ខេត្តព្រះសីហនុខ្វះកន្លែងស្នាក់នៅជាច្រើនទៀតសម្រាប់ត្រៀមទទួលភ្ញៀវទេសចរណ៍រាប់លាន

ការផ្គត់ផ្គង់កន្លែងស្នាក់នៅបែបប្រណិតនៅក្នុងខេត្តព្រះសីហនុគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ត្រៀមទទួលភ្ញៀវទេសចរណ៍រាប់លាននាក់។

អាន​បន្ថែម

អត្រាពន្ធអចលនទ្រព្យប្រចាំឆ្នាំនៅកម្ពុជាស្ថិតក្នុងកម្រិតមួយទាបបំផុត

អត្រាពន្ធប្រចាំឆ្នាំលើអលនទ្រព្យនៅកម្ពុជានៅមានកម្រិតទាប នេះបើយោងតាមការវិភាគរបស់អ្នកនិពន្ធនៃសារព័ត៌មាន InvestAsian កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៨។

អាន​បន្ថែម

ការធ្វើទំនើបកម្មការសាងសង់អគារនៅវៀតណាម

នៅពេលក្រុមហ៊ុនសាងសង់របស់វៀតណាម Xuan Mai ចង់ធ្វើទំនើបកម្មដំណើរការផលិតកម្មរបស់ខ្លួន និងសាងសង់សំណង់ដែលល្អប្រសើរជាងមុន និងរឹងមាំបានយូរជាងមុននោះការប្រើជញ្ជាំងបេតុងចាក់ពុម្ពទម្ងន់ស្រាលគឺជាចំណុចស្នូលនៃចក្ខុវិស័យរបស់ក្រុមហ៊ុន។ Elematic Acotec គឺជាបច្ចេកវិទ្យាសម្រាប់បន្ទះជញ្ជាំងកម្ពស់ខ្ពស់ ទម្ងន់ស្រាល បំពាក់ក្នុងស៊ុមដែក ឬស៊ុមបេតុង។ ដោយហេតុថា ខ្សែចង្វាក់ផលិតកម្ម Acotec គ្របដណ្តប់លើដំណើរការផលិតកម្មទាំងមូលចាប់ពីការចាក់បេតុង រហូតដល់ការគ្រប់គ្រងកន្លែងទុកជញ្ជាំងបេតុង ដូចនេះវាអាចជួយក្រុមហ៊ុនសាងសង់ឲ្យទទួលបានលទ្ធផលគួរជាទីទុកចិត្ត និងឆាប់រហ័ស។

អាន​បន្ថែម

ការណែនាំនូវភ្លើងបំភ្លឺដែលមានសញ្ញាណសេនស័រដល់ឧស្សាហកម្មសំណង់កម្ពុជា

Legrand គឺជាក្រុមហ៊ុនដែលមានឯកទេសខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធអគ្គីសនី និងសំណង់ឌីជីថល នៅក្នុងសកលលោកដែលក្នុងនោះរួមមាន ការរចនា និងការផលិតនូវឧបករណ៍ចាប់សញ្ញាភ្លើងបំភ្លឺជាច្រើនប្រភេទ។ លោក Thierry Lai ដែលមានបទពិសោធន៍ក្នុងវិស័យអេឡិចត្រូនិចជាង ២២ឆ្នាំ ហើយជានាយកគ្រប់គ្រងក្រុមហ៊ុន Octopus Asia Pacific (Cambodia) Ltd. និងជាអ្នកចែកចាយផលិតផលរបស់ Legrand នៅកម្ពុជា នឹងផ្តល់នូវការពន្យល់លម្អិតបន្ថែមអំពីឧបករណ៍ចាប់សញ្ញាផ្សេងៗដូចខាងក្រោម។

អាន​បន្ថែម

អាមេរិកដឹកនាំផែនការវិនិយោគដើម្បីទប់ទល់នឹងគំនិតផ្តួចផ្តើមនយោបាយ «ខ្សែក្រវ៉ាត់និងផ្លូវ»

