ក្រុមហ៊ុន Maruhanបានចុះកិច្ចព្រមព្រៀងលើគម្រោងសាងសង់អគារធនាគារស្ថាបនា ជាមួយក្រុមហ៊ុន Lotte E & C
កាលពីថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨ ក្រុមហ៊ុនជប៉ុន Maruhan Investment (Cambodia) Co. , Ltd ដែលជាបុត្រសម្ព័ន្ធរបស់Maruhan Group បានចុះកិច្ចព្រមព្រៀងលើកិច្ចសន្យាសាងសង់អគារការិយាល័យកណ្តាលរបស់ ធនាគារស្ថាបនាជាមួយក្រុមហ៊ុន Lotte Engineering & Construction Co. , Ltd (Lotte E & C) ដែលមានទីតាំងនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ អគារការិយាល័យកណ្តាលថ្មីរបស់ធនាគារស្ថាបនាដែលបានចាប់ផ្តើមការសាងសង់ជាផ្លូវការតាំងពីខែឧសភាកន្លងទៅនេះមានទំហំសរុបចំនួន ៣៥.១៣៥ ម៉ែត្រការ៉េ ហើយមានកម្ពស់ ២២ ជាន់ ដែលស្មើរទៅនឹង១០៣ ម៉ែត្រ។លើលពីនេះទៅទៀត អគារថ្មីនេះគឺសាងសង់ ទៅតាមបទដ្ឋានស្តង់ដារអន្តរជាតិកម្រិត A ដែលនឹងត្រូវចំណាយថវិកាប្រមាណជាង ៧០ លានដុល្លារអាមេរិក។អគារថ្មីនេះអាចផ្ទុកបុគ្គលិកយ៉ាងហោចណាស់ចំនួន ១២០០ នាក់ ហើយការសាងសង់នឹងបញ្ចប់ក្នុងឆ្នាំ២០១៩។ ថ្លែងក្នុងពិធីចុះហត្ថលេខា លោក Han Chang Wooប្រធានក្រុមហ៊ុន Maruhan Group បានឱ្យដឹងថាអគារថ្មីនេះនឹងក្លាយជាអគារនិមិត្តរូបមួយដែលបំពាក់ទៅដោយគ្រឿងបរិក្ខារទំនើបៗ។ ទន្ទឹមនឹងនេះដែរ […]
អានបន្ថែមក្រុមហ៊ុនCPLប្តេជ្ញាពង្រឹងគុណភាពការវាយតម្លៃអចលនទ្រព្យនៅកម្ពុជា
គុណភាពនៃការវាយតម្លៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងឈានទៅមួយកម្រិតទៀតបន្ទាប់ពីមានភាពជាដៃគូយុទ្ធសាស្រ្តថ្មីរវាងក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា Cambodia Properties Limited (CPL)
អានបន្ថែមកម្ពុជាសង្ឃឹមខ្ពស់ថាជប៉ុននឹងផ្តល់ជំនួយសំរាប់គម្រោងស្ពានអាកាសនៅតំបន់ស្ទឹងបត់
រូបគំរូដោយ Wikimedia Commons អ្នកនាំពាក្យរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សូរិយាសង្ឃឹមខ្ពស់ថាជប៉ុននឹងផ្តល់ជំនួយសំរាប់គម្រោងសាងសង់ស្ពានអាកាសនៅតំបន់ស្ទឹងបត់ដែលក្រសួងសាធារណការនិងដឹកជញ្ជូនបានធ្វើការស្នើរសុំកាលពីពេលថ្មីៗនេះ។ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ក៏ដូចជាបញ្ចៀសការកកស្ទះនៅតំបន់ស្ទឹងបត់ដែលស្ថិតនៅតំបន់ច្រកព្រំដែនអន្តរជាតិថ្មីកម្ពុជា-ថៃ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបាន ស្នើរសុំរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA ផ្តល់ការគាំទ្រសម្រាប់គម្រោងសាងសង់ស្ពានអាកាសនៅតំបន់ស្ទឹងបត់ដើម្បីភ្ជាប់ទៅកាន់ផ្លូវជាតិ លេខ៥។ ជាការឆ្លើយតម លោកបណ្ឌិត Masahiko FURUICHI ទីប្រឹក្សាជាន់ខ្ពស់ផ្នែកដឹកជញ្ជូនរបស់អង្គការ JICA បានកត់សម្គាល់លើសំណើនេះ។ យ៉ាងណាមិញ ឯកឧត្តម វ៉ាស៊ីម សូរិយាបានប្រាប់ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ ថាលោកមានក្តីសង្ឃឹមខ្ពស់ថាជប៉ុននឹងផ្តល់ជំនួយព្រោះថាគម្រោងស្ពានអាកាសនេះឬស្ពានចំណុចប្តូរទិស (Intersection) គឺមានទំនាក់ទំនងជាមួយនឹងគម្រោងសាងសង់ផ្លូវជាតិលេខ៥ (រហូតដល់ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃស្ទឹងបត់ថ្មី) ដែលបច្ចុប្បន្នស្ថិតក្រោមជំនួយរបស់ប្រទេសជប៉ុន។ការសាងសង់ផ្លូវនេះគឺត្រូវបានបែងចែកជា ៣ កំណាត់ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការសាងសង់នៅឡើយ។ ទាក់ទងទៅនឹងកាលបរិច្ចេទនៃសេចក្តីសម្រេចរបស់ជប៉ុនទៅលើគម្រោងស្នើរខាងលើ ឯកឧត្តម វ៉ាស៊ីម សូរិយាបានគួសបញ្ជាក់ថាជាទូទៅបន្ទាប់ពីមានការស្នើរសុំភាគីជប៉ុនអាចនឹងផ្តល់ចម្លើយក្នុងរយៈពេលពី ១-២ ឆ្នាំបន្ទាប់ពីជប៉ុនធ្វើការសិក្សារអំពីគម្រោងនេះរួចរាល់។ ឯកឧត្តម វ៉ាស៊ីម សូរិយាបានមានប្រសាសន៍បន្ថែមថា៖ «ចំណុចប្តូរទិសនេះនឹងជួយសម្រួលដល់ចរាចរណ៍នៅតំបន់ស្ទឹងបត់នៅពេលដែលច្រកព្រំដែនអន្តរជាតិថ្មីដាក់អោយដំណើរការនៅឆ្នាំ២០១៩»។
អានបន្ថែមរដ្ឋាភិបាលអនុម័តគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះរបស់ចិនតម្លៃជាង៥០០លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចអនុម័តគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះតម្លៃជាង៥០០លានដុល្លាររបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ចៀន ឈឹង ថៃ គ្រុប (Chean Chhoeng Thai Group)
អានបន្ថែមគម្រោងប្រព័ន្ធកំពង់ផែ EDI ក្នុងទឺកប្រាក់១៤លានដុល្លារនឹងដាក់ឲ្យដំណើរការនៅឆ្នាំ២០
គម្រោងប្រព័ន្ធកំពង់ផែ Electronic Data Interchange(EDI) ដែលស្ថិតក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ JICA ក្នុងទឹកប្រាក់ប្រមាណជា ១៤ លានដុល្លារអាមេរិក នឹងដាក់ឲ្យដំណើរការនៅខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។នេះបើយោងតាមការឲ្យដឹងពីលោកបណ្ឌិត Masahiko Furuichi ទីប្រឹក្សាជាន់ខ្ពស់ផ្នែកដឹកជញ្ជូនរបស់ JICA។ ការគូសបញ្ជាក់ខាងលើគឺធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៨។ បន្ថែមពីនេះទៅទៀត លោកបណ្ឌិត Masahiko Furuichi ក៏បានឲ្យដឹងថាការសិក្សាលើរបាយការណ៍ចុងក្រោយនៃគម្រោងប្រព័ន្ធកំពង់ផែ EDI នឹងត្រូវរៀបចំឡើងដោយមានធាតុចូលពីក្រសួងសាធារណការនិងដឹកជញ្ជូន អង្គការ JICA និងភាគីពាក់ព័ន្ធនានាផងដែរ។ ទន្ទឹមនឹងនេះផងដែរ ដើម្បីធានាថាគម្រោងនេះនឹងដំណើរការតាមកាលដែលបានកំណត់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានស្នើសុំឲ្យក្រុមការងារបេសកកម្មរបស់អង្គការ JICA សម្របសម្រួលការងាររបស់ខ្លួនជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួងដើម្បីផ្តល់ធាតុចូល ពោលគឺគំនិតថ្មីៗបន្ថែមទៀត។ យ៉ាងណាមិញ ទាក់ទងទៅនឹងទីតាំងកំពង់ផែដែលនឹងត្រូវដំឡើងប្រព័ន្ធ EDI គឺមិនទាន់ដឹងច្បាស់នៅឡើយទេ។ ក៏ប៉ុន្តែ បើយោងតាមការបញ្ជាក់ពីឯកឧត្តម វ៉ាស៊ីម សូរិយា អ្នកនាំពាក្យរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ប្រព័ន្ធ EDI អាចនឹងដាក់ឲ្យដំណើរការនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សូមបញ្ជាក់ផងដែរថា […]
