតរួមជាមួយ និងដីដែលបានដាក់ហ៊ីប៉ូតែក។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើតម្លៃដីរួមជាមួយអគារមានតម្លៃតិចជាងតម្លៃដីទំនេរ ម្ចាស់បំណុលអាចបង្គាប់ឱ្យកូនបំណុលយកអគារចេញមុនការបង្ខំឲ្យលក់ដី។ អ្នកទិញជាភាគីទីបីអាចទិញទ្រព្យសម្បត្តិពីការដាក់លក់ដោយបង្ខំ។ ការដាក់ហ៊ីប៉ូតែកវានឹងគ្របដណ្តប់រាល់វត្ថុទាំងអស់ដែលជាប់ទៅនឹងដី និងជាប់ទៅនឹងផ្នែកសណ្ឋាននៃដីដែលនឹងក្លាយជាកម្មវត្ថុរបស់ហ៊ីប៉ូតែកនៅពេលដែលកិច្ចព្រមព្រៀងហ៊ីប៉ូតែកត្រូវបានបង្កើតឡើង បូករួមទាំងអគារនៅទីនោះ។ វាក៏លាតសន្ធឹងទៅលើអ្វីដែលភ្ជាប់ទៅនឹងដីបន្ទាប់ពី ហ៊ីប៉ូតែក ត្រូវបានបង្កើត។ ទោះជាយ៉ាងណាក៏ដោយ វាមិនបានពង្រីកវិសាលភាពទៅអគារដែលជាកម្មសិទ្ធិរបស់ភាគីទីបីឬដែលសិទ្ធិត្រូវបានកាន់កាប់ដោយភាគីទីបីក្រោមការជួលអចិន្ត្រៃយ៍ សិទិ្ធអាស្រ័យផល ភតិសន្យាជួល។ ភាគីទីបីដែលបានទទួលកិច្ចសន្យាអចិន្ត្រៃយ៍ ឬសិទ្ធិអាស្រ័យផលលើអចលនទ្រព្យដែលជាប់ហ៊ីប៉ូតែក អាចបង់ថ្លៃឱ្យម្ចាស់បំណុលតាមសំណើរបស់អ្នកដែលបានដាក់ហ៊ីប៉ូតែក ហើយហ៊ីប៉ូតែកនេះនឹងត្រូវបានលុបចេញដើម្បីជាប្រយោជន៍ដល់ភាគីទីបីនោះ។ […]
អានបន្ថែមក្រុងកំពតនឹងក្លាយជាទិសដៅទេសចរណ៍ និងមជ្ឈមណ្ឌលកែច្នៃនាំចេញផលិតផលកសិកម្ម
រដ្ឋាភិបាលបានកំណត់យកទីក្រុងកំពត ជាទិសដៅទេសចរណ៍ សំខាន់បំផុតមួយ និងជាកន្លែងប្រមូលផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ ខណៈហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងទីក្រុបឆ្នេរសមុទ្រមួយនេះ កំពុងត្រូវបានកសាង និងអភិវឌ្ឍ។ យោងតាមចក្ខុវិស័យដល់ឆ្នាំ២០៣០ នៃប្លង់គោលប្រើប្រាស់ដីក្រុងកំពតគឺ រដ្ឋាភិបាល កំពុងសំដៅរៀបចំ និងអភិវឌ្ឍ ក្រុងកំពតជាក្រុងគុជបៃតង ឆ្នេរសមុទ្រ ធម្មជាតិ វប្បធម៍ និងពាណិជ្ជកម្ម តាមរយៈការអភិវឌ្ឍន៍ជាទីក្រុង រមណីយដ្ឋានគុជទេសចរណ៍ឆ្នេរសមុទ្រ ធម្មជាតិ វប្បធម៍ ដែលស្អាតបំផុតលើសកលលោក។ តាមរយៈចក្ខុវិស័យនគររូបនីយកម្មនេះ ទីក្រុងកំពតនឹងអភិវឌ្ឍទៅជា មជ្ឈមណ្ឌលកែច្នៃផលិផល កសិកម្ម ឧស្សាហកម្ម ទីផ្សារអន្តរជាតិសម្រាប់ផលិតផលកសិកម្ម និងចែកចាយទំនិញ និងជាទីក្រុងទំនើបដែលមានហេដ្ឋារចនសម្ព័ន្ធ សេវាកម្មទីក្រុង និងគុណភាពបរិស្ថានរស់នៅប្រសើរ។ ក្រៅពីដំណាំកសិកម្មសក្តានុពល ម្រេច និងធុរេន និងវិស័យទេសចរណ៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ រថភ្លើង និងការតភ្ជាប់កំពងផែសមុទ្រ គឺជាធាតុផ្សំសំខាន់សម្រាប់ទីក្រុងកំពត និងខេត្តកំពតទាំងមូល។ លោក ចែម ផា អភិបាលរងក្រុងកំពត បានឲ្យដឹងថា ដោយសារខេត្តមានសក្តានុពលផ្នែកទេសចរណ៍ ដងព្រែកធម្មជាតិ ឧទ្យានភ្នំបូកគោ ឆ្នេរសមុទ្រ និងអេកូទេសចរណ៍ ចំការដំណាំសក្តានុពល និងទីក្រុងបេតិកភណ្ឌ។ […]
