ដំណោះស្រាយលូដ៏ជោគជ័យមាននៅ PT Calvary Abadi
ក្រុមហ៊ុនឥណ្ឌូនេស៊ី PT. Calvary Abadi បានប្រើប្រាស់ម៉ាស៊ីនផលិតលូបេតុងឈ្មោះថា Souveraen ដែលផលិតដោយ BFS Betonfertigteilsysteme ពីប្រទេសអាល្លឺម៉ង់អស់រយៈពេលជិតពីរឆ្នាំមកហើយ។ ការវិនិយោគខាងលើនេះ គឺពិតជាសក័្តសម ហើយក្រុមហ៊ុន Calvary គឺលើសពីពេញចិត្តជាមួយនឹងដំណោះស្រាយឧស្សាហកម្មមួយនេះ។ ក្រុមហ៊ុន PT. Calvary Abadi បានវិនិយោគពេលវេលា និងការពិគ្រោះយោបល់យ៉ាងច្រើនពីភ្នាក់ងារ BFS Betonfertigteilsysteme GmbH និង ក្រុមហ៊ុន Rieckermann Group មុនពេលដែលពួកគេធ្វើការសម្រេចចិត្ត។ គេបានជ្រើសរើសម៉ាស៊ីន Souveraen SV 1225 ដែលបានដំណើរការចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៧ មកម្ល៉េះ។ លោក Soerya Widjaja បានមានប្រសាសន៍ថា៖ «ជាមួយ Souveraen យើងមានសមត្ថភាពគ្រប់គ្រងគម្រោងជាមួយនឹងគុណភាពខ្ពស់ និងក្នុងរយៈពេលដ៏ខ្លី។ ទាំងនេះបានធ្វើឲ្យយើងមានចំណុចពិសេសលេចធ្លោនៅក្នុងគម្រោងរបស់រដ្ឋ»។ លើសពីនេះទៀត នាយកបច្ចេកទេស Calvary Abadi បានរាយការណ៍ថា តម្លៃពលកម្មត្រូវបានកាត់បន្ថយ ៥០ភាគរយ ក្នុងរយៈពេល ៤ […]
អានបន្ថែមអនាគតរបស់ឧស្សាហកម្មសំណង់នៅកម្ពុជា – សេវាគ្រប់គ្រងថែទាំអគារ
រៀបរៀងដោយ: Daniel Tan នឹង Ngu Kea Yuan កាលពីមុនការអភិវឌ្ឍន៍ ឬការវិនិយោគអចលនទ្រព្យ ត្រូវបានគេទទួលស្គាល់ថា គ្រាន់តែជាអចលនទ្រព្យមួយដែលត្រូវបានរចនា និងសាងសង់ ហើយលក់ទៅឲ្យអ្នកប្រើប្រាស់ចុងក្រោយជាការស្រេច។ សព្វថ្ងៃនេះ ការគ្រប់គ្រងថែទាំអចលនទ្រព្យ ដែលគេហៅថា ការគ្រប់គ្រងគ្រឿងបរិក្ខាអគារ (Facilities Management) គឺជាសេវាកម្មថ្មីជំនាន់ក្រោយដើម្បីកែលម្អការអភិវឌ្ឍន៍បន្ទាប់ពីសំណង់អគារត្រូវបានបញ្ចប់ការសាងសង់។ ការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) តាមទ្រឹស្តីលោក Jones (លើកឡើងក្នុងឆ្នាំ២០០៨) បានកំណត់និយមន័យនៅក្នុងគោលការណ៍គ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈ RICS ថា ជាដំណើរការនៃការចាត់ចែងមួយដើម្បីធានាបានតម្លៃដ៏ល្អបំផុតមួយនៃលុយដែលបានវិនិយោគ ដែលវាជួយដល់យុទ្ធសាស្ត្រដែលទាមទារដោយរដ្ឋអំណាចមូលដ្ឋាន។ ផ្នែកនៃយុទ្ធសាស្រ្តនេះរួមមាន គោលការណ៍នៃការគ្រប់គ្រងទ្រព្យសម្បត្តិ សេវាកម្មសាងសង់ និងបច្ចេកវិទ្យាបៃតងជាដើម។ ដូចនេះ វគ្គសិក្សារបស់ RCA នឹងផ្តល់នូវមូលដ្ឋានដើម្បីសម្រេចបាននូវតម្លៃលុយដែលបានវិនិយោគសម្រាប់ទ្រព្យសម្បត្តិ។ ការគ្រប់គ្រងគ្រឿងបរិក្ខាអគារ តាមទ្រឹស្តីលោក Atkins (លើកឡើងក្នុងឆ្នាំ២០០៩) បានកំណត់និយមន័យ ការគ្រប់គ្រងគ្រឿងបរិក្ខាអគារ (Facilities Management) ថាជាវិធីសាស្ដ្ររួមមួយ សម្រាប់ដំណើរការប្រតិបត្តិការថែរក្សា ការកែលម្អ និងសម្របសម្រួលអគារ និងហេដ្ឋារចនាសម្ព័ន្ធនៃអង្គភាពមួយ ដើម្បីបង្កើតបរិយាកាសដែលគាំទ្រយ៉ាងខ្លាំងដល់គោលបំណងចម្បងរបស់អង្គភាពនោះ។ ជាគោលការណ៍ ការជួសជុលកែលម្អ និងការអនុវត្តប្រកបដោយនិរន្តភាព […]
អានបន្ថែមមន្ត្រីនាំពាក្យ៖ ផ្លូវជាតិលេខ២នឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខ
បន្ទាប់ពីទន្ទឹងរងចាំអស់រយៈពេលជាច្រើនឆ្នាំមក ការស្ថាបនាពង្រីកផ្លូវជាតិលេខ២ ក្រោមជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងពេលឆាប់ៗខាងមុខ នេះបើយោងតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។
អានបន្ថែមទុនវិនិយោគមួយចំនួនធំពីបរទេសផ្តោតខ្លាំងទៅលើវិស័យសំណង់
