សណ្ឋាគារលំដាប់ផ្កាយ ៥ The Royal Sands Koh Rong បើកដំណើរការជាផ្លូវការ
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការសម្ពោធសណ្ឋាគារ The Royal Sands Koh Rong
អានបន្ថែមសណ្ឋាគារប្រេនអន្តជាតិ LBIS Stylesដំបូងបង្អស់នៅកម្ពុជានឹងបើកដំណើរការក្នុងខែមិថុនានេះ
AccorHotelsគ្រោងនឹងដាក់អោយដំណើរការសណ្ឋាគារលំដាប់អន្តជាតិក្នុងបណ្ដាញរបស់ខ្លួន Ibis Stylesក្នុងខេត្តសៀមរាបនៅខែមិថុនាខាងមុខនេះ ដែលជាលើកដំបូងបង្អស់ ចំពោះវត្តមានសណ្ឋាគារIbis Styles
អានបន្ថែមសួនសត្វភ្នំពេញសាហ្វារីកំណត់បើកនៅចុងខែមេសានេះ
សួនសត្វភ្នំពេញសាហ្វារីដែលស្ថិតនៅតំបន់ជ្រោយចង្វារបានកំណត់ថ្ងៃបើកអោយចូលទស្សនាហើយ គឺថ្ងៃទី ២៩ ខែ មេសា ខាងមុខនេះបន្ទាប់ពីការសាងសង់អស់រយៈពេលពីរឆ្នាំ។
អានបន្ថែម៥៨៦ គម្រោងសាងសង់តម្លៃសរុប ៣៥៦ លានដុល្លារបានអនុម័តក្នុងអំឡុងពេល ២ ខែដំបូងនៃឆ្នាំ ២០�
គម្រោងសាងសង់ចំនួន ៥៨៦ គម្រោងដែលមានតម្លៃវិនិយោគជាង ៣៥៦ លានដុល្លារអាមេរិកត្រូវបានអនុម័តក្នុងអំឡុងពេល ២ ខែដំបូងនៃឆ្នាំ ២០១៨ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
អានបន្ថែមCCA ចូលរួមសិក្ខា សាលាស្តីពីប្រាក់ឈ្នួលអប្បបរមា របស់កម្មករ
កាលពីនៅថ្ងៃទី ១០ ខែមេសា កន្លងមកនេះ សមាគមអ្នកសាងសង់កម្ពុជាបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាមួយដែលរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
អានបន្ថែមWB: វិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជាគួរស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់
ការរីកដុះដាលឥតឈប់ឈរនៃវិស័យសំណង់និងអចលនទ្រព្យព្រមទាំងកំណើននៃឥណទានដែលបានផ្តល់ឱ្យទៅវិស័យសំណង់និងអចលនទ្រព្យអាចនឹងក្លាយជាហានិភ័យសេដ្ឋកិច្ច និង ជាបញ្ហាប្រឈមមួយដែលគួរតែប្រុងប្រយ័ត្នសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៨នេះ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក ឬ World Bank ដែលចេញផ្សាយជាសាធារណៈកាលពីថ្មីៗនេះ។ របាយការណ៍នេះបានព្យាករណ៍ថាប្រទេសកម្ពុជានឹងមានកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP ៦,៩ ភាគរយ។ ទោះជាយ៉ាងណាក្ដីរបាយការណ៍ដដែលនេះក៏បានសង្កត់ធ្ងន់ទៅលើហានិភ័យមួយចំនួនដែលអាចនឹងកើតឡើងផងដែរ ដូចជាការកើនឡើងឥតឈប់ឈរនៃវិស័យសាងសង់និងអចលនទ្រព្យ។ ការកើនឡើងនេះគឺ ដោយសារតែឥណទានឬបញ្ចីទាក់ទង់នឹងវិស័យសំណង់និងអចលនទ្រព្យបានបើកចំហរនឹងបានកើនឡើងជាបន្តបន្ទាប់។ ចំនួនគម្រោងសាងសង់នៅក្នុងប្រទេសកម្ពុជាបានកើនឡើងយ៉ាងខ្លាំង ក្នុងឆ្នាំ ២០១៧ មានសរុបចំនួន ៣.