ការដ្ឋានស្ពានបេឡេឫស្សីកែវ-ជ្រោយចង្វារសម្រេចបាន ៦០%

ស្ពានបេឡេតភ្ជាប់ពីខណ្ឌឫស្សីកែវទៅជ្រោយចង្វារនាពេលបច្ចុប្បន្ននេះសម្រេចបានជាង ៦០ ភាគរយ ហើយគ្រោងនឹងបញ្ចប់មុនពិធីបុណ្យចូលឆ្នាំខ្មែរនេះ ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ។ ស្ពាននេះមានប្រវែង ៥០៦ ម៉ែត្រនិងទទឹង ១២ ម៉ែត្រ តភ្ជាប់ពីចំណុចស្ថានីយ៍ប្រេងសូគីម៉ិចលើផ្លូវជាតិលេខ៥ ទៅកាន់ជ្រោយចង្វារ។ វាជាស្ពានបណ្តោះអាសន្នដែលសាងសង់ឡើងដើម្បីជួយសម្រួលចរាចរក្នុងអំឡុងពេលស្ពានមិត្តភាពកម្ពុជា – ជប៉ុនកំពុងជួសជុលឡើងវិញ។ ក្នុងខណៈពេលនេះ ការដ្ឋានបាននិងកំពុងស្ទូចតម្លើងគ្រោងដែកតួស្ពាន និងកម្រាលស្ពានឆ្លងកាត់ទន្លេសាប។ ដូច្នេះក្រុមការងារការដ្ឋាន បានស្នើដល់ម្ចាស់ជលយានយន្តដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋានទាំងអស់ សូមបន្ថយល្បឿនអោយបានយឺតបំផុត ដើម្បីកាត់បន្ថយទឹករលកដែលអាចនឹងប៉ះពាល់ការសាងសង់និងដើម្បីការពារសុវត្ថិភាព។ ស្ពានបេឡេនេះចាប់ផ្តើមសាងសង់កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនអាណិកជនខ្មែរនៅក្រៅប្រទេស (OCIC) ក្នុងទឹកប្រាក់ជាង ១០ លានដុល្លារអាមេរិក។ ចំណែកឯ ស្ពានមិត្តភាពកម្ពុជា – ជប៉ុននេះនឹងជួសជុលហើយក្នុងខែកក្កដា ឆ្នាំ ២០១៩។ ររំលឹកផងដែរថា នៅមានស្ពានបេតុងមួយខ្សែទៀត ដែលចាប់ផ្តើមសាងសង់ស្របជាមួយស្ពានបេឡេនេះ ។ ស្ពានបេតុងថ្មីនេះមានទទឹង ២០.៥ម៉ែត្រ និងបណ្តោយប្រវែង ៥០០ម៉ែត្រនេះ ដែលចំណាយពេលប្រហែល ២៨ ខែដើម្បីបញ្ចប់ការសាងសង់ ក្រោមការវិនិយោគរបស់ OCIC ផងដែរ ក្នុងថវិកា ៣៥លានដុល្លារ ។ ស្ពានថ្មីនឹងជួយសម្រួលចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ […]

អាន​បន្ថែម

គម្រោងអគារ ៣៧ជាន់ Prince Central Plaza នឹងបញ្ចប់នៅខែឧសភា

គម្រោង Prince Central Plaza ដែលគ្រប់គ្រងដោយក្រុមហ៊ុន Prince Real Estate Group គ្រោងនឹងបញ្ចប់ការសាងសង់ និងចាប់ផ្ដើមផ្ទេរកម្មសិទ្ធិនៅខែឧសភាខាងមុខនេះ ដោយបច្ចុប្បន្នជាង ៨០ ភាគរយ ត្រូវបានបញ្ចប់។ សំណង់អគារមួយនេះស្ថិតនៅលើមហាវិថីព្រះនរោត្តម និងនៅជិតទីតាំងសំខាន់ៗជាច្រើនដូចជាវិមានឯករាជ្យ អ៊ីអនម៉ល និងស្ថានទូតជាច្រើន គម្រោង Prince Central Plaza បានលក់អស់ជាង ៧០ភាគរយទៅហើយ ដែលវិនិយោគិនភាគច្រើនគឺមកពីប្រទេសចិន អង់គ្លេស អាមេរិក ជប៉ុន និងកូរ៉េ។ គម្រោង Prince Central Plaza សរុបទាំងអស់ជាង ១៧០០ យូនីត រួមមាន លំនៅដ្ឋាន ខុនដូ ការិយាល័យពាណិជ្ជកម្ម ផ្សារទំនើប ភោជនីយដ្ឋាន និងក្លឹប រួមជាមួយសួនច្បារ អាងហែលទឹក ទីលានហាត់ប្រាណ និង Sky Bar ជាដើម ។ ក្រៅពីគម្រោង Prince Central […]

