ឯកឧត្តមជាសុផារ៉ាអំពាវនាវកុំឲ្យប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុលក់ដី
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុលក់ដីរបស់ខ្លួនដើម្បីកុំឲ្យខាតប្រយោជន៍នាពេលអនាគត។
អានបន្ថែមកូរ៉េខាងត្បូងចុះMOUជាមួយកម្ពុជាដើម្បីចូលកាន់តែជ្រៅក្នុងវិស័យសំណង់
រដ្ឋាភិបាលកូរ៉េខាងត្បូងតាមរយៈទីភ្នាក់ងារសម្រាប់ជំរុញពាណិជ្ជកម្ម និងការវិនិយោគកូរ៉េ ឬ KOTRA បានចុះអនុស្សរណៈយោគយល់គ្នា MOU ជាមួយសមាគមអ្នកសាងសង់កម្ពុជាដើម្បីឈានជើងចូលអោយកាន់តែជ្រៅទៅក្នុងវិស័យសំណង់នៅកម្ពុជា។
អានបន្ថែមរដ្ឋមន្រ្តីក្រសួងដែនដីប្ដេជ្ញាថានឹងចុះបញ្ជីដីធ្លីអោយអស់ទូទាំងប្រទេសក្នុងឆ្នាំ២០២១
ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្ដេជ្ញាថានឹងចុះបញ្ជីក្បាលដីអោយអស់ទូទាំងប្រទេសក្នុងឆ្នាំ ២០២១ គោលបំណងគឺដើម្បីឲ្យរដ្ឋងាយស្រួលគ្រប់គ្រងក៏ដូចជាបង្កើនការជឿទុកចិត្តពីសំណាក់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្នុងខេត្តត្បូងឃ្មុំ កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម បានមានប្រសាសន៍ទៅកាន់អង្គពិធីថា៖ «២០១៩-២០២០ និង ២០២១ បីឆ្នាំនេះ ខ្ងុំចង់ចុះបញ្ជីដីធ្លីអោយបានទូទាំងប្រទេស ឥឡូវគឺយើងចុះបានប្រមាណ ៥ លាន ១សែន ក្បាលដី ទៅលើ ៧ លានក្បាលដីទាំងអស់នៅកម្ពុជា បើគិតទៅគឺ ៧៣ ភាគរយ ដូច្នេះអ្វីដែលនៅសល់ សូមឲ្យមន្រ្តីផ្នែកពាក់ព័ន្ធទាំងអស់ជួយគ្នាធ្វើការលើរឿងនេះ»។ មូលហេតុនៃការចុះបញ្ជីដីធ្លីនេះ គឺឯកឧត្តមមានគោលបំណងចង់អោយដីធ្លីទាំងនេះក្លាយទៅជាទុនប្រជាពលរដ្ឋ ព្រោះថាដីដែលមានកម្មសិទ្ធិត្រឹមត្រូវគឺជាឱកាស។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «គឺយើងចង់ឲ្យដីដែលប្រជាពលរដ្ឋកំពុងកាន់កាប់ក្លាយទៅជាទុននៅក្នុងដៃ បើសិនជាអត់មានប័ណ្ណកម្មសិទ្ធិ ដីធ្លីនេះងាយរងគ្រោះណាស់ ហើយអាចនឹងជួបហានិភ័យច្រើន។ តែបើមានកម្មសិទ្ធិគឺមានឱកាសច្រើន ជាពិសេសគឺទាក់ទាញអ្នកវិនិយោគទុនពីក្រៅស្រុក អោយចូលមកចូលហ៊ុនជាមួយបាន គឺគេជឿជាក់ថានឹងមានសុវត្ថិភាព។ ដីមានកម្មសិទ្ធិ និងដីគ្មានកម្មសិទ្ធិគឺតម្លៃខុសគ្នា ដូច្នេះគួរតែនាំគ្នាទៅចុះបញ្ជីអោយបានត្រឹមត្រូវ»។ លើសពីនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ទៀតថា ការចុះបញ្ជីដី […]
អានបន្ថែមទីក្រុងរណបជ្រោយចង្វារនឹងមានសាលពិព័ណ៌ដ៏ធំលំដាប់អន្តរជាតិមួយនៅឆ្នាំ២០២០នេះ
សាលពិព័ណ៌លំដាប់អន្តរជាតិរបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC ដែលមានទំហំជាង ៣ម៉ឺនម៉ែត្រការ៉េ ក្រោមទុនវិនិយោគប្រមាណ ១៨លានដុល្លារអាមេរិក បានបើកការដ្ឋានសាងសាង់
អានបន្ថែមសិង្ហបុរីសហការនឹងក្រសួងដែនដីលើកកម្ពស់សុវត្ថិភាពអគ្គីភ័យក្នុងវិស័យសំណង់
