គម្រោងលំនៅឋានថ្មីៗមានការពេញនិយមពីសំណាក់វិនិយោគិនកម្ពុជា

ទីផ្សារខុនដូលំនៅឋាននៅភ្នំពេញមានអ្នកទិញស្ទើរតែទាំងអស់ជាជនជាតិបរទេស ប៉ុន្ដែការអភិវឌ្ឍលំដាប់ខ្ពស់ដែលលក់ដាច់បំផុតមួយចំនួននៅភ្នំពេញដូចជា Bodaiju Residences និង The Peak

អាន​បន្ថែម

អនាគតនៃការអភិវឌ្ឍការិយាល័យចំណែកឯកជននៃអគារសហកម្មសិទ្ធ

អចលនទ្រព្យចំណែកឯកជននៃអគារសហកម្មសិទ្ធ គឺជាអចលនទ្រព្យនៃចំណែកឯកជនក្នុងអគារសហកម្មសិទ្ធត្រូវបានលក់ដោយអ្នកប្រើប្រាស់ចុងក្រោយ ឬវិនិយោគិន។

អាន​បន្ថែម

គម្រោងស្ថាបនាផ្លូវជាតិលេខ​ ៥​ ព្រែកក្តាម-ធ្លាម្អម​​​ នឹងចំណាយជាង ២៤៦ លានដុល្លារ

កាលពីម្សិលមិញនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខា​ធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ ៥​ ចាប់ពីព្រែកក្តាម​ ទៅធ្លាម្អម ក្នុងស្រុកក្រគរ​ ខេត្តពោធិ៍័សាត់ គ្រោងនឹងចំណាយថវិកាប្រមាណជាង ២៤៦​ លានដុល្លារអាមេរិក ហើយនឹងចាប់ផ្តើមការងារសាងសង់ នៅខែកុម្ភៈ ខាងមុខនេះហើយ។ ការងារអភិវឌ្ឍន៍គម្រោងធ្វើឲ្យប្រសើឡើងកំណាត់ផ្លូវជាតិលេខ​ ៥ មួយខ្សែនេះត្រូវបានត្រួតពិនិត្យបទដ្ឋានបច្ចេកទេសដោយក្រុមហ៊ុន Katahira & Engineers International (KEI)​​ ចំណែកឯ​ការចំណាយក្នុងការសាងសង់ គឺស្ថិតនៅក្រោមជំនួយឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា ហៅកាត់ថា JICA។ កំណាត់ផ្លូវជាតិលេខ​៥​ ព្រែកក្តាម-ធ្លាម្អម មានប្រវែង ១៣៥.២៥គម​ ជាប្រភេទផ្លូវ AC (Asphalt Concrete) ហើយដំណើរការសាងសង់មានរយៈពេល ៤ ឆ្នាំ ដោយចែកចេញជាបីកំណាត់ កំណាត់ផ្លូវ ទី១ មាន ប្រវែង ៤១,៥៤ គ.ម កំណាត់ផ្លូវទី ២ មានប្រវែង៤២,៥០ គ.ម និងកំណាត់ផ្លូវទី ៣ មានប្រវែង ៥១,២០ គ.ម។ គម្រោងផ្លូវនេះ […]