អាន​បន្ថែម

បច្ចេកទេសបូកបាយអរលើជញ្ជាំងថ្មីដោយប្រើប្រាស់ការបាញ់

ដើម្បីឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់នៅកម្ពុជា ក្រុមហ៊ុន CBMS Trading Co.Ltd ថ្មីៗនេះបាននាំមកនូវបច្ចេកវិទ្យាថ្មីមួយឈ្មោះថា Mortar Spraying Machine ឬុម៉ាស៊ីនបាញ់បាយអរ ដើម្បីឱ្យការបូកបាយអរលើជញ្ជាំងមានភាពងាយស្រួលជាងមុន។

អាន​បន្ថែម

ផ្លូវបាត់ដំបង-កោះកុងកំពុងស្ថិតនៅក្រោមការសិក្សា

ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងសិក្សាពីលទ្ធភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយដើម្បីភ្ជាប់ខេត្តបាត់ដំបងទៅកំពង់ផែសមុទ្រជ្រៅរបស់កម្ពុជា។ ផ្លូវថ្មីនេះនឹងតភ្ជាប់ខេត្តបាត់ដំបងទៅខេត្តកោះកុង និងបន្តទៅក្រុងព្រះសីហនុ។ “នៅក្នុងដំណាក់កាលនេះក្រុមការងាររបស់ក្រសួងត្រៀមនឹងចុះកម្មសិក្សាដើម្បីសិក្សាពីលទ្ធភាព និងព័ត៌មានលម្អិតផ្សេងទៀត។ ផ្លូវនេះពិតជាមានសារសំខាន់ណាស់ដើម្បីជួយជំរុញដល់បណ្តាញដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។” បើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីសប្ដាហ៍មុន។ បច្ចុប្បន្ននេះការដឹកជញ្ជូនទំនិញរវាងខេត្តបាត់ដំបងនិងកំពង់ផែសមុទ្រមានភាពស្មុគស្មាញណាស់ ការដឹកជញ្ជូនត្រូវឆ្លងកាត់ពីខេត្តបាត់ដំបងទៅរាជធានីភ្នំពេញ ហើយបន្ទាប់មកពីភ្នំពេញទៅក្រុងព្រះសីហនុដែលប្រើប្រាស់ពេលវេលានិងត្រូវចំណាយច្រើន។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍បន្តថា៖ “ផ្លូវថ្មីនេះនឹងជួយឲ្យការដឹកជញ្ជូនមានភាពងាយស្រួលជាងមុន ដែលនឹងជួយបង្កើនការប្រើប្រាស់កំពង់ផែរបស់កម្ពុជា ជាជាងការប្រើប្រាស់កំពង់ផែឡែមចាបាងនៅប្រទេសថៃ។” ទោះជាយ៉ាងណាក្ដី ក្រសួងសាធារណការ និងដឹកជញ្ជូនពុំទាន់បានគូសបញ្ជាក់នៅឡើយទេថាការសិក្សានឹងបញ្ចប់នៅពេលណា ហើយពេលណាទើបគម្រោងនេះនឹងចាប់ផ្តើម។

