ក្រសួងកំពុងរៀបចំច្បាប់សំណង់ថ្មីលើគ្រឿងបង្គុំសំណង់និងបញ្ហាសុវត្ថិភាពអគ្គីភ័យ
ឆ្លើយតមទៅនឹងកំណើនសំណង់អគារដែលកើនឡើងឥតឈប់ឈរ និងការធានាគុណភាព និងសុវត្ថិភាពសំណង់ទាំងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននឹងកំពុងរៀបចំច្បាប់ថ្មីដែលផ្តោតសំខាន់លើគ្រឿងបង្គុំសំណង់
អានបន្ថែមគម្រោងវិនិយោគតម្លៃជិត៥០០លានដុល្លារទទួលបានការអនុម័ត
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តលើគម្រោងវិនិយោគដែលមានទឹកប្រាក់វិនិយោគចំនួន៤៨០លានដុល្លារ និងបង្កើតការងារបានប្រមាណ១ម៉ឺនកន្លែង។
អានបន្ថែមComin Khmere៖ វេទិកាអចលនទ្រព្យ និងសំណង់គឺជាវេទិកាដ៏ល្អសម្រាប់ការចែករំលែកចំណេះដឹង
វេទិកាអចលនទ្រព្យនិងសំណង់កាលពីថ្ងៃទី ៣១ ខែ ឧសភាឆ្នាំ២០១៩ ថ្មីៗនេះ ក៏ជាវេទិកាដ៏ល្អសម្រាប់ចែករំលែកចំណេះដឹង នេះបើតាមការឲ្យដឹងពីក្រុមហ៊ុន Comin Khmere ដែលជាក្រុមហ៊ុនមួយរបស់ Comin Asia Group ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយវិស្វកម្មនាំមុខគេមួយនៅកម្ពុជា។ Comin Asia គឺជាអ្នកឧបត្ថម្ភធំ ឬ gold sponsor នៃវេទិការអចលនទ្រព្យនិងសំណង់លើកទី ៤ របស់សភាពាណិជ្ជកម្មអឺរ៉ុបឬ EuroCham ។ ក្រុមហ៊ុនជឿជាក់ថា ក្រៅពីការចែករំលែកចំណេះដឹង វេទិកានេះបានផ្តល់នូវឱកាសពិសេសសម្រាប់អ្នកដឹកនាំក្នុងឧស្សាហកម្ម ដើម្បីជួបគ្នាដោយផ្ទាល់ និងបន្តកសាងជាស្ពានតភ្ជាប់រវាងវិស័យសាធារណៈ និងវិស័យឯកជន។ កម្មវិធីនេះ បានទាក់ទាញអ្នកចូលរួមជាង ២០០ នាក់មកពីវិស័យឯកជន និងគណៈប្រតិភូជាង ៤០ នាក់ដែលតំណាងឱ្យក្រសួងនានានៃរដ្ឋាភិបាល ជាមួយនឹងឯកឧត្តមបណ្ឌិត ឆាន់ សូរ្យផល បានថ្លែងសុន្ទរកថាបិទកម្មវិធី និងបានផ្តល់ព័ត៌មានថ្មីៗស្តីពីការបង្កើតឌីជីថលថ្មីរបស់រដ្ឋាភិបាលក្នុងការធ្វើផែនទីរបស់គម្រោងសាងសង់នានា។ ស្របពេលដែលធ្វើការពន្យល់ថាប្រធានបទដែលត្រូវបានពិភាក្សានៅក្នុងវេទិកានេះមានសារៈសំខាន់សម្រាប់វិស័យសំណង់និងអចលនទ្រព្យ លោក ហាក់ ផានិត អ្នកសម្របសម្រួលផ្នែកទីផ្សារនិងទំនាក់ទំនងរបស់ក្រុមហ៊ុន Comin Khmere បានមានប្រសាសន៍ថា វេទិកានេះ ក៏ផ្តល់ឱកាសដល់ក្រុមហ៊ុនបង្ហាញពីផលិតផល និងសេវាកម្មរបស់ខ្លួនផងដែរ ជូនដល់អ្នកមានសិទ្ធិធ្វើការសម្រេចចិត្តដែលមកពីក្រុមហ៊ុនផ្សេងៗ។ […]