០៥២ គម្រោងដែលបានកើន ២២,៣១ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។ ដូចគ្នានេះដែរ ឥណទានចំពោះវិស័យសំណង់និងអចលនទ្រព្យក៏បានកើនឡើងយ៉ាងឆាប់រហ័ស។ បើប្រៀបធៀបពីខែឧសភាដល់ខែវិច្ឆិកាឆ្នាំ ២០១៧ ឥណទានបានកើនឡើងពី២៨,៤ ដល់ ៣៧,១ ភាគរយ។ ដោយសារតែការកើនឡើងយ៉ាងឆាប់រហ័សបែបនេះទើបមានរបាយការណ៍មួយមកពីធនាគារពិភពលោកបានលើកឡើងថា គួរតែមានការត្រួតពិនិត្យអោយបានល្អិតល្អន់ទៅលើវិស័យសំណង់និងអចលនទ្រព្យ ហើយសំខាន់បំផុតនោះគឺត្រូវកាត់បន្ថយវិសាលភាព ឬការបណ្តាក់ទុនលើសកម្មភាពណាដែលមានភាពប្រថុយប្រថានខ្ពស់។ ទាំងនេះ គឺដើម្បីបញ្ជៀសហានិភ័យសេដ្ឋកិច្ចដែលអាចនឹងកើតមានឡើងដោយសារតែបញ្ហាទាំងនេះ។ ទោះជាយ៉ាងណាក្ដីរបាយការណ៍ដដែលបានបញ្ជាក់ថា សេដ្ឋកិច្ចជារួមនៃប្រទេសកម្ពុជាដំណើរការបានល្អ ដែលប្រទេសចិនគឺជាប្រភពធំបំផុតនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និងជាភ្ញៀវទេសចរដ៏សំខាន់មកកាន់ប្រទេសកម្ពុជា។ នៅឆ្នាំ ២០១៧ ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសម្បត្តិចំនួន ១.៤៣០ លានដុល្លារពីប្រទេសចិន ឬ ស្មើនឹង ២៧ភាគរយនៃការវិនិយោគសរុបនៅក្នុងប្រទេស។
អានបន្ថែមស្ពានបាឡេអាចនឹងសាងសង់រូចក្រោយបុណ្យចូលឆ្នាំខ្មែរ
ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមការងារការដ្ឋានសាងសង់ស្ពានបាឡេឆ្លងកាត់ទន្លេសាបនឹងដំណើរការដំឡើងគ្រោងស្ពានផ្នែកកណ្តាលចំនួនពីរកំណាត់ចុងក្រោយ។ ដើម្បីសុវត្ថិភាព និងជាបង្កាគ្រោះថ្នាក់នានាដែលនឹងអាចកើតមានឡើង រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសផ្អាកនាវាចរណ៍ជាបណ្តោះអាសន្ននៅខាងក្រោមទីតាំងការដ្ឋានផ្នែកកណ្តាលនេះ។ ក្នុងអំឡុងពេលនេះជលយានយន្តនឹងត្រូវបង្វែចរាចរអោយធ្វើដំណើរតាមគន្លងសងខាងទីតាំងដំឡើងគ្រោងស្ពានជំនួសវិញ។ ស្ពានបាឡេនេះមានប្រវែង ៥០៦ ម៉ែត្រនិងទទឹង ១២ ម៉ែត្រ តភ្ជាប់ពីចំណុចស្ថានីយ៍ប្រេងសូគីម៉ិចលើផ្លូវជាតិលេខ៥ ទៅកាន់ជ្រោយចង្វារ។ វាជាស្ពានបណ្តោះអាសន្នដែលសាងសង់ឡើងដើម្បីជួយសម្រួលចរាចរក្នុងអំឡុងពេលស្ពានមិត្តភាពកម្ពុជា – ជប៉ុនកំពុងជួសជុលឡើងវិញ។ ស្ពានបាឡេនេះចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនអាណិកជនខ្មែរនៅក្រៅប្រទេស (OCIC) ក្នុងទឹកប្រាក់ជាង ១០ លានដុល្លារអាមេរិក។ ចំណែកឯ ស្ពានមិត្តភាពកម្ពុជា – ជប៉ុននេះនឹងជួសជុលហើយក្នុងខែកក្កដា ឆ្នាំ ២០១៩។
អានបន្ថែមកម្ពុជានឹងមានផ្លូវដែកភ្នំពេញ-ប៉ោយប៉ែត-បាងកកក្នុងឆ្នាំនេះ