សមាជិកនៃគណៈស្ថាបត្យកម្មរបស់ប្រទេសសិង្ហបុរីរួមជាមួយនឹងមន្ត្រីក្រសួងដែនដីកម្ពជា បានសហការគ្នាចែករំលែកបទពិសោធន៍សំខាន់ៗ ទាក់ទងនឹងសុវត្ថិភាពអគ្គីភ័យក្នុងវិស័យសំណង់ ក្នុងគោលបំណងដើម្បីជួយអប់រំណែនាំ ផ្ដល់ចំណេះដឹង លើកកម្ពស់ និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យនេះ។
អានបន្ថែមរដ្ឋាភិបាលអនុញ្ញាតឲ្យជប៉ុនបង្កើតបណ្តាញទីក្រុងឆ្លាតវៃ Smart Cities នៅកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតចេញជាគោលការណ៍ឲ្យជ៉បុនបង្កើតបណ្តាញទីក្រុងឆ្លាតវៃ Smart Cities នៅកម្ពុជា នេះបើយោងតាមលិខិតចេញដោយទីស្តីការគណៈរដ្ឋមន្ត្រីដែលទើបតែចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៩។
អានបន្ថែមរដ្ឋាភិបាលស៊ុយអែតនិងUNDPរួមគ្នាជួយបង្កើនថាមពលដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជា
រដ្ឋាភិបាលស៊ុយអែត និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិឬ UNDP នឹងរួមគ្នាជួយបង្កើនថាមពលដើរដោយពន្លឺព្រះអាទិត្យនៅទូទាំងប្រទេសកម្ពុជាដែលជាផ្នែកមួយនៃកម្មវិធីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដែលបានប្រកាសកាលពីពេលថ្មីៗនេះ។
អានបន្ថែមក្រុមហ៊ុន UK Condo ទិញយកភាគហ៊ុននៃគម្រោងបុរី៩៩៩ ទាំងអស់
ក្រុមហ៊ុនឈានមុខគេផ្នែកអភិវឌ្ឍខុនដូឈ្មោះថា UK Condo បានទិញយកភាគហ៊ុនទាំងអស់នៃគម្រោងបុរី ៩៩៩ ហើយសន្យាថានឹងបញ្ចប់ការសាងសង់គម្រោងដែលធ្លាប់មានការផ្អាកដំណើរការមួយនេះ។ ការទិញយកភាគហ៊ុននេះ ធ្វើឡើងកាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០១៩ រវាងក្រុមហ៊ុន Meanchey International Investment (MII) ដែលជាម្ចាស់គម្រោងបុរី ៩៩៩ ជាមួយនឹងក្រុមហ៊ុន UK condo Real Estate Co.,Ltd,។ លោក Alex Evengroen អគ្គនាយកនៃក្រុមហ៊ុន UK Condo បានមានប្រសាសន៍ថា៖ «យើងបានធ្វើការកាន់កាប់ភាគហ៊ុនរបស់គម្រោងបុរី ៩៩៩ ទាំងអស់។ យើងធានាថានឹងបញ្ចប់គម្រោង ៩៩៩ ទាំងអស់ ហើយនឹងផ្តល់នូវសេវាកម្មល្អបំផុតដល់អតិថិជន»។ ជាងនេះទៀត លោក Alex ក៏បានបន្ថែមថា បន្ទាប់ពីការចុះកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុននេះ លោកសន្យាថានឹងគ្រប់គ្រងគម្រោងបុរី ៩៩៩ ក្នុងស្តង់ដារដូចទៅនឹង UK Condo ដែរ។ លោក Alex បានមានប្រសាសន៍ថា៖ «ការទិញភាគហ៊ុននេះនឹងមានផលវិជ្ជមាននៅលើទីផ្សារ ពីព្រោះយើងបានក្លាយជាគ្រួសារតែមួយ […]
អានបន្ថែមគម្រោងសាងសង់ស្ពានកម្ពុជា-ឡាវនៅពុំទាន់មានផែនការលម្អិតនៅឡើយទេ
