ចាប់ពីថ្ងៃនេះទៅការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យទាំងអស់ត្រូវមានការទទួលស្គាល់

ឯកឧត្តមទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការត្រួតពិនិត្យនិងបញ្ជាក់លើឯកសារផ្ទេរអចលនទ្រព្យដែលមិនទាន់បានទទួលស្គាល់ដោយរដ្ឋបាលសុរិយោដី។

អាន​បន្ថែម

ក្រុមហ៊ុន Bentley Systems ប្រកាសបញ្ជីបេក្ខភាពអ្នកប្រកួតជុំចុងក្រោយក្នុងកម្មវិធី YII2018 Awards

ក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៨ (Year In Infrastructure 2018 Awards) ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកលើការផ្តល់ដំណោះស្រាយកម្មវិធី Software សម្រាប់ការធ្វើឲ្យជឿនលឿននៃហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសឈ្មោះអ្នកជាប់ជុំចុងក្រោយក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្នាំ ២០១៨។ កម្មវិធីពានរង្វាន់ប្រចាំឆ្នាំមួយនេះផ្តល់កិត្តិយសដ៏វិសេសវិសាលដល់អ្នកប្រើប្រាស់កម្មវិធី Software របស់ក្រុមហ៊ុន Bentley សម្រាប់បច្ចេកវិទ្យាចុងក្រោយក្នុងការឌីហ្សាញ សាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងពិភពលោក។ គណៈកម្មការវិនិច្ឆ័យឯករាជ្យចំនួន ១២រូប ដែលសុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យនេះ បានជ្រើសរើសអ្នកជាប់ជុំចុងក្រោយចំនួន ៥៧ក្រុម ក្នុងចំណោមបេក្ខភាពឈរឈ្មោះប្រកួតចំនួន ៤២០ក្រុម ចេញពីក្រុមហ៊ុនជាង ៣៤០ ជុំវិញពិភពលោក។ អ្នកជាប់ជុំចុងក្រោយនឹងធ្វើបទបង្ហាញពីគម្រោងប្រកបដោយនវានុវត្តន៍របស់ពួកគេដល់អ្នកចូលរួមប្រកួតផ្សេងទៀត គណៈកម្មការវិនិច្ឆ័យ អ្នកដឹកនាំក្នុងឧស្សាហកម្មនេះ និងអ្នកសារព័ត៌មានជាង ១៣០នាក់ ដែលក្នុងនោះក៏មានបេក្ខភាពសារព័ត៌មានតំណាងពីប្រទេសកម្ពុជាចូលរួមផងដែរ។ ការធ្វើបទបង្ហាញនេះជាផ្នែកមួយនៃវេទិកាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសន្និសីទ Year in Infrastructure 2018 របស់ក្រុមហ៊ុន Bentley ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ទី ១៨ ខែតុលា នៅសណ្ឋាគារ Hilton London Metropole ក្នុងទីក្រុងឡុងដ៍។ លោក […]

អាន​បន្ថែម

សម្តេចហ៊ុនសែន៖ពន្ធប្រថាប់ត្រាលើអចលនទ្រព្យគួរមានការបន្ថែម

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្វើការពិនិត្យឡើងវិញនូវអត្រាពន្ធប្រថាប់ត្រា

