ផ្លូវជាតិលេខ៥៨ ឧត្តរមានជ័យ-ប៉ោយប៉ែត នឹងបញ្ចប់ការសាងសង់នៅដើមខែធ្នូនេះ
លូវជាតិលេខ៥៨ ជិតរួចរាល់១០០%ហើយ ផ្លូវជាតិលេខ៥៨ ដែលតភ្ជាប់ពីផ្លូវបំបែកផ្លុង ភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ រហូតដល់ផ្លូវជាតិលេខ៥ ចំណុចភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នេះបើយោងតាមរបាយការណ៍របស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ថា ផ្លូវនេះជាប្រភេទផ្លូវ DBST ដែលមានប្រវែងសរុបចំនួន ១៧៤ គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រនេះ កំពុងសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។ ជាមួយគ្នានេះដែរ ផ្លូវមួយខ្សែនេះសាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង១២២លាន ដុល្លារសហរដ្ឋអាមេរិក។
អានបន្ថែមWorld Bank ផ្តល់ប្រាក់កម្ចីជាង ១០០លានដុល្លារសម្រាប់កែលម្អផ្លូវជាតិលេខ ៤
កាលពីថ្ងៃទី ១២ ខែកក្កដា ធនាគារពិភពលោក (World Bank) បានចុះហត្ថលេខាកិច្ចព្រមព្រៀងប្រគល់ប្រាក់កម្ចី ១១០លានដុល្លារ ដល់ប្រទេសកម្ពុជាដើម្បីកែលម្អ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៤ ។
អានបន្ថែមកម្ពុជាស្នើសុំជំនួយពីចិន ២០០ លានដុល្លារសាងសង់ផ្លូវកោះកុង-បាត់ដំបង
ឯកអគ្គរដ្ឋទូតចិន ឯកឪត្តម សៀងប៉ូ (ឆ្វេង) ពិភាក្សាជាមួយសម្តេចហ៊ុនសែន នៅឯពិធីសម្ពោធ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្មីៗនេះ បានប្រកាសថា កម្ពុជាគ្រោងនឹងស្នើសុំជំនួយពីរដ្ឋាភិបាលចិន ២០០ លានដុល្លារ ដើម្បីសាង់សង់ផ្លូវកោះកុង-ថ្មដា-សំឡូត។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៦ ថ្នល់កែង-អង្គ្រង កាលពីថ្ងៃទី ១១ មិថុនា កន្លងមកនេះ។ សំណើរនេះត្រូវបានលើកឡើងចំពោះមុខ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក សៀង ប៉ូ ដែលបានចូលរួមក្នុងពិធីសម្ពោធនោះដែរ។ កំណាត់ផ្លូវនេះគឺតភ្ជាប់ពី កោះកុង ទៅឃុំថ្មដាក្នុងខេត្តពោធិ៍សាត់ និងទៅកាន់ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានប្រវែងសរុបប្រមាណ ២០០គីឡូម៉ែត្រ។ គម្រោងនេះត្រូវបានប៉ាន់ស្មានថានឹងចំណាយថវិកាប្រមាណ ២០០លានដុល្លារអាមេរិក។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា៖ «កម្ពុជានឹងដាក់ស្នើសុំថវិកាសម្រាប់គម្រោងនេះជាចំណុចអាទិភាពទៅកាន់រដ្ឋាភិបាលចិន នៅក្នុងឆ្នាំនេះ ឫឆ្នាំក្រោយ។ សម្ដេចបានបន្តទៀតថា កំណាត់ផ្លូវនេះគឺជាផ្លូវមួយដែលសំខាន់ក្នុងការតភ្ជាប់កំពង់ផែដ៏សំខាន់របស់ប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ ដែលចាំបាច់ត្រូវតែអភិវឌ្ឍន។