ទុនវិនិយោគផ្ទាល់ពីបរទេសមានកំណើនកើនឡើង ស្មើនឹង១៣,៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស) ក្នុងឆ្នាំ២០១៨ ហើយជាងពាក់កណ្តាលនៃទុនវិនិយោគផ្ទាល់ពីបរទេស មានប្រភពពីប្រទេសចិន។
អានបន្ថែមរដ្ឋាភិបាលនឹងដាក់ចេញប្លង់មេអភិវឌ្ឍន៍ខេត្តកែបទៅជាតំបន់លំហែកាយកម្រិតខ្ពស់នៅចុងឆ្នាំ២០១៩នេះ
រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំប្លង់មេសម្រាប់អភិវឌ្ឍខេត្តកែបឲ្យទៅជា «តំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់» ដោយគ្រោងនឹងចេញសេចក្តីព្រាងផែនការនៅចុងឆ្នាំ២០១៩ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍។
អានបន្ថែមកម្ពុជាកំពុងអភិវឌ្ឍន៍ខ្លួនទៅជាតំបន់សម្រាប់ទំនិញឆ្លងកាត់
រដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវមហិច្ឆិតាប្រែក្លាយខ្លួនទៅជាកន្លែងឡូជីស្ទឺកស្តុកទុក ទំនិញ និងឆ្លងកាត់ទំនិញរវាងប្រទេសអាស៊ាន ជាពិសេស ប្រទេសវៀតណាម និងថៃ តាមរយៈការពង្រឹងគុណភាពប្រព័ន្ធហេដ្ឋារចនាសម្ព័នដឹកជញ្ជូនរបស់ខ្លួន។
អានបន្ថែមកម្ពុជា-ថៃរួមគ្នាសាងសង់ស្ពានធំទីមួយលើខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរ
ប្រទេសកម្ពុជានិងថៃបានសហការរួមគ្នាសាងសង់ស្ពានធំទីមួយលើខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរស្ថិតក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យ ហើយស្ពាននេះដែរត្រូវបានសម្ពោធជាផ្លូវការដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។
អានបន្ថែមរដ្ឋាភិបាលកំពុងសិក្សាសាងសង់ព្រលានយន្តហោះនៅមណ្ឌលគីរី
រដ្ឋាភិបាលបានកំពុងសិក្សាគម្រោងសាងសង់អាកាសយានដ្ឋាន នៅខេត្តមណ្ឌលគីរី ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ កសិឧស្សាហកម្ម កសិទេសចរណ៍ ជាពិសេសគឺការតភ្ជាប់ខេត្តភាគឦសាន ជាមួយនឹងខេត្តផ្សេងក្នុងប្រទេស និងក្នុងតំបន់។
អានបន្ថែមផ្លូវដែកកម្ពុជាថៃ តភ្ជាប់ជាផ្លូវការហើយ
ប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃបានរួមគ្នាចូលរួមសម្ភោធជាផ្លូវការនៃការតភ្ជាប់ផ្លូវដែក និងស្ពានមិត្តភាពស្ទឹងបត់-បានណុងអៀងនាព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០១៩ ដែលសម្មិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធទាំងពីរនេះ នឹងរួមចំណែកជំរុញ
អានបន្ថែមថៃឲ្យកម្ពុជាខ្ចីថវិកាជាង២៦លានដុល្លារដើម្បីអភិវឌ្ឍច្រកព្រំដែនស្ទឹងបត់-បានណងអៀន
ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជានិងថៃ ប្រទេសថៃបានផ្តល់ថវិកាកម្ចីដល់កម្ពុជាប្រមាណជាង២៦លានដុល្លារអាមេរិក
អានបន្ថែមអ្នកជំនាញ៖ ដីនៅតំបន់ផ្លូវ៦០ម៉ែត្រឡើងថ្លៃ រហូតបង្ករផលលំបាកដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន
ការអភិវឌ្ឍន៍យ៉ាងកុះករនៅតាមតំបន់ផ្លូវ៦០ម៉ែត្រនៃភាគខាងត្បូងរាជធានីភ្នំពេញ បានធ្វើឲ្យតម្លៃដីធ្លីនៅក្នុងតំបន់នោះមានការឡើងថ្លៃយ៉ាងគំហុក ដែលនេះបានធ្វើឲ្យមានការលំបាកដល់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន
អានបន្ថែមដំណាក់កាលទី១នៃគម្រោងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័របញ្ចប់ការសាងសង់
មជ្ឈមណ្ឌលកម្សាន្តអន្តរជាតិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យយក្សចិន Prince Real Estate Group បានបញ្ចប់ការសាងសង់ដំណាក់កាលទី១របស់ខ្លួនហើយដែលវាជាផ្នែកមួយនៃគម្រោងដ៏ធំនៅខេត្តកណ្តាល នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វ៊េសប៊ុករបស់ក្រុមហ៊ុន។
អានបន្ថែម