រដ្ឋាភិបាលនឹងចំណាញថវិកាប្រមាណជាង ៧០លានដុល្លារ កែលម្អផ្លូវស្រែអំបិល-កោះកុង

រូបថត៖ ហ្វេសបុកក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាប្រមាណជាង៧០លានដុល្លារដើម្បីជួសជុលកែលម្អផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ពីស្រែអំបិលទៅកាន់ខេត្តកោះកុង នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ កាលពីព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់បណ្តាអ្នកសារព័ត៌មានថា រដ្ឋាភិបាលកូរ៉េបានឯកភាពផ្តល់ថវិកាកម្ចីប្រមាណ ៦៧ លានដុល្លារដើម្បីឲ្យកម្ពុជាធ្វើការស្តារផ្លូវជាតិលេខ ៤៨ ឡើងវិញ ពីប្រភេទផ្លូវ DBST ទៅជាប្រភេទផ្លូវក្រាលអៅស៊ូ AC។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលក៏នឹងបន្ថែមថវិកាបដិភាគម្រមាណ ៨ លានដុល្លារបន្ថែមទៀតសម្រាប់គម្រោងជួសជុលផ្លូវមួយខ្សែនេះ។ យោងទៅតាមការគូសបញ្ជាក់ពីឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ បច្ចុប្បន្នក្រសួងកំពុងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនប្រឹក្សាបច្ចេកទេសដើម្បីរៀបចំដាក់ឲ្យដេញថ្លៃស្របតាមបទដ្ឋានបច្ចេកទេសក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់គម្រោងផ្លូវមួយខ្សែនេះ។ ឯកឧត្តមបានបន្ថែមថា ដោយទំហំនៃការខូចខាតរបស់កំណាត់ផ្លូវលេខ៤៨មានកម្រិតធ្ងន់ធ្ងររហូតដល់ទៅ ២២,២៦ភាគរយ ក្រសួងសាធារណការនិងដឹកជញ្ជូននឹងរៀបចំនីតិវិធីជួលជុលជាបន្ទាន់ដើម្បីឲ្យទាន់ពិធីបុណ្យសមុទ្រខាងមុននេះដែលនឹងប្រព្រឹត្តិទៅក្នុងទីរួមខេត្តកោះកុង។

អាន​បន្ថែម

កូរ៉េចាប់ផ្តើមសិក្សាគម្រោងសាងសង់ស្ពានជ្រោយចង្វារ-អរីយក្សត្រ

សាធារណរដ្ឋកូរ៉េបានផ្តល់ការចាប់អារម្មណ៍ខ្លាំងលើគម្រោងសាងសង់ស្ពានដែលនឹងត្រូវតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ឃុំស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល នេះបើយោងតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សូរិយា។

អាន​បន្ថែម

ការសាងសង់ផ្ទះទំហំ៥០០ម៉ែត្រការ៉េអាចសុំសិទ្ធិសាងសង់ត្រឹមរដ្ឋបាលថ្នាក់ក្រោម

ដើម្បីឆ្លើយតបទៅនឹងតម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចចេញដីកាផ្តល់សិទ្ធិដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

