តំបន់ទេសចរណ៍ដ៏ប្រណិតនៅកោះក្របីត្រៀមបើកទទួលសាធារណជនក្នុងពេលដ៏ខ្លីខាងមុខនេះ
រូបភាពដោយ Hotels.com ស្របពេលដែលខេត្តព្រះសីហនុកំពុងត្រូវការកន្លែងស្នាក់នៅបែបប្រណិតជាច្រើនកន្លែងបន្ថែមទៀត គម្រោងអភិវឌ្ឍន៍មួយចំនួនបាននិងកំពុងលេចជារួបរាងឡើងជាបន្តបន្ទាប់។ ក្នុងនោះដែរ រមណីយដ្ឋានបែបធម្មជាតិដ៏ប្រណិតរបស់ប្រទេសថៃឈ្មោះថា Six Senses Krabey Island កំពុងត្រៀមខ្លួនស្វាគមន៍ទេសចរណ៍ជាតិនិងអន្តរជាតិ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Six Senses Hotels Resorts Spas ចុះផ្សាយកាលពីចុងខែកញ្ញាឆ្នាំ២០១៨ រមណីយដ្ឋាន Six Senses Krabey Island គឺចាប់ផ្តើមទទួលការកក់បន្ទប់ស្នាក់នៅសម្រាប់ការស្នាក់នៅចាប់ពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៨ តទៅព្រមទាំងមានកញ្ចប់បញ្ចុះតម្លៃពិសេសទៀតផង។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅកោះក្របីនៃខេត្តព្រះសីហនុ (ធ្វើដំណើរប្រមាណជា ៣០ នាទីពីព្រលានយន្តហោះកងកេង) ហើយគ្របដណ្តប់ទៅលើផ្ទៃដីប្រមាណជា ១៥ ហិកតានៃកោះដែលបានវិនិយោគដោយក្រុមហ៊ុន RPB Investment។ ការរចនារមណីយដ្ឋាន Six Senses គឺបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍បែបនិរន្ដរភាពសំដៅដល់ការការពារនិងថែរក្សាបរិស្ថានឲ្យនៅមានលក្ខណៈដូចដើម។ រមណីយដ្ឋាន Six Sensesគឺមានវីឡាដាច់ដោយឡែកពីគ្នារហូតដល់ទៅ ៤០ ដែល វីឡានីមួយៗមានបំពាក់ទៅដោយអាងហែលទឹក និង លម្អដោយសម្ភារធ្វើពីវត្ថុធាតុធម្មជាតិព្រមទាំងបានផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបផងដែរ។ លោក AryArbani ប្រធានផ្នែកទំនាក់ទំនងទីផ្សាររបស់ក្រុមហ៊ុនបានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំកាលពីថ្ងៃទី ២៩ ខែ […]
អានបន្ថែមវិនិយោគិនអង់គ្លេសកំពុងសម្លឹងមើលឱកាសចូលទីផ្សារសំណង់នៅកម្ពុជា
ក្រុមហ៊ុនអង់គ្លេសជាច្រើនកំពុងសម្លឹងមើលឱកាសចូលមកទីផ្សារសំណង់នៅកម្ពុជា នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីការទូតអង់គ្លេសកាលពីទី០១ ខែតុលា ឆ្នាំ២០១៨។ យោងតាមការចុះផ្សាយតាមទំព័រហ្វ៊េសប៊ុករបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៨ ឯកឧត្តម Edward Vaizey បេសកជនពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស និងលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតថ្មីនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា«បច្ចុប្បន្នមានក្រុមហ៊ុនសំណង់អង់គ្លេសជាច្រើន កំពុងស្វែងរកឱកាសចូលមកទីផ្សារកម្ពុជាដើម្បីនាំយកបច្ចេកវិទ្យាទំនើបៗ និងជំនាញផ្នែកស្ថាបត្យកម្មថ្មីៗសម្រាប់បម្រើការអភិវឌ្ឍន៍វិស័យសំណង់ ដែលកំពុងមានការលូតលាស់ខ្លាំងនៅក្នុងប្រទេសកម្ពុជា»។
អានបន្ថែមក្រុមហ៊ុនចិន៣រួមគ្នាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មអនឡាញនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា
ក្រុមហ៊ុនចិនធំៗចំនួនបីរួមគ្នាបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មអនឡាញនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន FRESH NEWS កាលពីថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨។ យោងតាម FRESH NEWS ម្ចាស់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបបាវិត ខេត្ដស្វាយរៀង ឈ្មោះថា Empire World Group កាលពីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨ បានចុះហត្ថលេខាលើកិច្ចសហការជាមួយក្រុមហ៊ុន Bauing Group និង CFMA (City Facility Management) ដើម្បីពង្រីកសក្ដានុពលអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។
អានបន្ថែមផលិតផលស័ង្កសីក្នុងស្រុករបស់ ISI កំពុងវាយលុកខ្លាំងក្នុងទីផ្សារ
ស្របពេលដែលលំហូការនាំចូលផលិតផលក្រៅស្រុកកំពុងឈានជើងចូលក្នុងទីផ្សាកម្ពុជា ក្រុមហ៊ុនផលិតសម្ភារសំណង់ក្នុងស្រុកបានខិតខំធ្វើយ៉ាងណាដើម្បីផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ជូនដល់អ្នកប្រើប្រាស់ ។ ក្នុងន័យនេះដែរ ក្រុមហ៊ុនផលិតសម្ភារសំណង់ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាឈ្មោះថា ISI Steel បានអភិវឌ្ឍខ្លួនយ៉ាងខ្លាំងក្នុងរយៈជាង២ទសវត្សមកនេះ ហើយការផ្គត់ផ្គង់ផលិតផលដូចជា ដែកបំពង់ទីប ជញ្ជាំង ស័ង្កសីជាដើមកំពុងមានការកើនឡើងយ៉ាងខ្លាំង។
អានបន្ថែមក្រុមហ៊ុនយក្សចិនប្រកាសគម្រោងអគារស្នាក់នៅលំដាប់ប្រណិតនៅកម្ពុជា
ក្រុមហ៊ុនយក្សចិនបានប្រកាសគម្រោងអភិវឌ្ឍន៍អគារស្នាក់នៅលំដាប់ប្រណិតនៅកម្ពុជាឈ្មោះថា R & F Glory នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងព័ត៌មានកាលពីថ្ងែទី ២៨ ខែ កញ្ញា ឆ្នាំ២០១៨ ។ តាមការបញ្ជាក់របស់គេហទំព័រក្រសួង ក្រុមហ៊ុនអចលនទ្រព្យរបស់ចិនឈ្មោះថា R & F Properties បានប្រកាសវិនិយោទឹកប្រាក់រហូតដល់ទៅ ៧០០ លានដុល្លារសម្រាប់គម្រោងសាងសង់អគារស្នាក់នៅមានកម្ពស់រហូតដល់ទៅ ៥៧ ជាន់ដែលស្មើនឹង ១៧៤ ម៉ែត្រស្ថិតនៅបែកខាងត្បូងរាជធានីភ្នំពេញហើយនឹងគ្របដណ្តប់លើផ្ទៃដីដល់ទៅ ៨ហិកតា។
អានបន្ថែមចិនមានចំណាប់អារម្មណ៍ខ្លាំងលើការសាងសង់ផ្លូវទូទាំងខេត្តព្រះសីហនុ
ក្រុមហ៊ុនចិនចាប់អារម្មណ៍សាងសង់ផ្លូវទូទាំងខេត្តព្រះសីហនុ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំតាមទូរស័ព្ទកាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម យន្ត មីនបានមានប្រសាសន៍ថា ក្រុមហ៊ុនចិនចាប់អារម្មណ៍ខ្លាំងលើគម្រោងសាងសង់និងស្តារឡើងវិញរាល់ផ្លូវនៅទូទាំងខេត្តព្រះសីហនុហើយថ្មីៗនេះមានក្រុមហ៊ុនចិនចំនួន៦បានស្នើសុំសិក្សាគម្រោងសាងសង់ផ្លូវទាំងនោះ។
អានបន្ថែមជប៉ុនបន្តជួយជម្រុញការលើកកម្ពស់សុវត្ថិភាពការងារក្នុងវិស័យសំណង់កម្ពុជា
