ការធានារ៉ាប់រងបាននិងកំពុងបង្កើនភាពសំខាន់ក្នុងទីផ្សារសំណង់នៅកម្ពុជា

ស្របពេលដែលសកម្មភាពសំណង់បាននិងកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសទីផ្សារធានារ៉ាប់រងកំពុងបង្ហាញពីភាពសំខាន់របស់ខ្លួននៅប្រទេសកម្ពុជា។ ក្នុងន័យនេះ កាលពីថ្ងៃទី ០១ ខែវិច្ឆិកាឆ្នាំ ២០១៨ កិច្ចពិភាក្សាអាហារពេលព្រឹករបស់សភាពាណិជ្ជកម្មអ៊ឺរ៉ុប EuroCham បានបង្ហាញព័ត៌មានយ៉ាងលម្អិតអំពីសារៈសំខាន់នៃធានារ៉ាប់រងទៅលើគម្រោងសាងសង់នានា។

អាន​បន្ថែម

ក្រសួងការងារ៖ របាយការណ៍ទាសភាពការងារក្នុងសិប្បកម្មឡឥដ្ឋគឺមិនពិត

របាយការណ៍បង្ហាញពីទាសភាពការងារក្នុងសិប្បកម្មឡឥដ្ឋចេញផ្សាយដោយសាកលវិទ្យាល័យ Royal Hollowayកាលពីពេលថ្មីៗនេះគឺមិនពិតឡើយ នេះបើយោងតាមការអះអាងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អាន​បន្ថែម

កែបនិងកំពតគឺជាទិសដៅបន្ទាប់នៃការអភិវឌ្ឍន៍គម្រោងធំៗក្នុងពេលដ៏ខ្លីខាងមុននេះ

ការសាងសង់នៅតំបន់ក្នុងខេត្តកែបនិងកំពតនឹងមានការកើនឡើងក្នុងរយៈពេលដ៏ខ្លីខាងមុន នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសាធារណការនិងដឹកជញ្ជូន។ កាលពីថ្ងៃទី៣០ខែតុលាឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ក្នុង«ពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា»ថាក្រសួងបច្ចុប្បន្នកំពុងសិក្សារការបង្កើតផែនការមេសម្រាប់ទីក្រុងសំខាន់ៗនៅប្រទេសកម្ពុជាជាពិសេសខេត្តកែបនិងកំពត។

អាន​បន្ថែម

អគារសម្រាប់រៀបចំពិធីមង្គលការដ៏ធំបានបើកទ្វារស្វាគមន៍ភ្ញៀវជាផ្លូវការហើយ

អគារសម្រាប់រៀបចំពិធីមង្គលការសន្និបាតពិព័រណ៍ធំៗនិងទំនើបៗនានាបានបើកសម្ពោធជាផ្លូវការហើយ។ កាលពីថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ អគារដែលមានឈ្មោះថា៖ «ដឺ ព្រេមៀ សេនធ័រ សែនសុខ» បានដាក់សម្ពោធឲ្យដំណើរការជាផ្លូវការហើយ ស្របពេលដែលចំនួនភ្ញៀវកក់កន្លែងសម្រាប់កម្មពិធីរបស់ខ្លួនមានចំនួនច្រើន។

អាន​បន្ថែម

ចិនឈ្នះពានរង្វាន់អន្តរជាតិសម្រាប់គម្រោងរថភ្លើងល្បឿនលឿនជាងគេក្នុងពិភពលោក

គម្រោងរថភ្លើងល្បឿនលឿនជាងគេក្នុងពិភពលោករបស់ចិនកាលពីពេលថ្មីនេះបានឈ្នះពានរង្វាន់លំដាប់អន្តរជាតិប្រចាំឆ្នាំ២០១៨។ កាលពីពាក់កណ្តាលខែតុលាឆ្នាំ ២០១៨ កន្លងទៅនេះ គម្រោងដែលមានឈ្មោះថា៖ «Beijing-Zhangjiakou High-speed Railway»របស់ប្រទេសចិនបានឈ្នះពានរង្វាន់លំដាប់អន្តរជាតិ«Advancing Collaborative Digital Workflows in Rail and Transit»ពីក្រុមហ៊ុនផ្តល់សេវាកម្មឈានមុខផ្នែកកម្មវិធីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធឈ្មោះថាBentleyរបស់ចក្រភពអង់គ្លេស។

អាន​បន្ថែម

ត្រឹមខែតុលាឆ្នាំ២០១៨នេះវិស័យអចលនទ្រព្យរកចំណូលរយលានដុល្លារជូនកម្ពុជា

The robust performance of the property sector has generated millions of dollars to Cambodia in 2018, according to the General Department of Taxation (GDT).

អាន​បន្ថែម

អគារសុខាភិបាលដ៍ទំនើបតម្លៃជិត៨០លានដុល្លារបានបើកការសាងសង់ជាផ្លូវការហើយ

អគារសុខាភិបាលដ៏ទំនើបតម្លៃជិត៨០លានដុល្លារអាមេរិកបានបើកការសាងសង់ជាផ្លូវការហើយ។ កាលពីព្រឹកថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨ គម្រោង«អគារថ្មីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈឬ Cambodia-China Friendship PreahKossamak Hospital»បានដាក់ឲ្យដំណើរការសាងសង់ជាផ្លូវការហើយ។

អាន​បន្ថែម

ស្ថានីយចម្រោះទឹកកខ្វក់ក្នុងខេត្តព្រះសីហនុនឹងមានសមត្ថភាព ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ

រដ្ឋាភិបាលគ្រោងពង្រីកសមត្ថភាពស្ថានីយ៍ចម្រោះទឹកកខ្វក់ក្នុង ខេត្តព្រះសីហនុបន្ថែមរហូតដល់ទៅបីដង។ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសតាមទំព័រហ៊្វេសប៊ុករបស់ខ្លួនថាស្ថានីយ៍ចម្រោះទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ«គ្រោងពង្រីកសមត្ថភាពបន្ថែមដល់ទៅ៣ដងដើម្បីសម្រួលដល់ការសំអាតបរិស្ថាននិងការរស់នៅកាន់តែប្រសើរសម្រាប់ទីក្រុងទេសចរណ៍មួយនេះ»។

អាន​បន្ថែម

លទ្ធផលដេញថ្លៃគម្រោងជប៉ុនរាប់លានដុល្លារនឹងចេញផ្សាយក្នុងពេលឆាប់ៗ

លទ្ធផលនៃការដេញថ្លៃគម្រោងជប៉ុនរាប់លានដុល្លារនឹងចេញផ្សាយក្នុងពេលឆាប់ៗ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ។ កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៨ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោកម៉េត មាសភក្តី បានប្រាប់ទស្សនាវដ្តីសំណង់ និង អចលនទ្រព្យយើងខ្ញុំថាលទ្ធផលនៃការដេញថ្លៃ«គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ»អាចនឹងត្រូវប្រកាសក្នុងរយៈពេលដ៏ខ្លីខាងមុខនេះបន្ទាប់ពីគណៈប្រតិភូត្រឡប់មកពីប្រទេសជប៉ុនវិញ។

អាន​បន្ថែម

EuroCham៖វេទិការនិងការជួបជុំគ្នាគឺល្អជាងការផាកពិន័យពន្ធដារ

វេទិការនៃការជួបជុំគ្នាគឺល្អជាងគោលនយោបាយនៃផាកពិន័យទៅលើពន្ធដារ នេះបើយោងតាមការបញ្ជាក់របស់សភាពាណិជ្ជកម្មអ៊ឺរ៉ុបEuroCham។ កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៨ លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអ៊ឺរ៉ុបEuroCham បាន ថ្លែងក្នុងកម្មវិធី«វេទិការពន្ធដារ»ប្រចាំឆ្នាំថាការគោរពច្បាប់គឺនៅតែជាបញ្ហាក្នុងវិស័យពន្ធដារនៅកម្ពុជាហើយដើម្បីដោះស្រាយបញ្ហានេះគឺត្រូវមានការសហការកាន់តែប្រសើរជាងនេះពីស្ថាប័នពាក់ព័ន្ធ។ លោក Arnaud Darc បានឲ្យដឹងថាដើម្បីបណ្តុះវប្បធម៌នៃការគោរពច្បាប់លោកបានអំពាវនាវឲ្យមានការជួបជុំរវាងស្ថាប័នពាក់ព័ន្ធកាន់តែច្រើនជាងនេះពោលគឺ«វេទិការនៃការជួបជុំគ្នាគឺមានប្រសិទ្ធភាពជាងគោលនយោបាយផាកពិន័យ»។ ការលើកឡើងរបស់លោកក្នុងកម្មវិធីដែលមានការចូលរួមពីអ្នកជំនាញពន្ធដារនិងតំណាងក្រុមហ៊ុនសរុបជិត ៥០០ នាក់ ក្នុងនាមលោកជាតំណាងរបស់ក្រុមហ៊ុនអ៊ឺរ៉ុបកំពុងធ្វើអាជីវកម្មនៅកម្ពុជាបានសង្កេតឃើញថា «ការអនុលោមតាមច្បាប់នៅតែជាប្រធានបទក្តៅគគុក….យើងចង់អនុលោមទៅតាមច្បាប់ហើយចង់ឲ្យដៃគូប្រកួតប្រជែងរបស់យើងអនុលោមទៅតាមច្បាប់ដូចគ្នាដើម្បីឲ្យយើងអាចប្រកួតប្រជែងក្នុងទីផ្សារខណៈពួកយើងអាចរួមចំណែកដល់ការអភិវឌ្ឍជាតិ»។ បន្ថែមជាងនេះទៅទៀត លោក Arnaud Darc បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖« ៥០ ភាគរយនៃចំណូលពន្ធនៅប្រទេសកម្ពុជាគឺទទួលបានពីការផាកពិន័យដែលក្នុងនោះអត្រាចំណូលពីការផាកពិន័យនៅបណ្តាប្រទេសផ្សេងគឺត្រឹមតែ ១០ ភាគរយនោះទេ»។

អាន​បន្ថែម

តាមការស្ទង់មតិថ្មីអចលនទ្រព្យនៅថៃមានតម្លៃថ្លៃខ្លាំង

យោងតាមការស្ទង់មតិថ្មីមួយដែលធ្វើឡើងដោយក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយរបស់ថៃឈ្មោះDDproperty ផ្ទះនៅប្រទេសថៃមានតម្លៃថ្លៃខ្លាំងហើយអតិថិជនមិនពេញចិត្តនឹងទីផ្សារនោះទេ។

អាន​បន្ថែម

អគ្គនាយកដ្ឋានពន្ធដារនឹងអនុវត្តការកំណត់តម្លៃដីធ្លីថ្មីនៅទូទាំងប្រទេស

អគ្គនាយកដ្ឋានពន្ធដារនឹងអនុវត្តការកំណត់តម្លៃដីធ្លីថ្មីនៅទូទាំងប្រទេសកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខ នេះបើយោងតាមការអះអាងផ្ទាល់របស់ឯកឧត្ដម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

អាន​បន្ថែម