ដើម្បីប្រកួតប្រជែងជាមួយនិងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ(BRI) ដែលមានទឹកប្រាក់ ១ទ្រីលានដុល្លាររបស់ប្រទេសចិននោះ សហរដ្ឋអាមេរិកដែលមានការចូលរួមពីប្រទេសជប៉ុន និងប្រទេសអូស្ត្រាលី បានដាក់ចេញនូវកម្មវិធីវិនិយោគរបស់ខ្លួនដែលផ្តោតលើតំបន់អាស៊ី។ គំនិតផ្តួចផ្តើមរបស់អាមេរិកនេះត្រូវបានប្រកាសកាលពីដើមខែសីហា ដោយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo។ លោកបានថ្លែងក្នុងវេទិកាធុរកិច្ចឥណ្ឌូប៉ាស៊ីហ្វិកថា មូលនិធិរបស់រដ្ឋាភិបាលអាមេរិកចំនួន ១១៣លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍផ្នែកថាមពលនិងហេដ្ឋារចនាសម្ព័ន្ធ ដែលជាផ្នែកមួយនៃ «ទស្សនវិស័យសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក» របស់សហរដ្ឋអាមេរិក។ ទីភ្នាក់ងារថ្មីមួយដែលមានឈ្មោះថា «សាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក (US International Development Finance Corporation – USIDFC)» ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឥណទាន (កម្ចី) និងធានារ៉ាប់រងដល់វិនិយោគិនឯកជន រហូតដល់ ៦០ប៊ីលានដុល្លារ។ ផែនការនេះត្រូវបានរៀបចំឡើងដើម្បីបន្ថយឥទ្ធិពលរបស់ចិនដែលកំពុងតែកើនឡើងខ្លាំងនៅក្នុងតំបន់ ជាពិសេសក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ព្រមទាំងដើម្បីឲ្យសហរដ្ឋអាមេរិកអាចធ្វើឲ្យមានលក្ខណៈ «សេរី និងបើកចំហ»។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនបានស្វាគមន៍ចលនានេះដោយបានលើកឡើងថា «យើងសង្ឃឹមថាប្រទេសទាំងនេះអាចផ្តល់នូវថវិកា និងវិធានការពិតប្រាកដ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់តំបន់ និងជួយដល់ការអភិវឌ្ឍរបស់ប្រទេសនៅក្នុងតំបន់»។

