ពិព័រណ៍ Aluminium China នឹងត្រឡប់មកអង្រួនឧស្សាហកម្មអាលុយមីញ៉ូមចិនក្នុងខែកក្កដានេះ
Exhibitor Conglin’s booth at ALUMINIUM CHINA 2017 ពិព័រណ៍ពាណិជ្ជកម្មឈានមុខគេមួយនៅអាស៊ីទាក់ទងនឹងឧស្សាហកម្មអាលុយមីញ៉ូម ឈ្មោះថាAluminium China 2018 នឹងវិលត្រឡប់មកអង្រួនឧស្សាហកម្មអាលុយមីញ៉ូមចិនជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកក្កដាខាងមុខនេះនៅឯមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិស៊ាងហៃប្រទេសចិន។ ព្រឹត្តិការណ៍ពិព័រណ៍ឆ្នាំនេះនឹងការនាំមកនូវបច្ចេកវិទ្យានិងផលិតផលចុងក្រោយទាក់ទងនឹងឧស្សាហកម្មអាលុយមីញ៉ូមមកដាក់បង្ហាញ ដោយផ្តោតទៅលើការច្នៃប្រឌិតថ្មីៗដូចជា គ្រឿងបន្លាស់រថយន្ត គ្រឿងបង្គុំរថយន្តទម្ងន់ស្រាល និងពហុសម្ភារៈអាលុយមីញ៉ូមជាច្រើនបែបទៀត។ ជាមូយគ្នានេះដែរ ពិព័រណ៍ពាណិជ្ជកម្មនេះក៏ជាវេទិកាដើម្បីអោយម្ចាស់អាជីវកម្មក្នុងវិស័យពាក់ព័ន្ធបានមកជួបចរចារ បង្កើតភាពជាដៃគូរពាណិជ្ជកម្មបង្កើតបណ្តាញ ពង្រីកទីផ្សារក៏ដូចជាផ្លាស់ប្តូរគំនិតនិងផលិតផល។ លើសពីនេះ Aluminium China 2018 ក៏ជាវេទិកាផ្ដល់នូវការអប់រំក្នុងឧស្សាហកម្មអាលុយមីញ៉ូម ដែលជាប្រភពប្រមូលព័ត៌មានស្តីពីការផ្គត់ផ្គង់អាលុយមីញ៉ូមក្នុងប្រទេសចិនផងដែរ។ ក្នុងឆ្នាំ ២០១៧ប្រទេសចិនបានផលិតផលិតផលអាលុយមីញ៉ូមអេឡិចត្រូនិចរហូតដល់ទៅ ៣៦,៥ លានតោនដែលកើនឡើងប្រមាណ ១២,២ ភាគរយប្រៀបធៀបនឹង ២០១៦ ហើយការប្រើប្រាស់អាលុយមីញ៉ូមនេះបាននឹងកំពុងកើនឡើងជាបន្តបន្ទាប់ផងដែរ។ ចំពោះព្រឹត្តិការណ៍ក្នុងឆ្នាំនេះគឺនឹងធំជាងកាលពីនៅឆ្នាំ ២០១៧ ដោយរំពឹងថានឹងមានអ្នកចូលរួមជាង ២ ម៉ឺននាក់ ដែលក្នុងនោះភាគច្រើនគឺមកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសថៃ។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំនេះមានអ្នកតាំងពិព័រណ៍ដែលជាក្រុមហ៊ុនធំ ៗ ឈានមុខគេជាច្រើនចូលរួមដូចជា Chalco, Zhongwang, Weiqiao, Nanshan, […]
អានបន្ថែមកំណត់ហេតុក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (មិនា – មេសា ២០១៨)
១២ មិនា ការចុះត្រួតពិនិត្យលើកោះសម្បទាននៅខេត្តកែប នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញត្រួតពិនិត្យធ្វើអត្តសញ្ញាណកម្ម និងការអនុវត្តកិច្ចសន្យាវិនិយោគតាមបណ្ដាកោះមួយចំនួនពីរាជរដ្ឋាភិបាលកម្ពុជាក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីធានានូវតម្លាភាពក្នុងវិស័យនេះ។ ១៧ មិនា ការចុះពិនិត្យលើគម្រោងសាងសង់លំនៅដ្ឋានជូនគ្រួសារកងកម្លាំងប្រដាប់អាវុធនៅតំបន់ព្រំប្រទល់កម្ពុជា-ឡាវ ក្រុមការងារនាយកដ្ឋានសម្បទានដីសង្គមកិច្ចនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះកំណត់ទីតាំងសម្រាប់ខួងអណ្តូងទឹក ជូនគ្រួសារកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារនៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ និងបានចុះពិនិត្យទីតាំងដីជាក់ស្តែងសម្រាប់រៀបចំកែសម្រួលប្លង់ដីឡូតិ៍លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសាធារណ: ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅចំណុច ស្រែចំប៉ា ចន្លោះបង្គោលព្រំដែនលេខ ៣៧-៣៨ និងចំណុចស្វាយធំ ត្រង់បង្គោលព្រំដែនលេខ ៣៨-៣៩។ ១៩ មិនា សិក្ខាសាលានៅខេត្តសៀមរាបស្តីពីច្បាប់និងបទបញ្ញត្តិលើការសាងសង់ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅខេត្តសៀមរាប មានរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯឧ ឆាន់ សាផាន […]
