ពន្ធលើអចលនទ្រព្យនៅកម្ពុជា

ប្រទេសកម្ពុជាមានកំណើនយ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យទាំងការអភិវឌ្ឍន៍អគារលំនៅដ្ឋាន និងការអភិវឌ្ឍន៍អគារពាណិជ្ជកម្ម។ កំណើននេះបាននាំឲ្យមានប្រែប្រួលទិដ្ឋភាពនៃប្រទេស

អាន​បន្ថែម

កូរ៉េព្រមព្រៀងផ្តល់កម្ចីបន្ថែមសម្រាប់ការសាងសង់ផ្លូវជាតិលេខ២ហើយ

ប្រទេសកូរ៉េខាងត្បូងសម្រេចផ្តល់កម្ចីបន្ថែមសម្រាប់គម្រោងសាងសង់និងស្តារឡើងវិញផ្លូវជាតិលេខ២ហើយនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុង ស្រុក។ កាលពីព្រឹកថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់អង្គភាព FRESH NEWS ថាប្រទេសកូរ៉េខាងត្បូងបានសម្រេចផ្តល់កម្ចីបន្ថែមទៀតទៅលើកម្ចីប្រមាណជា ១៣លានដុល្លារអាមេរិកដែលកូរ៉េបានផ្តល់កាលពី៤ឆ្នាំមុនសម្រាប់គម្រោងផ្លូវជាតិលេខ២។ ការលើកឡើងនេះគឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែនបានសម្តែងការមិនពេញចិត្តចំពោះការយឺតយាវក្នុងការជួសជុលផ្លូវមួយខ្សែនេះកាលពីថ្ងៃទី ៧ ខែវិច្ឆិកានៅឯខេត្តតាកែវ។

អាន​បន្ថែម

វិនិយោគិនកំពុងសម្រុកសាងសង់សណ្ឋាគារផ្កាយ៥រាប់ពាន់បន្ទប់នៅខេត្តព្រះសីហនុ

ស្របពេលដែលខេត្តព្រះសីហនុកំពុងខ្វះបន្ទប់ស្នាក់នៅជាច្រើនបន្ទប់នោះ គម្រោងសាងសង់សណ្ឋាគារផ្កាយប្រាំបាននិងកំពុងកើនឡើង យ៉ាងគំហុកដែលនឹងផ្តល់បន្ទប់ស្នាក់នៅរាប់ពាន់បន្ទប់ជូនខេត្តទេសចរណ៍មួយនេះ។

អាន​បន្ថែម

បារាំងព្រមព្រៀងជួយកម្ពុជាអភិវឌ្ឍភ្នំពេញទៅជាទីក្រុងទំនើប

សាធារណរដ្ឋបារាំងបានព្រមព្រៀងជួយកម្ពុជាអភិវឌ្ឍភ្នំពេញទៅជាទីក្រុងទំនើប នេះបើយោងតាមការចុះផ្សាយតាមទំព័រហ្វ៊េសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។ តាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨មន្រ្តីជាន់ខ្ពស់របស់ទីក្រុងប៉ារីសប្រទេសបារាំងបានឯកភាពជួយកម្ពុជាលើគម្រោងអភិវឌ្ឍន៍នានានៅទីក្រុងភ្នំពេញតាមការស្នើសុំរបស់ប្រទេសកម្ពុជា។

អាន​បន្ថែម

ធនាគាពិភពលោក៖ ពិន្ទុលើ«ការសុំលិខិតអនុញ្ញាតសាងសង់»នៅកម្ពុជាគឺបានកើនឡើងសម្រាប់ឆ�

សម្រាប់ឆ្នាំ២០១៩ខាងមុខនេះ «ការសុំលិខិតអនុញ្ញាតសាងសង់» នៅកម្ពុជានឹងមានភាពប្រសើរឡើង នេះបើយោងតាមរបាយការណ៍«ការធ្វើធុរកិច្ចសម្រាប់ឆ្នាំ២០១៩»របស់ធនាគាពិភពលោក។ កាលពីចុងខែតុលា ឆ្នាំ ២០១៨ កន្លងទៅនេះ ធនាគាពិភពលោកបានចេញផ្សាយរបាយការណ៍នៃការធ្វើធុរកិច្ចនៅ១៩០ប្រទេសហើយក្នុងនោះប្រទេសកម្ពុជាបានធ្វើកំណែទម្រង់ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចក្នុងប្រទេសយ៉ាងប្រសើរគួរឲ្យកត់សម្គាល់ដោយបានគូសបញ្ជាក់តាមរយៈការកើនឡើងនៃពិន្ទុទៅលើ«ការសុំលិខិតអនុញ្ញាតសាងសង់»។

អាន​បន្ថែម

ម៉ាឡេស៊ីនិងសិង្ហបុរី​ព្រមព្រៀងគ្នាពន្យារគម្រោងផ្លូវដែកល្បឿនលឿន

រដ្ឋាភិបាលម៉ាឡេស៊ីនិងសិង្ហបុរី​បានព្រមព្រៀងគ្នាពន្យារការភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនដែលមានតម្លៃ ២៧ ពាន់លានដុល្លារដែលនឹងតភ្ជាប់រវាងរដ្ឋធានីរបស់ប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងប្រកបដោយសន្តិវិធីនេះគឺសម្រេចដោយមិនចាំបាច់ឲ្យប្រទេសម៉ាឡេស៊ីបង់ប្រាក់សំណងនោះឡើយបន្ទាប់ពីលោកMahathirត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីដោយលោកបានលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលបានព្រមព្រៀងដោយអ្នកកាន់តំណែងមុនរបស់ម៉ាឡេស៊ីរួមទាំងគម្រោងរបស់រដ្ឋាភិបាលចិន។ ការលុបចោលគម្រោងទាំងនេះគឺដោយសារប្រទេសម៉ាឡេស៊ីមិនមានសមត្ថភាពបង់ប្រាក់សម្រាប់គម្រោងទាំងនោះ។