អាន​បន្ថែម

ការឈានជើងចូលទីផ្សាររបស់ Keller-William នឹងជួយបង្កើនពន្ធពីវិស័យអចលនទ្រព្យជូនរដ្ឋ

ដើម្បីធានាបាននូវនិរន្តភាពនិងការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុនក្នុងស្រុក Khmer Real Estate Co., Ltd. បានទិញសិទ្ធិជាម្ចាស់អាជីវកម្មចលនទ្រព្យដ៏ល្បីល្បាញមួយមកពីសរដ្ឋអាមេរិកដែលមានឈ្មោះថា Keller Williams ដើម្បីជួយជំរុញវិស័យអចលនទ្រព្ យជាពិសេសទៅលើវិស័យដីធ្លីនៅកម្ពុជាឲ្យមានការរីកចម្រើនបន្ថែមមួយកម្រិតទៀត។ ការប្តេចជ្ញាពង្រឹងវិស័យអចលនទ្រព្យនេះគឺត្រូវបានអះអាងដោយលោក គីម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate ដែលក្នុងនោះលោកបានមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាន Fresh News ថា៖ «ភ្នាក់ងារដីធ្លីទាំងអស់នៅកម្ពុជា នឹងប្រកបអាជីវកម្មដោយមានច្បាប់ត្រឹមត្រូវ ព្រោះរាល់ការរកស៊ីទាំងអស់ ត្រូវតែបង់ពន្ធជូនរដ្ឋដោយហេតុថាពេលចូលជាមួយ Keller Williams-កម្ពុជា គ្រប់ក្រុមហ៊ុនទាំងអស់ដែលរកស៊ីក្នុងវិស័យនេះ មិនអាចគេចផុតពីច្បាប់បានឡើយ»។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអចលនទ្រព្យ Keller Williams គឺជាក្រុមហ៊ុន Franchise ដ៏ល្បីល្បាញមួយក្នុងវិស័យអចលនទ្រព្យ ហើយគឺជាអ្នកដែលផ្តល់គំរូអាជីវកម្មសំរាប់ភ្នាក់ងាររបស់ខ្លួន។ លើសពីនេះទៅទៀត ដើម្បីក្លាយជាភ្នាក់ងារ Keller Williams គឺតម្រូវអោយមានការចុះបញ្ជីរនៅក្រសួងហិរញ្ញវត្ថុដើម្បីទទួលបាននូវអាជ្ញាបណ្ណស្របច្បាប់មួយព្រមទាំងមានការបណ្ដុះបណ្ដាលជាប្រចាំផងដែរ។ តាមរយៈការចុះបញ្ជីអាជីវកម្មលើវិស័យអចលនទ្រព្យបានយ៉ាងត្រឹមត្រូវនឹងជាក់លាក់បែបនេះ គឺជាការជួយបង្កើនចំណូលជូនរាជរដ្ឋាភិបាលតាមរយៈពន្ធនិងអាករនានា ដែលនេះនឹងជួយជម្រុញដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានពង្រឹងច្បាប់ទាក់ទងទៅនឹងការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់បានទទួលស្គាល់ដោយរដ្ឋបាលសុរិយោដី។ អានបន្ថែម

អាន​បន្ថែម

អគារកម្ពស់៤៦ជាន់ Morgan Tower បានបើកការដ្ឋានសាងសង់ហើយ

រូបដោយ Skycrapercity កាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ ក្រុមហ៊ុនចិន Morgan Tower បានធ្វើការបើកសម្ពោធការដ្ឋានសាងសង់អគារកម្ពស់ ៤៦ជាន់ ស្ថិតនៅក្នុងទីក្រុងកោះពេជ្រក្រោមអធិបតិភាពរបស់ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនចិន Morgan Tower គ្រោងនឹងប្រើប្រាស់ទុនវិនិយោគប្រមាណជា ១៦០ លានដុល្លារអាមេរិកក្នុងការសាងសង់អគារដែលមានឈ្មោះថា Morgan Tower ដែលមានកម្ពស់រហូតដល់ទៅ ២១០ ម៉ែត្រ ដែលស្មើទៅនឹង ៤៦ជាន់។ លើសពីនេះទៅទៀត អគារ​ Morgan Tower នឹងសាងសង់ឡើងដោយប្រើបច្ចេកវិទ្យាទំនើបដែលអាចសន្សំសំចៃថាមពលអគ្គសនីផងដែរ។ ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ខាងលើ ឯកឧត្តម ហោ ណាំហុង បានស្វាគមន៍គម្រោងមួយនេះយ៉ាងពេញទំហឹង ហើយព្រមទាំងបានកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងចិន។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា ក្រុមហ៊ុន Morgan និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់អចលនទ្រព្យព្រមទាំងវិស័យផេ្សងៗទៀតជាច្រើននៅកម្ពុជាក្នុងក្របខ័ណ្ឌភាពជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» រវាងកម្ពុជា-ចិន ក៏ដូចជាក្នុងក្របខ័ណ្ឌ «ខ្សែក្រវាត់និងផ្លូវ» […]