អាន​បន្ថែម

ក្រុមហ៊ុនសំណង់ចិនគ្រោងវិនិយោគលើរថភ្លើងល្បឿនលឿននៅកម្ពុជា

រូបគំរូដោយ Wikimedia Commons កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ក្រុមហ៊ុនសំណង់ចិន China Railway Group Limited បានបង្ហាញឲ្យដឹងថាក្រុមហ៊ុនខ្លួនគ្រោងនឹងវិនិយោគទៅលើរថភ្លើងល្បឿនលឿននៅកម្ពុជា នេះបើយោងតាមការចេញផ្សាយរបស់កាសែតកម្ពុជាថ្មី។ យោងតាមប្រភពដដែលបានឲ្យដឹងថា គម្រោងវិនិយោគខាងលើត្រូវបានបង្ហាញឲ្យដឹងក្នុងជំនួបរវាងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារកាណាឌីយ៉ា និងជាប្រធានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ជាមួយនឹងតំណាងក្រុមហ៊ុន China Railway Group Limited អ្នកស្រី Dai Jiayi។ ក្នុងជំនួបខាងលើនេះ អ្នកស្រី Dai Jiayi បានឲ្យដឹងថាក្រុមហ៊ុនរបស់ខ្លួនមានគម្រោងវិនិយោគនៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះដោយផ្តោតសំខាន់ទៅលើការវិនិយោគរថភ្លើងល្បឿនលឿន។ យ៉ាងណាមិញ ជំនួបខាងលើនេះពុំទាន់បានបង្ហាញពីព័ត៌មានលំអិតទាក់ទងទៅនឹងផែនការវិនិយោគរួមមាន ទុនវិនិយោគ កាលបរិច្ចេទនៃការវិនិយោគ ក៍ដូចជាការសហការជាមួយក្រុមហ៊ុនក្នុងស្រុកនោះឡើយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន China Railway Group Limited គឺជាក្រុមហ៊ុនដ៍ធំមួយរបស់ចិនដែលមានអាជីវកម្មផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវដែក ផ្លូវហាយវេ ស្ពាន ផ្លូវរូងក្រោមដី សំណង់ប្រព័ន្ធធារាសាស្ត្រ គម្រោងវារីអគ្គិសនី និងអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។ ជាក់ស្តែងណាស់ ប្រសិនបើផែនការវិនិយោគមួយនេះទទួលបានជោគជ័យ […]

អាន​បន្ថែម

ក្រុមហ៊ុនយក្សខ្មែរចុះហត្ថលេខាជាមួយក្រុមហ៊ុនសឹង្ហបុរីសម្រាប់គម្រោងអភិវឌ្ឍន៍នៅខណ្ឌទួលគោក

ក្រុមហ៊ុនសិង្ហបុរី Hong Lai Huat បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយនឹងក្រុមហ៊ុនយក្សខ្មែរ The Royal Group ដើម្បីអភិវឌ្ឍគម្រោងអភិវឌ្ឍន៍ចម្រុះមួយនៅក្នុងខណ្ឌដែលកំពុងមានសក្កានុពលមួយ

អាន​បន្ថែម

វិស័យសំណង់ជាវិស័យដែលទាក់ទាញវិនិយោគិនបរទេសច្រើនជាងគេនៅកម្ពុជា

វិស័យសំណង់គឺជាសសរទ្រូងសេដ្ឋកិច្ចមួយក្នុងចំណោមសសរទ្រូងទាំងបួនរបស់ប្រទេសកម្ពុជាដោយកន្លងមកវិស័យនេះបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ បច្ចុប្បន្នសកម្មភាពនេះកំពុងតែពុះកព្រ្ជោលយ៉ាងខ្លាំង

អាន​បន្ថែម

ដំណក់ប្រេងដំបូងដែលផលិតក្នុងទឹកដីខ្មែរគ្រោងនឹងសម្រចបាននៅឆ្នាំ២០១៩ តាមផែនការ

ប្រេងតំដំណក់ដំបូងដែលនឹងបូមចេញពីអណ្តូងប្រេងអប្សរាក្នុងទឹកដីកម្ពុជាផ្ទាល់ គ្រោងនឹងសម្រេចបាននៅឆ្នាំ២០១៩ តាមផែនការដែលបានកំណត់ បន្ទាប់ពីក្រុមហ៊ុនទទួលបន្ទុក KrisEnergy (មានភាគហ៊ុន ៩៥ ភាគរយ)