អាន​បន្ថែម

វិស័យសំណង់នឹងរងផលប៉ះពាល់ដោយសារវត្តមាននៃបច្ចេកវិទ្យា AI

រូបគំរូដោយ Small Business Exchange វិស័យសំណង់នឹងរងផលប៉ះពាល់ដោយសារវត្តមាននៃបច្ចេកវិទ្យា AI ពោលគឺប្រពន្ធវិជ្ជាសាស្រ្តកុំព្យូរទ័រដែលធ្វើការកំណត់ទៅលើម៉ាស៊ីនដើម្បីធ្វើប្រតិបត្តិការនឹងការឆ្លើយតមមានលក្ខណៈដូចទៅនឹងមនុស្សលោកដែរ។ យោងតាមរបាយការណ៍ថ្មីដែលចងក្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិកឈ្មោះថា CISCO និងក្រុមហ៊ុនវិភាគទិន្នន័យ Oxford Economics បានបង្ហាញថាវិស័យសំណង់ស្ថិតក្នុងចំណោមវិស័យធំៗដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេដោយបច្ចេកវិទ្យាសិប្បនិម្មិត AI។ របាយការណ៍ឈ្មោះថា «Technology and the future of ASEAN jobs» បានបង្ហាញថានៅក្នុងឆ្នាំ២០១៨ទីផ្សារការងារក្នុងប្រទេសទាំង៦ក្នុងតំបន់អាស៊ាននឹងកាត់បន្ថយកម្លាំងពលកម្មរហូតដល់ទៅ ២៨ លាននាក់ ដែលស្មើទៅនឹង១០ ភាគរយនៃកម្លាំងពលកម្មបច្ចុប្បន្នក្នុងប្រទេសទាំង៦នោះ។របាយការណ៍នេះធ្វើឡើងដោយសារការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា AI តាមរយៈកម្មវិធីកំណត់ដោយកុំព្យូរទ័រ software និងកម្មវិធីប្រើប្រាស់ដោយឧបករណ៍អេឡិចត្រូនិក hardware ព្រមទាំងមនុស្សយន្តដែលមានសក្តានុពលក្នុងការផ្លាស់ប្តូរលទ្ធភាពនៃការធ្វើអាជីវកម្មក្នុងតំបន់។ លទ្ធផលនៃរបាយការណ៍នេះគឺបានមកពីការវិភាគទិន្នន័យដែលក្រុមហ៊ុនបានសិក្សាលើផលប៉ះពាល់នៃបច្ចេកវិទ្យាទៅលើមុខរបរចំនួន ៤៣៣ ប្រភេទក្នុងឧស្សាហកម្មទាំង ២១។ ដូចដែលបានបង្ហាញនៅក្នុងក្រាហ្វិច ផលប៉ះពាល់អវិជ្ជមានរបស់វត្តមាននៃបច្ចេកវិទ្យា ទៅលើវិស័យសំណង់គឺស្មើទៅនឹង -៩,៤ភាគរយ ខណៈពេលដែលអត្រាបច្ចេកវិទ្យានឹងជំនួសកម្លាំងពលកម្មការងារគឺមានចំនួន (-២,០)ភាគរយ។ ទោះជាមានផលប៉ះពាល់អវិជ្ជមានយ៉ាងនេះក្តី របាយការណ៍នេះបានបន្ថែមថា វិស័យសំណង់តែមួយគត់នឹងមានតម្រូវការកើនឡើងនៃកម្លាំងពលកម្មថ្មីរហូតដល់ទៅ ០,៩ លាននាក់ក្នុងចន្លោះឆ្នាំ២០១៨ ដល់ ២០២៨ ដោយសារចង្វាក់ផលិតកម្មមានការកើនឡើងខ្ពស់ដែលជាហេតុធ្វើឲ្យការចំណាយផ្សេងៗមានការកើនឡើងដូចគ្នា។ កំណើននៃតម្រូវការកម្លាំងពលកម្មថ្មីនេះគឺដោយសារភាពជឿនលឿនរបស់វិស័យសំណង់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកូនយន្ដហោះ Drone ម៉ាស៊ីនឆ្លាតវៃ នឹងកម្មវិធី […]

អាន​បន្ថែម

កម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ ACF លើកទី៤៧

កម្ពុជានឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) លើកទី៤៧ នៅខេត្តសៀមរាបក្នុងឆ្នាំ២០១៩នេះ បើយោងតាមការបញ្ជាក់ឲ្យដឹងពីសមាគមអ្នកសាងសង់កម្ពុជា។

អាន​បន្ថែម

ខេត្តព្រះសីហនុនឹងមានផ្សារទំនើបខ្នាតអន្តរជាតិធំមួយក្នុងពេលដ៏ខ្លី

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ កញ្ញា លីម សុខាដាវីន ប្រធានផ្នែកលក់របស់ក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យ Furi Real Estate បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ ថា៖ ផ្សារទំនើបឈ្មោះថា Furi Times Square