អានបន្ថែមក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ធ្វើទំនើបកម្មប្លង់រឹងឱ្យមាន QR Code
ក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់របស់កម្ពុជា បានប្រកាសជាផ្លូវការពីការណែនាំឲ្យប្រើប្រាស់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី (ប្លង់រឹងថ្មី) ដែលមានភ្ជាប់ជាមួយប្រព័ន្ធ QR Code
អានបន្ថែមយុទ្ធនាការអប់រំស្ដីពីសៀវភៅសុវត្ថិភាពសំណង់នឹងបន្តធ្វើឲ្យគ្រប់ ២៥ ខេត្តក្រុង
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់សហការជាមួយសមាគមអ្នកសាងសង់កម្ពុជាបាននឹងកំពុងធ្វើយុទ្ធនាការចុះតាមបណ្ដាខេត្តក្រុងនានាដើម្បីអប់រំមន្រ្តីរាជការពាក់ព័ន្ធ ក្រុមហ៊ុនសំណង់ ជាពិសេសកម្មករដែលធ្វើការផ្ទាល់នៅការដ្ឋាន
អានបន្ថែមរថភ្លើងអាកាស ខ្សែដំបូង គ្រោងសាងសង់ឲ្យរួចរាល់ មុនស៊ីហ្គេមស៍២០២៣
ផ្លូវរថភ្លើងអាកាសដំបូងរបស់កម្ពុជា ដែលនឹងត្រូវតភ្ជាប់ពីម្ដុំផ្សារថ្មី ទៅកាន់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញនឹងត្រូវសាងសង់ក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ បន្ទាប់ពីការសិក្សាគម្រោងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន(JICA)
អានបន្ថែមស្ពានជ្រោយចង្វារចាស់នឹងបើកឲ្យប្រើប្រាស់វិញមុនបុណ្យចូលឆ្នាំថ្មី
គម្រោងកែលម្អស្ពានជ្រោយចង្វារចាស់ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន គ្រោងនឹងបញ្ចប់ការសាង់សង់មុនកាលកំណត់ នេះបើយោងតាមលោក ឈឹម ផល្លា ប្រធានយកដា្ឋនផ្លូវថ្នល់ ក្រសួងសារធារណការនិងដឹកជញ្ជូន។
អានបន្ថែមចិន គ្រោងសាងសង់សាកលវិទ្យាល័យធំមួយនៅជ្រោយចង្វារ
ឯកឧត្តមបណ្ឌិត អ៊ិត សំហេងនិងគណៈប្រតិភូចិន ក្នុងពិធីប្រគល់វត្ថុអនុស្សាវរីយ៍ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ដោយបានស្វែងយល់អំពីស្ថានភាព គោលនយោបាយអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ភាគីចិន មានគម្រោងចង់បង្កើតសាកលវិទ្យាល័យធំមួយនៅភ្នំពេញ ប្រទេសកម្ពុជា ដោយផ្តល់ការអបរំ ថ្នាក់មហាវិទ្យាល័យជាច្រើន ជាភាសាខ្មែរ ចិន និងភាសាផ្សេងទៀត។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះ បន្ទាប់ពីជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ នៃសាកល វិទ្យាល័យពហុបច្ចេកទេស ធានជីង (Tianjin Polyethnic University) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ Lian Jie លេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិន កាលពីព្រឹកថ្ងៃទី៥ មិថុនា នៅទីស្តីការក្រសួង។ យោងតាមភាគីចិនឲ្យដឹងថា គម្រោងនេះ នឹងជំរុញឲ្យសម្រេចបានជោគជ័យនាពេលឆាប់ៗខាងមុខ ក្នុងខួបលើកទី៦៥ នៃទំនាក់ទំនងដ៏ល្អ រវាងកម្ពុជានិងចិន។ ឯកឧត្តមក៏បានផ្តល់ការគាំទ្រជាមួយនឹងគម្រោងនេះ ប៉ុន្តែ ភាគីចិនអាចមានជំរើសប្រសិនបើការបណ្តុះបណ្តាលកម្រិតខ្ពស់យ៉ាងដូច្នេះ គឺចិនអាចធ្វើជាដៃគូជាមួយស្ថាប័នមួយចំនួនទៀតដែលពាក់ព័ន្ធ។ ទោះជាយ៉ាងណា ជំនួបនេះ មិនត្រូវគេបានបញ្ជាក់លម្អិតថា ពេលណា គម្រោងនេះ […]
