រមណីយដ្ឋានធម្មជាតិធំជាងគេនៅកម្ពុជា Song Saa Reserve បើកទ្វារស្វាគមន៍វិនិយោគិន

រមណីយដ្ឋានធម្មជាតិដ៏ធំជាងគេនៅប្រទេសកម្ពុជាឈ្មោះថា«Song Saa Reserve»គឺបានបើកទ្វារស្វាគមន៍វិនិយោគិនជាផ្លូវការហើយ។

អាន​បន្ថែម

ក្រុមហ៊ុនAEONប្រកាសទីតាំងផ្សារទំនើបទី៣របស់ខ្លួនជាផ្លូវការហើយ

ក្រុមហ៊ុនអភិវឌ្ឍផ្សារទំនើបដ៏ធំរបស់ជប៉ុនAEON MALL Co., Ltd បានសម្រេចប្រកាសទីតាំងផ្សារទំនើបទី៣របស់ខ្លួនជាផ្លូវការហើយ។

អាន​បន្ថែម

ក្រសួងរៀបចំដែនដីស្នើសុំជំនួយពីស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងវិស័យសំណង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានស្នើសុំស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងវិស័យសំណង់រួមគ្នាចូលរួមលើកកម្ពស់សុវត្ថិភាពការងារក្នុងវិស័យសំណង់។

អាន​បន្ថែម

តើហាងលក់ទំនិញ២៤ម៉ោងនិងផ្សារមីនីម៉ាតនឹងជះឥទ្ធិពលបែបណាខ្លះទៅលើទីផ្សារលក់រាយ?

វិស័យទីផ្សារលក់រាយនៅប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងក្នុងរយៈចុងក្រោយនេះគឺដោយសារការកើនឡើងនៃកំណើនសេដ្ឋកិច្ចជាតិ

អាន​បន្ថែម

រោងចក្រថ្មីរបស់ក្រុមហ៊ុន Chip Mong នឹងក្តោបក្តាប់ទីផ្សារនៅបែកខាងត្បូងនៃរាជធានីភ្នំពេញ

រោងចក្រផលិតបេតុងលាយស្រេចថ្មីរបស់ក្រុមហ៊ុន Chip Mong Industries ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុនផលិតនិងចែកចាយផលិតផលសំណង់ក្នុងស្រុក Chip Mong Group គឺនឹងធ្វើការក្តោបក្តាប់ទីផ្សារបេតុងលាយស្រេចនៅបែកខាងត្បូងនៃរាជធានីភ្នំពេញដែលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍យ៉ាងសន្ធឹកសន្ធាប់។ យោងតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន Chip Mong Industries កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៨រោងចក្រផលិតបេតុងលាយស្រេចនេះត្រូវបានសាងសង់ឡើងដោយសារតែក្រុមហ៊ុនមើលឃើញពីសន្ទុះនៃការលក់ និងការរីកចម្រើននូវវិស័យសំណង់ទំនើបៗក្នុងតំបន់ ជើងឯក និងផ្លូវ៦០ម៉ែត ដែលកំពុងត្រូវការបេតុងដែលមានគុណភាពខ្ពស់ជាចាំបាច់។

អាន​បន្ថែម

ក្រសួងរៀបចំដែនដីគ្រោងបង្កើតឲ្យមានការធ្វើបច្ចុប្បន្នភាពតម្លៃដីធ្លី

ស្របពេលដែលតម្លៃដីមានការឡើងថ្លៃខ្លាំងនៅទូទាំងប្រទេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គ្រោងបង្កើតឲ្យមានការធ្វើបច្ចុប្បន្នភាពតម្លៃដីធ្លី នេះបើយោងតាមការចុះផ្សាយរបស់ sabay NEWS កាលពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៨។

អាន​បន្ថែម

ក្រសួងបរិស្ថាននឹងបង្តើតការប្រកួតប្រជែងលំនៅដ្ឋានបៃតង

ក្រសួងបរិស្ថាននឹងបង្តើតការប្រកួតប្រជែងលំនៅដ្ឋានបៃតងដើម្បីជាការលើកទឹកចិត្តដល់ម្ចាស់គម្រោងលំនៅដ្ឋាននានា។ យោងតាមការចុះផ្សាយតាមរយៈគេហទំព័រហ្វ៊េសប៊ុករបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨ រដ្ឋមន្ត្រីក្រសួងបរិស្ថានឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា៖ «ក្រសួងនឹងគិតគូរពីការប្រកួតប្រជែង ក្នុងចំណោមបុរីនានានិងផ្តល់ការលើកទឹកចិត្តទទួលស្គាល់ដល់ការចូលរួមថែរក្សា និងស្រឡាញ់បរិស្ថាន»។

អាន​បន្ថែម

សម្តេចហ៊ុនសែនបញ្ជាឲ្យលុបចោលគម្រោងបង្កើតខេត្តពីរបន្ថែមទៀត

(English) Samdech Prime Minister Hun Sen has abandoned the plan proposed by the Ministry of Interior after the general election to create two more provinces, according to a live video on Samdech’s Facebook page.