អាន​បន្ថែម

កម្មវិធី «ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ ២០១៨» បង្ហាញពីភាពជោគជ័យមួយទៀតរបស់ Bentley ជាមួយនឹងក�

សន្និសីទ «ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ» ដែលបានប្រមូលផ្តុំអ្នកជំនាញ ឈានមុខគេ លើការអនុវត្តបច្ចេកវិទ្យាល្អបំផុតសម្រាប់ឆ្ពោះទៅរក ពិភពឌីជីថលបានបញ្ចប់ដោយភាពជោគជ័យជាមួយនឹងការប្រកាស ផលិតផលថ្មីៗដ៏គួរឲ្យចាប់អារម្មណ៍។ ក្រោមការរៀបចំឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីហេដ្ឋារចនា សម្ព័ន្ធឈានមុខគេក្នុងពិភពលោក សន្និសីទ Bentley «ឆ្នាំនៃហេដ្ឋា រចនាសម្ព័ន្ធ២០១៨»ដែលដើរតួជាវេទិកាឈានមុខសម្រាប់ពិភាក្សា អាទិភាពនិងឱកាសថ្មីៗដែលនឹងជះឥទ្ធិពលដល់ឧស្សាហកម្មហេដ្ឋា រចនសម្ព័ន្ធបាននាំមកនូវអ្នកដឹកនាំក្នុងឧស្សាហកម្មជាច្រើនក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅទូទាំងពិភពលោក។

អាន​បន្ថែម

បឹងកេងកង១ត្រៀមខ្លួនស្វាគមន៍ផ្សារទំនើបបែបសហគមន៍ដ៏ស្រស់ស្អាតមួយតម្លៃជិត១០លានដុល្លារ

នៅក្នុងរយៈពេលដ៏ខ្លីខាងមុននេះ តំបន់បឹងកេងកងនឹងមានផ្សារទំនើប បែបសហគមដ៏ស្រស់ស្អាតមួយឈ្មោះថា Noro Mall។

អាន​បន្ថែម

ថ្នាំលាបពណ៌អឺរ៉ុបកំពុងវាយលុកខ្លាំងក្នុងទីផ្សារកម្ពុជាជាមួយនឹងការមកដល់ផលិតផលថ�

ផលិតផលថ្នាំលាបពណ៌ខាងក្រៅរបស់អឺរ៉ុបកំពុងវាយលុកខ្លាំងក្នុងទីផ្សារកម្ពុជាជាមួយនឹងការមកដល់ផលិតផលថ្មីបន្ថែមទៀតដែលបានភ្ជាប់ជាមួយនឹងគុណភាពទ្វេដង។ ក្រុមហ៊ុនផលិតថ្នាំលាបពណ៌អឺរ៉ុបដ៏ល្បីឈ្មោះថា JOTUN បានប្រកាសឲ្យដឹងពីសក្តានុពលទីផ្សាររបស់ផលិតផលខ្លួនដែលបានទទួលការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជាពិសេសក្នុងប្រទេសកម្ពុជា។

អាន​បន្ថែម

ការធានារ៉ាប់រងបាននិងកំពុងបង្កើនភាពសំខាន់ក្នុងទីផ្សារសំណង់នៅកម្ពុជា

ស្របពេលដែលសកម្មភាពសំណង់បាននិងកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសទីផ្សារធានារ៉ាប់រងកំពុងបង្ហាញពីភាពសំខាន់របស់ខ្លួននៅប្រទេសកម្ពុជា។ ក្នុងន័យនេះ កាលពីថ្ងៃទី ០១ ខែវិច្ឆិកាឆ្នាំ ២០១៨ កិច្ចពិភាក្សាអាហារពេលព្រឹករបស់សភាពាណិជ្ជកម្មអ៊ឺរ៉ុប EuroCham បានបង្ហាញព័ត៌មានយ៉ាងលម្អិតអំពីសារៈសំខាន់នៃធានារ៉ាប់រងទៅលើគម្រោងសាងសង់នានា។

អាន​បន្ថែម

ក្រសួងការងារ៖ របាយការណ៍ទាសភាពការងារក្នុងសិប្បកម្មឡឥដ្ឋគឺមិនពិត

របាយការណ៍បង្ហាញពីទាសភាពការងារក្នុងសិប្បកម្មឡឥដ្ឋចេញផ្សាយដោយសាកលវិទ្យាល័យ Royal Hollowayកាលពីពេលថ្មីៗនេះគឺមិនពិតឡើយ នេះបើយោងតាមការអះអាងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អាន​បន្ថែម

កែបនិងកំពតគឺជាទិសដៅបន្ទាប់នៃការអភិវឌ្ឍន៍គម្រោងធំៗក្នុងពេលដ៏ខ្លីខាងមុននេះ

ការសាងសង់នៅតំបន់ក្នុងខេត្តកែបនិងកំពតនឹងមានការកើនឡើងក្នុងរយៈពេលដ៏ខ្លីខាងមុន នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការនិងដឹកជញ្ជូន។ កាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ក្នុង«ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា»ថាក្រសួងបច្ចុប្បន្នកំពុងសិក្សារការបង្កើតផែនការមេសម្រាប់ទីក្រុងសំខាន់ៗនៅប្រទេសកម្ពុជាជាពិសេសខេត្តកែបនិងកំពត។

អាន​បន្ថែម