ក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម ប្រកាសកែសម្រួលគោលការបង់រំលស់គម្រោងលំនៅដ្ឋានតម្លៃសមរម្យ

កាលពីថ្ងៃទី 2 ខែកុម្ភៈ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម ឯ.ក បានប្រកាសពីការកែសម្រួលគោលការបង់បង្រ្គប់ប្រាក់កក់ 30 ភាគរយរបស់គម្រោងលំនៅដ្ឋានតម្លៃសមរម្យរបស់ខ្លួន ដោយពន្យាររយៈពេលទូទាត់រហូតដល់ទៅ 24 ខែ

អាន​បន្ថែម

ក្រុមហ៊ុន Aecom ទទួលបានការគ្រប់គ្រងប្រព័ន្ធលើខ្សែផ្លូវរថភ្លើងម៉ាឡេស៊ី

ក្រុមហ៊ុនវិស្វកម្មអាមេរិក Aecom ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនចិន China Communications Construction Company (CCCC) ឲ្យត្រួតពិនិត្យមើលការដ្ឋានសាងសង់គម្រោងផ្លូវដែក East Coast Rail Link (ECRL) តម្លៃ ១៣ប៊ីលានដុល្លារនៅប្រទេសម៉ាឡេស៊ី។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន Aecom បានលើកឡើងថា ក្រុមហ៊ុននឹងមើលលើស្ថានីយរថភ្លើង ស្ពានផ្លូវដែក ផ្លូវដែករូងក្រោមដី និងឃ្លាំងទាំងអស់របស់គម្រោងដែលទាក់ទងនឹងការសាងសង់ខ្សែរថភ្លើងស្តង់ដារដើរដោយអគ្គិសនីនេះ ពីកំពង់ផែ Port Klang នៅភាគអាគ្នេយ៍នៃឧបទ្វីបម៉ាឡេស៊ីកាត់តាមទីក្រុងគូឡាឡាំពួរទៅក្រុង Pengkalan Kubor នៅព្រំដែនភាគឦសានជាប់ប្រទេសថៃ។ គម្រោងផ្លូវដែក ECRL គឺជាផ្នែកមួយនៃផែនការដឹកជញ្ជូនថ្នាក់ជាតិរបស់ម៉ាឡេស៊ី។ ការសាងសង់បានចាប់ផ្តើមកាលពីខែសីហាឆ្នាំមុន ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤។ នៅពេលបញ្ចប់ការសាងសង់ ខ្សែផ្លូវរថភ្លើងនេះនឹងភ្ជាប់ទីក្រុងសំខាន់ៗនៅឆ្នេរសមុទ្រខាងកើតរបស់ម៉ាឡេស៊ីទៅនឹងបណ្តាញផ្លូវដែកសំខាន់ៗរបស់ប្រទេស។ ខ្សែផ្លូវរថភ្លើងប្រវែង ៦៨៨គីឡូម៉ែត្រនេះត្រូវបានគេរំពឹងថានឹងដឹកអ្នកដំណើរ ៥.៤លាននាក់នៅឆ្នាំ២០៣០។ រថភ្លើងនឹងមានល្បឿនអតិបរមា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