អាន​បន្ថែម

ផ្សារទំនើបថ្មីមួយនឹងលេចឡើងក្នុងសង្កាត់ទឹកថ្លា

ផ្សារទំនើប Midtown Community Mall រំពឹងថានឹងលេចជារូបរាងឡើងនៅតាមបណ្ដោយផ្លូវ២០០៤ ឬ ផ្លូវម៉ៃដាសង្កាត់ទឹកថ្លានៅចុងឆ្នាំនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការដ៏ខ្ពស់របស់ទីក្រុងភ្នំពេញ។ បើយោងតាមក្រុមហ៊ុន CBRE បានឱ្យដឹងថា Midtown Community Mall ទើបតែបានចាប់ផ្តើមការដ្ឋានសាងសង់ប៉ុន្មានខែកន្លងមកនេះ ដោយក្រុមហ៊ុន Kao Cheng International Co., Ltd.។ បច្ចុប្បន្ន ការដ្ឋានស្ថិតនៅក្នុងដំណាក់កាលបុកគ្រឹះ ហើយរំពឹងថានឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ។ ផ្សារទំនើប Midtown Community Mall នឹងមានកម្ពស់ ៣ ជាន់ ផ្ទៃក្រឡាប្រមាណ ៨៥០០ ម៉ែត្រការ៉េ ដែលនឹងរួមបញ្ចូលគ្នារវាងផ្សារទំនើប ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលកម្សាន្ត។ ទន្ទឹមនឹងនេះ គម្រោងផ្សារទំនើបអ៊ីអនម៉ល២ ក៏ត្រូវបានរំពឹងថានឹងបើកដំណើរការក្នុងឆ្នាំនេះផងដែរ។

អាន​បន្ថែម

កម្ពុជាជំរុញឲ្យវិស័យឯកជនវិនិយោគលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតថវិកា

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានជម្រុញឲ្យវិស័យឯកជនធ្វើការវិនិយោគនៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phom Penh-Bavet Express Way) ដែលមានតម្លៃជាង ៣,៨ ពាន់លានដុល្លារ បន្ទាប់ពីការសិក្សាត្រូវបានបញ្ចប់។ “ក្នុងដំណាក់កាលនេះJICA ឬទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បានបញ្ចប់ការសិក្សារបស់ខ្លួនទៅលើគម្រោងផ្លូវល្បឿនលឿនមួយនេះទៅហើយ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនទាន់ទទួលបានថវិកាសម្រាប់គម្រោងនេះនៅឡើយទេ” បើតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល។ “ដូច្នេះកម្ពុជាបើកចំហរឲ្យវិស័យឯកជនមានចំណែកក្នុងការជួយវិនិយោគលើគម្រោងនេះ ដែលនឹងអាចធ្វើទៅបានក្នុងកិច្ចព្រមព្រៀងភាពជាដៃគូរវាងវិស័យឯកជននិងសាធារណៈដែលហៅកាត់ថា PPP (Public–Private Partnership) ឬក៏ក្នុងកិច្ចព្រមព្រៀងសាងសង់ដំណើរការ និងផ្ទេរត្រលប់ (Build–Operate–Transfer-BOT)។” ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តទៀតថា “យើងចង់ជម្រុញគម្រោងនេះចាប់ផ្តើមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះថាផ្លូវនេះមានសារៈសំខាន់ដែលភ្ជាប់ពីកម្ពុជាទៅកាន់ប្រទេសវៀតណាមហើយវាក៏ជាផ្នែកមួយនៃផែនការមេក្នុងវិស័យដឹកជញ្ជូនឬ Logistic Master Plan នៃប្រទេសកម្ពុជា”។ យោងតាមប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តីបានឲ្យដឹងថា “ការសាងសង់គម្រោងនេះនឹងត្រូវចាប់ផ្តើមនៅពេលដែលរដ្ឋាភិបាលអាចស្វែងរកថវិកាវិនិយោគបាន។ គម្រោងនេះក៏ជាគម្រោងមួយក្នុងចំណោមគម្រោងធំៗ ចំនួន១៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ”។ ទោះជាយ៉ាងណាក្តី ខណៈពេលកំពុងរង់ចាំការធ្វើផ្លូវល្បឿនលឿននេះ កម្ពុជាក៏កំពុងធ្វើការជាមួយ JICA លើគម្រោងពង្រីកផ្លូវជាតិលេខ១ ពីភ្នំពេញទៅអ្នកលឿង។

