ថៃឲ្យកម្ពុជាខ្ចីថវិកាជាង២៦លានដុល្លារដើម្បីអភិវឌ្ឍច្រកព្រំដែនស្ទឹងបត់-បានណងអៀន

ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជានិងថៃ ប្រទេសថៃបានផ្តល់ថវិកាកម្ចីដល់កម្ពុជាប្រមាណជាង​២៦លានដុល្លារអាមេរិក

អាន​បន្ថែម

អ្នកជំនាញ៖ ដីនៅតំបន់ផ្លូវ៦០ម៉ែត្រឡើងថ្លៃ រហូតបង្ករផលលំបាកដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន

ការអភិវឌ្ឍន៍យ៉ាងកុះករនៅតាមតំបន់ផ្លូវ៦០ម៉ែត្រនៃភាគខាងត្បូងរាជធានីភ្នំពេញ បានធ្វើឲ្យតម្លៃដីធ្លីនៅក្នុងតំបន់នោះមានការឡើងថ្លៃយ៉ាងគំហុក ដែលនេះបានធ្វើឲ្យមានការលំបាកដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន

អាន​បន្ថែម

ដំណាក់កាលទី១នៃគម្រោងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័របញ្ចប់ការសាងសង់

មជ្ឈមណ្ឌលកម្សាន្តអន្តរជាតិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន Prince Real Estate Group បានបញ្ចប់ការសាងសង់ដំណាក់កាលទី១របស់ខ្លួនហើយដែលវាជាផ្នែកមួយនៃគម្រោងដ៏ធំនៅខេត្តកណ្តាល នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វ៊េសប៊ុករបស់ក្រុមហ៊ុន។

អាន​បន្ថែម

អាកាសចរសុីវិល៖ កាលបរិច្ចេទនៃការបញ្ចប់ការសាងសង់ព្រលានយន្តហោះ២នៅកោះកុងនៅមិនទាន់អាចកំណត់ទេ

រដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិល បានឲ្យដឹងថា គម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុង នៅមិនទាន់អាចកំណត់ថ្ងៃបញ្ចប់ការសាងសង់នៅឡើយទេ

អាន​បន្ថែម

គ្រឿងចក្រធំៗ១០០ត្រូវបាននាំចូលមកទីផ្សារអាស៊ាននិងសម្រាប់គម្រោងផ្លូវល្បឿលឿននៅកម្ពុជា

គ្រឿងចក្រធំៗចំនួន១០០គ្រឿងផលិតដោយក្រុមហ៊ុនចិន XCMG ត្រូវបាននាំចូលដើម្បីបំរើដល់គម្រោងសាងសង់នានាក្នុងតំបន់អាស៊ីអាគ្នេយ៏ រួមមានគម្រោងផ្លូវ ល្បឿលឿនដំបូងបង្អស់នៅកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។

អាន​បន្ថែម

ពន្ធដារត្រៀមអនុវត្តមូលដ្ឋានគិតពន្ធថ្មីលើការផ្ទេរសិទ្ធអចលនទ្រព្យដែលនឹងត្រូវចាប់ផ្តើមក្នុងខែកក្កដា

អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងត្រៀមអនុវត្តមូលដ្ឋានគិតពន្ធថ្មីលើការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យតាមរយៈការរៀបចំសិក្ខាសិលាផ្សព្វផ្សាយជាបន្តបន្ទាប់ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីពេលថ្មីៗនេះ។

អាន​បន្ថែម

របាយការណ៍៖ការផ្គត់ផ្គង់ផ្សារទំនើបនៅរាជធានីភ្នំពេញមានការរាំងស្ទះក្នុងឆ្នាំ ២០១៩

ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៩ បានចេញផ្សាយរបាយការណ៍ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញហើយបានបង្ហាញថាការផ្គត់ផ្គង់ផ្សារទំនើបឬផ្សារលក់រាយមានការរាំងស្ទះក្នុងអំឡុងពេលបីខែដំបូងនៃឆ្នាំ ២០១៩ ។

អាន​បន្ថែម

បណ្តាញផ្លូវដែកកម្ពុជាក្លាយជាផ្នែកមួយនៃបណ្តាញដែកផ្លូវតំបន់អាស៊ាន

ប្រជាពលរដ្ឋខ្មែរ និងអ្នកទេសចរណ៍ អាចធ្វើដំណើរតាមរថភ្លើង ពីកម្ពុជា រហូតដល់ម៉ាឡេស៊ី និងសឹង្ហបុរី បន្ទាប់ពីកម្ពុជា ភ្ជាប់ជាស្ថាពរ នៃផ្លូវរថភ្លើងរវាងប្រទេសទាំងពីរ(កម្ពុជា-ថៃ) នៅចុងខែមេសានេះ។ ជាការតភ្ជាប់ដែលនាំទៅរកការភ្ជាប់បណ្តាញផ្លូវរដែកកម្ពុជា ជាមួយបណ្តាញផ្លូវដែកក្នុងតំបន់ ដែលធ្វើអោយបណ្តាញផ្លូវដែកកម្ពុជា ក្លាយជាផ្នែកមួយនៃបណ្តាញផ្លូវដែកអាស៊ាន។