អាន​បន្ថែម

៦,៧ប៊ីលានដុល្លារដាក់ស្នើដើម្បីលើកកំពស់ព្រលានយន្តហោះហ្វីលីពីន

សំណើទឹកប្រាក់ ៦.៧ប៊ីលានដុល្លារ សម្រាប់បង្កើនសមត្ថភាពលើសមុនបីដងរបស់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino (NAIA) ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ត្រូវបានដាក់ស្នើឡើងដោយសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុកមួយទៅកាន់ក្រសួងដឹកជញ្ជូនដើម្បីពិចារណា។ អាកាសយានដ្ឋានដែលមានអាយុកាល៧០ឆ្នាំនេះ មានសមត្ថភាពទទួលអ្នកដំណើរក្នុងមួយឆ្នាំចំនួន ៣០លាននាក់ ប៉ុន្តែអាកាសយានដ្ឋានបានទទួលភ្ញៀវជាអ្នកដំណើរលើស ហើយកាលពីឆ្នាំមុនមានអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានចំនួនជាង ៤២លាននាក់។ សំណើថ្មីនេះត្រូវបានដាក់ស្នើឡើងដោយសម្ព័ន្ធក្រុមហ៊ុនចំនួន ៧ ក្រុមហ៊ុនធំៗ ដោយមានទុនសរុបជាង ២.២ទ្រីលានប៉េសូ។ គម្រោងនេះមានពីរដំណាក់កាលដែលនឹងបង្កើនសមត្ថភាពទទួលអ្នកដំណើរដល់ ១០០លាននាក់ក្នុងមួយឆ្នាំ ប៉ុន្តែការព្យាករណ៍រំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១៣៥លាននាក់ នៅឆ្នាំ២០៣៥។ ការធ្វើឲ្យប្រសើរឡើងនេះគឺសំដៅធ្វើឲ្យ NAIA ក្លាយជាអាកាសយានដ្ឋានប្រចាំតំបន់មួយដូចជាអាកាសយានដ្ឋាន Changi របស់ប្រទេសសិង្ហបុរី និងអាកាសយានដ្ឋានសុវណ្ណភូមិនៅទីក្រុងបាងកក ហើយក្រុមហ៊ុនទាំង៧ បានជ្រើសយកអាកាសយានដ្ឋានអន្តរជាតិ Changi ជាដៃគូបច្ចេកទេសរបស់ខ្លួនក្នុងការស្តារឡើងវិញនូវអាកាសយានដ្ឋាន NAIA។

អាន​បន្ថែម

ការសាងសង់អគារបៃតងចាប់ផ្តើម

អគារដែលនឹងក្លាយជាអគារខ្ពស់បំផុតនិងល្បីល្បាញបំផុតមួយរបស់ប្រទេសសិង្ហបុរី និងដែលមានលក្ខណៈធម្មជាតិបៃតងនៅគ្រប់ជាន់ទាំងអស់នោះបានចាប់ផ្តើមសាងសង់ហើយ។ គម្រោងអគារ 88 Market Street ដែលមាន ៥១ជាន់នេះនឹងមានកម្ពស់ ២៨០ម៉ែត្រ និងផ្ទៃក្រឡាទំហំ ៩៣.០០០ម៉ែត្រការ៉េ។ អគារនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដាណឺម៉ាក Bjarke Ingels Group (BIG) និងក្រុមហ៊ុនអ៊ីតាលី Carlo Ratti Associati (CRA) ហើយផ្នែកខាងក្រៅនៃអគារនឹងធ្វើឡើងពីដែកថែបនិងកញ្ចក់ព្រមទាំងរុំព័ទ្ធដោយលក្ខណៈបៃតង។ សួនព្រៃឈើសាធារណៈ និងទីធ្លា នឹងស្ថិតនៅជាន់ផ្ទាល់ដី ហើយ “សួនព្រៃដង្គំបៃតង (Green Oasis)” ចំនួន៤ជាន់នឹងស្ថិតនៅចន្លោះរវាងជាន់លំនៅដ្ឋាន (៨ជាន់ដំបូង) និងជាន់ការិយាល័យ (២៩ជាន់ខាងលើ)។ គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយក្រុមហ៊ុនអភិវឌ្ឍន៍ CapitaLand របស់សិង្ហបុរី និងក្រុមហ៊ុន Mitsubishi Estate របស់ជប៉ុន។

អាន​បន្ថែម

កំណត់ហេតុព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៖ ខែវិច្ឆិកា-ខែធ្នូ ឆ្�

ការងារប្រចាំខែត្រូវបានត្រួតពិនិត្យ ទី០៦ ខែវិច្ឆិកា: រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែសម្រាប់ខែតុលា និងកំណត់គោលដៅថ្មីសម្រាប់ខែវិច្ឆិកា​​។ នៅក្នុងកិច្ចប្រជុំផ្លូវការនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើសេចក្តីប្រកាសកំណត់ឲ្យមន្រ្តីធ្វើការប្តេជ្ញាដ៏មុតមាំដើម្បីសម្រេចនូវគោលដៅរួមសម្រាប់ក្រសួង។ គម្រោងលំនៅឋានតម្លៃសមរម្យចាប់ផ្តើម ថ្ងៃទី០៨ ខែវិច្ឆិកា: គម្រោងលំនៅឋានតម្លៃសមរម្យដំបូងគេក្នុងទីក្រុងភ្នំពេញឈ្មោះ Arakawa Residence ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ទីក្រុងភ្នំពេញ បានចាប់បុកគ្រឹះជាផ្លូវការហើយនៅដើមខែវិច្ឆិកាក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីសំណង់ ឯកឧត្តម ជា សុផារ៉ា។ គម្រោងលំនៅឋានតម្លៃទាបដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនជប៉ុន Arakawa នេះ មានតម្លៃ ៧០លានដុល្លារ និងមានយូនីតសរុបចំនួន ២០០០។ ខេត្តចំនួន៣​ ស្ថិតក្រោមសេចក្តីព្រាងប្លង់មេដែលត្រូវពិនិត្យឡើងវិញ ថ្ងៃទី១៤ ខែវិច្ឆិកា: ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានព្រាងប្លង់មេដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែប្រសើរឡើងនៅតាមបណ្តាខេត្តទេសចរណ៍សំខាន់ៗ។ រដ្ឋមន្រ្តីសំណង់ ឯកឧត្តម ជា សុផារ៉ា បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យឡើងវិញលើចក្ខុវិស័យប្លង់មេសម្រាប់ឆ្នាំ២០៣៥ ដែលរួមមានខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ រដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់មន្រ្តីដែលត្រូវបានជ្រើសរើសថ្មី ថ្ងៃទី១៧ ខែវិច្ឆិកា: ក្រុមមន្រ្តីដែលត្រូវបានជ្រើសរើសថ្មីដើម្បីបំពេញការងារនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលដំបូន្មានពីរដ្ឋមន្ត្រី ឯកឧត្តម ជា […]

អាន​បន្ថែម

ការរចនាប្លង់កន្លែងសម្រាប់ការធ្វើដំណើរឆ្លងកាត់នៅទីក្រុងសេអ៊ូលឈ្នះពានរង្វាន់

ក្រុមហ៊ុនបារំាង Dominique Perrault Architecture បានឈ្នះការប្រកួតប្រជែងអន្តរជាតិក្នុងការរចនាប្លង់កន្លែងដឹកជញ្ជូន និងមជ្ឈមណ្ឌលទិញទំនិញដែលមានតម្លៃ ១.២ប៊ីលានដុល្លារនៅសង្កាត់ Gangnam ទីក្រុងសេអ៊ូល។ ការអភិវឌ្ឍសម្រាប់ការប្រើប្រាស់ចម្រុះនៅទីប្រជុំជនទីក្រុងសេអ៊ូលនេះ នឹងមានស្ថានីយរថភ្លើង ហាងលក់ទំនិញ វិចិត្រសាល មជ្ឈមណ្ឌលសិក្សាធិការ និងសួនឧទ្យាន ហើយនៅពេលបញ្ចប់ការសាងសង់ វានឹងក្លាយជាកន្លែងក្រោមដីដ៏ធំបំផុតក្នុងប្រទេសកូរ៉េខាងត្បូង។ ការអភិវឌ្ឍនេះមានឈ្មោះថា “Lightwalk” មានទំហំ ១៦០ពាន់ម៉ែត្រការ៉េ មានជាន់ក្រោមដីចំនួន ៦ជាន់ ជាមួយនិងសួនឧទ្យាន “Green Land” ទំហំ ២៨ពាន់ម៉ែត្រការ៉េនៅខាងលើ។ គម្រោងនេះត្រូវបានដាក់ឈ្មោះតាមពិដានកញ្ចក់ដ៏ធំសម្បើមដែលអាចឲ្យពន្លឺចាំងចូលទៅខាងក្នុងអគារ។ ក្រុមហ៊ុន Dominique Perrault Architecture បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា “គម្រោងនេះមានលក្ខណៈតូច ប៉ុន្តែប្រកបដោយថាមពលដ៏ខ្លាំង ដែលបង្ហាញនូវវត្តមាននៃស្ថានីយដឹកជញ្ជូនសាធារណៈរួមបញ្ចូលគ្នាដ៏សំខាន់ថ្មីមួយសម្រាប់ទីក្រុងសេអ៊ូល។”

អាន​បន្ថែម

អង់គ្លេសប្រកាសលក់ស្ថានទូតរបស់ខ្លួនក្នុងប្រទេសថៃ

ការិយាល័យ Foreign and Commonwealth របស់ចក្រភពអង់គ្លេស (FCO) នឹងលក់ស្ថានទូតអង់គ្លេសនៅទីក្រុងបាងកកដែលមានទំហំ ៣.៧ហិកតា នៅក្នុងតំបន់ Wireless Road ក្នុងប្រទេសថៃ ក្នុងតម្លៃ៦០០លានដុល្លារ។

