អគារការិយាល័យកណ្តាលរបស់ធនាគារស្ថាបនានឹងប្រែមុខមាត់ថ្មីក្នុងឆ្នាំ២០២០
អគារដែលមានតម្លៃប្រមាណ៥២.៧លានដុល្លារអាមេរិកនេះ គឺធ្វើឡើងសំរាប់ការិយាល័យកណ្តាលរបស់ធនាគារស្ថាបនា គម្រោងនេះគ្រោងនឹងបញ្ចប់អោយរួចរាល់ក្នុងឆ្នាំ២០២០ នេះបើយោងតាមរបាយការណ៍មួយរបស់ Pulse News។ អគារមួយនេះមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៧២ និង ១៧៤ មាន ១៩ជាន់ ព្រមទាំងមានជាន់ក្រោមដី ៤ជាន់ទៀត ហើយផ្ទៃក្រឡាសរុបទាំងអស់របស់អគារគឺ ៣៣.១៣៥ ម៉ែត្រការ៉េ។ ការិយាល័យកណ្តាលថ្មីនេះ គឺសង់ឡើងដើម្បីពង្រីកទីតាំងអោយល្អប្រសើរជាងមុន និងជាពិសេសតំរូវអោយសមសម្រប ទៅនឹងចំនួនបុគ្គលិកដែលមានការកើនឡើងច្រើនជាងមុន ក្នុងនោះក៏មានការប៉ានប្រមាណថាចំនួនបុគ្គលិកទាំងអស់អាចមានរហូតដល់ទៅ១,២០០នាក់។ ចំពោះក្រុមហ៊ុនដែលទទួលបន្ទុកលើការសាងសង់នេះគឺជាក្រុមហ៊ុនមួយដែលមកពីប្រទេសកូរ៉េខាងត្បូងឈ្មោះ Lotte Engineering & Construction Co. (Lotte E&C) ការិយាល័យកណ្តាលថ្មី គឺជានិមិត្តរូបនៃការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់ធនាគារស្ថាបនា ដែលជាចលករយ៉ាងសកម្មនៅក្នុងភាពរីកចម្រើននៃវិស័យធនាគារដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក៏ដូចជាការលើកកម្ពស់សហគ្រិនរបស់ប្រទេសផងដែរ នេះបើតាមប្រសាសន៏របស់លោក Han Chang-Woo ប្រធានក្រុមប្រឹក្សាភិបាលរបស់ ម៉ារ៉ូហាន់ គ្រុប ក្នុងពិធីបញ្ចុះ បឋមសិលាបើកការដ្ឋានសាងសង់ការិយាល័យកណ្តាលធនាគារ ស្ថាបនា។ រូបភាពី ធនាគារស្ថាបនា ភីអិលស៊ី រូបភាពពី ធនាគារស្ថាបនា ភីអិលស៊ី
អានបន្ថែមស្ពានអាកាសស្តុបផ្សារដីហុយ ត្រូវបានដាក់អោយយានយន្តធ្វើចរាចរទ្វេរទិសជាថ្មីម្តងទៀត
យោងតាមសេចក្តីប្រកាសរបស់ ក្រសួងសាធារណៈការនិងដឹកជញ្ចូន បានបញ្ជាក់ថា ស្ពានអាកាសផ្សារដីហុយដែលនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីបានបើកជាបណ្តោះអាសន្នជាសាធារណៈម្តងទៀតនៅព្រឹក ថ្ងៃទី១០ខែឧសភា នេះតទៅ។ ស្ពាននេះត្រូវបានដាក់អោយយានយន្តធ្វើដំណើរជាបណ្តោះអាសន្នរួចម្តងមកហើយកាលពីមុនបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងទៅនេះ ក៏ប៉ុន្តែត្រូវបានបិទវិញដើម្បីបញ្ចប់ការសាងសង់ដែលនៅសេសសល់។ បើតាមប្រសាសន៍របស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានអោយដឹងថា ការដាក់ឱ្យដំណើរការលើកនេះ នឹងមិនមានការបិទទៀតទេ ព្រោះការសាងសង់ទាំងអស់ត្រូវបានបញ្ចប់ រួចរាល់ជាស្ថារពរហើយ។ ដូច្នេះការដាក់ឱ្យដំណើរការលើកនេះ នឹងអនុញ្ញាតឱ្យរថយន្តក្រុងធ្វើចរាចរលើស្ពានបានផងដែរ ដើម្បីជាការសម្រួលដល់ចរាចរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ថែមមួយកម្រិតទៀត។ ស្ពានអាកាសមួយនេះគឺជាស្ពានអាកាសទី៥ នៅរាជធានីភ្នំពេញ ដែលមានប្រវែង ៩០៥ ម៉ែត្រនិងទទឹង ១៦៥ម៉ែត្រ ដែលបានចាប់ផ្តើមសាងសង់កាលពី ខែសីហា ឆ្នាំ២០១៦។
