អគារភ្លោះកណ្ដាលក្រុងកម្ពស់ ៦២ ជាន់រំពឹងនឹងចាប់ផ្តើមសាងសង់ក្រោយបុណ្យចូលឆ្នាំខ្�
យោងតាមអ្នកតំណាងលក់បានឲ្យដឹងថាគម្រោង Royal One របស់ក្រុមហ៊ុន The Royal Group ដែលមានកម្ពស់ ៦២ ជាន់រំពឹងនឹងចាប់ផ្តើមសាងសង់នៅខែមេសា។ យោងតាមប្រភពដដែល ទីតាំងដែលនឹងត្រូវសាងសង់បច្ចុប្បន្ន កំពុងស្ថិតនៅក្រោមការប្រើប្រាស់យានដ្ឋានលក់ឡាន ដោយកិច្ចសន្យានឹងបញ្ចប់នៅខែមេសាឆ្នាំនេះ។ បន្ទាប់ពីកិច្ចសន្យាត្រូវបានបញ្ចប់ ការសាងសង់នឹងចាប់ផ្តើម។ មានទីតាំងនៅលើមហាវិថីមុន្នីវង្សនៅជិតផ្សារធំថ្មី និងអគារកាណាឌីយ៉ា អគារភ្លោះនឹងមានកម្ពស់ ២៣០ ម៉ែត្រហើយសាងសង់លើផ្ទៃដីជាង ៤០០០ ម៉ែត្រការ៉េ។ អគារភ្លោះនឹងសាងសង់ជាខុនដូមួយអគារ និងការិយាល័យមួយអគារ។ អគារទាំងពីរនេះនឹងមានចំណតរថយន្តក្រោមដីជាច្រើនជាន់ និងមានផ្សារទំនើបនៅជាន់ទី ២ និងទី ៣ ដែលចំណុចពិសេសនៃគម្រោងដ៏ធំនេះ។ អគារភ្លោះសាងសង់ក្នុងគោលបំណងដើម្បីលក់មិនមែនសម្រាប់ជួលទេ ដែលខុសពីអគារពាណិជ្ជកម្មដទៃទៀតនៅជិតដូចជាអាគារកាណាឌីយ៉ានិងអគារវឌ្ឍនៈនោះទេ។ ដោយមានកិច្ចសហការជាមួយក្រុមហ៊ុនតៃវ៉ាន់មកដល់បច្ចុប្បន្នគម្រោងនេះត្រូវបានលក់ចេញប្រហែល ២០ ភាគរយទៅហើយ។ ដោយឡែកការិយាល័យបញ្ជរ (Showroom) នឹងសាងសង់ហើយនៅចុងខែនេះ។ រីឯគម្រោងទាំងមូលរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ ។
អានបន្ថែមស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារតម្លៃជិត ៥៧លានដុល្លារ បើកការដ្ឋានសាងស�
នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ។ គម្រោងសាងសង់ស្ពាននេះ គ្រោងចំណាយថវិកាសរុបជិត ៥៧លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអារម៉េ។ គម្រោងសាងសង់ស្ពាននេះនឹងចាប់ផ្តើមពីត្រើយខាងលិចស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ស្ពានដែលមានទទឹង ១៣,៥០ម៉ែត្រនេះ នឹងមានផ្លូវរថយន្តចំនួន២គន្លង ផ្លូវម៉ូតូចំនួន២គន្លង ផ្លូវថ្មើរជើងចំនួន២ ។ ក្រៅពីការសាងសង់ស្ពាន ក៏មានការសាងសង់កំណាត់ផ្លូវតភ្ជាប់សងខាងស្ពានដែលមានប្រវែង ៨.៣២៣ម៉ែត្រ។ គម្រោងទាំងមូលនឹងប្រើរយៈពេលសាងសង់ ចំនួន ៤២ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨នេះ ហើយគ្រោងបញ្ចប់នានៅដើមឆ្នាំ២០២១។ ស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារនេះ គឺស្ពានទី៨ហើយ ដែលសាងសង់ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន ហើយនេះក៏ជាគម្រោងមួយក្នុងចំណោមគម្រោងធំៗ ចំនួន ១៥ ដែលក្រសួងសាធារណៈការនិងដឹកជញ្ជូនបានប្រកាសកាលពីដើមឆ្នាំនេះ។
អានបន្ថែមកម្ពុជាកំពុងពិភាក្សាជាមួយវៀតណាមលើគម្រោងផ្លូវដែកភ្នំពេញ-ហូជីមិញ