អាន​បន្ថែម

រដ្ឋាភិបាលអនុម័តគម្រោងអភិវឌ្ឍន៍តម្លៃជិត១០០លានដុល្លារនៅខេត្តត្បូងឃ្មុំ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៩ បានអនុម័តគម្រោងអភិវឌ្ឍន៍តម្លៃជិត១០០លានដុល្លារអាមេរិកស្ថិតក្នុងខេត្តត្បូងឃ្មុំ នេះបើយោងតាមការចុះផ្សាយរបស់ CDC ផ្ទាល់។

អាន​បន្ថែម

ក្រុមហ៊ុនចិនគ្រោងបង្កើតអគារពាណិជ្ជកម្មតម្លៃ៥០០លានដុល្លារនៅខេត្តកំពង់ស្ពឺ

ក្រុមហ៊ុនចិនបានប្រកាសគម្រោងបង្កើតអគារពាណិជ្ជកម្មតម្លៃ៥០០លានដុល្លារអាមេរិកមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ នេះបើយោងតាមលទ្ធផលនៃជំនួបរវាងអភិបាលខេត្តជាមួយនឹងក្រុមហ៊ុននៅឯប្រទេសចិន។ កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំតាមសារអេឡិចត្រូនិច តេឡេក្រាម ថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្តក្វាងទុង ប្រទេសចិនរបស់ឯកឧត្តម មានក្រុមហ៊ុនផលិតទូរសព្ទដៃនិងអភិវឌ្ឍអចលនទ្រព្យ OPPO និង VIVO បានចាប់អារម្មណ៍ចង់ធ្វើការវិនិយោគក្នុងខេត្តកំពង់ស្ពឺ ដែលក្នុងនោះ ក៏មានគម្រោងវិនិយោគបង្កើតអគារពាណិជ្ជកម្មតម្លៃ៥០០លានដុល្លារអាមេរិកក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ «ខ្ញុំបានជួបអ្នកវិនិយោគផ្ទាល់ ហើយគាត់ប្រាប់ខ្ញុំអញ្ជឹង [គម្រោងបង្កើតអគារពាណិជ្ជកម្ម] ប៉ុន្តែរឿងពិតត្រង់ណានោះ ខ្ញុំអត់ដឹងថាយ៉ាងណាដែរ ក៏ប៉ុន្តែគាត់ថាអញ្ចឹង» ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បែបនេះ។ ជាការកត់សម្គាល់ ខេត្តកំពង់ស្ពឺបាននិងកំពុងក្លាយជាកន្លែងប្រកបដោយសក្តានុពលនិងអំណោយផលសម្រាប់វិនិយោគិន ដោយមួយរយៈពេលចុងក្រោយនេះ មានគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានកំពុងដំណើរការអភិវឌ្ឍន៍នៅខេត្តមួយនេះ។ ក្នុងនោះរួមមាន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុតម្លៃ២ពាន់លានដុល្លារអាមេរិកដែលនឹងត្រូវឆ្លងកាត់ខេត្តកំពង់ស្ពឺរហូតដល់៨០គីឡូម៉ែត្រ។ (អានបន្ថែម) ជាងនេះទៀត រោងចក្រផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យមានអនុភាពផលិតអគ្គិសនីដល់ទៅ ៦០មេហ្គាវ៉ាត់ ព្រមទាំងរោងចក្រឧស្សាហកម្មជាច្រើនទៀត ក៏បាននិងកំពុងអភិវឌ្ឍក្នុងខេត្តនេះផងដែរ។ (អានបន្ថែម)

អាន​បន្ថែម

ក្រសួងផ្តើមសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងប្រភេទ Monorail និងរថភ្លើងក្រោមដីនៅភ្នំពេញ

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងប្រភេទផ្លូវមួយ Monorail និងរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ។ ការសិក្សានេះ នឹងនាំទៅរកការផ្តល់ជំរើសបន្ថែមក្នុងការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនក្នុងទីក្រុង សំដៅការកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

អាន​បន្ថែម

គម្រោងខុនដូតម្លៃមធ្យមកំពុងដឹកនាំទីផ្សារខុនដូនៅរាជធានីភ្នំពេញ

ជាមួយនឹងទុនវិនិយោគសំណង់កើនឡើងប្រមាណជា ១.៨ ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសទី១នៃឆ្នាំ ២០១៩ ការផ្គត់ផ្គង់ខុនដូមានការកើនឡើងជាង ៧ ភាគរយ ដែលការកើនឡើងនេះ

អាន​បន្ថែម