រដ្ឋាភិបាលបង្កើតគណៈកម្មការដើម្បីជំរុញដំណើរការសាងសង់ព្រលានយន្តហោះថ្មី

រដ្ឋាភិបាលបានសម្រេចបង្កើត«គណៈកម្មការរៀបចំទីតាំងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី»ដើម្បីជំរុញដំណើរការសាងសង់គម្រោងតម្លៃប្រមាណជាង ១.៥ ពាន់លានដុល្លារអាមេរិក ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នេះបើយោងតាមសេចក្តីសម្រេចចុះថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩។

អាន​បន្ថែម

រដ្ឋាភិបាលអនុម័តឲ្យចិនបោះទុនជិត ៦០០ លានដុល្លារបង្កើតរីស៉តនៅខេត្តព្រះសីហនុនិងកោះកុង

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDC កាលពីថ្ងៃទី ១៨ ខែកុម្ភៈ បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចិនចំនួន ២ ក្នុងការបោះទុនសរុបជិត ៦០០ លានដុល្លារដើម្បីអភិវឌ្ឍន៍ជារីស៉តផ្កាយ ៥ ពីរកន្លែងនៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ។

អាន​បន្ថែម

ក្រុមហ៊ុនកូរ៉េគ្រោងនឹងចាប់ដៃជាមួយសមាគមអ្នកសាងសង់កម្ពុជាលើកកម្ពស់វិស័យសំណង់

ក្រុមហ៊ុនភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិ និងជាអ្នកផ្សព្វផ្សាយអ្នកវិនិយោគរបស់ប្រទេសកូរ៉េ កូត្រាភ្នំពេញ កាលពីពេលថ្មីៗនេះបានជួបពិភាក្សាជាមួយសមាគមអ្នកសាងសង់កម្ពុជាដើម្បីបង្ហាញពីចំណាប់អារម្មណ៍ក្នុងការលើកកម្ពស់វិស័យសំណង់នៅកម្ពុជា បន្ទាប់ពីឃើញភាពរីកចម្រើនខ្លាំងក្នុងវិស័យនេះ។

អាន​បន្ថែម

ជប៉ុនផ្ដល់ជំនួយជាង ៤៣ លានដុល្លារដល់កម្ពុជាអភិវឌ្ឍន៍គម្រោង ២ ធំៗ

រដ្ឋាភិបាលជប៉ុនកាលពីព្រឹកថ្ងៃទី ២០ ខែកុម្ភៈ បានចុះហត្ថលេខាលើលិខិតប្តូរសារជាមួយប្រទេសកម្ពុជាក្នុងការផ្ដល់ជំនួយជាង ៤៣ លានដុល្លារ ដើម្បីធ្វើទំនើបកម្មកំពង់ផែកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងប្រព័ន្ធដោះទឹកខាងលិចបឹងទន្លេសាប។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អាន​បន្ថែម

កម្ពុជានឹងរៀបចំកិច្ចប្រជុំពាក់ព័ន្ធវិស័យសំណង់ដ៏ធំមួយនៅខេត្តសៀមរាប

កម្ពុជាតាមរយៈសមាគមអ្នកសាងសង់កម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពាក់ព័ន្ធទៅនឹងវិស័យសំណង់ដ៏ធំមួយហៅថា«កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន។ »ដែលនឹងត្រូវប្រព្រឹត្តឡើងនៅលើទឹកដីអង្គរនៃខេត្តសៀមរាប។

អាន​បន្ថែម

រោងចក្រសូឡាទំហំ១១៥ហិកតានឹងជួយបន្ថយឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា

គម្រោងបង្កើតរោងចក្រផលិតអគ្គីសនីពីពន្លឺព្រះអាទិត្យ ទំហំ១១៥ហិកតានៅខេត្តកំពង់ស្ពឺ នឹងជួយកាត់បន្ថយការបញ្ចញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជាបានយ៉ាងច្រើន នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងលើ គម្រោងអភិវឌ្ឍន៍មួយនេះ។