រដ្ឋាភិបាលកម្ពុជាបានស្នើគម្រោងផ្លូវដែកភ្នំពេញ-ហូជីមិញទៅប្រទេសវៀតណាមដើម្បីពិចារណាក្នុងគោលបំណងបង្កើនការតភ្ជាប់រវាងប្រទេសទាំងពីរ។ សំណើនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្លូវការរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម Nguyen Nhat អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីដើមសប្តាហ៍កន្លងទៅនេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនៅក្នុងវិស័យដឹកជញ្ជូន។ ផ្លូវដែកនឹងភ្ជាប់ទីក្រុងភ្នំពេញទៅបាវិតនិងទៅកាន់ទីក្រុងហូជីមិញ។ នៅដំណាក់កាលនេះគម្រោងនេះនៅតែជាផែនការអភិវឌ្ឍន៍ដែលបានស្នើសុំ ហើយនឹងត្រូវសិក្សាបន្ថែមទៀតអំពីរបៀបទាក់ទាញវិនិយោគិនមកវិនិយោគបន្ថែមទៀតនៅក្នុងគម្រោងនេះ។ យោងតាមអ្នកនាំពាក្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ស៊ឹមសុរិយា គម្រោងនេះគឺជាផ្នែកមួយនៃអនុស្សរណៈយោគយល់ស្តីពី៖ “យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន (២០១៨-២០២៥)” ដែលត្រូវបានបញ្ចប់ ហើយនឹងត្រូវចុះហត្ថលេខាដោយថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ។ លើសពីនេះទៀត ផ្លូវល្បឿនលឿន (Express Way) ពីរាជធានីភ្នំពេញ-អ្នកលឿង-បាវិត ក៏កំពុងស្ថិតនៅក្រោមការសិក្សាផងដែរ ដែលក្នុងនោះនឹងមានការចូលរួមពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនហៅកាត់ថា JICA ។
អានបន្ថែមរោងចក្រស៊ីម៉ងត៍ទំនើបជាងគេមួយក្នុងតំបន់បើកដំណើរការថ្ងៃនេះនៅខេត្តកំពត
នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee-CMIC) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៣១ ក្នុងភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនេះ បានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ២៦២លានដុល្លារអាមេរិក ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ជីបម៉ុងគ្រុប របស់ប្រទេសកម្ពុជា និងក្រុមហ៊ុនស៉្យាមស៊ីធីស៊ីមេន របស់ប្រទេសថៃ ។ រោងចក្រនេះ មានសមត្ថភាពផលិតស៊ីម៉ងត៍បាន ៥,០០០តោនក្នុងមួយថ្ងៃ ឬ ១.៧លានតោនក្នុងមួយឆ្នាំ ។ មិនតែប៉ុណ្ណោះ រោងចក្រវិនិយោគរួមគ្នារវាងក្រុមហ៊ុនកម្ពុជា-ថៃមួយនេះ ជារោងចក្រទំនើបមួយនៅក្នុងតំបន់អាស៊ានដែលនាំមកនូវបច្ចេកវិទ្យាចុងក្រោយ ពីប្រទេសចិនស៊ុយអែត អាឡឺម៉ង់ និងប្រទេសអ៊ីតាលី ដោយអាចនឹងជួយកាត់បន្ថយបរិមាណឧស្ម័នកាបូនឌីអុកស៊ីតទៅឱ្យបរិស្ថាន។ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ចាក់ថា ស៊ីម៉ង់ត៍ គឺជាតម្រូវការដ៏ចាំបាច់នៅលើពិភពលោក ពីព្រោះបច្ចុប្បន្ននេះ គ្រប់សំណង់ទាំងអស់សុទ្ធតែត្រូវ ការប្រើប្រាស់ស៊ីម៉ង់ត៍ ដូចជាអគារបុរីលំនៅដ្ឋាន សាលារៀន វត្តអារាម និងផ្លូវបេតុងជាដើម។ […]