អាន​បន្ថែម

ក្រសួងរៀបចំដែនដីចេញវិធានការថ្មីលើបញ្ហាសំណង់នៅខេត្តព្រះសីហនុ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដាក់សំណើជូនរដ្ឋបាលខេត្តព្រះសីហនុទាក់ទងបញ្ហាការសាងសង់សំណង់នានាក្នុងភូមិសាស្ត្រខេត្ត។ យោងតាមខ្លឹមសារក្នុងលិខិតដែលយើងខ្ញុំទទួួលបានចុះថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមរយៈរដ្ឋលេខាធិការ ឯកឧត្តម ឆាន់ សាផាន បានស្នើឲ្យរដ្ឋបាលខេត្តព្រះសីហនុបញ្ឈប់ការផ្តល់លិខិតគោលការណ៍ឲ្យដំណើរការសាងសង់ជូនដល់ម្ចាស់សំណង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច។

អាន​បន្ថែម

ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿននៅខេត្តកំពតនឹងត្រូវការទុនច្រើនជាង៥០លានដុល្លារ

ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលអភិបាលខេត្តកំពតបានលើកឡើងកាលពីពេលថ្មីៗនេះគឺនឹងត្រូវចំណាយទុនវិនិយោគច្រើនជាង៥០លានដុល្លារអាមេរិក នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ កាលពីថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៨ ឯកឧត្តម វ៉ាស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ ទស្សនាវដ្តីសំណង់ និង អចលនទ្រព្យ យើងខ្ញុំថា៖ «ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនជាមធ្យមនឹងត្រូវចំណាយថវិការពីចន្លោះ ៧ ទៅ ៨ លានដុល្លារអាមេរិកក្នុងមួយគីឡូម៉ែត្រ ដូច្នេះហើយគម្រោងទុនវិនិយោគសម្រាប់ផ្លូវរថភ្លើងល្បឿនលឿននេះគឺតិចពេកហើយ»។

អាន​បន្ថែម

ក្រុមមន្ត្រីIMF ប្រាប់កម្ពុជាឲ្យមានការប្រុងប្រយ័ត្នចំពោះឥណទានក្នុងវិស័យអចលនទ្រព្យ

ក្រុមមន្ត្រីបេសកម្មរបស់អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ IMFបានណែនាំឲ្យប្រទេសកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះឥណទានក្នុងវិស័យអចលនទ្រព្យ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការបញ្ចប់បេសកកម្មរបស់ក្រុមមន្ត្រីIMFចុះថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៨ ទៅលើលទ្ធផលបឋមនៃការចុះបំពេញបេសកម្មនៅកម្ពុជា ដែលមានចំណងជើងថា «ការពិគ្រោះយោបល់មាត្រា ៤ សម្រាប់ឆ្នាំ ២០១៨»។ សេចក្តីប្រកាសព័ត៌មាននេះបានឲ្យដឹងថា លទ្ធផលបឋម (មិនទាន់ជាផ្លូវការនៅឡើយទេ) ក្រោយពីបញ្ចប់បេសកម្មរយៈពេល២៣ថ្ងៃ (ចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ ថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៨) សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៨នឹងកើនឡើងក្នុងអត្រា ៧,២៥ ភាគរយហើយអត្រាអតិផរណានៅមានកម្រិតទាបត្រឹម ២,៥ ភាគរយតែប៉ុណ្ណោះ។

អាន​បន្ថែម

អចលនទ្រព្យក្នុងខណ្ឌសែនសុខទាក់ទាញអ្នកទិញខ្លាំងជាងខណ្ឌដទៃទៀត

អ្នកទិញអចលនទ្រព្យនៅកម្ពុជាកំពុងមាននិន្នាការទៅរកការទិញអចលនទ្រព្យនៅខណ្ឌសែនសុខស្របពេលដែលតំបន់នេះកំពុងមានសកម្មភាពអភិវឌ្ឍយ៉ាងសន្ធឹកសន្ធាប់ នេះបើយោងតាមការបញ្ជាក់ពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

អាន​បន្ថែម