អាន​បន្ថែម

តម្លៃជួលផ្ទៃក្រឡាក្នុងផ្សារទំនើបនៅឆ្នាំ២០១៩នឹងធ្លាក់ចុះ

កំណើនផ្សារទំនើបនៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១៩ នឹងធ្វើឲ្យតម្លៃជួលផ្ទៃក្រឡាមានការប្រកួតប្រជែងកាន់តែខ្លាំង ដែលនេះនឹងធ្វើឲ្យតម្លៃមានការធ្លាក់ចុះ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន CBRE Cambodia បានព្យាករណ៍ថា ក្នុងឆ្នាំ ២០១៩នេះ តម្លៃជួលផ្ទៃក្រឡាក្នុងទីផ្សារលក់រាយឬផ្សារទំនើបគឺនឹងមានការធ្លាក់ចុះ ដោយសារមានការបន្ថែមការផ្គត់ផ្គង់ពីផ្សារទំនើបផូឌៀម(ជាផ្សារស្ថិតក្នុងអគារឬគម្រោងណាមួយ) មានចំនួន១១៦.៦ ភាគរយ និងផ្សារទំនើបបែបសហគមន៍ ចំនួន១២៦.៣ ភាគរយ និងផ្សារទំនើបធំៗចំនួន ២៦.៤ ភាគរយ។ ការកើនឡើងនៃការផ្គត់ផ្គង់ទាំងនេះ គឺនឹងធ្វើឲ្យទីផ្សារលក់រាយមានផ្ទៃក្រឡាជួលរហូតដល់ទៅ ៣៧៥,០០០ ម៉ែត្រការ៉េក្នុងឆ្នាំ ២០១៩នេះ ដែលជំរុញដោយផ្សារទំនើបបួនប្រភេទរួមមាន៖ មជ្ឈមណ្ឌលបែបផ្សារទំនើបដែលភាគច្រើនមានតែហាងលក់ទំនិញ ផ្សារទំនើបបែបសហគមន៍ ផ្សារទំនើបធំៗ និងផ្សារទំនើបផូឌៀម។ ក្នុងនោះដែរ តម្លៃជួលផ្ទៃក្រឡាក្នុងទីផ្សារលក់រាយសម្រាប់ផ្សារទំនើបបែបសហគមន៍គឺនឹងធ្លាក់មកប្រមាណជា ២៦.៨ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ហើយផ្សារទំនើបបែបសហគមន៍នេះទៀតសោត គឺនឹងមានការប្រកួតប្រជែងខ្លាំងជាងផ្សារទំនើបប្រភេទផ្សេងៗទៀត។

អាន​បន្ថែម

ក្រុមហ៊ុនម៉ាកាវទិញដី ១២០០ ហិកតានៅសៀមរាបដើម្បីអភិវឌ្ឍរីស៉តដ៏ធំមួយ

ក្រុមហ៊ុនអ្នកអភិវឌ្ឍកាស៉ីណូមកពីប្រទេសម៉ាកាវ Macau Legend Development Limited កាលពីពេលថ្មីៗនេះ បានប្រកាសថាក្រុមហ៊ុនបានទិញដីក្នុងខេត្តសៀមរាបទំហំជាង​ ១២០០ ហិកតា បានសម្រេចហើយ ដើម្បីអភិវឌ្ឍជាគម្រោងរីស៉តចម្រុះដ៏ធំមួយ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Macau News Agency ។

អាន​បន្ថែម

ចំណេះដឹង ៤ ចំនុចទាក់ទងទៅនឹងការគ្រប់គ្រងគម្រោងសំណង់

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងសំណង់នៅក្នុងប្រទេសកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ស្របជាមួយការកើនឡើងនេះ តម្រូវការធនធានមនុស្សសម្រាប់វិស័យនេះក៏បានកើនឡើងផងដែរ ដែលជាកត្តាធ្វើឲ្យចំណេះដឹងទាក់ទងទៅនឹងការគ្រប់គ្រងគម្រោងសំណង់គឺជារឿងមួយដែលចាំបាច់។