អានបន្ថែមខេត្តព្រះសីហនុគ្រោងនឹងស្វាគមន៏រោងចក្រចំនួន ៣០០ កន្លែងទៀតនាពេលអនាគតដ៏ខ្លីខាងមុខ�
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) គ្រោងនឹងអភិវឌ្ឍខ្លួនជាតំបន់ឧស្សាហកម្មគំរូអេកូឡូស៊ីដ៏ធំមួយ ដោយគ្រោងនឹងបណ្តាក់ទុនសាងសង់រោងចក្រចំនួន ៣០០កន្លែងបន្ថែមទៀតដែលនឹងជួយផ្តល់ឱកាសការងាររដល់កម្មករក្នុងស្រុកប្រមាណពី ៨ ទៅ ១០ម៉ឺននាក់នាពេលអនាគត។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អង្គការអភិវឌ្ឍន៍ឧស្សាហកម្ម អង្គការរបស់សហប្រជាជាតិ (UNIDO) និងមូលនិធិសិនជិន សម្រាប់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរអន្តរជាតិ (SFIEC)កាលពីថ្ងែទី ៩ ឧសភា កន្លងមកនេះ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីអោយមូលនិធិសិនជិនបានធ្វើកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរអន្តរជាតិ (SFIEC)ចែករំលែកនូវបទពិសោធន៍លើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសសិនជិន ដ៏ដូចជាដើម្បីបើកអោយឱកាសអោយពួកគេបានស្វែងរកដៃគូរវិនិយោគនៅក្នុងវិស័យនានានៅក្នុងប្រទេសកម្ពុជាផងដែរ។ ទាំងនេះគឺដើម្បីអោយកម្ពុជាបានរៀនសូត្រនិងកែប្រែយកបទពិសោធន៍ពីប្រទេសចិនដើម្បីយកមកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរបស់ខ្លួនអោយមានភាពរឹងមាំនឹងល្បីល្បាញដូចនៅសិនចិនផងដែរ ពោលគឺធ្វើអោយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្លាយជា “សិនជិនកម្ពុជា”។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឬ SSEZគឺជាតំបន់សេដ្ឋកិច្ចដែលមានសកម្ម ភាពខ្លាំងជាងគេក្នុងចំណោមតំបន់សេដ្ឋកិច្ចទាំងបួនក្នុងខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទំហំផ្ទៃដីសរុប ១១១៣ហិចតា ស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៤ មានចម្ងាយ១២គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងស្ថានីយ៏រថភ្លើង និង៣គីឡូម៉ែត្រពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ។ បច្ចុប្បន្នបានអភិវឌ្ឍរួចមកហើយលើផ្ទៃដីជាង ៥០០ ហិចតា ជាមួយនឹងដៃគូវិនិយោគដែលបានចុះបញ្ជីចំនួនជាង ១១៨ គម្រោង រោងចក្រសរុប ៩៨ កន្លែង និងចំនួនបុគ្គលិកកម្មករសរុបជាង ២១០០០នាក់។ ចំពោះដំណាក់កាលបន្ទាប់ ដូចដែលបានលើកឡើងខាងលើគឺនឹងមានការសាងសង់រោងចក្របន្ថែមដើម្បីអភិវឌ្ឍខ្លួនជាតំបន់ឧស្សាហកម្មគំរូអេកូឡូស៊ីដ៏ធំមួយនៃប្រទេសកម្ពុជា។ គួសបញ្ជាក់ផងដែរថាកិច្ចប្រជុំមិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយទេទាក់ទងនឹងកាលបរិច្ឆេទនៃការចាប់ផ្ដើមអភិវឌ្ឍដំណាក់កាលទី ២នេះ។ ក្រៅពីវិស័យឧស្សាហកម្ម ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុបាននិងកំពុងមានសន្ទុះយ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យដែលមានគម្រោងជាច្រើនដូចជាខុនដូសណ្ឋាគារផ្ទះល្វែងនិងកាស៊ីណូ បានបង្ហាញខ្លួន។
អានបន្ថែមពិព័រណ៍ស្ថាបត្យកម្មកម្ពុជានិងការតុបតែងលើកទី៣នឹងមកដល់ឆាប់ៗនេះ
ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែង នឹងមកអង្រួនវិស័យសំណង់នៃប្រទេសកម្ពុជាជាលើកទី ៣ ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែ ឧសភា ឆ្នាំ២០១៨ខាងមុខនេះ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍ស្ថាបត្យកម្មនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុនថៃ ICVeX Co និងសមាគមស្ថាបត្យករកម្ពុជា (CSA) ដែលក្នុងឆ្នាំនេះផ្តោតសំខាន់ទៅលើប្រធានបទ “ការរចនាកន្លែងធ្វើការ និងការរស់នៅកាន់តែប្រសើរ”។ ពិព័រណ៍ដែលមានរយៈពេលបីថ្ងៃនេះនឹងប្រមូលផ្តុំនូវស្ថាបត្យករ អ្នករចនាផ្ទៃក្នុង អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងអ្នកជំនាញសាងសង់អគារឈានមុខគេជាង ១៥០ ប្រេនទំាងក្នុងស្រុក និងអន្តរជាតិដើម្បីមកដាក់បង្ហាញពីផលិតផល និងភាពច្នៃប្រឌិតថ្មីបំផុតរបស់ពួកគេ ក៏ដូចជាដើម្បីផ្លាស់ប្តូរនូវគំនិតច្នៃប្រឌិតនិងនិន្នាការថ្មីៗបំផុតនៅក្នុងវិស័យនេះផងដែរ។ បើតាមប្រសាសន៏លោក Chinakit Viphavakit ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ ICVeX បានអោយដឹងថា ៖ “យើងសង្កេតឃើញថាការរៀបចំពិព័រណ៏នៅក្នុងព្រះរាជាណាចក្រកម្ពុជា២ឆ្នាំកន្លងមកនេះមានភាពជោគជ័យ ដែលចំនួនក្រុមហ៊ុចូលរួមដាក់ពិព័រណ៏និងអ្នកចូលរួមទស្សនាបានកើនឡើងជាលំដាប់។ ក្នុងឆ្នាំ 2017 ការតាំងពិព័រណ៍នេះបានស្វាគមន៍ភ្ញៀវចំនួនជាង ៤៣០៩ នាក់ដែលតួលេខនេះមានការកើនឡើង ២៣ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៦”។ ក្រៅពីការដាក់បង្ហាញនូវផលិតផល ពិព័រណ៍ក្នុងឆ្នាំនេះក៏មានជាសិក្ខាសាលា ការធ្វើបទបង្ហាញ ការប្រកួតប្រជែងលើការរចនាសម្រាប់សិស្សានុសិស្ស និងសកម្មភាពផ្សេងៗទៀតក្នុង គោលបំណងផ្ដល់ចំណេះដឹងទាក់ទងនឹងវិស័យនេះដល់អ្នកចូលរួមផងដែរ។ ក្នុងសិក្ខាសាលាក៏នឹងមានវាគ្មិនសំខាន់ៗជាច្រើនចូលរួមដូចជា ឯកឧត្តម ទូស […]
