Facebookនឹងចំណាយប្រាក់ជាង១ពាន់លានដុល្លារដើម្បីសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យនៅសិង្ហប�
រូបគំរូដោយ Facebook ដើម្បីពង្រីកទីផ្សាររបស់ខ្លួនក្នុងតំបន់អាស៊ី ក្រុមហ៊ុនបង្កើតបណ្តាញទំនាក់ទំនងសង្គមដ៏ធំ Facebook បានប្រកាសវិនិយោគទឹកប្រាក់ប្រមាណជា ១,៤ ១ពាន់លានដុល្លារអាមេរិកដើម្បីសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យដែលមានកម្ពស់ដល់ទៅ ១១ ជាន់មានទីតាំងនៅក្នុងប្រទេសសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី Channel NewsAsia (CNA) កាលពីថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៨។ មជ្ឈមណ្ឌលផ្ទុកទិន្នន័យខាងលើគឺស្ថិតនៅតំបន់ Tanjong Kling បែកខាងលិចនៃប្រទេសសិង្ហបុរីដែលនឹងមានទំហំផ្ទៃក្រឡាសរុបចំនួន ១៧០.០០០ ម៉ែត្រការ៉េ ឬស្មើរទៅនឹង ១៧ហិកតាព្រមទាំងអាចបង្កើតការងារសំណង់និងការងារផ្នែកផ្សេងទៀតជាច្រើនកន្លែង។ យោងតាបប្រភពដដែលបានឲ្យដឹងថា អគារផ្ទុកទិន្នន័យនេះនឹងសាងសង់ឡើងដោយប្រើប្រាស់នូវបច្ចេកវិទ្យា Liquid cooling technology ឬបច្ចេកវិទ្យាបន្ថយកំដៅដោយប្រើប្រាស់វត្ថុធាតុរាវដែលអាចកាត់បន្ថយការប្រើប្រាស់ទឹកនិងថាមពលនៅក្នុងអគារ។ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Facebook បានអះអាងថាបច្ចេកវិទ្យា liquid cooling technology នេះ អាចកាត់បន្ថយបរិមាណនៃការប្រើប្រាស់ទឹកក្រោមដីបានរហូតដល់ទៅ ២០ ភាគរយសម្រាប់អាកាសធាតុក្នុងប្រទេសសិង្ហបុរី។ លើសពីនេះទៀត អគារផ្ទុកទិន្នន័យនេះនឹងបំពាក់ដោយឥដ្ឋចោះប្រហោងដែលមានទម្ងន់ស្រាលបំផុត ដែលនឹងធ្វើឲ្យលំហូរចេញចូលនៃខ្យល់មានភាពងាយស្រួល។ អគារនេះដែរ នឹងត្រូវសាងសង់បែបពង្រីកឡើងលើ (upward) ជាជាងពង្រីកផ្នែកខាងៗ (outward) ដែលនឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំ ២០២២ សម្រាប់ជំហានទីមួយហើយជំហានបន្ទាប់នឹងត្រូវសាងសង់បន្ថែមនាពេលអនាគត។ […]
អានបន្ថែមរដ្ឋាភិបាលគ្រោងសាងសង់ពហុកីឡដ្ឋានតម្លៃរាប់លានដុល្លារនៅខេត្តបន្ទាយមានជ័យ
ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡានៅកម្ពុជា រាជរដ្ឋាភិបាលគ្រោងសាងសង់ពហុកីឡដ្ឋានដែលមានទីតាំងស្ថិតនៅតំបន់ភ្នំដូងព្រះ សង្កាត់អូរអំបិល និងភ្នំខ្លាកូនចាស់ សង្កាត់កំពង់ស្វាយកណ្តាល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ AKP ។ យោងតាមប្រភពដដែលបានឲ្យដឹងថា ក្នុងជំហានដំបូងនៃការអភិវឌ្ឍន៍ពហុកីឡដ្ឋានក្រុងសិរីសោភ័ណមួយនេះ គឺនឹងគ្របដណ្តប់លើទំហំផ្ទៃដីប្រមាណជា ៥,៥ហិកតា និងជំហានបន្ទាប់នឹងឈានដល់ ១៣ហិកតា ហើយនឹងបន្តរហូតដល់ជាង២០ហិកតា។ លើសពីនេះទៅទៀត គម្រោងអភិវឌ្ឍន៍ខាងលើអាចនឹងមានការសាងសង់មជ្ឈមណ្ឌល និងក្រុងរណបរដ្ឋបាលបន្ថែមទៀតផងដែរ។ ដោយឡែកទាក់ទងទៅនឹងថវិកានៃការសាងសង់ពហុកីឡដ្ឋានមួយនេះគឺនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៥លានដុល្លារអាមេរិកសម្រាប់ជំហានដំបូង។ សូមបញ្ជាក់ផងដែរថា មកទល់នឹងពេលបច្ចុប្បន្ននេះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានធ្វើការដោះស្រាយផលប៉ះពាល់ រួមទាំងការបើកផ្លូវចំនួន៣ខ្សែក្នុងតំបន់គម្រោងពហុកីឡដ្ឋានដែលផ្លូវនីមួយៗមានប្រវែងទទឹង២០ម៉ែត្រ។ យ៉ាងណាមិញទាក់ទងទៅនឹងរយៈពេលនៃការសាងសង់ក៏ដូចជាកាលបរិច្ចេទនៃការបញ្ចប់ការសាងសង់គឺនៅមិនទាន់ដឹងនៅឡើយ។ ទោះជាយ៉ាងនេះក្តីពហុកីឡដ្ឋានមួយនេះអាចនឹងបើកដំណើរការនៅឆ្នាំ២០២៣ ដោយហេតុថា គោលដៅសំខាន់មួយទៀតនៃការសាងសង់ស្តាតមួយនេះគឺដើម្បីជួយសម្រួលកម្មវិធីខ្លះនៃគម្រោងស៊ីហ្គេម (SEAGAME) ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តឡើងនៅក្នុងប្រទេសកម្ពុជា។
អានបន្ថែមអ្នកជំនាញអចលនទ្រព្យផ្តល់ការវាយតម្លៃជាវិជ្ជមានចំពោះហាងលក់ទំនិញរាយតាមផ្សារទំនើប
ដោយសារតែអ្នកមានចំណូលមធ្យមក្នុងប្រទេសកម្ពុជាមានការកើនឡើងខ្លាំង ទើបធ្វើអោយវិស័យហាងលក់ទំនិញរាយ (retail sector) មានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
អានបន្ថែមធនាគារពិភពលោកគ្រោងផ្តល់កម្ចី៥០លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា
ធនាគារពិភពលោកគ្រោងផ្តល់កម្ចីប្រមាណ ៥០លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍នៅកម្ពុជាដែលក្នុងនោះ ២០លានដុល្លារសម្រាប់គម្រោងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងទឹកកខ្វក់
អានបន្ថែមបន្ទាប់ពីមានការរញ្ជួយដីសម្លាប់មនុស្សអស់ជាង៤០០នាក់ប្រជាជនឥណ្ឌូនេស៊ីអំពាវនាវឲ្យ
រូបគំរូដោយ nl.wikipedia.org បន្ទាប់ពីមានការរញ្ជួយដីដែលធ្វើឲ្យដួលរលំអគារបេតុងទំនើបដែលបានសម្លាប់ប្រជាជនអស់ជាច្រើននាក់និងធ្វើឲ្យប្រជាជនបាត់បង់ផ្ទះសម្បែងមក មានមនុស្សជាច្រើនបានអំពាវនាវឲ្យវិលត្រឡប់ទៅរកការសាងសង់សំណង់បែបបុរាណវិញដោយប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ។ តាមការចេញផ្សាយរបស់សារព័ត៌មាន Associated Press បានឲ្យដឹងថាមានមនុស្សចំនួន ៤៣៦នាក់ បានបាត់បង់ជីវិតដោយសារការរញ្ជួយដីនៅថ្ងៃទី ៥ ខែសីហា នៅកោះ Lombok ដែលភាគច្រើននៃជនរងគ្រោះគឺត្រូវបានជាប់នៅក្នុងអគារបេតុង។ មនុស្សជាង ៣៥០.០០០នាក់បន្ថែមទៀតត្រូវបានបាត់បង់ផ្ទះសំបែង ហើយផ្ទះជាង ១០០.