វៀតណាមនឹងអស់ខ្សាច់ខណៈកំពុងមានការរីកចម្រើន

ប្រទេសវៀតណាមកំពុងពិចារណាប្រើប្រាស់ខ្សាច់សិប្បនិម្មិតបន្ទាប់ពីវិទ្យាស្ថានវិទ្យាសាស្រ្តដឹកជញ្ជូន និងបច្ចេកវិទ្យាបានព្រមានដល់រដ្ឋាភិបាលថា ប្រទេសអាចនឹងអស់ខ្សាច់ធម្មជាតិក្នុងរយៈពេលប្រាំឆ្នាំទៀត។ របាយការណ៍ដែលបានដាក់ទៅនាយកដ្ឋានដឹកជញ្ជូនក្រុងហូជីមិញក៏បានកត់សម្គាល់ផងដែរថា ខ្សាច់សិប្បនិម្មិតអាចត្រូវបានផលិតឡើងក្នុងតម្លៃថោកជាងការជីកយកខ្សាច់ធម្មជាតិ ១៥% ហើយវាធ្វើឲ្យបេតុងមានគុណភាពល្អប្រសើរជាងមុន។ ជារៀងរាល់ឆ្នាំ ប្រទេសវៀតណាមប្រើប្រាស់ខ្សាច់ប្រហែល ១០០លានម៉ែត្រគូប ដើម្បីស្របនឹងកំណើនក្នុងវិស័យសំណង់ដែលកំពុងរីកលូតលាស់ខ្លាំង។ គម្រោងធំៗជាច្រើនទទួលរងសម្ពាធពីការបង្រ្កាបលើការបូមខ្សាច់ខុសច្បាប់ដែលបានបណ្តាលឲ្យតម្លៃខ្សាច់កើនឡើងរហូតដល់ ២០០ភាគរយ។

អាន​បន្ថែម

គម្រោងរថភ្លើងក្រោមដីទីក្រុងហូជីមិញលើសថវិកា ៨០០លានដុល្លារ

គម្រោងខ្សែរថភ្លើងក្រោមដីទី២ ដែលមានបញ្ហានៅទីក្រុងហូជីមិញនោះបានបន្តមានបញ្ហាដោយចំណាយលើសថវិកា និងការពន្យារពេល ហើយពេលនេះអាជ្ញាធរបានស្នើសុំប្រាក់ ៨០០លានដុល្លារ បន្ថែមទៀតពីរដ្ឋាភិបាលដើម្បីបញ្ចប់គម្រោង។ ការងារលើផ្លូវក្រោមដីប្រវែង ១១គីឡូម៉ែត្រ នេះបានចាប់ផ្តើមនៅឆ្នាំ ២០១០ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០ ដោយចំណាយអស់ប្រមាណ ១,២ប៊ីលានដុល្លារ។ ប៉ុន្តែការពន្យារពេល និងបញ្ហាថវិកាពាក់ព័ន្ធនឹងបញ្ហាទូទាត់ និងផលប្រយោជន៍ជាបន្តបន្ទាប់នាពេលនេះមានន័យថាគម្រោងនេះទំនងជានឹងមិនអាចបញ្ចប់រួចរាល់ទេរហូតដល់ឆ្នាំ ២០២៤ ហើយនឹងចំណាយថវិកា ២,៤ប៊ីលានដុល្លារ។ បញ្ហានេះកើតឡើងបន្ទាប់ពីមានបញ្ហាលើផ្លូវហាយវេក្នុងទីក្រុងហាណូយដែលផ្តល់មូលនិធិដោយប្រទេសចិន ហើយអ្នកជំនាញអន្តរជាតិជាច្រើនបានទម្លាក់កំហុសលើកង្វះបទពិសោធន៍របស់ប្រទេសវៀតណាមក្នុងការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ចំពោះការពន្យារពេល និងកំណើនថ្លៃចំណាយនេះ។

អាន​បន្ថែម

ទីផ្សារម៉ាឡេស៊ីបន្តធ្លាក់ចុះ

បន្ទាប់ពីរយៈពេលមួយឆ្នាំនៃការធ្លាក់ចុះនៃតម្លៃរហូត អចលនទ្រព្យនៅម៉ាឡេស៊ីនឹងបន្តឈានទៅដល់កម្រិតទាបបំផុតមុននឹងមានស្ថិរភាពនៅចុងក្រោយ។

អាន​បន្ថែម

គម្រោងលំនៅឋានលំដាប់ខ្ពស់តម្លៃ ៧០០លានដុល្លារចាប់ផ្តើម

គម្រោងលំនៅឋានប្រណិតថ្មី បុរីR&F នឹងលេចឡើងនៅភាគខាងត្បូងនៃរាជធានីភ្នំពេញជិតមហាវិថី ហ៊ុន សែន ក្នុងសង្កាត់ចាក់អង្រេ ខណ្ឌមានជ័យ បន្ទាប់ពីគម្រោងដែលមានទឹកប្រាក់ ៧០០លានដុល្លារនេះចាប់ផ្តើមសាងសង់នៅពាក់កណ្តាលខែធ្នូ។