អាន​បន្ថែម

កំណាត់ផ្លូវដែកកម្ពុជា-ថៃសាងសង់រួចរាល់ជាស្ថាពរ

កំណាត់ផ្លូវដែកដែលតភ្ជាប់ពីប៉ោយប៉ែត-ដល់សិរីសោភ័ណខេត្តបន្ទាយមានជ័យ បានសាងសង់រួចរាល់ជាស្ថាពរកាលពីសប្ដាហ៍មុន ហើយគ្រោងនឹងបើកឲ្យប្រើប្រាស់ក្នុងឱកាសចូលឆ្នាំខ្មែរនេះ។ ផ្លូវដែកថ្មីប្រវែងជាង ៦០ គីឡូម៉ែត្រ នេះមិនត្រឹមតែតភ្ជាប់រវាងទីក្រុងទាំងពីរនៃខេត្តបន្ទាយមានជ័យទេប៉ុន្តែវាក៏នឹងតភ្ជាប់រវាងប៉ោយប៉ែតទៅកាន់បាងកកផងដែរ។ នៅដំណាក់កាលនេះផ្លូវដែកប្រើប្រាស់សម្រាប់ដឹកទំនិញតែប៉ុណ្ណោះ ដោយពុំទាន់មានសម្រាប់អ្នកដំណើរនៅឡើយទេ។ បើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កំណាត់ផ្លូវដែកនេះនឹងជួយសម្រួលដល់ការតភ្ជាប់រវាងប្រទេសទាំងពីរ ហើយវាជាចំណែកមួយក្នុងការជួយកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសជួយកាត់បន្ថយការចំណាយជាច្រើនលើថ្លៃដឹកជញ្ជូន។ កំណាត់ផ្លូវដែកនេះ គឺជាផ្នែកមួយនៃគម្រោងផ្លូវដែកទាំងមូលដែលត្រូវតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងបាងកកផងដែរ នេះជាផែនការមួយរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងការជម្រុញវិស័យដឹកជញ្ជូនកម្ពុជាឲ្យកាន់តែប្រសើរឡើង។    

អាន​បន្ថែម

ស្ពានអាកាសរង្វង់មូលចោមចៅនឹងចាប់បើកការដ្ឋាននៅខែមេសានេះ

ស្ពានអាកាសរង្វង់មូលចោមចៅរំពឹងថានឹងចាប់ផ្តើមការសាងសង់នៅខែមេសាខាងមុខនេះ បើយោងតាមការបញ្ជាក់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំពិភាក្សាបន្ថែមលើបច្ចេកទេសសាងសង់ស្ពានអាកាសរង្វង់មូលចោមចៅជាមួយមន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធដើម្បីសម្រេចជ្រើសរើសប្លង់សាងសង់មួយដែលមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងផ្ដល់ផលប៉ះពាល់តិចតួចបំផុតក្នុងអំឡុងពេលសាងសង់។ ស្ពានអាកាសថ្មីនេះនឹងជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅលើផ្លូវជាច្រើនដែលឆ្លងកាត់រង្វង់មូលចោមចៅ ដូចជា ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវវេងស្រេង និងមហាវិថីសហព័ន្ធរុស្ស៊ី។ ដោយឡែក រដ្ឋបាលរាជធានីពុំទាន់បានគូសបញ្ជាក់នៅឡើយទេ ថានឹងប្រើរយៈពេល និងថវិកាចំនួនប៉ុន្មានដើម្បីបញ្ចប់គម្រោងនេះ។  

អាន​បន្ថែម

គម្រោងរថភ្លើងក្រោមដីទីក្រុងហូជីមិញលើសថវិកា ៨០០លានដុល្លារ

គម្រោងខ្សែរថភ្លើងក្រោមដីទី២ ដែលមានបញ្ហានៅទីក្រុងហូជីមិញនោះបានបន្តមានបញ្ហាដោយចំណាយលើសថវិកា និងការពន្យារពេល ហើយពេលនេះអាជ្ញាធរបានស្នើសុំប្រាក់ ៨០០លានដុល្លារ បន្ថែមទៀតពីរដ្ឋាភិបាលដើម្បីបញ្ចប់គម្រោង។ ការងារលើផ្លូវក្រោមដីប្រវែង ១១គីឡូម៉ែត្រ នេះបានចាប់ផ្តើមនៅឆ្នាំ ២០១០ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០ ដោយចំណាយអស់ប្រមាណ ១,២ប៊ីលានដុល្លារ។ ប៉ុន្តែការពន្យារពេល និងបញ្ហាថវិកាពាក់ព័ន្ធនឹងបញ្ហាទូទាត់ និងផលប្រយោជន៍ជាបន្តបន្ទាប់នាពេលនេះមានន័យថាគម្រោងនេះទំនងជានឹងមិនអាចបញ្ចប់រួចរាល់ទេរហូតដល់ឆ្នាំ ២០២៤ ហើយនឹងចំណាយថវិកា ២,៤ប៊ីលានដុល្លារ។ បញ្ហានេះកើតឡើងបន្ទាប់ពីមានបញ្ហាលើផ្លូវហាយវេក្នុងទីក្រុងហាណូយដែលផ្តល់មូលនិធិដោយប្រទេសចិន ហើយអ្នកជំនាញអន្តរជាតិជាច្រើនបានទម្លាក់កំហុសលើកង្វះបទពិសោធន៍របស់ប្រទេសវៀតណាមក្នុងការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ចំពោះការពន្យារពេល និងកំណើនថ្លៃចំណាយនេះ។