០០០ខ្នង ត្រូវបានបំផ្លាញគ្មានសល់។ ផ្ទះបែបប្រពៃណីរបស់ប្រជាជនឥណ្ឌូនេស៊ីគឺសាងសង់ឡើងដោយប្រើវត្ថុធាតុដើមដូចជាឫស្សីឬឈើដែលសាងសង់ជាមួយនឹងសម្ភារតាមបែបប្រពៃណី និងបច្ចេកទេសខ្ពស់ ហើយភាគច្រើនផ្ទះទាំងនោះគឺនៅឈរទ្រឹងយ៉ាងរឹងមាំដដែលបន្ទាប់ពីមានការរញ្ជួយដី។ លោកសាស្ត្រាចារ្យវិស្វករ Yulianto Prihatmaji បានប្រាប់ទៅសារព័ត៌មាន VOA ថា«វាជាកាតព្វកិច្ចរបស់យើងក្នុងការរៀនបន្ថែមអំពីសិប្បកម្មឈើ និងវត្ថុធាតុដើមពីធម្មជាតិក៏ដូចជាវប្បធ៌មក្នុងស្រុក»។ លោកបានបន្ថែមទៀតថា «បទពិសោធន៍ពីមុនអាចជាចម្លើយសម្រាប់អនាគត។ ឧទាហរណ៍កាលពីអតីតកាល ផ្ទះគឺមានទំហំតូចជាងបច្ចុប្បន្ន ដូច្នេះវាជាការល្អដែលត្រឡប់ទៅសាងសង់ផ្ទះឈើវិញនាពេលអនាគត»។
អានបន្ថែមចិនគ្រោងបន្ថែមទុនវិនិយោគជាង១ប៊ីលានដុល្លារលើគម្រោងរីស៊តធំជាងគេនៅអាស៊ាន
ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Union Development Group Co., Ltd. បានបង្ហាញពីគម្រោងបន្ថែមទុនវិនិយោគជាង១ប៊ីលានដុល្លារអាមេរិកដើម្បីសាងសាង់ «ក្រុងវិស្សមកាលទេសចរណ៍»
អានបន្ថែមអាជីវកម្មគ្រឿងសង្ហារឹមនិងសម្ភារសំណង់បានទាក់ទាញវិនិយោគខ្លាំង ទីផ្សារ និងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ
ស្របពេលដែលកំណើននៃវិស័យសំណង់លំនៅដ្ឋាននឹងអគារការិយាល័យមានការកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់ក្នុងប្រទេសកម្ពុជា ការបណ្តាក់ទុនអាជីវកម្មគ្រឿងសង្ហារឹមនិងសម្ភារសំណង់ផ្សេងៗក៏នឹងកំពុងមានការកើនឡើងផងដែរ។
អានបន្ថែមកម្ពុជាត្រូវការសណ្ឋាគារជាង១០ម៉ឺនបន្ទប់ក្នុងឆ្នាំ២០៣០ដើម្បីបំពេញតម្រូវការកើនឡើង
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានធ្វើការព្យាករណ៍ថា ប្រទេសកម្ពុជានឹងត្រូវការសណ្ឋាគារជាង១០ម៉ឺនបន្ទប់សម្រាប់ត្រៀបទទួលភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិដែលគ្រោងនឹងធ្វើដំណើរកំសាន្តក្នុងព្រះរាជាណាចក្រកម្ពុជា
អានបន្ថែមវេទិការបស់ Savills បានឆ្លុះបញ្ចំងពីឱកាសវិនិយោគលើវិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ច
កាលពីថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១៨ ក្រុមហ៊ុន Savills Hotel APAC បានរៀបចំពិធីជួបជុំក្រុមអ្នកជំនាញដើម្បីធ្វើបទបង្ហាញពីនិន្នាការសំខាន់ៗក្នុងវិស័យសណ្ឋាគារនិងបដិសណ្ឋារកិច្ចនិងឱកាសវិនិយោគនៅកម្ពុជា។
អានបន្ថែមផ្សារទំនើបលំដាប់អន្តរជាតិថ្មីមួយទៀតបានបើកការដ្ឋានសាងសង់នៅតំបន់អភិវឌ្ឍន៍ក្រុង�
កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុន Chip Mong Retail បានរៀបចំពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ផ្សារទំនើបលំដាប់អន្តរជាតិដំបូងបង្អស់របស់ខ្លួនឈ្មោះថា Chip Mong 271 Mega Mall មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ២៧១។ ផ្សារទំនើបលំដាប់អន្តរជាតិមួយនេះគឺគ្របដណ្តប់លើផ្ទៃក្រឡាប្រមាណជា ១៦០.