អានបន្ថែមប្រជាជនកម្ពុជាភាគច្រើនបានយល់ច្រឡំលើការប្រើប្រាស់ពាក្យ ស័ង្កសី ប័ង្កសី និងអៀងប៉ាន់
ជាមួយនឹងអាយុកាលដ៏យូឡុងនិងភាពសម្បូរបែបនៃពាក្យពេជន៍ក្នុងភាសារខ្មែរ ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន បានប្រើពាក្យខុសៗគា្នសម្រាប់សម្គាល់អ្វីមួយដែលមានន័យដូចគ្នា
អានបន្ថែមខេត្តព្រះសីហនុនាំចូលខ្សាច់ពីខេត្តផ្សេងដើម្បីបម្រើដល់វិស័យសំណង់
ខេត្តព្រះសីហនុ ដែលកំពុងមានសន្ទុះខ្លាំងផ្នែកវិស័យសំណង់ មិនមានធនធានខ្សាច់មានគុណភាព សម្រាប់បម្រើឲ្យវិស័យសាងសង់ក្នុងខេត្តឡើយ។ ការផ្គត់ផ្គង់ខ្សាច់មានគុណភាព គឺពឹងផ្អែកស្ទើទាំងស្រុងលើការដឹកចេញ ពីខេត្តផ្សេង។ ការដឹកជញ្ជូនខ្សាច់ពីខេត្តផ្សេង ធ្វើឲ្យមានថ្លៃដឹកជញ្ជូន ដែលជាកត្តាធ្វើឲ្យតម្លៃខ្សាច់សម្រាប់ការសាងសង់មានតម្លៃថ្លៃ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីនេះ ស្តីពីការគ្រប់គ្រងគុណភាពសំណង់ លោក អ៉ឹង ឌីប៉ូឡា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ខ្សាច់មានតម្លៃថ្លៃក្នុងខេត្តព្រះសីហនុ អាចជាកត្តាធ្វើឲ្យខ្សាច់គ្មានគុណភាពដើម្បីសាងសង់ ដោយសារអាជីវករចង់គេងចំណេញពីអាជីវកម្មខ្សាច់នេះ។ លោក ឌីប៉ូឡា ថ្លែងថា៖ «នៅពេលដែលគាត់យកខ្សាច់ទៅហើយ វាផុតពីដែនសមត្ថកិច្ចរបស់ក្រសួងរ៉ែ ក្រសួងរ៉ែមិនបានពិនិត្យគុណភាពខ្សាច់ហ្នឹងយកទៅធ្វើអីទេ។ ក៏ប៉ុន្តែ អាជីវករដែលគាត់ទិញខ្សាច់ទៅ គាត់ដើម្បីគេងចំណេញ គាត់យកប្រភេទខ្សាច់ណាមួយយកទៅឡាយ បានធ្វើឲ្យប៉ះពាល់គុណភាពក៏ថាបាន»។ លោកបញ្ជាក់ថា ក្រសួងចេញអាជ្ញាប័ណ្ណឲ្យគាត់យកខ្សាច់។ ខ្សាច់មានច្រើនប្រភេទ។ ខ្សាច់ម៉ត់មែនទែន គេយកទៅចាក់លុប ខ្សាច់ដែលរាងក្រាស់តិចទៅ គេអាចយកទៅបូក គ្រាប់ធំមែនទែនទៅ គេយកទៅសាងសង់ ក្រឡុកប៉េតុង។ បើតាមលោក ឌីប៉ូឡា នៅខេត្តព្រះសីហនុ មិនមានខ្សាច់ដែលមានគុណភាព ដោយសារទីតាំងនៅក្បែរសមុទ្រ ធ្វើឲ្យខ្សាច់មានលក្ខណៈប្រៃ មិនអាចយកមកធ្វើសំណង់បានទេ ប៉ុន្តែខ្សាច់នោះ អាចយកមកចាក់លុប ក្រាលបាត។ ខ្សាច់ដែលក្រុមហ៊ុនយកទៅធ្វើសំណង់ គឺដឹកយកពីខេត្តផ្សេង […]
អានបន្ថែម