អានបន្ថែមកម្ពុជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កាស៊ីណូស្តង់ដាពិភពលោក
ដៃគូជាន់ខ្ពស់នៃក្រុមហ៊ុនពិគ្រោះយោបល់ជំនួញ Global Market Advisors LLC ដែលមានមូលដ្ឋាននៅឡាស វ៉េហ្គាស លោក Andrew Klebanow បាននិយាយថា ជាមួយនឹងការរីកចម្រើន នៃសេដ្ឋកិច្ចក្រុងស្រុក
អានបន្ថែមកំណាត់ផ្លូវជិត២៥០គ.ម. នៃផ្លូវជាតិលេខ៦ តម្លៃ២៥៥លានដុល្លារ ត្រូវបានសម្ពោធ
សម្តេច ហ៊ុន សែន អញ្ជើញកាត់ខ្សែបូរ ក្នុងពិធីសម្ពោធកំណាតផ្លូវជាតិលេខ៦ កំណាត់ផ្លូវជាតិលេខ៦ ដែលតភ្ជាប់ពីថ្នល់កែង ក្នុងខេត្តខេត្តកំពង់ចាម ទៅដល់អង្រ្គង ក្នុងខេត្តសៀមរាប ត្រូវបាន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ យោងតាមសុន្ទរកថាបើករបស់ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងពិធីសម្ពោធនោះ ឲ្យដឹងថា គម្រោងផ្លូវថ្នល់ក្រាលបេតុង កៅស៊ូ AC នេះ ត្រូវបានសាងសង់ឡើងវិញ ដោយក្រុមហ៊ុនសំណង់ សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសសំណង់ក្វាងចូវវ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) និងចំណាយថវិកាសរុបប្រមាណ ២៥៥,០២លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្ដការសាងសង់ ដោយប្រើរយៈពេលសាងសង់ចំនួន ៥០ខែ ចាប់ផ្តើមពីខែឧសភា […]
អានបន្ថែមចិញ្ចើមមហាវិថីព្រះនរោត្តមនឹងប្រែមុខមាត់ថ្មីក្នុងពេលឆាប់ៗនេះ
កាលពីពេលថ្មីៗនេះរដ្ឋាបាលរាជធានីភ្នំពេញបានប្រកាសពីគម្រោងរៀបចំផ្លូវសម្រាប់អ្នកថ្មើរជើងតាមបណ្ដោយចិញ្ចើមមហាវិថីព្រះនរោត្តមឡើងវិញចាប់ពីរមណីយដ្ឋានវត្តភ្នំ ដល់វិមានឯករាជ្យ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងភ្នំពេញ។ បើយោងតាមការប្រកាសក្នុងទំព័រ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញការលើកកម្ពស់នេះគឺដើម្បីរៀបចំសណ្តាប់ធ្នាប់សម្រាប់អ្នកថ្មើរជើងឱ្យបានល្អប្រសើរជាងមុន ដោយផ្លូវថ្មើរជើងថ្មីនេះក្រាលការ៉ូការឺឡា។ លើសពីនេះ ផ្លូវថ្មើរជើងថ្មីនេះនឹងមានជាផ្លូវសម្រាប់ជនពិការផងដែរ។ ទោះជាយ៉ាងណាក្ដី ប្រភពដដែលនេះពុំទាន់បានបញ្ជាក់ពីព័ត៌មានលំអិតទាក់ទងនិងគម្រោងនេះទេថានឹងចាប់ផ្ដើមសាងសង់ ឬ បញ្ចប់នៅពេលណា ហើយប្រើប្រាស់ថវិការប៉ុន្មាន។ រូបគំរូ 3D
អានបន្ថែម(English) Cambodia and Thailand Close to Railway Transportation Agreement
Sorry, this entry is only available in English.