អាន​បន្ថែម

ការផ្គត់ផ្គង់អគារខុនដូរព្យាករណ៍ថានឹងកើនឡើង ១២០ ភាគរយនៅឆ្នាំ ២០១៩

ការផ្គត់ផ្គង់បន្ទប់ខុនដូនៅរាជធានីភ្នំពេញ ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ១២០ ភាគរយនៅឆ្នាំ ២០១៩ ដែលកើតឡើងដោយសារតែការយឺតយ៉ាវក្នុងការបញ្ចប់គម្រោងមួយចំនួនកាលពីឆ្នាំ ២០១៨ នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់ភ្នាក់ងារអចលនទ្រព្យអន្ដរជាតិ CBRE Cambodia ។ យោងតាមរបាយការណ៍ដែលមានឈ្មោថា «Fearless Forcast 2019» បានបង្ហាញថា នៅចុងឆ្នាំ ២០១៩ ការផ្គត់ផ្គង់លើខុនដូរដែលមានតម្លៃសមរម្យ នឹងមានកំណើនពី ៣.៥៣០ យូនីត ទៅ ៧.០៥៧ យូនីត។ ដោយឡែក របាយការណ៍ដដែលនេះក៏បានគេព្យាករណ៍ថា ការផ្គត់ផ្គង់លើខុនដូរដែលមានតម្លៃថ្លៃ អាចនឹងមានចំនួនប្រហែល ១០.៦១១យូនីត ត្រឹមដំណាច់ឆ្នាំ ២០១៩ ដែលវាមានការកើនឡើងគួរឱ្យកត់សម្គាល់ចំនួន ២៤៣ ភាគរយ នេះបើប្រៀបធៀបទៅនឹងការផ្គត់ផ្គង់បច្ចុប្បន្នដែលប្រមាណ ៣.០៩៣យូនីត។ លើសពីនេះ សម្រាប់ការផ្គត់ផ្គង់ខុនដូរមានមានតម្លៃមធម្យម ដ៏ត្រូវបានព្យាករណ៍ថានឹងកើនឡើងជាច្រើនផងដែរ ដែលអាចនឹងមានចំនួនសរុបប្រហែល ១៣.៤៤៤យូនីត។ អ្នកនាង អាន ធីតា នាយិកាភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងថា ការកើនឡើងនៃការផ្គត់ផ្គង់ខុនដូមិនមែនជាបញ្ហាចម្បងនោះទេ ព្រោះភាគច្រើននៃខុនដូទាំងអស់ត្រូវបានលក់ចេញ ប៉ុន្តែវានឹងប៉ះពាល់ដល់ទីផ្សារជួល។ “ការកើនឡើងនៃអ្នកផ្គត់ផ្គង់ខុនដូអាចជាឧបសគ្គដ៏ធំក្នុងទីផ្សារជួល។ ដោយហេតុថា ការបញ្ចប់ការសាងសង់គម្រោងខុនដូនឹងកើនឡើងទ្វេជាពីរ […]

អាន​បន្ថែម

អគារកប់ពពក ៦២ជាន់ របស់អ្នកឧកញ៉ា គិត ម៉េង បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