អាន​បន្ថែម

Home Fitness Considerations

សូមអធ្យាស្រ័យ យើងខ្ញុំកំពុងរៀបចំ ប្រែសម្រួលជាភាសាខ្មែរ  

អាន​បន្ថែម

Ring Road Construction is Crucial for Urbanisation

សូមអធ្យាស្រ័យ យើងខ្ញុំកំពុងរៀបចំ ប្រែសម្រួលជាភាសាខ្មែរ

អាន​បន្ថែម

ជោគជ័យក្នុងការសាងសង់ជាមួយនិងឧបករណ៍លើកដាក់ទើបចេញថ្មី

ក្រុមហ៊ុន Haulotte Group ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់នូវឧបករណ៍លើកដាក់មនុស្សនិងសម្ភារឈានមុខគេក្នុងពិភពលោក បានបញ្ចេញនូវឧបករណ៍លើកដាក់ប្រភេទថ្មីបន្ទាប់ពីភាពជោគជ័យរបស់ឧបករណ៍លើកដាក់ប្រភេទ HA16 និង HA20។ ឧបករណ៍លើកដាក់ប្រភេទ HA26 ត្រូវបានរចនានិងធ្វើឲ្យប្រសើរឡើងដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកប្រើប្រាស់ និងល្អសម្រាប់ការប្រើប្រាស់ជាច្រើនរួមមាន ការសាងសង់ ការលាបថ្នាំ ការថែទាំ និងការជួសជុល ប្រតិបត្តិការឧស្សាហកម្ម ការកំទេចបោសសំអាត ការរៀបចំសួនឧទ្យាន និងការកាត់មែកដើមឈើជាដើម។ ឧបករណ៍ HA26 មាននូវសារៈប្រយោជន៍សំខាន់ៗបី គឺកម្ពស់ការងារ ២៦,៤ម៉ែត្រ អាចលើកនិងរំកិលដើម្បីបញ្ជៀសឧបសគ្គយ៉ាងងាយស្រួលក្នុងកម្ពស់ ៩,៣ម៉ែត្រ និងអាចដាក់ផ្តេកទៅរកកន្លែងការងារក្នុងតំបន់ដែលពិបាករហូតដល់ទៅប្រវែង១៧,៥ម៉ែត្រ ដូចនេះវាផ្តល់នូវការធ្វើការងារជាកញ្ចប់ដ៏ល្អបំផុត។ ដោយសារតែកម្រិតទម្ងន់របស់ម៉ាស៊ីន អ្នកប្រើប្រាស់មិនអាចផ្ទុករាល់សម្ភាររបស់ខ្លួនក្នុងពេលតែមួយបានទេ ហើយក្រុមហ៊ុន Haulotte បានដោះស្រាយបញ្ហានេះដោយដាក់បញ្ចូលនូវសមត្ថភាពផ្ទុកទ្វេដងគឺ ២៥០គីឡូក្រាម / ៣៥០គីឡូក្រាម សម្រាប់ជាជម្រើស។ នៅពេលវាធ្វើការក្នុងទម្ងន់៣៥០គីឡូក្រាម ឧបករណ៍នេះអាចផ្ទុកទម្ងន់សម្ភារបន្ថែម ៤០ភាគរយ។ ឧបករណ៍ប្រភេទ HA26 ត្រូវបានអះអាងថាមានលក្ខណៈសមស្របសម្រាប់ដីនានារួមទាំងដីរដិបរដុប។ ឧបករណ៍នេះមានសមត្ថភាពដែលមានកម្រិតរហូតដល់ ៤៥ភាគរយ មានភ្លៅកង់យោលស្អិតជាប់នឹងដីខ្ពស់ និងសន្ទះកង់ដែលអាចផ្តល់ថាមពលដល់កង់យ៉ាងមានប្រសិទ្ធិភាព។ ប្រឡោះខ្ពស់ពីដីរបស់វាអាចឲ្យអ្នកប្រើប្រាស់រំលងផុតឧបសគ្គ។ វាក៏មានកាំវិលតូច និងស៊ុមដែលមានរូបរាងល្អដើម្បីបើកបរក្នុងចន្លោះកន្លែងដែលមានកម្រិត។ ឧបករណ៍ប្រភេទ HA26 ផ្តោតលើសុវត្ថិភាពដើម្បីការពារអ្នកប្រើប្រាស់ដោយការបង្ការហានិភ័យជាពិសេសហានិភ័យនៃការបុកទង្គិច […]