អានបន្ថែមរដ្ឋាភិបាលកម្ពុជាអនុម័តគម្រោងរោងចក្របំពង់ទីបដែកមួយទៀតនៅខេត្តព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្មីៗនេះបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន Robustahl Co., Ltd ក្នុងការបណ្ដាក់ទុនវិនិយោគចំនួន ១លានដុល្លារអាមេរិកដើម្បីសាងសង់រោងចក្រផលិតបំពង់ទីបដែកអ៊ីណុកមួយកន្លែងក្នុងខេត្តព្រះសីហនុ។
អានបន្ថែមSUN & MOON សាងសង់សណ្ឋាគារប្រណិតទី២ របស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ
ក្រុមហ៊ុន SUN & MOON Company Limited កាលពីថ្មីៗនេះ បានបើកការដ្ឋានសាងសង់គម្រោងសណ្ឋាគារដ៏ប្រណីតទី២ របស់ខ្លួនក្នុងរាជធានីភ្នំពេញឈ្មោះថា “SUN & MOON, The Light” បន្ទាប់ពីទទួលបានភាពជោគជ័យនិងការឆ្លើយតបជាវិជ្ជមានពីអតិថិជនទៅលើសណ្ឋាគារ SUN & MOON, Urban Hotel ដែលជាគម្រោងទី ១ របស់ខ្លួន។ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីនរោត្តម ក្បែរស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ សណ្ឋាគារ “SUN & MOON, The Light” នេះ មានផ្ទៃក្រឡាសរុបចំនួន ១៧០០០ម៉ែត្រការ៉េ ដែលរួមមាន បន្ទប់សំរាប់ភ្ញៀវចំនួន ១២៦បន្ទប់ កន្លែងសន្និសីទបែបពហុមុខងារដែលអាចទទួលភ្ញៀវរហូតដល់ ៤៨០នាក់ សួនច្បារ កន្លែងហាត់ប្រាណ និងស្ប៉ា ភោជនីយដ្ឋាន និងបារ ក៏ដូចជាការិយាល័យសំរាប់ជួលជាដើម។ ក្នុងគោលបំណងសម្រេចនូវបាវចនារបស់ខ្លួន “Stay. Inspired.” ក្រុមហ៊ុននឹងធ្វើឲ្យសណ្ឋាគារមួយនេះមានភាពទាន់សម័យ បំពាក់ដោយបច្ចេកវិទ្យាទំនើបនិងប្រកបដោយភាពច្នៃប្រឌីត។ ទាំងអស់នេះនឹងផ្តល់ជាបទពិសោធន៍ល្អៗសំរាប់អតិថិជនរបស់ខ្លួន នេះបើយោងតាមប្រសាសន៏របស់លោក Noel […]
អានបន្ថែមADB ផ្ដល់ហិរញ្ញប្បទាន ៦៦លានដុល្លារដល់កម្ពុជាដើម្បីសាងសង់ផ្លូវចំនួន ២២ ខ្សែ
រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានទទួលហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) ចំនួន ៦៦លានដុល្លារអាមេរិក ដើម្បីកែលម្អផ្លូវជនបទចំនួន ២២ខ្សែ នៅតាមបណ្តាខេត្តចំនួន ៥ ឲ្យទៅជាផ្លូវកៅស៊ូ។
អានបន្ថែមសឹង្ហបុរី នឹងនាំបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យបែបថ្មីមកកម្ពុជាក្នុងដំណាច់�
បន្ទះពន្លឺព្រះអាទិត្យ កំពុងពេញនិយមខ្លាំងនៅកម្ពុជា ក្រុមហ៊ុនថាមពលពន្លឺព្រះអាទិត្យដែលមានមូលដ្ឋាននៅសឹង្ហបុរី SolarHome គ្រោងនឹងបង្ហាញវត្តមាននៅកម្ពុជា នៅដំណាច់ឆ្នាំនេះ ដោយចូលទីផ្សារព្រះរាជាណាកម្ពុជាដើម្បីណែនាំឲ្យប្រើប្រាស់គំរូ នៃការបង់ប្រាក់មុនដើម្បីប្រើ សម្រាប់លំនៅដ្ឋានដែលគ្មានបណ្តាញអគ្គិសនី នៅតំបន់ដាច់ស្រយាល។ នៅក្នុងសេចក្តីប្រកាសមួយ ប្រមុខប្រតិបត្តិ និងជាសហស្ថាបនិក