ព្រលានយន្តហោះភ្នំពេញគ្រោងនឹងសាងសង់ស្ថានីយដឹកទំនិញបន្ថែម

អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ / រូបភាព Vinci ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) គ្រោងនឹងសាងសង់ស្ថានីយដឹកទំនិញបន្ថែមនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដើម្បីបង្កើនការផ្គត់ផ្គង់សេវាដឹកជញ្ជូនទំនិញតាមផ្លូវអាកាសឲ្យកាន់តែមានប្រសិទ្ធភាព។ លោក ខែក នរិន្ធដា ដែលជាប្រធានផ្នែកទំនាក់ទំនងនិងជាអ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យថា ៖ «ស្ថានីយដឹកទំនិញបច្ចុប្បន្នមានសមត្ថភាពអាចទទួលបន្ទុកចរាចរណ៍នៃការដឹកជញ្ជូនក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ» ដូចនេះហើយទើបក្រុមហ៊ុនមានគម្រោងអភិវឌ្ឍកន្លែងបន្ថែមទៀតដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងរយៈពេលវែង។ ដោយឡែក ទាក់ទងទៅនឹងព័ត៌មានលំអិតដូចជា ទំហំទឺកប្រាក់នៃការវិនិយោគ កាលបរិច្ឆេទនៃការសាងសង់ ទំហំក៏ដូចជាសមត្ថភាពនៃស្ថានីយដឹកទំនិញថ្មីនេះ ក្រុមហ៊ុនមិនទាន់មានទិន្នន័យនៅឡើយ ហើយលោក ខែក នរិន្ធដា បានអះអាងថា ៖ «យើងកំពុងស្ថិតនៅដំណាក់កាលដំបូងនៃគម្រោង ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងតែធ្វើការយកចិត្តទុកដាក់ទៅលើការរចនាប្លង់ជារួមនៃគម្រោងនេះ»។ ជាការពិតណាស់ ការបន្ថែមស្ថានីយដឹកទំនិញនេះគឺដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិដែលកំពុងមានការរីកចំរើនគួរឲ្យកត់សម្គាល់ក្នុងអត្រា ៧ ភាគរយជារៀងរាល់ឆ្នាំ។ ជាក់ស្ដែង ដោយទំហំពាណិជ្ជកម្មនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ជាកត្តាធ្វើៀឲ្យតម្រូវការសេវាដឹកជញ្ជូនតាមផ្លូវអាកាសមានការកើនឡើងផងដែរ។ លោក ស៊ីន ចាន់សេរី វុត្ថា ដែលជាអ្នកនាំពាក្យរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានមានប្រសាសន៍ថា ៖«ការបន្ថែមស្ថានីយដឹកទំនិញគឺជារឿងល្អដែលនឹងជួយជំរុញទំហំពាណិជ្ជកម្មឲ្យកាន់តែកើនឡើង»។ សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៦ ខែដំបូងក្នុងឆ្នាំ ២០១៨ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានប្រមូលចំណូលពន្ធ និងអាករគយចំនួនជាង ១ ពាន់លានដុល្លារអាមេរិក។

អាន​បន្ថែម

គម្រោងផ្ទះតម្លៃសមរម្យជាង ៥០០០ ខ្នង នៅព្រែកតាទែន បើកលក់ជាផ្លួវការ

កាលពីថ្ងៃទី ១២ កក្កដា ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន B&BM Development Co,. Ltd បានប្រកាសបើកលក់ជាផ្លូវការនូវគម្រោងបុរីមនោរម្យព្រែកតាទែន ដែលជាគម្រោងលំនៅដ្ឋានតម្លៃសមរម្យសម្រាប់អ្នកមានប្រាក់ចំណូលទាប និង មធ្យម។

អាន​បន្ថែម

អ្នកជំនាញ៖ ការវិនិយោគលើអចលនទ្រព្យនឹងមានសន្ទុះខ្លាំងក្រោយការបោះឆ្នោត

អ្នកជំនាញនិងអ្នកវិភាគអចលនទ្រព្យបានព្យាករណ៍ថា ការវិនិយោគលើវិស័យអចលនទ្រព្យនឹងមានការកើនឡើងគួរឲ្យកត់សំគាល់ បន្ទាប់ពីការបោះឆ្នោតថ្នាក់ជាតិកាលពីថ្ងៃទី ២៩ ខែកក្កដានេះរួច