អាន​បន្ថែម

ចាប់ពីថ្ងៃនេះទៅការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យទាំងអស់ត្រូវមានការទទួលស្គាល់

ឯកឧត្តមទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការត្រួតពិនិត្យនិងបញ្ជាក់លើឯកសារផ្ទេរអចលនទ្រព្យដែលមិនទាន់បានទទួលស្គាល់ដោយរដ្ឋបាលសុរិយោដី។

អាន​បន្ថែម

ក្រុមហ៊ុន Bentley Systems ប្រកាសបញ្ជីបេក្ខភាពអ្នកប្រកួតជុំចុងក្រោយក្នុងកម្មវិធី YII2018 Awards

ក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៨ (Year In Infrastructure 2018 Awards) ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកលើការផ្តល់ដំណោះស្រាយកម្មវិធី Software សម្រាប់ការធ្វើឲ្យជឿនលឿននៃហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសឈ្មោះអ្នកជាប់ជុំចុងក្រោយក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៨។ កម្មវិធីពានរង្វាន់ប្រចាំឆ្នាំមួយនេះផ្តល់កិត្តិយសដ៏វិសេសវិសាលដល់អ្នកប្រើប្រាស់កម្មវិធី Software របស់ក្រុមហ៊ុន Bentley សម្រាប់បច្ចេកវិទ្យាចុងក្រោយក្នុងការឌីហ្សាញ សាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងពិភពលោក។ គណៈកម្មការវិនិច្ឆ័យឯករាជ្យចំនួន ១២រូប ដែលសុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យនេះ បានជ្រើសរើសអ្នកជាប់ជុំចុងក្រោយចំនួន ៥៧ក្រុម ក្នុងចំណោមបេក្ខភាពឈរឈ្មោះប្រកួតចំនួន ៤២០ក្រុម ចេញពីក្រុមហ៊ុនជាង ៣៤០ ជុំវិញពិភពលោក។ អ្នកជាប់ជុំចុងក្រោយនឹងធ្វើបទបង្ហាញពីគម្រោងប្រកបដោយនវានុវត្តន៍របស់ពួកគេដល់អ្នកចូលរួមប្រកួតផ្សេងទៀត គណៈកម្មការវិនិច្ឆ័យ អ្នកដឹកនាំក្នុងឧស្សាហកម្មនេះ និងអ្នកសារព័ត៌មានជាង ១៣០នាក់ ដែលក្នុងនោះក៏មានបេក្ខភាពសារព័ត៌មានតំណាងពីប្រទេសកម្ពុជាចូលរួមផងដែរ។ ការធ្វើបទបង្ហាញនេះជាផ្នែកមួយនៃវេទិកាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសន្និសីទ Year in Infrastructure 2018 របស់ក្រុមហ៊ុន Bentley ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ទី ១៨ ខែតុលា នៅសណ្ឋាគារ Hilton London Metropole ក្នុងទីក្រុងឡុងដ៍។ លោក […]

អាន​បន្ថែម

សម្តេចហ៊ុនសែន៖ពន្ធប្រថាប់ត្រាលើអចលនទ្រព្យគួរមានការបន្ថែម

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្វើការពិនិត្យឡើងវិញនូវអត្រាពន្ធប្រថាប់ត្រា