អាន​បន្ថែម

កម្ពុជានឹងផ្តោតលើការសិក្សាកោះទាំង ៧៥សម្រាប់សក្តានុពលវិនិយោគ

កាលពីពេលថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថានឹងចាប់ផ្តើមយុទ្ធនាការថ្មីមួយលើការសិក្សាកោះទាំង ៧៥​ នៅកម្ពុជា។ ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ និងលើកទិសដៅឆ្នាំ ២០១៨ របស់ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងទៅថ្មីៗនេះ ឯកឧត្តម ជា សុផារ៉ា បានប្រសាសន៍ថា យុទ្ធនាការនេះអាចនឹងចាប់ផ្តើមនៅខែ ឧសភា ឆ្នាំ២០១៨​ ខាងមុខនេះ ដោយបញ្ជូនមន្រ្តីជំនាញរបស់ក្រសួង ចុះសិក្សាឲ្យបានច្បាស់ពីសក្តានុពលនៃកោះនីមួយៗ។ ការបញ្ជូនមន្រ្តីឲ្យទៅសិក្សា រាល់បណ្ដាកោះទាំង៧៥នៅកម្ពុជានេះ ក្នុងគោលបំណង សិក្សាពីសក្ដានុពលសម្រាប់ការវិនិយោគ និងជៀសផុតពីការសាងសង់រំលោភលើផ្ទៃកោះ ដោយអនុញាតឲ្យ មានការសាងសង់រួច ទើបហាមឃាត់ និងរុះរើតាមក្រោយនោះទេ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា។ បើតាមរបាយការណ៍របស់ក្រសួង ស្តីពីសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៧ និង​លើក​ទិសដៅ​​ការងារ​ឆ្នាំ២០១៨ ចេញផ្សាយកាលពីជាចុងឆ្នាំ២០១៧ បានគូសបញ្ជាក់ថា នឹងបន្តការពារដីចំណីឆ្នេរ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយរៀបចំយុទ្ធសាស្រ្តជាតិសមាហរ័ណ​កម្មការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ផែនការរៀបចំដីខេត្ត ប្លង់គោលប្រើប្រាស់ដីក្រុង ផែនទីឆ្នេរសមុទ្រ​ ដីចំណីឆ្នេរសមុទ្រ និងប្លង់គោលប្រើប្រាស់ដីកោះនៅក្នុងខេត្តទាំង៤ នៃតំបន់ឆ្នេរសមុទ្រកម្ពុជា។

អាន​បន្ថែម

២០០០-២០១៧ បុរីលំនៅឋាន១៨៨ ទីតាំង បានចុះបញ្ជី និងសុំច្បាប់សាងសង់

បុរីលំនៅដ្ឋាន រាប់គិតចាប់តាំងពីឆ្នាំ ​២០០០ រហូតមកដល់ដំណាច់ឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបានគម្រោងអភិវឌ្ឍបុរីលំនៅឋាននៅរាជធានីភ្នំពេញ ដែលបានចុះបញ្ជីសរុប ១៨៨ទីតាំង ហើយក្នុងនោះ​មានតែ ៥២​ទីតាំងប៉ុណ្ណោះ មានការស្នើរសុំច្បាប់សាងសង់ ក្នុងឆ្នាំ២០១៧។ ក្នុង​ចំណោម​ខណ្ឌ​ទាំង ​១២ មាន​តែ​ខណ្ឌ​ចំនួន​ ១០ ​ប៉ុណ្ណោះ​ ដែល​មាន​ការ​វិនិយោគ​សំណង់​​លក្ខណៈ​ជា​បុរី​លំនៅដ្ឋាន ក្នុង​នោះរួម​មាន ​ខណ្ឌ​ព្រែកព្នៅ មាន ៦​ទីតាំង ខណ្ឌ​ជ្រោយ​ចង្វារ ១៣​ទីតាំង ខណ្ឌ​សែនសុខ ១៤ ទីតាំង ខណ្ឌ​ប្ញស្សីកែវ ៤៣​ទីតាំង ខណ្ឌ​ទួលគោក ៣​ទីតាំង ខណ្ឌ​ចម្ការមន មាន​៥​ទីតាំង ខណ្ឌ​ពោធិ៍​សែនជ័យ ២៣​ទីតាំង ខណ្ឌ​មានជ័យ ១៧​ទីតាំង ខណ្ឌ​ច្បារ​អំពៅ ១៦​ទីតាំង និង​ខណ្ឌ​ដង្កោ ១២​ទីតាំង។ ស្របនឹងការរីកចម្រើននៃការអភិវឌ្ឍន៍លំនៅដ្ឋាន​ និងសំណង់ផ្សេងៗទៀតនោះ ក្រុមហ៊ុនប្រកប អាជីវកម្មក្នុងវិស័យសំណង់ បានចុះបញ្ជីនៅក្រសួង ដែលនៅមានសុពលភាព បានកើនដល់ ១.០៣៨ ក្រុមហ៊ុន ហើយ […]