SolarHome លោក Ted Martynov បានមានប្រសាសន៍ថា៖ «ដើម្បីបំពេញទីផ្សារលំនៅដ្ឋាន២៧លានខ្នងនៅទូទាំងតំបន់អាស៊ីអគ្នេយ៍ សាខានៅកម្ពុជា ឥណ្ឌូនេស៊ីនិងហ្វីលីពីន ជាទស្សនៈវិស័យបន្ទាប់របស់យើង គឺនៅដំណាច់ឆ្នាំនេះ»។ SolarHome ផ្តល់ជូននូវប្រព័ន្ធភ្លើពន្លឺព្រះអាទិត្យ ផ្អែកលើផែនការជាវមួយ។ អតិថិជន ធ្វើការបញ្ចូលប្រាក់១០ដុល្លារអាមេរិកដំបូង ដែលនឹងត្រូវបញ្ចូលជាបន្ត តាមថ្ងៃ តាមសប្តាហ៍ ឬតាមខែ តាមរយៈកាតកោស ឬការបង់ប្រាក់ចល័ត។ យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុននេះឲ្យដឹងថា បន្ទាប់ពីបញ្ចប់គម្រោងបង់ប្រាក់ ប្រព័ន្ធនេះ «នឹងដោះលេខកូដ រួចផ្ទេរ សិទ្ធិទៅឲ្យអតិថិជន»។ គំរូបែប«ជួលដើម្បីក្លាយជាម្ចាស់នេះ» នឹងជួយឲ្យអតិថិជនលៃលករកប្រាក់ដើម្បីទូទាត់ និងបង្កើនតម្លៃសមរម្យ។ ក្រុមហ៊ុននេះ បាននិយាយថា៖«បច្ចេកវិទ្យាដំឡើងទៅជាប្រព័ន្ធនេះ ធានាថា វានឹងមិនដំណើរការទេ បើសិនជាគេមិនបង់ប្រាក់ ដោយពួកគេ នឹងអាចដំណើរប្រើវិញ នៅពេលមានការបង់ប្រាក់ជាថ្មី»៕
អានបន្ថែមថៃគ្រោងនឹងនាំបច្ចេកវិទ្យាប្រព័ន្ធគ្រប់គ្រងគម្រោងសំណង់បែបអនឡាញមកទីផ្សារអាស៊ា�
ក្រុមហ៊ុន Star-up ថៃមួយឈ្មោះថា Builk One Group គ្រោងនឹងពង្រីកសេវាកម្មប្រព័ន្ធគ្រប់គ្រងគម្រោងសំណង់បែបអនឡាញរបស់ខ្លួនទៅក្នុងទីផ្សារអាស៊ាន តាមរយៈទុនមូលនិធិពីក្រុមការងារ AddVentures ដែលជាភ្នាក់ងារវិនិយោគរបស់ក្រុមហ៊ុន Siam Cement Group (SCG) ។ បើយោងតាមសារព័ត៌មានថៃ The Nation បានឲ្យដឹងថាក្រុមហ៊ុន Builk One Group នឹងប្រើប្រាស់ទុននេះក្នុងការបង្កើតសេវាកម្មពិសេសថ្មីមួយទៀតហៅថា B2B Purchasing-Buying Process ឬ ដំណើរការទិញលក់រវាងអាជីវករនិងអាជីវករក្នុងវិស័យសំណង់។ ក្នុងនោះផងដែរ ក្រុមហ៊ុនក៏នឹងពង្រីកមុខងារពិសេសនេះទៅកាន់បណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន។ សូមបញ្ជាក់ផងដែរថា Builk One Group គឺជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មគ្រប់គ្រងដំណើរការនៃគម្រោងសំណង់តាមរយៈគេហទំព័រ Builk.com។ Builk.com ជាប្រព័ន្ធត្រួតពិនិត្យការចំណាយតាមអ៊ិនធើណេតដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងរំហូរ និងដំណើរការការងារនៃគម្រោងសាងសង់នីមួយៗរបស់ពួកគេបាន។ លក្ខណៈសំខាន់មួយទៀតរបស់ Builk.com គឺការត្រួតពិនិត្យតម្លៃដែលជួយឲ្យអ្នកម៉ៅការអាចពិនិត្យមើលកញ្ចប់ថវិកា គណនេយ្យនៃការចំណាយ ក៏ដូចជារបាយការណ៍ផ្សេងៗទៀតទាក់ទងនឹងចំណាយ និងចំណូលតាមប្រព័ន្ធអនឡាញផងដែរ។ លក្ខណៈពិសេសដទៃទៀតក្នុងគេហទំព័រ Builk.com រួមមាន៖ • Pojjaman2 ប្រព័ន្ធរៀបចំផែនការធនធានសហគ្រាស ឬ enterprise resource planning […]
អានបន្ថែម