ក្រុមហ៊ុន Cellcard Finance លេងជារបស់អ្នកឧកញ៉ា គិត ម៉េងទៀតហើយ
ក្រុមហ៊ុនជួលអចលនទ្រព្យរបស់តៃវ៉ាន់ Chailease Holding បានទិញភាគហ៊ុនរបស់ក្រុមហ៊ុន Cellcard Finance PLC ដែលជាក្រុមហ៊ុនមួយរបស់រ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ
អានបន្ថែមក្រុមហ៊ុន Siemens និង Bentley Systems ពង្រឹងយុទ្ធសាស្ត្រសម្ព័ន្ធភាពនិងផ្តើមគំនិតវិនិយោគរួមគ្នា
រូបថត៖ #YII2017 នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសម្ព័ន្ធភាពរបស់ខ្លួននាពេលថ្មីៗនេះ ក្រុមហ៊ុន Bentley Systems និង ក្រុមហ៊ុន Siemens បានសម្រេចពង្រឹងយុទ្ធសាស្ត្រសម្ព័ន្ធភាពរបស់ខ្លួនបន្ថែមទៀត។ ក្រុមហ៊ុនទាំងពីរបានសម្រេចពង្រីកកិច្ចព្រមព្រៀងដែលមានស្រាប់របស់ខ្លួន ដើម្បីបន្ថែមនូវកិច្ចសហប្រតិបត្តិការអាជីវកម្មនិងគំនិតផ្តួចផ្តើមផ្នែកពាណិជ្ជកម្មរួមគ្នា។ ដូច្នេះ កម្មវិធីវិនិយោគគំនិតច្នៃប្រឌិតបង្កើតថ្មីរួមគ្នានេះនឹងត្រូវបង្កើនទឹកប្រាក់ពី ៥០លានអឺរ៉ូ ដល់ ១០០លានអឺរ៉ូ។ លើសពីនេះទៅទៀត ដោយសារការវិនិយោគជាបន្តបន្ទាប់របស់ក្រុមហ៊ុន Siemens ទៅលើផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Bentley ទើបភាគហ៊ុនរបស់ក្រុមហ៊ុន Siemens នៅក្នុងក្រុមហ៊ុន Bentley Systems មានលើសពី ៩% ។ លោក Klaus Helmrich សមាជិកក្រុមប្រឹក្សាភិបាលគ្រប់គ្រងនៃក្រុមហ៊ុន Siemens AG បានលើកឡើងថា «ខ្ញុំពិតជារីករាយចំពោះភាពរឹងមាំនៃសម្ព័ន្ធភាពរបស់យើង។ ឥឡូវនេះយើងកំពុងធ្វើការវិនិយោគនៅក្នុងកម្រិតសហការណ៍មួយទៀតជាមួយក្រុមហ៊ុន Bentley ជាឧទាហរណ៍ យើងនឹងពង្រឹងវិស្វកម្ម និងឧបករណ៍គ្រប់គ្រងគម្រោងរបស់ពួកគេ តាមរយៈវេទិការសហការយ៉ាងធំទូលាយជាមួយសហគ្រាសរបស់ Siemens នោះគឺ Teamcenter ដើម្បីបង្កើត Digital Twin ពេញលេញសម្រាប់វិស័យវិស្វកម្ម និងសំណង់។ លោកបានបន្ថែមថា «ការគ្រប់គ្រងទិន្នន័យទូទាំងក្រុមហ៊ុនរួមគ្នា និងការតភ្ជាប់ […]
អានបន្ថែមកម្ពុជាចុះហត្ថលេខាជាមួយចិនលើវិស័យសំខាន់ៗតម្លៃសរុបជាង៨០លានដុល្លារអាមេរិក
ក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសចិនចំនួន១២ដែលមានតម្លៃសរុបជាង៨០លានដុល្លារអាមេរិកក្នុងវេទិកាវិនិយោគ ធុរកិច្ច និងទេសចរណ៍ នៃពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មផ្ទាល់។ អនុស្សរណៈយោគយល់ចំនួន១២ខាងលើ គឺនឹងគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន៖ ១) ការធ្វើធុរកិច្ច-ពាណិជ្ជកម្ម ២) ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកមគ្គុទេសក៍ទេសចរណ៍ និងផ្នែកវិស្វកម្ម (ផ្លូវដែកល្បឿនលឿន ទំនប់វារីអគ្គិសនី និងប្រពន្ធ័ធារាសាស្ត្រ) ៣) ការស្ថាបនាផ្លូវយន្តហោះ ៤)ការបង្កើតមហាវិទ្យាល័យស្រាវជ្រាវឧស្សាហកម្ម និង ៥) ការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលទេសចរណ៍ Sino-ASEAN។ ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឲ្យឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា៖ «ព្រឹត្តការណ៍នេះបានឆ្លុះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី២១ និងគាំទ្រការអនុវត្តផ្លូវនិងខ្សែក្រវាត់របស់ចិនដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ តាមរយៈវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ នៅក្នុងទីក្រុងណាននីង នៃខេត្តក្វាងស៊ី»។ ទន្ទឹមនឹងនេះដែរ លោកជំទាវ Yan Zhichan អនុប្រធាននៃរដ្ឋាភិបាលតំបន់ស្វ័យតខេត្តក្វាងស៊ីបានបង្ហាញឲ្យដឹងថាអនុស្សរណៈយោគយល់នេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីឈានទៅកសាងវិថីសូត្រសមុទ្រ ដែលជាគំនិតផ្តួចផ្តើមរបស់ប្រទេសចិន។ សូមជម្រាបជូនថា ប្រទេសចិនបានវិនិយោគលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជារួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ គម្រោងសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងសាងសង់ទំនសប់វារីអគ្គីសនី។ល។
អានបន្ថែមសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៧,២ភាគរយក្នុងឆ្នាំ២០១៨ដែលគាំងទ្រដោយភាពរឹងមាំនៃសកម
អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ ឬ ASEAN+3 Macroeconomic Research Office (AMRO) បានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងកើនឡើង ៧,២ភាគរយ ក្នុងឆ្នាំ២០១៨ ដែលនឹងគាំទ្រដោយភាពរឹងមាំនៃសកម្មភាពសំណង់ក៏ដូចជាវិស័យសំខាន់ៗមួយចំនួនទៀតរួមមានឧស្សាហកម្មកាត់ដេរនឹងសេវាកម្មទាក់ទងនឹងវិស័យទេសចរណ៍ជាដើម។ ការព្យាករណ៍នេះបានធ្វើឡើងបន្ទាប់ពីមានការវាយតម្លៃបឋមនៅពេលដែលអង្គភាពស្រាវជ្រាវ AMRO បានមកទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីថ្ងៃទី៤ ដល់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។ ថ្លែងក្នុងការព្យាករណ៍របស់ AMRO លោកបណ្ឌិត Seung Hyun Hong អ្នកឯកទេសដឹកនាំរបស់ AMRO បានមានប្រសាសន៍ថា៖ «សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាគឺរំពឹងថានឹងកើនឡើង ៧,២ភាគរយ នៅឆ្នាំ២០១៨ ខណៈអត្រាអតិផរណានៅមានកម្រិតទាបនិងមានស្ថិរភាពល្អ។ អត្រាកើនឡើងនៃសេដ្ឋកិច្ចនៅឆ្នាំ ២០១៨ នេះគឺខ្ពស់ជាងឆ្នាំំ២០១៧ ដែលមានអត្រា ៧ភាគរយ»។ របាយការណ៍នេះក៏បានឲ្យដឹងបន្ថែមថា ការកើនឡើងខ្ពស់នៃសេដ្ឋកិច្ចកម្ពុជាគឺក៏ដោយសារការចំណាយរបស់រដ្ឋាភិបាលមានអត្រាខ្ពស់ទៅលើការវិនិយោគសាធារណៈនិងប្រាក់ឈ្នួលក្នុងវិស័យសាធារណៈមានការកើនឡើង។ ដោយឡែក ទាក់ទងទៅនឹងជំហរក្រៅប្រទេសវិញ គឺនឹងនៅមានភាពល្អដោយបានឆ្លុះបញ្ចាំងពីរំហូរចូលនៃវិនិយោគផ្ទាល់ពីបរទេសដ៏រឹងមាំដែលទុនវិនិយោគនេះគឹមានចំនួនច្រើនលើសពីតម្រូវការសម្រាប់គ្របដណ្តប់ឱនភាពគណនីចរន្ត (current account deficit) បាន។ ជាលទ្ធផល តុល្យភាពសរុបគឺនៅមានអតិរេក ឬផលលើស (surplus) នាំឱ្យមានការដាក់ទុនបម្រុងបរទេសពី ៦,៧ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០១៦ រហូតដល់ ៨,៨ពាន់លានដុល្លារ […]