អានបន្ថែមភ្នំពេញជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលទាក់ទាញវិនិយោគិនបរទេសខ្លាំង
រាជធានីភ្នំពេញកំពុងតែក្លាយជាទីក្រុងដែលមានសក្កានុពលខ្លាំងនិងមានសកម្មភាពអាជីវកម្មយ៉ាងមមាញឹកដែលទាក់ទាញវិនិយោគិនបរទេសខ្លាំង នេះបើយោងតាមប្រសាសន៍របស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន
អានបន្ថែមសេវាកម្មផ្គូផ្គងជាងសំណង់របស់ក្រុមហ៊ុន SCG បង្កើនភាពស្រួលក្នុងការស្វែងរកអ្នកម៉ៅកា
ដើម្បីជួយជំរុញវិស័យសំណង់អោយកាន់តែប្រសើរឡើងក្រុមហ៊ុនផលិតស៊ីម៉ងនិងផ្គត់ផ្គង់សម្ភារៈសំណង់របស់ថៃ Siam Cement Group (SCG) បានបង្កើតសេវាកម្មផ្គូផ្គងជាងសំណង់ដោយឥតគិតថ្លៃជូនដល់ម្ចាស់លំនៅឋាន
អានបន្ថែមកម្ពុជា-រុស្ស៊ីគ្រោងនឹងសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរ
រូបគំរូមជ្ឈមណ្ឌលនុយក្លេអ៊ែរដោយ Wikipedia រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីគ្រោងនឹងបញ្ចប់សេចក្តីព្រាងនៃកិច្ចព្រមព្រាងក្នុងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តនិងបច្ចេកទេសនុយក្លេអែរនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៨ ខាងមុននេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នឹងរៀបចំកិច្ចប្រជុំជាមួយក្រុមការងារនៃប្រទេសរុស្ស៊ី Rosatom ដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើសេចក្តីព្រាងខាងលើនេះ ដែលកិច្ចពិភាក្សានេះនឹងធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន។ យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានអោយដឹងថា កាលពីថ្ងៃទី២៣ ខែសីហា កន្លងមកនាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថានបានរៀបចំកិច្ចប្រជុំមួយស្តីអំពីការពិនិត្យឡើងវិញលើខ្លឹមសារសេចក្តីព្រាងនៃកិច្ចព្រមព្រៀងទៅលើមាត្រានានាដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងសម្ភារបរិក្ខារនុយក្លេអ៊ែរសម្រាប់ការសាងសង់មជ្ឈមណ្ឌល និងការលើកលែងពន្ធនានាដល់ការនាំចូលសម្ភារ និងការសាងសង់ជាដើម។ គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០១៧ ប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយសហព័ន្ធរុស្ស៊ីលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព។ កិច្ចព្រមព្រៀងនេះដែរគឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរុស្ស៊ីនិងកម្ពុជាក្នុងវិស័យអប់រំនិងការបណ្តុះបណ្តាលស្រាវជ្រាវនុយក្លេអ៊ែរ មូលដ្ឋានគ្រឺះនិងការអនុវត្តន៍ ការប្រើបច្ចេកវិទ្យាវិទ្យុសកម្មក្នុងវិស័យផលិតថ្នាំពេទ្យ កសិកម្ម និងការការពារបរិស្ថាន។