អាន​បន្ថែម

ការរួមបញ្ចូលគ្នានៃអចលនទ្រព្យវៀតណាមឈានដល់តម្លៃខ្

ការវិនិយោគបរទេសប្រកបដោយស្ថិរភាពក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមបានធ្វើឲ្យមានការរួមបញ្ចូលគ្នា និងការទិញយក (M&A) ដែលឈានដល់តម្លៃខ្ពស់មួយក្នុងកំណត់ត្រាតម្លៃគឺ ១.៥ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០១៧ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុនអចលនទ្រព្យនិងការគ្រប់គ្រងការវិនិយោគ JLL ដែលបានរាយការណ៍នៅក្នុង DEALSTREETASIA។

អាន​បន្ថែម

មីយ៉ាន់ម៉ាឋិតក្រោមសម្ពាធអត្រាការប្រាក់

រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ា កំពុងទទួលរងសម្ពាធពីវិស័យអចលនទ្រព្យក្នុងការកាត់បន្ថយអត្រាពន្ធលើប្រាក់ចំណេញ និងអត្រាការប្រាក់លើកម្ចីដើម្បីជួយជម្រុញការវិនិយោគនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។

អាន​បន្ថែម

Mitsubishi បានបង្ហាញខ្លួនក្នុងវិស័យសំណង់នៅទីក្រុងហូជីមិញ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Mitsubishi Corporation (MC) បានប្រកាសថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការចូលរួមរបស់ខ្លួននៅក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលកំពុងដំណើរការនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

អាន​បន្ថែម

អគារតេជោសន្តិភាពកម្ពស់ ៩ជាន់ តម្លៃជាង២៣ លានដុល្លារ ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ

អគារព្យាបាលជំងឺមហារីក និងសម្ភព ដែលមានឈ្មោះថា «អគារតេជោសន្តិភាព» ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យកាល់ម៉ែត្រ ដាក់សម្ពោធ​ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៥​ ព្រឹកមិញនេះ។ អាគារតេជោសន្តិភាព ត្រូវបានសាងសង់ឡើងអំពីបេតុងអាម៉េមានទទឹង ៤០.៥០ម៉ែត្រ បណ្តោយ ៤៨.៦០ម៉ែត្រ មានកម្ពស់ ៩ជាន់ ហើយបានចំណាយថវិកាសាងសង់តម្លៃជាង ២៣លានដុល្លារ។ អគារដ៏ថ្មីសន្លាងនេះ មានលក្ខណៈពិសេសដែលរៀបចំ និងរចនាដោយស្ថាបត្យករជាតិ និងអ្នកជំនាញការអន្តរជាតិ ហើយត្រូវបានបែងចែកចេញជាពីរផ្នែកដាច់ពីគ្នា ដោយរក្សាបាននូវសុវត្ថិភាពខ្ពស់រវាងមជ្ឈមណ្ឌលជាតិជំងឺមហារីក និងសម្ភព ដោយអគារមជ្ឈមណ្ឌលជាតិជំងឺមហារីកបានប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយនៃប្រតិកម្មនុយក្លេអ៊ែរ និងដំបូងបំផុតនៅកម្ពុជាក្រោមជំនួយពីប្រទេសបារាំង និងការគាំទ្រពីទីភ្នាក់ងារអន្តរជាតិនៃថាមពលនុយក្លេអ៊ែរ (IAEA)។ គួរជម្រាបផងដែរថា ក្នុងរយៈពេលជាង ១០ថ្ងៃមកនេះ កម្ពុជាបានសម្ពោធដាក់អោយប្រើប្រាស់អគារសុខាភិបាលចំនួន ២ ដើម្បីព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ អាគារដែលបានសម្ពោធកាលពីសប្តាហ៍មុនគឺនៅមន្ទីរពេទ្យរុស្សីសម្រាប់ព្យាបាលជំងឺទូទៅ និងអគារថ្មីមួយទៀតថ្ងៃនេះគឺនៅមន្ទីរពេទ្យកាល់ម៉ែត្រសម្រាប់បីព្យាបាលជំងឺមហារីក និងសម្ភព។

អាន​បន្ថែម

ក្រុមហ៊ុន Singha និងក្រុមហ៊ុន Hong Kong Land ចុះកិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា

ក្រុមហ៊ុន Singha និងក្រុមហ៊ុន Hong Kong Land ចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍គម្រោងខុនដូប្រណិតនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលទីក្រុងបាងកក។

អាន​បន្ថែម