អានបន្ថែមក្បឿងខ្មែរខេរ៉កនឹងឈានជើងចូលប្រឡូកក្នុងទីផ្សារអន្តរជាតិ
រូបថតដោយ Krock ក្រុមហ៊ុនផលិតសម្ភារសំណង់នាំមុខគេនៅក្នុងប្រទេសកម្ពុជា ខេរ៉ក (KRock) គ្រោងនឹងពង្រីកខ្សែចង្វាក់ការផ្គត់ផ្គង់របស់ខ្លួនទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ ដើម្បីឆ្លើយតបទៅកំណើននៃតម្រូវការក្បឿងដែលមានគុណភាពខ្ពស់ក្នុងទីផ្សារវិស័យសំណង់ ក៏ដូចជាដើម្បីអួតបង្លាញពីស្នាដៃក្បឿងខ្មែរទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីសំណង់និងអចលនទ្រព្យ លោកប៊ុន ណារ៉ា ដែលជានាយកចាត់ការទូទៅរបស់ក្រុមហ៊ុន Krock Manufacturing Co.,្្Ltd. បានឲ្យដឹងថាក្រុមហ៊ុនគ្រោងនឹងពង្រីកក្បឿងម៉ាក ខេរ៉ក របស់ខ្លួនទៅប្រទេសមីយ៉ាន់ម៉ានិងថៃ ដោយក្រុមហ៊ុនបានទទួលកម្មសិទ្ធបញ្ញាពីប្រទេសទាំងពីរនេះរួចមកហើយ។ លោកបានមានប្រសាសន៍បន្តថា ទីផ្សារក្បឿងរបស់ក្រុមហ៊ុនមានការកើនឡើងយ៉ាងខ្លាំង ដូច្នេះហើយទើប ឥឡូវនេះក្រុមហ៊ុននឹងពង្រីកការផ្គត់ផ្គង់ទៅក្នុងទីផ្សារថៃ និងមីយ៉ាន់ម៉ា ហើយបន្ទាប់មកគឺទៅកាន់ ប្រទេសវៀតណាម ឡាវ ក៏ដូចជាទៅកាន់ប្រទេសដទៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាការពិតណាស់ ក្បឿងខេរ៉កត្រូវបានអថិជនស្គាល់ថាជាក្បឿងដែលមានគុណភាពខ្ពស់ ព្រមទាំងមានសោភណភាពស្អាតដែលត្រូវបានរចនាឡើងជាម៉ូតបុរាណបែបខ្មែរ។ ជាមួយគ្នានេះដែរ ដើម្បីពង្រីកនិងពង្រឹងគុណភាពនិងស្ដង់ដារផលិតផលរបស់ខ្លួន ក្រុមហ៊ុនក៏គ្រោងនាំយកម៉ាស៊ីនផលិតក្បឿងថ្មីដែលអាចធ្វើក្បឿងចេញពីដីដុត ដែលមានគុណភាពល្អជាងក្បឿងធ្វើពីស៊ីម៉ង់។ ការនាំចូលមកនូវម៉ាស៊ីនថ្មីនេះ គឺជាការផ្លាស់មុខមាត់ចង្វាក់ផលិតកម្មក្បឿងផលិតពីដីដុតនៅក្នុងប្រទេសកម្ពុជាអោយមានទំហំធំជាងមុន ព្រោះថានាពេលបច្ចុប្បន្នក្បឿងដីដុតភាគច្រើនគឺមានទំហំតូចដែលផលិតដោយសិប្បកម្មក្នុងស្រុកតែប៉ុណ្ណោះ។ លើសពីនេះ ម៉ាស៊ីនផលិតក្បឿងថ្មីនេះក៏នឹងជួយបង្កើនសង្វាក់ផលិតកម្មក្បឿងអោយកាន់តែច្រើនឡើងផងដែរ។ ក្រៅពីផលិតផលក្បឿង ក្រុមហ៊ុនខេរ៉កក៏មានផលិតសម្ភារៈសំណង់ផ្សេងៗទៀតដូចជា សន្លឹកជញ្ជាំងបេតុង ការ៉ូឡា និងផលិតផលពីបេតុងផ្សេងទៀតផងដែរ ដែលក្នុងនោះ ការ៉ូឡាថ្មដុះ ៣ ពណ៏ គឺជាផលិតផលដែលទទួលបានការគាំទ្រពីសំណាក់អតិថិជនជាច្រើនផងដែរ។ គួរបញ្ជាក់ផងដែរថា កន្លងមក ផលិតផលរបស់ក្រុមហ៊ុនខេរ៉ក បានទទួលការគាំទ្រពីម្ចាស់គម្រោងសំខាន់ៗជាច្រើនដូចជា បុរីប៉េងហួត […]
អានបន្ថែមរបាយការណ៍អន្តរជាតិបានឲ្យដឹងថាប្រទេសចិនកំពុងវាយលុកវិស័យទេសចរណ៍ និងអចលនទ្រព្យ