អាន​បន្ថែម

ចិននឹងសាងសង់អគារសុខាភិបាលដ៏ទំនើបនៅក្នុងមន្ទីរពេទ្យព្រះកុសម:នាពេលឆាប់ៗនេះ

ក្រសួងសុខាភិបាលកាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៨ បានបង្ហាញពីគម្រោងសាងសង់អគារសុខាភិបាលដ៏ទំនើបបន្ថែមទៀតនៅ ប៉ែកខាងជើងនៃបរិវេណរបស់មន្ទីរពេទ្យព្រះកុសមៈក្រោមជំនួយឥតសំណងរបស់ប្រទេសចិន។ អគារសុខាភិបាលថ្មីនេះមានឈ្មោះថា អគារសុខាភិបាលមិត្តភាពចិន-កម្ពុជា ឬ China-Cambodia Friendship Medical Building ដែលគ្រោងនឹងចាប់ផ្ដើមការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។ អគារសុខាភិបាលមិត្តភាពចិន-កម្ពុជា នេះនឹងបំពាក់ទៅដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗជាងមុន ជាពិសេសជាងនេះទៅទៀតគឺការបន្ថែមចំនួនគ្រែសំរាប់អ្នកជំងឺរហូតដល់ទៅ៤០០គ្រែ។ បើយោងតាមវីដេអូចុះផ្សាយដោយក្រសួងសុខាភិបាលដែលបង្ហាញពីគ្រោងប្លង់របស់អគារថ្មីនេះបានឱ្យដឹងថាអគារនេះនឹងគ្របដណ្តប់លើផ្ទៃក្រឡាប្រមាណ ១២៩០០ ម៉ែត្រការ៉េ ដែលរួមមានអគារទាំងអស់ចំនួន ៤ អគារ។ ក្នុងចំណោមអគារទាំងនោះគឺមានអគារមួយដែលមានកំពស់ ១១ ជាន់ ឬស្មើនឹង ៤៩,៦ ម៉ែត្រ។អគារនេះក៏នឹងតភ្ជាប់ជាមួយអគារចាស់តាមរយៈស្ពាន។លើសពីនេះទៅទៀត អគារនេះក៏នឹងមានជាផ្លូវក្រវាត់ជុំវិញបរិវេណមន្ទីពេទ្យផងដែរ។ គួរបញ្ជាក់ផងដែរថា អគារសុខាភិបាលមិត្តភាពចិន-កម្ពុជាត្រូវបានរចនាក្រោមគំនិតសំខាន់ៗ៣ រួមមាន៖ ១)ផែនការគ្រប់គ្រងនិងអភិវឌ្ឍរបស់មន្ទីរពេទ្យ ២)ផែនការស្ថាបនាផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងមន្ទីពេទ្យដែលជាការសម្រួលដល់ដំណើរការការងារទាំងអស់ក្នុងមន្ទីរពេទ្យ ៣)ការរចនាអគារមួយនេះអោយក្លាយជាអគារបៃតងដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ជាការពិតណាស់បន្ទាប់ពីការសាងសង់អគារសុខាភិបាលថ្មីនេះត្រូវបានបញ្ចប់មន្ទីរពេទ្យព្រះកុសម:នឹងក្លាយទៅជាមន្ទីរពេទ្យដ៏ទំនើបនិងទាន់សម័យមួយក៏ដូចជាដើរតួជានិមិត្តរូបមិត្តភាពកម្ពុជា-ចិនផងដែរ។