បន្ទាប់ពីបើកសម្ពោធជាផ្លូវការនូវរថភ្លើងប៉ោយប៉ែត-សិរីសោភ័ណ្ណកាលពីដើមខែមេសានេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថាក្រសួងក៏គ្រោងនឹងបញ្ចប់ការសាងសង់ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែតក្នុងឆ្នាំ ២០១៨ នេះ។ “នៅដំណាក់កាលនេះយើងបានសម្រេចនូវដំណាក់កាលទីមួយពីសិរីសោភ័ណ្ឌទៅប៉ោយប៉ែត។ បើតាមផែនការដែលបានគ្រោងទុក កំណាត់ផ្លូវពីសិរីសោភ័ណ្ឌទៅបាត់ដំបងនឹងត្រូវបញ្ចប់ក្នុងខែមេសានេះ ហើយនៅខែឧសភាត្រូវសម្រេចអោយបានមកដល់ខេត្តពោធិ៍សាត់ ហើយនឹងមកដល់ភ្នំពេញនៅខែកក្កដា” នេះបើតាម ប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ដែលបានថ្លែងក្នុងឱកាសបើកសម្ពោធរថភ្លើងពីភ្នំពេញទៅព្រលានយន្តហោះកាលពីនៅថ្ងៃទី ១០ ខែមេសា កន្លងមកនេះ។ ទោះយ៉ាងណាក្ដី ឯកឧត្តម ពុំទាន់បានសន្យា ឬបញ្ជាក់ច្បាស់លាស់ទេថាតើនឹងអនុវត្តបានតាមផែនការបាន ១០០ ភាគរយឬទេ។ ប្រសិនបើអនុវត្តបានតាមកាលវិភាគដូចដែលបានគ្រោងទុកនោះប្រទេសកម្ពុជានឹងមានខ្សែរថភ្លើងពីភ្នំពេញទៅប៉ោយប៉ែត ឬ អាចនិយាយបានថាទៅដល់ទីក្រុងបាងកកដោយភ្ជាប់ជាមួយខ្សែររថភ្លើងថៃនៅព្រំដែនខ្មែរ-ថៃនៅប៉ោយប៉ែត។ កំណាត់ផ្លូវដែកនេះនឹងជួយសម្រួលដល់ការតភ្ជាប់រវាងប្រទេសទាំងពីរ ហើយវាជាចំណែកមួយក្នុងការជួយកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសជួយកាត់បន្ថយការចំណាយជាច្រើនលើថ្លៃដឹកជញ្ជូន។ ទាំងនេះជាផែនការមួយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការជម្រុញវិស័យដឹកជញ្ជូនកម្ពុជាឲ្យកាន់តែប្រសើរឡើង។
អានបន្ថែមកាស៊ីណូថ្មីមួយទៀតបង្ហាញខ្លួននៅក្រុងព្រះសីហនុ
កាស៊ីណូនិងសណ្ឋាគារថ្មីមួយបានបើកសម្ពោធដាក់ឱ្យដំណើរការកាលពីម្សិលមិញនៅខេត្តព្រះសីហនុ ប៉ុន្ដែផ្ទុយពីរាល់សព្វដងដែលជាការវិនិយោគពីប្រទេសចិន គួរឱ្យភ្ញាក់ផ្អើលកាស៊ីណូថ្មីមួយនេះជាការវិនិយោគពីប្រទេសមីយ៉ាន់ម៉ា
អានបន្ថែមរថភ្លើងភ្នំពេញ-ព្រលានយន្តហោះបើកដំណើរការហើយនិងជិះដោយឥតគិតថ្លៃដល់ចុងខែកក្កដា
កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្នរថភ្លើងដឹកអ្នកដំណើរភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានបើកអោយជិះដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះដល់ ថ្ងៃទី ៣១ ខែកក្កដា។ រថភ្លើងនេះត្រូវបានបំពាក់ម៉ាស៊ីនត្រជាក់និងមានសមត្ថភាពផ្ទុកអ្នកដំណើរបានប្រមាណ ១០០ នាក់ហើយនឹងចំណាយប្រមាណ ២២ ទៅ ៣០ នាទីក្នុងមួយជើង និងចេញដំណើររៀងរាល់ ៣០ នាទីម្ដង។ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញក៏មានបន្ទប់រងចាំឬ Waiting Room សម្រាប់អោយអ្នកដំណើររងចាំជើងរថភ្លើង។ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានថ្លែងអោយដឹងថា៖ “យើងគ្រោងនឹងបើកដំណើរការរថភ្លើងនេះ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្ដាហ៍ ពោលគឺ ២៤/៧។ ចំពោះតម្លៃនៅដំណាក់កាលនេះយើងកំពុងតែពិចារណាប៉ុន្តែខ្ញុំអាចនិយាយបានថាវានឹងមានតំលៃថោកជាងគេបំផុតបើប្រៀបធៀបនឹងមធ្យោបាយដទៃទៀតដូចជា