អាន​បន្ថែម

ទុនវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ ២០១៧ មានប្រមាណជាង ៦ពាន់លានដុល្លារ

វិស័យឧស្សហកម្មសំណង់ មានការរីកចម្រើនពីមួយទៅមួយឆ្នាំ ហើយវិស័យនេះជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាក់ស្តែងទុនវិនិយោគលើវិស័យសំណង់មាន ៦.៤០០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧​ កន្លងទៅថ្មីៗនេះ។ នេះបើយោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ ២០១៧​​ និងទិសដៅការងារឆ្នាំ ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ របាយការណ៍ខាងលើបានបង្ហាញថា ទុនវិនិយោគក្នុងឆ្នាំ ២០១៧​ មានកំណើនជិត ២២​​ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៦​​ ហើយបានផ្តល់ឱកាសការងារប្រចាំថ្ងៃដល់យុវជនកម្ពុជា ប្រមាណ ២០ម៉ឺននាក់ផងដែរ។ មិនតែប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៧​ ដដែលនេះ ក្រសួងបានប្រមូលចំណូលចូលថវិកាជាតិបានជិត ៩៣លានដុល្លារ​​​ ពោលគឺកើនឡើង ២១លានដុល្លារ ធៀបនឹងឆ្នាំ​​២០១៦។​ ជាមួយគ្នានេះដែរ ក្រសួងក៏បាននិងកំពុងពង្រឹងការគ្រប់គ្រងសំណង់ ជាពិសេស សំណង់អគារ ធំខ្ពស់ៗឲ្យអនុវត្តបានត្រឹមត្រូវទៅតាមបទដ្ឋានគតិយុត្ត បច្ចេកទេសបទដ្ឋានខ្ពស់ និងមានអត្តសញ្ញាណវប្បធម៌ជាតិ។

អាន​បន្ថែម

ការចុះផ្ដល់សេវាពន្ធដារលើការចុះបញ្ជីអចលនទ្រព្យនឹងចាប់ផ្តើមនៅថ្ងៃទី 12 ខែកុម្ភៈ

អគ្គនាយកដ្ឋានពន្ធដារបានប្រកាសឱ្យម្ចាស់អចលនៈទ្រព្យទាំងអស់ក្នុងរាជធានីភ្នំពេញត្រៀមរៀបចំឯកសារសម្រាប់ការចុះបញ្ជីពន្ធនិងការធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យដែលនឹងចាប់ផ្តើមនៅថ្ងៃទី 12 ខែកុម្ភៈ។

អាន​បន្ថែម

គម្រោងដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនៅរាជធានីភ្នំពេញ នឹងចាប់ផ្តើមនៅខែមេសា ឆ្នា�

ភ្នំពេញ៖ ដើម្បីដោះស្រាយលើបញ្ហាកកស្ទះចរាចរណ៍ ក្រសួងសាធារការ និងដឹកជញ្ជូន បាននឹងកំពុងរៀបចំកំពង់ផែ ចំណត់កាណូតដឹកអ្នកដំណើរ ចំនួន​ ១៥ទីតាំង​ ដោយឆ្លងកាត់ពី ព្រែកព្នៅ ទៅភ្នំពេញ​ និងតាខ្មៅ ហើយមានចំណត៦ អាចនឹងចាប់ផ្តើមនៅខែមេសា​ ឆ្នាំ២០១៨​​ ពោលគឺមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឈានមកដល់។ ចំណតកាណូតទីតាំងទាំង១៥ នឹងត្រូវសាងសង់ជាពីរដំណាក់កាល ដោយដំណាក់កាលដំបូងនឹងត្រូវសាងសង់ចំនួន៦​ ចំណត ហើយដំណាក់កាលទី១នេះ គឺសម្រាប់តែដឹកអ្នកដំណើរប៉ុណ្ណោះ ដោយឡែកសម្រាប់ការដឹកជញ្ជូនទំនិញវិញ នឹងចាប់ផ្តើមនៅដំណាក់កាលន្ទាប់​ ដោយមានការសាងសង់កំពង់ផែនៅតាមបណ្តោយមាត់ទន្លេ​សម្រាប់ដឹកជញ្ជូនផលិតផលកសិកម្ម។ នេះ​បើតាមការប្រកាសរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីសប្តាហ៍មុន។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា​ ស៊ីម​សូរិយា បានប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា ប្រសិនបើការសាងសង់ចំណតទាំង៦ទីតាំង ឲ្យបានបញ្ចប់ត្រឹមខែ មេសា​ ​ទេនោះ យ៉ាងហោចណាស់ក៏បាន ៣ ឬ ៤ ចំណតដែរ សម្រាប់បើកឲ្យដំណើរការមុនចូលឆ្នាំប្រពៃណីជាតិខ្មែរ។​ យោងតាមផែនការមេផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញឲ្យដឹងថា កាណូតនីមួយៗមានប្រវែង ១៤ម៉ែត្រ និងទទឹងមានទំហំ ៣,៩ម៉ែត្រ ហើយអាចផ្ទុកអ្នកដំណើរបាន ៤៨​នាក់។ […]

អាន​បន្ថែម

ចំណតរថយន្តក្រោមដីធំជាងគេនៅភ្នំពេញបើកដំណើរការនៅដើមឆ្នាំ២០១៨

ភ្នំពេញ​៖ បន្ទាប់ពីបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០១៥​ ពោលគឺប្រើរយៈពេលសាងសង់ជិត ២ឆ្នាំ​​​​ ទីបំផុតចំណតក្រោមដីធំជាងគេបង្អស់នៅទីក្រុងភ្នំពេញ​​នឹងបើកសម្ពោធឲ្យប្រើ​​​​ប្រាស់ជាផ្លូវការនៅខែមករា​​ ឆ្នាំ២០១៨​ ខាងមុខនេះ។ នេះបើតាមប្រសាសន៍ របស់ប្រធានគ្រប់គ្រងគម្រោងចំណតក្រោមដី នៃក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា​​(OCIC)។ លោក ឈិន ហុក បានថ្លែងប្រាប់សារព័ត៌មានសំណង់​​​​ និងអចលនទ្រព្យឲ្យដឹងថា​​ បច្ចុប្បន្នការសាងសង់ផ្នែកខាងក្នុង​​ និងខាងលើនៃចំណតក្រោមដីនេះបានបញ្ចប់រួចរាល់អស់ហើយ រង់ចំាតែការសាងសង់ផ្លូវ ​៧៧​ ដែលនៅខាងកើតជាប់គម្រោងនេះដែលមិនទាន់បញ្ចប់ការសាងសង់​នៅឡើយ។ លោក​​​ ហុក បានបញ្ជាក់ថា​ ការសាងសង់ផ្លូវ ៧៧ នេះ អាចនឹងបញ្ចប់នៅសប្តាហ៍​​ទី១ ខែមករា​។​ បើយោងតាមប្រសាសន៍របស់ប្រធានគ្រប់គ្រងគម្រោងចំណតក្រោមដីរូបនេះថា ​ ចំណតក្រោមដី ដែលស្ថិតនៅពីមុខព្រះសក្សមុនីចេតិយ៍​​ ចន្លោះអគារកាណាឌីយ៉ា និងអគារវឌ្ឍនៈ​ធំជាងគេមួយនេះ ​មានកម្ពស់ពីរជាន់​​ និងទំហំផ្ទៃក្រឡាសរុបជិត ៩ពាន់ម៉ែត្រការ៉េ​​ ហើយអាចផ្ទុកបាន ៣០៤​ រថយន្ត។

អាន​បន្ថែម