អានបន្ថែមកម្ពុជាគ្រោងស្នើរសុំកម្ចី 110 លានដុល្លារពីWBដើម្បីលើកកម្ពស់ផ្លូវជាតិលេខ 4
ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងរៀបចំដាក់ពាក្យស្នើសុំប្រាក់កម្ចីពីធនាគារពិភព(World Bank) លោកចំនួន 110 លានដុល្លារដើម្បីកែលម្អផ្លូវជាតិលេខ 4 ។
អានបន្ថែមគម្រោងស្ថាបនាផ្លូវជាតិពីរខ្សែក្នុងថវិការជាង៦០ លានដុល្លារ នឹងចាប់ផ្តើមនៅខែមេសា
នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនចិន Sichuan Road and Bridge (Group) Corporation Ltd ដើម្បីលើកកម្រិតនិងថែទាំផ្លូវជាតិលេខ 3 និង 7 ក្នុងទំហំទឹកប្រាក់ ១៦,៩ លានដុល្លារអាមេរិក ក្រោមគម្រោងគ្រប់គ្រង់សម្បត្តិផ្លូវថ្នល់2 ដែលគេហៅថា Road Asset Management Project II (RAMP II). ។ ក្រោមប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក (Word Bank) RAMP II មានទឹកប្រាក់សរុប 60 លានដុល្លារអាមេរិក ហើយគម្រោងទាំងមូលនឹងលើកកម្រិត និងថែទាំផ្លូវជាតិចំនួន 218 គីឡូម៉ែត្រលើកំណាត់ផ្លូវជាតិលេខ 3 និង 7។ RAMP II មានកញ្ចប់ចំនួន 4 ដែលនឹងលើកកម្រិតផ្លូវ […]
អានបន្ថែម៥ ទៅ១០ ឆ្នាំទៀត សក្តានុពលអចលទ្រព្យភ្នំពេញនឹងបែរទៅទិសខាងកើត
សក្តានុពលនៃទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញត្រូវបានគេរំពឹងថានឹងមានការពង្រីកទៅភាគខាងកើតនៃរាជធានីក្នុងរយៈពេល 5 ទៅ 10 ឆ្នាំខាងមុខនេះ បើតាមការលើកឡើងរបស់អ្នកជំនាញវាយតម្លៃអចលនទ្រព្យ។
អានបន្ថែមក្រុមហ៊ុន វើលដ៏ប្រ៊ីដហូម ប្រកាសកែសម្រួលគោលការបង់រំលស់គម្រោងលំនៅដ្ឋានតម្លៃសមរម្យ
កាលពីថ្ងៃទី 2 ខែកុម្ភៈ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម ឯ.ក បានប្រកាសពីការកែសម្រួលគោលការបង់បង្រ្គប់ប្រាក់កក់ 30 ភាគរយរបស់គម្រោងលំនៅដ្ឋានតម្លៃសមរម្យរបស់ខ្លួន ដោយពន្យាររយៈពេលទូទាត់រហូតដល់ទៅ 24 ខែ
អានបន្ថែមក្រុមហ៊ុន Aecom ទទួលបានការគ្រប់គ្រងប្រព័ន្ធលើខ្សែផ្លូវរថភ្លើងម៉ាឡេស៊ី
ក្រុមហ៊ុនវិស្វកម្មអាមេរិក Aecom ត្រូវបានជ្រើសរើសដោយក្រុមហ៊ុនចិន China Communications Construction Company (CCCC) ឲ្យត្រួតពិនិត្យមើលការដ្ឋានសាងសង់គម្រោងផ្លូវដែក East Coast Rail Link (ECRL) តម្លៃ ១៣ប៊ីលានដុល្លារនៅប្រទេសម៉ាឡេស៊ី។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន Aecom បានលើកឡើងថា ក្រុមហ៊ុននឹងមើលលើស្ថានីយរថភ្លើង ស្ពានផ្លូវដែក ផ្លូវដែករូងក្រោមដី និងឃ្លាំងទាំងអស់របស់គម្រោងដែលទាក់ទងនឹងការសាងសង់ខ្សែរថភ្លើងស្តង់ដារដើរដោយអគ្គិសនីនេះ ពីកំពង់ផែ Port Klang