អាន​បន្ថែម

ព្រលានយន្តហោះសៀមរាបថ្មីគ្រោងនឹងបើកការដ្ឋានសាងសង់នៅខែសីហា

រូបថត៖ Archetype / Siem Reap International Airport ការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនឹងចាប់ផ្តើមជាផ្លូវការនៅខែសីហាបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ បានចប់រួចរាល់ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។ សេចក្ដីបញ្ជាក់អំពីកាលបរិច្ឆេទនៃការសាងសង់នេះត្រូវបានលើកឡើងក្នុងជំនួប រវាងឯកឧត្ដម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក Zou Yuhui អគ្គនាយករងក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ិនធឺរណែសសឺណលអ៊ែរអេនជីនអ៊ិនវេសមែន (ខេមបូឌា) ឬ Angkor International Airport Investment (Cambodia) Co., Ltd. កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ដើម្បីពិភាក្សាបន្ថែមទៀតទៅលើគម្រោង។ លោក Zou Yuhui បានឲ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុនបានធ្វើប្រឡាយកំណត់ព្រំដី និងធ្វើផ្លូវចូលទៅក្នុងការដ្ឋានរួចរាល់ហើយ។ ក្រៅពីសាងសង់ព្រលាន ក្រុមហ៊ុនក៏នឹងទទួលខុសត្រូវទៅលើប្រព័ន្ធទឹក ប្រព័ន្ធការពារទឹកជំនន់ ក៏ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងអាកាសយានដ្ឋានផងដែរ។ ដើម្បីធានាសុវត្ថិភាពនៃព្រលានយន្តហោះថ្មីនេះលោក Zou Yuhui ក៏បានស្នើសុំអាជ្ញាធរខេត្តសៀមរាបមិនឲ្យមានការសាងសង់អាគារខ្ពស់ក៏ដូចជាបង្គោលភ្លើងខ្ពស់ៗ នៅជិតតំបន់ព្រលានយន្តហោះនោះទេ។ លើសពីនេះទៅទៀតលោកក៏បានស្នើសុំគម្រោងប្លង់មេលើការអភិវឌ្ឍន៍របស់ខេត្តសៀមរាបពី ឯកឧត្ដម ឃឹម ប៊ុនសុង ផងដែរដើម្បីសិក្សាបន្ថែម។ […]

អាន​បន្ថែម

ក្រុមហ៊ុន ជីប ម៉ុង សាងសង់ផ្សារទំនើបដ៏ធំមួយនៅខណ្ឌសែនសុខ

ក្រុមហ៊ុន Chip Mong Retail ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប កាលពីថ្ងៃទី ១២ ខែកក្កដា បានរៀបចំពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់ផ្សារទំនើបដ៏ធំមួយឈ្មោះថា ជីប ម៉ុង សែនសុខ នៅក្នុងខណ្ឌសែនសុខ។

អាន​បន្ថែម

តម្លៃដីក្នុងខណ្ឌព្រែកព្នៅកើនឡើងគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០១៨

របាយការណ៍ស្ថិតិចុងក្រោយបំផុតដោយក្រុមហ៊ុន Key Real Estate Co., Ltd. បានបង្ហាញថា នៅក្នុងអំឡុងពេល ៦ខែដំបូងសម្រាប់ឆ្នាំ ២០១៨ តម្លៃដីនៅក្នុងខណ្ឌព្រែកព្នៅបានកើនឡើងគួរឲ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងចុងឆ្នាំ ២០១៧។

អាន​បន្ថែម

រដ្ឋាភិបាលបើកភ្លើងខៀវលើគម្រោងរោងចក្រថាមពលធ្យូងថ្ម ៧០០ មេហ្គាវ៉ាត់នៅខេត្តព្រះសី�

ក្រសួងរ៉ែនិងថាមពលបានសម្រេចអនុម័តអោយឯកជនបោះទុនជាង ១ ពាន់លានដុល្លារអាមេរិក សាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្ម ៧០០ មេហ្គាវ៉ាត់ ថ្មីមួយទៀតនៅ តំបន់ស្ទឹងហាវ ខេត្តព្រះសីហនុ។

អាន​បន្ថែម

អគារ Oasia សិង្ហបុរីឈ្នះរង្វាន់ អគារខ្ពស់ល្អបំផុតលើពិភពលោក

អគារសណ្ឋាគារ Oasia ក្នុងប្រទេសសិង្ហបុរី កាលពីថ្មីៗនេះ បានទទួលតំណែងជា អគារខ្ពស់ល្អបំផុតលើពិភពលោក ឬ Best Tall Building Worldwide សម្រាប់ឆ្នាំ ២០១៨ ពីក្រុមប្រឹក្សានៃអគារខ្ពស់ៗ និងលំនៅដ្ឋានក្នុងទីក្រុង