០០០ម៉ែត្រការ៉េ (ឬស្មើនឹង ១៦ហិកតា) ដែលនឹងផ្ដល់សេវាកម្មដួចជា ហាងលក់គ្រឿងឧបភោគបរិភោគគ្រប់បែបយ៉ាង ភោជនីយដ្ឋាន កន្លែកម្សាន្តកុមារ ហាងលក់សម្លៀកបំពាក់ទូទៅ សម្លៀកបំពាក់កីឡាម៉ាកល្បីៗ ក្លឹបហាត់ប្រាណ ជាពិសេសរោងភាពយន្តដ៏ទំនើបទាន់សម័យ ដែលទាំងអស់នេះនឹងឆ្លុះបញ្ជាំងពីពាក្យស្លោករបស់ Chip Mong 271 Mega Mall «Everyday discovery» ដែលមានន័យថា “ស្វែងរកអ្វីៗថ្មីជារៀងរាល់ថ្ងៃ”។ បន្ថែមពីនេះទៅទៀត ផ្សារទំនើប 271 Mega Mall មានផ្ទៃក្រឡាសំរាប់ជួលចំនួន ៥៨.០០០ ម៉ែត្រការ៉េ (ឬស្មើនឹង ៥,៨ ហិកតា) ហើយមានច្រកចូលធំទូលាយរួមទាំងចំណតរថយន្តចំនួន ១៩៧០កន្លែង និងចំណតម៉ូតូចំនួន ៥៤០កន្លែង។ ការសាងសង់ផ្សារទំនើបនេះ គឺរំពឹងថានឹងបញ្ចប់នៅត្រឹមឆ្នាំ ២០២០។ […]
អានបន្ថែមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធជាមួយប្រទេសចិន
រូបដោយ World Economic Forum នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានបន្តបង្ហាញពីជំហររបស់ខ្លួនក្នុងការលុបចោលគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលឧបត្ថម្ភដោយប្រទេសចិនគម្រោងមួយនេះមានទឹកប្រាក់រហូតដល់ទៅរាប់ពាន់លានដុល្លារហើយផែនការនេះក៏ត្រូវបានទទួលការគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីគឺលោក Najib Razak ។ គួរបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី Mahathirបានព្យួចោលនូវរគម្រោងសំខាន់ៗរបស់ចិនទាំងអស់សរុបជាទឹកប្រាក់ប្រមាណជិត ២៥ ពាន់លានដុល្លារ ដែលក្នុងនោះរួមមានគម្រោងផ្លូវដែក East Coast Rail Link តម្លៃ២០ពាន់លានដុល្លារ ក៏ដូចជាគម្រោងបំពង់បង្ហូរប្រេងដ៏ធំពីរទៀតផង។ ហេតុផលនៃការព្យួរគម្រោងរបស់ចិនគឺដោយសារតែលោកនាយករដ្ឋមន្ត្រី Mahathir យល់ថាប្រទេសម៉ាឡេស៊ីមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់រាប់រងការចំណាយលើគម្រោងធំៗទាំងអស់នេះ ហើយក៏ដើម្បីបញ្ជៀសរាល់វិវាទផ្សេងៗដែលអាចនឹងកើតមានឡើងជាមួយចិននាពេលអនាគត ។ ចំពោះកិច្ចសន្យាបំពង់បង្ហូរប្រេងប្រទេសម៉ាឡេស៊ីបានបង់ប្រាក់រាប់ពាន់លានដុល្លាររួចទៅហើយតែដោយឡែកការងារទើបតែបញ្ចប់បាន ១៤ ភាគរយតែប៉ុណ្ណោះ។ ប៉ុន្តែលោក Mahathir នៅតែរក្សារជំហររបស់ខ្លួនក្នុងការលុបចោល ដោយផ្អែកលើមូលហេតុសមហេតុសមផលមួយ គឺថាវាមានការពាក់ព័ន្ធជាមួយនឹងរឿងអាស្រូវនៃអំពើពុករលួយរបស់អតីតនាយករដ្ឋមន្ត្រីលោក Najib Razak។
អានបន្ថែមវេទិកាពិភាក្សារបស់ EuroCham បង្ហាញទស្សនៈវិស័យដ៏សំខាន់សំរាប់វិស័យថាមពល
សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា EuroCham បានរៀបចំកិច្ចពិភាក្សា Breakfast Talk កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ដើម្បីជជែកពិភាក្សាទៅលើប្រធានបទ «របាយការណ៍ព្យាករណ៍ថាមពលថ្មីឆ្នាំ២០១៨ របស់ក្រុមហ៊ុន Bloomberg»
អានបន្ថែម