ប្រទេសជប៉ុនបន្តជួយកម្ពុជាក្នុងការលើកកម្ពស់គុណភាពការងារក្នុងវិស័យរហូតដល់ឆ្នាំ២០២០។ យោងតាមការចុះផ្សាយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃ ២៧ ខែ កញ្ញា ឆ្នាំ ២០១៨
អានបន្ថែមសហភាពអឺរ៉ុបជំរុញរកដំណោះស្រាយទៅលើបញ្ហាប្រឈមរបស់កម្មការិនីសំណង់
សហភាពអឺរ៉ុបបានសហការជាមួយក្រសួងការងារនិងអង្គភាពពាក់ពន្ធមួយចំនួនដើម្បីចូលរួមរកដំណោះស្រាយបញ្ហាប្រឈមដែលកើតមានឡើ់ងចំពោះកម្មការិនីសំណង់។ កាលពីព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨ សហភាពអឺរ៉ុបបានរៀបចំសិក្ខាសិលាពិគ្រោះយោបល់ក្រោមប្រធានបទ «កិច្ចសន្ទនាសាមញ្ញរវាងកម្មការិនីសំណង់ និងក្រុមហ៊ុន អ្នកម៉ៅការសំណង់»ប្រព្រឹត្តទៅនៅឯភោជនីយដ្ឋានទន្លេបាសាក់២។
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាព្យាករណ៍ថាឧស្សាហកម្មសំណង់នឹងកើនឡើងជាវិជ្ជមាននៅឆមាសទី២
សមាគមអ្នកសាងសង់កម្ពុជា (CCA) បានព្យាករណ៍ថា ឧស្សាហកម្មសំណង់នឹងបន្តកើនឡើងនៅឆមាសទី២ ឆ្នាំ២០១៨ ហើយតម្រូវការសម្ភារសំណង់ក៏នឹងកើនឡើងផងដែរ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាកាលពីពេលថ្មីនេះបានបង្ហាញពីការមើលឃើញជាវិជ្ជមានលើការផ្គត់ផ្គង់សម្ភារសំណង់ក្នុងប្រទេសកម្ពុជា។ការលើកឡើងនេះគឺធ្វើឡើងបន្ទាប់ពីមានការចេញផ្សាយអំពីរបាយការណ៍ប្រចាំឆមាសរបស់ធនាគារជាតិនៃកម្ពុជាដែលបានបង្ហាញពីទន្និន័យទាក់ទងនឹងការនាំចូលសម្ភារសំណង់ក្នុងអំឡុងពេល ៦ខែដំបូងនៃឆ្នាំ២០១៨។
អានបន្ថែមជប៉ុនផ្តល់ជំនួយ១លានដុល្លារអាមេរិកដល់កម្ពុជាដើម្បីជួសជុលកែលម្អប្រាសាទបាយ័ន
រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ UNESCO កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៨ បានផ្ដល់មូលនិធិ១លានដុល្លាអាមេរិកដល់កម្ពុជាដើម្បីជួសជុលកែលម្អប្រាសាទបាយ័ន។ យោងតាមការចុះផ្សាយរបស់អង្គការ UNESCO រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការ UNESCO លើគម្រោងជួសជុលកែលម្អឡើងវិញនូវប្រាសាទបាយ័នក្រោមជំនួយពីមូលនិធិ Japanese Funds-in-Trust for the Preservation of the World Cultural Heritage។
អានបន្ថែមរដ្ឋាភិបាលព្រមានបិទការដ្ឋានសំណង់មួយចំនួននៅខេត្តព្រះសីហនុ
រដ្ឋាភិបាលព្រមានចេញលិខិតផ្អាកការសាងសង់ព្រមទាំងបិទចោលទាំងស្រុងនូវការដ្ឋានសំណង់ទាំងឡាយណាដែលមិនបានអនុវត្តតាមការណែនាំជាពិសេសការដ្ឋានតាមបណ្តោយឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ។ កាលពីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដីបានប្រាប់ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជាថាក្រសួងនឹងដកហូតលិខិតអនុញ្ញាតសាងសង់និងបិទការដ្ឋានសំណង់ណាដែលមិនអនុវត្តទៅតាមការណែនាំ។
អានបន្ថែមតើគួរអភិវឌ្ឍអចលនទ្រព្យខ្លួនឯងផ្ទាល់ ឬវិនិយោគលើអចលនទ្រព្យដែលមានស្រាប់?
អ្នកមានធនធានច្រើនតែងចង់ឈានជើងចូលធ្វើអាជីវកម្មលើផ្នែកអភិវឌ្ឍន៍អចលនទ្រព្យ។ ពួកគេអាចសាងសង់គម្រោងផ្សេងៗសម្រាប់លក់ ឬជួល។
អានបន្ថែម