អាន​បន្ថែម

Cambodia Airports បោះទុន ១លានដុល្លារធ្វើទំនើបកម្មចំណតឡាននៅព្រលានយន្តហោះភ្នំពេញ

កាលពីថ្ងៃទី១៤ កក្កដា កន្លងមកនេះ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) បានប្រកាសពីការសម្រេចបាននូវសមិទ្ធិផលប្រព័ន្ធចំណតឡានស្វ័យប្រវត្តិបែបទំនើបថ្មីមួយរបស់ខ្លួននៅឯឤកាសយានដ្ឋានអន្តជាតិភ្នំពេញ ដែលចំណតរថយន្តថ្មីនេះនឹងបើកឲ្យដំណើរការជាសាធារណៈនៅថ្ងៃស្អែកនេះ (១៦ ខែសីហា)។ ប្រព័ន្ធចំណតឡានថ្មីនេះត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងព្រលានយន្តហោះក៏ដូចជាការកាត់បន្ថយការប្រើកំលាំងពលកម្មមនុស្សជាពិសេសនៅពេលយប់។ ប្រព័ន្ធថ្មីនេះគឺតម្រូវឲ្យអ្នកបើកបរចុចយកសំបុត្រដោយខ្លូនឯងនៅពេលចូលចត។ បន្ទាប់ពីបញ្ចប់ភារកិច្ច អ្នកបើកបរគឺអាចទូទាត់បង់ប្រាក់ថ្លៃចតដោយខ្លួនឯងបានជាមួយនឹងម៉ាស៊ីនបង់ប្រាក់ស្វ័យប្រវត្តិមុនពេលចាកចេញ។ នេះនឹងជួយធ្វើឲ្យការទូទាត់កាន់តែមានសុវត្ថិភាពនិងរហ័សជាងមុន។ នៅក្នុងដំណាក់កាលនេះ គឺមានម៉ាស៊ីនបង់ប្រាក់ស្វ័យប្រវត្តិចំនួន ៨ម៉ាស៊ីន។ បើអ្នកបើកបរបានបង់ប្រាក់រួចរនាំងនៅច្រកទ្វារចេញនឹងបើកឡើងដោយស្វ័យប្រវត្តិព្រោះថាម៉ាស៊ីនបានចំណាំផ្លាករថយន្តរបស់អ្នកបើកបររួចមកហើយ ឬអ្នកបើកបរគ្រាន់តែស្កេនវិក័យប័ត្រដើម្បីឲ្យរនាំងបើក។ លើសពីនេះទៅទៀត ប្រព័ន្ធចំណតថ្មីមួយនេះគឺអាចជួយបង្កើនភាពងាយស្រួលនិងបត់បែនក្នុងការគ្រប់គ្រងលំហូររថយន្តផងដែរ ដោយមានជាប្រព័ន្ធស្វ័យប្រវត្តិអាចជួយកំណត់បានថាច្រកមួយណាកំពុងកកស្ទះ ហើយប្រាប់ទៅដល់អ្នកបើកបរឲ្យទៅតាមច្រកចេញផ្សេងទៀត។ ជាមួយគ្នានេះដែរ សម្រាប់អ្នកប្រើប្រាស់ញឹកញាប់អាចទិញកាតចតរថយន្តដែលហៅថា “កាតស្វាយ” ដែលអនុញ្ញាតឲ្យអ្នកបើកបរចូលនិងចេញព្រលានយន្តហោះបានដោយងាយស្រួល ដោយគ្រាន់តែធ្វើការស្កេននៅច្រកទ្វារចេញនិងចូល។ អត្ថប្រយោជន៍មួយទៀតរបស់កាតនេះគឺប្រាក់បន្ថែម ១០ភាគរយរាប់ពេលបញ្ចូលទឹកប្រាក់ និងការមានសិទ្ធិប្រើប្រាស់ផ្លូវបានយ៉ាងរហ័ស។ ក្រៅពីការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រង ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាក៏មានពង្រីកគន្លងផ្លូវ និងបន្ថែមច្រកចេញផងដែរ ដែលបច្ចុប្បន្នមានចំនួន ៧ច្រក។ គួរបញ្ជាក់ផងដែរថា ចំណតនៅឤកាសយានដ្ឋានអន្តជាតិភ្នំពេញនាពេលបច្ចុប្បន្ន គឺអាចចតយានយន្តបានជាង ៤៥០គ្រឿង ឬប្រហែល ៣០០០គ្រឿងក្នុងមួយថ្ងៃ។ បើយោងតាមការឲ្យដឹងរបស់លោកលោក ខែក នរិន្ធដា ដែលជាប្រធានផ្នែកទំនាក់ទំនងនិងជាអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា គម្រោងទំនើបកម្មឧបករណ៍និងដំឡើងកម្មវិធីនេះត្រូវបានចំណាយថវិកាប្រមាណ ១លានដុល្លារអាមេរិក។ ទន្ទឹមនឹងនេះដែរទឹកប្រាក់ប្រមាណជាង ១០លានដុល្លារ ទៀតក៏ត្រូវបានចំណាយក្នុងការជួសជុលនិងស្ដារឡើងវិញលើហេដ្ឋារចនាសម្ព័ន្ធចំណតទាំងមូល។

អាន​បន្ថែម

រដ្ឋាភិបាលនឹងសាងសង់អាងហែលទឹកនៅស្រុកកោះធំសម្រាប់កីឡាករហ្វឹកហាត់ត្រៀមប្រកួតកីឡា

កាលពីថ្ងៃអាទិត្យទី ១២ ខែសីហាឆ្នាំ ២០១៨ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហើបប្រាប់ថារដ្ឋាភិបាលនឹងធ្វើការសាងសាង់អាងហែលទឹកនៅស្រុកកោះធំសំរាប់កីឡាករធ្វើការហ្វឹកហាត់

