ផ្សារទំនើប The Peak នឹងគ្រប់គ្រងដោយក្រុមហ៊ុនស្តង់ដាពិភពលោក CapitaLand
ក្រុមហ៊ុនអចលនទ្រព្យធំបំផុតមួយនៅអាស៊ី CapitaLand កាលពីថ្មីនេះបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនក្នុងស្រុក Worldbridge Land ដើម្បីចូលមកគ្រប់គ្រង ផ្សារទំនើបនៅក្នុងគម្រោង The Peak
អានបន្ថែមអគារភ្លោះ ១៣៣ ជាន់ ថៃប៊ុនរ៉ុងបើកការដ្ឋានសាងសង់ដំណាក់កាលដំបូង
កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៨ ថ្នាក់ដឹកនាំនិងក្រុមការងារនៃគម្រោងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃប៊ុនរ៉ុង បានរៀបចំពិធីបើកការដ្ឋានសាងសង់ដំណាក់កាលទី ១ ។ បើយោងតាម លោក ទួស សាភឿន សហស្ថាបត្យករនៃគម្រោងនេះ ពិធីកាលពីម្សិលមិញនេះគឺជាពិធីបួងសួងនិងបញ្ចុះបឋមសិលាបើកការដ្ឋានសង់ជញ្ជាំងទប់ដី ។ លោក ទួស សាភឿន បានបញ្ជាក់អោយដឹងថា៖ “នេះជាដំណាក់កាលដំបូងទាក់ទង់នឹងការដ្ឋានក្រោមដីដោយមានការសាងសង់ជញ្ជាំងដើម្បីការពារដីបាក់មុនពេលចាប់ផ្តើមការសាងសង់អាគារ”។ “ការសាងសង់ជញ្ជាំងទប់ដីនេះនឹងប្រើរយៈពេលប្រហែលមួយឆ្នាំ បន្ទាប់ពីនោះមកយើងនឹងចាប់ផ្តើមការសាងសង់អគារ ហើយយើងនឹងមានពិធីបញ្ចុះបឋមសិលាជាផ្លូវការម្តងទៀត” លោកបានបន្ត។ មជ្ឈមណ្ឌលពាណិជ្ជកម្មអគារភ្លោះ ថៃ ប៊ុងរ៉ុង នឹងត្រូវសាងសង់ឡើងលើផ្ទៃដីនៃមណ្ឌលកំសាន្តឌ្រីមលែនដ៍ទល់មុខណាហ្គាវើល ទំហំប្រមាណ ៥ ហិចតា ក្រោមថវិកាវិនិយោគជិត ៣ ពាន់លានដុល្លារដោយកម្រហ៊ុនក្នុងស្រុក Thai Boon Roongនិងក្រុមហ៊ុនអ្នកសាងសង់ដ៏ធំរបស់ចិនឈ្មោះ Kia Nip Group។ អគារនឹងមានកំពស់ ៥៦០ ម៉ែត្រ ប្រសិនបើគម្រោងត្រូវបានបញ្ចប់ វានឹងក្លាយជាអគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ាន គឺខ្ពស់ជាងអគារភ្លោះ Petronas របស់ប្រទេសម៉ាឡេស៊ី (កម្ពស់ ៤៥២ ម៉ែត្រ មាន ៨៤ជាន់) […]
អានបន្ថែមគម្រោងសាងសង់សរុបនៅកម្ពុជាក្នុងឆ្នាំ ២០១៧ កើនឡើង ២២ ភាគរយ
ចំនួនគម្រោងសាងសង់នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៧ មានសរុបចំនួន ៣.០៥២ គម្រោងដែលកើនឡើង ២២,៣១ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ។ គម្រោងសាងសង់នៅឆ្នាំ ២០១៧ ទាំងអស់មានមានតម្លៃវិនិយោគប្រមាណជាង ៦ ពាន់លានដុល្លារអាមេរិក។ ចំនួនគម្រោងមានការកើនឡើងគួរអោយកត់សំគាល់បើប្រៀបធៀបទៅនឹងចំនួនគម្រោងក្នុងឆ្នាំ ២០១៦ ដែលមានត្រឹមតែ ២.៤០៥ គម្រោងនិងមានតម្លៃវិនិយោគប្រមាណជាង ៥ ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ ក្នុងនោះដែរមានចំនួន ២.២៩១ គម្រោងជាសំណង់លំនៅដ្ឋានក្រោមតម្លៃវិនិយោគប្រមាណជា ២ ពាន់លានដុល្លារអាមេរិក និង ១៨៨ គម្រោងជាសំណង់អគារខ្ពស់លើសពី ៥ ជាន់ (នៅរាជធានីភ្នំពេញ)។ បើបូកសរុបចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៧ ប្រទេសកម្ពុជាមានគម្រោងសាងសង់សរុបចំនួន ៣៩.