អាន​បន្ថែម

ក្រុមហ៊ុនសំណង់ចិនគ្រោងវិនិយោគលើរថភ្លើងល្បឿនលឿននៅកម្ពុជា

រូបគំរូដោយ Wikimedia Commons កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុនសំណង់ចិន China Railway Group Limited បានបង្ហាញឲ្យដឹងថាក្រុមហ៊ុនខ្លួនគ្រោងនឹងវិនិយោគទៅលើរថភ្លើងល្បឿនលឿននៅកម្ពុជា នេះបើយោងតាមការចេញផ្សាយរបស់កាសែតកម្ពុជាថ្មី។ យោងតាមប្រភពដដែលបានឲ្យដឹងថា គម្រោងវិនិយោគខាងលើត្រូវបានបង្ហាញឲ្យដឹងក្នុងជំនួបរវាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារកាណាឌីយ៉ា និងជាប្រធានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ជាមួយនឹងតំណាងក្រុមហ៊ុន China Railway Group Limited អ្នកស្រី Dai Jiayi។ ក្នុងជំនួបខាងលើនេះ អ្នកស្រី Dai Jiayi បានឲ្យដឹងថាក្រុមហ៊ុនរបស់ខ្លួនមានគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះដោយផ្តោតសំខាន់ទៅលើការវិនិយោគរថភ្លើងល្បឿនលឿន។ យ៉ាងណាមិញ ជំនួបខាងលើនេះពុំទាន់បានបង្ហាញពីព័ត៌មានលំអិតទាក់ទងទៅនឹងផែនការវិនិយោគរួមមាន ទុនវិនិយោគ កាលបរិច្ចេទនៃការវិនិយោគ ក៍ដូចជាការសហការជាមួយក្រុមហ៊ុនក្នុងស្រុកនោះឡើយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន China Railway Group Limited គឺជាក្រុមហ៊ុនដ៍ធំមួយរបស់ចិនដែលមានអាជីវកម្មផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវដែក ផ្លូវហាយវេ ស្ពាន ផ្លូវរូងក្រោមដី សំណង់ប្រព័ន្ធធារាសាស្ត្រ គម្រោងវារីអគ្គិសនី និងអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ជាក់ស្តែងណាស់ ប្រសិនបើផែនការវិនិយោគមួយនេះទទួលបានជោគជ័យ […]

អាន​បន្ថែម

ក្រុមហ៊ុនយក្សខ្មែរចុះហត្ថលេខាជាមួយក្រុមហ៊ុនសឹង្ហបុរីសម្រាប់គម្រោងអភិវឌ្ឍន៍នៅខណ្ឌទួលគោក

ក្រុមហ៊ុនសិង្ហបុរី Hong Lai Huat បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយនឹងក្រុមហ៊ុនយក្សខ្មែរ The Royal Group ដើម្បីអភិវឌ្ឍគម្រោងអភិវឌ្ឍន៍ចម្រុះមួយនៅក្នុងខណ្ឌដែលកំពុងមានសក្កានុពលមួយ

អាន​បន្ថែម

វិស័យសំណង់ជាវិស័យដែលទាក់ទាញវិនិយោគិនបរទេសច្រើនជាងគេនៅកម្ពុជា

វិស័យសំណង់គឺជាសសរទ្រូងសេដ្ឋកិច្ចមួយក្នុងចំណោមសសរទ្រូងទាំងបួនរបស់ប្រទេសកម្ពុជាដោយកន្លងមកវិស័យនេះបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ បច្ចុប្បន្នសកម្មភាពនេះកំពុងតែពុះកព្រ្ជោលយ៉ាងខ្លាំង

អាន​បន្ថែម

ដំណក់ប្រេងដំបូងដែលផលិតក្នុងទឹកដីខ្មែរគ្រោងនឹងសម្រចបាននៅឆ្នាំ២០១៩ តាមផែនការ

ប្រេងតំដំណក់ដំបូងដែលនឹងបូមចេញពីអណ្តូងប្រេងអប្សរាក្នុងទឹកដីកម្ពុជាផ្ទាល់ គ្រោងនឹងសម្រេចបាននៅឆ្នាំ២០១៩ តាមផែនការដែលបានកំណត់ បន្ទាប់ពីក្រុមហ៊ុនទទួលបន្ទុក KrisEnergy (មានភាគហ៊ុន ៩៥ ភាគរយ)

អាន​បន្ថែម