អានបន្ថែមវិនិយោគិនអាមេរិកបោះទុនរាប់សែនដុល្លារជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជា
កាលពីថ្មីៗនេះ ក្រុមហ៊ុនវិនិយោគិនរបស់សហរដ្ឋអាមេរិក 500 Startups បានវិនិយោគដើមទុនរាប់សែនដុល្លារជាមួយនឹងក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះថាKhmerHome.com
អានបន្ថែមគម្រោងលំនៅដ្ឋានតម្លៃសមរម្យជាង ៣០០០ ខ្នងគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងខែវិច្ឆិ�
ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតឲ្យតំណាងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងយូអិនឌីភី (UNDP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យសម្រាប់ពលករ។ គម្រោងលំនៅដ្ឋានតម្លៃសមរម្យគ្រោងនឹងសាងសង់លើផ្ទៃដីប្រមាណ ៧ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលនឹងមានផ្ទះសរុប ចំនួន ៣,១៣៦ ខ្នង។ បច្ចុប្បន្ន គម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលរចនាប្លង់ស្ថាបត្យកម្ម។ កាលពីដើមខែ ឧសភា កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញប្រកាសរៀបចំកម្មវិធីប្រកួតប្រជែងរចនាប្លង់ ដើម្បីស្វែងរកប្លង់ស្ថាបត្យកម្មដែលប្រកបដោយនិរន្តរភាពនិងមិនប៉ះពាល់បរិស្ថាន ក៏ដូចជាឆ្លើយតបទៅនឹងរបៀបរស់នៅរបស់អ្នកមានប្រាក់ចំណូលទាបផងដែរ (អានបន្ថែម) ។ ការរចនាប្លង់ស្ថាបត្យកម្មនេះនឹងត្រូវបានបញ្ចប់នៅខែសីហា ហើយគម្រោងរំពឹងថានឹងបើកការដ្ឋានសាងសង់នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ គម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះ គឺជាកិច្ចសហការរវាងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និង UNDP ដែលធ្វើឡើងក្នុងគោលបំណងដើម្បីជួយដល់ប្រជាជនដែលមានប្រាក់ចំណូលទាបនៅក្នុងប្រទេសកម្ពុជាឲ្យមានលំនៅដ្ឋានសមរម្យ នេះបើយោងតាមប្រសាសន៍របស់ លោកជំទាវឧកញ៉ា លឹម ឈីវហូ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកាតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះផ្តល់អាទិភាពទិញដល់និយោជករបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ […]
អានបន្ថែមផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងចាប់ផ្តើមការសាងសង់ក្នុងខែវិច្ឆិកានេះ
ផ្លូវល្បឿនលឿនទំនើបដំបូងបង្អស់របស់កម្ពុជា ដែលភ្ជាប់ក្រុងភ្នំពេញទៅខេត្តព្រះសីហនុ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការសាសង់ក្នុងខែវិច្ឆិកាឆ្នាំនេះ ខណៈរដ្ឋាភិបាលបច្ចុប្បន្នកំពុងធ្វើការយ៉ាងសកម្មលើកិច្ចការសំណង
អានបន្ថែមសមាគមអ្នកវាយតម្លៃអចលនវត្ថុជំរុញឲ្យរដ្ឋាភិបាលបង្កើតច្បាប់ឈ្មួញជើងសារអចលនទ្រព្យ
ឧកញ៉ា ចេង ខេង ដែលជាប្រធានក្រុមបឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា
អានបន្ថែមកម្ពុជាបើកភ្លើងខៀវឲ្យចិនសាងសង់ទីក្រុងរណបលើដីជាង ៣០០ហិកតា ក្នុងខេត្តព្រៃវែង
ក្រុមហ៊ុនចិនមួយឈ្មោះថា Jiangxi Haihui Utility Co., Ltd. កាលពីថ្មីៗនេះបានប្រកាសគម្រោងសាងសង់ទីក្រុងរណបថ្មីមួយលើផ្ទៃដីទំហំប្រមាណ ៣០០ហិកតានៅមុខសាលាខេត្តព្រៃវែង ដែលគម្រោងនេះបានទទួលការស្វាគមន៍
អានបន្ថែម