៩០៣ គម្រោង ដែលមានតម្លៃវិនិយោគប្រមាណជាង ៣៧ ពាន់លានដុល្លារអាមេរិក ។ រយៈពេលពីរទសវត្សរ៍ចុងក្រោយមកនេះអ្នកវិនិយោគទុនក្នុងស្រុកបានដើរតួយ៉ាងសំខាន់ទៅលើការរីកដុះដាលក្នុងវិស័យសំណង់និងអចលនទ្រព្យនេះ។ ប៉ុន្តែវិនិយោគិនបរទេសក៏កំពុងតែកើនឡើងផងដែរ ក្នុងនេះវិនិយោគិនចិនស្ថិតនៅលំដាប់ទី១។ សម្រាប់ឆ្នាំ ២០១២ មានគម្រោងសរុបចំនួន ១២១ ជាការបណ្ដាក់ទុនមកពីប្រទេសចិនតម្លៃវិនិយាគប្រមាណជា ២ ពាន់លានដុល្លារអាមេរិក […]
អានបន្ថែមប្រទេសថៃកំពុងប្រឈមនឹងការផ្គត់ផ្គង់ខុនដូលើសតម្រូវការ
ខុនដូនៅប្រទេសថៃចំនួនជាង ៤៥.០០០ ខុនដូកំពុងប្រឈមនឹងបញ្ហាលក់មិនទាន់ចេញ បើយោងតាមរបាយការណ៍របស់អ្នកវិភាគ Colliers International និងរាយការណ៍របស់សារព័ត៌មានBangkok Post
អានបន្ថែមPropertyGuru Cambodia Property Awards 2018
PropertyGuru last night held an awards ceremony at Sofitel Phnom Penh Phokeethra to announce the winner of PropertyGuru Cambodia Property Awards 2018.
អានបន្ថែមSCG ចាប់ដៃជាមួយក្រសួងការងារដើម្បីលើកកម្ពស់ជំនាញជាងសំណង់
ក្រុមហ៊ុន Siam Cement Group (SCG) កាលពីថ្មីៗនេះបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីរៀបចំការប្រកួតសំណង់ទូទាំងប្រទេស និងដើម្បីជួយពង្រឹងលើសមត្ថភាពជំនាញរបស់ជាងសំណង់ លើកកម្ពស់គុណភាពផ្នែកសំណង់ ក៏ដូចជាការអភិវឌ្ឍន៍ឧស្សាហកម្មសំណង់នៅកម្ពុជាជារួមផងដែរ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនេះបានធ្វើឡើងកាលពីថ្ងៃទី ១៤ ខែមីនា រវាងឯកឧត្តម ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយនិងលោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ (SomwangManpimonchai) នាយកក្រុមហ៊ុន SCG ប្រចាំកម្ពុជា។ កម្មវិធីទាំងមូលរួមមាន វគ្គបណ្តុះបណ្តាល និងការប្រកួតប្រជែង។ ចំពោះគម្រោងបណ្ដុះបណ្ដាលជាងសំណង់ បានចាប់ផ្ដើម កាលពីដើមខែមីនានេះ ដែលជួយបណ្ដុះបណ្ដាលជាងសំណង់ លើផ្នែកបូកស៊ីម៉ង់ត៍ និងប្រក់ដំបូល នៅឯវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួនពីរនៅក្នុងរាជធានីភ្នំពេញ។ សិក្ខាកាមដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះនឹងមានសិទ្ធិចូលរួមនៅក្នុងការប្រកួតប្រជែង។ ការប្រកួតជម្រុះសម្រាប់ផ្នែកបូកស៊ីម៉ង់ត៍នឹងត្រូវបានធ្វើឡើងនៅតាមទីរួមខេត្តសំខាន់ៗទូទាំងប្រទេស ហើយអ្នកឈ្នះក្នុងវគ្គជម្រុះនោះ នឹងចូលរួមក្នុងការប្រកួតចុងក្រោយ ដែលរៀបចំដោយ SCG ក្នុងរាជធានីភ្នំពេញ នៅចុងឆ្នាំនេះផងដែរ។ ចំណែកឯការប្រកួតផ្នែកប្រក់ដំបូលនឹងប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញ នៅខែធ្នូ ឆ្នាំ ២០១៨ នេះ។ ជ័យលាភីចុងក្រោយនឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ២ […]