អាន​បន្ថែម

កំណាត់ផ្លូវជាតិលេខ៣ ឆ្ពោះទៅខេត្តកំពតនឹងបើកការដ្ឋានពង្រីក នៅខែមេសា

ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងពង្រីកផ្លូវជាតិលេខ៣ ក្រោមប្រាក់កម្ចីសម្បទាន ២១៥ លានដុល្លារពីប្រទេសចិននឹងចាប់ផ្តើមការសាងសង់នៅខែមេសានេះដើម្បីសម្រួលដល់ការតភ្ជាប់រវាងប្រទេសទាំងមូលទៅខេត្តកំពត។ គម្រោងនេះត្រូវបានបែងចែកជាពីរកំណាត់ គឺកំណាត់ផ្លូវចោមចៅ-បែកគូស និង កំណាត់ផ្លូវបែកគូស-កំពត ដែលផ្លូវចោមចៅ-បែកគូសនឹងសាងសង់ជាផ្លូវបួនគន្លង (២ទៅ ២មក) ដោយមានទទឹងសរុប ២៤,៥ ម៉ែត្រ។ ចំណែកឯកំណាត់ផ្លូវពីបែកគូស-កំពតនឹងពង្រីកជាផ្លូវទទឹង ១២ ម៉ែត្រ ប៉ុន្តែមានពីរគន្លងដដែល។​ ការពង្រីកនេះចាត់ទុកថាជាការពង្រីកមួយដ៏ធំ ព្រោះថាផ្លូវជាតិលេខ៣ បច្ចុប្បន្នមានទំហំត្រឹមតែពី ៩ ទៅ ១១ ម៉ែត្រ តែប៉ុណ្ណោះ។ គម្រោងទាំងមូលរំពឹងថានឹងបញ្ចប់ក្នុងឆ្នាំ២០២១ ដោយប្រើរយៈពេលសាងសង់ចំនួន ៤០ ខែ ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីបើកសម្ពោធរោងចក្រស៊ីម៉ង់តិ៍ជីបម៉ុងក្នុងខេត្តកំពតកាលពីថ្ងៃទី ៨ ខែកុម្ភៈកន្លងមកនេះ ថា ៖ “ខេត្តកំពតគឺជាតំបន់ផ្គត់ផ្គង់អំបិលដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាទាំងមូល។ កំពតក៏ជាខេត្តដែលសម្បូរថ្មសម្រាប់ធ្វើជាស៊ីម៉ង់តិ៍ ដូច្នេះការលើកកម្រិតផ្លូវជាតិលេខ៣ដែលតភ្ជាប់ពីភ្នំពេញទៅកំពតគឺជាកិច្ចការមួយដ៏ចាំបាច់”។ សម្ដេច ហ៊ុន សែន បានបន្ថែមទៀតថា៖ “បន្ទាប់ពីការពង្រីកផ្លូវជាតិលេខ៣នេះ ប្រព័ន្ធដឹកជញ្ជូនទំនិញរវាងខេត្តកំពត​ និងខេត្តផ្សេងៗនឹងមានការរីកចំរើនយ៉ាងខ្លាំង ដែលជាផលល្អសម្រាប់សេដ្ឋកិច្ចកម្ពុជាទាំងមូល” ។