ក្រុមហ៊ុនរ៉ូយ៉ាល់ខេមបូឌាខូអិលធីឌីនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាលព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ បានបើកការដ្ឋានសាងសង់ គម្រោងអគារភ្លោះកណ្ដាលក្រុងកម្ពស់ ៦២ ជាន់ The Royal One ជាផ្លូវការហើយ ។ គម្រោង The Royal One នេះមានទីតាំងស្ថិតនៅចំកណ្តាលទីក្រុង កែងមហាវិថីព្រះមុន្នីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី នៅជិតផ្សារធំថ្មី និងអគារកាណាឌីយ៉ា។ អគារភ្លោះនេះមានកម្ពស់ ២៣០ ម៉ែត្រ ឬស្មើទៅនឹង ៦២ ជាន់ ព្រមទាំងចំណតរថយន្តក្រោមដី ៦ ជាន់ទៀត ហើយសាងសង់លើផ្ទៃដីជាង ៤០០០ ម៉ែត្រការ៉េ ។ ក្រោយការសាងសង់រួច គម្រោងនេះ នឹងមានជាអគារពាណិជ្ជកម្ម អគារខុនដូ ផ្សារទំនើប ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលកំសាន្តផ្សេងៗជាច្រើនទៀត។ យោងតាមប្រសាសន៍របស់ ឧកញ៉ា គិត ធាង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់វ័នបានឱ្យដឹងថា ក្រុមហ៊ុនបានបណ្តាក់ទុនប្រមាណជា ២៣០ លានដុល្លារអាមេរិកលើគម្រោងដ៏ធំមួយនេះ ហើយគ្រោងនឹងប្រើរយៈពេលប្រមាណជា ៥ឆ្នាំក្នុងការសាងសង់។ លោកបានបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់ការសាងសង់ គម្រោងដ៏ប្រណិតមួយនេះនឹងក្លាយជាផ្នែកមួយនៃមោទនភាពជាតិរបស់ប្រទេសកម្ពុជា […]

អាន​បន្ថែម

ខណ្ឌ៣នៅរាជធានីភ្នំពេញកំពុងមានបម្រែបម្រួលតម្លៃដីយ៉ាងគំហុក

ដោយសារតែមានការបណ្តាក់ទុននិងការធ្វើការអភិវឌ្ឍលើវិស័យអចលនទ្រព្យ និងវិស័យសំណង់ពីក្រុមហ៊ុនបរទេស ជាពិសេសសំណង់លំនៅដ្ឋាន និងអគារពាណិជ្ជកម្ម បានធ្វើអោយខណ្ឌ៣ ក្នុងរាជធានីភ្នំពេញមានការប្រែប្រួលលើតម្លៃដីគួរអោយកត់សម្គាល់ ដែលខណ្ឌទាំងនោះរួមមាន ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ។ យោងតាមរបាយការណ៍ប្រៀបធៀបតម្លៃដីក្នុងឆ្នាំ ២០១៧ និង ២០១៨ របស់ក្រុមហ៊ុន Key Estate បានអោយដឹងថាខណ្ឌសែនសុខ មានកំណើតតម្លៃដីរហូតដល់ទៅ ១៧.១ភាគរយ។ តម្លៃដីក្នុងមួយម៉ែត្រការ៉េចំពោះដីដែលនៅជាប់ផ្លូវធំចាប់ពី ៤៥០ ទៅ ៣.៥០០ ដុល្លារអាមេរិក ចំណែកឯដីនៅជាប់ផ្លូវតូចគឺមានតម្លៃចាប់ ២០០ ទៅ ១.៥០០ដុល្លារអាមេរិក ។ គួបញ្ជាក់ផងដែថាដីតំបន់នេះ គឺកំពុងតែមានការអភិវឌ្ឍន៍ជាច្រើនលើវិស័យលំនៅដ្ឋាន និងអគារពាណិជ្ជដូចជា ផ្សាទំនើប Aeon Mall 2 និង Macro ជាដើម។ ខណ្ឌមានជ័យ ជាខណ្ឌទី ២ ដែលមានការប្រែប្រួលលើតម្លៃដីរហូតដល់ ១៦ ភាគរយ ក្នុងឆ្នាំ ២០១៨ នេះបើប្រៀបធៀបពីឆ្នាំ ២០១៧ ដែលតម្លៃដីក្នុងតំបន់នោះមានតម្លៃចន្លោះពី ៦៥០ ទៅ ៣.៨០០ ដុល្លារអាមេរិកសម្រាប់ដីមានទីតាំងជាប់ផ្លូវធំ […]

អាន​បន្ថែម