អានបន្ថែមបើកការដ្ឋានសាងសង់ស្ថានីយ៍បូមទឹក លូ៥
នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាធានីភ្នំពេញ អញ្ជើញជាអធិបតីភាពបើកការដ្ឋានស្ថាបនាស្ថានីយ៍បូមទឹកលូ៥ នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ថានីយ៍បូមទឹកលូ៥ នេះសាងសង់ក្រោមថវិការបស់រដ្ឋបាលរាជធានីភ្នំពេញប្រមាណជាង២០ម៉ឺនដុល្លារអាមេរិកដើម្បីជួយដោះស្រាយលើបញ្ហាទឹកជំនន់ដែលបណ្តាលមកពីទឹកភ្លៀង ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់ខាងត្បូង និងខាងកើតព្រលានយន្តហោះ លើផ្ទៃរងទឹកភ្លៀងជាង ១.០២៨ហិកតា ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។ ស្ថានីយ៍បូមទឹកថ្មីមួយនេះមានសមត្ថភាពបូម ៨ម៉ែត្រគូប ក្នុងមួយវិនាទី ស្មើនឹង ២៨.៨០០ម៉ែត្រគូបក្នុង១ម៉ោង។ បើតាមប្រសាសន៍របស់ លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ការសាងសង់ស្ថានីយ៍បូមទឹក លូ៥ នេះនឹងបញ្ចប់ក្នុងរយៈពេលពី ៥ ទៅ ៦ ខែខាងមុខនេះ។ រយៈពេលនេះគឺស្របទៅនឹងការមកដល់នៃរដូវវស្សាតែម្ដង។
អានបន្ថែមស្ពានកោះប៉ែនដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ
ស្ពានកោះប៉ែន ប្រភព: SPM Pageនៅព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានឆ្លងដៃទន្លេមេគង្គទៅកាន់កោះប៉ែន។ស្ពានកោះប៉ែននេះ មានបណ្តោយប្រវែង ៧៧៩ម៉ែត្រ ទទឹង ៩,២ម៉ែត្រ កម្ពស់ពី ២៣ ទៅ ២៤ម៉ែត្រ និង អាចផ្ទុកទម្ងន់បានចន្លោះពី ២០ ទៅ៣០តោន។ ស្ពាននេះឆ្លងកាត់ទន្លេមេគង្គពីភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិសាស្ត្រ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ស្ពានកោះប៉ែនបានចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ២០១១ ហើយគឺជាស្ពានដែលសាងសង់ដោយកូនខ្មែរសុទ្ធសាធ និងប្រើថវិកាផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាតម្លៃប្រមាណ ១៣លានដុល្លារអាមេរិក។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ៖ “ខ្ញុំមានមោទនភាពណាស់ដែល ប្រទេសកម្ពុជាឥឡូវនេះអាចកសាងស្ពានដោយខ្លួនឯងបាន ។ ខ្ញុំជឿជាក់ថានៅពេលអនាគតប្រសិនបើយើងទាំងអស់គ្នារួបរួមគ្នាយើងនឹងអាចកសាងអ្វីៗបានដោយខ្លួនឯងមិនត្រឹមតែស្ពាននេះទេ” ។សម្តេចបានបន្ថែមថាស្ពាននេះចាត់ទុកថាជាភាពជោគជ័យមួយរបស់កម្ពុជាយើងដែលបង្ហាញឱ្យពិភពលោកឃើញថាប្រទេសកម្ពុជាក៏កំពុងជួយអភិវឌ្ឍខ្លួនឯងផងដែរមិនមែនរង់ចាំតែជំនួយពីប្រទេសដទៃទេ”។ស្ពាននេះ ជាចំណងដៃដ៏ពិសិដ្ឋសម្រាប់បងប្អូនប្រជាពលរដ្ឋប្រមាណជា ២ម៉ឺនគ្រួសារនៅលើប្រជុំកោះដូចជាកោះប៉ែន, កោះមិត្ត និង កោះត្រុំជាដើម សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូន ដែលពីមុនមកពួកគាត់ត្រូវធ្វើដំណើរដោយឆ្លងទូកដ និងឆ្លងសាឡាង។ជាពិសេសជាងនេះទៀត គឺក្រោយពេលមានស្ពាននេះហើយ តំបន់កោះប៉ែននឹងទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត […]