អានបន្ថែមPropertyGuru បានរកឃើញអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជា២០១៩ហើយ
ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កំណត់យកឆ្នាំ២០២១ ជាឆ្នាំនៃការចុះបញ្ជីដីទូទាំងប្រទេស រួមទាំងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច សម្រេចឲ្យបាន១០០ភាគរយ
អានបន្ថែមរដ្ឋាភិបាលអនុម័តគម្រោងតម្លៃជិន៣០លានដុល្លារអាមេរិកក្នុងខេត្តចំនួនពីរ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC កាលពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៩ បានអនុម័តគម្រោងបង្កើតរោងចក្រផលិតសម្ភារសំណង់ និងសណ្ឋាគារក្នុងខេត្តចំនួនពីរសរុបជាទឹកប្រាក់វិនិយោគប្រមាណជិត ៣០ លានដុល្លារអាមេរិក។
អានបន្ថែមកម្មវិធីទស្សនាផ្ទះវីឡាគំរូ និង បើកលក់យូនីតខុនដូថ្មី របស់ ជីប ម៉ុង លែន ជាមួយការបញ្ចុះតម្លៃរហូតដល់ ៣០០០ ដុល្លារអាមេរិក
ក្រុមហ៊ុន ជីប ម៉ុង លែន នឹងធ្វើកម្មវិធីទស្សនាផ្ទះវីឡាគំរូលើកទី ៤ នៅថ្ងៃទី ០៨-០៩ ខែ មិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ដែលមានទីតាំងនៅក្នុងគម្រោង លែន ម៉ាក ២៧១ ស្ថិតនៅលើផ្លូវ ២៧១ កែងនឹង ៣៧១។ ក្នុងថ្ងៃកម្មវិធីផងដែរ ក្រុមហ៊ុនក៏ធ្វើការបើកលក់យូនីតថ្មីបន្ថែមទៀតនៅគម្រោង ផាក លែន ខុនដូ ធីខេ ជាមួយនឹងការផ្តល់ជូនប័ណ្ណបញ្ចុះតម្លៃ និង កាដូពិសេសៗជាច្រើន។ កម្មវិធីទស្សនាផ្ទះវីឡាគំរូនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យអតិថិជនទាំងអស់បានទស្សនានឹងស្វែងយល់បន្ថែមអំពីភាពល្អប្រណិតនៃរចនាបថរបស់ប្រភេទផ្ទះនីមួយៗ ក៏ដូចជាស្វែងយល់អំពីបច្ចេកទេសផ្សេងៗក្នុងការសាងសង់លំនៅឋានដែលមានគុណភាពយ៉ាងរឹងមាំរបស់ក្រុមហ៊ុន ជីប ម៉ុង លែន។ អតិថិជនទាំងអស់អាចមកចូលរួមផ្ទាល់ និងដោយសេរី ដើម្បីធ្វើការទស្សនាវីឡាគំរូ ក៏ដូចជាសាកសួរព័ត៌មានលម្អិតបន្ថែមទៅលើគម្រោងផ្សេងៗផងដែរ។ កាន់តែពិសេស អតិថិជនអាចទទួលបានប័ណ្ឌបញ្ចុះតម្លៃរហូតដល់ ៣០០០ដុល្លារអាមេរិក ទៅលើលំនៅឋានគ្រប់គម្រោង និង គម្រោង ផាក លែន ខុនដូ ធីខេ ផងដែរ។ សូមប្រញាប់រួសរាន់ឡើង ព្រោះការផ្តល់ជូននេះសម្រាប់តែពីរថ្ងៃនៃកម្មវិធីតែប៉ុណ្ណោះ។ គួររំលឹកថា បច្ចុប្បន្នក្រុមហ៊ុន ជីប […]
អានបន្ថែមផ្សារទំនើប សុវណ្ណា គ្រោងកែលម្អមុខមាត់ថ្មីកាន់តែមានលក្ខណៈទាក់ទាញ