អាន​បន្ថែម

ជប៉ុនបន្តខិតខំកែច្នៃសំរាមនៅកម្ពុជាទៅជាគ្រឿងសង្ហារឹមនិងសម្ភារវត្ថុធាតុដើមសំណង់

ប្រទេសជប៉ុនកំពុងខិតខំកែច្នៃសំរាមនៅកម្ពុជាទៅជាសម្ភារវត្ថុធាតុដើមសំណង់ គ្រឿងសង្ហារឹម និងសម្ភារប្រើប្រាស់ផ្សេងៗ។ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ តំណាងរបស់ក្រុមហ៊ុនកៃច្នៃសំរាមមួយរបស់ប្រទេសជប៉ុនឈ្មោះថា Gomi Recycle 110 Co., Ltd. បានជួបពិភាក្សាជាមួយឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងទៅលើគម្រោងសាងសង់រោងចក្រកែឆ្នៃនៃសំរាមក្នុងខេត្តស្វាយរៀង។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្វាយរៀង។ លោក Yusuke Okumura នាយកក្រុមហ៊ុនGomiបានមានប្រសាសន៍ថារហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងត្រៀមធ្វើការនាំចូលរថយន្តដឹកសំរាមនិងការសាងសង់រោងចក្រនៅទីតាំងដែលក្រុមហ៊ុន និងរដ្ឋបាលខេត្តបានជ្រើសរើសកន្លងមក។ ដើម្បីជួយសម្រួលដល់កិច្ចការនានាដែលនៅសេសសល់ជាពិសេសពាក់ព័ន្ធនឹងរថយន្តដឹកសំរាម និងការសាងសង់រោងចក្ររបស់ក្រុមហ៊ុន ឯកឧត្ដមអភិបាលខេត្ត បានចាត់តាំងឯកឧត្ដម រស់ ផារិទ្ធ អភិបាលរងខេត្តទទួលជួបពិភាក្សា និងសហការណ៍ជាមួយក្រុមហ៊ុនបន្តទៀតទៅលើចំណុចលម្អិតនានាដែលគាំទ្រ និងជំរុញកិច្ចការនេះឲ្យសម្រេចបាននូវលទ្ធផលដោយជោគជ័យល្អប្រសើរតាមការគ្រោងទុក ៕ ការបង្កើតរោងចក្រខាងលើនឹងជួយកាត់បន្ថយបញ្ហាបរិស្ថានដែលបណ្តាលមកពីការទុកដាក់សំរាមមិនបានត្រឹមត្រូវ ហើយក៏អាចជួយកែច្នៃសំរាមទាំងនោះឲ្យទៅជាគ្រឿងសង្ហារឹមនិងសម្ភារសំណង់ផ្សេងៗសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់វិស័យសំណង់ដែលកំពុងមានការកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់។ ជាក់ស្តែងទិន្នន័យរបស់អង្គការពាណិជ្ជកម្មពិភពលោកបានបង្ហាញថា ក្នុងឆ្នាំ២០១៧ ប្រទេសកម្ពុជាបាននាំចូលសម្ភារគ្រឿងសង្ហារឹមគ្រប់ប្រភេទសរុបជាទឹកប្រាក់ប្រមាណជាង ១,៨ពាន់លានដុល្លារអាមេរិកដែលភាគច្រើននាំចូលមកពីប្រទេសចិន និងថៃជាដើម។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Gomi បានប្រកាសពីគម្រោងកែច្នៃសំរាមនេះតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។

អាន​បន្ថែម

ការសាងសង់អគារថ្មីត្រូវមានកន្លែងសម្រាប់ពិសារអាហារថ្ងៃត្រង់ចាប់ពីពេលនេះទៅ

រូបភាពពីគេហទំព័រ Pactics ចាប់ពីពេលនេះតទៅ ការសាងសង់អគាររោងចក្រថ្មីគឺតម្រូវឲ្យមានកន្លែងសម្រាប់ពិសារអាហារថ្ងៃត្រង់។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ ការស្នើសុំសាងសង់អគារថ្មី ដូចជាអគាររោងចក្រ សហគ្រាស គ្រឹះស្ថាន ឬអគារសេវាកម្មដែលមានមនុស្សច្រើនបម្រើការងារ ត្រូវមានការគូសបញ្ជាក់អំពីកន្លែងសម្រាប់សម្រាកពិសារអាហារថ្ងៃត្រង់ឲ្យបានសមស្របតាមបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តិនានាដែលបានចែងដោយក្រសួង។ សេចក្តីប្រកាសនេះធ្វើឡើងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត ហ៊ុន សែន ក្នុងគោលបំណងដើម្បីសម្រួលដល់ការបំពេញការងាររបស់កម្មករនិយោជិតដែលបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា។ លោក ជីវ ស៊ីវផេង ប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសណង់ បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា៖ «សេចក្តីប្រកាសខាងលើគឺសំដៅទៅលើការដ្ឋានឬរោងចក្រធំៗដែលមានកម្មករនិយោជិតបម្រើការងារច្រើនចាប់ពី ៥០ ទៅ ១០០នាក់ឡើងទៅ ដូចជា ការដ្ឋានសំណង់ធំៗ រោងចក្រ បុរី និងអគារធំៗជាដើម»។ ចំពោះសំណង់អគាររោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាដែលកំពុងដំណើរការ គឺតម្រូវឲ្យមានការរៀបចំកន្លែងសមរម្យសម្រាប់កម្មករនិយោជិតសម្រាកពិសារអាហារថ្ងៃត្រង់ដូចគ្នា។    