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ ភ្ជាប់ពីកម្ពុជាទៅកាន់ប្រទេសឡាវ នៅតែមិនទាន់មានផែនការលម្អិតនិងដំណើរការទៅមុខនៅឡើយទេ ទោះបីមានកិច្ចព្រមព្រៀងរវៀងរដ្ឋាភិបាលទាំងពីរ តាំងពីចុងឆ្នាំ ២០១៨ ក៏ដោយ។ នេះបើយោងតាមការឆ្លើយតាមសារអេឡិចត្រូនិច របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ជាមួយទស្សនាវត្តី សំណង់ និងអចលនទ្រព្យ។ គម្រោងខាងលើនេះ គឺមានទីតាំងស្ថិតក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដែលជាប់នឹងព្រំប្រទល់ឡាវត្រង់ ខេត្តចំប៉ាស័ក្តិ។ កិច្ចព្រមព្រៀងក្នុងការសាងសង់ស្ពាននេះត្រូវបានធ្វើឡើង រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ ក្នុងឱកាសកិច្ចប្រជុំក្នុងការចុះកិច្ចហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន៤ កាលពីកាលពីខែធ្នូ ឆ្នាំ ២០១៨ កន្លងមកនេះ។ សារព័ត៌មាន Fresh News បានលើកប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថា៖ «ប្រជាពលរដ្ឋនៅតាមព្រំដែន គួរតែត្រូវបានសប្បាយរីករាយ …ក្រៅពីការតភ្ជាប់អគ្គិសនី យើងបានឯកភាពគ្នា លើការតភ្ជាប់ស្ពានឆ្លងកាត់ទន្លេ ភ្ជាប់ពីខេត្តព្រះវិហារ និងខេត្តចំប៉ាស័ក្តិ ដែលផ្តល់ឱកាសឲ្យប្រជាជនទាំងសងខាង ងាយស្រួលក្នុងការធ្វើទំនាក់ទំនងគ្នា»។ បើគម្រោងនេះដំណើរការតាមការប្រកាសពិតមែន ស្ពាននេះគឺនឹងមានផលល្អចំពោះការអភិវឌ្ឍខេត្តព្រះវិហារ ក៏ដូចជាផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរអោយកាន់តែមានភាពរឹងមាំ និងស្អិតរមួត ជាពិសេសគឺការបើកលំហរសេដ្ឋកិច្ចឆ្លងដែន និងការវិនិយោគ […]
អានបន្ថែមសហភាពអ៊ឺរ៉ុបផ្តល់ហិរញ្ញប្បទាន ១១,៥លានអឺរ៉ូ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធខេត្តកណ្ដាល
សហភាពអ៊ឺរ៉ុប តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទាន ១១,៥លានអឺរ៉ូ ដល់កម្ពុជាដើម្បីស្តារប្រព័ន្ធស្រោចស្រប និងព្រែកនៅខេត្តកណ្តាល នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។
អានបន្ថែមជប៉ុនផ្តល់កម្ចីសម្បទាន ២០៩លានដុល្លារអាមេរិក ក្នុងការពង្រីកផែស្វយ័តព្រះសីហនុ
គម្រោងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុគ្រោងនឹងបើកការដ្ឋានសាងសង់ នៅក្នុងឆ្នាំ២០១៩ នេះហើយ ក្រោយទទួលបានកម្ចីសម្បទាន ២០៩លានដុល្លារអាមេរិក ពីប្រទេសជប៉ុន។ នេះបើយោងតាមការផ្សាយព័ត៌មានរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ៤ មិនា ២០១៩ កន្លងទៅនេះ។
អានបន្ថែមជប៉ុនផ្តល់ជំនួយ១០០លានយេនសាងសង់ផ្ទះជូនប្រជាជនកម្ពុជានៅខេត្តត្បូងឃ្មុំ
រដ្ឋាភិបាលជប៉ុន និងកម្មវិធីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិឬ UN-Habitat បានចុះហត្ថលេខាលើលិខិតប្តូរសារសាងសង់ផ្ទះជូនប្រជាជនកម្ពុជាដែលរស់នៅខេត្តត្បូងឃ្មុំ។
អានបន្ថែម