ផ្សារទំនើប សុវណ្ណា ដែលជាផ្សារទំនើបបើកដំណើរការយូរឆ្នាំមកហើយ គ្រោងនឹងធ្វើការកែលម្អអគារផ្សារ ដើម្បីឲ្យមានមុខមាត់ថ្មី និងមានលក្ខណៈទាក់ទាញ ខណៈសន្ទុះនៃការបើកផ្សារទំនើប ក្នុងទីក្រុងភ្នំពេញកំពុងកើនឡើង។
អានបន្ថែមតំណាងក្រុមហ៊ុនកូរ៉េចំនួន៨៣០ក្រុមហ៊ុនមកកម្ពុជាស្វែងរកកិច្ចសហការលើវិស័យសំណង់
តំណាងក្រុមហ៊ុនសាងសង់អន្តរជាតិប្រមាណជាង ៨០០ ក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងត្បូងបានមកបំពេញទស្សកិច្ចនៅកម្ពុជាដើម្បីស្វែងរកឱកាសបង្កើតកិច្ចសហការលើវិស័យសំណង់រវាងក្រុមហ៊ុននៃប្រទេសទាំងពីរ។ កាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៩ តំណាងរបស់សមាគមអ្នកម៉ៅការសាងសង់អន្តរជាតិនៃប្រទេសកូរ៉េ ឬ ហៅកាត់ថា ICAK បានជួបជាមួយតំណាងរបស់សមាគមអ្នកសាងសង់កម្ពុជានៅឯវិមាណកាណាឌីយ៉ា ដើម្បីពិភាក្សាលើកិច្ចសហការវវាងសមាគមទាំងពីរ។ លោក Kang Se Ki អនុប្រធានគ្រប់គ្រងទូទៅរបស់ ICAK ដែលជាសមាគមតំណាងឲ្យក្រុមហ៊ុនអន្តរជាតិរបស់កូរ៉េចំនួន ៨៣០ ក្រុមហ៊ុនរួមមានក្រុមហ៊ុនសំណង់ធំៗដូច Samsung និង Hyundai ជាដើម បានឲ្យដឹងថា ក្រោយពីប្រធានាធិបតិកូរ៉េខាងត្បូងបានមកបំពេញទស្សកិច្ចនៅកម្ពុជាក្នុងខែមេសាកន្លងមក គឺបានធ្វើឲ្យក្រុមហ៊ុនសំណង់របស់កូរ៉េទាំងអស់កាន់តែចាប់អារម្មណ៍ខ្លាំងលើវិស័យសាងសង់ និងស្ថាបត្យកម្ម នៅកម្ពុជា។ លោកក៏បានឲ្យទៀតដឹងថា បច្ចុប្បន្ន សមាជិករបស់ ICAK បានចេញទៅវិនិយោគនៅប្រទេសចំនួន១៥៣ ប្រទេស ហើយមានទំហំទុនវិនិយោគប្រមាណជា ៨ ពាន់លានដុល្លារអាមេរិក។ ហើយក្នុងនោះដែរ យោងតាមរបាយការណ៍ ENR របស់សហរដ្ឋអាមេរិក វិស័យសាងសង់ក្រៅប្រទេសរបស់កូរ៉េគឺជាប់ចំណាត់ថ្នាក់លេខ៦នៅទូទាំងពិភពលោក។ ក្នុងនោះដែរ ជំនួបរវាងតំណាងនៃសមាគមទាំងពីរខាងលើនេះ គឺដើម្បីពិភាក្សាស្វែងយល់អំពីគ្នាទៅវិញទៅមក ដើម្បីឈានទៅដល់ការចុះកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នានាពេលខាងមុខ។ តាមរយៈកិច្ចសហការនេះ សមាគមទាំងពីរនឹងដើរតួជាស្ពានសម្រាប់តភ្ជាប់ក្រុមហ៊ុនសំណង់នៃប្រទេសទាំងពីរ។ គួររម្លឹកថា សមាគមអ្នកសាងសង់កម្ពុជា […]
អានបន្ថែម(English) Japan-funded Khmer Silk Centre Opens
មជ្ឈមណ្ឌលសូត្រខ្មែរដែលជាកន្លែងសម្រាប់ផ្តល់ចំណេះដឹងនិងលើកកម្ពស់វិស័យសិប្បកម្មសូត្រនៅកម្ពុជា ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ។