នៅភាគអាគ្នេយ៍នៃឧបទ្វីបម៉ាឡេស៊ីកាត់តាមទីក្រុងគូឡាឡាំពួរទៅក្រុង Pengkalan Kubor នៅព្រំដែនភាគឦសានជាប់ប្រទេសថៃ។ គម្រោងផ្លូវដែក ECRL គឺជាផ្នែកមួយនៃផែនការដឹកជញ្ជូនថ្នាក់ជាតិរបស់ម៉ាឡេស៊ី។ ការសាងសង់បានចាប់ផ្តើមកាលពីខែសីហាឆ្នាំមុន ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤។ នៅពេលបញ្ចប់ការសាងសង់ ខ្សែផ្លូវរថភ្លើងនេះនឹងភ្ជាប់ទីក្រុងសំខាន់ៗនៅឆ្នេរសមុទ្រខាងកើតរបស់ម៉ាឡេស៊ីទៅនឹងបណ្តាញផ្លូវដែកសំខាន់ៗរបស់ប្រទេស។ ខ្សែផ្លូវរថភ្លើងប្រវែង ៦៨៨គីឡូម៉ែត្រនេះត្រូវបានគេរំពឹងថានឹងដឹកអ្នកដំណើរ ៥.៤លាននាក់នៅឆ្នាំ២០៣០។ រថភ្លើងនឹងមានល្បឿនអតិបរមា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
អានបន្ថែម៦,៧ប៊ីលានដុល្លារដាក់ស្នើដើម្បីលើកកំពស់ព្រលានយន្តហោះហ្វីលីពីន
សំណើទឹកប្រាក់ ៦.៧ប៊ីលានដុល្លារ សម្រាប់បង្កើនសមត្ថភាពលើសមុនបីដងរបស់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino (NAIA) ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ត្រូវបានដាក់ស្នើឡើងដោយសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុកមួយទៅកាន់ក្រសួងដឹកជញ្ជូនដើម្បីពិចារណា។ អាកាសយានដ្ឋានដែលមានអាយុកាល៧០ឆ្នាំនេះ មានសមត្ថភាពទទួលអ្នកដំណើរក្នុងមួយឆ្នាំចំនួន ៣០លាននាក់ ប៉ុន្តែអាកាសយានដ្ឋានបានទទួលភ្ញៀវជាអ្នកដំណើរលើស ហើយកាលពីឆ្នាំមុនមានអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានចំនួនជាង ៤២លាននាក់។ សំណើថ្មីនេះត្រូវបានដាក់ស្នើឡើងដោយសម្ព័ន្ធក្រុមហ៊ុនចំនួន ៧ ក្រុមហ៊ុនធំៗ ដោយមានទុនសរុបជាង ២.២ទ្រីលានប៉េសូ។ គម្រោងនេះមានពីរដំណាក់កាលដែលនឹងបង្កើនសមត្ថភាពទទួលអ្នកដំណើរដល់ ១០០លាននាក់ក្នុងមួយឆ្នាំ ប៉ុន្តែការព្យាករណ៍រំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១៣៥លាននាក់ នៅឆ្នាំ២០៣៥។ ការធ្វើឲ្យប្រសើរឡើងនេះគឺសំដៅធ្វើឲ្យ NAIA ក្លាយជាអាកាសយានដ្ឋានប្រចាំតំបន់មួយដូចជាអាកាសយានដ្ឋាន Changi របស់ប្រទេសសិង្ហបុរី និងអាកាសយានដ្ឋានសុវណ្ណភូមិនៅទីក្រុងបាងកក ហើយក្រុមហ៊ុនទាំង៧ បានជ្រើសយកអាកាសយានដ្ឋានអន្តរជាតិ Changi ជាដៃគូបច្ចេកទេសរបស់ខ្លួនក្នុងការស្តារឡើងវិញនូវអាកាសយានដ្ឋាន NAIA។
អានបន្ថែមការសាងសង់អគារបៃតងចាប់ផ្តើម