អាន​បន្ថែម

ក្រុមហ៊ុនយក្សចិនប្រកាសអភិវឌ្ឍតំបន់ស្ពានអាកាសក្បាលថ្នល់

ក្រុមហ៊ុនយក្សចិន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ប្រកាសអភិវឌ្ឍតំបន់ស្ពានអាកាសក្បាលថ្នល់ឲ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត

អាន​បន្ថែម

កូរ៉េគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាសំណង់នៅកម្ពុជាឆាប់ៗ

ដើម្បីចូលរួមចំណែកលើកកម្ពស់ស្ដង់ដារគុណភាពនៃសំណង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា សាធារណរដ្ឋកូរ៉េគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាសំណង់ជូនប្រទេសកម្ពុជា។ នេះបើយោងតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសកូរ៉េកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។ សាធារណរដ្ឋកូរ៉េតាមរយៈវិទ្យាស្ថានបច្ចេកវិទ្យាសំណង់កូរ៉េ (KICT) បានចែករំលែកពង្រាងផែនការគាំទ្រការបង្កើត «វិទ្យាស្ថានបច្ចេកវិទ្យាសំណង់កម្ពុជា-កូរ៉េ ឬឈ្មោះជាភាសអង់គ្លេសថា Cambodian-Korean Institute of Construction Technology (C-KICT)» ដែលនឹងដើរតួនាទីជាមូលដ្ឋានគ្រឹះនៃក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា ក្នុងការធានាឲ្យបាននូវស្ដង់ដារគុណភាពនៃសំណង់នៅកម្ពុជា។ សូមជម្រាបថា យោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កម្ពុជាចាំបាច់ត្រូវធ្វើឲ្យប្រសើរឡើងនូវស្តង់ដារនៃការស្ថាបនា ផ្លូវថ្នល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យមានភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរ។ ទាក់ទងទៅនឹងកាលបរិច្ឆេទច្បាស់លាស់នៃការបង្តើតវិទ្យាស្ថានបច្ចេកវិទ្យាមួយនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើឲ្យភាគីកូរ៉េជួយពន្លឿនការបង្កើតវិទ្យាស្ថាន C-KICT ក្នុងអំឡុងរយៈពេល២ឆ្នាំ ឬឆាប់ៗតាមដែលអាចធ្វើទៅបាន។ ថ្លែងក្នុងជំនួបខាងលើលោក Sung Heon Han ប្រធានវិទ្យាស្ថាន KICT បានណែនាំគណៈប្រតិភូឲ្យស្គាល់បច្ចេកវិទ្យាសំណង់ធំៗរបស់កូរ៉េ ប្រព័ន្ធលើកកម្ពស់សុវត្ថិភាពសំណង់ និងចរាចរណ៍ និងប្រព័ន្ធគ្រប់គ្រងសម្ភារការដ្ឋាន។ ដូចនេះ ការមានជំនួយបច្ចេកទេសពីសំណាក់សាធារណរដ្ឋកូរ៉េនឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ វិទ្យាស្ថាន KICT បានបង្កើតស្តង់ដារសំណង់កូរ៉េសម័យទំនើប និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជានៅថ្ងៃទី១៦ […]

អាន​បន្ថែម