អានបន្ថែមសណ្ឋាគារលំដាប់ពិភពលោក Le Méridien នឹងបង្ហាញខ្លួននៅខេត្តព្រះសីហនុ
Marriott International កាលពីថ្មីៗនេះបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Grand Lion Group ទៅលើគម្រោងសាងសង់សណ្ឋាគារលំដាប់ថ្នាក់ពិភពលោក Le Meridienនៅខេត្តព្រះសីហនុ បើយោងតាមរបាយការណ៍របស់សារព័ត៌មាន TTR Weekly ។
អានបន្ថែមកំណាត់ផ្លូវពីគល់ស្ពានច្បារអំពៅ ដល់ ក្ដីតាកុយបើកឲ្យប្រើប្រាស់ជាផ្លូវការ
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១ ពីគល់ស្ពានព្រះមុនីវង្សទៅក្ដីតាកុយ ។ គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ១ ដំណាក់កាលទី៤ មានប្រវែងសរុប ៤គីឡូម៉ែត្រ គិតចាប់ពីទីប្រជុំជន ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្ស ត្រើយខាងកើត គីឡូម៉ែត្រ លេខ០+០០០ ដល់គីឡួម៉ែត្រ ៤+០០០ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនជប៉ុន ដោយបានចំណាយថវិកាជាង ២៣លានដុល្លារអាមេរិក ក្នុងនោះថវិកាប្រមាណជា ១៦លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និងថវិកា ៧,៨៧លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយគោលនយោបាយ និងផលប៉ះពាល់។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ៖ “ផ្លូវជាតិលេខ ១ ជាផ្លូវដ៏សំខាន់មួយខ្សែ ដែលជាផ្នែកមួយនៃផ្លូវហាយវេអាស៊ាន។ ខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងដែលយើងបានឈានដល់ដំណាក់កាលចុងក្រោយនៃការលើកកម្ពស់និងកែលម្អផ្លូវជាតិលេខ ១ នេះ”។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានជួយស្ថាបនាកំណាត់ផ្លូវជាតិលេខ១។ មិនត្រឹមតែកសាងផ្លូវនេះទេ ជប៉ុនក៏បានជួយដល់កម្ពុជា ក្នុងការកសាងស្ពាន ផ្លូវផ្សេងៗ និងវិស័យផ្សេងៗជាច្រើនទៀតផងដែរ។
អានបន្ថែមជប៉ុនផ្តល់ជំនួយ ៩ ម៉ឺនដុល្លារសាងសង់មជ្ឈមណ្ឌលសូត្រ
មជ្ឈមណ្ឌលសូត្រ ប្រភព: RUPP រដ្ឋាភិបាលជប៉ុនបានព្រមព្រៀងផ្ដល់នូវជំនួយឥតសំណងមួយក្នុងថវិកា៩០.៨៣៤ ដុល្លារអាមេរិកសម្រាប់កម្ពុជាដើម្បីសាងសង់មជ្ឈមណ្ឌលសូត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹងនិងលើកកម្ពស់វិស័យសិប្បកម្មសូត្រនៅកម្ពុជា។ បើតាមប្រសាសន៍របស់ ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នកសិករដែលចិញ្ចឹមដង្កូវនាងកំពុងតែប្រឈមនឹងបញ្ហាជំងឺដង្កូវនាង ដែលជាហេតុផលមួយធ្វើឱ្យផលិតកម្មសូត្រមានការធ្លាក់ចុះយ៉ាងខ្លាំង។ ដូច្នេះមជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងដើម្បីជួយដោះស្រាយបញ្ហាទាំងនេះតាមរយៈការជួយផលិតនូវដង្កូវនាងដែលគ្មានជំងឺនិងមានគុណភាពសម្រាប់កសិករ។ មជ្ឈមណ្ឌលក៏ជាកន្លែងសម្រាប់ជួយបណ្តុះបណ្តាលកសិករបន្ថែមទៀតទៅលើបច្ចេកទេសចាំបាច់នានាទាក់ទងនឹងការផលិតសូត្រដើម្បីជួយឱ្យកសិករអាចផលិតសូត្របានកាន់តែច្រើននិងមានប្រសិទ្ធភាពជាងមុន។ ការសាងសង់មជ្ឈមណ្ឌលសូត្រនេះនឹងចាប់ផ្តើមនៅខែមិនា ហើយរំពឹងថានឹងបញ្ចប់ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ។ គម្រោងមជ្ឈមណ្ឌលសូត្រនេះគឺជាផ្នែកមួយនៃជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន‘គម្រោងទ្រង់ទ្រាយតូចដើម្បីសន្តិសុខមនុស្សជាតិ, KUSANONE’ដែលមានថវិកាសរុបចំនួន៣៨៤.៨១៧ ដុល្លារអាមេរិក។ ជំនួយនេះនឹងជួយសាងសង់គម្រោងចំនួន ៤រួមមានមជ្ឈមណ្ឌលសូត្រនេះ ការសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំត្រួតពិនិត្យនិងចែកចាយបន្លែក្នុងខេត្តកណ្តាល ការស្តារនិងជួសជុលប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ឆ្នាំង និងការកែលំអផ្លូវថ្នល់ ក្នុងខេត្តកោះកុង។
អានបន្ថែមកូរ៉េខាងត្បូងយល់ព្រមជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គ
ជំនួបសម្ដែងការគួរសមរវាងឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និង ឯកឧត្តម Oh Nak-Young (ប្រភព: MFAIC) កូរ៉េខាងត្បូងបានយល់ព្រមទទួលសំណើរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការជួយសាងសង់ស្ពានមិត្តភាពកម្ពុជា – កូរ៉េ ឆ្លងកាត់ទន្លេមេគង្គពីរាជធានីភ្នំពេញទៅត្រោយម្ខាង។ បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចេញថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ សំណើនេះត្រូវបានទទួល បន្ទាប់ពីជំនួបសម្ដែងការគួរសមរវាងឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Oh Nak-Young ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨។ កម្ពុជាមានស្ពានមិត្តភាព ពីប្រទេសចិន និងជប៉ុនរួចទៅហើយ ដូច្នេះកម្ពុជានឹងមានសេចក្តីរីករាយយ៉ាងខ្លាំងដែលមានស្ពានមិត្តភាពកម្ពុជា – កូរ៉េផងដែរ បើយោងតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបសម្ដែងការគួរសម និងដាក់សំណើជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត Oh Nak-Young កាលពីខែកុម្ភៈកន្លងមកនេះ។ ដោយឡែក ក្រសួងមិនទាន់បានបង្ហាញពីព័ត៌មានលម្អិត ដូចជាថវិកា ឬកាលបរិច្ឆេទសាងសង់នៃស្ពានថ្មីនេះនៅឡើយទេ។ ក្រៅពីការទទួលសំណើនេះជំនួបសម្ដែងការគួរសមនេះក៏ចាត់ទុកថាជាការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិលត្រឡប់មកវិញរបស់ ឯកឧត្តម Oh Nak-Young បន្ទាប់ពីចាកចេញពីប្រទេសកម្ពុជារយៈពេល […]
អានបន្ថែម