អាន​បន្ថែម

ស្ពានអាកាសថ្មើរជើងនាងគង្ហីងគ្រោងនឹងបញ្ចប់ក្នុងខែមេសានេះ

យោងតាមប្រកាសរបស់សាលារាជធានីភ្នំពេញ ស្ពានអាកាសថ្មើរជើងនៅរង្វង់មូលនាងគង្ហីងដែលភ្ជាប់ទៅកាន់ Olympia City បច្ចុប្បន្នសម្រេចលទ្ឋផលបាន ៥០ ភាគរយហើយៗរំពឹងថានឹងបញ្ចប់នៅក្នុងខែមេសានេះ។ បច្ចុប្បន្ន សសរស្ពានចំនួន ៦កន្លែងនៅជុំវិញរង្វង់មូល បានចាក់បេតុងរួចរាល់។ ជាបន្ត ការដ្ឋានកំពុងស្ថាបនាគ្រឿងបង្គុំសំណង់ផ្នែកខាងលើ និងគ្រឿងបង្គុំសំណង់ជណ្តើរយន្ត ដោយស្ពានថ្មីនេះនឹងត្រូវបានបំពាក់ដោយជណ្តើរយន្តដ៏ទំនើប។ គម្រោងនេះសាងសង់ក្រោមកិច្ចសហប្រតិបត្តិការរវាងសាលារាជធានីភ្នំពេញនិងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។ ក្រោយសាងសង់ស្ពានអាកាសថ្មើរជើងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរក៏ដូចជាបង្កើនសុវត្ថិភាពដល់អ្នកថ្មើរជើងផងដែរ។ ស្ពានអាកាសថ្មើរជើងនេះក៏ជាផ្នែកមួយនៃ Olympia City ដែលជាគម្រោង ដ៏ធំសម្បើមមួយកណ្ដាលក្រុង។

អាន​បន្ថែម

អត្ថប្រយោជន៍នៃការប្រើប្រាស់កិច្ចសន្យា FIDIC សម្រាប់គម្រោងសាងសង់ដែលស្មុគស្មាញក្នុងប

លោក អ៊ឹង សុភាលក្ខណ៍ និងលោក Charles AMAR មេធាវីនៅ Bun & Associates បានផ្តល់ប្រឹក្សាដល់អតិថិជនក្នុងស្រុក និងអតិថិជនបរទេសដែលស្វែងរកដំបូន្មានពីអ្នកជំនាញ និងដំណោះស្រាយប្រកបដោយនវានុវត្តន៍ចំពោះប្រតិបត្តិការសំខាន់ និងស្មុគស្មាញទាក់ទងនឹងអចលនទ្រព្យមិនទាន់អភិវឌ្ឍន៍ និងអចលនទ្រព្យអភិវឌ្ឍន៍ហើយ។ ការងាររបស់អ្នកទាំងពីរួមមានការផ្តល់យោបល់លើបញ្ហាទាំងអស់ដែលទាក់ទងទៅនឹងការវិនិយោគអចលនទ្រព្យ ការអភិវឌ្ឍគម្រោង ការសាងសង់ និងការគ្រប់គ្រងអចលនទ្រព្យ។ ក្រុមការងារអចលនទ្រព្យរបស់យើងក៏មានជំនាញ និងបទពិសោធន៍ក្នុងការផ្តល់ប្រឹក្សាដល់អតិថិជនទាក់ទងនឹងដីសម្បទានសេដ្ឋកិច្ច តំបន់សេដ្ឋកិច្ចពិសេស កសិកម្ម បរិស្ថាន និងរ៉ែផងដែរ។ ថ្មីៗនេះយើងបានចូលរួមក្នុងការធ្វើសេចក្តីព្រាង និងចរចារកិច្ចព្រមព្រៀង FIDIC សម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយ។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេសកម្ពុជា ដោយមានការអភិវឌ្ឍអគារខ្ពស់ៗ និងបណ្តុំអចលនទ្រព្យចំរុះ រួមមាន ខុនដូ ការិយាល័យ សណ្ឋាគារ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្នាំនេះគឺមិនខុសគ្នានោះទេដោយចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ មានគម្រោងចំនួន ១.៥២៣ ត្រូវបានអនុម័តជាមួយនិងទឹកប្រាក់វិនិយោគសរុបចំនួន ៤,៩៤ ប៊ីលានដុល្លារអាមេរិក (កើនឡើងពី ១.១៨៣គម្រោងក្នុងទំហំទឹកប្រាក់សរុបចំនួន ៣,៨៧ប៊ីលានដុល្លារអាមេរិក សម្រាប់អំឡុងពេលដូចគ្នាកាលពីឆ្នាំមុន)។ […]

អាន​បន្ថែម