ភ្នំពេញជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលទាក់ទាញវិនិយោគិនបរទេសខ្លាំង
រាជធានីភ្នំពេញកំពុងតែក្លាយជាទីក្រុងដែលមានសក្កានុពលខ្លាំងនិងមានសកម្មភាពអាជីវកម្មយ៉ាងមមាញឹកដែលទាក់ទាញវិនិយោគិនបរទេសខ្លាំង នេះបើយោងតាមប្រសាសន៍របស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន
អានបន្ថែមសេវាកម្មផ្គូផ្គងជាងសំណង់របស់ក្រុមហ៊ុន SCG បង្កើនភាពស្រួលក្នុងការស្វែងរកអ្នកម៉ៅកា
ដើម្បីជួយជំរុញវិស័យសំណង់អោយកាន់តែប្រសើរឡើងក្រុមហ៊ុនផលិតស៊ីម៉ងនិងផ្គត់ផ្គង់សម្ភារៈសំណង់របស់ថៃ Siam Cement Group (SCG) បានបង្កើតសេវាកម្មផ្គូផ្គងជាងសំណង់ដោយឥតគិតថ្លៃជូនដល់ម្ចាស់លំនៅឋាន
អានបន្ថែមកម្ពុជា-រុស្ស៊ីគ្រោងនឹងសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរ
រូបគំរូមជ្ឈមណ្ឌលនុយក្លេអ៊ែរដោយ Wikipedia រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីគ្រោងនឹងបញ្ចប់សេចក្តីព្រាងនៃកិច្ចព្រមព្រាងក្នុងការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តនិងបច្ចេកទេសនុយក្លេអែរនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៨ ខាងមុននេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នឹងរៀបចំកិច្ចប្រជុំជាមួយក្រុមការងារនៃប្រទេសរុស្ស៊ី Rosatom ដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើសេចក្តីព្រាងខាងលើនេះ ដែលកិច្ចពិភាក្សានេះនឹងធ្វើឡើងនៅទីស្តីការក្រសួងបរិស្ថាន។ យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានអោយដឹងថា កាលពីថ្ងៃទី២៣ ខែសីហា កន្លងមកនាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថានបានរៀបចំកិច្ចប្រជុំមួយស្តីអំពីការពិនិត្យឡើងវិញលើខ្លឹមសារសេចក្តីព្រាងនៃកិច្ចព្រមព្រៀងទៅលើមាត្រានានាដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងសម្ភារបរិក្ខារនុយក្លេអ៊ែរសម្រាប់ការសាងសង់មជ្ឈមណ្ឌល និងការលើកលែងពន្ធនានាដល់ការនាំចូលសម្ភារ និងការសាងសង់ជាដើម។ គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០១៧ ប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយសហព័ន្ធរុស្ស៊ីលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព។ កិច្ចព្រមព្រៀងនេះដែរគឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរុស្ស៊ីនិងកម្ពុជាក្នុងវិស័យអប់រំនិងការបណ្តុះបណ្តាលស្រាវជ្រាវនុយក្លេអ៊ែរ មូលដ្ឋានគ្រឺះនិងការអនុវត្តន៍ ការប្រើបច្ចេកវិទ្យាវិទ្យុសកម្មក្នុងវិស័យផលិតថ្នាំពេទ្យ កសិកម្ម និងការការពារបរិស្ថាន។
អានបន្ថែមការទូទាត់សេវាអចលនទ្រព្យនឹងកាន់តែស្រួលក្រោយមានការចុះ MOU រវាង Wing និង CMS
ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ Capital Management Solution (CMS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយធនាគារ Wing (Cambodia) Limited Specialised Bank
អានបន្ថែមកម្ពុជានាំចូលដែកសំណង់ជាង៤០០លានដុល្លារពីវៀតណាមគិតត្រឹម៧ខែដើមឆ្នាំ២០១៨
រូបដោយ Pxhere យោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរបស់សារធារណរដ្ឋវៀតណាមបានឲ្យដឹងថាប្រទេសកម្ពុជាបាននាំចូលដែកតម្លៃជាង ៤០០លានដុល្លារពីប្រទេសវៀតណាមក្នុងរយៈពេល៧ខែដំបូង ក្នុងឆ្នាំ២០១៨ នេះ។ ចាប់ពីខែមករា ដល់ ខែកក្កដាឆ្នាំ ២០១៨ ការនាំចេញដែកថែបរបស់វៀតណាមមកកាន់ប្រទេសកម្ពុជាមានចំនួនជាង ៧១៧ពាន់តោន ដែលស្មើទៅនឹងទឹកប្រាក់ប្រមាណជា ៤៦២,៧៣លានដុល្លារ។ លើសពីនេះទៅទៀត បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បរិមាណដែកសរុបដែលបាននំាចេញពីប្រទេសវៀតណាមចូលមកកម្ពុជាបានកើនឡើងដល់ទៅ ៤៩ភាគរយ ខណៈដែលទំហំទឹកប្រាក់ឡើង ៧៧,៩%។ ដូច្នេះកម្ពុជាគឺជាប្រទេសដែលបាននាំចូលដែកពីប្រទេសវៀតណាមច្រើនជាងគេ ហើយប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក៏ស្ថិតក្នុងលំដាប់ប្រទេសនាំចូលដែកពីវៀតណាមខ្ពស់ដែរ។ ជាក់ស្តែងណាស់វិស័យសំណង់កំពុងតែបន្តរីកចំរើននៅទូទាំងប្រទេស ហើយការផ្គត់ផ្គង់ដែកថែបក៏នៅតែបន្តកើនឡើង។ ដោយឡែកទោះជាមានការផ្គត់ផ្គង់ដែកមកពីបណ្តាប្រទេសផ្សេងៗទៀតដូចជាប្រទេសថៃក៍ដោយ ប៉ុន្តែវានៅមានកំរិតទាបជាងការនាំចូលដែកពីប្រទេសវៀតណាម ដោយសារតែតម្លៃដែកពីប្រទេសវៀតណាមគឺមានតម្លៃទាបជាង ហើយចំណាយដឹកជញ្ជូនគឺនៅទាប បើប្រៀបធៀបជាបណ្តាប្រទេសជិតខាងផ្សេងទៀត នេះបើយោងតាមគូសបញ្ជាក់ពីអ្នកផ្គត់ផ្គង់ដែកសំណង់នៅក្នុងប្រទេសកម្ពុជា។
អានបន្ថែមបណ្តាញភ្នាក់ងារអចលនទ្រព្យអាស៊ានលើកទី៣ប្រារព្ធធ្វើនៅកម្ពុជាជាលើកដំបូង
ដើម្បីពង្រីកវិសាលភាពអាជីវកម្មអចលនទ្រព្យទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា CVEA បានរៀបចំសន្និបាត និងពិព័រណ៍ Asean Real Estate Network Alliance (ARENA)
អានបន្ថែមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញសេចក្តីសម្រេចលើប្លង់ស្ថាបត្យកម្ម
ដើម្បីធានាបានសុវត្ថិភាពនិងភាពងាយស្រួលនៃការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋជាពិសេសជនពិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចស្តីពីការដាក់ឲ្យប្រើប្រាស់ប្លង់ស្ថាបត្យកម្ម
អានបន្ថែមរដ្ឋាភិបាលនឹងចំណាញថវិកាប្រមាណជាង ៧០លានដុល្លារ កែលម្អផ្លូវស្រែអំបិល-កោះកុង