អានបន្ថែមឱកាសរីកចម្រើនថ្មីនៃអចលនទ្រព្យសម្រាប់វិស័យទេសចរណ៍ដែលផ្តោតអ្នកទិញជាជនជាតិចិន
សម្រាប់វិនិយោគិនបរទេសភាគច្រើន កម្ពុជានៅតែមានភាពទាក់ទាញដោយសារតែអចលនទ្រព្យមានតម្លៃទាបតែផ្តល់ផលពីការជួលខ្ពស់។
អានបន្ថែមតំបន់ឆ្នេរក្នុងប្រទេសអាស៊ានកំពុងទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិនបរទេស
ខណៈពេលដែលទីផ្សារនៅអាស៊ានមានការរីកចំរើនយ៉ាងខ្លាំងផ្នែកអចលនទ្រព្យ ដោយសារមានការកើនឡើងនូវការវិនិយោគដោយផ្ទាល់ពីបរទេសនោះ អ្នកទិញអចលនទ្រព្យកំពុងសម្លឹងមើលទីក្រុងធំៗ
អានបន្ថែមស្ពានឆ្លងសមុទ្រវែងជាងគេនៅលើពិភពលោកនឹងបើកអោយដំណើរការក្នុងឆ្នាំ២០១៨នេះ ការអភិវឌ្ឍន៍គម្រោង និងសំណង់ 08 ឧសភា 2018 Samsung ស្ពានឆ្លងសមុទ្រវែងជាងគេនៅលើពិភពលោកនឹងបើកអោយដំណើរការក្នុងឆ្នាំ២០១៨នេះ កាលពីពេលថ្មីៗនេះប្រទេសចិនបានបំបែកកំណត់ត្រាមួយ ដោយបានបញ្ចប់ការសាងសង់ស្ពានឆ្លងកាត់សមុទ្រដែលវែងជាងគេនៅលើពិភពលោក ស្ពានមួយខ្សែនេះបានតភ្ជាប់រវាងទីក្រុងធំៗបី ហុងកុង ម៉ាកាវ និងហ្ស៊ូហៃ (Zhuhai) នេះបើតាមរបាយការណ៍របស់ព័ត៌មាន CNN។ ស្ពានហុងកុង-ហ្ស៊ូហៃ-ម៉ាកាវនេះ លាតសន្ធឹងប្រវែង ៥៥ គីឡូម៉ែតលើផ្ទៃសមុទ្រ Pearl River Delta ដែលប្រវែងនេះស្មើនឹងចំងាយពីភ្នំពេញទៅអ្នកលឿង។ តាមបណ្តោយស្ពានឆ្លងសមុទ្រមួយនេះគឺមានមួយកំណាត់ដែលនៅចន្លោះកណ្តាលនៃស្ពាន មានប្រវែងប្រមាណជា ៦,៧ គីឡូម៉ែត្រ ត្រូវបានគេសង់ចុះទៅក្រោមសមុទ្រជម្រៅជាង ៤៤ម៉ែត្រ ដែលរូងក្រោមសមុទ្រនេះតភ្ជាប់ដោយកោះសិប្បនិម្មិតចំនួនពីរ។ ការសង់ចុះទៅក្រោមដីនេះគឺដើម្បីបញ្ជៀសចរាចរនាវាជាង ៤០០០ គ្រឿងដែលឆ្លងកាត់សមុទ្រក្នុងតំបន់នោះ។ ស្ពាននេះវែងជាងស្ពាន The Golden Gate ក្នុងទីករុងសាន់ហ្វ្រាន់ស៊ីស្កូនៃសហរដ្ឋអាមេរិក២០ ដង ហើយប្រើប្រាស់ដែកក្នុងការសាងសង់ប្រមាណជាង ៤២ម៉ឺនតោន ដែលស្មើនឹង ៦០ ដងនៃដែកទូរអ៊ែលហ្វែល(Eiffel Tower)នៅប្រទេសបារាំង។ ដើម្បីសម្រេចបាននូវកំណត់ត្រាស្ថាបត្យកម្មដ៏ធំនេះ មិនត្រឹមតែកំពូលវិស្វករជនជាតិចិននោះទេដែលមានចំណែកក្នុងការសាងសង់គម្រោងនេះ នៅមានអ្នកជំនាញមកពីប្រទេសផ្សេងៗចំនួន ១៤ ប្រទេសក៏បានចូលរួមផងដែរ រួមមានអង់គ្លេស អាមេរិក ដេនម៉ាក ស្វ៊ីស ជប៉ុន ហូឡង់ និង ប្រទេសជាច្រើនទៀត។ ស្ពាននេះប្រើរយៈពេលសាង់សង់ត្រឹមតែ ៧ ឆ្នាំប៉ុណ្ណោះដែលចាប់ផ្តើមសាងសង់កាលឆ្នាំ ២០១១ ហើយតំឡើងកំណាត់ចុងក្រោយកាលពីខែឧសភាឆ្នាំ ២០១៧ កន្លងទៅនេះ ក្នុងនោះដែរថវិកាប្រមាណ ២ម៉ឺនលានដុល្លារ ត្រូវបានប្រើប្រាស់ក្នុងគម្រោងនេះ។ ស្ពានហុងកុង-ហ្ស៊ូហៃ-ម៉ាកាវ នេះគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។ ក្រោយបើកអោយប្រើប្រាស់ជាសាធារណៈ ស្ពាននេះនឹងជួយកាត់បន្ថយរយៈពេលនៃ ធ្វើដំណើររវាងតំបន់សេដ្ឋកិច្ចធំៗទាំងបី បានជាងពាក់កណ្តាល ពោលគឺត្រឹមតែ ៣០ នាទីប៉ុណ្ណោះពីហុងកុងទៅម៉ាកាវ ។ ក្រុមការងារបានព្យាករណ៍ថានឹងមានរថយន្តប្រមាណ ៤ម៉ឺន គ្រឿងនឹងបើកឆ្លងកាត់ស្ពានថ្មីនេះក្នុងមួយថ្ងៃ។ ស្ពាននេះមិនត្រឹមតែជាភស្តុតាងបញ្ជាក់ពីបច្ចេកទេសវិស្វកម្មប្រទេសចិននោះទេ ប៉ុន្តែជាការបង្ហាញនូវឥទ្ធិពលនិងអំណាចនៃនយោបាយភូមិសាស្ត្ររបស់ប្រទេសចិនផងដែរ។ CMED Construction Related News ក្រុមហ៊ុន ZHENG HENG និង Cushman & Wakefield ក្លាយដៃគូយុទ្ធសាស្�… 05 04 2019 ស្ពានជ្រោយចង្វារចាស់តម្លៃ៣៣លានដុល្លារដាក់�… 03 04 2019 ព្រលានយន្តហោះភ្នំពេញថ្មីនឹងចាប់ផ្តើមសាងសង�… 17 03 2019 សារព័ត៌មានបរទេស៖ តើគម្រោងតារាសាគរនៅកោះកុងប�… 05 03 2019 ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ នឹងបើក�… 05 03 2019
Sorry, this entry is only available in English.
អានបន្ថែមការវិនិយោគអចលនទ្រព្យជំរុញសេដ្ឋកិច្ចមីយ៉ាន់ម៉ា
ទីផ្សារអចលនទ្រព្យដែលកំពុងរីកលូតលាស់ខ្លាំងក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើឲ្យវិស័យអចលនទ្រព្យស្ថិតក្នុងប្រភពកំពូលបីសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសកាលពីឆ្នាំមុន។
អានបន្ថែមVinhomes ចុះបញ្ជីក្នុងផ្សារហ៊ុនហូជីមិញ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់វៀតណាមបានចុះបញ្ជីភាគហ៊ុនចំនួន ២,៧ប៊ីលានហ៊ុននៅក្នុងផ្សារហ៊ុនហូជីមិញ (HoSE) សម្រាប់វីឡាប្រណីត និងអាផាតមិនរបស់ខ្លួន។
អានបន្ថែមស្រទាប់ការពារជម្រាបប្រើសារធាតុរាវ (Liquid Applied Membranes – LAM)
ការពារការជ្រាបទឹកដំបូលផ្ទះរបស់អ្នកនៅមុនរដូវភ្លៀង ខណៈពេលដែលរដូវវស្សាឈានមកដល់ឆាប់ៗនោះ វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវការពារការជ្រាបទឹកនៅផ្ទះ និងគម្រោងសាងសង់របស់អ្នក។ ក្រុមហ៊ុនការពារការជ្រាបទឹកបានដាក់ចេញនូវជម្រើសផលិតផលផ្សេងៗទៅតាមតម្រូវការរបស់អតិថិជនដូចជា ស្រទាប់ការពារប្រើបន្ទះដុតភ្លើង (Torch-on Sheet Membrane) ស្រទាប់ការពារប្រើ PVC (PVC base