អានបន្ថែមការទូទាត់សេវាអចលនទ្រព្យនឹងកាន់តែស្រួលក្រោយមានការចុះ MOU រវាង Wing និង CMS
ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ Capital Management Solution (CMS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយធនាគារ Wing (Cambodia) Limited Specialised Bank
អានបន្ថែមកម្ពុជានាំចូលដែកសំណង់ជាង៤០០លានដុល្លារពីវៀតណាមគិតត្រឹម៧ខែដើមឆ្នាំ២០១៨
រូបដោយ Pxhere យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរបស់សារធារណរដ្ឋវៀតណាមបានឲ្យដឹងថាប្រទេសកម្ពុជាបាននាំចូលដែកតម្លៃជាង ៤០០លានដុល្លារពីប្រទេសវៀតណាមក្នុងរយៈពេល៧ខែដំបូង ក្នុងឆ្នាំ២០១៨ នេះ។ ចាប់ពីខែមករា ដល់ ខែកក្កដាឆ្នាំ ២០១៨ ការនាំចេញដែកថែបរបស់វៀតណាមមកកាន់ប្រទេសកម្ពុជាមានចំនួនជាង ៧១៧ពាន់តោន ដែលស្មើទៅនឹងទឹកប្រាក់ប្រមាណជា ៤៦២,៧៣លានដុល្លារ។ លើសពីនេះទៅទៀត បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បរិមាណដែកសរុបដែលបាននំាចេញពីប្រទេសវៀតណាមចូលមកកម្ពុជាបានកើនឡើងដល់ទៅ ៤៩ភាគរយ ខណៈដែលទំហំទឹកប្រាក់ឡើង ៧៧,៩%។ ដូច្នេះកម្ពុជាគឺជាប្រទេសដែលបាននាំចូលដែកពីប្រទេសវៀតណាមច្រើនជាងគេ ហើយប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក៏ស្ថិតក្នុងលំដាប់ប្រទេសនាំចូលដែកពីវៀតណាមខ្ពស់ដែរ។ ជាក់ស្តែងណាស់វិស័យសំណង់កំពុងតែបន្តរីកចំរើននៅទូទាំងប្រទេស ហើយការផ្គត់ផ្គង់ដែកថែបក៏នៅតែបន្តកើនឡើង។ ដោយឡែកទោះជាមានការផ្គត់ផ្គង់ដែកមកពីបណ្តាប្រទេសផ្សេងៗទៀតដូចជាប្រទេសថៃក៍ដោយ ប៉ុន្តែវានៅមានកំរិតទាបជាងការនាំចូលដែកពីប្រទេសវៀតណាម ដោយសារតែតម្លៃដែកពីប្រទេសវៀតណាមគឺមានតម្លៃទាបជាង ហើយចំណាយដឹកជញ្ជូនគឺនៅទាប បើប្រៀបធៀបជាបណ្តាប្រទេសជិតខាងផ្សេងទៀត នេះបើយោងតាមគូសបញ្ជាក់ពីអ្នកផ្គត់ផ្គង់ដែកសំណង់នៅក្នុងប្រទេសកម្ពុជា។
អានបន្ថែមបណ្តាញភ្នាក់ងារអចលនទ្រព្យអាស៊ានលើកទី៣ប្រារព្ធធ្វើនៅកម្ពុជាជាលើកដំបូង
ដើម្បីពង្រីកវិសាលភាពអាជីវកម្មអចលនទ្រព្យទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា CVEA បានរៀបចំសន្និបាត និងពិព័រណ៍ Asean Real Estate Network Alliance (ARENA)
អានបន្ថែមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញសេចក្តីសម្រេចលើប្លង់ស្ថាបត្យកម្ម
ដើម្បីធានាបានសុវត្ថិភាពនិងភាពងាយស្រួលនៃការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋជាពិសេសជនពិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចស្តីពីការដាក់ឲ្យប្រើប្រាស់ប្លង់ស្ថាបត្យកម្ម
អានបន្ថែម