អាន​បន្ថែម

មជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹមតម្លៃ ១ ប៊ីលលានដុល្លារបើកសម្ពោធការិយាល័យលក់ជាផ្លូវ

ការិយាល័យលក់របស់មជ្ឈមណ្ឌលពាណិជ្ជកម្មថ្រាយអ៊ឹម ឬ Triumph Commercial Centre របស់ក្រុមហ៊ុន Yunnan Shengmao Investment (Cambodia) Co., Ltd ដែលមានទីតាំងស្ថិតនៅភូមិបឹងសាឡាង

អាន​បន្ថែម

ក្រុមហ៊ុនយក្សហុងកុងគ្រោងនឹងមកប្រឡូកក្នុងទីផ្សារសំណង់និងអចលនទ្រព្យនៅកម្ពុជា

រូបគំរូនៃគម្រោងរបស់​ Glory Flame ក្រុមហ៊ុនសំណង់និងស្ថាបត្យកម្មដែលមានមូលដ្ឋាននៅហុងកុងឈ្មោះថា​ Glory Flame គ្រោងនឹងពង្រីកអាជីវកម្មក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាបន្ទាប់ពីក្រុមហ៊ុនមួយនេះទទួលបានផលវិជ្ជមានពីការសិក្សាទៅលើសក្តានុពលទីផ្សារសំណង់និងអចលនទ្រព្យនៅកម្ពុជាកាលពីថ្មីៗនេះ។ យោងតាមរបាយការណ៍បូកសរុបលទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុនបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យក្រុមហ៊ុននេះមានគោលបំណងមកបណ្ដាក់ទុនក្នុងទីផ្សារសំណង់និងអចលនទ្រព្យនៅកម្ពុជាគឺផ្អែកទៅលើកត្តាសក្តានុពលទីផ្សាររបស់ប្រទេសកម្ពុជាធំៗចំនួន ៤។ កត្តាទាំងអស់នោះរួមមាន៖ ១) កំណើននៃនគរូបនីយកម្មដែលកំពុងតែមានសន្ទុះយ៉ាងខ្លាំង ពោលគឺនឹងកើនរហូតដល់ ៤៤ ភាគរយ គិតនៅត្រឹមឆ្នាំ ២០៣០ ២) កម្ពុជាសំបូរកម្លាំងពលកម្ម ដោយសារតែប្រទេសកម្ពុជានាពេលបច្ចុប្បន្នមានចំនួនប្រជាជនវ័យក្មេងច្រើន ៣) កម្ពុជាជាទីតាំងភូមិសាស្រ្តដ៏សំខាន់មួយក្នុងចំណោមប្រទេសទាំងអស់នៅក្នុងអាស៊ាន ដែលមានសក្តានុពលសម្រាប់ការវិនិយោគ ៤) ផែនការអភិវឌ្ឍឧស្សាហកម្ម ១០ឆ្នាំ របស់ប្រទេសកម្ពុជាគឺស្របទៅតាមគោលនយោបាយ Belt and Road Initiative របស់ប្រទេសចិន។ លើសពីនេះទៅទៀត ក្រុមហ៊ុន Glory Flame ក៏បានបង្ហើបប្រាប់ថា ក្រុមហ៊ុនរបស់ខ្លួនបានសហការជាមួយនឹងក្រុមហ៊ុនក្នុងប្រទេសកម្ពុជាចំនួនពីររួចមកហើយរួមមានក្រុមហ៊ុន W.A.N.K.E. Investment Co., Ltd. និងក្រុមហ៊ុន Chiuwai Construction Co., Ltd.។ ទោះជាយ៉ាងណាមិញ ក្រុមហ៊ុន Glory Flame នាពេលបច្ចុប្បន្នកំពុងសិក្សាទាក់ទងទៅនឹងច្បាប់បទបញ្ញាតិ និងគតិយុត្តិផ្សេងៗរបស់ប្រទេសកម្ពុជាថាតើត្រូវអនុវត្តតាមជំហានណាខ្លះ ដើម្បីមកធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាបាន។ […]

អាន​បន្ថែម