Taxi ជាដើម”។ “ផែនការបន្ទាប់ដែលនឹងធ្វើគឺម៉ាស៊ីនSelf-Check in នៅស្ថានីយ៍ភ្នំពេញដែលអ្នកដំណើរអាច Check In បានដោយខ្លួនឯងដោយមិនចាំទៅតំរង់ជួរចាំនៅព្រលានយន្តហោះនោះទេ ដូចដែលប្រទេសអភិវឌ្ឍន៍ដទៃទៀតមួយចំនួនបានធ្វើរួចមកហើយ” ឯកឧត្ដមបានបន្ត។ ការបើកដំណើរការនេះគ្រាន់តែជាការបើកជាបណ្តោះអាសន្ននៅឡើយទេ […]
អានបន្ថែមសមាគមអ្នកសាងសង់កម្ពុជាអំពាវនាវឱ្យអន្តរជាតិវិនិយោគបន្ថែមនៅកម្ពុជា
សមាគមអ្នកសាងសង់កម្ពុជាបានអំពាវនាវដល់ភាគីពាក់ព័ន្ធអន្តរជាតិឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀតក្នុងឱកាសចួលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធអ្នកសាងសង់អាស៊ាន (ACF) លើកទី ៤៥នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។
អានបន្ថែមជប៉ុនផ្តល់កម្ចី ៨៦ លានដុល្លារដើម្បីលើកកំពស់ប្រព័ន្ធអគ្គីសនីនៅរាជធានីភ្នំពេញ
ខ្សែអគ្គិសនីនៅរាជធានីភ្នំពេញ ប្រភព: Michael Coghlan រដ្ឋាភិបាលជប៉ុនបានផ្តល់នូវកម្ចីចំនួន ៨៦ លានដុល្លារបន្ថែមទៀតដល់ប្រទេសកម្ពុជាដើម្បីកែលម្អនិងពង្រីកប្រព័ន្ធខ្សែបញ្ជូននិងចែកចាយអគ្គិសនីរាជធានីភ្នំពេញ ជំហានទី ២ នេះបើយោងតាមលិខិតផ្លូវការរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។ គម្រោងនេះរួមមានការសាងសង់ស្ថានីយ៍ថ្មី ការពង្រីកប្រព័ន្ធខ្សែបញ្ជូន និង ចែកចាយអគ្គិសនីនិងលើកកំពស់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអគ្គិសនីទូទៅនៅទីក្រុងភ្នំពេញក្នុងគោលបំណងដើម្បីបង្កើនស្ថេរភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅរាជធានីភ្នំពេញក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ ពិធីហត្ថលេខាលើលិខិតប្ដូរសារ និងកំណត់ហេតុ នៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុនមកកាន់រាជរដ្ឋាភិបាលកម្ពុជានេះបានធ្វើឡើងកាលពីថ្ងៃទី ៨ ខែមេសាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន។ កាចុះហត្ថលេខានេះជាផ្នែកមួយនៃការបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងជប៉ុន។ ក្រៅពីប្រាក់កម្ចីលើគម្រោងនេះកិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលនូវហិរញ្ញប្បទានមួយកញ្ចប់ទៀតដែលមានទឹកប្រាក់ប្រមាណ៤.៦ លានដុល្លារអាមេរិកដើម្បីលើកកំពស់វិស័យសេដ្ឋកិច្ចនិសង្គមនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះបានបង្ហាញនូវទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងជប៉ុននិងកម្ពុជា ក៏ដូចជាដើម្បីអបអរសាទរខួបលើកទី ៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុនផងដែរ។
អានបន្ថែម