អគារដែលនឹងក្លាយជាអគារខ្ពស់បំផុតនិងល្បីល្បាញបំផុតមួយរបស់ប្រទេសសិង្ហបុរី និងដែលមានលក្ខណៈធម្មជាតិបៃតងនៅគ្រប់ជាន់ទាំងអស់នោះបានចាប់ផ្តើមសាងសង់ហើយ។ គម្រោងអគារ 88 Market Street ដែលមាន ៥១ជាន់នេះនឹងមានកម្ពស់ ២៨០ម៉ែត្រ និងផ្ទៃក្រឡាទំហំ ៩៣.០០០ម៉ែត្រការ៉េ។ អគារនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដាណឺម៉ាក Bjarke Ingels Group (BIG) និងក្រុមហ៊ុនអ៊ីតាលី Carlo Ratti Associati (CRA) ហើយផ្នែកខាងក្រៅនៃអគារនឹងធ្វើឡើងពីដែកថែបនិងកញ្ចក់ព្រមទាំងរុំព័ទ្ធដោយលក្ខណៈបៃតង។ សួនព្រៃឈើសាធារណៈ និងទីធ្លា នឹងស្ថិតនៅជាន់ផ្ទាល់ដី ហើយ “សួនព្រៃដង្គំបៃតង (Green Oasis)” ចំនួន៤ជាន់នឹងស្ថិតនៅចន្លោះរវាងជាន់លំនៅដ្ឋាន (៨ជាន់ដំបូង) និងជាន់ការិយាល័យ (២៩ជាន់ខាងលើ)។ គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយក្រុមហ៊ុនអភិវឌ្ឍន៍ CapitaLand របស់សិង្ហបុរី និងក្រុមហ៊ុន Mitsubishi Estate របស់ជប៉ុន។
អានបន្ថែមកំណត់ហេតុព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៖ ខែវិច្ឆិកា-ខែធ្នូ ឆ្�
ការងារប្រចាំខែត្រូវបានត្រួតពិនិត្យ ទី០៦ ខែវិច្ឆិកា: រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រចាំខែសម្រាប់ខែតុលា និងកំណត់គោលដៅថ្មីសម្រាប់ខែវិច្ឆិកា។ នៅក្នុងកិច្ចប្រជុំផ្លូវការនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើសេចក្តីប្រកាសកំណត់ឲ្យមន្រ្តីធ្វើការប្តេជ្ញាដ៏មុតមាំដើម្បីសម្រេចនូវគោលដៅរួមសម្រាប់ក្រសួង។ គម្រោងលំនៅឋានតម្លៃសមរម្យចាប់ផ្តើម ថ្ងៃទី០៨ ខែវិច្ឆិកា: គម្រោងលំនៅឋានតម្លៃសមរម្យដំបូងគេក្នុងទីក្រុងភ្នំពេញឈ្មោះ Arakawa Residence ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ទីក្រុងភ្នំពេញ បានចាប់បុកគ្រឹះជាផ្លូវការហើយនៅដើមខែវិច្ឆិកាក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីសំណង់ ឯកឧត្តម ជា សុផារ៉ា។ គម្រោងលំនៅឋានតម្លៃទាបដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនជប៉ុន Arakawa នេះ មានតម្លៃ ៧០លានដុល្លារ និងមានយូនីតសរុបចំនួន ២០០០។ ខេត្តចំនួន៣ ស្ថិតក្រោមសេចក្តីព្រាងប្លង់មេដែលត្រូវពិនិត្យឡើងវិញ ថ្ងៃទី១៤ ខែវិច្ឆិកា: ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានព្រាងប្លង់មេដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែប្រសើរឡើងនៅតាមបណ្តាខេត្តទេសចរណ៍សំខាន់ៗ។ រដ្ឋមន្រ្តីសំណង់ ឯកឧត្តម ជា សុផារ៉ា បានដឹកនាំកិច្ចប្រជុំមួយដើម្បីពិនិត្យឡើងវិញលើចក្ខុវិស័យប្លង់មេសម្រាប់ឆ្នាំ២០៣៥ ដែលរួមមានខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ រដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់មន្រ្តីដែលត្រូវបានជ្រើសរើសថ្មី ថ្ងៃទី១៧ ខែវិច្ឆិកា: ក្រុមមន្រ្តីដែលត្រូវបានជ្រើសរើសថ្មីដើម្បីបំពេញការងារនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលដំបូន្មានពីរដ្ឋមន្ត្រី ឯកឧត្តម ជា […]
អានបន្ថែម