របាយការណ៍ថ្មីរបស់កាសែតអន្តរជាតិ Business Times បានចេញផ្សាយឲ្យដឹងថាប្រទេសចិនកំពុងវាយលុកខ្លាំងក្នុងវិស័យអចលនទ្រព្យនិងទេសចរណ៍នៅប្រទេសកម្ពុជាហើយទុនវិនិយោគជាច្រើនទៀតនឹងនៅតែបន្តហូរចូលក្នុងប្រទេសកម្ពុជា។
អានបន្ថែមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញសេចក្តីសម្រេចលើប្លង់ស្ថាបត្យកម្មសំរា
ដើម្បីសម្រួលដល់សេវាសាធារណៈឲ្យកាន់តែមានប្រសិទ្ធិភាព ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសដាក់ដំណើរការលេខទូរសព្ទទំនាក់ទំនងសាធារណៈចំនួន៣ខ្សែសម្រាប់ប្រជាពលរដ្ឋ
អានបន្ថែមខេត្តមណ្ឌលគិរីសាងសង់វិមានឯករាជ្យមានស្តង់ដាល្អជាងខេត្តនានា
រូបគំរូដោយ Ethan Crowley ដើម្បីលើកកម្ពស់សម្រស់ខេត្តឲ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍រដ្ឋបាលខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៨ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យនៅលើដីអតីតប្រលានយន្តហោះចាស់ឬសួនច្បារសែនមនោរម្យក្រុងសែនមនោរម្យហើយវិមានឯករាជ្យនេះនឹងមានស្តង់ដាល្អជាងវិមានឯករាជ្យរបស់ខេត្តនានា។ ពិធីបញ្ចុះបឋមសិលាសាងសង់នេះធ្វើឡើងក្រោមអធិបតីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីនិងមានការចូលរួមពីសំណាក់លោកខៃ ប៉េងស៊ុន ក្រុមជាងសំណង់បែបបុរាណ ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។ យោងតាមការគូសបញ្ជាក់ឲ្យដឹងពីឯកឧត្តម ស្វាយ សំអ៊ាង ការសាងសង់វិមានឯករាជ្យនេះនឹងត្រូវចំណាយថវិការដ្ឋប្រមាណ៥០ម៉ឺនដុល្លារដែលនឹងគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណជា ២០ ហិកតា។លើសពីនេះទៅទៀត ឯកឧត្តម ស្វាយ សំអ៊ាងបានបញ្ជាក់ថា ការសាងសង់វិមានឯករាជ្យថ្មីនេះគឺនឹងមានស្តង់ដាល្អជាងវិមានឯករាជ្យរបស់ខេត្តនានាក្នុងប្រទេសកម្ពុជា។ ទាក់ទងទៅនឹងប្លង់រចនាក៏ដូចជាព័ត៌មានរបស់សំណង់វិមានឯករាជ្យលោកខៃ ប៉េងស៊ុនបានមានប្រសាសន៍ថា វិមានឯករាជ្យនឹងមានអង្កត់ផ្ចិតឬផ្ទៃរង្វង់ប្រវែង៥៨ម៉ែត្រនិងកម្ពស់ ២៤ ម៉ែត្រ។ ដើម្បីបង្កើនសោភណ្ឌភាពវិមានឯករាជ្យនេះឲ្យកាន់តែស្រស់ស្អាតរដ្ឋបាលខេត្តនឹងធ្វើការដាំដើមឈើជាច្រើនប្រភេទដែលបង្ហាញពីធនធានធម្មជាតិរបស់ខេត្តមណ្ឌលគិរីព្រមទាំងបង្ហាញពីវប្បធម៍ជនជាតិដើមភាគតិចភ្នងនិងអត្តសញ្ញាណជាតិនៃខេត្តផងដែរ។លើសពីនេះទៅទៀត វិមានឯករាជ្យនេះនឹងមានចម្លាក់រូបសេះ រូបផ្លែឃ្លោក រូបនាគ និងកន្លែងកំសាន្តជាច្រើនទៀត។
អានបន្ថែមកម្ពុជាចាប់ដៃជាមួយចិនសាងសង់កំពង់ផែកុងធឺន័រនៅខេត្តកំពត