អាន​បន្ថែម

កិច្ចព្រមព្រៀងខ្សែរថភ្លើងកម្ពុជា-ថៃគ្រោងនឹងអនុម័តក្នុងពេលឆាប់ៗនេះ

រូបភាពគំរូពី Railway Transportation កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងក្រុមការងារ បានជួបពិភាក្សាជាមួយឯកឧត្តម ArkhomTermpittayapaisith រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនថៃ ដើម្បីពិភាក្សាបញ្ចប់សេចក្តីព្រាងនៃកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែករវាងកម្ពុជា និងថៃ។ ជាលទ្ធផលនៃកិច្ចប្រជុំភាគីទាំងពីរបានឯកភាពគ្នាលើបញ្ហាបីដែលមិនទាន់បានព្រមព្រៀងគ្នាពីមុនមក។ ភាគីថៃនឹងបន្តនីតិវិធីផ្ទៃក្នុងរបស់ខ្លួនឲ្យបានលឿនដើម្បីជំរុញឲ្យយភាគីទាំងពីរអាចកំណត់កាលបរិច្ឆេទនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរក៏បានបញ្ជូនក្រុមការងាររបស់ខ្លួនដើម្បីបន្តការចរចារបន្ថែមទៀតអំពីនីតិវិធីនៃការដឹកជញ្ជូនតាមផ្លូវដែកក៏ដូចជាបរិមាណទំនិញដែលអាចដឹកចូលប្រទេសនីមួយៗ។ ជាមួយគ្នានេះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្នើសុំឲ្យភាគីថៃជួយផ្តល់ដែករ៉ៃសម្រាប់សាងសង់ផ្លូវដែកដែលមានប្រវែង ៦០គ.ម ពីសិរីសោភ័ណ្ឌទៅបាត់ដំបង។ ឆ្លើយតបទៅនឹងសំណើខាងលើនេះឯកឧត្តម ArkhomTermpittayapaisith បានឲ្យកម្ពុជាបញ្ជូនលិខិតស្នើសុំជាផ្លូវការទៅភាគីថៃផងដែរ។ កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែកនេះនឹងជួយបង្កើនពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរជាងមុន។ យោងតាមទិន្នន័យពីគេហទំព័រ Trade Map របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) បានឲ្យដឹងថា កាលពីឆ្នាំ ២០១៧ កម្ពុជាបាននាំចូលទំនិញសរុបទឹកប្រាក់ប្រមាណជាង៥ពាន់លានដុល្លារ ចំណែកប្រទេសថៃវិញបាននាំចូលមកកម្ពុជាសរុបទឹកប្រាក់ប្រមាណជា ៩០០ លានដុល្លារក្នុងឆ្នាំដូចគ្នា។

អាន​បន្ថែម

SUN & MOON សាងសង់សណ្ឋាគារប្រណិតទី២ របស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ

សណ្ឋាគារ SUN & MOON, Urban Hotel ក្រុមហ៊ុន SUN & MOON Company Limited កាលពីថ្មីៗនេះ បានបើកការដ្ឋានសាងសង់គម្រោងសណ្ឋាគារដ៏ប្រណីតទី២ របស់ខ្លួនក្នុងរាជធានីភ្នំពេញឈ្មោះថា “SUN & MOON, The Light” បន្ទាប់ពីទទួលបានភាពជោគជ័យនិងការឆ្លើយតបជាវិជ្ជមានពីអតិថិជនទៅលើសណ្ឋាគារ SUN & MOON, Urban Hotel ដែលជាគម្រោងទី ១ របស់ខ្លួន។ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីនរោត្តម ក្បែរស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ សណ្ឋាគារ “SUN & MOON, The Light” នេះ មានផ្ទៃក្រឡាសរុបចំនួន ១៧០០០ម៉ែត្រការ៉េ ដែលរួមមាន បន្ទប់សំរាប់ភ្ញៀវចំនួន ១២៦បន្ទប់ កន្លែងសន្និសីទបែបពហុមុខងារដែលអាចទទួលភ្ញៀវរហូតដល់ ៤៨០នាក់ សួនច្បារ កន្លែងហាត់ប្រាណ និងស្ប៉ា ភោជនីយដ្ឋាន និងបារ ក៏ដូចជាការិយាល័យសំរាប់ជួលជាដើម។ ក្នុងគោលបំណងសម្រេចនូវបាវចនារបស់ខ្លួន “Stay. Inspired.” […]

អាន​បន្ថែម

ស្ពានជ្រោយចង្វារចាស់នឹងបើកឲ្យប្រើប្រាស់វិញមុនខែមេសាឆ្នាំ ២០១៩

ក្រុមហ៊ុន Star-up ថៃមួយឈ្មោះថា Builk One Group គ្រោងនឹងពង្រីកសេវាកម្មប្រព័ន្ធគ្រប់គ្រងគម្រោងសំណង់បែបអនឡាញរបស់ខ្លួនទៅក្នុងទីផ្សារអាស៊ាន តាមរយៈទុនមូលនិធិពីក្រុមការងារ AddVentures

អាន​បន្ថែម

បុរីទេសចរណ៍ខេត្តសៀមរាបនឹងរៀបចំកម្មវិធីចាប់រង្វាន់ “ទិញផ្ទះមានសំណាង”

អត្ថបទផ្សព្វផ្សាយ៖ ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អតិថិជន ដែលបានទិញគម្រោងទី ៣ និង គម្រោងទី ៤ របស់ខ្លួនក្រុមហ៊ុនបុរីទេសចរណ៍ ខេត្តសៀមរាប នឹងរៀបបង្កើតកម្មវិធី

អាន​បន្ថែម