រូបថត៖ ហ្វេសបុកក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាប្រមាណជាង៧០លានដុល្លារដើម្បីជួសជុលកែលម្អផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ពីស្រែអំបិលទៅកាន់ខេត្តកោះកុង នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ កាលពីព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់បណ្តាអ្នកសារព័ត៌មានថា រដ្ឋាភិបាលកូរ៉េបានឯកភាពផ្តល់ថវិកាកម្ចីប្រមាណ ៦៧ លានដុល្លារដើម្បីឲ្យកម្ពុជាធ្វើការស្តារផ្លូវជាតិលេខ ៤៨ ឡើងវិញ ពីប្រភេទផ្លូវ DBST ទៅជាប្រភេទផ្លូវក្រាលអៅស៊ូ AC។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលក៏នឹងបន្ថែមថវិកាបដិភាគម្រមាណ ៨ លានដុល្លារបន្ថែមទៀតសម្រាប់គម្រោងជួសជុលផ្លូវមួយខ្សែនេះ។ យោងទៅតាមការគូសបញ្ជាក់ពីឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ បច្ចុប្បន្នក្រសួងកំពុងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនប្រឹក្សាបច្ចេកទេសដើម្បីរៀបចំដាក់ឲ្យដេញថ្លៃស្របតាមបទដ្ឋានបច្ចេកទេសក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់គម្រោងផ្លូវមួយខ្សែនេះ។ ឯកឧត្តមបានបន្ថែមថា ដោយទំហំនៃការខូចខាតរបស់កំណាត់ផ្លូវលេខ៤៨មានកម្រិតធ្ងន់ធ្ងររហូតដល់ទៅ ២២,២៦ភាគរយ ក្រសួងសាធារណការនិងដឹកជញ្ជូននឹងរៀបចំនីតិវិធីជួលជុលជាបន្ទាន់ដើម្បីឲ្យទាន់ពិធីបុណ្យសមុទ្រខាងមុននេះដែលនឹងប្រព្រឹត្តិទៅក្នុងទីរួមខេត្តកោះកុង។
អានបន្ថែមកូរ៉េចាប់ផ្តើមសិក្សាគម្រោងសាងសង់ស្ពានជ្រោយចង្វារ-អរីយក្សត្រ
សាធារណរដ្ឋកូរ៉េបានផ្តល់ការចាប់អារម្មណ៍ខ្លាំងលើគម្រោងសាងសង់ស្ពានដែលនឹងត្រូវតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ឃុំស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល នេះបើយោងតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ឯកឧត្តម វ៉ាស៊ីម សូរិយា។
អានបន្ថែមការសាងសង់ផ្ទះទំហំ៥០០ម៉ែត្រការ៉េអាចសុំសិទ្ធិសាងសង់ត្រឹមរដ្ឋបាលថ្នាក់ក្រោម
ដើម្បីឆ្លើយតបទៅនឹងតម្រូវការលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចចេញដីកាផ្តល់សិទ្ធិដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
អានបន្ថែមការឈានជើងចូលទីផ្សាររបស់ Keller-William នឹងជួយបង្កើនពន្ធពីវិស័យអចលនទ្រព្យជូនរដ្ឋ
ដើម្បីធានាបាននូវនិរន្តភាពនិងការរីកចម្រើនក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុនក្នុងស្រុក Khmer Real Estate Co., Ltd. បានទិញសិទ្ធិជាម្ចាស់អាជីវកម្មចលនទ្រព្យដ៏ល្បីល្បាញមួយមកពីសរដ្ឋអាមេរិកដែលមានឈ្មោះថា Keller Williams ដើម្បីជួយជំរុញវិស័យអចលនទ្រព្ យជាពិសេសទៅលើវិស័យដីធ្លីនៅកម្ពុជាឲ្យមានការរីកចម្រើនបន្ថែមមួយកម្រិតទៀត។ ការប្តេចជ្ញាពង្រឹងវិស័យអចលនទ្រព្យនេះគឺត្រូវបានអះអាងដោយលោក គីម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate ដែលក្នុងនោះលោកបានមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាន Fresh News ថា៖ «ភ្នាក់ងារដីធ្លីទាំងអស់នៅកម្ពុជា នឹងប្រកបអាជីវកម្មដោយមានច្បាប់ត្រឹមត្រូវ ព្រោះរាល់ការរកស៊ីទាំងអស់ ត្រូវតែបង់ពន្ធជូនរដ្ឋដោយហេតុថាពេលចូលជាមួយ Keller Williams-កម្ពុជា គ្រប់ក្រុមហ៊ុនទាំងអស់ដែលរកស៊ីក្នុងវិស័យនេះ មិនអាចគេចផុតពីច្បាប់បានឡើយ»។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអចលនទ្រព្យ Keller Williams គឺជាក្រុមហ៊ុន Franchise ដ៏ល្បីល្បាញមួយក្នុងវិស័យអចលនទ្រព្យ ហើយគឺជាអ្នកដែលផ្តល់គំរូអាជីវកម្មសំរាប់ភ្នាក់ងាររបស់ខ្លួន។ លើសពីនេះទៅទៀត ដើម្បីក្លាយជាភ្នាក់ងារ Keller Williams គឺតម្រូវអោយមានការចុះបញ្ជីរនៅក្រសួងហិរញ្ញវត្ថុដើម្បីទទួលបាននូវអាជ្ញាបណ្ណស្របច្បាប់មួយព្រមទាំងមានការបណ្ដុះបណ្ដាលជាប្រចាំផងដែរ។ តាមរយៈការចុះបញ្ជីអាជីវកម្មលើវិស័យអចលនទ្រព្យបានយ៉ាងត្រឹមត្រូវនឹងជាក់លាក់បែបនេះ គឺជាការជួយបង្កើនចំណូលជូនរាជរដ្ឋាភិបាលតាមរយៈពន្ធនិងអាករនានា ដែលនេះនឹងជួយជម្រុញដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានពង្រឹងច្បាប់ទាក់ទងទៅនឹងការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់បានទទួលស្គាល់ដោយរដ្ឋបាលសុរិយោដី។ អានបន្ថែម
អានបន្ថែមអគារកម្ពស់៤៦ជាន់ Morgan Tower បានបើកការដ្ឋានសាងសង់ហើយ
រូបដោយ Skycrapercity កាលពីថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ ក្រុមហ៊ុនចិន Morgan Tower បានធ្វើការបើកសម្ពោធការដ្ឋានសាងសង់អគារកម្ពស់ ៤៦ជាន់ ស្ថិតនៅក្នុងទីក្រុងកោះពេជ្រក្រោមអធិបតិភាពរបស់ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនចិន Morgan Tower គ្រោងនឹងប្រើប្រាស់ទុនវិនិយោគប្រមាណជា ១៦០ លានដុល្លារអាមេរិកក្នុងការសាងសង់អគារដែលមានឈ្មោះថា Morgan Tower ដែលមានកម្ពស់រហូតដល់ទៅ ២១០ ម៉ែត្រ ដែលស្មើទៅនឹង ៤៦ជាន់។ លើសពីនេះទៅទៀត អគារ Morgan Tower នឹងសាងសង់ឡើងដោយប្រើបច្ចេកវិទ្យាទំនើបដែលអាចសន្សំសំចៃថាមពលអគ្គសនីផងដែរ។ ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ខាងលើ ឯកឧត្តម ហោ ណាំហុង បានស្វាគមន៍គម្រោងមួយនេះយ៉ាងពេញទំហឹង ហើយព្រមទាំងបានកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងចិន។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា ក្រុមហ៊ុន Morgan និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ សំណង់អចលនទ្រព្យព្រមទាំងវិស័យផេ្សងៗទៀតជាច្រើននៅកម្ពុជាក្នុងក្របខ័ណ្ឌភាពជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» រវាងកម្ពុជា-ចិន ក៏ដូចជាក្នុងក្របខ័ណ្ឌ «ខ្សែក្រវាត់និងផ្លូវ» […]
អានបន្ថែម