រូបគំរូដោយ Lars Plougmann ក្រុមហ៊ុន Kampot Port Co., Ltd. និងក្រុមហ៊ុនចិន CRCC harbor & Channel Engineering Bureau Group Co., Ltd. បានចុះកិច្ចសន្យាសហការសាងសង់កំពង់ផែកុងធឺន័រ និងបើកការដ្ឋានបូមស្តារឃ្លងនាវាចេញ-ចូល ជំរៅ ១៤ម៉ែត្រស្ថិតក្នុងឃុំបឹងទូក និងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័ររដ្ឋបាលខេត្តកំពត។ កិច្ចសន្យាសហការសាងសង់ខាងលើត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីតំណាងក្រុមហ៊ុនទាំងពីរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណ១៥០នាក់។ ដោយឡែកទាក់ទងទៅនឹងព័ត៌មានលំអិតទៅលើគម្រោងសាងសង់កំពង់ផែកុងធឺន័រខាងលើ រួមមានកាលបរិច្ចេទនៃការសាងសង់ព្រមទាំងទំហំទឹកប្រាក់វិនិយោគរដ្ឋបាលខេត្តកំពតមិនបានបញ្ជាក់នៅឡើយទេ។ ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ ឯកឧត្តម ជាវ តាយ បានសំដែងការស្វាគមន៍ចំពោះគម្រោងនេះ។ លើសពីនេះទៅទៀត ឯកឧត្តមសង្ឃឹមថានៅពេលគម្រោងខាងលើចាំផ្តើមដំណើរការវានឹងនាំមកនូវចំណូលថវិកាជូនជាតិ និងការងារសម្រាប់ប្រជាពលរដ្ឋធ្វើ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពតផ្ទាល់។ បន្ថែមពីនេះទៅទៀត ឯកឧត្តម ជាវ តាយ […]
អានបន្ថែមផ្សារទំនើបបែបធម្មជាតិនឹងបើកដំណើរការនៅខែធ្នូឆ្នាំ២០១៨
ផ្សារទំនើប Midtown Community Mall ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ ២០០៤ កែងទៅនឹងផ្លូវ ១៣B ត្រូវបានរចនាឡើងដោយមានការបំពាក់ទៅដោយគ្រឿងតុបតែងជាឈើជាមួយនឹងការរចនាទីធ្លារសម្បូរទៅ
អានបន្ថែមជប៉ុនប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ខ្លួនក្នុងការជួសជុលស្ពានជ្រោយចង្វារច
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានចេញផ្សាយវីដេអូ ខ្លីមួយបង្ហាញការយកចិត្តទុកដាក់របស់ជប៉ុនក្នុងការជួសជុលកែលម្អស្ពានជ្រោយចង្វារចាស់ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន។
អានបន្ថែមពិព័រណ៍ BMAM Expo Asia 2018 នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ
ពិព័រណ៍និងសន្និសីទស្តីពីការតាំងបង្ហាញបច្ចេកវិទ្យាផលិតផល និងសេវាកម្មដែលទាក់ទងនឹងការថែទាំអគារ ការគ្រប់គ្រង និងការប្រើប្រាស់អគារ BMAM Expo Asia 2018 នឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០១៨ នៅអគារលេខ ៥-៦ នៃមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ IMPACT ក្នុងទីក្រុងបាងកកប្រទេសថៃ។ ប្រធានបទនៃពិព័រណ៍នេះគឺ «ដំណោះស្រាយរួមសម្រាប់បច្ចេកវិទ្យា FM នាពេលអនាគត» ក្នុងរយៈពេល ៣ ថ្ងៃនេះនឹងមានការតាំងបង្ហាញពីផលិតផលនិងសេវាកម្មផ្សេងៗ រួមមាន សេវាកម្ម ផ្តល់ជាដំណោះស្រាយសម្រាប់អគារទំនើបៗ ឧបករណ៍ឆ្លាតវៃ (smart device) ប្រព័ន្ធស្វ័យប្រវត្តិសម្រាប់ការសាងសង់ កម្មវិធីប្រព័ន្ធចាប់សញ្ញា (sensor system) ថាមពលឆ្លាតវៃ (smart energy) បច្ចេកវិទ្យាទំនើប AR VR និង AL។ លើសពីនេះទៅទៀត កម្មវិធីនេះក៏នឹងតាំងបង្ហាញអំពី ផលិតផលនិងសេវាកម្ម FM ផ្សេងទៀតមានដូចជា ប្រព័ន្ធគ្រប់គ្រងកន្លែងធ្វើការ ផលិតផលនិងសេវាកម្មសំអាត ប្រព័ន្ធសុវត្ថិភាព រចនាបទទំនើបៗសម្រាប់ផ្ទៃខាងក្នុង និងបរិយាកាសខាងក្រៅ បច្ចេកវិទ្យានៃអគារបៃតង […]
អានបន្ថែម