កម្ពុជាកំពុងឈានទៅរករលកថ្មីនៃការអភិវឌ្ឍន៍អចលនទ្រព្យ

ខណៈពេលដែលទីផ្សារអចលនទ្រព្យមាននិន្នាការផ្លាស់ប្តូរទៅតាមវដ្តនៃការអភិវឌ្ឍន៍ជាក់លាក់ណាមួយ ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងតែឈានទៅរករលកថ្មីនៃការអភិវឌ្ឍន៍អចលនទ្រព្យ នេះបើយោងតាមអ្នកជំនាញក្នុងទីផ្សារអចលនទ្រព្យ។

អាន​បន្ថែម

រដ្ឋាភិបាលចេញវិធានការពង្រឹងការថែរក្សាដីរដ្ឋ

ក្នុងគោលបំណងគ្រប់គ្រងនិងថែរក្សាសម្បត្តិដីរដ្ឋឲ្យមានប្រសិទ្ធភាព ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញលិខិតស្នើសុំវិធាន ការជួយពីអភិបាលរាជធានី និងខេត្ត។

អាន​បន្ថែម

កម្មវិធីប្រកួតប្រជែងពានរង្វាន់អចលនទ្រព្យកម្ពុជា២០១៩របស់ PropertyGuru ចាប់បើកហើយ

បន្ទាប់ពីទទួលបានជោគជ័យអស់រយៈពេលបីឆ្នាំរួចមក ក្រុមហ៊ុនអចលនទ្រព្យអនឡាញឈានមុខគេមួយនៅតំបន់អាស៊ី PropertyGuru Group បានប្រកាសបើកកម្មវិធីប្រកួត «ពានរង្វាន់អចលនទ្រព្យកម្ពុជា២០១៩ឬ Cambodia Property Awards 2019»របស់ខ្លួនជាផ្លូវការហើយ។ កាលពីព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩ ក្រុមហ៊ុន PropertyGuru Group បានរៀបចំកម្មវិធីផ្សព្វផ្សាយការបើកកម្មវិធីប្រកួត«ពានរង្វាន់អចលនទ្រព្យកម្ពុជា»លើកទី៤របស់ខ្លួននៅសណ្ឋាគារ Raffles Hotel Le Royalភ្នំពេញ ក្នុងគោលបំណងស្វែងរកក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជាណាដែលមានភាពល្អលេចធ្លោជាងគេបំផុតសម្រាប់ឆ្នាំ២០១៩នេះ។ ក្នុងជំនួបជាមួយបណ្តាសារព័ត៌មានជាច្រើននាក់ ក្រុមហ៊ុនខាងលើបានប្រកាសលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ អ្នករចនា និងគម្រោងអចលនទ្រព្យនានានៅប្រទេសកម្ពុជាឲ្យចុះឈ្មោះប្រកួតយក« ពានរង្វាន់អចលនទ្រព្យកម្ពុជា២០១៩»ដើម្បីបង្ហាញពីស្នាដៃ និង ភាពអស្ចារ្យរបស់ខ្លួនជូនដល់អតិថិជនព្រមទាំងជាការចូលរួមលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ។ លោក Jules Kay នាយកគ្រប់គ្រងផ្នែកពាណិជ្ជកម្មនៃកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីរបស់ PropertyGuru Group បានឲ្យដឹងថាកម្មវិធីនេះ គឺចង់បង្ហាញចលនារបស់ទីផ្សារអចលនទ្រព្យថាតើផ្នែកណាកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយផ្នែកណាកំពុងអភិវឌ្ឍទៅជាវិស័យថ្មីនៅលើទីផ្សារ។ «ខ្ញុំគិតថាពានរង្វាន់អចលនទ្រព្យរបស់យើងពិតជាបង្ហាញពីទិដ្ឋភាពនៃឧស្សាហកម្មអចលនទ្រព្យទៅលើវិស័យជាច្រើនតាំងពីលំនៅដ្ឋាន ពាណិជ្ជកម្ម ល្បែងនិងកំសាន្ត និងសាធារណៈជាដើម»លោក Jules Kay បន្ថែមយ៉ាងដូចនេះ។ កម្មវិធីប្រកួត«ពានរង្វាន់អចលនទ្រព្យកម្ពុជា»ដែលមានប្រភេទនៃអចលនទ្រព្យពីចន្លោះ ៣០ ទៅ ៤០ ប្រភេទនេះ គឺនឹងធ្វើការវាយតម្លៃគ្រប់អចលនទ្រព្យទាំងអស់ដោយយុត្តិធម៌ តម្លាភាព […]

អាន​បន្ថែម

កម្ពុជា-ថៃសម្លឹងមើលលើការពង្រីកពាណិជ្ជកម្មម៉ាស៊ីនត្រជាក់

ជាមួយនឹងការកើនឡើងជារៀងរាល់ឆ្នាំនៃទំហំពាណិជ្ជកម្មទ្វេភាគី ពាណិជ្ជករកម្ពុជានិងថៃបាននិងកំពុងសម្លឹងមើលការពង្រីកទីផ្សារម៉ាស៊ីនត្រជាក់ដែលបានស្តែងចេញតាមរយៈកម្មវិធីផ្គូរផ្គងពាណិជ្ជកម្មកាលពីថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៩ នេះ។