អាន​បន្ថែម

ផ្សារទំនើបម៉ាឡេស៊ីកំណត់ពេលបើកដំណើរការនៅកម្ពុជា

ផ្សារទំនើបអន្តរជាតិបានសម្លឹងឃើញប្រទេសកម្ពុជាជាកន្លែងវិនិយោគដែលកំពុងរីកចម្រើនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រោះថាអ្នកប្រើប្រាស់ថ្នាក់កណ្តាលកំពុងមានការកើនឡើង។

អាន​បន្ថែម

សួនកម្សាន្តនឹងជួយលើកស្ទួយក្រុមហ៊ុន ប៉េង ហួត

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានប្រកាសគម្រោងវិនិយោគទឹកប្រាក់ចំនួន ៦០លានដុល្លារក្នុងការសាងសង់សួនកម្សាន្តដែលមានលក្ខណៈស្តង់ដារអន្តរជាតិមួយដើម្បីពង្រឹងជំហរនាំមុខក្នុងទីផ្សាររបស់ខ្លួននិងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍរបស់ខ្លួន។

អាន​បន្ថែម

គម្រោង Sea Gate កំពុងដំណើរការលក់

Sea Gate ដែលជាការអភិវឌ្ឍខុនដូប្រណិតនៅលើឆ្នេរសមុទ្រក្រុងព្រះសីហនុបានចាប់ផ្តើមលក់យូនីតខណៈតំបន់នេះទាក់ទាញការចាប់អារម្មណ៍កាន់តែច្រើនឡើងពីវិនិយោគិនបរទេស។

អាន​បន្ថែម

វីឡាប្រណិតនៅគិរីរម្យ

លំនៅឋានប្រណិតនៅតំបន់ព្រៃភ្នំគិរីរម្យនឹងក្លាយទៅជាការពិតឆាប់ៗបន្ទាប់ពីសេចក្តីប្រកាសរបស់ក្រុមហ៊ុន A2A Town Cambodia ថា ក្រុមហ៊ុនបានវិនិយោគ ២០លានដុល្លារ

អាន​បន្ថែម

ការបញ្ចាំសម្រាប់ទិញអចលនទ្រព្យនៅកម្ពុជា

ខណៈពេលដែលប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងរក្សាកំណើនសេដ្ឋកិច្ចរឹងមាំក្នុងពេលប៉ុន្មានឆ្នាំខាងមុខ អ្នកទិញជាច្រើនមានទំនុកចិត្តក្នុងការទិញអចលនទ្រព្យដូចជាផ្ទះ ឬកំពុងពិចារណាទិញអចលនទ្រព្យសម្រាប់ការវិនិយោគ

អាន​បន្ថែម

ផ្សារលក់ដុំខ្នាតធំដំបូងគេបើកលក់

អ្នកចូលចិត្តការដើរទិញទំនិញនៅក្នុងប្រទេសកម្ពុជានឹងទទួលបានបទពិសោធន៍ក្នុងការទិញទំនិញបែបថៃ តាមរយៈការបើកដំណើរការនូវផ្សារម៉ាក្រូដែលជាផ្សារលក់ដុំខ្នាតធំដំបូងគេនៅកម្ពុជា។

អាន​បន្ថែម

សមិទ្ធិផលក្រោយកិច្ចប្រជុំកម្ពុជា-ចិន មាន១៩ គម្រោងធំៗត្រូវបានចុះកិច្ចព្រមព្រៀង

ដូចដែលការគ្រោងទុក​​​​ ជំនួបវាងមន្រ្តីជាន់ខ្ពស់របស់សាធារណរដ្ឋប្រជាមានិតចិន​​ក្នុង ឱកាសកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២​ គឺលោកនាយករដ្ឋមន្រ្តី លី​​ កឺឈាំង (Li Keqiang) និងសម្តេចតេជោ ហ៊ុន សែន​​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ម្សិលមិញកន្លងទៅនេះ​ ក្នុងកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំទ្វេភាគី​។​ កិច្ចប្រជុំភាគីទាំងពីរនេះ​ បានឈានដល់ការចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ១៩​គម្រោង៖ 1) អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការលើកកម្ពស់បន្ថែមការអភិវឌ្ឍមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាកម្ពុជា-ចិន ចុះហត្ថលេខាដោយឯកឧត្តម Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិន និងឯកឧត្តម ចម ប្រសិទ្ធិ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា 2) អនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចការប្រតិបត្តិការលើការលើកកម្ពស់គុណភាពផលិតផល ចុះហត្ថលេខាដោយឯកឧត្តម Wang Yi រដ្ឋមន្រ្តីក្រសួងការបរទេសចិន និងឯកឧត្តម ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា 3)កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ចុះហត្ថលេខាដោយឯកឧត្តម Zhong Shan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិន និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា […]

អាន​បន្ថែម

ការវិនិយោគអចលនទ្រព្យផ្នែកខុនដូ ឬកន្លែងការិយាល័យនៅកម្ពុជា

ប្រទេសកម្ពុជានៅបន្តក្លាយជាគោលដៅវិនិយោគអចលនទ្រព្យដ៏ទាក់ទាញ ហើយកម្ពុជាបានក្លាយជាមជ្ឈមណ្ឌលវិនិយោគអចលនទ្រព្យសំខាន់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍

អាន​បន្ថែម