អានបន្ថែមក្រុមហ៊ុនកូរ៉េចាប់អារម្មណ៍វិនិយោគវិស័យធំៗពីរនៅខេត្តព្រះសីហនុ
(English) International Contractors Association of Korea (ICAK) has unveiled to invest in the infrastructure and telecommunication in coastal Preah Sihanoukville province, where construction, real estate,
អានបន្ថែមវេទិកាEuroCham៖ ការធ្វើនគរូបនីយកម្មយ៉ាងរហ័ស គឺជាពេលសម្រាប់ឱកាសនិងបទប្បញ្ញត្តិថ្មីបន្ថែមទៀត
ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យដែលកំពុងរីកចម្រើននៅទូទាំងប្រទេស អ្នកប្រឡូកក្នុងឧស្សាហកម្មនេះនិងមន្ត្រីរដ្ឋាភិបាលជាង ២៥០នាក់បានអង្គុយនៅសណ្ឋាគារ Raffles Hotel ដើម្បីស្វែងរកឱកាស និងបទប្បញ្ញត្តិបន្ថែមសម្រាប់បង្កើតទីផ្សារដែលមានលក្ខណៈជឿនលឿនជាងនេះ។ ឯកឧត្តម ឡៅទិព្វ សីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ក្នុងវេទិកាអចលនទ្រព្យ និងសំណង់លើកទី៤ថា៖«វិស័យអចលនទ្រព្យ និងសំណង់បានដើរតួនាទីយ៉ាងខ្លាំងបន្ថែមទៀតនៅក្នុងការចូលរួមចំណែកដល់ការរក្សាបានកំណើនសេដ្ឋកិច្ចជាតិ»។ តាមការឲ្យដឹងពីឯកឧត្តម សីហា គម្រោងសាងសង់ជាង ១៤០០ គម្រោងត្រូវបានអនុម័តក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០១៩ ដោយមានទុនវិនិយោគមានចំនួន ២,៧ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៦៧,៣៧ ភាគរយ ពីការវិនិយោគដែលមានទឹកប្រាក់ ១,៦ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលដូចគ្នានៅឆ្នាំ ២០១៨ ។ ជាមួយនឹងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃគម្រោងទាំងនេះ ឱកាសនឹងកើតមាន ហើយការយកចិត្តទុកដាក់បន្ថែមក៏នឹងត្រូវកើតមានឡើង។ លោក Arnaud Darc ប្រធានរបស់ Eurocham បានមានប្រសាសន៍ថា៖ លោក Arnaud Darc ប្រធានរបស់ Eurocham បានមានប្រសាសន៍ថា៖ «ជាការពិតណាស់ ដោយសារតែវិស័យនេះកំពុងកើនឡើងកាន់តែខ្លាំង អ្នកប្រឡូកក្នុងវិស័យនេះគ្រប់គ្នាត្រូវតែរកវិធីដើម្បីឈរជើងក្នុងការយកឈ្នះលើការប្រកួត»។ មុននឹងឈានដល់ការពិភាក្សាលើនិន្នាការទីផ្សារ […]
អានបន្ថែមរោងចក្រអគ្គិសនីដើរដោយចំហេះទំហំ៤០០មេហ្គាវ៉ាត់គ្រោងសាងសង់នៅល្វាឯម
រោងចក្រអគ្គិសនីដើរដោយចំហេះ ទំហំ៤០០មេហ្គាវ៉ាត គ្រោងសាងសង់នៅស្រុកល្វាឯម ខេត្តកណ្តាល ដើម្បីផលិតថាមពលអគ្គិសនីផ្គត់ផ្គង់ដល់ទីក្រុងភ្នំពេញ។
អានបន្ថែម