អាន​បន្ថែម

រដ្ឋាភិបាលកំពុងស្វែងរកទុនវិនិយោគសាងសង់ផ្លូវតភ្ជាប់ខេត្តសំខាន់ៗបី

ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន រដ្ឋាភិបាលបាននិងកំពុងស្វែងរកទុនវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវតភ្ជាប់ខេត្តសំខាន់ៗចំនួនបី នេះបើយោងតាមការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

អាន​បន្ថែម

ប្រទេសមីយ៉ាន់ម៉ាកំពុងផ្តោតលើលំនៅដ្ឋានតម្លៃសមរម្យ

អាជ្ញាធរនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាននិងកំពុងផ្តោតលើការបង្កើនលទ្ធភាពនិងគុណភាពនៃលំនៅដ្ឋានដែលមានតំលៃសមរម្យ។

អាន​បន្ថែម

ផ្លូវក្រវាត់ក្រុងទី៣បើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការ

ផ្លូវក្រវាត់ក្រុងទី៣ដែលតភ្ជាប់រាជធានីភ្នំពេញនិងខេត្តកណ្តាលត្រូវបានបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អាន​បន្ថែម

ជីបម៉ុងចាប់ផ្តើមសាងសង់អគារពាណិជ្ជកម្មចម្រុះអន្តរជាតិតម្លៃ១៥០លានដុល្លារអាមេរិក

ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀល ឌីវេឡុបម៉ិនដែលជាក្រុមហ៊ុនមួយរបស់ ជីបម៉ុង គ្រុប បានប្រារព្ធពិធីបញ្ចុះបឋមសិលាបុកគ្រឹះសាងសង់អគារពាណិជ្ជកម្មចម្រុះអន្តរជាតិកំពស់៤៥ជាន់ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។

អាន​បន្ថែម

ADB ជ្រើសរើសក្រុមហ៊ុនវិស្វកម្មអន្តរជាតិ Ramboll សម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ីឬហៅកាត់ថា ADB បានសម្រេចជ្រើសរើសក្រុមហ៊ុនវិស្វកម្មអន្តរជាតិ Ramboll សម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសផ្ទាល់ដោយក្រុមហ៊ុនខាងលើ។

អាន​បន្ថែម

ក្រុមហ៊ុនអាមេរិកចង់សាងសង់អគារវែងជាងគេលើពិភពលោករាងអក្សរ U ផ្កាប់មុខ

ឆ្លើយតមទៅនឹងការកំណត់កម្ពស់អគារក្នុងទីក្រុងញ៉ូយ៉ក ក្រុមហ៊ុនស្ថាបត្យកម្មនៅសហរដ្ឋអាមេរិកបាននិងកំពុងស្នើសាងសង់អគារវែងជាងគេលើពិភពលោករាងជាអក្សរ U ផ្កាប់មុខ។

អាន​បន្ថែម

ជម្រើសសម្រាប់ការវិនិយោគអចលនទ្រព្យជួល

ភាគច្រើននៃខុនដូនៅកម្ពុជាសព្វថ្ងៃ គឺត្រូវបានផ្តល់ជូនក្រោមទម្រង់ «ការជួលនិងផ្តល់សិទិ្ធលើទ្រព្យសម្បត្ដិ» ឬ freehold basis។ ទោះជាយ៉ាងណាក្តី ប្រសិនបើជម្រើស «ការជួលនិងផ្តល់សិទិ្ធលើទ្រព្យសម្បត្ដិ»

អាន​បន្ថែម

កប់កប់! ឈ្នះរង្វាន់ផ្ទះមួយខ្នង

ទីបំផុតកម្មវិធី ISI PALM នាំសំណាង បានរកឃើញអតិថិជនដែលជាម្ចាស់ទូរទស្សន៍ LG 43 អ៊ិញ ទាំង ៥០ នាក់ ម្ចាស់ម៉ូតូ Honda Zoomer X ២០១៩ ទាំង ៣០ នាក់ និងជាពិសេសម្ចាស់រង្វាន់ធំ ផ្ទះមេគង្គ ម៉ូដែល MH 962 ថ្មីសន្លាងមួយខ្នង ដែលបានទៅលើអតិថិជនឈ្មោះ លីម ដារិទ្ធ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល ។ ការចាប់ឆ្នោតនេះបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យទី ០៦ មករា ឆ្នាំ ២០១៩ នៅស្ថានីយទូរទស្សន៍ CNC ក្នុងកម្មវិធីប្រកួតពានរង្វាន់អន្តរជាតិកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM រដូវកាលទី៣។ គួរបញ្ជាក់ផងដែរថា កម្មវិធី ISI PALM នាំសំណាង នេះគឺបង្កើតឡើងដើម្បីធ្វើការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រដល់ផលិតផលស័ង្កសី អាយ អេស អាយ ផាម […]

អាន​បន្ថែម