membrane) ស្រទាប់ការពារប្រើធាតុសើម (Wet-applied membrane) ជាដើម។ ជម្រើសមួយទៀតដែលសន្សំសំចៃ រហ័ស និងងាយស្រួលប្រើនោះ គឺស្រទាប់ការពារប្រើធាតុរាវ (Liquid Applied Membranes – LAM)។ តើផលិតផលនេះប្រើនៅកន្លែងណា? LAM គឺជាដំណោះស្រាយការពារការជ្រាបទឹកដ៏ល្អសម្រាប់ដំបូលរាប ឬដំបូលទេរក្នុងការងារសាងសង់ថ្មី និងការងារជួសជុល។ ថ្នាំកូតការពារជ្រាបទឹកក៏សមស្របសម្រាប់ជញ្ជាំងខាងក្រៅ ឬជញ្ជាំងព្រុំនៅចុងដំបូលផងដែរ។ ផលិតផលនេះក៏អាចប្រើលើស្រទាប់ខាងក្រោមទាំងអស់ដូចជា បេតុង ឥដ្ឋ និងថ្ម Bituminous Felt ថ្នាំកូតការពារសំណើម (Bituminous Coatings) ស្រទាប់ឈើ ថ្នាំលាប និងថ្នាំកូត… តើផលិតផលនេះមានអត្ថប្រយោជន៍អ្វីខ្លះ? ក្រៅពីជាថ្នាំកូតការពារជ្រាបទឹកដែលអាចទុកចិត្តបាន និងប្រើបានយូរហើយនោះ LAM ក៏ជួយផ្តល់នូវសោភណភាពផងដែរ។ LAM មានពណ៌ផ្សេងដូចជា ពណ៌បៃតង ពណ៌ក្រហម […]
អានបន្ថែមស្ពានបាឡេឫស្សីកែវ-ជ្រោយចង្វារបើកអោយប្រើប្រាស់ជាសាធារណៈហើយ
ស្ពានបេឡេឫស្សីកែវ-ជ្រោយចង្វារ ស្ពានបាឡេឫស្សីកែវ-ជ្រោយចង្វារបានបញ្ចប់ការសាងសង់រួចរាល់ហើយនឹងដាក់សម្ពោធអោយប្រើប្រាស់ជាសាធារណៈនៅល្ងាចថ្ងៃទី៨ ខែឧសភា នេះបើយោងតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្តី។ ស្ពាននេះបានបញ្ចប់ការសាងសង់កាលពីចុងខែមេសាមកម្លេះ ប៉ុន្តែពុំទាន់បើកអោយប្រើប្រាស់ជាសាធារណៈ ដោយសារក្រុមការងារត្រូវចំណាយពេលមួយរយៈដើម្បីធ្វើតេស្តទ្រទម្ងន់ ក៏ដូចជាការតម្លើងស្លាកសញ្ញាចរាចរ ការលាបគំនូសចរាចរ និងការតម្លើងភ្លើងស្តុបថ្មីជាដើម។ ស្ពានបាឡេនេះមានប្រវែង ៥០៦ ម៉ែត្រនិងទទឹង ១២ ម៉ែត្រ តភ្ជាប់ពីចំណុចស្ថានីយ៍ប្រេងសូគីម៉ិចលើផ្លូវជាតិលេខ៥ ទៅកាន់ជ្រោយចង្វារ។ វាជាស្ពានបណ្តោះអាសន្នដែលសាងសង់ឡើងដើម្បីជួយសម្រួលចរាចរក្នុងអំឡុងពេលស្ពានមិត្តភាពកម្ពុជា – ជប៉ុនកំពុងជួសជុលឡើងវិញ។ ស្ពានបាឡេនេះចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនអាណិកជនខ្មែរនៅក្រៅប្រទេស (OCIC) ក្នុងទឹកប្រាក់ជាង ១០ លានដុល្លារអាមេរិក។ ការលាបគំនួសថ្មី ស្ពានដែកសាងសង់រួច ស្ពានដែក
អានបន្ថែមអ្នកជំនាញ៖ កំពតនិងកែបនឹងក្លាយជាគោលដៅសក្តានុពលទីផ្សារអចលទ្រព្យនាពេលអនាគត
ខេត្តកំពត និងខេត្តកែបត្រូវបានគេរំពឹងថានឹងក្លាយជាគោលដៅនៃការរីកចម្រើនផ្នែកអចលនទ្រព្យនាពេលបន្ទាប់ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល១០ឆ្នាំខាងមុខ បន្ទាប់ពីទីក្រុងធំៗទាំង៣ គឺ រាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ។
អានបន្ថែម